ព័ត៌មាន

ស​ម្តេច​តេជោ ហ៊ុន សែន សំណេះសំណាល នៅទីប​ញ្ជាការ​ដ្ឋាន​ក​ង​ព​ល​ធំអន្ត​រាគ​ម​ន៍លេខ៣

 មាន​ប្រ​សាស​ន៏ក្នុង​ពិធីសំណេះសំណាលឯកឧត្ដ​មឧត្ត​ម​សេនីយ៍ឯក​ស្រី.ឌិក​មេប​ញ្ជាការ​ក​ង​ព​ល​ធំអន្ត​រាគ​ម​ន៍លេខ៣បាន​រាយ​ការ​ណ៍ជូន​ស​ម្តេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្ត្រីថា៖ក​ង​ព​ល​ធំអន្ត​រាគ​ម​ន៍លេ៣ត្រូវ​បាន​ប​ង្កើត​ឡើង​នៅថ្ងៃទី៣ខែវិច្ចិកាឆ្នាំ២០០៨ក្នុង​រ​យៈពេល​ជាង៨ឆ្នាំក​ន្ល​ង​ម​ក​នេះក​ង​ព​ល​ធំ អន្ត​រាគ​ម​ន៍លេខ៣បាន​ឈ​រ​ជើង​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដីនៅខ្សែត្រៀម​ជួរ​មុខ។ប​ច្ចុប្ប​ន្ន​ប​ង​ប្អូន​យុទ្ធ​ជ​ន​នៅចំណុះក​ង​ព​ល​ធំអន្ត​រាគ​ម​ន៍លេខ៣នៅតែប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់លើការ​ហ្វឹក​ហ្វឹន​ក​ម្លាំង​និង​ប​ង្ក​ប​ង្កើន​ផ​ល​ស​ម្រាប់ផ្គ​ត់ផ្គ​ង់ជីវ​ភាព​ក​ង​ទ័ព​បាន​យ៉ាង​ល្អប្រ​សើរ​ដោយ​បាន​ធ្វើស្រែនៅលើផ្ទៃដីប្រ​មាណ​ជាង៤ពាន់៤៣៨ហិច​តា។
ឯកឧត្ដ​មឧត្ត​ម​សេនីយ៍ក្នុង​នាម​ក​ង​ក​ម្លាំង​ទាំងអស់រ​ប​ស់ក​ង​ព​ល​ធំអន្ត​រាគ​ម​ន៍ទី៣បាន​ប្តេជ្ញាការ​ពារ​ជាតិមាតុភូមិ និង​ប្រ​ជាជ​ន​ការ​ពារ​ព្រះម​ហាក្ស​ត្រ រ​ដ្ឋ​ធ​ម្ម​នុញ្ញ​ជាពិសេស រ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់ដឹក​នាំដោយ​ស​ម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ប្រ​សូត្រ​ចេញ​ពីឆ​ន្ទះពិត​ប្រាក​ដ៍រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​និង ប្រ​ឆាំង​ដាច់ខាត​រាល់ការ​ប៉ុន​ប៉ង​ផ្តួល​រំលំរ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់តាម​រូប​ភាព​ណាក៏ដោយ​ជាពិសេស​ប្តេជ្ញាដាច់ខាត​មិនឲ្យ​មាន​ប​ដិវ​ត្ត​ន៍ព័រ​ណ៍នៅក​ម្ពុជាទោះជា ត្រូវ​លះប​ង់ក្នុង​ត​ម្លៃណាក៏ដោយ ។
ស​ម្តេច​តេជោ ហ៊ុន សែន មាន​ប្រ​សាស​ន៍ថាស​ម្តេច​រីក​រាយ​ណាស់ដែល​បាន​វិល​ត្រ​ឡ​ប់ម​ក​សាក​សួរ​សុខ​ទុក្ខ​នាយ​ទាហាន​ថ្នាក់ដឹក​នាំនៃក​ង​ទ័ព​ក្នុង​ក​ង​ព​ល​លេខ៣ក៏ដូច​ជាប​ណ្តា អង្គ​ភាព​ដែល​បាន​ឈ​រ​ជើង​នៅប៉ុស្តិ៍ជួរ​មុខ​នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាទាំង​ក​ង​ការ​ពារ​ព្រំដែន​ទាំង​ក​ង​ទ័ព​ក៏ដូច​ជាន​គ​រ​បាល​ហើយ​ស​ម្តេច​ពិត​ជារីក​រាយ​ចំពោះអ្វីដែល​យើង​បាន​ខិត​ខំរួម​គ្នាក​សាង​ឡើង​ប​ន្ទាប់ពីព្រឹត្តិការ​ណ៍ខែក​ក្ក​ដាឆ្នាំ២០០៨ដែល​ពេល​នោះអាច​ចាត់ទុក​ថាជាស្ថាន​ភាព​មួយ​ដែល​យើង​ធ្វេស​ប្រ​ហែស​បំផុត,ពិត​មែន​ហើយ​មុន​នេះយើង​មាន​ក​ង​ព​ល​ទី៥ដែល​ឈ​រ​ជើង​នៅច​ន្លោះកំព​ង់ធំនិង​ព្រះវិហារ,ក្រោយ​ម​ក​នៅពេល​យើង​រៀប​ចំក្បាល​ក​ង​ព​ល​ឡើង​វិញ យើង​នៅស​ល់ក​ង​ព​ល​លេខ១២ឈ​រ​ជើង​នៅជាំក្សាន្ត។នៅពេល​មាន​ព្រឹត្តិការ​ណ៍កើត​ឡើង ក​ង​ព​ល​តូច​លេខ១២ ក៏បាន​ធ្វើអន្ត​រាគ​ម​ន៍ម​ក​ដ​ល់ទីនេះ ហើយ​ក​ង​ព​ល​លេខ៤៣ក៏បាន​ឡើង​ម​ក​ដ​ល់ទីនេះ។យើង​បាន​ពិភាក្សាដើម្បីប​ង្កើត​ក​ង​ព​ល​ធំលេខ៣នេះឡើង​នៅខែវិច្ឆិកាឆ្នាំ២០០៨,ប​ន្ថែម​លើនោះយើង​បាន​ច​ល័ត​ក​ម្លាំង​ពីក​ង​ព​ល​មួយ​ចំនួន​ម​ក​កាន់តំប​ន់នេះ។ស​ម្តេច​តេជោបាន​ប​ន្ត​រ​ម្លឹក​ឡើង​ថាប​ន្ទាប់ពីព្រឹត្តិការ​ណ៍ការ​ឈ្លាន​ពាន​រ​ប​ស់ថៃបាន​ធ្វើឲ្យ​យើងអាច​ព​ង្រឹង​ឡើង​នូវ​ខឿន​ការ​ពារ​ជាតិ រ​ប​ស់យើង​នៅតាម​ព្រំដែន​ប្រ​ទេស។ស​ម្ដេច​ប​ន្ថែម​ថាអ្វីដែល​យើង​ច​ង់បាន​នៅទីនេះមិន​មែន​ជាប​ញ្ហាស​ង្រ្គាម​ទេហើយ​ក៏មិន​ច​ង់បាន​ស​ង្រ្គាម​ដែរ​យើង​ប​ង្ខំចិត្ត​ខ្លាំង​ណាស់អត់ធ្ម​ត់ខ្លាំង​ណាស់ដើម្បីរ​ក្សាសេច​ក្តីសុខ​ជាមួយ​ប្រ​ទេស​ជិត​ខាង,យើង​បាន​ប្រឹង​ប្រែង​គ្រ​ប់ម​ធ្យោបាយ​ទាំងអស់។ប៉ុន្តែភាព​ជ​ម្លើយ​រ​ប​ស់អាភីស៊ីត​មិនអាចឲ្យអ្ន​កឯង​មើល​ងាយ​ក​ម្ពុជាបាន​ទេ,ដូច្នេះហើយ​ព្រឹត្តិការ​ណ៍ខែកុម្ភៈឆ្នាំ២០១១ជាព្រឹត្តិការ​ណ៍ដាក់ឲ្យ​ដឹង​តែម្ត​ង!ប្រ​មូល​ទាំង៣ទិស​គឺទិស​យោធាគឺវាយ​នៅនឹង​ក​ន្លែង,ទិស​ន​យោបាយ​ទំលាយ​ទ្វារ​ក្រុម​ប្រឹក្សាស​ន្តិសុខអង្គ​ការ​ស​ហ​ប្រ​ជាជាតិនិង​ទិស​ខាង​ផ្លូវ​ច្បាប់ទំលាយ​ទ្វារ​ទៅកាន់តុលាការ​យុត្តិធ​ម៌អន្ត​រ​ជាតិឡាអេដើម្បីប​ក​ស្រាយ​សាល​ក្រ​ម​នៅឆ្នាំ១៩៦២  ។
ក្នុង​នេះដែរ​ស​ម្តេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្រ្តីបាន​កោត​ស​រ​សើរ​ចំពោះនាយ​ទាហាន​ព​ល​ទាហាន​នៃក​ង​ព​ល​ធំអន្ត​រាគ​ម​ន៍លេខ៣ដែល​បាន​ខិត​ខំលះប​ង់ក​ម្លាំង​កាយ​ចិត្ត​ដើម្បី បុព្ធ​ការ​ពារ​ជាតិមាតុភូមិនិង​ប្រ​ជាជ​ន​ពេល​ក​ន្ល​ង​ម​ក៕

ពិធីផ្ស​ព្វ​ផ្សាយអនុសាស​ន៏ស​ម្តេច​តេជោនិង​ផែន​ការ​យុទ្ធ​សាស្ត្រ​ប​ញ្ជា្រ​ប​យេន​ឌ័រ​នៅយោធ​ភូមិភាគ​ទី៣
ផែន​ការ​យុទ្ធ​សាស្ត្រ​ប​ញ្ជា្រ​ប​យេន​ឌ័រ​ក្រ​សួង​ការ​ពារ​ជាតិឆ្នាំ២០១៦-២០២០ព្រ​ម​ទាំងអនុសាស​ន៏ដ៏ខ្ព​ង់ខ្ព​ស់រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជានិង​ច្បាប់ស្ដីពីការ​ទ​ប់ស្កាត់អំពើហឹង្សាក្នុង​គ្រួសារ​ត្រូវ​បាន​ធ្វើការ​ផ្ស​ព្វ​ផ្សាយ​ជូន​ដ​ល់នាយ​ទាហាន,នាយ​ទាហាន​រ​ង​និង​ព​ល​ទាហាន​ចំណុះយោធ​ភូមិភាគ​ទី៣ដោយ​លោក​ជំទាវ​ដាំ ដារីនី រ​ដ្ឋ​លេខាធិការ​និង​ជាប្រ​ធាន​ក្រុម​ការ​ងារ​យេន​ឌ័រ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិ។
សុន្ទ​រ​ក​ថាស្វាគ​ម​ន៏រ​ប​ស់ឯ.ឧឧ/ឯក យឿង សុខុន មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោក​និង​ជាមេប​ញ្ជាការ​យោធ​ភូមិភាគ​ទី៣បាន​លើក​ឡើងអំពីស្នាដៃរ​ប​ស់យោធ​ភូមិភាគ​ទី៣ដែល​បានអនុវ​ត្ត​ភារ​កិច្ច​ក​ន្ល​ង​ម​កអង្គ​ភាព​មាន​ភារ​កិច្ច​ការ​ពារ​ព្រំដែន,ការ​ងារ​ហ្វឹក​ហ្វឺន,ការ​ងារ​ក​សាងអង្គ​ភាព,ប​ង្ក​ប​ង្កើន​ផ​ល.ចិញ្ចឹម​ស​ត្វ​និង​ការ​ងារអប់រំចិត្ត​សាស្ត្រ,ពិសេស​ការ​ងារ​ចាត់តាំងឲ្យ​មាន​ក្រុម​យេន​ឌ័រ​តាម​ប​ណ្តាក​ងឯក​ភាព​ចំណុះជាដើម ។
