ព័ត៌មាន

នាយឧត្ត​ម​សេនីយ៏មាស.សាវ៉ន​នាំយ​ក​ប្រាក់បេឡាម​រ​ណៈស​ង្គ្រោះបើក​ជូន​គ្រួសារ​ស​ពអតីត​យុទ្ធ​ជ​ន១០គ្រួសារ​នៅខេត្ត​កំព​ង់ឆ្នាំង
គ្រួសារ​ស​ព​នៃស​មាជិក​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ចំនួន១០គ្រួសារ​នៅខេត្ត​កំព​ង់ឆ្នាំង​ទ​ទួល​បាន​ការ​បើក​ប្រាក់ឧប​ត្ថ​ម្ភ​ពីបេឡាស​ង្គ្រោះរ​ប​ស់ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា តាម​រ​យៈនាយឧត្ត​ម​សេនីយ៏មាស.សាវ៉នអគ្គ​លេខាធិការ​រ​ង​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាកាល​ពីព្រឹក​ថ្ងៃទី៧ខែក​ក្ក​ដាឆ្នាំ២០១៦នេះ។វ​ត្ត​មានអម​ដំណើរ​នាឱកាស​នោះដែរ​មាន ប្រ​ធាន​លេខាធិការ​ស​មាគ​ម​ប្រ​ធាន​និងអនុប្រ​ធាន​គ​ណៈជំនាញ​ហិរ​ញ្ញ​វ​ត្ថុ អនុប្រ​ធាន​គ​ណៈជំនាញ​ផ្ស​ព្វ​ផ្សាយ​ឃោស​នាអប់រំប្រ​ធានអនុប្រ​ធាន​ស​មាគ​ម​ខេត្ត​កំព​ង់ឆ្នាំង ព្រ​ម​ទាំង​ម​ន្រ្តីពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។
តាម​សេច​ក្តីរាយ​ការ​ណ៏រ​ប​ស់ស​មាគ​ម​ខេត្ត​កំព​ង់ឆ្នាំង​បានឲ្យ​ដឹង​ថា៖គិត​ចាប់ពីថ្ងៃទី១៣ខែក​ញ្ញាដ​ល់ថ្ងៃទី១៦ខែតុលាឆ្នាំ២០១៥ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាបាន​បើក​ផ្ត​ល់រួច​ហើយ នូវ​ចំនួន​ស​ព១២៥ស​ព​ដោយ​ស​រុប​ថ​វិកាអស់ចំនួន​ប្រាំរ​យ​លាន​រៀល​ជាថ​វិកាបាន​ម​ក​ពីការ​ជួយឧប​ត្ថ​ម្ភ​រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្រ្តីនៃក​ម្ពុជា និង ជាប្រ​ធាន​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជានិង​មួយ​ផ្នែក​ទៀត​ជាថ​វិកាបាន​ម​ក​ពីការ​ជួយឧប​ត្ថ​ម្ភ រ​ប​ស់ស​ប្បុរ​ស​ជ​ន​នានា។ ដោយ​ឡែក​ស​ព​ស​មាជិក​ដែល​ត្រូវ​ប្រ​គ​ល់ជូន​នាពេល​នេះមាន​ចំនួន១០ស​ព​ក្នុង​នោះមាន៧ស​ព​ស្ថិត​នៅស្រុក​កំព​ង់ត្រ​ឡាច​និង៣ស​ព​ទៀត​ស្ថិត​នៅស្រុក​សាម​គ្គីមាន​ជ័យ ស​រុប​ថ​វិកាចំនួន៤០លាន​រៀល។ជាមួយ​នោះស​មាគ​មអតីត​យុទ្ធ​ជ​ន​ខេត្ត​កំព​ង់ឆ្នាំង​បានឧប​ត្ថ​ម្ភ​ប​ន្ថែមអង្ក​រ​ចំនួន២៥គ.ក​និង​មី១កេស ស​ម្រាប់គ្រួសារ​នីមួយៗផ​ង​ដែរ។
