ព័ត៌មាន

លោក​ជំទាវ Donica Polittie ឯកអគ្គ​រ​ដ្ឋ​ទូត​កាដាណា ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់
      លោក​ជំទាវ​ Donica Pottie ដូនីការ​ ផ​ត​ធី​ ឯកអគ្គ​រ​ដ្ឋ​ទូត​កាណាដា​បាន​ស​ម្តែង​នូវ​ការ​កោត​ស​រ​សើរ​និង​វាយ​ត​ម្លៃខ្ព​ស់​ចំពោះក​ង​ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជា​ ដែល​បាន​គោរ​ព​វិន័យ​ និង​គោរ​ព​សិទ្ធិ​ម​នុស្ស​ក្នុង​ពេល​បំពេញ​បេស​ក​ក​ម្ម​រ​ក្សា​ស​ន្តិភាព​នៅប​រ​ទេ។​
      លោក​ជំទាវ​បាន​ថ្លែង​ដូច​នេះ​ក្នុង​ពេល​ស​ម្តែង​ការ​គួរ​ស​ម​ និង​ពិភាក្សាការ​ងារ​ជាមួយ​ស​ម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​  រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ​ នៅព្រឹក​ថ្ងៃទី១០​ ខែ​សីហា​ ឆ្នាំ២០១៧​  នៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ​ ។​ តាង​នាម​ជាប្រ​ជាជ​ន​ និង​រ​ដ្ឋាភិបាល​កាណាដា ​លោក​ជំទាវ​  ដូនីការ​ ផ​ត​ធី​​​ ក៏បាន​ស​ម្តែង​នូវ​ការ​ចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំចំពោះ​ ការ​បាត់​ប​ង់​នាយ​ទាហាន​រ​ក្សា​ស​ន្តិភាព​រ​ប​ស់​ក​ម្ពុជា​នៅប្រ​ទេសអាហ្វ្រិក​ក​ណ្តាល​ដែល​ជាតំប​ន់​មួយ​បំពេញ​បេស​ក​ក​ម្ម​ដ៏​លំបាក​និង​ប្រ​ក​ប​ដោយ​ភាព​គ្រោះថ្នាក់​ហើយ​លោក​ជំទាវ​ក៏​បាន​កោត​ស​រ​សើរ​ចំពោះការ​លះប​ង់​ជីវិត​ដ៏ថ្លៃថ្លានេះ ។ ​តាម​រ​យៈជំនួយ​នាឪកាស​នោះលោក​ជំទាវ​ អគ្គ​រ​ដ្ឋ​ទូត​កាណាដាក៏​បាន​ជ​ម្រាប​ជូន​ពីការអញ្ជើញ​រ​ប​ស់​ប្រ​ទេស​កាណាដាដ​ល់ស​ម្តេច​ពិជ័យ​សេនា​ ទៀ ​ បាញ់​ ដើម្បី​ទៅចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ក្នុង​ទីក្រុង​វែន​គីវ័រ​ Vancanvor​  ក្នុង​ខែវិច្ឆិការ​  ឆ្នាំ២០១៧ ​ខាង​មុខ​នេះ​ ដែល​កិច្ច​ប្រ​ជុំនេះ​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ត​ភ្ជាប់​ទំនាក់ទំន​ង​គ្នា​ និង​ការ​ជ​ជែក​វែក​ញ៉ែក​គ្នាទាក់ទ​ង​រឿង​សំខាន់ពីរ​គឺ​ អត់ធ្ម​ត់​ និង​ជ​ម្លោះ​ប្រ​ដាប់អាវុធ​ ។ លោក​ជំទាវ​ស​ង្ឃឹម​ថា​ ក​ម្ពុជា​នឹង​ចាត់​តាំង​តំណាង​ទៅចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំដ៏​មាន​សារៈ​សំខាន​ណាស់។​