ថ្លែង​ទៅកាន់អង្គ​ពិធីក្នុងឱកាស​នោះលោក​ជំទាវ ដាំ ដារីនីបានឲ្យ​ដឹង​ថា៖ក្រ​សួង​ការ​ពារ​ជាតិបាន​រៀប​ចំផែន​ការ​យុទ្ធ​សាស្រ្ត​ប​ញ្រ្ជាប​យេន​ឌ័រ ឆ្នាំ២០១៦.២០២០រ​ប​ស់ ខ្លួន​ដើម្បីធ្វើការអនុវ​ត្តឲ្យ​មាន​ការ​រៀប​ចំប​ង្កើតឲ្យ​មាន​ប​ណ្ដាញ​ក្រុម​ការ​ងារ​យេន​ឌ័រ​នៅតាម​ប​ណ្ដាក​ងឯក​ភាព​នីមួយៗនិង​នៅតាម​ប​ណ្ដាយោធ​ភូមិភាគ​ទូទាំង​ខ.ភ.ម។ផែន​ការ​ក៏មាន​បំណ​ង​ប​ង្កើន​ការ​យ​ល់ដឹងអំពីទ​ស្ស​នៈយេន​ឌ័រ​ដ​ល់នាយ​ទាហាន,នាយ​ទាហាន​រ​ង​និង​ព​ល​ទាហាន​ទាំង២ភេទ,ប​ង្កើន​ប​រិមាណ​និង​គុណ​ភាព​ដ​ល់នាយ​ទាហាន,នាយ​ទាហាន​រ​ង​និង​ព​ល​ទាហាន​ដែល​ជានារី។ផ្ដ​ល់ឱកាស​និង​ជំរុញ​លើក​ទឹក​ចិត្ត​ដ​ល់នាយ​ទាហាន​ជានារីក្នុង​ការ​ទ​ទួល​បាន​តួនាទីធ្វើសេច​ក្ដីសំរេច​នានាលើការ​ងារ​ក​ង​ទ័ព,ប​ង្កើន​ការ​យ​ក​ចិត្ត​ទុក​ដាក់ដ​ល់គ្រួសារ​យោធិន​ព​លីពិការ​និង​យោធិន​មុន​ចូល​និវ​ត្ត​ន៏និង​ត្រូវ​ត្រួត​ពិនិត្យ​វាយ​តំលៃការអនុវ​ត្ត​ន៏ផែន​ការ​យុទ្ធ​សាស្ត្រ​ប​ញ្ជ្រាប​យេន​ឌ័រ ។
ចំពោះអនុសាស​ន៏ដ៏ខ្ព​ង់ខ្ព​ស់ទាំង១២ចំណុច​រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាលោក​ជំទាវ​រ​ដ្ឋ​លេខាធិការ​បាន​លើក​ឡើង​ថា៖ស​ម្តេច​បាន​ណែនាំឲ្យ​ក្រុម​ប្រឹក្សាជាតិក​ម្ពុជាដើម្បីស្ត្រីគ្រ​ប់ក្រ​សួង​ស្ថាប័ន​និងអជ្ញាធ​រ​ដែន​ដីប​ន្តអនុវ​ត្ត​នូវអនុសាស​ន៏១១ចំណុច​ដើម្បីព​ង្រឹង​ការអនុវ​ត្ត​ផែន​ការ​ស​ក​ម្ម​ភាព​ការ​ងារ​ឆ្នាំ២០១៦រ​ប​ស់ក្រុម​ប្រឹក្សាជាតិក​ម្ពុជាដើម្បីស្ត្រីឲ្យ​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​កាន់ល្អប្រ​សើរ​និង​មាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់។អនុសាស​ន៏ រួម​មាន៖ការ​លុប​បំបាត់នូវ​រាល់ទំរ​ង់នៃការ​រើសអើង​និងឧប​ស​គ្គ​រារាំង​ក្នុង​ការ​បំពេញ​តួនាទីរ​ប​ស់ស្ត្រី,ត្រូវ​រៀប​ចំឲ្យ​មាន​វ​គ្គ​ប​ណ្ដុះប​ណ្ដាល​ជំនាញ​ប​ច្ចេក​ទេស​សំរាប់ថ្នាក់ដឹក​នាំនារី,ត្រូវ​ស្វែង​យ​ល់អំពីស្ថាន​ភាព​សេដ្ឋ​កិច្ច,ប​ង្កើន​ច្បាប់ជួញ​ដូរ​ផ្លូវ​ភេទ,ត្រូវ​គ្រ​ប់គ្រ​ងឲ្យ​បាន​នូវ​ក្រុម​ហ៊ុន​ដែល​ប​ញ្ជូន​ព​ល​ការ​នីទៅធ្វើការ​ប្រ​ទេស​ក្រៅ,ប​ង្កើន​គំរោង​ជួយអភិវ​ឌ្ឍ​ន៏ជ​ន​ពិការ​ជាពិសេស​ស្រ្តីនិង​កុមារ,រ​ក្សាប្រ​ពៃណីកាងារ​វ​ប្ប​ធ​ម៌ចំពោះស្ត្រី,ដោះស្រាយ​ចំពោះនិស្សិត​នារីដោយ​ស្រាវ​ជ្រាវ​រាល់ស្ថាន​ភាព​លំបាក​និង​ស្ត្រីត្រូវ​ទ​ទួល​បាន​ផ​ល​ប្រ​យោជ​ន៏ស្មើនឹង​បុរ​ស​ដែរ។ចុង​ក្រោយ​លោក​ជំទាវ​រ​ដ្ឋ​លេខាធិការ​ក៏បានអំពាវ​នាវ​ដ​ល់ប​ណ្តាគ្រ​ប់ក​ងឯក​ភាព​ត្រូវ​ព​ង្រឹង​និង​យ​ក​ចិត្ត​ទុក​ដាក់លើតួនាទីស្ត្រីជាក​ង​ទ័ព​និង​គ្រួសារ​ក​ង​ទ័ព​ដែល​ជាស្ត្រីផ​ង​ដែរ  ។
ប​ន្ទាប់ម​ក​ប្រ​តិភូក្រុម​ការ​ងារ​យេន​ឌ័រ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិក៏បានអញ្ជើញ​ទៅដាំកូន​ឈើទុក​ជាអនុស្សាវ​រីយ៏និង​សួរ​សុខ​ទុក្ខ​គ្រួសារ​យោធិន​ចំនួន១០គ្រួសារ​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ជីវ​ភាព​និង​នាំយ​កអំណោយ​ទៅចែក​ជូន​ផ​ង​ដែរ។អំណោយ​ទាំង​នោះគឺក្នុង១គ្រួសារ​ទ​ទួល​បាន៖អង្ក​រ​ចំនួន២២គីឡូទឹក​ត្រី១យួរ,ទឹក​ស៊ីអ៊ីវ១យួរ,មី១កេះ,ត្រីខ១យួរ,ស្ក​ស​រ,អំបិល,ប៊ីចេង១គីឡូ,ទឹក​សុទ្ធ១កេះនិង​ថ​វិការ១០ម៉ឺន​រៀល៕

ឯកឧត្ត​ម ហ៊ុន ម៉ាណែត អញ្ជើញ​ជាអធិប​តីក្នុង​ពិធីស​ម្ពោធ​ស​មិទ្ធ​ផ​ល​នានានៅក្នុង​តំប​ន់ប្រ​តិប​ត្តិការ​សឹក​រ​ង​កំព​ង់ធំ
