ក្រសួងការពារជាតិ
  • ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់

  • ទីស្តីការក្រសួងការពារជាតិ

  • សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងសិក្ខាសាលាកំណែទម្រង់កងយោធពលខេមរភូមិន្ទ ២០១៥-២០១៩

សេចក្តីប្រកាស

ព័ត៌មាន

ឯកឧត្ត​ម​ប​ណ្ឌិត​ហ៊ុន.ម៉ាណែតអញ្ជើញ​ចុះសួរ​សុខ​ទុក្ខ​នាយ​និង​ព​ល​ទាហាន​ទិស​យោធ​ភូមិភាគ​ទី៤និង​ទី៥ព្រ​ម​ទាំង​ជួប​សំណេះសំណាល​ជាមួយ​ស​មាជិក​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ខេត្ត​ប៉ៃលិន
ក​ង​ក​ម្លាំង​ឈ​រ​ជើង​នៅទិស​ទី៤ យោធ​ភូមិភាគ​ទី៥ បាន​ទ​ទួលអាវ​ភ្លៀង​ស​ម្តេច​តេជោ និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាម​រ​យ:ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ហ៊ុន ម៉ាណែត នាយ​រ​ង​សេនាធិការ​ចំរុះ មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោក និង​ជាមេប​ញ្ជាការ​ប​ញ្ជាការ​ដ្ឋាន​ជាតិក​ម្លាំង​ពិសេស​ប្រ​ឆាំង​ភេរ​វ​ក​ម្ម តំណាង​ដ៏ខ្ព​ង់ខ្ព​ស់រ​ប​ស់ស​ម្តេច​ទាំង​ពីរ អញ្ជើញ​ចុះសួរ​សុខ​ទុក្ខ និង​សំណេះសំំណាល​ជាមួយ​នាយ​ទាហាន ព​ល​ទាហាន នាយ​ន​គ​រ​បាល នាយអាវុធ​ហ​ត្ថ ព​លអាវុធ​ហ​ត្ថ ដែល​កំព​ង់ឈ​រ​ជើង​នៅទិស​ទី៤ យោធ​ភូមិភាគ​ទី៥ នាព្រឹក​ថ្ងៃទី ២៣ ខែ ឧស​ភា ឆ្នាំ២០១៦ ។
រួម​ដំណើរ​ក្ន​ងឱកាស​នោះ មានឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ គីម ប៊ុន​ថាន អគ្គ​មេប​ញ្ជាការ​រ​ង​នៃខ ភ ម ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្ន​ង​ការ​រ​ង​ន​គ​រ​បាល​ជាតិ ឯកឧត្ត​ម អភិបាល​នៃអភិបាល​ខេត្ត​ពោធិសាត់ ឯកឧត្ត​ម នាយ​រ​ង​សេនាធិការ​ចំរុះ ប្រ​ចាំទិស​ទី៤យោធ​ភូមិភាគ​ទី៥ និង​មេប​ញ្ជាការ​យោធ​ភូមិភាគ​ទី៥ ។
 ប​ន្ទាប់ពីមាន​ម​តិសំណេះសំណាល និង​នាំនូវ​ការ​ផ្តាំផ្ញើសួរ​សុខ​ទុក្ខ​ពីសំណាក់ស​ម្តេច​តេជោ និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញ​ចែកអាវ​ភ្លៀង​ជូន​ដ​ល់ក​ង​ក​ម្លាំង​ដែល​កំពុង​ឈ​រ​ជើង​នៅទិស​ទី៤ យោធ​ភូមិភាគ​ទី៥ មានអង្គ​ភាព​ទីប​ញ្ជាការ​ប្រ​ចាំទិស​ទី៤ ក​ង​ព​ល​តូច​ថ្មើរ​ជើង​លេខ១៤ ក​ង​ការ​ពារ​ព្រំដែន​លេខ៥០១ តំប​ន់ប្រ​តិប​ត្តិការ​សឹក​ពោធិសាត់ វ​រ​សេនាតូច​ការ​ពារ​ព្រំដែន​លេខ៥០៨ ផ្នែក​សឹក​រ​ង​វាល​វែង វ​រ​សេនាតូច​លេខ២ពោធិសាត់ ក​ង​រាជអាវុធ​ហ​ត្ថ​ពោធិសាត់ និង​វ​រ​សេនាតូច​ន​គ​រ​បាល​លេខ៨២វាល​វែង ។
នាយ​ទាហាន ព​ល​ហាន នាយអាវុធ​ហ​ត្ថ ព​លអាវុធ​ហ​ត្ថ​និង​នាយ​ន​គ​រ​បាល ព​ល​ន​គ​រ​បាល ដែល​កំពុង​ឈ​រ​ជើង​នៅទិស​ទី៤ យោធ​ភូមិភាគ​ទី៥ ទាំងអស់ បាន​សំដែង​នូវ​ក​ត្ត​ញ្ញូតាធ​ម៌យ៉ាង​ជ្រាល​ជ្រៅជាទីបំផុត ចំពោះស​ម្តេច​ទាំង​ពីរ ដែល​ជានិច្ច​កាល​បាន​ដឹិក​នាំប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​ខ្ព​ស់បំផុត ក្នុង​កិច្ច​ការ​ពារ ក​សាង និងអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិ ដែល​លោក​ទាំង​ពីរ​តែង​តែយ​ក​ចិត្ត​ទុក​ដាក់គិត​គូរ​ដោះស្រាយ​រាល់ការ​លំបាក និង​ទំនុក​បំរ៉ុង​ថែបំប៉ន ផ្គ​ត់ផ្គ​ង់ទាំង​ស​ម្ភារ: ថ​វិកា និង​ស្មារ​តី ដ​ល់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ជាពិសេស​បាន​ផ្ត​ល់ជាប់ជាប្រ​ចាំ គឺរ​ដូវ​រ​ងារ​ផ្ត​ល់អាវ​រ​ងារ ហើយ​នៅដើម​រ​ដូវ​វ​ស្សានេះលោក​បាន​ផ្ត​ល់អាវ​ភ្លៀង ។ ដើម្បីឆ្លើយ​ត​ប​នូវ​គុណ​បំណាច់ដ៏ធំធេង​នេះ ក​ង​ក​ម្លាំង​ទាំងអស់ បាន​ប្តេជ្ញាគាំទ្រ និង​ស្មោះត្រ​ង់ដាច់ខាត បំរើ ការ​ពារ លុះអវ​សាន្ត​ជីវិត ជាពិសេស​គឺការ​ពារ​ស​ម្តេច​តេជោ និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រ​ម​ទាំង​ក្រុម​គ្រួសារ​គ្រ​ប់ពេល​វេលា គ្រ​ប់កាល:ទេស: និង​ការ​ពារ​នូវ​ស្ថាប័ន​ព្រះម​ហាក្ស​ត្រ រ​ដ្ឋ​ធ​ម្ម​នុញ្ញ រាជ​រ​ដ្ឋាភិបាល ដែល​មាន​ស​ម្តេច​តេជោ ហ៊ុន សែន ជានាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៅអាណ​ត្តិនេះ និងអាណ​ត្តិក្រោយៗទៀត ហើយ​ប្រ​ឆាំង​ដាច់ខាត​នូវ​រាល់ទ​ង្វើរ​ខុស​ច្បាប់ ប​ង្ក​ច​លាច​ល អស​ន្តិសុខ ក្នុង​ស​ង្គ​ម​ជាតិពីប​ណ្តាជ​នអគ​តិដែល​មាន​បំណ​ង​ច​ង់ផ្តួល​រំលំរាជ​រ​ដ្ឋាភិបាល​ដែល​កើត​ចេញ​ពីការ​បោះឆ្នោត ។
នារ​សៀល ថ្ងៃទី ២៣ ខែឧស​ភា ឆ្នាំ២០១៦នេះឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក​ហ៊ុន ម៉ាណែត​បានអញ្ជើញ​ជួប​សំណេះសំណាល​និង​ចុះសួរ​សុខ​ទុក្ខ​ប​ង​ប្អូន​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ នៅទីប​ញ្ជាការ​ក​ង​ព​ល​តូច​ថ្មើរ​ជើង​លេខ៥២ចំណុះភូមិភាគ​ទី៥ក្នុងឱកាស​នោះឯកឧត្ត​ម​បាន​នាំយ​កអាវ​ភ្លៀង​មួយ​ចំនួន​ទៅចែក​ជូន​ដ​ល់នាយ​និង​ព​ល​ទ​ទាហាន​នៅទីនោះផ​ង​ដែរ។
ប​ន្ទាប់ម​ក​នារ​សៀល​ថ្ងៃដ​ដែល​នេះដែរឯកឧត្ដ​ម​ប​ណ្ឌិត​ហ៊ុន ម៉ាណែត អគ្គ​លេខាធិការ​រ​ង ស​មា
គ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជានិងឯកឧត្ដ​ម នាយឧត្ដ​ម​សេនីយ៍ គឹម ប៊ុន​ថាន អគ្គ​លេខាធិការ​រ​ង​ស​មាគ​ម
អតីត​យុទ្ធ​ជ​ន​ក​ម្ពុជាបានអញ្ជើញ​ជាអធិប​តីក្នុង​ពិធីសំណេះសំណាល​សួសុខ​ទុក្ខ​ដ​ល់ស​មាជិក​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ខេត្ត​ប៉ៃលិន៕