       មាន​ម​តិឆ្លើយ​ត​ប​វិញ​ ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ បាន​ថ្លែងអំណ​រ​គុណ​ដ​ល់លោក​ជំទាវ​ ​អគ្គ​រ​ដ្ឋ​ទូត​កាណាដា​ប្រ​ចាំ​នៅ​ក​ម្ពុជា​ដែល​បាន​ព​លីជីវិត​ក្នុង​បេស​ក​ក​ម្ម​រ​ក្សា​ស​ន្តិភាព​នៅអាហ្រ្វិក​ក​ណ្តាល​ ។ ស​ម្តេច​ពិជ័យ​សេនា ​បាន​ទុក​ស​ន្តិភាព​គឺមាន​តំលៃ​យ៉ាង​ធំធេង​ទោះបីជាការ​បំពេញ​ភារ​កិច្ច​ត្រូវ​ប្រ​ឈ​ម​មុខ​នឹង​គ្រោះថ្នាក់​យ៉ាង​ណា​ក៏ដោយ​ ក​ម្ពុជា​ចូល​រូម​ចំណែក​ជួយ​បាន​កំរិត​ណាក​ម្ពូជា​តែង​តែប្តូរ​ផ្តាច់​ជួយ​លើការ​ងារ​ទាំង​នោះ។​ ស​ម្តេច​ពីជ័យ​សេនា ទៀ ​បាញ់​ បាន​ប​ន្ត​ថាៈ​ ការ​រៀប​ចំរ​ប​ស់​ប្រ​ទេស​កាណាដា​ក្នុង​ការ​ធ្វើជាម្ចាស់​ផ្ទះស​ម្រាប់​កិច្ច​ប្រ​ជុំ​ពាក់ព័ន្ធ​នឹង​ជ​ម្លោះ​ប្រ​ដាប់អាវុធ ​និង​ប្រ​ឆាំង​ភារ​វ​ក​ម្ម​នៅខែវិច្ឆិការ​ខាង​មុខ​ គឺបាន​ប​ញ្ជាក់​ឲ្យ​ឃើញ​ពីការ​យ​ក​ចិត្ត​ទុក​ដាក់​ គិត​គូរ​ពីរឿង​ស​ន្តិភាព​យ៉ាង​ពិត​ប្រាក​ដ​ ។​ កិច្ច​ប្រ​ជុំនេះ​នឹង​មាន​ឪកាស​ផ្លាស់​ប្តូរ​ទ​ស្ស​នៈ​ក៏ដូច​ជា​បំពេញ​ប​ន្ថែម​ឲ្យ​គ្នាទៅវិញ​ទៅម​ក​លើទ​ស្ស​នៈ​វិស័យ​ស​ន្តិសុខ​ និង​ស​ន្តិភាព​ នៅលើពិភ​ព​លោក​យើង​នេះ​ ។​
      ជាចុង​ក្រោយ​ ស​ម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ក៏បាន​ស​ម្តែង​នូវ​ក្តីសោម​ន​ស្ស​រីក​រាយ​ និង​ស្វាគ​ម​ន៍​លោក​ជំទាវ​ ដូនីការ​ ដែល​បាន​វិល​ត្រ​ឡ​ប់​ម​ក​ធ្វើជា​អគ្គ​រ​ដ្ឋ​ទូត​កាណាដា​ប្រ​ចាំ​នៅ​ក​ម្ពុជា​ជាលើក​ទី២​ ដែល​ក្នុង​បេស​ក​ក​ម្ម​ការ​ទូត​លើក​នេះនឹង​បាន​ឃើញ​ច្បាស់​ពីការ​វិវ​ត្ត​ន៍រីក​ច​ម្រើន​នៅក្នុង​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ និង​ស​ភាព​ការ​ណ៍ពិត​នៅក​ម្ពុជា​ ៕​

ស​ម្តេច​ពិជ័យ​សេនាទៀ.បាញ់ផ្ស​ព្វ​ផ្សាយ​ស​ភាព​ការ​ណ៍វិវ​ត្ត​ន៍ថ្មីៗលើវិស័យ​ន​យោបាយ​ស​ន្តិសុខ​ការ​ពារ​ជាតិស​ម្រាប់ឆ្ពោះទៅកាន់ឆ្នាំ២០១៨
    ស​ន្តិភាព ស​ន្តិសុខ ស្ថេរ​ភាព​សាធារ​ណៈ និង​សុវ​ត្ថិភាព​ស​ង្គ​ម គឺជាមូល​ដ្ឋាន​គ្រឹះដ៏​សំខាន់ ក្នុង​ការ​ធានាជំរុញ​ដ​ល់ការអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិ។ ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​និយាយ​រួម, ខ.ភ.ម និយាយ​ដោយ​ឡែក មាន​តួនាទីចូល​រួម​រ៉ាប់រ​ង​ភារ​កិច្ច​ដ៏ធំធេង​នេះ។ នេះជាប្រ​សាស​ន៍​រ​ប​ស់ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី ក្រ​សួង​ការ​ពារ​ជាតិ បាន​ថ្លែង​នៅក្នុង​ឱកាស​ពិធី​ផ្ស​ព្វ​ផ្សាយ​ស​ភាព​ការ​ណ៍វិវ​ត្ត​ន៍ថ្មីៗ​លើ​វិស័យ​ន​យោបាយ​ស​ន្តិសុខ ការ​ពារ​ជាតិ ស​ម្រាប់ឆ្ពោះទៅកាន់ ឆ្នាំ២០១៨ នៅទីស្តី​ការ​ក្រ​សួង​ការ​ពារ​ជាតិ នាព្រឹក​ថ្ងៃទី៩ ខែសីហា ឆ្នាំ ២០១៧ ។
