ព័ត៌មាន

កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ក្រៅផ្លូវ​ការ​នៅទីក្រុង​វៀង​ច​ន្ទ័ប​ង្ហាញ​ឆ​ន្ទះក្នុង​ការ​ជំរុញអោយ​មាន​ការឯក​ភាព​និង​ស្ថិរ​ភាព​ក្នុង​តំប​ន់
ត​ប​តាម​ការអញ្ជើញ​តាម​រ​ប​ស់រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ​នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៦ឯ.នាយឧត្ត​ម​សេនីយ៏ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិអម​តំណើរ​ដោយឯ.នាយឧត្ត​ម​សេនីយ៏នាង.ផាត​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិនិងឯ.នាយឧត្ត​ម​សេនីយ៏ណឹម.សុវ​ត្ថិអគ្គ​នាយ​កអគ្ក​នាយ​ក​ដ្ឋាន​ន​យោបាយ​និង​កិច្ច​ការ​ប​រ​ទេស​ក្រ​សួង​ការ​ពារ​ជាតិបាន​ដឹក​នាំគ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាអញ្ជើញ​ទៅធ្វើទ​ស្ស​កិច្ច​និង​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ក្រៅផ្លូវ​ការ​ដែល​បាន​ប្រារ​ព្ធ​ធ្វើនៅទីក្រុង​វៀង​ច​ន្ទ័សាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ​ចាប់ពីថ្ងៃទី១៥ដ​ល់ថ្ងៃទី១៧​ខែវិច្ឆិកាឆ្នាំ២០១៦។នៅក្នុង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ក្រៅផ្លូវ​ការ​នៅប្រ​ទេស​ឡាវ​នេះក៍មាន​ការអញ្ជើញ​ពីប​ណ្តារ​ដ្ខ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ទាំង១០ប្រ​ទេស​និង​តំណាងអគ្គ​លេខាធិការអាស៊ាន​ចូល​រួម​ផ​ង​ដែរ។គោល​បំណ​ង​នៃកិច្ច​ប្រ​ជុំម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិអាស៊ាន​ក្រៅផ្លូវ​ការ​នៅទីក្រុង​វៀង​ច​ន្ទ័នាលើក​នេះគឺដើម្បីផ្លាស់ប្តូរ​ទ​ស្ស​នៈស្តីអំពីប​ញ្ហាស​ន្តិសុខ​និង​ការ​ពារ​ជាតិថ្នាក់តំប​ន់និងអន្ត​រ​ជាតិនិង​ការ​លើក​ឡើង​ពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ការ​ពារ​ជាតិនាឆ្នាំក​ន្ល​ង​ទៅហើយ​កិច្ច​ប្រ​ជុំនេះដើម្បីចូល​រួម​ធ្វើជាសាក្សីក្នុង​ការ​ផ្ទេរ​ប្រ​គ​ល់ភាព​ជាប្រ​ធាន​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ជាតិអាស៊ាន( ADMM )អោយ​ទៅប្រ​ទេស​ហ្វីលីពីន​ធ្វើជាម្ចាស់ផ្ទះក្នុង​ការ​រៀប​ចំកិច្ច​ប្រ​ជុំម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិអាស៊ាន​លើក​ទី១១នៅក្នុង​ឆ្នាំ២០១៧ខាង​មុខ។ថ្លែង​បើក​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ក្រៅផ្លូវ​ការ​នាឪកាស​នោះឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក​ចាន់សាម៉ន.ចាន់យ៉ាឡាត​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិជាតិឡាវ​និង​ជាប្រ​ធាន​កិច្ច​ប្រ​ជុំបាន​មាន​ប្រ​សាស​ន៍ថា៖ក្នុង​រ​យៈពេល​ប៉ុន្មាន​ឆ្នាំក​ន្ល​ង​ទៅនេះកិច្ច​ស​ហ​ប្រ​តិប​ត្ត​ការ​ក្នុង​ផ្នែកADMMមាន​ការ​រីក​ចំរើនឥត​ឈ​ប់ឈ​រ។ការ​រីក​ចំរើន​នេះត្រូវ​បាន​មើល​ឃើញ​តាម​រ​យៈការ​ប​ង្កើតអោយ​មាន​នូវ​យ​ន្ត​ការ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ថ្មីនិង​ស​ក​ម្ម​ភាព​ដែល​ពាក់ព​ន្ធ័ដ៏ទៃៗផ្សេង​ទៀត។ឯកឧត្ត​ម​ រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិឡាវ​បាន​ប​ញ្ចាក់ទៀត​ថា៖ល​ទ្ធ​ផ​ល​ទាំងអស់នេះបាន​ឆ្លុះប​ញ្ចាំងអោយ​ឃើញ​នូវ​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ព​ង្រឹង​សាម​គ្គឹភាពឯក​ភាព​ដែល​ជាស្នូល​រ​ប​ស់អាស៊ាន ដែល​បាន​ប​ង្ហាញអោយ​ឃើញ​ថាយើងអាច​ស្ថាប​នាអាស៊ាន​មួយអោយ​ទៅជាតំប​ន់មាន​ស​ន្តិភាព​ស្ថេរ​ភាព​ស​ន្តិសុខ​និង​ការអភិវ​ឌ្ឍ​ន៍ស្រ​ប​ទៅតាម​ទ​ស្ស​នៈអស៊ាន​ឆ្នាំ២០២៥។នៅក្នុងឪកាស​នោះប​ណ្តារ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ទាំងអស់ក៏បាន​ធ្វើការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈគ្នាទៅវិញ​ទៅម​ក​ជុំវិញ​ប​ញ្ហាស​ន្តិសុខ​ថ្មីៗនៅក្នុង​តំប​ន់​ ប​ញ្ហាស​ន្តិសុខ​លំហ​ស​មុទ្រ​និង​ប​ញ្ហាប្រ​ឈ​ម​នានាដែល​បាន​កើត​មាន​ឡើង​ក្នុង​ពេល​ដែលអាស៊ាន​កំព​ង់មាន​ការ​រីក​ចំរើន​ផ្នែក​តួនាទីន​យោបាយ​និង​សេដ្ឋ​កិច្ច។ក្នុង​ការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈនៅក្នុង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ក្រៅផ្លូវ​ការ​នាឪកាស​នោះដែរឯកឧត្ត​ម​ទៀ.បាញ់បាន​មាន​ប្រ​សាស​ន៍ថា៖ អស់រ​យៈពេល​ជាច្រើន​ឆ្នាំម​ក​ហើយអាស៊ាន​បាន​ប​ង្ហាញ​យ៉ាង​ច្បាស់ពីស​ម​ត្ថ​ភាព​រ​ប​ស់ខ្លួន​ដោយ​ការ​ប្រ​កាន់​យ​ក​តួនាទីស្នូល​ក្នុង​ដំណើរ​ការ​ជាច្រើន​ទាំង​ក​ម្រិត​ថ្នាក់តំប​ន់និង​ស​ក​ល​លោក​ស​ម្រាប់ស​ន្តិភាព​ស​ន្តិសុខ​ស្ថិរ​ភាព​និង​ការអភិវ​ឌ្ឍ។លើស​ពីនេះទៀត​ភាព​ប្រ​ឈ​ម​រ​ប​ស់អាស៊ាន​នៅក្នុង​ប​រិប​ទ​ថ្មីគឺត្រូវ​រ​ក្សា​តូនាទី​រ​ប​ស់ខ្លួន​ជាក​ម្លាំង​នាំមុខ​និង​ការ​ប្រ​កាន់ជំហ​រ​ស្នូល​នៃដំណើរ​ការ​ថ្នាក់តំប​ន់ក៏ដូច​ជាព​ង្រីក​និង​ព​ង្រឹង​នូវ​តួនាទី“ដែល​មានអានុភាព”រ​ប​ស់ខ្លួន​នៅលើឆាកអន្ត​រ​ជាតិ។ឯកឧត្ត​ម​ទៀ.បាញ់បាន​ស​ង្ក​ត់ធ្ង​ន់ថា៖ការ​រ​ក្សានូវ​តួនាទីនេះមាន​សារៈសំខាន់​ណាស់​ស​ម្រាប់អាស៊ាន​ក្នុង​ការ​កំណ​ត់​និម្មាប​ន​ក​ម្ម​តំប​ន់រ​ប​ស់​ខ្លួន​នាពេលអនាគ​ត។ក្នុងឧិកាស​នោះប​ណ្តារ​ដ្ឋ​ម​ន្ត្រីការ​ជាតិអាស៊ាន​ទាំងអស់ក៏បាន​ចែក​រំលែក​ទ​ស្ស​នៈរ​ប​ស់ខ្លួនអំពីស្ថាន​ភាព​ការ​ពារ​ជាតិនិង​ស​ន្តិសុខអន្ត​រ​ជាតិព្រ​ម​ទាំង​កិច្ច​ខិត​ខំប្រឹង​ប្រែង​ស​ហ​ប្រ​តិប​ត្តិការ​ដែល​កំព​ង់អនុវ​ត្ត​ដើម្បីដោះស្រាយ​ភាព​ប្រ​ឈ​ម​ស​ន្តិសុខ​នានារ​ប​ស់អាស៊ាន។តាម​រ​យៈកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ក្រៅផ្លូវ​ការ​នៅទីក្រុង​វៀង​ច​ន្ទ័នេះដែរ​ប​ណ្តារ​ដ្ឋ​ម​ន្ត្រីការ​ជាតិអាស៊ាន​ទាំងអស់បាន​ប​ង្ហាញ​នូវ​ទ​ស្ស​នៈរួម​ក្នុង​ការ​រួប​រួម​គ្នាធ្វើយ៉ាង​ណាជំរុញ​ការ​រ​ក្សាស​ន្តិភាព​ស្ថេភាព​នៅក្នុង​តំប​ន់អោយ​បាន​ល្អប្រ​សើរ​។សូម​ប​ញ្ចាក់ថា៖កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ក្រៅផ្លូវ​ការ​គឺជាវេទិការ​សំរាប់រ​ដ្ឋ​ម​ន្ត្រីការ​ជាតិអាស៊ាន​ធ្វើការ​ប្រ​ជុំនិង​ពិភាក្សាអំពីប​ញ្ហាការ​ពារ​ជាតិនិង​ស​ន្តិសុខ​ក្នុង​តំប​ន់ដើម្បីដោះស្រាយ​រួម​គ្នាចំពោះភាព​ប្រ​ឈ​ម​ស​ន្តិសុខ​និង​ដើម្បីលើក​កំព​សើស​ន្តិភាព​ស្ថិភាព​វិបុល​ភាព​ចំពោះស​ហ​គ​ម​ន៍និង​ប្រ​ជាជ​នអាស៊ាន​ស្រ​ប​តាម​ទិស​ស្លោក​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ឆ្នាំ២០១៦ការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ការ​ពារ​ជាតិសំរាប់ស​ហ​គ​ម​ន៍អាស៊ាន​ប្រ​ក​ប​ដោយ​ភាព​រឹង​មាំ។ក្នុងឧិកាស​នោះប​ន្ទាប់ពីបាន​ប​ញ្ច​ប់កិច្ច​ប្រ​ជុំកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ក្រៅផ្លូវ​ការ​រួច​ម​កឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក​ចាន់សាម៉ន.ចាន់យ៉ាឡាត​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិជាតិឡាវ​បាន​ធ្វើការ​ផ្ទេរ​ប្រ​គ​ល់ប្រ​ធាន​កិច្ច​ប្រ​ជុំកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ទៅអោយ​ប្រ​ទេស​ហ្វីលីពីន​ដែល​ត្រូវ​ទ​ទួល​ធ្វើជាម្ចាស់ផ្ទះសំរាប់រៀប​ចំកិច្ច​ប្រ​ជុំកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី១១នៅឆ្នាំ២០១៧ខាង​មុខ​៕

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ អញ្ជើញ​ចូល​រួម​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ក្រៅផ្លូវ​ការ​នៅសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ
ត​ប​តាម​ការអញ្ជើញ​រ​ប​ស់រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជា​ធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ,ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនៃព្រះរាជ​ណាច​ក្រ​ក​ម្ពុជាអម​ដំណើរ​ដោយឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ និង​ម​ន្ត្រីជាន់ខ្ព​ស់ការ​ពារ​ជាតិមួយ​ចំនួន​ទៀត​បានអញ្ជើញ​ចូល​រួម​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ក្រៅផ្លូវ​ការ​ដែល​ប្រ​ព្រឹត្ត​ទៅពីថ្ងៃទី​១៥ ដ​ល់ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៦ នៅទីក្រុង​វៀង​ច័ន្ទ​សាធារ​ណ​រ​ដ្ឋ​ប្រ​ជា​ធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ។
កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ក្រៅផ្លូវ​ការ​នឹង​ធ្វើជាវេទិកាស​ម្រាប់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​រួម​គ្នាចំពោះភាព​ប្រ​ឈ​ម​ស​ន្តិសុខ​និង​ដើម្បីលើក​ក​ម្ព​ស់​ស​ន្តិភាព​ស​ន្តិសុខ ស្ថេរ​ភាព​និង​វិបុល​ភាព​ចំពោះស​មាគ​ម​ន៍ និង​ប្រ​ជាជ​ន​អាស៊ាន​ស្រ​ប​តាម​ទិស​ស្លោក​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន ឆ្នាំ២០១៦ ការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ការ​ពារ​ជាតិស​ម្រាប់ស​ហ​គ​ម​ន៍អាស៊ាន​ប្រ​ក​ប​ដោយ​ភាព​រឹង​មាំ។
