ព័ត៌មាន

ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ប្រ​គ​ល់ម៉ូតូដ​ល់សិស្ស​ជាប់និទ្ទេស A នៅខេត្ត​សៀម​រាប
ដើម្បីជាការ​លើក​ទឹក​ចិត្ត​ដ​ល់ក្មួយៗសិស្សានុសិស្ស​ដែល​បាន​ប្រ​ឡ​ង​ជាប់ស​ញ្ញាប​ត្រ​ម​ធ្យ​ម​សិក្សាទុតិយ​ភូមិនិទ្ទេស«A»ទាំង៣៦រូប(ស្រី១៤រូប)ក្នុង​ខេត្ត​សៀម​រាប​នាស​ម័យ​ប្រ​ឡ​ង​ថ្ងៃទី២២ខែសីហាឆ្នាំ២០១៦នៅព្រឹក​ថ្ងៃអាទិត្យ​ទី១៨ខែក​ញ្ញាឆ្នាំ២០១៦ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ទៀបាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិង​ជាប្រ​ធាន​ក្រុម​ការ​ងារ​ថ្នាក់ជាតិចុះមូល​ដ្ឋាន​ខេត្ត​សៀម​រាប​បាន​ប្រ​គ​ល់រ​ង្វាន់អនុស្សាវ​រីយ៍ ម៉ូតូម៉ាកHonda Wave 2016 ម្នាក់មួយ​គ្រឿង ។
ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ.បាញ់បាន​ថ្លែង​ថាល​ទ្ធ​ផ​ល​ដែល​សិស្សានុសិស្ស​បាន​ប្រ​ឡ​ង​ជាប់ម​ធ្យ​ម​សិក្សាទុតិយ​ភូមិនិទ្ទេស«A»ទាំង៣៦រូប​នាស​ម័យ​ប្រ​ឡ​ង​ថ្ងៃទី២២ខែសីហាឆ្នាំ២០១៦គឺជាមោទ​ន​ភាព​ថ្មីមួយ​ទៀត​រ​ប​ស់ខេត្ត​សៀម​រាប​ដែល​ជាកិច្ច​ខិត​ខំប្រឹង​ប្រែង​ព្យាយាម​រ​ប​ស់សិស្សានុសិស្ស​ផ្ទាល់និង​ការ​ចូល​រួម​ចំណែក​យ៉ាង​ស​ក​ម្ម​ពីសំណាក់លោក​គ្រូអ្ន​ក​គ្រូព្រ​ម​ទាំង​ការ​លើក​ទឹក​ចិត្ត​រ​ប​ស់មាតាបិតាអាណាព្យាបាល​ក៏ដូច​ជាក្រ​សួង​ម​ន្ទីរអប់រំស​ម្រាប់ល​ទ្ធ​ផ​ល ដ៏ល្អប្រ​សើរ​នេះ៕

ឯ.ឧ មាស សាវ៉ន សួរ​សុខ​ទុក្ខ​យោធិន​ពិការ ៣១៧ សៀម​រាប
       មាន​តែថ្នាក់ដឹក​នាំរាជ​រ​ដ្ឋាភិបាល​ដែល​មាន​ស​ម្ដេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន ជានាយ​ក រ​ដ្ឋ​ម​ន្ត្រីនិង​ស​ម្តេច​កិត្តិព្រឹទ្ធិប​ណ្ឌឹត ប៊ុន រ៉ានី ប្រ​ធាន​កាក​បាទ​ក្រ​ហ​ម​ក​ម្ពុជា និង​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិដែល​តែង​តែគិត​គូរ​ដ​ល់សុខ​ទុក្ខ​និង​ជីវ​ភាព​រ​ស់នៅរ​ប​ស់នាយ​និង​ព​ល​ទាហាន​ប​ង​ប្អូន​យោធិន​ពិការ
ព្រ​ម​ទាំង​ក្រុម​គ្រួសារ​គ្រ​ប់ពេល​វេលា។ហើយ​ស​ម្តេច​ទាំង២ ក៏តែង​តែដឹង​គុណ​ជានិច្ច​ចំពោះវីរ​ភាពអង់អាច​ក្លាហាន​រ​ប​ស់ប​ង​ប្អូន ជ​ន​ពិការ​ដែល​បាន​លះប​ង់ សាច់ឈាម​ដើម្បីបុព្វ​ហេតុជាតិនិង​មាតុភូមិ ក្នុងអំឡុង​ស​ម័យ​ស​ង្គ្រាម​ស៊ីវិល​ក​ន្ល​ង​ម​ក។ហេតុនេះហើយ​បាន​ជាស​ម្ដេច​តេជោនិង​ស​ម្តេច​កិត្តិព្រឹទ្ធិប​ណ្ឌឹត បាន​ផ្ដ​ល់នូវអ្វីទាំងអស់គ្រ​ប់បែប​យ៉ាង​ដើម្បីប​ង​ប្អូន​ព្រ​ម​ទាំង​ក្រុម​គ្រួសារ​រ​ប​ស់យោធិន​ពិការ​យើង។នេះជាការ​លើក​ឡើង​រ​ប​ស់ឯ.ឧនាយឧត្ត​ម​សេនីយ៏ មាស សាវ៉ន អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា
ក្រ​សួង​ការ​ពារ​ជាតិក្នុងឱកាសអញ្ជើញ​ចុះសំណេះសំណាល​សួរ​សុខ​ទុក្ខ​នាយ​និង​ព​ល​ទាហាន​យោធិន​ពិការ​នៅម​ជ្ឈ​ម​ណ្ឌ​លអភិវ​ឌ្ឍ​ន៏យោធិន​ពិការ​ស​ម្ដេច​តេជោ ហ៊ុន សែន គូលែន៣១៧សៀម​រាប​ព្រ​ម​ទាំង​នាំយ​កអំណោយ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិទៅចែក​ជូន​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រ​ពៃណីព្រះពុទ្ធ​សាស​នានាពេល​ខាង​មុខ  ។
           ឯ.ឧបាន​ប​ន្ត​ទៀត​ថា៖ទំរាំប្រ​ទេស​ជាតិបាន​ទ​ទួល​សុខ​ស​ន្តិភាព,ស្ថេរ​ភាព​ក្នុង​ស​ង្គ​ម​និង​មាន​ការ
អភិវ​ឌ្ឍ​ម​ក​ដ​ល់ស​ព្វ​ថ្ងៃទាំង​នេះហើយ​គឺជាការ​រួម​ចំណែក​ដ៏ធំធេង​រ​ប​ស់ប​ង​ប្អូន​យើង​ផ​ង​ដែរ។ដូច្នេះ
យើង​មិន​ត្រូវឲ្យ​ស​ន្តិភាព​នេះវិល​ទៅរ​ក​ការ​ធ្វើស​ង្គ្រាម​ជាថ្មីទៀត​ឡើយ​ហើយ​យើង​ត្រូវ​ប្រ​ឆាំង​ដាច់ខាត​រាល់ឧបាយ​ក​ល​ណាដែល​ប៉ុន​ប៉ង​រំលំរាជ​រ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់ ដែល​កើត​ឡើង​ដោយ​ការ​បោះឆ្នោត
រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​យើង​ទេ។ឯ.ឧ ក៏បាន​ថ្លែង​កោត​ស​សើរ​ចំពោះនាយ​និង​ព​ល​ទាហាន​យោធិន​ពិការ​គូលែន៣១៧សៀម​រាប​យើង​ដែល​រ​ក្សាបាន​នូវ​ប្រ​ពៃណីសីល​ធ​ម៌អត្ត​ចារិក​និង វិន័យ​រ​ប​ស់ខ.ភ.ម ដោយ​ក​ន្ល​ង​ម​ក​ពុំដែល​ធ្វើអំពើអ្វីមិន​ស​ម​រ​ម្យ​ប​ង្ក​ការ​លំបាក​ដ​ល់រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ឡើយ។ឯ.ឧ ក៏បាន​ជូន​ព​រ​ដ​ល់នាយ​និង​ព​ល​ទាហាន យោធិន​ពិការ​និង​ក្រុម​គ្រួសារ សូមឲ្យ​វិញ្ញាក្ខ័ន្ធ​បុព្វ​ការីជ​ន វីរ​យុទ្ធ​ជ​ន ដែល​បាន​ទៅ កាន់លោក​ខាង​មុខ​តាម​ថែរ​ក្សាប​ង​ប្អូន​ក្នុងឱកាស​ពិធីភ្ជុំបិណ្ឌឲ្យ​ជួប​ប្រ​ទះតែនឹង​សេច​ក្ដីសុខ។
                 អំណោយ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិដែល​បាន​យ​ក​ទៅចែក​ជូន​ប​ង​ប្អូន​ទាំង២៤៧គ្រួសារ
ក្នុងឱកាស​នោះក្នុង១គ្រួសារ​ទ​ទួល​បាន​មី៥ក​ញ្ច​ប់,ត្រីខ៥កំប៉ុង,ទឹក​ដោះគោ១កំប៉ុង,ស្ក​ស​រ
 ១ គីឡូក្រាម​និង ថ​វិការ៣ម៉ឺន​រៀល។ជូន​ដ​ល់ភូមិអភិវ​ឌ្ឍ​ន៏យោធិន​ពិការ៣១៧គូលែន​សៀម​រាប ថ​វិការ ចំនួន ៣ លាន រៀល​ទៀត​ផ​ង  ។
             ប​ន្ទាប់ម​ក ឯ.ឧនាយឧត្ត​ម​សេនីយ៏ មាស សាវ៉ន រួម​និង​គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក៏បាន
អញ្ជើញ​ទៅពិនិត្យ​មើល​ការ​ដ្ឋាន​សាង​ស​ង់អាគារអនុវិទ្យាល័យ​រ​ប​ស់ម​ជ្ឈ​ម​ណ្ឌ​ល​ដែលអាគារ​នេះជា