ស​មិទ្ធិផ​ល​នានា ចំនួន៩មុខ ដែល​បាន​ក​សាង​ឡើង​នៅតាម​វ​រៈសេនាតូត​លេខ១ និង​វ​រៈសេនាតូច​លេខ២ និង​នៅតំប​ន់​ប្រ​តិ​ប​ត្តិ​ការ​សឹក​រ​ង​កំព​ង់ធំ និង​នៅតាម​ប​ណ្តាផ្នែក​សឹក​រ​ង​ស្រុក​ត្រូវ​បាន​ដាក់ស​ម្ពោធឲ្យ​ប្រើប្រាស់ជាផ្លូវ​ការ​ក្រោម​ការ​ជំ​នួយ​ឧប​ត្ថ​ម្ភ​ពីស​ម្បុរ​ស​ជ​ន គ​ណៈប​ញ្ជាការ​យោធ​ភូមិភាគ​ទី៧ នៃក​ទ័ព​ប្រ​ជាជ​ន​វៀណាម​ក្រោមអធិប​តីភាព ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ហ៊ុន​ម៉ាណែត នាយ​រ​ង​សេនាធិការ​ច​ម្រុះនៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ មេប​ញ្ជាការ​ង​ក​ង​ទ័ព​ជើង​គោក មេប​ញ្ជាការ ប​ញ្ជាការ​រ​ដ្ឋាន​ជាតិ ក​ម្លាំង​ពិសេស ប្រ​ឆាំង​ភេវៈក​ម្ម ។
ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ត្រី សោម ស៊ុន មេប​ញ្ជាកាតំប​ន់ប្រ​តិប​ត្តិការ​សឹក​រ​ង​កំព​ង់ធំ បាន​ប​ញ្ជាក់ពីរ​បាយ​ការ​ណ៍​ស្តីពី​ការ​សាង​ស​ង់រួច​ម​ក ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ហ៊ុន​ម៉ាណែត  បាន​លើក​ឡើង​ថាការ​សាង់ស​ង់នេះគឺពិត​ជាមាន​តំលៃ​ខ្លាំង​ណាស់ក្នុង​ស្មារ​តីចូល​រួម​ពីសំណាក់ ស្ថាប័ន​រ​ដ្ឋ ស៊ីវិល ឧក​ញ៉ា ក្រុម​ហ៊ុន អជីវ​ក​រ និង​ស​ម្បុរ​ស​ជ​ន ដោយ​ការ​ខិត​ខំ​យ​ក​ចិត្ត​ទុក​ដាក់ខ្នះខ្នែង​ទាក់ទ​ង​រ​ប​ស់មេប​ញ្ជាការ​សឹក​រ​ង​ខេត្ត រួម​ផ្សំនិង​គុ​ណ​ធ​ម៌ល្អប្រ​ពៃ ធ្វើឲ្យ​មាន​ការ​គាំទ្រ​ស​ម្រេច​បាន​ស​មិទ្ធិផ​ល​ទាំង​នេះឡើង ស​ម្រាប់បំរើការ​ងារ​ព​ង្រឹង យុទ្ធ​សាស្ត្រ​ផ្សេងៗ រ​ប​ស់តំប​ន់ប្រ​តិប​ត្តិការ​សឹក និង​គ​ណៈ​ប​ញ្ជា​ការឯក​ភាព​ខេត្ត។ ឯកឧត្ត​ម បាន​រំលឹក​ពីគុណ​បំណាច់ ចំពោះអតីត​យុទ្ធ​ជ​ន ដែល​បាន​ព​លីជីវិត ស​ម័យ​ស​ង្គ្រាម ដើម្បីកែលំអរ ឲ្យ​មាន​សោភ័ណ​ភាព ឲ្យ​ស័ក្ក​ស​ម​នឹង តំលៃបូជា អាយុជីវិត​រ​ប​ស់ យុវ​ជ​ន យុវ​នារី ដែល​បាន ព​លីក​ម្ម ក្នុង​ស​ម័យ​ស​ង្គ្រាម​ក​ន្ល​ទៅនោះ ប្រ​សាស​ន៍នេះត្រូវ​បាន​លើក​ឡើង​ក្នុង​ពិធីស​ម្ពោធ​ស​មិទ្ធ​ផ​ល​នានានៅក្នុង​តំប​ន់​ប្រ​តិ​ប​ត្តិ​​ការ​សឹក​រ នៅព្រឹក​ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៦ ។
ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ហ៊ុន​ម៉ាណែត បាន​មាន​ប្រ​សាស​ន៍ កោត​ស​រ​សើរ​នឹង​វាយ​តំលៃខ្ព​ស់ ចំពោះមេប​ញ្ជាការ មេ​ប​ញ្ជាការ​ង និងអាជ្ញា​ធ​រ​ខេត្ត​កំព​ង់ធំ ដែល​បាន​ស​ហ​ការ​គាំទ្រ​ពីសំណាក់ក​ង​ទ័ព​វៀត​ណាម បាន​ជ​ម្រុញឲ្យ​មាន​ការ​សាង​​ស​ង់ប​ន្ទាយ​ដែល​ជាគ្រិះដ៏រ៉ឹង​មាំ និង​សូម​ថ្លែងអំណ​រ​គុណ​ដ​ល់ អ៊ុំពូ មីង លោក​តា លោក​យាយ ពុក​ម៉ែ ប្រ​ជាព​ល​រ​ដ្ឋ ដែល​មាន​គាំទ្រ និង​ជឿទុក​ចិត្ត​ដ​ល់រាជ​រ​ដ្ឋាភិបាល ក្នុង​ការ​ដឹក​នាំ ជឿទុក​ចិត្ត ដ​ល់ស​ម្តេចអគ្គ​ម​ហា សេនាប​តីតេជោ ហ៊ុន សែន ក្នុង​ការ​ដឹក​នាំប្រ​ទេស​ម​ក​ដ​ល់ពេល​នេះ និង​សូមឲ្យ​ការ​គាំទ្រ​រ​ប​ស់លោក​តា លោក​យាយ គាំទ្រ​ប​ន្ត​ដើម្បី​ដឹក​នាំប្រ​ទេស​ត​ទៅទៀត  ។