អញ្ជើញ​ជូន​ដំណើរ​គ​ណៈប្រ​តិភូនៅចំណ​តអាកាស​យាន​ដ្ឋានអន្ត​រ​ជាតិភ្នំពេញ​នាឱកាស​នោះមានឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ម៉ឹង សំផាន រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ និង​នាយ​ទាហាន​ជាន់ខ្ព​ស់ក្នុង​ក្រ​សួង​ការ​ពារ​ជាតិនិងអគ្គ​ប​ញ្ជាការ​ដ្ឋាន​នៃខ.ភ.ម​ជាច្រើន​រូប​ទៀត។
គួរ​ប​ញ្ជាក់ដែរ​ថាកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ក្រៅផ្លូវ​ការ​ពេល​នេះក៏ជា​ឱកាស​ធ្វើជាសាក្សីនៃការ​ផ្ទេរ​ប្រ​គ​ល់ប្រ​ធាន​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន ប្តូរ​វេន​មួយ​ឆ្នាំម្ត​ង​ពីសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ​ជូន​ទៅ​សាធារ​ណ​រ​ដ្ឋ​ហ្វីលីពីន​ផ​ង​ដែរ៕

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ គ​ន់ គីម អគ្គ​មេប​ញ្ជាការ​រ​ង នាយ​សេនាធិការ​ចំរុះ បាន​ប​ន្ត​នាំយ​កអាវ​រ​ងារ​ផ្ត​ល់ជូន​ដ​ល់ក​ង​ក​ម្លាំង​ជួរ​មុខ​នៅទិស​យោធ​ភូមិភាគ​ទី៥
ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ គ​ន់ គីម អគ្គ​មេប​ញ្ជាការ​រ​ង នាយ​សេនាធិការ​ចំរុះ អម​ដំណើរ​ដោយ ឧត្ត​ម​សេនីយ៍ឯក ប៊ុន សេង  មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោក និង​ជាមេប​ញ្ជាកាយោធ ភូមិភាគ​ទី៥ កាល​ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បាន​ប​ន្ត​នាំយ​កអាវ​រ​ងា​ផ្ត​ល់ជូន​ដ​ល់ក​ង​ក​ម្លាំង​ជួរ​មុខ​នៅទិស​យោធ​ភូមិភាគ​ទី៥ប​ន្ត​ទៀត។ ពិធីផ្ត​ល់ជូនអាវ​រ​ងាបាន​ធ្វើឡើង​នៅទីប​ញ្ជា ការ​ក​ង​ព​ល​តូច​លេខ១៤ ស្ថិត​ក្នុង​ភូមិសាស្រ្ត​ស្រុក​ក្រ​គ​រ ខេត្ត​ពោធិសាត់។
លោកឧត្ត​ម​សេនីយ៏ទោ គឹម សេង​ង​ន មេប​ញ្ជាការ​ក​ង​ព​ល​តូច​ថ្មើរ​ជើង​លេខ១៤ តំណាង​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​ជួរ​មុខ​ទាំងអស់ បាន​ស​ម្តែង​នូវ​ទឹក​ចិត្ត​ស​ប្បាយ​រីក​រាយ និង​បាន​ថ្លែងអំណ​រ​គុណ​យ៉ាង​ខ្ព​ង់ខ្ព​ស់បំផុត​ជូន​ចំពោះស​ម្តេច​តេជោហ៊ុន សែន និង ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត ដែល​បានឧប​ត្ថ​ម្ភអាវ​រ​ងាដ​ល់ក​ង​ក​ម្លាំង​ជួរ​មុខ​សំរាប់ត្រៀម​មុន​ពេល​រ​ដូវ​រ​ងាម​ក​ដ​ល់។ ជាមួយ​នោះ លោក​មេប​ញ្ជាការ​បាន​ប្តេជ្ញាដាច់ខាតអនុវ​ត្ត​ភារ​កិច្ច​ការ​ពារ​ជាតិ ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី ប្តេជ្ញាដាច់ខាត​ការ​ពារ​រ​ដ្ឋ​ធ​ម្ម​នុញ្ញ ការ​ពារ​ព្រះម​ហាក្ស​ត្រ ការ​ពារ​រាជ​រ​ដ្ឋាភិបាល ក្រោម​ការ​ដឹក​នាំ ដោយ​ស​ម្តេច តេជោ ហ៊ុន សែន និង​ថ្កោល​ទោស​ប្រ​ឆាំង​ដាច់អហ​ង្ការ​នូវ​ទ​ង្វើរ​ប​ស់ជ​ន​ទុច្ច​រិត​និង ជ​នអគ​តិទាំង​ឡាយ​ដែល​តែង​តែប្រ​ឌិត​មូល​ប​ង្កាច់ប្រ​ជាភិថុតិក្នុង​ចេត​នាអាក្រ​ក់ផ្តួល​រំលំរាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា។
