ព័ត៌មាន

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ បិទ​ស​ន្និបាត​បូក​សារុប​ការ​ងារ​ឆ្នាំ២០១៦រ​ប​ស់ក​ង​រាជអាវុធ​ហ​ត្ថ

ក​ង​រាជអាវុធ​ហ​ត្ថ​ទូទាំង​ប្រ​ទេស​ត្រូវ​តែចូល​រួមឲ្យ​បាន​ស​ក​ម្ម​ក្នុង​យុទ្ធ​នាការ​កំចាត់គ្រឿង​ញៀន​ដែល​រាជ​រ​ដ្ឋាភិបាល​បាន​នឹង​កំពុងអនុវ​ត្ត​ន៏ស​ព្វ​ថ្ងៃ។ហើយ​ម៉្យាង​ទៀត​ត្រូវ​ធ្វើយ៉ាង​ណាក្ដាប់ភ័ស្តុតាង​និង​វ​ត្ថុតាងឲ្យ​បាន​រឹង​មាំមាន​ភាព​ច្បាស់លាស់ដើម្បីប​ង្ហាញ​សាធារ​ណៈម​តិជៀស​វាង​កុំឲ្យ​ជ​ន​ល្មើស​ធ្វើការ​វាយ​ប​ក​ម​ក​លើស​ម​ត្ថ​កិច្ច​រ​ប​ស់យើង​វិញ​បាន។
នេះជាប្រ​សាស​ន៏សំណេះសំណាល​រ​ប​ស់ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏.ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិក្នុងឱកាស​បិទ​ស​ន្និបាត​បូក​សារុប​នូវ​ល​ទ្ធ​ផ​ល​ការ​ងារ​ប្រ​ចាំឆ្នាំ២០១៦និង​បាន​លើក​ទិស​ដៅការ​ងារ​ឆ្នាំ២០១៧នាល្ងាច​ថ្ងៃទី២៣ខែម​ក​រាឆ្នាំ២០១៧។ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏ទៀ.បាញ់បាន​ប​ន្ត​ទៀត​ថា៖ប្រ​ទេស​ក​ម្ពុជាស​ព្វ​ថ្ងៃបាន​ក្លាយ​ពីប្រ​ទេស​ឆ្ល​ង​កាត់គ្រឿង​ញៀនឥឡូវ​ម​ក​ជាប្រ​ទេស​ដែល​កំពុង​ប្រើប្រាស់គ្រឿង​ញៀន​មិន​តែប៉ុណ្ណោះវាបាន​កំពុង​តែរីក​រាល​ដាល​ពីទីក្រុង​ទៅកាន់ទីជ​ន​ប​ទ​យ៉ាង​ខ្លាំង​ទៀត​ផ​ង ។ទោះបីជាយើង​ក​ន្ល​ង​ម​ក​បាន​ប្រើប្រាស់យុទ្ធ​នាការអប់រំ ឬប​ង្កើត​ក​ន្លែង​ប​ន្សាប​គ្រឿង​ញៀន​ក្ដីគឺនៅតែពុំទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អសោះ។ដូច្នេះដើម្បីធ្វើឲ្យ​សាក់ស​ម​ជាកំលាំង​ស្នូល​ដ៏សំខាន់រ​ប​ស់ខ.ភ.ម​ក​ង​រាជអាវុធ​ហ​ត្ថ ត្រូវ​ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការឲ្យ​កាន់តែជិត​ស្នឹត​ជាមួយ​កំលាំង​មាន​ស​ម​ត្ថ​កិច្ច​ពិសេស​កំលាំង​ក​ង​ន​គ​រ​បាល​ជាតិក្នុង​ការ​រួម​ចំណែក​ក្នុង​យុទ្ធ​នាការ​កំចាត់ប​ទ​ល្មើស​ផ្សេងៗដូច​ជាគ្រឿង​ញៀន,ប​ទ​ល្មើស​ព្រៃឈើ,នេសាទ​ជួញ​ដូរ​ម​នុស្ស​ឃាត​ក​ម្ម​ប្ល​ន់ប្រ​ដាប់អាវុធ​ជាដើម​ហើយ​ត្រូវ​ស្រាវ​ជ្រាវ​ចាប់
ឲ្យ​បាន​នូវ​មេក្លោង​ធំៗរ​ប​ស់វាទាំង​នោះ ។
គួប​ញ្ជាក់ថា៖ផ្អែក​តាម​រ​បាយ​ការ​ណ៏រ​ប​ស់ក​ង​រាជអាវុធ​ហ​ត្ថ​នៅទូទាំង​ប្រ​ទេស​ដែល​ទ​ទួល​បាន​ស្នាដៃរ​ប​ស់ខ្លួន​ក្នុង​ឆ្នាំ២០១៦ក​ន្ល​ង​ម​ក​គឺសំរាច​បាន​ល​ទ្ធ​ផ​ល​ស្ដែង​ឡើង​ក្នុង​ការ​ងារ​ប​ង្ក្រាប​ប​ទ​ល្មើស​គ្រ​ប់ប្រ​ភេទ,ការ​ងារ​ម​នុស្ស​ធ​ម៌ជួយ​ប្រ​ជាព​ល​រ​ដ្ឋ​រ​ង​គ្រោះដោយ​គ្រោះម​ហ​ន្ត​រាយ​ធ​ម្ម​ជាតិ,ការ​ការ​ពារ​ស​ន្តិសុខ​និង​ស​ណ្តាប់ក្នុង​ពិធីបុណ្យ​ជាតិនិងអន្ត​រ​ជាតិផ្សេងៗ,កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​ស​ម​ត្ថ​កិច្ច​និងអាជ្ញាធ​រ​ដែន​ដីក្នុង​ការ​ព