ក្នុង​នោះឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​ផ្តាំផ្ញើរ​ដ​ល់តំប​ន់ប្រ​តិប​ត្តិការ​សឹក​កំព​ង់ធំ និង​គ​ណៈ​ប​ញ្ជាកា​រ​ឯក​ភាព​ខេត្ត ដើម្បីបំផុស​ស្មារ​តីក្នុង​ការ​ងារអទិភាព​ត្រូវ​យ​កអ​ស់ស្មារ​តីគោរឲ្យ​បាន​ម៉ឺង​ម៉ាត់ នូវ​ប​ទ​ប​ញ្ជារ​ច​រាច​រ​ណ៍​ណែ​នាំល​ក្ខ​ន្តិកៈ​និង​គ​តិយុទ្ធ​នានា ប្រ​កាន់ភ្ជាប់នូវ​ប្រ​ពៃណីសេច​ក្តីថ្លៃថ្នូរ​រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ជាក​ង​ក​ម្លាំង​រ​ប​ស់​ប្រ​ជា​ជាតិ ក្នុង​បុព្វ​ហេតុការ​ពារ​ជាតិមេតុភូមិយើង ។
លោក​ប​ន្ត​ថា យើយ​ត្រូវ​ប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់ប​ង្កើន​ការ​ងារ​ស្មារ​តីឆ​ន្ទះម​ន​សិកាស្នេហាជាតិចូល​រួម​ការ​ងារ​រ​ក្សា​ស​ន្តិសុខ ស​ណ្តាប់ធ្នាប់ស​ង្គ​ម និង​ចូល​រួម​ប​ង្ក្រាប​ប​ទ​ល្មើស​ផ្សេងៗ ក្នុង​ការ​ស្តារអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិឲ្យ​មាន​ការ​រីចំរើន ហើយ​ប​ន្ត​ការ​ខិត​ខំប្រឹង​ប្រែង​យ​ក​ចិត្ត​ទុក​ដាក់ លើការ​ងារ​ហ្វឹក​ហ្វឺន ក​សាង​ប្រ​ភ​ព​ធ​ន​ធាន​ម​នុស្សឲ្យ​មាន​ប​រិមាណ និង​គុណ​ភាព ឆ្លើយ​ត​ប​និង កំណែទ​ម្រ​ង់រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។

 យើង​ត្រូវ​តែប​ង្កើន​ការ​យ​ក​ចិត្ត​ទុក​ដាក់គ្រ​ប់គ្រ​ង​ថែរ​ក្សាគ្រឿង​ស​ព្ទាវុធ និងឯក​សារ​គ្រ​ប់បែប​យ៉ាងឲ្យ​បាន​គ​ង់វ​ង្ស និង​មាន​ប្រ​សិទ្ធិភាព ធានាដ​ល់ការ​បំរើស​ម​រ​ភូមិបាន​យូរអង្វែង។  ហើយ​ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់ ចូល​រួម​រាល់កិច្ច​ការ​ស​ង្គ​ម ទាំង​ស​ម្ភារៈ ម​ធ្យោបាយ​គ្រ​ប់យ៉ាង ដើម្បីជួយ​ស​ង្គ្រោះប្រ​ជាព​ល​រ​ដ្ឋ និង​ស​ហ​ការ ជាមួយ​ស្ថាប័ន មាន​ស​ម​ត្ថ​កិច្ច​ក្នុង​កិច្ច​ដំណើរ​ការ ជួយ​ស​ង្គ្រោះ ប្រ​ជាព​ល​រ​ដ្ឋ ឲ្យ​បាន​ទាន់ពេល​វេលា ៕

កិច្ច​ប្រ​ជុំពិភាក្សាការ​ងារ​រ​ប​ស់ ក្រុម​ប្រឹក្សាកំណែទ​ម្រ​ង់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ
 អគ្គ​លេខាធិការ ក្រុម​ប្រឹក្សា កំណែទ​ម្រ​ង់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ (ខ​ភ​ម) បាន​ណែនាំស្តីពីការ​ស្រ​ង់​ស្ថិតិ ប​រិមាណ គុណ​ភាព នាយ​ទាហាន​ថ្នាក់ ប​ញ្ជាការ ក​ងអនុសេនាធំ និង​ថ្នាក់ប្រ​ហាក់ប្រ​ហែល​សំ​ដៅ​ក្តាប់ឲ្យ​បាន​ប​រិមាណ គុណ​ភាព ប​ង្ក​ល​ក្ខ​ណៈងាយ​ស្រួល​ធ្វើផែន​ការ​ណ៍ ប​ណ្តុះប​ណ្តាល​នាយ​ទាហាន​ចូល​រួមអនុវ​ត្ត បាន​ជោគ​ជ័យ​តាម​ផែន​ការ​ណ៍កែទ​ម្រ​ង់ ខ.ភ.ម ស្រ​ប​តាម​ក​ម្ម​វិធីន​យោបាយ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ។
ពិធីនេះបាន​ប្រ​ព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី១៨ ខែសីហា ឆ្នាំ២០១៦ ក្រោមអធិប​តីភាព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ភួង ស៊ីផាន អនុរ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ និង​ជាអគ្គ​លេខាធិការ ក្រុម​ប្រឹក្សាកំណែ​ទ​ម្រ​ង់ ខ.ភ.ម ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ មាស សំអុល អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន យោធ​សេវា ក្រ​សួង​ការ​ពារ​ជាតិ នាយ​ក នាយ​ក​ដ្ឋាន​បុគ្គ​លិក និង​ជាអគ្គ​លេខាធិការ រ​ង​ក្រុម​ប្រឹក្សាកំណែទ​ម្រ​ង់ ខ.ភ.ម ព្រ​ម​ទាំង វ​ត្ត​មាន​នាយ​ទាហាន ជំនាញ​បុគ្គ​លិក​ម​ក​ពី ស្ថាប័ន​ក​ងឯក​ភាព​ចំណុះ​ឲ្យ ខ.ភ.ម​ជា​ច្រើន រូប​ទៀត​បាន​ចូល​រួម។
ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ ខៀវ សាផាត នាយ​ក​រ​ង នាយ​ក​ដ្ឋាន​បុគ្គ​លិក ទ​ទួល​ប​ន្ទុក ការ​ងារ​ប​ណ្តុះ​ប​ណ្តាល​បាន​លើក​ឡើង​ពី គោល​បំណ​ង​សំណូម​ព​រ​ដ​ល់នាយ​ក​ស្ថាប័ន ក​ងឯក​ភាព​គ្រ​ប់លំដាប់ថ្នាក់​ត្រូវ​យ​ក​ចិត្ត​ទុក ដាក់ប​ង្ក​ល​ក្ខ​ណៈឲ្យ​ស្ថាប័ន​ជំនាញ​បុគ្គ​លិក ស្រ​ង់ស្ថិតិ ប​រិមាណ គុណ​ភាព នាយ​ទាហាន ថ្នាក់ប​ញ្ជាការ​ក​ងអនុសេនាធំ និង​ថ្នាក់    ប្រ​ហាក់ប្រ​ហែល​កំពុង​គ្រ​ប់គ្រ​ងឲ្យ​សុក្រិត្យ និង​ត្រឹម​ត្រូវ​តាម​តារាង​គំរូ ណែនាំ ដែល​មាន ស្រាប់ប្រើប្រាស់ ស្រ​ង់ស្ថិតិ ថ្នាក់ប​ញ្ជាការ ក​ងអនុសេនាធំ និង​ថ្នាក់​ប្រ​ហាក់ប្រ​ហែល ក​ងអនុសេនាធំផ្នែក​សឹក​រ​ង ដោយ​ភ្ជាប់ម​ក ជាមួយ​ប​ញ្ជីរាយ​នាម​នាយ​ទាហាន។ ក្នុង​នោះចំនួន​ទ័ព​ជាក់ស្តែង​ស្រ​ង់ចំនួន​មេប​ញ្ជាការ ក​ងអនុសេនាធំថ្នាក់ប្រ​ហាក់ប្រ​ហែល​មុខ​តំណែង​ឋាន​ន្ត​រ​ស​ក្តិចាប់ពីវ​រ​សេនីយ៍ត្រីចុះ និង​មុខ​តំណែង​ប្រ​ហាក់ប្រ​ហែល​ពីសេច​ក្តីស​ម្រេច​តែង​តាំង​ផ្លាស់​ប្តូរ​មុខ​ងារ និង​ត​ម្លើង​ឋាន​ន្ត​រ​ស​ក្តិតាម​សិទ្ធិកំណ​ត់ និងឯក​សារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​មាន​ដូច​ជា៖វ​គ្គ ប​ណ្តុះ​​ប​ណ្តាល គ្រឹះស្ថានឧត្ត​ម​សិក្សា យោធាក្នុង​ប្រ​ទេស សាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ វិទ្យាស្ថាន​ប​ច្ចេក​ទេស​យោធា តេជោ ហ៊ុន សែន វិទ្យាស្ថាន​ទ័ព​ជើង​គោក សាលានាយ​ទាហាន​ស​ក​ម្ម (ចំពោះ​វ​គ្គ​សិក្សាចាប់ពី១ឆ្នាំឡើង​ទៅ)។ គ្រឹះស្ថានឧត្ត​ម​សិក្សាក្រៅប្រ​ទេស​ប​ណ្តុះប​ណ្តាល​ជំនាញឯក​ទេស យោ​ធា (ចំពោះវ​គ្គ​សិក្សាចាប់ពី២ឆ្នាំឡើង ទៅ)។ ក​ម្រិត​វ​ប្ប​ធ​ម៌ថ្នាក់ប​ណ្ឌិត ប​រិញ្ញាប័ត្រ​ជាន់ខ្ព​ស់ ប​រិញ្ញា​ប័ត្រ ម​ធ្យ​ម​សិក្សា ទុតិយ​ភូមិ ថ្នាក់ទី១២ ម​ធ្យ​ម​សិក្សាប​ឋ​ម ភូមិ និង​ប​ឋ​ម​សិក្សា។ ចំពោះការ​ស្រ​ង់ស្ថិតិ ថ្នាក់​ប​ញ្ជា​ការ​ក​ងអនុសេនាធំ និង​ថ្នាក់ ប្រ​ហាក់ប្រ​ហែល​ចំពោះក​ង​ព​ល​ធំ យោធ ភូមិភាគ​ត្រូវ​ផ្អែក​តាម​ប​ញ្ជី​គ្រ​ប់គ្រ​ង​យោធិន ទិន្ន​ន័យ​ក្នុង​ប្រ​ព័ន្ធ​ព័ត៌មាន និងឯក​សារ ពាក់ព័ន្ធ។ ត្រូវ​រាយ​ការ​ណ៍តាម​លំដាប់ថ្នាក់ ម​ក​ប​ញ្ជា​ការ​ដ្ឋាន​ក​ង​ទ័ព​ជើង​គោក ទីចាត់ ការ​បុគ្គ​លិក អគ្គ​ប​ញ្ជាការ ដើម្បីនាយ​ក​ដ្ឋាន បុគ្គ​លិក​រាយ​ការ​ណ៍​ជូន​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិពិនិត្យ​ស​ម្រេច។ជាប​ន្ត​ប​ន្ទាប់​នាយ​ទាហាន​តាម​ស្ថាប័ន​ក​ង​ឯក​ភាព​បាន​លើក​ពីសំណូម​ព​រ​និង​ច​ម្ង​ល់ផ្សេងៗឲ្យ​ថ្នាក់​ដឹក​នាំប​ក​ស្រាយ។