អំណោយ​រ​ប​ស់ស​ម្ដេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន ជានាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា
និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌឹត​បាន​ផ្ត​ល់ក្នុងឱកាស​ដែល​ស​ម្តេច​បាន​ចុះម​ក​សួរ​សុខ​ទុក្ខ​នាយ​និង​ព​ល​ទាហាន​យោធិន​ពិការ​នៅម​ជ្ឈ​ម​ណ្ឌ​លអភិវ​ឌ្ឍ​ន៏យោធិន​ពិការ​ស​ម្ដេច​តេជោ ហ៊ុន សែន​គូលែន ៣១៧ សៀម​រាប
កាល​ពីពេល​ថ្មីៗនេះ។ហើយឯ.ឧក៏បានអញ្ជើញ​ពិនិត្យ​មើល​ផ្ទះរ​ប​ស់អតីត​យុទ្ធ​ជ​ន​ដែល​ស​មាគ​មអតីត
យុទ្ធ​ជ​ន​បាន​ក​សាង​ឡើង​សំរាប់ជូន​ដ​ល់អតីត​យុទ្ធ​ជ​ន​ដែល​គ្មាន​ផ្ទះសំបែង​ផ​ង​ដែរ៕



ឯ.ឧ.ភួង ស៊ីផាន ប្រ​ជុំជ្រើស​រើស​សិស្ស​នាយ​ទាហាន​ស​ក​ម្ម ជំនាន់ទី២១
គ​ណៈក​ម្មាធិការ​ជ្រើស​រើស និង​ត្រួត​ពិនិត្យ​ល​ក្ខ​ណៈស​ម្ប​ត្តិសិក្ខាកាម​ម​ក​ប​ណ្តុះប​ណ្តាល​នៅក្នុង និង​ក្រៅប្រ​ទេស​បាន​ប្រ​ជុំពិភាក្សាស្តីពីការ​ជ្រើស​រើស​សិស្ស​នាយ​ទាហាន​ស​ក​ម្ម ជំនាន់ទី២១ នាយ​ទា​ហាន​​ទ័ព​ជើង​គោក ជំនាន់ទី៩ និង​នាយ​ទាហាន​ប​ន្ត​វេន ជំនាន់ទី១០ ស​ម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ នៅ​រ​សៀល​ថ្ងៃទី១៥ ខែក​ញ្ញាម្សិល​មិញ​នេះ ស្ថិត​ក្រោមអធិប​តីភាព ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ភួង ស៊ីផាន អនុរ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ ។
         នាយ​ក​ដ្ឋាន​បុគ្គ​លិក ក្រ​សួង​ការ​ពារ​ជាតិ បាន​មានឲ្យ​ដឹង​ថាការ​ជ្រើស​រើស​សិស្ស និស្សិត​ចូល​រួម​បំរើក្នុង​ក្រ​ប​ខ័ណ្ឌ​នៃ ខ.ភ.ម ក្នុង​ឆ្នាំសិក្សា ២០១៦-២០១៧​ ក៏ដូច​ប​ណ្តាការ​ជ្រើស​រើស​នៅក្នុង​ប​ណ្តា​ឆ្នាំ​មុន​ៗ​ដែរ ស​ម្រាប់វ​គ្គ​នាយ​ទាហាន​ស​ក​ម្ម ជំនាន់ទី២១ មាន​ចំនួន១២០នាក់, វ​គ្គ​នាយ​ទាហាន​ទ័ព​ជើង​គោក ជំនាន់ទី៩ មាន​ចំនួន២៥០នាក់ និង​ស​ម្រាប់វ​គ្គ​នាយ​ទាហាន​ប​ន្ត​វេន ជំនាន់ទី១០ មាន​ចំនួន២៥០នាក់។ សិស្ស​និស្សិត​ទាំង​ពីរ​​ភេទ​ត្រូវ​មានអាយុចាប់ពី១៨ឆ្នាំ ដ​ល់ ២៥ឆ្នាំ ដោយ​មាន​ស​ញ្ញាប័ត្រ​ម​ធ្យ​ម​សិក្សា​ទុ​តិ​យ​ភូមិ ឬស​ញ្ញាប័ត្រ​ប្រ​ហាក់ប្រ​ហែល​ឡើង ព្រ​ម​និង​មាន​កំព​ស់១ម៦០ ស​ម្រាប់បុរ​ស និង​នារីមាន​កំព​ស់ ១ម៥០ ឡើង​ទៅ ។