    ក្នុង​ស​ន្ទ​រ​ក​ថាស្វាគ​ម​ន៍រ​ប​ស់ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ និង កិច្ច​ការ​ប​រ​ទេស​ក្រ​សួង​ការ​ពារ​ជាតិ បាន​ស​ម្តែង​គាវ​រ​កិច្ច និង​សូមអបអរ​សាទ​រ​ក្នុង​ការ​ដែល​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​បាន​បើក​ទំព័រ​ប្រ​វ​ត្តិសាស្រ្ត​មួយ​ថែម​ទៀត ដែល​ត្រូវ​បាន​ចារឹក​ដោយ​ការ​ប្រោស​ប្រ​ទាន​ពីព្រះម​ហាក្ស​ត្រ និង​ការ​ស្នើសុំ​រ​ប​ស់ស​ម្តេចអគ្គ​សេនាប​តីតេជោ  នាយ​ក​រ​ដ្ឋ​ម​ន្រ្តី  ស​ម្រាប់ងារ “ស​ម្តេច​ពិជ័យ​សេនា”   ចំពោះ  ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ ។ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ បាន​ប​ញ្ជាក់ទៀត​ថា៖ ជាមួយ​នឹង​ការ​ទ​ទួល បាន​នូវ​គោរ​ម​ងារ ជាប្រ​វ​ត្តិសាស្ត្រ​ស​ម្រាប់ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ជាស​ម្តេច​ពិជ័យ​សេនា គឺជាមោទ​ន​ភាព ដែល​មិន​ត្រឹម​តែ ស​ម្តេច​ពិជ័យ​សេនា ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិផ្ទាល់នោះទេ តែជាមោទ​ន​ភាព​ស​ម្រាប់ក​ង​ទ័ព​ទាំង​មូល ហើយ​លើវិស័យ​ប្រ​វ​ត្តិសាស្ត្រ​យោធាទាំង​មូល​ផ​ង​ដែរ។
    ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​ថា រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា តែង​បាន​យ​ក​ចិត្ត​ទុក​ដាក់ និង​បាន​កំណ​ត់ ​វិស័យ​ស​ន្តិសុខ ជាប​ញ្ហាគ្រ​ប​ដ​ណ្ត​ប់ និង​ជាស្នូល​នៃយុទ្ធ​សាស្ត្រ​ច​តុកោណ ជាពិសេស ការ​ខិត​ខំ​ ធ្វើការ​កែទ​ម្រ​ង់ជួរ​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ និង​យ​ក​ចិត្ត​ទុក​ដាក់លើក​ក​ម្ព​ស់ ឧប​ត្ថ​ម្ភ​គាំទ្រ គ្រ​ប់កាលៈទេសៈ ដោយ​ធ្វើទំនើប​ក​ម្ម​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ ដើម្បីឲ្យ​ស​ក្តិស​ម​ជា ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ មួយ​មាន​ភារ​កិច្ច​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដីផ​ង និងអនុវ​ត្ត​ច្បាប់ដ៏មាន ប្រ​សិទ្ធ ភាព​ផ​ង ហើយ​មាន​ស​ម​ត្ថ​ភាព​គ្រ​ប់គ្រាន់ ជំនាញ​វិជ្ជាជីវៈ​យ៉ាង​ពិត​ប្រាក​ដ ស្មើមុខ​ស្មើមាត់ ទៅនឹប​ណ្តា ប្រ​ទេស​ក្នុង​តំប​ន់ និង​លើស​ក​ល​លោក។ ស​ម្តេច​ពិជ័យ​សេនា ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី ក្រ​សួង​ការ​ពារ​ជាតិ បាន​គូស​ប​ញ្ជាក់ថា ជោគ​ជ័យ​នាពេល​ក​ន្ល​ម​ក បាន​ប​ង្ហាញឲ្យ​ឃើញ ខ.ភ.ម យើង​ជាក​ម្លាំង​ស្នូល​មួយ ដែល​មាន​ភាព​ស្មោះត្រ​ង់ដាច់ខាត​ចំពោះជាតិមាតុភូមិ គោរ​ព ស្រ​លាញ់ ប្រ​ជាជ​ន មាន​ឆ​ន្ទៈ​ប្រ​យុទ្ធ​ប្តូរ​ផ្តាច់ និង​មាន​ស​ម​ត្ថ​ភាព​គ្រ​ប់គ្រាន់ក្នុង​ការ​ការ​ពារឯក​រាជ្យ ស​ន្តិភាព អធិប​តេយ្យ​បូរ​ណ​ភាព​ទឹក​ដី ធានាបាន​នូវ​សុខ​ស​ន្តិភាព និង​ស្ថេរ​ភាប​ន​យោបាយ ដែល​ជាមូល​ដ្ឋាន​គ្រឹះស​ម្រាប់អភិវ​ឌ្ឍ​ប្រ​ទេស​ជាតិឲ្យ​មាន​ការ​រីក​ច​ម្រើន​ថែម​ទៀត។