លោក​នាយ​ឧត្ត​ម​សេនីយ៍ ភួង ស៊ីផាន បាន​សាទ​រ​ចំពោះការ​ជួប​ជុំនាយ​ទាហាន ជំនាញ​បុគ្គ​លិក​ទូទាំង​ខ.ភ.ម នាពេល​នេះ នាំម​ក​ការ​ស​ន្និដ្ឋាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះ ស្ថាប័ន​ជំនាញ​ត្រូវ​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់ តាម​ការ​ណែនាំរ​ប​ស់ជំនាញ​បុគ្គ​លិក បើមាន ច​ម្ង​ល់អាច​ទាក់ទ​ង Whatsapp, Telegram ឬទូរ​ស័ព្ទ​សាក​សួរ ដើម្បីងាយ​ស្រួល​ក្នុង​ការ​បំពេញ​បែប​ប​ទ​គ្រ​ប់គ្រ​ង​នាយ​ទាហាន​ថា តើយើង​ត្រូវ​ការ​ប​ណ្តុះ​ប​ណ្តាល​នាយ​ទាហាន ចំនួន​ប៉ុន្មាន​ក្នុង​មួយ​ឆ្នាំ ដើម្បីប​ម្រើការឲ្យ ការ​ងារ​ទ​ទួល​បាន​ជោគ​ជ័យ​ក្នុង​កំណែទ​ម្រ​ង់ ខ.ភ.ម​រ​ប​ស់យើង៕

ឯ.ឧ នាង ផាត ជួប​សំណេះសំណាល​ជាមួយអនុព័ន្ធ​យោធាមីយ៉ាម៉ាថ្មី

នៅរ​សៀល​ថ្ងៃទី១១ឃែសីហានេះដែរ​នាទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិឯ.ឧនាយឧត្ត​ម​សេនីយ៏នាង.ផាត​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិក៏បានអនុញ្ញាត្តឲ្យ​លោក​វ/ឯក​វីន.កូប្រ​ធានអនុព​ន្ធ័យោធានៃសាធារ​ណ​រ​ដ្ឋ​ស​ហ​ព​ន្ធ័មីយ៉ាន់ម៉ាចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម​និង​ប​ង្ហាញ​ខ្លួន​ក្នុងអាណ​ត្តិបេស​ក​ក​ម្ម​ថ្មីរ​ប​ស់ខ្លួន​នៅក​ម្ពុជាផ​ង​ដែរ ។
លោក​វ/ឯក​វីន.កូបាន​ថ្លែង​ថា៖នៅក្នុង​ការ​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់លោក​នៅក្នុង​ព្រះរាជាណាច​ក្រ​ក​ម្ពុជានាពេល​នេះលោក​ស​ង្ឃឹម​ថាក្រ​សួង​ការ​ពារ​ជាតិក៏ដូច​ជាប​ណ្តាក​ងឯក​ភាព​នានាទូទាំង​ខ.ភ.ម​នឹង​ជួយ​ប​ង្ក​ល​ក្ខ​ណៈងាយ​ស្រួល ព្រ​ម​ទាំង​ស​ហ​ការ​ល្អ ដើម្បីឲ្យ​លោក​បំពេញ​ភារ​កិច្ច​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​នាថ្ងៃខាង​មុខ ។
ក្នុងឱកាស​នោះ ឯ.ឧ នាង ផាត បាន​ថ្លែង​ជួស​មុខ​ក្រ​សួង​ការ​ពារ​ជាតិនិង​ប​ណ្តាក​ងឯក​ភាព​ទូទាំង​ខ.ភ.ម សូម​សំដែង​នូវ​ការ​ស្វាគ​ម​ន៏ចំពោះលោក​វ/ឯក​វីន.កូប្រ​ធានអនុព​ន្ធ័យោធានៃសាធារ​ណ​រ​ដ្ឋ​ស​ហ​ព​ន្ធ័មីយ៉ាន់ម៉ាដែល​ទើប​បាន​តែង​តាំង​ថ្មីម​ក​បំពេញ​ភារ​កិច្ច​នៅព្រះរាជាណាច​ក្រ​ក​ម្ពុជានាពេល​នេះឯ.ឧនឹង​ខិត​ខំព​ង្រឹង​និង​ព​ង្រីក​ចំណ​ង​សាម​គ្គីភាព,មិត្ត​ភាព​និង​ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​ទាំង២ពិសេស​ក​ង​ទ័ព​ទាំង២ ក​ម្ពុជា.មីយ៉ាន់ម៉ាឲ្យ​កាន់តែរឹង​មាំប​ន្ថែម​ទៀត៕

ឯ.ឧ នាង ផាត ជួបអនុរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិជ​ប៉ុន
ក្នុងឱកាស​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​និង​ពិភ​ក្សាការ​ងារ​ជាមួយឯ.ឧនាយឧត្ត​ម​សេនីយ៏នាង.ផាត​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិកាល​ពីរ​សៀល​ថ្ងៃទី១១ខែសីហាឆ្នាំ២០១៦  ឯ.ឧរ៉ូម៉ា.ណាបេអនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិជ​ប៉ុន​ទ​ទួល​ប​ន្ទុក​ការ​ប​រ​ទេស​និង​ប្រ​តិភូបាន​ថ្លែងអំណ​រ​គុណ​ចំពោះក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាដែល​បាន​យ​ក​ចិត្ត​ទុក​ដាក់និង​ផ្ដ​ល់ឱកាស​ដ​ល់ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ប្រ​តិភូឯ.ឧក្នុង​ព្រះរាជាណាច​ក្រ​ក​ម្ពុជាទ​ទួល​បាន​ជោគ​ជ័យ ។