          មាន​ប្រ​សាស​ន៍នៅក្នុង​កិច្ច​ប្រ​ជុំនោះ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ភួង ស៊ីផាន បាន​លើក​ឡើង​ថាការ​ជ្រើស​រើស​សិស្ស​នាយ​ទាហាន​ស​ក​ម្ម ជំនាន់ទី២១ នាយ​ទាហាន​ទ័ព​ជើង​គោក ជំនាន់ទី៩ និង​នាយ​ទា​ហាន​ប​ន្ត​វេន ជំនាន់ទី១០នេះ ក្រ​សួង​ការ​ពារ​ជាតិមាន​គោល​បំណ​ង​សំខាន់ ដោយអនុវ​ត្ត​តាម​ក​ម្ម​វិធី​គោល​ន​យោបាយ​យុទ្ធ​សាស្ត្រ​ច​តុកោណ​រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​នីតិកាល​ទី៥ ក្នុង​កិច្ច​ការ​ក​សាង​ព​ង្រឹង​ខឿន​ការ​ពារ​ជាតិ ការ​ពារ​បូរ​ណ​ភាព​ទឹក​ដីបាន​កាន់តែរឹង​មាំឡើង​ថែម​ទៀត។ ឯ.ឧ អនុរ​ដ្ឋ​លេខាធិការ បាន​ប​ញ្ជាក់​ថា៖ពីមួយ​ឆ្នាំទៅមួយ​ឆ្នាំនាយ​ទាហាន​រ​ប​ស់យើង មាន​វ័យ​កាន់តែចាស់មានអាយុត្រូវ​ចូល​និវ​ត្ត​ន៍​ជា​ប​ន្ត​ប​ន្ទាប់ ដែល​ទាម​ទារឲ្យ​យើង​ត្រូវ​ក​សាង​ព​ង្រឹង​នូវ​ធ​ន​ធាន​ម​នុស្ស នាយ​ទាហាន​វ័យ​ក្មេង​នៅក្នុង​ជួរ ខ.ភ.ម ដែល​ចេញ​ពីសិស្ស​និស្សិត​រ​ប​ស់យើង ដើម្បីប​ន្ត​វេន​ចូល​រួម​ក្នុង​ការ​ការ​ពារ​ជាតិមាតុភូមិ និង​អភិ​វ​ឌ្ឍ​ន៍​ជាតិត​ទៅអនាគ​ត។
        ក្នុង​នាម​ប្រ​ធាន​គ​ណៈក​ម្មាធិការ​ជ្រើស​រើស ឯ.ឧ.ភួង ស៊ីផាន បាន​ជំរុញ និង​ណែនាំដ​ល់​​គ​ណៈ​ក​ម្មា​ធិការ​ជ្រើស​រើស ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់ធ្វើការ​ផ្ស​ព្វ​ផ្សាយឲ្យ​បាន​ទូលំ​ទូលាយ ដើម្បីឲ្យ​ការ​ជ្រើស​រើស​សិស្ស​នាយ​ទាហាន​ស​ក​ម្ម ជំនាន់ទី២១ នាយ​ទាហាន​ទ័ព​ជើង​គោក ជំនាន់ទី៩ និង​នាយ​ទាហាន​ប​ន្ត​វេន ជំនាន់ទី១០នេះទ​ទួល​បាន​គុណ​ភាព និង​ប្រ​សិទ្ធិភាព​ខ្ព​ស់ តាម​ផែន​ការ​ក្រ​សួង​ការ​ពារ​ជាតិច​ង់បាន ។
គួរ​ប​ញ្ជាក់ថា ការ​ជ្រើស​រើស​នេះ នឹង​ធ្វើការ​ចែក​ពាក្យ​នឹង​ទ​ទួល​ពាក្យ​សុំចុះឈ្មោះប្រ​ឡ​ង​ចាប់​ផ្តើម​ពីថ្ងៃទី២៦ ខែក​ញ្ញា រ​ហូត​ដ​ល់ថ្ងៃទី២២ ខែវិច្ចិកា ឆ្នាំ២០១៦ នៅសាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ (ឬស្សីកែវ) និង​នៅម​ណ្ឌ​ល​យោធ​ភូមិភាគ​ទី១, ២, ៣, ៤ និង​យោធ​ភូមិភាគ​ទី៥ ។  

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ជួប​ជាមួយអគ្គ​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃ
នៅក្នុង​ជំនួប​សំដែង​ការ​គួរ​ស​ម​នាព្រឹក​ថ្ងៃទី១៣ ខែក​ញ្ញា ឯកឧត្ត​ម​ នាយឧត្ត​ម​នាវី ណា អារីនិច(Na Arreenich) អគ្គ​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃបាន​ជំរាប​ជូន​ដ​ល់ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិថា៖ ប្រ​ទេស​ថៃនឹង​រៀប​ចំធ្វើព្យូហ​យាត្រាក​ង​ទ័ព​ជើង​ទឹក​ពិភ​ព​លោក ហើយ​នាឱកាស​នោះប្រ​ទេស​ថៃ និងអញ្ជើញ​ក​ង​ទ័ព​ជើង​ទឹក​នៅក្នុង​ប្រ​ទេសអាស៊ាន​ចូល​រួម​ហ្វឹក​ហាត់រួម​គ្នាចំនួន៩ប្រ​ទេស​ហើយ​ក្នុង​នោះប្រ​ទេស​ឡាវ​ជាអ្ន​ក​ស​ង្កេត​ការ​ណ៍។