មាន​ប្រ​សាស​ន៏សំណេះសំណាល​នាឱកាស​នោះ នាយឧត្ត​ម​សេនីយ៍ គ​ន់ គីម បាន​ពាំនាំនូវ​ប​ណ្តាំផ្ញើសាក​សួរ​សុខ​ទុក្ខ​ពីសំណាក់ស​ម្តេច​តេជោ ហ៊ុន សែន ផ្ញើជូន​ចំពោះក​ង​ទ័ព​ក​ង​រាជ អាវុធ​ហ​ត្ថ ក​ង​ន​គ​រ​បាល​ជួរ​មុខ ដែល​កំពុង​ឈ​រ​ជើង​ការ​ពារ​ទឹក​ដីតាម​ប​ន្ទាត់ព្រំដែន ដែល​ក​ន្ល​ង​ម​ក​បាន​ធ្វើព​លីក​ម្ម​គ្រ​ប់បែប​យ៉ាង ហើយ​បានអនុវ​ត្ត​បាន​ម៉ឺង​ម៉ាត់នូវ​ប​ទ​ប​ញ្ជារ​ប​ស់ ស​ម្តេច​តេជោ  ក្រ​សួង​ការ​ពារ​ជាតិ និងអគ្គ​ប​ញ្ជាការ​ក្នុង​សិទ្ធិស្វ័យ​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី។
ពិត​មែន​តែស្ថាន​ការ​ណ៍ព្រំដែន​ប​ច្ចុប្ប​ន្ន មាន​ភាព​ល្អប្រ​សើរ​ហើយ​ក្តីក៏ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ត្រូវ​តែរ​ក្សាជំហ​រ​ប្រុង​ប្រ​យ័ត្ន​ជានិច្ច ដោយ​ក្នុង​នោះត្រូវ​ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អ ជាមួយ​ប្រ​ទេស​ជាប់ព្រំដែន ដើម្បីរ​ក្សាស្ថេរ​ភាព​ស​ន្តិសុខ ការអភិវ​ឌ្ឍ​ន៏ និង​ប្រ​ជាជ​ន​នៅតំប​ន់ ព្រំដែន​បាន​រ​ស់នៅក្នុង​ភាព​សុខ​ដុម​រ​ម្យ​នាជាមួយ​គ្នា៕

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ អញ្ជើញ​ជាអធិប​តីក្នុង​ពិធីខួបអនុស្សាវ​រីយ៏លើក​ទី៦៣ ទិវាកំណើត ខ.ភ.ម​​(​ ០៩ វិច្ឆិកា ១៩៥៣ - 09 វិច្ឆិកា ២០១៦ )
នៅក្រ​សួង​ការ​ពារ​ជាតិនាព្រឹក​ថ្ងៃទី៨ខែវិច្ឆិកានេះមាន​រៀប​ចំប្រារ​ព្ធ​ពិធីអបអរ​សាទ​រ​ខួបអនុស្សាវ​រីយ៍លើក​ទី៦៣ទិវាកំណើត ខ.ភ.ម (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៦) ស្ថិត​ក្រោមអធិប​តីភាពឯ.ឧនាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ។
ក្នុង​ស​ន្ទ​រ​ក​ថារ​ប​ស់ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គ​មេប​ញ្ជាការ​នៃខ.ភ.ម​បានឲ្យ​ដឹង​ថាខ.ភ.ម បាន​ចាប់ប​ដិស​ន្ធិឡើង​ដំបូង​តាមអនុស​ញ្ញាយោធាបារាំង-ខ្មែរ​ថ្ងៃទី៧ ខែម​ក​រាឆ្នាំ១៩៤៦ត្រូវ​បាន​ដឹក​នាំបំពាក់បំប៉ន​យ៉ាង​ច្បាស់លាស់នូវ​គោល​ដៅ​តួនាទីភារ​កិច្ច​រ​ប​ស់ខ្លួន​ផ្សាភ្ជាប់សាច់ឈាម​ជាមួយ​ប្រ​ជាព​ល​រ​ដ្ឋ​ធ្វើព​លីក​ម្ម​គ្រ​ប់ដើម្បីបុព្វ​ហេតុស​ន្តិភាព ឯក​រាជ្យអធិប​តេយ្យ​បូរ​ណ​ភាព​ទឹក​ដីការ​ពារ​ក​សាង​និងអភិវ​ឌ្ឍ​ប្រ​ទេស​ជាតិលើ​គ្រ​ប់​វិស័យ។ដោយ​ច​ល​នាទាម​ទារ​រ​ប​ស់ក​ង​ទ័ព​និង​ប្រ​ជារាស្ត្រ​គ្រ​ប់ស្រ​ទាប់ក្រោម​បូជ​នីយ​កិច្ច​រ​ប​ស់ ព្រះក​រុណាព្រះបាទ​ស​ម្តេច​ព្រះន​រោត្ត​ម សីហ​នុ,ព្រះរាជាណាច​ក្រ​ក​ម្ពុជាក៏ទ​ទួល​ឯក​រាជ្យ​ភាព​ពេញ​លេញ​ប​រិបូរ​ណ៍ថ្ងៃទី៩ វិច្ឆិកាឆ្នាំ១៩៥៣។ចាប់ពេល​នោះម​ក ខ.ភ.ម បាន​រីក​ធំធាត់បំពេញ​ភារ​កិច្ច​ការ​ពារ​ជាតិមាតុភូមិប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព។ប៉ុន្តែខ.ភ.ម​ត្រូវ​បាន​បាត់ប​ង់ល​ក្ខ​ណៈស​ម្ប​ត្តិអត្ត​ច​រិក​និង​ឈ្មោះជាខ.ភ.ម​ក្រោយ​រ​ដ្ឋ​ប្រ​ហារ​ឆ្នាំ១៩៧០ ក​ម្ពុជាបាន​ធ្លាប់ក្នុង​ស​ង្គ្រាម​ផ្ទៃក្នុង​រ៉ាំរ៉ៃមាតុភូមិទ​ទួល​រ​ង​នូវ​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ច​ន់ធ្ង​រ​ពិសេស​ក្នុង​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ខ្មែរ​ក្រ​ហ​ម។ហើយ​ក៏ត្រូវ​បាន​ដំណើរ​ការ​ក​សាង​ឡើង​វិញ នៅថ្ងៃទី១៤ខែមីនាឆ្នាំ១៩៩៣ក្រោយ​ពីអនុវ​ត្ត​ស្មារ​តីប​ង្រួប​ប​ង្រួម​ជាតិនិង​កិច្ច​ព្រ​ម​ព្រៀង​ស​ន្តិភាព​ទីក្រុង​បារីស​ថ្ងៃទី២៣ខែតុលា ឆ្នាំ១៩៩១និង​ការ​បោះឆ្នោត​ជាស​ក​ល ដែល​រៀប​ចំឡើង​ដោយអាជ្ញាធ​រអ៊ុន​តាក់។  
ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ថ្លែង​នៅក្នុងឱកាស​នោះថា រ​យៈពេល៦៣ឆ្នាំ​ក​ន្ល​ង​ម​ក​នេះខ.ភ.ម​បាន​ឆ្ល​ង​កាត់អន្ត​រ​កាល​នៃប្រ​វ​ត្តិសាស្ត្រ​ជាប​ន្ត​ប​ន្ទាប់​នៅក្នុង​ការ​បំពេញ​បេស​ក​ក​ម្ម​ប​ម្រើជាតិមាតុភូមិទោះបីត្រូវ​ប្រ​ឈ​ម​នឹង​ការ​វិវ​ត្ត​ន៍ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​នៃ​ស​ភាព​ការ​ណ៍ជាតិនិងអន្ត​រ​ជាតិយ៉ាង​ក្តីក៏ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ នៃខ.ភ.ម​បាន​ស្ថិត​នៅ​និង​ផ្សាភ្ជាប់ជាមួយ​ប្រ​ជាជ​ន​ពុះពារ​ឆ្ល​ង​កាត់ដំណាក់កាល​ធំៗជាប្រ​វ​ត្តិសាស្ត្រ​យ៉ាង​ធំធេង​បំផុត។ ឯ.ឧ ទៀ បាញ់ បាន​គូស​ប​ញ្ជាក់ថាខ.ភ.ម ចាំបាច់ត្រូវ​ស្ថិត​នៅជាក​ម្លាំង​ការ​ពារ​ជាតិ​ដ៏រឹង​មាំ គាំទ្រ​ប្តូរ​ផ្តាច់ពេញ​ទំហឹង​និងឥត​ងាក​រេចំពោះន​យោបាយ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​គោរ​ព​វិន័យ​ម៉ឺង​ម៉ាត់ និង​មាន​ស​ម​ត្ថ​ភាព​គ្រ​ប់គ្រាន់ដើម្បីឆ្លើយ​ត​ប​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព​ទាន់ស​ភាព​ការ​ណ៍និង​មាន​ភាព​ប​ត់បែន​គ្រ​ប់កាលៈទេសៈ។ការ​ពារ​ដាច់ខាត​រ​ដ្ឋ​ធ​ម្ម​នុញ្ញ​និង​រាល់ស​មិទ្ធ​ផ​ល​ស​ង្គ​ម​ជាតិការ​ពារ​ព​ង្រឹង​ស​ន្តិភាព​ស្ថិរ​ភាព​ន​យោបាយ​ស​ន្តិសុខ​ស​ណ្តាប់​ធ្នាប់រាំង​ស្កាត់ការ​ប៉ុន​ប៉ង​នាំម​ក​នូវ​ប​ដិវ​ត្ត​ន៍ព័ណ៌នៅក​ម្ពុជានិង​រាល់ស​ក​ម្ម​ភាព​ប្រ​ទូស្ត​សារាយ​ដែល​នាំប្រ​ទេស​ជាតិធ្លាក់ក្នុង​ភាព​ប្រ​ចូក​ប្រ​ប​ល់និង​ឈាន​ទៅរ​ក​ភាព​ជូរ​ច​ត់​នៃអតីត​កាល​ដែល​ក​ម្ពុជាធ្លាប់បាន​ឆ្ល​ង​កាត់ក​ន្ល​ម​ក​នោះ៕

ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ទ​ទួល​ក​ង​ក​ម្លាំង​វិស្វ​ក​ម្ម លេខ៥៤៩ ពីសាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល
ប​ន្ទាប់ពីបាន​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិអស់រ​យៈពេល១ឆ្នាំនៅសាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល​ក​ង​វិស្វ​ក​ម្ម​លេខ៥៤៩នៃខ.ភ.ម​បាន​ធ្វើមាតុ​ភូមិ​និវ​ត្ត​ន៍​ម​ក​មាតុភូមិវិញ​នារ​សៀល​ថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៦។ពិធីនេះ​ទ​ទួល​ប​ដិស​ណ្ឋា​កិច្ច​នៅមូល​ដ្ឋាន​ទ័ពអាកាស​ពោធិចិន​តុង​ស្ថិត​ក្រោមអធិប​តីភាព ឯ.ឧនាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ និង​លោក​ស្រី អាន លើមេស្ត្រ៍ (Anne Lemaistre)តំណាងអ្ន​ក​ស​ម្រ​ប​ស​ម្រួលអង្គ​ការ​ស​ហ​ប្រ​ជាតិប្រ​ចាំក​ម្ពុជា។