     ក្នុង​នាម​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ និងអគ្គ​មេប​ញ្ជាការ​នៃ ខ.ភ.ម, ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​នូវ​ការ​កោត​ស​ដ​រ​សើរ និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះ​នាយ​ទាហាន នាយ​ទាហាន​រ​ង និង​ព​ល​ទាហាន​នៃ ខ.ភ.ម ទាំងអស់ដែល​បាន​ខិត​ខំពំពេញ​ការ​ងារ​ស​ម្រេច​បាន​ជូន​ប្រ​ទេស​ជាតិ និង​ប្រ​ជាជ​ន​ជាប​ន្ត​ប​ន្ទាប់ សំដៅអភិវ​ឌ្ឍ​ការ​កែទ​ម្រ​ង់អង្គ​ភាព និង ការ​ក​សាង​បុគ្គ​ល​ខ្លួន ឲ្យ​កាន់ តែរីក​ច​ម្រើន ស្រ​ប​តាមអភិក្រ​ម​ហ៊ាន​ពាក់ ហ៊ាន​ធ្វើ និង​ហ៊ាន​ទ​ទួល​ខុស​ត្រូវ ហើយ​គោរ​ព និង អនុវ​ត្ត​តាម ការ​ដឹក​នាំដ៏ត្រឹម​ត្រូវ​រ​ប​ស់ស​ម្តេច​អគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ដែល​ជា​ក​ត្តា​​គ​ន្លឹះ ធ្វើឲ្យ​ប្រ​ទេស​ជាតិមាន​សុខ​ស​ន្តិភាព ស្ថេរ​ភាព ព្រ​ម​ទាំង​ការអភិវ​ឌ្ឍ​រីក​ច​ម្រើន​លើគ្រ​ប់​វិស័យ។
ក្នុងឱកាស​នោះ ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ អគ្គ​ប​ញ្ជាការ ខ​ភ​ម និង ​មេប​ញ្ជាការ​ក​ង​ទ័ពេជើង​គោក ជើង​ទឹក ជើងអាកាស ក​ង​រាជអាវុធ​ហ​ត្ថ យោធ​ភូមិភាគ ក​ង​ព​ល និង​មេប​ញ្ចាការ​ម​ក​ពី ស្ថាប័ន អង្គ​ភាព​នានា ក្នុង ខ.ភ.ម ក៏បាន​ជូន​នូវ​ក​ន្ត្រ​ង​ផ្កា ​ដ​ល់​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុងឱកាស​ដែល​ទ​ទួល​បាន​គោរ​ម​ងារ ​ជា​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ពីព្រះម​ហាក្ស​ត្រ​ នៃ ព្រះរាជាណាច​ក្រ​ក​ម្ពុជា នាថ្ងៃទី ២៩ ខែ ក​ក្ក​ដា​ឆ្នាំ ២០១៧ ក​ន្ល​ង​ទៅ​នេះ៕


អនុព័ន្ធ​យោធាចិន​ប្រារ​ព្វ​ខួប​លើក​ទី៩០ ថ្ងៃប​ង្កើត​ក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន
    ស្ថាន​ឯកអគ្គ​រ​ដ្ឋ​ទូត​នៃ​សាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន​ប្រ​ចាំ​ក​ម្ពុជា​ បាន​ប្រារ​ព្វ​ពិធី​អបអរ​សាទ​រ​ខួប​អនុស្សាវ​រីយ៍​លើក​ទី​៩០​ ថ្ងៃ​ប​ង្កើត​ក​ង​ទ័ព​រំដោះ​ប្រ​ជាជ​ន​ចិន​ នា​រាត្រី​ថ្ងៃ​ទី​២៨​ ខែក​ក្ក​ដា​ ឆ្នំា​២០១៧​ ក្រោម​អធិប​តីភាព​ ស​ម្តេច​ពិជ័យ​សានា​ ទៀ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ និង​ឯកអគ្គ​រ​ដ្ឋ​ទូត​នៃ​សាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន​ប្រ​ចាំ​ក​ម្ពុជា​។​
    នៅ​ក្នុង​ពិធី​នោះ ​លោក​វ​រៈសេនីយ៍​ឯក​ នី​ និញ​យ៉ា​ អនុព័ន្ធ​យោធា​ចិន​ប្រ​ចាំ​នៅ​ក​ម្ពុជា​ បាន​មាន​ប្រ​សាស​ន៍​រំលឹក​ឡើង​វិញ​ ប្រ​វ​ត្តិ​ស្នា​ដៃ​រ​ប​ស់​ក​ង​ទ័ព​រំដោះ​ប្រ​ជាជ​ន​ចិន​ក្នុង​រ​យៈ​ពេល​៩០​ឆ្នាំ​ ក​ន្ល​ង​ម​ក​ ដែល​បាន​ត​ស៊ូ​ប្រ​យុទ្ធ​ពុះពារ​គ្រ​ប់​ឧប​ស​គ្គ័​ក្នុង​បុព្វ​ហេតុ​ការ​ពារ​ និង​ក​សាង​ប្រ​ទេស​ចិន​ ឲ្យ​មាន​ការ​រីក​ចំរើន​សំបូរ​រុង​រឿង​។​ លោក​បាន​ប​ញ្ជាក់​ថា៖​ ក្នុង​រ​យៈ​ពេល​ប៉ុន្មាន​ឆ្នំា​ក​ន្ល​ង​ម​ក​នេះ​ ក្រោម​ការ​ដឹក​នាំ​ដ៏​ម៉ឺង​ម៉ាត់​រ​ប​ស់​គ​ណៈក​ម្មាធិការ​ម​ជ្ឈឹម​ប​ក្ស​ ដែល​មាន​លោក​ប្រ​ធានាធិប​តី​ ស៊ី​ ជីង​ពីង​ ជា​ស្នូល​ ក​ង​ទ័ព​រំដោះ​ប្រ​ជាជ​ន​ចិន​ បាន​លើក​ឡើង​ទ​ង់​ស​ន្តិភាព​ទ​ង់​ស​ន្តិភាព​ អភិវ​ឌ្ឍ​ន​ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ និង​ឈ្នះ​ឈ្នះ​ ប្រ​កាន់​ភ្ជាប់​ល​ក្ខ​ណ​ន​យោបាយ​ការ​ពារ​ជាតិ​ និង​បាន​ចូល​រួម​យ៉ាង​ស​ក​ម្ម​ ចំពោះ​ស​ន្តិភាព​ និង​ស​ន្តិសុខ​តំប​ន់​ និង​ពិភ​ព​លោក​។​ លោក​អនុព័ន្ធ​យោធា​បាន​ប​ន្ត​ថា៖​ ប្រ​ទេស​ក​ម្ពុជា​ និង​ចិន​ គឺ​ជា​អ្ន​ក​ជិត​ខាង​ល្អ​ ដៃ​គូ​ល្អ ​ក្រោយ​ពី​​ការ​ជំរុញ​រ​ប​ស់​មេ​ដឹក​នាំ​ប្រ​ទេស​ទាំង​២​ ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​ជា​មួយ​គ្នា​ជា​និច្ច​ ហើយ​ទំនាក់​ទំន​ង​រ​ប​ស់​ប្រ​ទេស​ទាំង​២​មាន​ការ​អភិវ​ឌ្ឍ​ន៍​កាន់​តែ​ស៊ី​ជំរៅ​។​
    ថ្លែង​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៍​ទោ​ ​ផាត​ វិបុល​សុភ​ក្រ័​ នាយ​ក​ នាយ​ដ្ឋាន​ទាក់​ទ​ង​អន្ត​រ​ជាតិ​បាន​សំដែង​ការ​អបអរ​សាទ​រ​ ការ​ប្រារ​ព្វ​ខួប​អនុស្សាវ​រីយ៍​លើក​ទី​៩០​ ថ្ងៃ​ប​ង្កើត​ក​ង​ទ័ព​រំដោះ​ប្រ​ជាជ​ន​ចិន​ និង​បាន​ថ្លែង​អំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ​ចំពោះ​រ​ដ្ឋាភិបាល​ក​ង​ទ័ព​រំដោះ​ប្រ​ជាជ​ន​ចិន​ ដែល​បាន​ជួយ​ឧប​ត្ថ​ម្ភ​ យ៉ាង​ធំ​ធេង​ទាំង​ថ​វិការ​ ស្មារ​តី​ ស​ម្ភារៈ ​ដ​ល់​ខ.ភ.ម​ និង​ការ​ប​ណ្តុះ​ប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ក​ន្ល​ង​ម​ក​ ដែល​ជា​ក​ត្តា ​ដ៏​សំខាន់​ក្នុង​ការ​ព​ង្រឹង​ស​ម​ត្ថ​ភាព​ខ.ភ.ម​ អោយ​កាន់​តែ​រឹង​មាំ​ និង​រីក​ចំរើន​៕​

នាយឧត្ត​ម​សេនីយ៍ គ​ន់ គីម ចុះពិនិត្យ​មើល​ស្ថាន​ភាព​ជំន​ន់ទឹក​ភ្លៀង​នៅខេត្តឧត្ត​រ​មាន​ជ័យ