ឯ.ឧ ទៀ បាញ់ ស​ម្ភោធ​សាល​ប្រ​ជុំសាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ
អគារ​សាល​ប្រ​ជុំសាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ ដែល​ជាអំណោយ​រ​ប​ស់ក្រ​សួង​ការ​ពារ​ប្រ​ទេស នៃ​សាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម បាន​ប្រារ​ព្ធ​ពិធីបើក​ស​ម្ភោធ​ដាក់ប្រើប្រាស់ជាផ្លូវ​ការ​នាព្រឹក​ថ្ងៃ​​​​​ទី១៩ ខែឧស​ភានេះ ស្ថិត​ក្រោមអធិប​តីភាព ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ និង​លោក​វ​រ​សេនីយ៍ឯក ង្វៀង អាញ់យ៉ុង អនុព័ន្ធ​យោធាវៀត​ណាម​ប្រ​ចាំនៅក​ម្ពុជា តំណាង​ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម។
យោង​តាម​រ​បាយ​ការ​ណ៍ស្វាគ​ម​ន៍រ​ប​ស់ ឯ.ឧ ឧត្ត​ម​សេនីយ៍ឯក សាស្ត្រាចារ្យ​ប​ណ្ឌិត អ៊ុង ស៊ាន សាក​ល​វិទ្យាធិការ សាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ បានឲ្យ​ដឹង​ថា អគារ​សាល​ប្រ​ជុំថ្មីមួយ​នេះ ជា​ជំនួយ​​​ជំហាន​ទី២ រ​ប​ស់ក្រ​សួង​ការ​ពារ​ប្រ​ទេស នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម ដែល​មាន​តំលៃ​ទឹក​ប្រាក់ក្នុង​ការ​សាង​ស​ង់ចំនួន ៣៩៨ ០០០ដុល្លាអាមេរិក(សាម​សិប​ប្រាំបួន​ម៉ឺន​ប្រាំបីពាន់​ដុល្លា) ប​ន្ទាប់ពីបាន​ផ្ត​ល់ជំនួយ​លើក​ទី១ នូវ​ទឹក​ប្រាក់ចំនួន ៣៧៣ ៥២៧ដុល្លាអាមេរិក ដ​ល់សាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ ស​ម្រាប់សាង​ស​ង់អគារ​ប​ញ្ជាការ​ដ្ឋាន កាល​ពីឆ្នាំ២០១២-២០១៣ ហើយ​បាន​ស​ម្ភោធ​ដាក់ឲ្យ​ប្រើប្រាស់ កាល​ពីចុង​ឆ្នាំ២០១៣ក​ន្ល​ង​ម​ក។
លោក​វ​រ​សេនីយ៍ឯក ង្វៀង អាញ់យ៉ុង អនុព័ន្ធ​យោធាវៀត​ណាម​ប្រ​ចាំក​ម្ពុជា ​បាន​លើក​ឡើង​ថា អគារ​សាល​ប្រ​ជុំថ្មី រ​ប​ស់សាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ ដែល​បាន​បើក​ស​ម្ភោធ​នាពេល​នេះគឺជា​អំណោយ​ដ៏ថ្លៃថ្លា​រ​ប​ស់ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម បាន​ក​សាង​ឡើង​តាម​ស្មារ​តីនៃកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ភាព​ជាដៃគូដ៏ល្អ ដើម្បីលើក​ក​ម្ព​ស់ទំនាក់ទំន​ង​មិត្ត​ភាព សាម​គ្គីភាព​រ​វាង​ក​ង​ទ័ព និង​ប្រ​ជាជ​ន​នៃប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា-វៀត​ណាម ដែល​មាន​តាំង​ពីយូរ​លុង​ណាស់ម​ក​ហើយ​ឲ្យ​កាន់​តែ​រឹង​មាំថែម​ទៀត។
មាន​ប្រ​សាស​ន៍ក្នុងឱកាស​នោះឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​ចាត់ទុក​ថា នេះជា​ស​មិទ្ធ​ផ​ល​​ថ្មីមួយ​ទៀត ក្នុង​ស្មារ​តីនៃការ​លើក​ក​ម្ព​ស់លើវិស័យ​ទំនាក់ទំន​ងអន្ត​រ​ជាតិ ជាមួយ​ប្រ​ទេស​ជិត​ខាង នៅក្នុង​ទំប​ន់និង​លើពិភ​ព​លោក ជាពិសេស​ជាមួយ​សាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម​ជាមិត្ត​ជិត​ខាង​ដ៏ល្អនឹង​គ្នា