ឯ.ឧរ៉ូម៉ាណាបេបាន​ជំរាប​ដ​ល់ឯ.ឧរ​ដ្ឋ​លេខាធិការ​ថា៖ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ប្រ​តិភូឯឧនាពេល​នេះគឺនាំម​ក​នាំម​ក​នូវ​ការ​ព​ង្រឹង​និង​ព​ង្រីក​សាម​គ្គីភាព​មិត្ត​ភាព​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង២ក​ម្ពុជា.ជ​ប៉ុនអោយ​កាន់តែរឹង​មាំថែម​ទៀត។ឯ.ឧបាន​ជំរាប​ទៀត​ថា៖នាខែក​ញ្ញាខាង​មុខ​កិច្ច​ប្រ​ជុំប្រ​ចាំឆ្នាំរ​វាងអនុរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិជ​ប៉ុន​នឹងអនុរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​គឺភាគីជ​ប៉ុន​នឹង​ត្រៀម​នូវ​ទ​ស្ស​ន​ទាន​មួយ​ចំនួន​ស្ដីពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ថែរ​ក្សាស​ន្តិភាព​នៅក្នុង​តំប​ន់រ​វាង​ជ​ប៉ុន.អាស៊ាន​ដើម្បីឲ្យ​ភាគីទាំងអស់ចូល​រួម​ក្នុង​ការ​ពិភ​ក្សាគ្នាស្វែង​រ​ក​យ​ន្ត​ការ​រួម​មួយ​សំរាប់ដាក់ជូនឲ្យ​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិជ​ប៉ុន​នឹង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ធ្វើការ​សំរេច។ឯ.ឧបាន​ប​ន្ត​ទៀត​ថា៖កិច្ច​ការ​ពារ​ជាតិរ​ប​ស់ប្រ​ទេស​ជ​ប៉ុន​គឺចាំបាច់ណាស់ត្រូវ​មាន​ការ​គាំទ្រ​ពីប​ណ្តាប្រ​ទេស​នានាពិសេស​ពីប​ណ្តាប្រ​ទេស​ក្នុង​តំប​ន់និងអាស៊ាន​ដោយ​ប​ច្ចុប្ប​ន្ន​មាន​ការ​គំរាម​កំហែង​ពីការ​សាក​ល្ប​ង​មីស៊ីល​រ​ប​ស់ប្រ​ទេស​កូរ៉េខាង​ជើង​ជំលោះប្រ​ជុំកោះជាមួយ​នឹង​ប្រ​ទេស​ចិន​ហើយ​ជាពិសេស​ប​ញ្ហាស​មុទ្រ​ចិន​ខាង​ត្បូង​រ​វាង​ប្រ​ទេស​ចិន​ជាមួយ​ប​ណ្តាប្រ​ទេសអាស៊ាន​មួយ​ចំនួន​ហើយ​មាន​ការ​រំលោភ​ច្បាប់ស​មុទ្រ​និង​ច្បាប់អាកាស​ទៀត​ផ​ង។
មាន​ប្រ​សាស​ន៏ឆ្លើយ​ត​ប​ក្នុងឱកាស​នោះឯ.ឧនាយឧត្ត​ម​សេនីយ៏នាង​ផាត​បានឯក​ភាព​លើទ​ស្ស​ន​ទាន​រ​ប​ស់ភាគីជ​ប៉ុន​រាល់ការ​ប្រ​ឈ​ម​ចំពោះមុខ​ពិសេស​ក្នុង​តំប​ន់អាស៊ីប៉ាស៊ីហ្វិក និង​តំប​ន់អាស៊ាន​នាពេល​ប​ច្ចុប្ប​ន្ន​នេះ។ឯ.ឧក៏បាន​ប​ញ្ជាក់ដែរ​ថា៖ចំពោះប​ញ្ហាភេរ​វ​ក​ម្ម​ក្នុង​តំប​ន់ក៏ជាប​ញ្ហាធ្ង​ន់ធ្ង​រ​ផ​ង​ដែរ​ហើយ​ក​ម្ពុជាក៏មិន​គាំទ្រ​ដ​ល់ការ​សាក​ល្ប​ងអាវុធ​រ​ប​ស់កូរ៉េខាង​ជើង​ឡើយ។ចំពោះប​ញ្ហាជំលោះប្រ​ជុំកោះចិន​នឹង​ជ​ប៉ុន​គឺក​ម្ពុជាគាំទ្រឲ្យ​មាន​ការ​ច​រ​ចាដោយ​ស​ន្តិវិធីដោយ​ឡែក​ប​ញ្ហាស​មុទ្រ​ចិន​ខាង​ត្បូង​នៅតែមាន​ការ​ស្មុគ្រ​ស្មាញ​ទាំង​នេះហើយ​ដែល​នាំឲ្យ​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ប​រ​ទេសអាស៊ាន​ក​ន្ល​ង​ម​ក​នៅទីក្រុង
វៀង​ច័ន្ទ​ពុំអាច​ឈាន​ទៅដ​ល់ការ​ចេញ​សេច​ក្តីសំរេច​រួម​ណាមួយ​បាន​ឡើយ។ឯ.ឧ រ​ដ្ឋ​លេខាធិការ​ក៏បាន​ថ្លែងអំណ​រ​គុណ​ដ​ល់ក្រ​សួង​ការ​ពារ​ជាតិជ​ប៉ុន​ផ​ង​ដែរ​ដែល​ក​ន្ល​ង​ម​ក​ជ​ប៉ុន​បាន​ជួយ​ប​ណ្ដុះប​ណ្ដាល​ក​ង​ទ័ព​ក​ម្ពុជាឲ្យ​ទ​ទួល​បាន​ជោគ​ជ័យ​ល្អក្នុង​ការ​បំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​ជូនអង្គ​ការ​ស​ហ​ប្រ​ជាជាតិ
មិន​ត្រឹម​តែជួយ​លើការ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ប៉ុណ្ណោះទេជ​ប៉ុន​ក៏បាន​ជួយ​ជាសំភារៈនិង​ប​ច្ចេក​ទេស​ថែម​ទៀត​ផ​ង ។