     កាល​ពី​ថ្ងៃ​ទី​២៧ ក​ក្ក​ដា ឆ្នាំ២០១៧​នេះ នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់ គីម​ អគ្គ​មេ​ប​ញ្ជាការ​រ​ង​ និង​ជា​នាយ​សេនាធិការ​ច​ម្រុះ​នៃ​ ខ.ភ.ម អម​ដំណើ​ដោយ​នាយ​ឧត្ត​ម​សេនីយ៍​ ជា តារា​ អគ្គ​មេប​ញ្ជាការ​រ​ង​នៃ​ ខ.ភ.ម​ រួម​នឹង​ម​ន្ត្រី​យោធា​ជាន់​ខ្ព​ស់​ក្នុង​ ខ.ភ.ម ជា​ច្រើន​រូប​ នឹង​អាជ្ញាធ​រ​ដែន​ខេត្ត​ ស្រុក​ ក្នុង​ខេត្ត​ឧត្ត​រ​មាន​ជ័យ​ បាន​ធ្វើ​ដំណើ​តាម​ឧត្ថ​ម្ភាគ​ច​ក្រ​យោធា​ ទៅ​កាន់​តំប​ន់​មួយ​ចំនួន​ក្នុង​ស្រុក​អន្លុង​ ស្រុក​ត្រ​ពាំង​ប្រាសាទ​ និង​តំប​ន់​មួយ​ចំនួន​ទៀត​រ​ប​ស់​ខេត្ត​ឧត្ត​រ​មាន​ជ័យ​ដើម្បី​ពិនិត្យ​មើល​ស្ថាន​ភាព​ជំន​ន់​ទឹក​ភ្លៀង​ពី​តំប​ន់​ជួរ​ភ្នំ​ដ​ង​រ៉ែក​ ដែល​កំព​ង់​ជ​ន​លិច​ភូមិក​រ​ លំ​នៅ​ដ្ឋាន​រ​ប​ស់​ប្រ​ជាព​ល​រ​ដ្ឋ​នៅ​តំប​ន់​ទាំង​នោះ​ នឹង​ស​ក​ម្ម​ភាព​ក​ង​ក​ម្លាំង​ប្រ​ដាប់​អាវុធ​កំព​ង់​ជួយ​ស​ង្គ្រោះ​ម​ក​កាន់​ទី​ទួល​សុវ​ត្ថិភាព​៕​

ឯកឧត្ត​ម ទៀ បាញ់ ជួប​នាយ​ក​ពាណិជ្ជ​ក​ម្មអន្ត​រ​ជាតិល​ម្ហអាកាស​ចិន
    ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍​ ទៀ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ បាន​អនុញ្ញាតិ​អោយ​ ឯកឧត្ត​ម​ SH​I KELU​ នាយ​ក​ ក្រុម​ហ៊ុន​ពាណិជ្ជ​ក​ម្ម​អន្ត​រ​ជាតិ​ ល​ម្ហ​អាកាស​ នៃ​សាធារ​ណ​រ​ដ្ឋ​​ប្រ​ជាមា​និត​ចិន​ ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម​ នា​រ​សៀល​ថ្ងៃ​ទី​២៦​ ខែក​ក្ក​ដា​ ឆ្នាំ២០១៧​ ក្នុង​ឱកាស​​បំពេញ​ទ​ស្ស​ន​កិច្ច​នៅ​ក​ម្ពុជា​។​
    ឯកឧត្ត​ម​ SH​I KELU​ នាយ​ក​ ក្រុម​ហ៊ុន​ពាណិជ្ជ​ក​ម្ម​អន្ត​រ​ជាតិ​ ល​ម្ហ​អាកាស​​ចិន​ បាន​មាន​ប្រ​សាស​ន៍​​​ថា​ ប្រ​ទេស​ក​ម្ពុជា​មាន​ប្រ​វ​ត្តិ​សាស្ត្រ​វ​ប្ប​ធ​ម៌​ដ៏​យូ​អង្វែង​ និង​ជា​ប្រ​ទេស​ជិត​​ខាង​ដ៏​ល្អ​​មួយ​រ​ប​ស់​​ប្រ​ទេស​​ចិន​។ ឯ.ឧ​ បាន​ប​ញ្ជាក់​ថា​ គ​ណៈប្រ​តិភូ​ម​ក​ក​ម្ពុជា​នា​ពេល​នេះ ​ដោយ​បាន​​ការ​​អនុញ្ញាតិ​​យ​ល់​ព្រ​ម​​​ពី​​ថ្នាក់​​ដឹក​នាំ​ប្រ​ទេស​ចិន​ ក្នុង​គោល​បំណ​ង​ដើម្បី​ស្វែង​រ​ក​ការ​គាំទ្រ​ និង​ធ្វើ​កិច្ច​​ស​ហ​ប្រ​តិ​ប​ត្តិការ​​ជា​មួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ក្រ​សួង​ការ​ពារ​ជាតិ​ និង​ ខ.ភ.ម​។
    ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ទៀ បាញ់​ បាន​ថ្លែង​ការ​ស្វាគ​ម​ន៍​ចំពោះ​វ​ត្ត​មាន​​រ​ប​ស់​​គ​ណៈប្រ​តិភូ​​ក្រុម​ហ៊ុន​​ពាណិជ្ជ​ក​ម្ម​ល​ម្ហ​អាកាស​ នៃ​សាធារ​ណ​រ​ដ្ឋ​ប្រ​ជា​មា​និត​ចិន​ ដែល​​ម​ក​​បំពេញ​ទ​ស្ស​ន​កិច្ច​​​នៅ​លើ​ទឹក​ដី​ នៃ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ និង​កោត​ស​រ​សើរ​​វាយ​ត​ម្លៃ​ខ្ព​ស់​​ចំពោះ​​ការ​​រីក​ច​ម្រើន​នូវ​​ប​ច្ចេក​វិទ្យា​ជាន់​ខ្ព​ស់​រ​ប​ស់​​សាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន​​នា​ពេល​​ប​ច្ចុប្ប​ន្ន​។​ ឯ.ឧ បាន​ប​ន្ត​ថា​ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ គឹ​ជា​ខួប​កំណើត​ក​ង​ទ័ព​​រំដោះ​ប្រ​ជាជ​ន​​ចិន គ​ម្រ​ប់​​ខួប​​លើក​ទី​90​ ហើយ​ដែល​ជា​ក​ង​ទ័ព​មួយ​ ត្រូវ​បាន​ពិភ​ព​លោក​ចាត់​ទុក​ជា​​ក​ង​ទ័ព​ដ៏​ខ្លាំង​ក្លា​ និង​​មាន​ការ​រីក​ច​ម្រើន​នូវ​ខាង​ប​ច្ចេក​វិទ្យា​ទំនើប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​និង​មិន​អាច​មើល​​រំល​ង​បាន​ផ​ង​ដែរ​។​
    ឯ.ឧ​ ទៀ បាញ់​ ស​ង្ឃឹម​ថា​ ទៅ​ថ្ងៃ​អនាគ​ត​ខាង​មុខ​ តាម​​រ​យៈ​​នៃ​កិច្ច​​ស​ហ​ប្រ​តិប​ត្តិ​ការ​ដ៏​ល្អ​​រ​វាង​​ក្រុម​ហ៊ុន​ និង​ក​ង​ទ័ព​រំដោះ​ប្រ​ជាជ​ន​ចិន​គ្រ​ប់​ជ្រុង​ជ្រោយ​, ខ.ភ.ម​ នឹង​មាន​ការ​រីក​​ច​ម្រើន​​ទាំង​ស​ម​ត្ថ​ភាព​ គុណ​ភាព​ និង​ប​ច្ចេក​វិទ្យា​ នៅ​ក្នុង​កិច្ច​ការ​ពារ​បូរ​ណ​ភាព​ដែន​ដី​ ដែន​ទឹក​ និង​ដែន​អាកាស​​រ​ប​ស់​ខ្លួន​៕

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ នាង ផាត ជួបអគ្គ​មេប​ញ្ជាការ​រ​ង​ក​ង​ទ័ពអូស្ត្រាលី
                
ក​ង​ទ័ពអូស្រ្តាលីក​ន្ល​ង​ម​ក​បាន​ដើរ​តួនាទីសំខាន់ក្នុង​ការ​រួម​ចំណែក​ក​សាង​ស​ន្តិភាព​ស្ថេរ​ភាព​និង​ជួយ​ប​ង្កើន​ជំនឿទុក​ចិត្ត​គ្នារ​វាង​ប្រ​ទេស​ក្នុង​តំប​ន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូច​តំប​ន់អាស៊ីអាគ្នេយ៏។ដោយ​ឡែក​នៅក​ម្ពុជាក​ង​ទ័ពអូស្រ្តាលីបាន​ជួយ​ក​ង​ទ័ព​ក​ម្ពុជាជាស្មារ​តី,សំភារៈប​ច្ចេក​ទេស​និង​ជួយ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស ដើម្បីចូល​រួម​ចំណែក​ក្នុង​ការ​ធ្វើកំណែរ​ទំរ​ង់រ​ប​ស់ខ.ភ.ម។
នេះជាប្រ​សាស​ន៏រ​ប​ស់ឯ.ឧនាយឧត្ត​ម​សេនីយ៏ នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិក្នុងឱកាស​ជំនួប​សំដែង​ការ​គួរ​ស​ម​រ​ប​ស់ឯ.ឧ ឧត្ត​ម​នាវីឯក RAY GRIGGS អគ្គ​មេប​ញ្ជាការ​រ​ង ក​ង​ទ័ពអូស្ត្រាលីកាល​ពីរ​សៀល​ថ្ងៃទី២៥ខែក​ក្ក​ដាឆ្នាំ២០១៧នៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ ។