មិត្ត​ភាព​ជាប្រ​ពៃណី និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​លើគ្រ​ប់វិស័យ​រឹង​មាំ​យូរ​អង្វែង។ ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​លើក​ឡើង​ពីអំពីការ​វិវ​ត្ត​ន៍នៃស​ភាព​ការ​ណ៍​មួយ​ចំនួន​រ​ប​ស់ព្រះរាជាណាច​ក្រ​ក​ម្ពុជា ព្រ​ម​ទាំង​បាន​ធ្វើការ​ក​ត់សំគាល់ចំពោះស​មិទ្ធ​ផ​ល​គ្រ​ប់វិស័យ​ដែល​រាជ​រ​ដ្ឋាភិបាល ក្រ​សួង​ការ​ពារ​ជាតិ និង​ខ.ភ.ម ស​ម្រេច​បាន​នាពេល​ក​ន្ល​ង​ម​ក ក្នុង​នោះឯ.ឧ បាន​គូស​ប​ញ្ជាក់ថា ខ.ភ.ម ការ​ពារ​បាន​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព​នូវអធិប​តេយ្យ​ជាតិ និង​បូរ​ណ​ភាព​ទឹក​ដី ក្នុង​ខ​ណៈដែល​មាន​ការ​ឈ្លាន​ពាន​ពីខាង​ក្រៅ ហើយ​បាន​ចូល​រួម​ក​សាង និង​ការ​ពារ​ស​ន្តិភាព​ពិភ​ព​លោក ក្នុង​ក្រ​ប​ខ័ណ្ឌ​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ។ ឯ.ឧ បាន​ផ្តាំផ្ញើរ​ដ​ល់ ខ.ភ.ម ប​ន្ត​ការ​យ​ក​ចិត្ត​ទុក​ដាក់ អនុវ​ត្តឲ្យ​បាន​ល្អប្រ​សើរ ជាពិសេស​លើមូល​ដ្ឋាន​នៃការ​ធ្វើ​កំណែទ​ម្រ​ង់ស៊ីជ​ម្រៅដែល​រ​ដ្ឋាភិបាល​នីតិកាល​ទី៥នៃរ​ដ្ឋ​ស​ភា បាន​ដាក់ចេញ​ក៏ដូច​ជាអនុសាស​ន៍​ដ៏ថ្លៃថ្លារ​ប​ស់ស​ម្តេច​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីតេជោ ហ៊ុន​សែន ដែល​បាន​លើក​ឡើង​នៅក្នុង​ស​ម័យ​ប្រ​ជុំ​គ​ណៈរ​ដ្ឋ​ម​ន្ត្រីលើក​ដំបូង រ​ប​ស់រាជ​រ​ដ្ឋាភិបាល​នីតិកាល​ទី៥ អំពីក​ម្ម​វិធីន​យោបាយ និង​យុទ្ធ​សាស្ត្រ​ច​តុកោណ។
ក្នុងឱកាស​នោះឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ផ្ត​ល់កិត្តិយ​ស​បំពាក់គ្រឿងឥស្ស​រិយ​យ​ស​ស្ថាប​នាជាតិ ដ​ល់ លោក​វ​រ​សេនីយ៍ឯក ង្វៀង អាញ់យ៉ុង អនុព័ន្ធ​យោធាវៀត​ណាម​ប្រ​ចាំក​ម្ពុជា និងឯកឧត្ត​ម អស់លោក​នាយ​ទាហាន​នៃខ.ភ.ម ជាច្រើន​រូប​ដែល​បាន​ចូល​រួម​ចំណែក​លើការ​ក​សាង​ការ​ពារ និងអភិវ​ឌ្ឍ​ន៍ជាតិ និង​បានឧប​ត្ថ​ម្ភ​ថ​វិកាដ​ល់សាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ​ចំនួន០៥លាន​រៀល ហើយ​ក៏បានអញ្ជើញ​កាត់ខ្សែបូរ​បើក​ស​ម្ភោធ​ដាក់ឲ្យ​ប្រើប្រាស់នូវអគារ​សាល​ប្រ​ជុំផ​ង​ដែរ។  
គួរ​ប​ញ្ជាក់ថា៖ សំណ​ង់អគារ​សាល​ប្រ​ជុំ សាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ មាន​ទំហំ ប​ណ្តោយ​ប្រ​វែង ៤២ម៉ែត្រ និង​ទ​ទឹង​ប្រ​វែង ១៨ម៉ែត្រ បាន​ចាប់ផ្តើម​សាង​ស​ង់នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ដ​ល់​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥។ សំណ​ង់អគារ​សាល​ប្រ​ជុំថ្មីនេះ មាន​ចំណុះចំនួន ៤០០ទៅ៥០០កៅអី ជាជំនួយ​រ​ប​ស់ក្រ​សួង​ការ​ពារ​ប្រ​ទេស នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម ដែល​មាន​តំលៃទឹក​ប្រាក់ចំនួន ៣៩៨ ០០០ដុល្លាអាមេរិក(សាម​សិប​ប្រាំបួន​ម៉ឺន​ប្រាំបីពាន់ដុល្លា)៕

ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ ជួប​សំណេះ​សំណាល​ជាមួយ​អតីត​យុទ្ធ​ជ​ន​ខេត្ត​ត្បូង​ឃ្មុំ​ និង​ខេត្ត​កំព​ង់ចាម​
      នា​ព្រឹក​ថ្ងៃទី១៨​ ខែ​ឧស​ភា​ ឆ្នាំ២០១៦​ នេះ​នៅ​ទី​ប​ញ្ជាការ​តំប​ន់​ប្រ​តិប​ត្តិការ​សឹក​រ​ង​ខេត្ត​ត្បូង​ឃ្មុំ​មាន​ធ្វើ​ ពិធី​សំណេះ​សំណាល​ជាមួយ​អតីត​យុទ្ធ​ជ​ន​ចំនួន​២០៦​នាក់​ និង​ចែក​អាវ​ភ្លៀង​រ​ប​ស់​ស​ម្ដេច​តេជោ​ដ​ល់​ក​ង​ក​ម្លាំង​ប្រ​ដាប់​អាវុធ​ក្រោម​ អធិប​តីភាព​ឯកឧត្ដ​ម​ នាយឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ អគ្គ​លេខា​ធិការ​ ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ និង​ឯកឧត្ដ​ម​ នាយ​ឧត្ដ​ម​សេនីយ៍​ មាស​ សាវ៉ន​ អគ្គ​លេខាធិការ​រ​ង​ ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ ។​