ឯ.ឧ ទេស​រ​ដ្ឋ​ម​ន្ត្រី ប្រាក់ សុខុន ប្រ​ធាន​គ​ណៈក​ម្មាធិការ​ជាតិបាន​មាន​ប្រ​សាស​ន៍ឲ្យ​ដឹង​ថាក​ង​វិស្វ​ក​ម្ម​លេខ៥៤៩បាន​កំទេច​គ្រឿង​ផ្ទុះដោះប​ន្សាប​គ្រាប់បែក​ដៃកំទេច​ចោល​គ្រាប់​យុទ្ធ​ភ័ណ្ឌ​មួយ​ចំនួន និង​បាន​ធ្វើស​ក​ម្ម​ភាព​ម​នុស្ស​ធ​ម៌ដោយ​ផ្គ​ត់ផ្គ​ង់ទឹក​សុទ្ធ​ជូន​ដ​ល់ម​ន្ត្រីបុគ្គ​លិកអ.ស.ប​ក​ង​ម​ន្ទីរ​ពេទ្យ​ក​ម្រិត២រ៉ូវ៉ាន់ដាក​ង​ក​ម្លាំង​នេប៉ាល់ ប៉េណាំង ស្រីល​ង្ការ និង​នាយ​ទាហាន​សេនាធិការ​ស​ង្កេត​ការ​ណ៍។
លោក​ស្រី អាន លើមេស្ត្រ៍ (Anne Lemaistre)ក្នុង​នាមអង្គ​ការ​ស​ហ​ប្រ​ជាតិបាន​ស​ម្តែង​នូវ​ការ​កោត​ស​រ​សើរ​នូវ​ស្នាដៃរ​ប​ស់ក​ង​រ​ក្សាស​ន្តិភាព​ចំនួន២១៦នាក់នៃក​ង​វិស្វ​ក​ម្ម​លេខ៥៤៩ ដែល​មាន​ភាព​ក្លាហាន​ប្រ​កាន់ខ្ជាប់ការ​គោរ​ព​វិន័យ​និង​ស​ម្រេច​ល​ទ្ធ​ផ​ល​ការ​ងារ​ផ្នែក​វិស្វ​ក​ម្ម​សំណ​ង់រួម​ម​ទាំង​ការ​សាង​ស​ង់ការ​ជួស​ជុល​ផ្លូវ​ស្ពាន​និង​ការ​ជីកអណ្តូង។ស​មិទ្ធ​ផ​ល​ដែល​ស​ម្រេច​បាន​ក្នុង​ការ​បំពេញ​បេស​ក​ក​ម្ម​នេះត្រូវ​បាន​ទ​ទួល​ការ​កោត​ស​រ​សើរ​យ៉ាង​ខ្លាំង​ពីសំណាក់ម​ន្ត្រីគ្រាប់លំដាប់ថ្នាក់ប្រ​ព័ន្ធអ.ស.ប​ដែល​ជាមោទ​ន​ភាព​ដ​ល់ក​ម្ពុជានិង​គ្រួសារ​រ​ប​ស់ខ្លួន។
ឯ.ឧឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ក្នុង​នាម​តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាបាន​ស​ម្តែង​នូវ​ការអបអរ​សា​ទ​រ និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះគ​ណៈក​ម្មាធិការ​ជាតិនិង​ក​ង​ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជាដែល​ស​ម្រេច​បាន​នូវ​ស្នាដៃនិង​ស​មិទ្ធ​ផ​ល​ជាច្រើន​ក្នុង​បេស​ក​ម្មអន្ត​រ​ជាតិដើម្បីបុព្វ​ហេតុស​ន្តិភាព​និង​ម​នុស្ស​ធ​ម៌នៅលើពិភ​ព​លោក។ ឯ.ឧ បាន​គូស​ប​ញ្ជាក់ថាយោង​តាម​ស្មារ​តីកិច្ច​ប្រ​ជុំថ្នាក់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស្តីពីការ​រ​ក្សាស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ​អ.ស.ប​នៅទីក្រុង​ឡុង​ដ៏ប្រ​ទេសអង់គ្លេស និងអនុវ​ត្ត​តាម​គោល​ការ​ណ៍រ​ប​ស់ស​ម្តេច​តេជោ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី, រាជ​រ​ដ្ឋាភិបាល​បាន​ប្តេជ្ញាយ៉ាង​មុត​មាំលើវិស័យ​ស​ន្តិភាព​ក្នុង​នោះប​ន្ត​ប​រិច្ចាក​ក​ង​ក​ម្លាំង​ក្នុង​កិច្ច​ប្រ​តិប​ត្ត​ការ​និង​ពិនិត្យ​ឡើង​វិញ​នូវ​ភាព​ជឿន​លឿន​នៃការ​ចូល​រួម​ស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌអ.ស.ប។ជ​ម្រុញ​ប​ង្កើន​ប​ញ្ជ្រាប​ប្រើប្រាស់ក​ម្លាំង​យេន​ឌ័រ​នៅ​គ្រ​ប់​បេស​ក​ក​ម្ម​និង​ខិត​ខំអភិវ​ឌ្ឍ​ន៍ម​ធ្យោបាយ​និង​ធ​ន​ធាន​ចាំបាច់មួយ​ចំនួន​ស​ម្រាប់​បំពាក់ជូន​ដ​ល់ក​ង​ក​ម្លាំង​ចូល​រួម​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អ.ស.ប។ឯ.ឧក៏បានអំពាវ​នាវ​ដ​ល់នាយ​ព​ល​ទាហាន​នៃក​ង​វិស្វ​ក​ម្ម​លេខ៥៤៩ដែល​ទើប​ប​ញ្ច​ប់បេស​ក​ក​ម្មអ.ស.ប​ប្រ​ញាប់រួស​រាន់ទៅចុះឆ្មោះបោះឆ្នោត​ដើម្បីបំពេញ​តួនាទីភារ​កិច្ច​ជាព​ល​រ​ដ្ឋ​ក​ម្ពុជា។