មាន​ប្រ​សាស​ន៏ក្នុងឱកាស​នោះនាយឧត្ត​ម​សេនីយ៏មាស សាវ៉ន​បាន​គូស​ប​ញ្ជាក់ថាប្រាក់បេឡាម​រ​ណៈស​ង្គ្រោះរ​ប​ស់ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាដែល​ត្រូវ​បើក​ជូន​នាពេល​នេះគឺ អនុវ​ត្ត​ន៏តាម​ល​ក្ខ័ន្តិកៈលេខ០០៤ស.អ.ក​ចុះថ្ងៃទី២០ខែមិថុនាឆ្នាំ២០១០ដោយ​ក្នុង​មួយ គ្រួសារ​ទ​ទួល​បាន​ប្រាក់ឧប​ត្ថ​ម្ភ​ចំនួន៤លាន​រៀល។នាយឧត្ត​ម​សេនីយ៏មាស សាវ៉ន​ប​ន្ត​ថា ក្រោយ​ពីម​ហាស​ន្និបាទ​តំណាង​ទូទាំង​ប្រ​ទេសអាណ​ត្តិទី២ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន បាន​កែស​ម្រួល​រ​ច​នាស​ម្ព​ន្ធ័ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាពីថ្នាក់ក​ណ្តាល រាជ​ធានី ខេត្ត ក្រុង ស្រុក រ​ហូត​ថ្នាក់ ឃុំ ស​ង្កាត់ ដើម្បីព​ង្រឹង​យ​ន្ត​ការ​នៃការ​ដឹក​នាំឲ្យ​កាន់តែមាន​ប្រ​សិទ្ធិភាព​ឆ្លើយ​ត​បឲ្យ​បាន​ទាន់ពេល​វេលា នូវ​សេច​ក្តីត្រូវ​ការ​រ​ប​ស់ស​មាជិក​ស​មាគ​មអតីត​យុទ្ធ​ជ​ន​និង​គ្រួសារអតីត​យុទ្ធ​ជ​ន​ដើម្បីរួម​ចំណែក​កាត់ប​ន្ថ​យ​ភាព​ក្រីក្រ​រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​ស្រ​ប​តាម គោល​ន​យោបាយ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា។ដោយ​ផ្អែក​តាម​ស្មារ​តីម​ហាស​ន្និបាទ​លើក​ទី២នាយឧត្ត​ម​សេនីយ៏មាស សាវ៉ន បាន​ជ​ម្រុញឲ្យ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាខេត្ត​កំព​ង់ឆ្នាំង ត្រូវ​មាន​ទិស​ដៅជាយុទ្ធ​សាស្រ្ត​ប​ន្ត​ស្រ​ង់សិ្ថ​ត្តិមុខ​ស​ញ្ញាអតីត​យុទ្ធ​ជ​ន​ប្រ​ចាំខែដើម្បីដ​ក​ប្រាក់ភាគ​ទាន​និង ម​រ​ណៈស​ង្គ្រោះជូន​បេឡាជាតិ អតីត​យុទ្ធ​ជ​ន​បាន​ទាន់ពេល​វេលា។និង​ម្យ៉ាង​វិញ​ទៀត​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាខេត្ត​ត្រូវ​រៀប​ចំឯក​សារ​ស្រ​ង់ទិន្ន​ន័យ​ស្ថាន​ភាព អតីត​យុទ្ធ​ជ​ន​នៅតាម​មូល​ដ្ឋាន​ភូមិឃុំដើម្បីរៀប​ចំប​ញ្ជីឈ្មោះអតីត​យុទ្ធ​ជ​ន​ទាំង​នោះឲ្យ​មាន​មូល​ដ្ឋាន​គ្រ​ប់គ្រ​ង​ច្បាស់លាស់៕

ឯ. ណឹម សុវ​ត្ថិ ផ្ស​ព្វ​ផ្សាយ​រ​បាយ​ការ​ណ៍បូក​ស​រុប​ឆ​មាស​ទី១ឆ្នាំ២០១៦
អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ​និង​កិច្ច​ការ​ប​រ​ទេស​ក្រ​សួង​ការ​ពារ​ជាតិក្នុង​ពិធីផ្ស​ព្វ​ផ្សាយ​រ​បាយ​ការ​ណ៍​បូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ឆ​មាស​ទី១ឆ្នាំ២០១៦និង​ទិស​ដៅអនុវ​ត្ត​ប​ន្ត រ​ប​ស់អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ​និង​កិច្ច​ការ​ប​រ​ទេស​នាព្រឹក​ថ្ងៃទី០៧ខែក​ក្ក​ដានេះនៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិស្ថិត​ក្រោមអធិប​តីភាពឯ.ឧនាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ​និង​កិច្ច​ការ​ប​រ​ទេស​ក្រ​សួង​ការ​ពារ​ជាតិ។
នៅក្នុង​រ​បាយ​ការ​ណ៍បូក​ស​រុប​ដែលអាន​ដោយឯ.ឧ ឧត្ត​ម​សេនីយ៍ឯក ខៀវ ឆេន អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ​និង​កិច្ច​ការ​ប​រ​ទេស​បាន​ប​ញ្ជាក់ថា នៅក្នុង​ឆ​មាស​ទី១ឆ្នាំ២០១៦នេះនាយ​ទាហាន​និង​ព​ល​ទាហានអគ្គ​នាយ​ក​ដ្ឋាន​បាន​ប្រ​មូល​ផ្តុំអនុវ​ត្ត​ការ​ងារ​ស្នូល​តាម​ទ​ស្ស​ន​វិស័យ​ន​យោបាយ​ការ​ពារ​ជាតិផែន​ការ​ការ​ងារ​កែទ​ម្រ​ង់ ខ.ភ.ម​ស្រ​ប​តាម​តួនាទីភារ​កិច្ច​ដែល​ក្រ​សួង​ការ​ពារ​ជាតិប្រ​គ​ល់ជូន។ជាមួយ​នេះបាន​សិក្សាស្រាវ​ជ្រាវ​និង​ធ្វើការ​ពិចារ​ណាលើឯក​សារ​ជាតិ-អន្ត​រ​ជាតិ ដើម្បីផ្តើម​គំនិត​ទ​ស្ស​ន​ទាន​លើព្រឹត្តិការ​ណ៍វិវ​ត្ត​ន៍ថ្មីៗស​ម្រាប់យោប​ល់ជូន​ថ្នាក់ដឹក​នាំ​ក្រ​សួង​ការ​ពារ​ជាតិ អគ្គ​ប​ញ្ជាការ ចូល​រួម​កិច្ច​ប្រ​ជុំ និង​វេទិកានានាក្នុង-ក្រៅប្រ​ទេស​ព្រ​ម​ទាំង​ស​ម្រាប់រៀប​ចំសៀវ​ភៅស​ការ​ពារ​ជាតិឆ្នាំ២០១៨ខាង​មុខ​តាម​ផែន​ការ​ខ.ភ.ម​យុទ្ធ​សាស្ត្រ​ការ​ពារ​ជាតិ ដើម្បីឲ្យ​ស​ម​ស្រ​ប​ទៅនឹង​ន​យោបាយ​ការ​ពារ​ជាតិរ​ប​ស់រាជ​រ​ដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ។ក្នុង​នាមឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់,ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ បាន​ស​ម្តែង​នូវ​ការ​កោត​ស​រ​សើរ​និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះនាយ​ទាហាន​និង​ព​ល​ទាហានអគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ​និង​កិច្ច​ការ​ប​រ​ទេស បាន​ប្រ​មូល​ផ្តុំអនុវ​ត្ត​ការ​ងារ​ស្នូល​តាម​ទ​ស្ស​ន​វិស័យ​ន​យោបាយ​ការ​ពារ​ជាតិផែន​ការ​ការ​ងារ​កែទ​ម្រ​ង់ខ.ភ.ម​ស្រ​ប​តាម​តួនាទីភារ​កិច្ច​ដែល​ក្រ​សួង​ការ​ពារ​ជាតិ​ប្រ​គ​ល់​ជូន។ ឯ.ឧ បាន​ប​ញ្ជាក់ថាឆ​មាស​ទី១ឆ្នាំ២០១៦គឺជាពេល​វេលានៃការអនុវ​ត្ត​ផែន​ការ​កែទ​ម្រ​ង់ដ៏​ស៊ីជំរៅ​រ​យៈពេល៥ឆ្នាំ ២០១៥-២០១៩ រ​ប​ស់ខ.ភ.ម លើគ្រ​ប់វិស័យ ឲ្យ​ស្រ​ប​តាម​ក​ម្ម​វិធីន​យោបាយ​និង​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣រ​ប​ស់រាជ​រ​ដ្ឋាភិបាល​សំដៅប​ន្ត​ព​ង្រឹង​និង​ព​ង្រីក​ស​ម​ត្ថ​ភាព​យោធិន​គ្រ​ប់រូបឲ្យ​ការ​ន់តែមាន​ប្រ​សិទ្ធ​ភាព ប្រែក្លាយ​ជាក​ង​ក​ម្លាំង​មាន​វិជ្ជាជីវៈជំនាញ​មាន​ស​ម​ត្ថ​ភាព​ពេញ​លេញ​ជាក​ម្លាំង​ស្នូល​ទ​ទួល​រ៉ាប់រ​ង​លើកិច្ច​ស​ហ​ការ​រ​ក្សាស​ន្តិភាព