      នា​រ​សៀល​ថ្ងៃ​ដ​ដែល​នេះ​ដែរ​ គ​ណៈ​ប្រ​តិភូ​ជាន់​ខ្ព​ស់​ដែល​ដឹក​នាំ​ដោយ​ ឯកឧត្ដ​ម​ នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​  អគ្គ​លេខា​ធិការ​ ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ និង​ ឯកឧត្ដ​ម​ នាយ​ឧត្ដ​ម​សេនីយ៍​ មាស​ សាវ៉ន​ អគ្គ​លេខាធិការ​រ​ង​ ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ បាន​អញ្ជើញ​ជា​អធិប​តី​ ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ប​ង​ប្អូន​អតីត​យុទ្ធ​ជ​ន​ខេត្ត​កំព​ង់ចាម​ ចំនួន​៣៥៧​នាក់​ ៕​

ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ឯល.វ៉ាន់សារ៉ាត​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិអនុញ្ញាតអោយឯកឧត្ត​មឧត្ត​ម​សេនីយ៍ត្រី DOAN HUNG MINH ប្រ​តិភូអគ្គ​ស្ន​ង​ការឧស្ស​ហ​ក​ម្ម​ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម​ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម
    វេលាម៉ោង9:30នាទីព្រឹក​ថ្ងៃទី17 ខែឧស​ភា ឆ្នាំ2016នៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ ឯកឧត្ត​ម​នាយ​ឧត្ត​ម​សេនីយ៍ ឯល វ៉ាន់សារ៉ាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ។ បានអនុញ្ញាតឱ្យ​ប្រ​តិភូអគ្គ ស្ន​ង​ការ ឧស្សាហ​ក​ម្ម​ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម ដឹក​នាំដោយឯកឧត្ត​មឧត្ត​ម​សេនីយ៍ត្រី DOAN HUNG MINHអនុស្ន​ង​ការឧស្សាហ​ក​ម្ម​ចូល​ស​ម្តែង​ការ​គួរ​ស​ម។   
    ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​ម​ក​ក​ម្ពុជាដើម្បីព​ង្រឹង​ចំណ​ង​សាម​គ្គីភាព​មិត្ត​ភាព​រ​វាង​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា វៀត​ណាម​ដែល​ជាប្រ​ទេស​ជិត​ខាង និង​មាន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អជាយូរ​ម​ក​ហើយ។ ឯកឧត្ត​ម-DOAN HUNG MINGបាន​លើក​ឡើង​ថាកិច្ច​ស​ហ​ប្រ​តិប​ត្តិរ​វាង​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា និង​ក្រ​សួង​ការ ពារ​ប្រ​ទេស​វៀត​ណាម​គឺមាន​ភាព​ល្អប្រ​សើរ។ តែឯកឧត្ត​ម​ច​ង់ឱ្យ​មាន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ដោយ​ផ្ចាល់ រ​វាងអគ្គ​ស្ន​ង​ការឧស្សាហ​ក​ម្ម​ក្រ​សួង​ការ​ពារ​ជាតិវៀត​ណាម  និងអគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារះប​ច្ចេក​ទេស ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា។

នាយឧត្ត​ម​សេនីយ៍ គ​ន់ គីម នាំយ​កអាវ​ភ្លៀង​ផ្ត​ល់ជូន​ដ​ល់ក​ង​ក​ម្លាំង​ទិស​យោធ​ភូមិភាគ​ទី១
      ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ អគ្គ​មេប​ញ្ជាការ​រ​ង​ និង​ជា​នាយ​សេនាធិការ​ចំរុះ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ នៅ​ព្រឹក​ថ្ងៃទី​១៦​ ខែឧស​ភា​ ឆ្នាំ២០១៦​ បាន​នាំ​យ​ក​អាវ​ភ្លៀង​ ទៅ​ផ្ត​ល់​ជូន​ដ​ល់​ក​ង​ក​ម្លាំង​នៅ​ទិស​យោធ​ភូមិ​ភាគ​ទី១​។​
      ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៏ឯក​ ហួត ឈាង​ មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោក​ និង​ជា​មេ​ប​ញ្ជាការ​យោធ​ភូមិ​ភាគ​ទី១​ ជំនួស​មុខ​ឲ្យ​ក​ង​ក​ម្លាំង​ទិស​យោធ​ភូមិភាគ​ទី១​ទាំង​អស់​បាន​ថ្លែង​នូវ​ការ​ស​ប្បាយ​រីក​រាយ​ និង​សូម​គោរ​ព​ថ្លែង​អំណ​រ​គុណ​ដ​ល់​ស​ម្តេច​តេជោ​ ហ៊ុន សែន​ នាយ​ក​រ​ដ្ឋ​ម​ន្រ្តីនៃ​ក​ម្ពុជា​ និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត​ដែល​ជា​និច្ច​កាល​បាន​ឧប​ត្ថ​ម្ភអាវ​ភ្លៀង​ អាវ​រ​ងា​ដ​ល់​ក​ង​ទ័ព​ ក​ង​ន​គ​រ​បាល​ជាតិ​ និង​ក​ង​រាជអាវុធ​ហ​ត្ថ​សំរាប់​ត្រៀម​មុន​ពេល​រ​ដូវ​វ​ស្សា​ម​ក​ដ​ល់​។ជាមួយ​នោះ​ ឯកឧត្ត​ម​មេប​ញ្ជាការ​បាន​ប្តេជ្ញា​ដាច់​ខាត​អនុវ​ត្ត​នូវ​ភារ​កិច្ច​ ការ​ពារ​ជាតិ​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី​ ការ​ពារ​រ​ដ្ឋ​ធ​ម្ម​នុញ្ញ​ ការ​ពារ​ព្រះម​ហាក្ស​ត្រ​ ការ​ពារ​រាជ​រ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់​ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ និង​សូម​ថ្កោល​ទោស​ប្រ​ឆាំង​ដាច់​អហ​ង្ការ​នូវ​រាល់​ទ​ង្វើ​រ​ប​ស់​ជ​ន​អគ​តិ​ទាំង​ឡាយ​ដែល​ច​ង់​ធ្វើប​ដិវ​ត្ត​ព​ណ៌​ប​ង្ក​ការ​ញុះញ​ង់​មូល​ប​ង្កាច់​ប្រ​ជាភិថុតិ​ក្នុង​ចេត​នា​អាក្រ​ក់​ផ្តួល​រំលំ​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​។​
      ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍ ​គ​ន់ គីម​ បាន​ពាំនាំ​នូវ​ប​ណ្តាំផ្ញើសា​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ស​ម្តេច​តេជោ ​ហ៊ុន​ សែន ​និង​ស​ម្តេច ​កិត្តិព្រឹទ្ធ​ប​ណ្ឌិត​ ផ្ញើជូន​ចំពោះ​ក​ង​ទ័ព​ ក​ង​ន​គ​រ​បាល​ជួរ​មុខ​ និង​ក​ង​រាជអាវុធ​ហ​ត្ថ​ ដែល​កំពុង​ឈ​រ​ជើង​ការ​ពារ​ទឹក​ដី​តាម​ប​ន្ទាត់ព្រំដែន​ប្រ​ក​ប​ដោយ​ព​លីក​ម្ម​គ្រ​ប់​បែប​យ៉ាង​តាម​ប​ទ​ប​ញ្ជា​ដ៏​ម៉ឺង​ម៉ាត់​រ​ប​ស់​ស​ម្តេច​តេជោ​ក៏​ដូច​ជា​រ​ប​ស់​ក្រ​សួង​ការ​ពារ​ជាតិ​ និង​អគ្គ​ប​ញ្ជាការ​ ប្រ​គ​ល់​ឲ្យ​។ ឯកឧត្ត​ម​ប​ន្ត​ថា​ពិត​មែន​តែ​ស្ថាន​ការ​ណ៍​ព្រំដែន​ប​ច្ចុប្ប​ន្ន​មាន​ភាព​ស្ង​ប់ស្ងាត់​ ប៉ុន្តែ​គោល​ន​យោបាយ​ ដឹក​នាំ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ដែល​មាន​ស​ម្តេច​តេជោ​ ជា​ប្រ​មុខ​នៅ​តែ​រ​ក្សា​ចំណ​ង​មិត្ត​ភាព​បាន​ព្រំដែន​ និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អជាមួយ​ ប្រ​ទេស​ជិត​ខាង​ដើម្បីសុខ​ស​ន្តិភាព​ ការអភិវ​ឌ្ឍ​ន៏ ​និង​ភាព​សុខុដុម​រ​ម្យ​នា​រ​ប​ស់​ប្រ​ជាជ​ន​រ​ស់​នៅ​តំប​ន់​ព្រំដែន​៕