ក្នុងឱកាស​នោះដែរ ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ និង​លោក​ស្រី អាន លើមេស្ត្រ៍ (Anne Lemaistre) បាន​ផ្ត​ល់ការ​លើក​ទឹក​ចិត្ត​ដោយ​បាន​បំពាក់គ្រឿងឥស្ស​រិយ​យ​ស​ការ​ងារ ថ្នាក់មាស​ដ​ល់នាយ និង​ព​ល​ទាហាន​នៃក​ង​វិស្វ​ក​ម្ម​លេខ៥៤៩ទាំង២១៦នាក់ផ​ង​ដែរ៕

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ចាយ សាំង​យុន ប្រ​ជុំបូក​ស​រុប​រ​ប​ខែតុលា និង​ទិស​ដៅខែវិច្ចិកា ២០១៦

ក្រ​សួង​ការ​ពារ​ជាតិបាន​ប្រ​ជុំផ្ស​ព្វ​ផ្សាយ​រ​បាយ​ការ​ណ៍បូក​ស​រុប​ការ​ងារ​​ខែ​តុលានិង​ទិស​ដៅ​អនុវ​ត្ត​ខែវិច្ឆិកា​ឆ្នាំ២០១៦ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត​ទៅនាព្រឹក​ថ្ងៃទី០២ខែតុលា​នេះ ស្ថិត​ក្រោមអធិប​តីភាព ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិនិង​មាន​ការអញ្ជើញ​ចូល​រួម​ពីឯកឧត្ត​ម លោក​ជំទាវ រ​ដ្ឋ​លេខាធិការ អនុរ​ដ្ឋ​លេខាធិការ អគ្គ​មេប​ញ្ជាការ​រ​ង​នៃខ.ភ.ម អគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន,ជានាយ​ក នាយ​ក​រ​ង​នាយ​ក​ដ្ឋាន និង​ស្ថាប័ន​ចំណុះក្រ​សួង​ការ​ពារ​ជាតិ អគ្គ​ប​ញ្ជាការ​ដ្ឋាន​នៃខ.ភ.ម​ជាច្រើន​រូប​ទៀត។
ក្នុង​រ​បាយ​ការ​ណ៍បូក​ស​រុប​បានឲ្យ​ដឹង​ថាក្នុង​ខែតុលា ឆ្នាំ២០១៦ក​ន្ល​ង​ទៅនេះ ខ.ភ.ម បាន​ប​ន្ត​ព​ង្រឹង​ខឿន​ការ​ពារ​ជាតិនៅតាម​តំប​ន់ព្រំដែន​និង​ប​ណ្តាកោះ​មួយ​ចំនួន​កែស​ម្រួល​ក​ម្លាំង​ការ​ពារ​ព្រំដែន ថ្វើការ​តាម​ដាន​ក្តាប់​នូវ​​រាល់ស​ភាព​ការ​ណ៍​ប្រែប្រួល និង​ធ្វើការ​ល្បាត​ត្រួត​ពិនិត្យ​ការ​ពារ​ភូមិសាស្ត្រ​ទ​ទួល​ខុស​ត្រូវ​រ​ប​ស់​ខ្លួន​ជាប់​ជា​ប្រ​ចាំព្រ​ម​ទាំង​បាន​ប​ន្ត​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អជាមួយ​ប្រ​ទេស​ជិត​ខាង​ដោះស្រាយ​ប​ញ្ហា​ផ្សេងៗ​ដែល​កើត​ឡើង​ដោយ​ស​ន្តិវិធី។ទ​ន្ទឹម​នឹង​​នេះបាន​ម្ចាស់ការ​និង​ស​ហ​ការ​ចូល​រួម​ព​ង្រឹង​ការអនុវ​ត្ត​ច្បាប់ ក​សាង​ភូមិ-ឃុំមាន​សុវ​ត្ថិភាព​ធ្វើការ​ប​ង្ការ​និង​ប​ង្រាប​នូវ​រាល់​ប​ទ​ល្មើស​គ្រ​ប់​ប្រ​ភេទ​ភាព​អនាធិប​តេយ្យ​នានាការ​ពារ​ស​ន្តិសុខ​ស​ណ្តាប់ធ្នាប់​សាធារ​ណៈការ​ពារ​គ​ណៈប្រ​តិភូជាតិ និងអន្ត​រ​ជាតិនានាពិធីគោរ​ព​វិញ្ញាណ​ក្ខ័ន្ធ​ប្រះក​រុណាព្រះរ​ត​ន​កោដ្ឋ​បុណ្យ​ភ្ជុំបិណ្ឌ​បាន​ល្អ​ប្រ​សើរ។
ទ​ន្ទឹម​នឹង​នេះអង្គ​ប្រ​ជុំ​ពិភាក្សា​​ផ្លាស់ប្តូរ​យោប​ល់ដោយ​មាន​យ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់​ទៅ​លើ​ផែន​ការ​ទិស​ដៅអនុវ​ត្ត​ខែវិច្ឆិកា​ឆ្នាំ២០១៦ក្នុង​នោះការ​យ​ក​ចិត្ត​ទុក​ដាក់ព​ង្រឹង​ការ​គ្រ​ប់គ្រ​ង ដឹក​នាំប​ញ្ជានិង​ប​ង្រឹង​ស្មារ​តីយោធិន​នៅក្នុង​ការ​គោរ​ព​ច្បាប់នានារ​ប​ស់រ​ដ្ឋ​ព្រ​ម​ទាំង​ធ្វើការ​កែល​ម្អនិង​ប​ង្រឹង​គុណ​ភាព​ការ​ងារ​គ្រ​ប់វិស័យ​ដើម្បីឈាន​ទៅស​ម្រេច​ស្នាដៃថ្មីៗចំពោះ​មុខ​ថែម​ទៀត​ជូន​ជាតិមាតុភូមិ៕