ទាក់ទ​ង​នឹង​ការ​ធ្វើព្យូហ​យាត្រាក​ង​ទ័ព​ជើង​ទឹក​ពិភ​ព​លោក និង​ការ​ហ្វឹក​ហ្វឺន​រួម​គ្នារ​វាង​ក​ង​ទ័ព​ជើង​ទឹក អាស៊ាន​នោះ ឯ.មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃក៏បាន​សុំការ​គាំទ្រ​ពីឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ផ​ង​ដែរ។ ជាការ​ឆ្លើយ​ត​ប ឯ.ទៀ បាញ់ បាន​សំដែង​នូវ​ការ​គាំទ្រ​ចំពោះការ​រៀប​ចំក​ម្ម​វិធីនេះ ដោយ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី បាន​ចាត់ទុក​ការ​ហ្វឹក​ហ្វឺន​រួម​គ្នានេះជាការ​រួម​ចំណែក​ដ​ល់ការ​ព​ង្រឹង​ស​ន្តិសុខ​លំហ​រ​ស​មុទ្រ​រ​ប​ស់យើង​ក៏ដូច​ជាក​ន្លែង​ដ៏ទៃទៀត។ ឯកឧត្ត​ម ទៀ បាញ់ ក៏បាន​សំដែង​នូវ​ក្តីសោម​ន​ស្ស​រីក​រាយ​ទ​ទួល​ស្វាគ​ម​ន៍ចំពោះគ​ណៈប្រ​តិភូក​ង​ទ័ព​ភូមិន្ទ​ថៃដែល​បានអញ្ជើញ​ម​ក​បំពេញ​ទ​ស្ស​នៈកិច្ច​នៅក​ម្ពុជា ដោយឯកឧត្ត​ម បាន​ចាត់ទុក​ដំណើរ​ទ​ស្ស​នៈកិច្ច​ជាការ​ប្រ​ពៃណាស់ក្នុង​ការ​ទៅម​ក​រ​ក​គ្នា សួរ​សុខ​ទុក្ខ​គ្នាទៅវិញ​ទៅម​ក ផ្លាស់ប្តូរ​ប​ទ​ពិសោធ​ន៍ជាមួយ​គ្នា ដើម្បីជំរុញអោយ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ជើង​ទឹក​ទាំង២ កាន់តែជិត​ស្និត​ថែម​ទៀត។
    ឯកអគ្គ​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃក៏បាន​លើឡើង​ពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ជើង​ទឹក​ទាំង២ដែល​ជារឿយ​ក​ង​ទ័ព​ជើង​ទឹក​ទាំង២តែង​បាន​ជួប​គ្នាក្នុង​កិច្ច​ប្រ​ជុំក​ង​ទ័ព​ជើង​ទឹកអាស៊ាន ហើយ​តែង​តែធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នាយ៉ាង​ជិត​ស្និត​ក្នុង​ការ​ព​ង្រឹង​ស​ន្តិសុខ​លំហ​ស​មុទ្រ និង​ការ​ចូល​រួម​ថែរ​ក្សាប​រិស្ថាន​ស​មុទ្រអោយ​បាន​ល្អប្រ​សើរ។

នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម អញ្ជើញ​ជា​អធិប​តី​ភាព​ក្នុង​កិច្ច​ប្រ​ជុំ​ពិនិត្យ​ការ​ងារ​ជាមួយ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ខេត្ត​កំព​ង់​ស្ពឺ​

      នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ អគ្គ​លេខា​ធិការ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​នៅ​ព្រឹក​ថ្ងៃទី​១១​ ខែ​ក​ញ្ញា​ ឆ្នាំ​២០១៦​ ក​ន្ល​ង​ម​ក​នេះ​បាន​អញ្ជើញ​ជា​អធិប​តី​ភាព​ក្នុង​កិច្ច​ប្រ​ជុំ​ពិនិត្យ​ការ​ងារ​ ប្រ​ចាំ​ខែ​សី​ហា​ ឆ្នាំ​២០១៦​ រ​ប​ស់​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ខេត្ត​កំព​ង់​ស្ពឺ​ និង​ដាក់​ចេញ​ទិស​ដៅការ​ងារ​ថ្មីៗ​ស​ម្រាប់​ខែ​ក​ញ្ញា​ ដើម្បី​នាំ​ម​ក​នូវ​ឧត្ត​ម​ប្រ​យោជ​ន៍​ស​ម្រាប់​អតីត​យុទ្ធ​ជ​ន​ក្នុង​ខេត្ត​កំព​ង់​ស្ពឺ ។       