​ង្រឹងអនុវ​ត្ត​ច្បាប់នានាដែល​បាន​ដាក់ចុះ។ដោយ​ឡែក​ស​ភាព​ការ​ណ៏ផ្ទៃក្នុង​ក​ង​រាជអាវុធ​ហ​ត្ថ​គឺបានអនុវ​ត្ត​ការ​ងារ​ហ្វឹក​ហ្វឺន,ការ​ងារអប់ចិត្ត​សាស្ត្រ,ការ​ក​សាងអង្គ​ភាព,ក​សាង​កំលាំង,ការ​ងារ​គោល​ន​យោបាយ​និង​លើក​ស​រ​សើរ,ការ​ងារ​ធានាស​ម្ភារៈប​ច្ចេក​ទេស,ច​ញ្ចឹម​ទ័ព,ទំនាក់ទំន​ង​សាធារ​ណៈ,ការ​ងារ​ស​ង្គ​ម,ការ​ងារ​ដឹក​នាំប​ញ្ជាបាន​ល្អប្រ​សើរ៕


ឯកឧត្ដ​ម មាស សាវ៉ន ជូន​ព​រអនុព័ន្ធ​យោធាចិន​និង​វៀត​ណាម
ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំថ្មីប្រ​ពៃណីជាតិចិន-វៀត​ណាម​ឈាន​ចូល​ម​ក​ដ​ល់ខាង​មុខ​នេះឯកឧត្ដ​ម នាយឧត្ដ​ម​សេនីយ៍ មាស សាវ៉ន អគ្គ​នាយ​កអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវាក្រ​សួង​ការ​ពារ​ជាតិបាន​ដឹក​នាំគ​ណៈប្រ​តិភូអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា អញ្ជើញ​នាំយ​ក​កាដូនិង​ក​ន្ត្រ​ក​ផ្កាទៅជូន​ព​រ​ការិយាល័យអនុព័ន្ធ​យោធាសាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិត​ចិន នាព្រឹក​ថ្ងៃទី២៣ខែម​ក​រាឆ្នាំ២០១៧នេះ។
លោក​វ​រៈសេនីយ៏ឯកLi Ning Yaប្រ​ធានអនុព័ន្ធ​យោធាសាធារ​ណៈរ​ដ្ឋ​ប្រ​ជាមាណិត​ចិន​និង​ស​ហ​ការីបាន​ស​ម្តែង​នូវ​ការអំណ​រ​គុណ​ចំពោះឯកឧត្ដ​ម​នាយឧត្ដ​ម​សេនីយ៍ មាស សាវ៉ន និង​គ​ណៈប្រ​តិភូអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា ក្រ​សួង​ការ​ពារ​ជាតិដែល​បាន​ចុះម​ក​សួរ​សុខ​ទុក្ខ​និង​ជូន​ព​រ​ដ​ល់ការិយាល័យអនុព័ន្ធ​យោធាសាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិត​ចិន​នាពេល​នេះ។ លោក​បាន​លើក​ឡើង​ថាប្រ​ជាមានិត​ចិន​និង​ព្រះរាជាណាច​ក្រ​ក​ម្ពុជាធ្លាប់មាន​ប្រ​ពៃណីទំនាក់ទំន​ង​មិត្ត​ភាព​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ដ៏ល្អជាគ្នាជាយូរ​លុង​ណាស់ម​ក​ហើយ តាំង​ពីប្រ​មុខ​រ​ដ្ឋ​នៃ​សាធារ​ណៈរ​ដ្ឋ​ប្រ​ជាមាណិត​ចិន​និង​ព្រះម​ហាក្ស​ត្រ​នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា។ប៉ុន្មាន​ឆ្នាំ​ម​ក​នេះកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​និង​ប្រ​ជាជ​ន​ទាំង​ពីរ ជាពិសេស​ក្រ​សួង​ការ​ពារ​ជាតិក​ង​ទ័ព​ទាំង​ពីរ​ចិន​និង​ក​ម្ពុជាត្រូវ​បាន​ព​ង្រឹង​ព​ង្រីក​និង​ឈាន​ទៅស​ម្រេច​គ្រ​ប់ជ្រុង​ជ្រោយ។
នាព្រឹក​ថ្ងៃដ​ដែល​នេះដែរ​គ​ណៈប្រ​តិភូអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវាដែល​ដឹក​នាំដោយឯកឧត្ដ​ម​នាយឧត្ដ​ម​សេនីយ៍ មាស សាវ៉ន អគ្គ​នាយ​កអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា ក្រ​សួង​ការ​ពារ​ជាតិបានអញ្ជើញ​យ​ក​កាដូ និង​បាច់ផ្កាជូន​ព​រ​ការិយាល័យអនុព័ន្ធ​យោធាវៀត​ណាម​ប្រ​ចាំ​ព្រះរាជាណាច​ក្រ​ក​ម្ពុជាផ​ង​ដែរ។