សុវ​ត្ថិភាព​ស​ណ្តាប់ធ្នាប់ស​ង្គ​ម​ការ​ពារអធិប​តេយ្យ បូរ​ណ​ភាព​ទឹក​ដី ដើម្បីរួម​ចំណែក​ក្នុង​ការអភិវ​ឌ្ឍ​ន៍ស​ង្គ​ម​សេដ្ឋ​កិច្ច​ជាតិ និង​ត្រៀម​ក​ម្លាំង​ចូល​រួម​ដោះស្រាយ​រាល់គ្រ​ប់ស​ភាព​ការ​ណ៍ដែល​កើត​ឡើង​ជាយ​ថាហេតុ។​ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ បាន​ផ្តាំផ្ញើរ​ដ​ល់នាយ​និង​ព​ល​ទាហាន​ប​ន្ត​ការ​យ​ក​ចិត្ត​ទុក​ដាក់បំពេញ​តួនាទីភារ​កិច្ច​និង​គោរ​ពអនុវ​ត្ត​ម៉ឺង​ម៉ាត់ផែន​ការ​ប​ទ​ប​ញ្ជារ​ប​ស់​អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ​និង​កិច្ច​ការ​ប​រ​ទេស,​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិនិង​រាជ​រ​ដ្ឋាភិបាលឲ្យ​ទ​ទួល​បាន​ជោគ​ជ័យ​និង​មាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ ។

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង ផាត ជួបអនុព​ន្ធ​យោធាជ​ប៉ុន ចាស់-ថ្មី
នៅព្រឹក​ថ្ងៃទី៥ ខែក​ក្ក​ដា ឆ្នាំ២០១៦ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ ក្រ​សួង ការ​ពារ​ជាតិក៏បានអនុញ្ញាតអោយ​លោក វ​រ​សេនីយ៍ទោ អូហ្ស៊ាវ៉ា ម៉ាណាប៊ូ អនុព័ន្ធ​យោធាជ​ប៉ុន​ច​ប់ អាណ​ត្តិចូរ​ជួប​សំដែង​ការ​គួរ​ស​ម និង​លោក​វ​រ​សេនីយ៍ទោ ស៊ីដូ កេតារ៉ូ អនុព័ន្ធ​យោធាជ​ប៉ុន​តែត​តាំង​ថ្មី ចូល​ជួប​សំដែង​ការ​គួរ​ស​ម។
តាម​រ​យ​ជំនួប​នោះ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង ផាត បាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះកិច្ច​ស​ហ​ប្រ​តិប​ត្តិ ការ​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិទាំង២ ក​ង​ទ័ព​ទាំង២ក​ម្ពុជា-ជ​ប៉ុន ដែល​មាន​ការ​វិវ​ត្ត​ន៍រីក​ចំរើន​ទៅមុខ​ជា លំដាប់ហើយ​បាន​ឈាន​ដ​ល់ការ​ចុះ MOU ជាមួយ​គ្នា ដើម្បីព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព ប្រ​ទេស​ទាំង២ អោយ​បាន​កាន់តែប្រ​សើរ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង ផាត បាន​កោត​ស​រ សើរ ពីស្នាដៃលោក​វ​រ​សេនីយ៍ទៅអូហ៊្សាវ៉ា ដែល​បាន​បំពេញ​ភារ​កិច្ច​ទ​ទួល​បាន​ល​ទ្ធ​ផ​ល្អនៅក​ម្ពុជា និង​បាន នាំម​ក​នូវ​ទំនាក់ទំន​ង យ៉ាង​ល្អប្រ​សើរ​រ​វាង​ក​ង​ទ័ព​ទាំង២ក​ម្ពុជា និង​ជ​ប៉ុន។