      នៅ​ក្នុង​កិច្ច​ប្រ​ជុំ​នា​ព្រឹក​ថ្ងៃ​នោះ​ នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ បាន​ស្តាប់​នូវ​រ​បាយ​ការ​ណ៍​ល​ទ្ធ​ផ​ល​ស​ម្រេច​បាន​ក៏​ដូច​ជា​ប​ញ្ហា​ប្រ​ឈ​ម​នានា​រ​ប​ស់​អតីត​យុទ្ធ​ជ​ន​ខេត្ត​កំព​ង់ស្ពឺ​នា​ រ​យៈ​ពេល​ក​ន្ល​ង​ម​ក​ជា​អាទិ៏ៈ​ ការ​គ្រ​ប់​គ្រ​ង​ថ​វិកា​ ការ​ធ្វើ​ប​ច្ចុប្ប​ន្ន​ភាព​ស​មាជិក​នៅ​ជួប​ការ​លំបាក​ដោយ​ស​មាជិក​មួយ​ចំនួន​បាន​ចំណាក​ស្រុក​ជា​ដើម​។​ លើ​ប​ញ្ហា​ប្រ​ឈ​ម​នេះ​នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ ដាក់​ចេញ​នូវ​យ​ន្ត​ការ​មួយ​ចំនួន​ និង​បាន​ដោះ​ស្រាយ​ដោយ​ប្រ​សិទ្ធ​ភាព​ភ្លាមៗ​ផ​ង​ដែរ។​

      នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ បាន​ជំរុញ​ដ​ល់​ថ្នាក់​ដឹក​នាំ​ស​មាគ​ម​ន៍​ក៏​ដូច​ជា​ក​ម្លាំង​ស​ម​ត្ថ​កិច្ច​ និង​អាជ្ញាធ​រ​ក្នុង​ខេត្ត​កំព​ង់​ស្ពឺ​ត្រូវ​ខិត​ខំ​ស​ហ​ការ​យ​ក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ រាល់​ប​ញ្ហា​នា​នា​រ​ប​ស់​អតីត​យុទ្ធ​ជ​ន​នៅ​ក្នុង​ខេត្ត​ប្រ​ក​ប​ដោយ​ស្មារ​តី​ទ​ទួល​ខុស​ត្រូវ​ខ្ព​ស់​។ នាយ​ឧត្ត​ម​សេនីយ៍​អគ្គ​លេខាធិការ​បាន​រំលឹក​ក្នុង​អង្គ​ប្រ​ជុំ​ថា​អតីត​យុទ្ធ​ជ​ន​សុទ្ធ​តែ​ជា​អ្ន​ក​បាន​សាង​ស្នា​ដៃ​ និង​គុណ​ស​ម្ប​ត្តិ​ក្នុង​បុព្វ​ហេតុ​ជាតិ​មាតុភូមិ​ជា​ពិសេស​សុទ្ធ​តែ​បាន​រួម​ចំណែក​ជួយ​ប​ញ្ច​ប់​ស​ង្រ្គាម​នាំ​ម​ក​នូវ​ស​ន្តិភាព​ឲ្យ​ប្រ​ជាព​ល​រ​ដ្ឋ​ក​ម្ពុជា​ទាំង​មូល​បាន​រ​ស់​ក្នុង​ភាព​សុខ​សាន្ត​ ដូច្នេះ​ប​ង​ប្អូន​អតីត​យុទ្ធ​ជ​ន​រ​ប​ស់​យើង​គាត់​សុទ្ធ​តែ​បាន​សាង​នូវ​ស្នាដៃ​ធំ​ណាស់​ស​ម្រាប់​ជាតិ​មាតុភូមិ​ជា​ពិសេស​ក្នុង​បុព្វ​ហេតុ​ស្វែង​រ​ក​ស​ន្តិភាព​ប​ញ្ច​ប់​ស​ង្រ្គាម​នៅ​ក្នុង​ប្រ​ទេស​ក​ម្ពុជា​ នាំ​ម​ក​នូវ​សេច​ក្តី​សុខ​ស​ម្រាប់​ប្រ​ជាព​ល​រ​ដ្ឋ​ក​ម្ពុជា​គ្រ​ប់​ពេល​។ នាយឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ ប​ន្ត​ថា​ប​ច្ចុប្ប​ន្ន​យើង​កំពុង​រ​ស់​ដោយ​សុខ​សាន្ត​ស​ម្បូរ​ស​ប្បាយ​ក្រោយ​ការ​លះ​ប​ង់​ដ៏​ធំ​ធេង​រ​ប​ស់​ពួក​គាត់​ ត្រូវ​តែ​យ​ក​ចិត្ត​ទុក​ដាក់​លើ​ពួក​គាត់​ឲ្យ​បាន​ខ្ព​ស់​ដើម្បី​ជា​ការ​ត​ប​ស្ន​ង​នូវ​គុណ​បំណាច់​ដ៏​ធំ​ធេង​រ​ប​ស់​ពួក​គាត់​។​

       នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ ក៏​បាន​ក្រើន​រ​ម្លឹក​ដ​ល់​ថ្នាក់​ដឹក​នាំ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក្នុង​ខេត្ត​កំព​ង់ស្ពឺ​ត្រូវ​ចុះ​ជំរុញ​ឲ្យ​អតីត​យុទ្ធ​ជ​ន​ក្នុង​ខេត្ត​ឲ្យ​ទៅចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រ​ប់ៗ​គ្នា​ ដើម្បី​ពួក​គាត់​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៧​ និង​ឆ្នាំ​២០១៨​ ខាង​មុខ​៕​

ឯ.ឧនាយឧត្ត​ម​សេនីយ៏ មាស សាវ៉ន អប់រំចិត្ត​សាស្ត្រ​ផ្ស​ព្វ​ផ្សាយ​ស​ភាព​ការ​ណ៍ថ្មីៗនៅ នៅទីប​ញ្ជាការ​ដ្ឋាន​ក​ង​ព​ល​តូច​ថ្មើរ​ជើង​លេខ៥១
         ទ​ស្ស​នៈស​តិអារ​ម្ម​ណ៏រ​ប​ស់ខ.ភ.ម​ត្រូវ​បាន​កំណ​ត់ឲ្យ​ស្រ​ប​តាម​រ​ដ្ឋ​ធ​ម្ម​នុញ្ញ​ក៏ដូច​ជាគោល​ន​យោបាយ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​និង​គោរ​ពឲ្យ​បាន​នូវ​ច្បាប់ប​ទ​វិន័យ​និង​ប​ទ​ប​ញ្ជារ​ប​ស់ក​ង​ទ័ពឲ្យ​បាន​ល្អប្រ​សើរ។នៅទីប​ញ្ជាការ​ដ្ឋាន​ក​ង​ព​ល​តូច​ថ្មើរ​ជើង​លេខ៥១នាថ្ងៃទី១២ខែក​ញ្ញាឆ្នាំ២០១៦ក​ន្ល​ង​ទៅឯ.ឧនាយឧត្ត​ម​សេនីយ៏​មាស.សាវ៉នអគ្គ​នាយ​កអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវាក្រ​សួង​ការ​ពារ​ជាតិបានអញ្ជើញ​ធ្វើការ​ផ្ស​ព្វ​ផ្សាយ​ការ​ងារអប់រំចិត្ត​សាស្ត្រ​និង​ស​ភាព​ការ​ណ៍ថ្មីៗជូន​ដ​ល់នាយ​ទាហាន.នាយ​ទាហាន​រ​ង​និង​ព​ល​ទាហាន​ដែល​ចំណុះឲ្យ​ទីប​ញ្ជាការ​ដ្ឋាន​ក​ង​ព​ល​ប្រ​មាណ​ជាង២រ​យ២៨នាក់  ។
មាន​ប្រ​សាស​ន៏ទៅកាន់នាយ​និង​ព​ល​ទាហាន​ក្នុងឱកាស​នោះឯ.ឧ នាយឧត្ត​ម​សេនីយ៏មាស.សាវ៉ន​បាន​តាង​នាម​រាជ​រ​ដ្ឋាភិបាល​និង​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ,អគ្គ​មេប​ញ្ជាការ​នៃខ.ភ.ម​បាន​ធ្វើការ​កោត​ស​រ​សើ​រ​និង​វាយ​តំលៃខ្ព​ស់ចំពោះការ​ខិត​ខំប្រឹង​ប្រែង​បំពេញ​ការ​ងារ​ជាប្រ​វ​ត្តិសាស្រ្ត ក្នុង​ភារ​កិច្ច បំរើជាតិ,ក​សាងអង្គ​ភាព,ហ្វឹក​ហ្វឺន​កំលាំង​ព្រ​ម​ទាំង​បាន​ចូល​រួម​ជាមួយ​រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​ក​សាង​និងអភិវ​ឌ្ឍ​ប្រ​ទេសឱ្យ​មាន​ការ​រីក​ចំរើន​រ​ប​ស់នាយ​និង​ព​ល​ទាហាន​យើង​នៅទីនេះក​ន្ល​ង​ម​ក។ក្នុងឱកាស​នោះផ​ង​ដែរឯ.ឧក៏បាន​ប​ញ្ជាក់ជូន​ដ​ល់នាយ​និង​ព​ល​ទាហាន​ទាំងអស់ជ្រាប​ផ​ង​ដែរអំពីស​ភាព​ការ​ណ៍ទូទៅនៅក​ម្ពុជាដែល​កំពុង​មាន​ការ​វិវ​ត្ត​ន៏រីក​ចំរើន​ជាប​ន្ត​ប​ន្ទាប់និង​ស​ភាព​ការ​ណ៏ប្រែប្រួល​ថ្មីមួយ​ចំនួន​ទាំង​ក្នុង​ប្រ​ទេស​ក្នុង​តំប​ន់និង​សាក​ល​លោក​ជាពិសេស​ស​ភាព​ការ​ណ៏ជាតិដែល​បាន​កើត​ឡើង​ក​ន្ល​ង​ម​ក​ថ្មីៗនេះ។ឯ.