លោក​វ​រៈសេនីយ៏ឯក​ងៀន អាញ់យ៉ុង​ប្រ​ធានអនុព័ន្ធ​យោធាសាធារ​ណៈរ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម​និង​ស​ហ​ការីក៏បាន​ស​ម្តែង​នូវ​ការអំណ​រអគុណ​ចំពោះឯកឧត្ដ​ម​នាយឧត្ដ​ម​សេនីយ៍ មាស សាវ៉ន​និង​គ​ណៈប្រ​តិភូអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា ក្រ​សួង​ការ​ពារ​ជាតិ ដែល​បាន​ចុះម​ក​សួរ​សុខ​ទុក្ខ​និង​ជូន​ព​រ​ដ​ល់ការិយាល័យអនុព័ន្ធ​យោធាវៀត​ណាម​ប្រ​ចាំព្រះរាជាណាច​ក្រ​ក​ម្ពុជា។លោក​វ​រៈសេនីយ៏បាន​ចាត់ទុក​ថាក​ម្ពុជាជាប្រ​ទេស​ជិត​ខាង​ដ៏ល្អ​រ​ប​ស់វៀត​ណាម​ដែល​ធ្លាប់រួម​សុខ​រួម​ទុក្ខ​ស្មាគៀក​ស្មាសាម​គ្គីត​ស៊ូប្រ​យុទ្ធ​ប្រ​ឆាំង​ស​ត្រូវ​រួម​ជាមួយ​គ្នាគ្រ​ប់នៅគ្រាការ​លំបាក​ដើម្បីសុខ​ស​ន្តិភាពឯក​រាជ្យ​ជាតិនិង​ការអភិវ​ឌ្ឍ​ប្រ​ទេស​ជាតិ។
ក្នុងឱកាស​នោះឯកឧត្ដ​ម​នាយឧត្ដ​ម​សេនីយ៍ មាស សាវ៉ន​ក្នុង​នាមអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវានិង​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិក៏បាន​ថ្លែង​នូវអណ​រ​គុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​ក្រ​សួង​ការ​ពារ​ជាតិចិន​និង​ក្រ​សួង​ការ​ពារ​ជាតិវៀត​ណាម​ក៏ដូច​ជាអនុព័ន្ធ​យោធាសាធារ​ណៈ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន និងអនុព័ន្ធ​យោធាវៀត​ណាម​ប្រ​ចាំក​ម្ពុជា ដែល​ជានិច្ច​កាល​រួម​ស​ហ​ការ​យ៉ាង​ជិត​ស្និត​ជាមួយ​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាខ.ភ.ម​ជាពិសេស​ជាមួយ​និអគ្គ​យោធ​សេវា។ក​ន្ល​ង​ម​ក​នេះកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ទំនាក់ទំន​ង​មិត្ត​ភាព ស​ម​គ្គីភាព​រ​វាង​ប្រ​ជាជាតិនិង​ក​ង​ទ័ព​ទាំង​ពីរ​ក​ម្ពុជាចិន​ក៏ដូច​ក​ម្ពុជាវៀត​ណាម​ត្រូវ​បាន​ព​ង្រឹង​និង​ព​ង្រីក​ដោយឥត​ឈ​ប់ឈ​រ។ស​ង្ឃឹម​ថាចំណ​ង​មិត្ត​ភាព​សាម​គ្គីភាព និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ដ៏ល្អនេះនឹង​ប​ន្ត​រឹង​មាំ​ត​ទៅ​អនាគ​ត​ទៀត។

ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ អញ្ជើញ​ជាអធិប​តីភាព​ក្នុង​ពិធីបិទអង្គ​សិក្ខាសាលាស្តីការ​ងារ​ហ្វឹក​ហ្វឺន​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ

ឆ្នាំ២០១៦គឺជាពេល​វេលានៃការ​ប​ន្តអនុវ​ត្ត​ន៏ផែន​ការ​កែទ​ម្រ​ង់ស៊ីជ​ម្រៅរ​យៈពេល៥ឆ្នាំ ឆ្នាំ២០១៥-២០១៩រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ដូច​នេះយើង​ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់អនុវ​ត្ត​ន៏ ឲ្យ​បាន​ល្អតាម​ផែន​ការ​កែទ​ម្រ​ង់៥ឆ្នាំតាម​ជំនាញ​ទ​ទួល​ខុស​ត្រូវ​និមួយៗរ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ព្រ​ម​ទាំងអនុវ​ត្ត​ន៏ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ខ្លឹម​សារអនុសាស​ន៏ ដ៏ខ្ព​ង់ខ្ព​ស់រ​ប​ស់ស​ម្តេច​តេជោដែល​បាន​ដាក់ចេញ។ត្រូវ​ប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់ក​សាង​ព​ង្រឹង​ប្រៀប​ការ​ពារ​ជាតិការ​ពារអធិប​តេយ្យ​បូរ​ណៈភាព​ដែន​ដីលើក​ក​ម្ព​ស់ដ​ល់ការ​រួម​ចំណែក ក្នុង​កិច្ច​ការ​ស​ន្តិសុខ ស​ណ្តាប់ធ្នាប់សាធារ​ណៈ រ​ក្សាការ​ពារ​ស​មិទ្ធិផ​ល​ស​ង្គ​ម​ជាតិឲ្យ​បាន​គ​ង់វ​ង្ស។ នេះជាប្រ​សាស​ន៏ផ្តាំផ្ញើរ​រ​ប​ស់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី ក្រ​សួង​ការ​ពារ​ជាតិ ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ក្នុង​ពិធីបិទអង្គ​សិក្ខាសាលា ការ​ងារ​ហ្វឹក​ហ្វឺន​ទូទាំង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​នាល្ងាច​ថ្ងៃទី១៨ខែម​ក​រា ឆ្នាំ២០១៧ នៅសាល​ប្រ​ជុំអគ្គ​ប​ញ្ជាការ​ដ្ឋាន។
ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​ប​ន្ត​ទៀត​ថាក្នុង​នាម​ក្រ​សួង​ការ​ពារ​ជាតិអគ្គ​ប​ញ្ជាការ​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​បាន​ថ្លែង​ការ​កោត​ស​រ​ស​រើ និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះល​ទ្ធ​ផ​ល​ហ្វឹក​ហ្វឺន​ដែល​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ស​ម្រេច​បាន​ក្នុង​ឆ្នាំ2016ក​ន្ល​ង​ទៅនេះនិង​បាន​រៀប​ចំធ្វើសិក្ខាសាលាបូក​ស​រុប​ល​ទ្ធ​ផ​ល​និង​ដាក់ចេញ នូវ​ផែន​ការ​ស​ក​ម្ម​ភាព​ដែល​បាន​ដាក់ចេញ​ស​ម្រាប់ប​ន្តអនុវ​ត្ត​ក្នុង​ឆ្នាំ2017ឲ្យ​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ត្រ​ចះត្រ​ច​ង់ថែម​ទៀត។
ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីបាន​ផ្ត​ល់អនុសាស​ន៍ដ​ល់អង្គ​សិក្ខាសាលាត្រូវ​ប​ន្ត​ខិត​ខំជំរុញ​ការ​ងារ​ហ្វឹក​ហ្វឺនឲ្យ​បាន​ជាប់ជាប្រ​ចាំទាំង​ក្នុង​សាលាវិទ្យាស្ថាន​និង​តាម​ប​ណ្តាក​ងឯក​ភាព សំដៅលើក​ក​ម្ព​ស់គុណ​ភាព​ស​ម​ត្ថ​ភាព​ដ​ល់ក​ង​ទ័ព​ក្នុង​វិស័យ​ការ​ពារ​ជាតិក៏ដូច​ជាការ​ចូល​រួម​ក្នុង​បេស​ក​ក​ម្ម​ថែរ​ក្សាស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ និង​ចូល​រួម​យ៉ាង​ស​ក​ម្ម​ក្នុង​ការ​ស្តារ​និងអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិ។ឯកឧត្ត​ម​បាន​ជំរុញឲ្យ​គ្រ​ប់ស្ថាប័ន​ក​ងឯក​ភាព​ត្រូវ​ជំរុញ​ស​ក​ម្ម​ភាព​ហ្វឹក​ហ្វឺនឲ្យ​បាន​ខ្លាំង​ក្លាថែម​ទៀត​ទាំង​រាល់ក​ម្ម​វិធី ផែន​ការ​ខ្លឹម​សារ​ដើម្បីលើក​កំព​ស់គុណ​ភាព ហ្វឹក​ហ្វឺន​មាន​និយាម​ពិត​ប្រាក​ដ​ទាំង​កំរិត​ថ្នាក់ជាតិ តំប​ន់និង​ពិភ​ព​លោក។ទ​ន្ទឹម​នឹង​នោះត្រូវ​ផ្សារ​ភ្ជាប់ជាមួយ​ការ​ងារអប់រំចិត្ត​សាស្រ្ត ដើម្បីក​សាង​នូវ​ឆ​ន្ទៈប្រ​ក​ប​ដោយ​ម​ន​សិកាស្នេហាជាតិមាតុភូមិនិង​ប្រ​ជាព​ល​រ​ដ្ឋ ។