ពិធីស​ម្ពោធ​ផ្លូវ​យុទ្ធ​សាស្ត្រអភិវ​ឌ្ឍ​ន៍មូល​ដ្ឋាន​ក​ង​ទ័ព​និង​ទំន​ប់ប​ង្ហៀរ​ទឹក
ផ្លូវ​យុទ្ធ​សាស្ត្រអភិវ​ឌ្ឍ​ន៍មូល​ដ្ឋាន​ក​ង​ទ័ព​ប្រ​វែង១៥គីឡូម៉ែត្រ និង ទំន​ប់ប​ង្ហៀរ​ទឹក​ប្រ​វែង៥០០ម៉ែត្រ ស្ថិត​នៅក្នុង​ភូមិសាស្ត្រអូរ​កូន​តឹង ស្ថិត​ក្នុង​ភូមិ ត្រ​ពាំង​ក្រ​សាំង ឃុំ ស្រែណូយ ស្រុក​វ៉ារិន ខេត្ត​សៀម​រាប ដែល​ជាអំណោយ​រ​ប​ស់យោធ​ភូមិភាគ​ទី៧ និង យោធ​ភូមិភាគ​ទី៥ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ផ្ត​ល់ជូន​ដ​ល់យោធ​ភូមិភាគ​ទី៤ នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ត្រូវ​បាន​កាត់ខែ្ស​បូរ​បើក​ដាក់ឲ្យ​ប្រើប្រាស់ជាផ្លូវ​ការ ក្រោមអធិប​តីភាពឯ.ឧ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ឯកឧត្ត​មឧត្ត​ម​សេនីយ៍ទោ វ៉ន មិញ​លឿង មេប​ញ្ជាការ​យោធ​ភូមិភាគ​ទី៧ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម កាល​ពីព្រឹក​ថ្ងៃទី១៦ ខែ ឧស​ភា ឆ្នាំ២០១៦ ។
ក្នុង​សេច​ក្តីរាយ​ការ​ណ៍រ​ប​ស់ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក ជា ម៉ន មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោក និង ជាមេ ប​ញ្ជាការ​យោធ​ភូមិភាគ​ទី៤ បាន​ប​ញ្ជាក់ពីការ​សាង​ស​ង់ផ្លូវ​ប្រ​វែង១៥គីឡូម៉ែត្រ និង ទំន​ប់ប​ង្ហៀរ​ទឹក​ប្រ​វែង៥០០ម៉ែត្រ​នេះ គឺជាអំណោយឧប​ត្ថ​ម្ភ​រ​ប​ស់យោធ​ភូមិភាគ​ទី៧ យោធ​ភូមិភាគ​ទី៥ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ក្នុង​ទឹក​ប្រាក់ស​រុប ២៦៩ពាន់២៦៣ដុល្លា ក្នុង​នោះបាន​ធ្វើទំន​ប់ទាក់ទឹក​ដែល​មាន​ចំណុះ​៥៥០ពាន់ម៉ែត្រ​គូប ក្នុង​គោល​ដៅអភិវ​ឌ្ឍ​ន៍សេដ្ឋ​កិច្ច​គ្រួសារ​ក​ង​ទ័ព និង ជាស​រ​សៃឈាម​នៃការ​ទំនាក់ទំន​ង​សេដ្ឋ​កិច្ច​ផ​ង​ដែរ។
មាន​ចំណាប់អារ​ម្ម​ណ៍នោះឯកឧត្ត​មឧត្ត​ម​សេនីយ៍ទោ វ៉ន មិញ​លឿង មេប​ញ្ជាការ​យោធ​ភូមិភាគ​ទី៧ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ក៏បាន​គូស​ប​ញ្ជាក់ថា ស​ម​ទ្ធិផ​ល​ទាំង គឺស្តែង​ឡើង​ពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អរ​វាង យោធ ភូមិភាគ​ទី៧ និង ទី៥ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ជាមួយ​យោធ​ភូមិភាគ​ទី៤ នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ដោយ ក​ន្ល​ង​ម​ក​ក៏បាន​ក​សាង​នូវ​ស​ម​ទ្ធិផ​ល​ធំមួយ​ចំនួន ក្នុង​ការ​ចូល​រួម​ការ​កាត់ប​ន្ថ​យ​ភាព​ក្រីក្រ​នៅក​ម្ពុជា  ។
មាន​ប្រ​សាស​ន៍នាឱកាស​នោះឯ.ឧ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ក៏បាន​ធ្វើការ ស​ម្តែង​នូវអំណ​រ​គុណ​ដ​ល់រ​ដ្ឋាភិបាល និង ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ដែល​តែង​តែជួយ​ផ្គ​ត់ផ្គ​ង់ទាំង​ស្មារ​តី  និង​ស​ម្ភារៈ សំខាន់លើវិស័យ​ការ​ងារ​យោធា ក្នុង​ការ​ប​ណ្តុះប​ណ្តាល​នូវ​ធ​ន​ធាន​ម​នុស្ស ប​ច្ចេក​ទេស​ដ​ល់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ក៏ដូច​ប្រ​ជាជ​ន​ក​ម្ពុជាផ​ង​ដែរ ។ ឯកឧត្ត​ម​បាន​ប​ន្ត​ទៀត​ថាកាយ​វិការ​នេះ ប​ង្ហាញឲ្យ​ឃើញ​កាន់តែច្ប​ស់ពីការ​ព​ង្រឹង​និង​ព​ង្រីក​ចំណ​ង​មិត្ត​ភាព​ជាប្រ​ពៃនិង​យូអង្វែង​រ​វាង​ប្រ​ទេស​ជាមិត្ត​ទាំង​ពីរ​ដែល​បាន​រួម​ប្រ​យុទ្ធ​ស​ត្រូវ​រួម​ក្នុង​ការ​រំដោះប្រ​ទេស​រ​ប​ស់ខ្លួន​ទៀត​ផ​ង ។ ក្នុង​នោះដែរឯ.