ឯ.ឧក៏បាន​ថ្លែង​ជួស​មុខឯ.ឧឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ទៀ បាញ់ នូវអំណ​រ​គុណ​ចំពោះរ​ដ្ឋាភិបាល​ក៏ដូច​ក​ង​ទ័ពអូស្រ្តាលី ដែល​ក​ន្ល​ង​ម​ក​បាន​រួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​ស្វែង​រ​ក​ស​ន្តិភាព​និង​ការ​ប​ង្រួប​ប​ង្រួម​ជាតិម​ក​ជូន​ក​ម្ពុជា។ហើយ​ប​ច្ចុប្ប​ន្ន​នេះក​ង​ទ័ពអូស្រ្តាលីនៅតែប​ន្ត​ជួយ
ខ.ភ.ម​លើការ​ស​រ​សេរ​សៀវ​ភៅស​ការ​ពារ​ជាតិ,ស​ន្តិសុខ​លំហ​រ​ស​មុទ្រ​ដែល​ក​ន្ល​ង​ម​ក​យើង​កំពុង​ជួប​ប​ញ្ហាប្រ​ឈ​ម​ជាច្រើន​ដូច​ជា៖មាន​ចោរ​ស​មុទ្រ,ប្ល​ន់ប្រ​ដាប់អាវុធ, រ​ត់ព​ន្ធ​ម​នុស្ស,រ​ត់ព​ន្ធ​គ្រឿង​ញៀន​និង​ការ​នេសាទ​ខុស​ច្បាប់ជាដើម។មិន​តែប៉ុណ្ណោះក​ង​ទ័ពអូស្ត្រាលីក៏នៅតែប​ន្ត​ផ្ត​ល់អាហារ​រូប​ក​រ​ណ៏ដ​ល់ខ.ភ.ម​ជារៀង​រាល់ឆ្នាំដូច​ឆ្នាំ២០១៨ ខាង​មុខ​ក​ង​ទ័ពអូស្រ្តាលីបាន​ផ្ត​ល់ចំនួន៥០ក​ន្លែង​ប​ន្ថែម​ទៀតឲ្យ​ដ​ល់ខ.ភ.ម យើង។ឯ.ឧរ​ដ្ឋ​លេខាធិការ​ក៏បាន​ប​ញ្ជាក់ថា៖ចំណ​ង​សាម​គ្គីភាព​មិត្ត​ភាព​និង​កិច្ច​ស​ហ
ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង ២ ក​ម្ពុជា.អូស្ត្រាលី ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃកាន់តែរឹង​មាំជារៀង​រ​ហូត  ។
មាន​ប្រ​សាស​ន៏ឆ្លើយ​ត​ប​ក្នុងឱកាស​នោះឯ.ឧឧត្ត​ម​នាវីឯក RAY GRIGGS បាន​ស្វាគ​ម​ន៏ចំពោះក​ម្ពុជាដែល​ថ្មីៗនេះបាន​ធ្វើការ​រៀប​ចំបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ.ស​ង្កាត់ អាណ​ត្តិទី៤រ​ប​ស់ខ្លួន​ប្រ​ក​ប​ដោយ​ជោគ​ជ័យ មាន​ត​ម្លាភាព​មិន​មាន​ការ​គំរាម​កំហែង ហើយអាច​ទ​ទួល​យ​ក​បាន។ឯ.ឧបាន​ប​ន្ថែម​ថា៖ក​ង​ទ័ពអូស្ត្រាលីនៅតែប​ន្ត​ជួយ​ក​ង​ទ័ព​ក​ម្ពុជាលើការ​ក​សាង​សៀវ​ភៅស​ការ​ពារ​ជាតិ ការ​ផ្ដ​ល់
អាហារ​រូប​ក​រ​ណ៏ឲ្យ​ដ​ល់នាយ​ទាហាន​វ័យ​ក្មេង,ជួយ​ហ្វឹក​ហ្វឺន​លើផ្នែក​ភាសាអង់គ្លេស​ដែល​បាន​និង​កំពុង​ធ្វើការ​សិក្សានៅក្នុង​សាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ , ហើយ​តាម​រ​យៈគ​ណៈក​ម្មាការ​ស​ន្តិសុខ​លំហ​រ​ស​មុទ្រ​គឺក​ង​ទ័ពអូស្រ្តាលីជួយ​ក្នុង​ការ​ធ្វើលំហាត់ស​ម​យុទ្ធ​ផ្សេងៗដូច​ជាលំហាត់លើតុជាដើម។ដោយ​ឡែក
ចំពោះប​ញ្ហាស​ន្តិសុខ​ក្នុង​តំប​ន់ដូច​ជាជ​ម្លោះក្នុង​ស​មុទ្រ​ចិន​ខាង​ត្បូង,ការ​ប្រ​ឆាំង​ជាមួយ​ពួក ISIS ដែល​កំពុង​ជ្រៀត​ចូល​ម​ក​ក្នុង​តំប​ន់,ប​ញ្ហាកូរ៉េខាង​ជើងឯ.ឧ ស​ង្ឃឹម​ថា៖ក​ម្ពុជាជាប្រ​ទេស​ដែល​មាន​តួនាទីសំខាន់ក្នុង​ការ​រ​ក​ដំណោះស្រាយ​លើរាល់កិច្ច​ប្រ​ជុំនានាផ​ង​ដែរ  ៕