ក្នុងឱកាស​នោះគ​ណៈអធិប​តីក៏បាន​បំពាក់គ្រឿងឥស្ស​រិយ​ស​ជូន​ដ​ល់នាយ​ទាហាន​មាន​ស្នាដៃនិង​ប្រ​គ​ល់ប័ណ្ណ​ស​រ​សើរ​លិខិត​ស​រ​សើរ​ជូន​ដ​ល់ប​ណ្តាអង្គ​ភាព​ផ​ង​ដែរ៕

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ អញ្ជើញ​ជាអធិប​តីភាព​ក្នុង​កិច្ច​ប្រ​ជុំពិភាក្សាការ​ងារ​ត្រៀម​រៀប​ចំគ្រ​ប់ផ្នែក ស​ម្រាប់ពិធីបូក​ស​រុប​ល​ទ្ធ​ផ​ល​សាង​ស​ង់វិមាន ឈ្នះ ឈ្នះ
គ​ណៈក​ម្ម​ការ​សាង​ស​ង់វិមាន​ឈ្នះឈ្នះ បាន​ប្រ​ជុំពិភាក្សាត្រៀម​រៀប​ចំគ្រ​ប់ផ្នែក​សំរាប់ពិធីបូក​ស​រុប​ល​ទ្ធ​ផ​ល​សាង​ស​ង់វិមាន​ឈ្នះឈ្នះរ​យៈពេល ១ឆ្នាំ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដែល​កិច្ច​ប្រ​ជុំនេះ បាន​ប្រ​ព្រឹត្តិទៅក្រោមអធិប​តីភាព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ និង​ជាប្រ​ធាន​គ​ណៈក​ម្ម​ការ​សាង​ស​ង់វិមាន​ឈ្នះឈ្នះ ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត្តិទៅនៅការ​ដ្ឋាន​សាង​ស​ង់វិមាន​ឈ្នះឈ្នះ ឋិត​នៅក្នុង​តំប​ន់អភិវ​ឌ្ឍ​ន៍ លី យុង​ផាត់ ស​ង្កាត់បាក់ខែង ខ​ណ្ឌ​ជ្រោយ​ច​ង្វា រាជ​ធានីភ្នំពេញ នាព្រឹក​ថ្ងៃទី១៧ ខែម​ក​រា ឆ្នាំ២០១៧។
ឯ. នាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន ន​យោបាយ និង​កិច្ច​ការ​ប​រ​ទេស ក្រ​សួង​ការ​ពារ​ជាតិ និង​ជាប្រ​ធាន​ក្រុម​ការ​ងារ​សាង​ស​ង់វិមាន​ឈ្នះឈ្នះបាន​រាយ​ការ​ណ៍ជូនអង្គ​ប្រ​ជុំ អំពីស​ក​ម្ម​ភាព​ក្រុម​ការ​ងារ​សាង​ស​ង់វិមាន​ឈ្នះឈ្នះ ស្រ​ប​ទៅតាម​ដំណាក់កាល​នីមួយៗ ក្នុង​ការ​ច​ង​ក្រ​ងឯក​សារ​ចុះសិក្សាស្រាវ​ជ្រាវអំពីអត្ថ​ន័យ​ខ្លឹម​សារ ដើម្បីប្រ​មូល​ផ្តុំនូវ​រាល់ឯក​សារ​សំរាប់ជំរុញអោយ​ដំណើរ​ការ​សាង​ស​ង់វិមាន​ឈ្នះឈ្នះប្រ​ព្រឹត្តិទៅទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អ ក្លាយ​ជាសំណ​ង់ប្រ​វ​ត្តិសាស្រ្ត​សំរាប់ម​នុស្ស​ជំនាន់ក្រោយ​សិក្សារៀប​សូត្រ អំពីតំលៃនៃស​ន្តិភាព ដែល​ព្រះរាជាណាច​ក្រ​ក​ម្ពុជា ពុំដែល​ធ្លាប់មាន​ក្នុង​រ​យៈពេល​ជាង៥០០ឆ្នាំក​ន្ល​ង​ម​ក​នេះ។ ឯ.ណឹម សុវ​ត្ថិ បាន​ប​ង្ហាញ​ជូន​កិច្ច​ប្រ​ជុំអំពី ការ​ចុះទៅសិក្សាស្រាវ​ជ្រាវ​ទៅតាម​ទីតាំង​ប្រាសាទ​បុរាណ​នានាន​ក្នុង​ប្រ​ទេស និង​ប​ណ្តាទីតាំង រ​ម្ម​ណីយ​ដ្ឋាន​ប្រ​វ​ត្ថិសាស្ត្រ​នានានៅក្រៅប្រ​ទេស ដូច​ជានៅប្រ​ទេស​ថៃ ម៉ាឡេស៊ី សិង្ហ​បុរី រុស្សី អូស្រ្តាលី ឥណ្ឌា កូរ៉េខាង​ត្បូង ស​ហ​រ​ដ្ឋអាមេរិក វៀត​ណាម ដែល​តាម​រ​យៈការ​ចុះសិក្សាស្រាវ​ជ្រាវ​នេះ ក្រុម​ការ​ងារ​បាន​ប្រ​មូល​ផ្តុំនូវ​គំនិត​ជាច្រើន​ប្រ​ក​ប​ដោយអត្ថ​ន័យ​ជ្រាល​ជ្រៅធ្វើជាទុន​ក្នុង​ការ​ដែល​ជាសំណ​ង់ប្រ​វ​ត្តិសាស្ត្រ​មួយ ប​ង្ហាញ​ពីនិមិត្ត​រូប ស​ន្តិភាព​នៅក​ម្ពុជា។