ឧ ទៀ បាញ់ ក៏បាន​លើក​ឡើង​ពីយុទ្ធ​សាស្ត្រអភិវ​ឌ្ឍ​ន៍សំខាន់ៗក្នុង​វិស័យ​ក​ង​ទ័ព ដោយ​ផ្តោត​ទៅលើការ​ក​សាង​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ ការអភិវ​ឌ្ឍ​ន៍ផ្លូវ​សេដ្ឋ​កិច្ច​តាម​ប​ណ្តោយ​ព្រំដែន ដើមី្ប​លើក​ក​ម្ព​ស់ ជីវ​ភាព​សេដ្ឋ​កិច្ច​រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ ក៏ដូច​គ្រួសារ​ក​ង​ទ័ព​ផ​ង​ដែរ  ។  ដោយ​ក​ត្តានេះហើយ ទើប​ប្រ​មុខ​រាជ រ​ដ្ឋាភិបាល ក្រោម​ការ​ដឹក​នាំរ​ប​ស់ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី និង ស​ម្តេច​គ​តិព្រឹទ្ធ​ប​ណ្ឌិ ប៊ុន រ៉ានី ហ៊ុន​សែន បាន​យ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់ដ​ល់ជីវ​ភាព​ក​ង​ទ័ព និង គ្រួសារ​ទ័ព ក្នុង​ការ​រៀប​ចំនូវ​ភូមិដ្ឋាន ផ្ទះស​ម្បែង និង ដីក​សិក​ម្ម​ជូន​ដ​ល់គ្រួសារ​ក​ង​ទ័ព​រ​ស់នៅបាន​ស​ម​រ​ម្យ​ទៀត​ផ​ង ។ ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ក៏បាន​គូស​ប​ញ្ជាក់ថា ការ​បើក​ស​ម្ពោធ​ផ្លូវ​យុទ្ធ​សាស្ត្រ​អភិវ​ឌ្ឍ​ន៍មូល​ដ្ឋាន​ក​ង​ទ័ព និង ទំន​ប់ប​ង្ហៀរ​ទឹក​នៅតំប​ន់អូរ​កូន​តឹង​នេះក្នុង​គោល​ដៅធ្វើការអភិវ​ឌ្ឍ​ន៍សេដ្ឋ​កិច្ច​លើវិស័យ​ក​ង​ទ័ព​ក្នុង​ការ​ជួយ​ស​ម្រួល​ដ​ល់ផ​ល​លំបាក​រ​ប​ស់ក​ង​ទ័ព​ដើមី្ប​លើក​ក​ម្ព​ស់ជីវ​ភាព​រ​ស់នៅរ​ប​ស់គ្រួសារ​ក​ង​ទ័ពឲ្យ​កាន់តែល្អប្រ​សើថែម​ទៀត។  ម៉្យាង​ទៀត​ទីតាំង​នេះ ក៏ជាភូមិសាស្ត្រ​ដ៏ល្អមួយ​ស​ម្រាប់ធ្វើការ​ប​ណ្តុះប​ណ្តាល ហ្វឹក​ហាត់ ដ​ល់នាយ​ទាហា ព​ល​ទាហាន ដើមី្ប​ព​ង្រឹង​នូវ​យុទ្ធ​វិធីនៃយុទ្ធ​សាស្ត្រ​រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។ ឯកឧត្ត​ម  ទៀ បាញ់ ក៏បាន​លើក​នូវអនុសាស្ត្រ​ដ៏ខ្ព​ង់ខ្ព​ស់រ​ប​ស់ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ស​ម្រាប់ការ អភិវ​ឌ្ឍ​ន៍តាម​ប​ន្ទាត់ព្រំដែន ក៏ដូច​មូល​ដ្ឋាន​ក​ង​ទ័ព ព្រ​ម​ទាំង​បាន​គូស​ប​ញ្ជាក់ផ​ង​ដែរ អំពីស​ភាព​ការ​ណ៍ន​យោ បាយ​ក្នុង និង ក្រៅប្រ​ទេស សំខាន់លើការអនុវ​ត្ត​ច្បាប់ ដោយ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា ជាប្រ​ទេស​នីតិរ​ដ្ឋ ។ ម៉្យាង​ទៀត​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ឈ​រ​លើភាពអាព្យាក្រឹត្យ  ចំពោះគ​ណ​ប​ក្ស​ន​យោបាយ តែក​ង​ក​ម្លាំង​យោធ​ព​ល ខេម​រ​ភូមិន្ទ ត្រូវ​តែអនុវ​ត្ត​នូវ​ប​ទ​ប​ញ្ជារ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ក្នុង​ការ​ការ​ពារ​ព្រះម​ហាក្ស​ត្រ និង​រាជ​រ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់ តាម​រ​ដ្ឋ​ធ​ម្ម​នុញ្ញ​ក​ម្ពុជា ។  ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ក៏បាន​ប​ន្ត​ទៀត​ថា