ឧបាន​រំលឹក​ឡើង​វិញអំពីប្រ​វ​ត្តិនៃការ​ក​កើត​រ​ប​ស់ខ.ភ.ម​ជាយូរ​ម​ក​ហើយ,ហើយ​ឆ្ល​ង​កាត់ការ​ស​ភាព​ការ​ប​ត់បែន​រ​ប​ស់ស​ង្គ​ម​ទៅតាម​ស​ម័យ​កាល​នីមួយៗហើយ​និង​មាន​ការ​កែទំរ​ង់ជាច្រើន​ដំណាក់កាល​គិត​ចាប់តាំង​ពីត​ស៊ូទាម​ទារ​ទ​ទួលឯក​រាជ្យ​ជាតិនាឆ្នាំ១៩៥៣ម​ក រ​ហូត​ម​ក​ដ​ល់​ប​ច្ចុប្ប​ន្ន​និង​ស​ភាព​ការ​ណ៍វិវ​ត្ត​ន៍រ​ប​ស់ប្រ​ទេស​ជាតិនៅក្រោម​ការ​ដឹក​នាំដ៏ឈ្លាស​និង​ប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​រ​ប​ស់ស​ម្តេច អគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន​សែន​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាដែល​បាន​ដាក់ចេញ​នូវ​ន​យោបាយ​ឈ្នះឈ្នះធ្វើឲ្យ​ប្រ​ទេស​ជាតិមាន​សុខ​ស​ន្តិភាព​ស្ថេរ​ភាព​ន​យោបាយ​និង​ការអភិវ​ឌ្ឍ​ន៍រីក​ច​ម្រើន​លើគ្រ​ប់វិស័យ​ទាំង​វិស័យ​ន​យោបាយ​កាទូត​សេដ្ឋ​កិច្ចអប់រំសុខាភិបាល​និង​យោធា។ល។ខ.ភ.ម​គឺជាក​ម្លាំង​ស្នូល​និង​ជាឆ្អឹង​ខ្ន​ង​ដែល​មិនអាច​ខ្វះបាន​ក្នុង​ការ​ចូល​រួម​ចំណែក​ការ​ពារ​ជាតិក​សាង​និងអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិ។ចំពោះព្រឹត្តិការ​ក្នុង​ប្រ​ទេស​ក​ម្ពុជាឯ.ឧនាយឧត្ត​ម​សេនីយ៏មាស.សាវ៉ន​បាន​លើក​នូវ​ប​ញ្ហាខ្លះៗដែល​ត្រូវ​បាន​ជ​ន​មួយ​ចំនួន​មាន​បំណ​ង​យ​ក​ម​ក​ប​ង្ក​ច​ល​នាវឹក​វ​រ​តាម​រ​យៈការ​ធ្វើបាតុក​ម្ម​នានាប្រ​ឆាំង​នឹង​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាស្រ​ប​ច្បាប់ប​ច្ចុប្ប​ន្ន​ក្នុង​គោល​បំណ​ង​ធ្វើការ​កេង​ចំណេញ​ផ្នែក​ន​យោបាយ​ផ​ង​ដែរ។ឯ.ឧ.នាយឧត្ត​ម​សេនីយ៏បាន​ប​ន្ត​ទៀត​ថា៖ក្នុង​នាម​ខ.ភ.ម​គឺមាន​ភារ​កិច្ច​ការ​ពារ​ជាតិ,សាស​នា,ព្រះម​ហាក្ស​ត្រ​និង ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី,ស​ហ​ការ​ជាមួយ​ស្ថាប័ន​នានាដើម្បីចូល​រួមអភិវ​ឌ្ឍ​ន៏ប្រ​ទេស,ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការអន្ត​រ​ជាតិ។

ខ.ភ.ម​ត្រូវ​ចាំបាច់មាន​ការ​ហ្វឹក​ហ្វឺន​ប​ណ្ដុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ជាប្រ​ចាំដើម្បីព​ង្រឹង​ស​ម​ត្ថ​ភាព​ការ​ពារ​ព្រំដែន​ទ​ប់ស្កាត់និង​ប​ង្ក្រាបឧក្រឹដ្ឋ​ក​ម្ម​ឆ្ល​ង​ដែន​និង​ប្រ​ឆាំងអំពើភេរ​វ​ក​ម្ម​នានា។ជាចុង​ក្រោយឯ.ឧបាន​ជំរុញ​និង​លើក​ទឹក​ចិត្ត​ដ​ល់នាយ​និង​ព​ល​ទាហាន​ទាំងអស់ឲ្យ​ប​ន្ត​ចូល​រួម​ថែរ​ក្សាព​ង្រឹង​ស​ន្តិសុខ​សុវ​ត្ថិភាព​រ​បៀប​រៀប​រ​យ​ស​ណ្តាប់ធ្នាប់សាធារ​ណៈរួម​ចំណែក​ក​សាង​ភូមិ-ឃុំមាន​សុវ​ត្ថិភាព ៕