នៅក្នុងឪកាស​នោះឯ. ទៀ បាញ់ ព្រ​ម​ទាំង​ស​មាជិក​ក្រុម​ការ​ងារ​ទាំងអស់ ក៏បានអញ្ជើញ​ទៅទ​ស្ស​នាការ​ចាក់បេតុង ស​ស​រ ក​ណ្តាល​នៃវិមាន​ឈ្នះឈ្នះតាម​ប​ច្ចេក​ទេស​សាង​ស​ង់ទំនើប​នៃសំណ​ង់នាពេល​ប​ច្ចុប្ប​ន្ន​នេះ។
សូម​ប​ញ្ជាក់ថា ចាប់តាំង​ពីបាន​បើក​ការ​ដ្ឋាន​សាង​ស​ង់វិមាន​ឈ្នះឈ្នះ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ រ​ហូត​ម​ក​ដ​ល់ពេល​ប​ច្ចុប្ប​ន្ន​នេះសំណ​ង់វិមាន​ឈ្នះឈ្នះ បាន​សាង​ស​ង់សំរេច​បាន ៥០% ហើយ។ម​ក​ដ​ល់ពេល​នេះ បាន​ចាក់ស​ស​រ​ជាន់ទី១បាន ៣០៤ដើម កំព​ស់ពីដី ៤,៥ម៉ែត្រ ជាន់ទី២ ចាក់ស​ស​រ​បាន ១០២ដើម កំព​ស់ ៥,៥០ម៉ែត្រ ជាន់ទី៣ ចាក់ស​ស​រ​បាន ៦៤ដើម មាន​កំព​ស់៩,៧ម៉ែត្រ នៅជាន់ទី៤ ចាក់ស​ស​រ​បាន ៥៨ដើម​មាន​កំព​ស់ ៧.៩ម៉ែត្រ ជាន់ទី៥ ចាក់ស​ស​រ​បាន ៥៦ដើម​មាន​កំព​ស់ពីដី ៩,១ម៉ែត្រ និង​ជាន់ទី៦មាន​ស​ស​រ ២២ដើម ស​រុប​ការ​ចាក់ស​ស​រ​ទាំងអស់មាន​ចំនួន ៥៣១ដើម។ ដោយ​លែក​ការ​ចាក់ធ្នឹម​ពីលើស​ស​រ​បាន​ប្រ​វែង៥៦០០ម៉ែត្រ។ ក្រុម​ការ​ងារ​សាង​ស​ង់ និង​ប​ន្ត​ចាក់ដី ដាក់លូ ជុំវិញ​ប​រិវេណ​សំណ​ង់វិមាន​ឈ្នះឈ្នះ ហើយ​នៅក្នុង​ខែកុម្ភៈខាង​មុខ និង​ប​ន្ត​ចាក់ប្ល​ង់សេប​ន្ត​ទៀត។          


នាយឧត្ត​ម​សេនីយ៍ ប​ណ្ឌិត ប៉ុល សារឿន​បើក សិក្ខាសាលាបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ហ្វឹក​ហ្វឺន​ឆ្នាំ២០១៦និង​ផែន​ការ​ហ្វឹក​ហ្វឺន​ឆ្នាំ២០១៧
 
ក​ម្ពុជាបាន​ឈាន​ចូល​ដ​ល់ដំណាក់កាល​មួយ​ថ្មីទៀត​នៃការអភិវ​ឌ្ឍ​ន៍ធ​ន​ធាន​ម​នុស្ស​ដែល​ចាំបាច់ត្រូវ​ផ្តោត​ការ​យ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់ទៅលើការ​ព​ង្រឹង​ការអប់រំប្រ​ក​ប​ដោយ​គុណ​ភាព ។ការអភិវ​ឌ្ឍ​ន៍ធ​ន​ធាន​ម​នុស្ស​ប្រ​ក​ប​ដោយ​គុណ​ភាព​ស​ម​ត្ថ​ភាព​និង​គុណ​ធ​ម៌គឺជាក​ត្តាគ​ន្លឹះស​ម្រាប់ទ្រ​ទ្រ​ង់កំណើន​សេដ្ឋ​កិច្ច​ជាតិនិង​ភាព​ប្រ​កួត​ប្រ​ជែង​រ​ប​ស់ក​ម្ពុជា ក្នុង​ដំណាក់កាល​សេដ្ឋ​កិច្ច​ពុទ្ធិដែល​ជាដំណាក់កាល​ដ៏សំខាន់នាស​ម័យ​កាល​សាក​ល​ភាវូប​នីយ​ក​ម្ម។នេះជាប្រ​សាស​ន៏លើក​ឡើង​រ​ប​ស់ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ប​ណ្ឌិត​ប៉ុល.សារឿនអគ្គ​មេប​ញ្ចាការ​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ក្នុង​ពិធីបើក​សិក្ខាសាលាបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ហ្វឹក​ហ្វឺន​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ឆ្នាំ2016និង​ផ្ស​ព្វ​ផ្សាយ ផែន​ការ​ហ្វឹក​ហ្វឺន​ឆ្នាំ2017នាព្រឹក​ថ្ងៃទី១៨ខែម​ក​រាឆ្នាំ២០១៧នេះនៅអគ្គ​ប​ញ្ជាការ​ដ្ឋាន​នៃ.ខ.ភ.ម។
ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ប​ណ្ឌិត​ប៉ុល.សារឿន​បាន​ថ្លែង​កោត​ស​រ​សើរ​ចំពោះទីចាត់ការ​ហ្វឹក​ហ្វឺន​ដែល​ធ្វើជាសេនាធិការឲ្យ​គ​ណៈក​ម្ម​ការ​ដឹក​នាំការ​ងារ​ប​ណ្តុះប​ណ្តាល និង​ហ្វឹក​ហ្វឺន​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​បាន​រៀប​ចំសិក្ខាសាលាបូក​ស​រុប​ការ​ងារ​ហ្វឹក​ហ្វឺន​សំដៅលើក​ក​ម្ព​ស់គុណ​ភាព​ហ្វឹក​ហ្វឺន និង​ក​សាង​ធ​ន​ធាន​ម​នុស្ស​ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ដែល​ជាក​ត្តាសំខាន់ចាំបាច់ បំផុត​ក្នុង​វិស័យ​យោធាដើម្បីប​ម្រើឲ្យ​យុទ្ធ​សាស្រ្ត​ការ​ពារ​ជាតិ។អង្គ​សិក្ខាសាលាថ្ងៃនេះ គឺជាការ​ជួប​ជុំគ្នាប្រ​ក​ប​ដោយ​សោម​ន​ស្ស​ដើម្បីពិភាក្សាលើការ​ងារ​ហ្វឹក​ហ្វឺន​យ៉ាង​ទូលំទូលាយ​ដែល​មិន​គ្រាន់តែឆ្លុះប​ញ្ចាំង​នូវ​ស​មិទ្ធ​ផ​ល​ស​ម្រេច​បាន​ក​ន្ល​ង​ម​ក​ប៉ុណ្ណោះទេ ក៏ប៉ុន្តែត្រូវ​បាន​ប្រ​មូល​ផ្តុំប​ណ្តាញ​ទ​ស្ស​នៈវិស័យ​ដ៏វែង​ឆ្ងាយ​ព្រ​ម​ទាំង​ប​ទ​ពិសោធ​ន៍ដ៏ល្អៗទាំង​ការ​ប​ណ្តុះប​ណ្តាល​និង​បំប៉ន​ស​ម​ត្ថ​ភាព​ដ​ល់នាយ​ទាហាន នាយ​ទាហាន​រ​ង និង​ព​ល​ទាហាន​ស្រ​ប​តាម​ប្រ​ព័ន្ធ​ហ្វឹក ហ្វឺន​រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ អំពីខ្លឹម​សារ ក​ម្ម​វិធីហ្វឹក​ហ្វឺន និង​ការ​សិក្សាស្រាវ​ជ្រាវ ច​ង​ក្រ​ងឯក​សារ មេរៀន ឲ្យ​មាន​ល​ក្ខ​ណៈស​ម​ស្រ​ប​តាម​បែប​វិទ្យាសាស្រ្ត​ជឿន​លឿន​និង​ន​យោបាយ​ការ​ពារ​ជាតិ។
ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏​មាន​ប្រ​សាស​ន៏ប​ញ្ជាក់ថារាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាក្រោម​ការ​ដឹក​នាំប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្រ្តីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាបាន​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់ក្នុង​ការ​ព​ង្រឹង​ប្រ​ព័ន្ធអប់រំប​ង្កើន​ប្រាក់បៀវ​ត្ស​រ៍គ្រូបាន​ក​សាង​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​សាលាប​ណ្ណាល័យ​ជាច្រើន ខ្ន​ង​នៅទូទាំង​ប្រ​ទេស​ចាប់ពីថ្នាក់ប​ឋ​ម​រ​ហូត​ដ​ល់ឧត្ត​ម​ពិសេស​បាន​ប​ង្ខិត​សាលាឲ្យ​កាន់តែជិត​មូល​ដ្ឋាន​ប្រ​ជាព​ល​រ​ដ្ឋ​សំដៅវិនិយោគ​វិស័យ​ធ​ន​ធាន​ម​នុស្ស​នៅក​ម្ពុជា ឲ្យ​កាន់តែស​ម្បូរ​បែប​ដើម្បីប្រ​កួត​ប្រ​ជែង​ទីផ្សារ​ការ​ងារ​ហើយ​វាក៏ជាក​ត្តាគ​ន្លឹះសំខាន់ក្នុង​ការអភិវ​ឌ្ឍ​សេដ្ឋ​កិច្ច​និង​ស​ង្គ​ម​ជាតិប្រ​ក​ប​ដោយ​និរ​ន្ត​រ​ភាព។
ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍បាន​ប​ញ្ជាក់ថាការ​ខិត​ខំប្រឹង​ប្រែង​ព​ង្រឹង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​តាម​ផែន​ការ​ដែល​បាន​ដាក់ចេញ​ស​ម្រាប់អនុវ​ត្ត​នៅពេល​ខាង​មុខ​គឺជាប​ញ្ហាសំខាន់ ក្នុង​នោះត្រូវ​ជំរុញ​ការ​លើក​ស្ទួយ​វិស័យ​ក​សាង​ធ​ន​ធាន​ម​នុស្ស​តាម​រ​យៈការ​ងារ​ហ្វឹក​ហ្វឺន​ប​ណ្តុះប​ណ្តាល​នៅក្នុង​ប្រ​ទេស​និង​ក្រៅប្រ​ទេស​ដ​ល់យោធិន​សំដៅប​ង្កើន​ស​ម​ត្ថ​ភាព មាន​ចំណេះដឹង​ចំណេះធ្វើគ្រ​ប់ជំនាញ​គ្រ​ប់ថ្នាក់ដើម្បីប​ម្រើសេច​ក្តីត្រូវ​ការ​ក្នុង​ភារ​កិច្ច​ជាក់ស្តែង​ចំពោះមុខឲ្យ​ស​ម្រេច​បាន​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព​ខ្ព​ស់។ ជាមួយ​គ្នានេះដែរ​មេប​ញ្ជាការ​ក​ងឯក​ភាព​ប្រ​ធាន​ស្ថាប័ន​នាយ​ក​សាលាត្រូវ​ដឹក​នាំប​ញ្ជាអនុវ​ត្តឲ្យ​បាន​ស៊ីជ​ម្រៅរាល់ការ​ងារ​ហ្វឹក​ហ្វឺន​ដែល​ជាប​ញ្ហាពិត​និង​ជាក់ស្តែង​មួយ​ចំនួន​ដូច​ជា
ត្រូវ​ជំរុញ​ការ​ហ្វឹក​ហ្វឺន​ប​ណ្តុះប​ណ្តាល​បំប៉ន​តាម​ស​ន្ទ​ស្ស​ន៍ផែន​ការ​ដែល​បាន​កំណ​ត់ក្នុង​ក​ញ្ច​ប់ថ​វិកាហ្វឹក​ហ្វឺន​ប្រ​ចាំឆ្នាំ 2017ត្រូវ​ពិចារ​ណារ​រៀប​ចំខ្លឹម​សារ​ក​ម្ម​វិធីឯក​សារ និង​ពេល​វេលាឲ្យ​បាន​ច្បាស់លាស់ហ្ម​ត់ច​ត់ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់ក្នុង​ការ​ក​សាង​យោធាចារ្យឲ្យ​មាន​វិជ្ជាជីវៈច្បាស់លាស់ មាន​គ​រុកោស​ល្យ​ទេព​កោស​ល្យ​ជំនាញ ដើម្បីផ្ទេរ​ចំណេះដឹង​ដ​ល់យោធិន​ទាំង​ផ្នែក​ទ្រឹស្តីនិង​ការអនុវ​ត្ត​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព។ប​ណ្តាក​ងឯក​ភាព​គ្រ​ប់ថ្នាក់ក​ង​ទ័ព​ជើង​គោក​ជើង​ទឹក​ជើងអាកាស​ក​ង​រាជអាវុធ​ហ​ត្ថ ប​ណ្តាទ័ព​ជំនាញ​ក​ង​ព​ល​តូច-ធំនិង​ប​ណ្តាសាលាគ្រ​ប់ក​ម្រិត​ក្រោយ​ប​ញ្ច​ប់សិក្ខាសាលានេះត្រូវ​រៀប​ចំផែន​ការ​ហ្វឹក​ហ្វឺន​ប្រ​ចាំឆ្នាំរ​ប​ស់ខ្លួន ជូនអគ្គ​ប​ញ្ជាការ​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទឬគ​ណៈក​ម្ម​ការ​ដឹក​នាំការ​ងារ​ប​ណ្តុះប​ណ្តាល​និង​ហ្វឹក​ហ្វឺន​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ត្រួត​ពិនិត្យ​ផ្ត​ល់ស​ច្ចាប័ន​នៅក្នុង​ខែក​ម្ភៈឆ្នាំ2017 នេះ។                    

ឯកឧត្ត​ម ទៀ បាញ់ ជួប​សំណេះសំណាល​ជាមួយ​ស​មាជិកអតីត​យុទ្ធ​ជ​ន​ខេត្ត​កោះកុង
នាព្រឹក​ថ្ងៃទី14ខែម​ក​រាឆ្នាំ2017នេះឯកឧត្ដ​ម នាយឧត្ដ​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិង​ជាអនុប្រ​ធាន​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា បានអញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ស​មាជិកអតីត​យុទ្ធ​ជ​ន​ខេត្ត​កោះកុង​ចំនួន629នាក់។
ក្នុងឱកាស​នោះដែរឯកឧត្ដ​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិង​ជាអនុប្រ​ធាន​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាបានឧប​ត្ថ​ម្ភ​ដ​ល់ស​មាជិកអតីត​យុទ្ធ​ជ​ន​ខេត្ត​កោះកុង​ទាំង629នាក់ក្នុង​ម្នាក់ៗទ​ទួល​បាន​ថ​វិកា5 មីន​រៀល។