ផ្លូវ និង ទំន​ប់ប​ង្ហៀរ​ទឹក​នេះ ស្រ​ប​ទៅនឹង​ស​ភាព​ការ​ប​ម្រែប​ម្រួល អាកាស​ធាតុពេល​ប​ច្ចុប្ប​ន្ន ក្នុង​ការ​តំក​ល់ទឹក​ស​ម្រាប់ផ្គ​ត់ផ្គ​ង់ក​ង​ទ័ព គ្រួសារ​ទ័ព និង ជាចំណ​ង​ដៃថ្មី នៃចំណ​ង​មិត្ត​ភាព រ​វាង​ក​ម្ពុជា វៀត​ណាម ដែល​កាន់តែធ្វើឲ្យ​ចំណ​ង​មិត្ត​ភាព​នៃប្រ​ទេស​ទាំង​ពីរ និយាយ​ដោយ​ឡែក ធ្វើស​ម្ព័ន្ធ​មេត្រីភាព នៃកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង យោធ​ភូមិភាគ​ទី៧ និង ទី៥ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ជាមួយ យោធ​ភូមិភាគ​ទី៤ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ កាន់តែមាន​ភាព​រឹង​មាំទៅពេលអនាគ​ត ។
ក្នុង​នោះដែរឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ក៏បាន​ធ្វើការ​បំពាក់នូវ​គ្រឿងឥស្ស​រ​យ​យ​ស​ ព្រះរាជា ណា ច​ក្រ​ក​ម្ពុជា ជូន​ដ​ល់ឯកឧត្ត​ម មេប​ញ្ជាការ​យោធ​ភូមិភាគ​ទី៧ និង ទី៥ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម និង នាយ ទាហាន​ដែល​មាន​ស្នាដៃក្នុង​ការ​ងារ​សាង​ស​ង់ផ្លូវ និង ទំន​ប់ប​ង្ហៀទឹក​នេះ ព្រ​ម​ទាំង​បាន​ប្រ​កាស​ផ្ត​ល់នូវអគារ​សិក្សា ១ខ្ន​ង មាន៦ប​ន្ទ​ប់ ស​ម្រាប់កូន​ចៅរ​ប​ស់នាយ​ទាហាន ព​ល​ទាហាន​ឈ​រ​ជើង​ក្នុង​តំប​ន់នេះ បាន​សិក្សារៀន​សូត្រ​ផ​ង ដែរ ។
ប​ន្ត​ម​កឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ក៏បានអញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ ក្រុម​គ្រួសារ​ក​ង​ទ័ព ចំនួន ១៥០គ្រួសារ ។ តាម​ការ​ប​ញ្ជាក់រ​ប​ស់ឯកឧត្ត​មឧត្ត​ម​សេនីយ៍ទោ ទេព រូន មេប​ញ្ជារ​ង​យោធ​ភូមិភាគ​ទី៤ ជាមេប​ញ្ជា ការ​ប្រ​ចាំទិស​ស​ម​រ​ភូមិមុខ អូរ​កូន​តឹង បានឲ្យ​ដឹង​ថា ការ​រៀប​ចំលំនៅដ្ឋាន​ជូន​ក​ង​ទ័ព រ​ប​ស់យោធ​ភូមិភាគ​ទី៤ មាន ចំនួន ៦៣២គ្រួសារ ទាំង​គ្រួសារ​ក​ង​ទ័ព និង និវ​ត្ត​ជ​ន ហើយ​បាន​ក្នុង​ជំហាន១ សាង​ស​ង់ផ្ទះចំនួន ១៦៨ខ្ន​ង ម​ក ដ​ល់ពេល​នេះសាង​ស​ង់បាន ១០០ខ្ន​ង នៅស​ល់៦៨ខ្ន​ង បាន​កំពុង​សាង​ស​ង់ប​ន្ត ។
ក្នុង​នោះដែរ​ក្រុម​គ្រួសារ​ក​ង​ទ័ព ទាំង១៥០គ្រួសារ ក្នុង​មួយ​គ្រួសារ​ទ​ទួល​បាន អង្ក​រ ២ការ៉ុង មី ១កេស ត្រីខ ២យូរ , ឃីត ១ក​ញ្ច​ប់ និង ថ​វិកា ១២ម៉ឺន​រៀល ព្រ​ម​ទាំង​បាន​ធ្វើការ​ផ្ត​ល់ទឹក​ដ​ល់ប​ង​ប្អូន​ផ​ង​ដែរ  ៕
                                                                                                                  
                                                          
                                                           
                                                               
                                                                                  

ព័ត៌មានច្រើនទៀត

វីដេអូ

១០ឆ្នាំ​ក្នុង​បេស​ក​ក​ម្ម​រ​ក្សា​ស​ន្តិភាព​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​រ​ប​ស់​ក​ង​ទ័ព​មួក​ខៀវ​ក​ម្ពុជា

បណ្តាញតភ្ជាប់