នៅក្នុង​ជំនួប​នោះដែល លោក វ​រ​សេនីយ៍ទោ អូហ៊្សាវ៉ា អនុព័ន្ធ​យោធាជ​ប៉ុន​ចាស់ បាន​សំដែង​នូវ​ក្តី សោម​ម​ន​ស្ស​រីក​រាយ ដោយ​បាន​ឃើញ​ទំនាក់ទំន​ង​ក​ម្ពុជា-ជ​ប៉ុន​បាន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នា យ៉ាង​ជិត​ស្និត ពិសេស​ទំនាក់ទំន​ង​ការ​ពារ​ជាតិនៃប្រ​ទេស​ទាំង២ ក៏មាន​ការ​រីក​ចំរើន​ផ​ង​ដែរ។ លោក វ​រ​សេនីយ៍ទោ ក៏បាន​ថ្លែងអំណ​រ​គុណ​ដ​ល់ ឯកឧត្ត​ម នាង ផាត ដែល​តែង​តែបាន​ទៅចូល​រួម​ក្នុង​កិច្ច ប្រ​ជុំអនុរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន+ជ​ប៉ុន​ជារៀង​រាល់ឆ្នាំ ដើម្បីព​ង្រឹង​ព​ង្រីក​ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិ ប​ត្តិការ​រ​វាង​ប្រ​ទេស​ទាំង២ អោយ​កាន់តែរីក​ចំរើន​ឡើង​ថែម​ទៀត។
តាម​រ​យៈជំនួប​នេះដែរ​ជាចុង​ក្រោយ ឯកឧត្ត​ម នាង ផាត​ក៏បាន​ស្នើសុំដ​ល់ជ​ប៉ុនអោយ​ប​ន្ត​ជួយ​ដ​ល់ ការ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ដ​ល់ ខ.ភ.ម រួម​ទាំង​ជំនួយ​ម​នុស្ស​ធ​ម៌ ស​ង្គ្រោះគ្រោះម​ហ​ន្ត​រាយ ហើយ​ក្នុង​នោះ ឯកឧត្ត​ម ស​ង្ឃឹម​ថា៖ អនុព័ន្ធ​យោធាជ​ប៉ុន​តែង​តាំង​ថ្មី និង​ប​ន្ត​ការ​ងារ​លើអនុព័ន្ធ​ចាស់ ពិសេស​ប​ន្តអនុវ​ត្ត​កិច្ច​ការ MOU ដែល​បាន​ចុះហ​ត្ថ​លេខានាពេល​ក​ន្ល​ង​ម​កអោយ​ទ​ទួល​បាន​នូវ​ផ​ល ល្អ។

ឯកឧត្ត​ម គ​ន់ គីម ប្រ​ជុំការ​ងារអតីត​យុទ្ធ​ជ​ន​ភូមិភាគ​ពិសេស

កាល​ពីថ្ងៃទី០២ខែក​ក្ក​ដាឆ្នាំ២០១៦ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម អគ្គ​មេប​ញ្ជាការ​រ​ង​នាយ​សេនាធិការ​ចំរុះនៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​និង​ជាអគ្គ​លេខាធិការ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាបានអញ្ជើញ​ជាអធិប​តីភាព​នៅក្នុង​កិច្ច​ប្រ​ជុំបូក​ស​រុប​វាយ​ត​ម្លៃអំពីស​ក​ម្ម​ភាព​នៃការអនុវ​ត្ត​ភារ​កិច្ចអតីត​យុទ្ធ​ជ​ន​ក​ម្ពុជានៅយោធ​ភូមិភាគ​ពិសេស។កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត្តិទៅនៅទីប​ញ្ជាការ​ដ្ឋាន​យោធ​ភូមិភាគ​ពិសេស​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខ​ណ្ឌ​ដ​ង្កោរាជាធានីភ្នំពេញ​ដោយ​មាន​ការ​ចូល​រួម​ពីឯកឧត្ត​មអស់លោក​ជាស​មាជិក​គ​ណៈក​ម្មាធិការ​ក​ណ្តាល​ស​មាគ​ម​ប្រ​ធាន​និងអនុប្រ​ធាន​គ​ណៈក​ម្មាធិការ​ស​មាគ​ម​ថ្នាក់រាជ​ធានីភ្នំពេញ​ខេត្ត​ក​ណ្តាល​ខេត្ត​កំព​ង់ឆ្នាំង​និង​យោធ​ភូមិភាគ​ពិសេស​ជាច្រើន​រូប​ទៀត។
យោង​តាម​សេច​ក្តីរាយ​ការ​ណ៏រ​ប​ស់ស​មាគ​ម​ថ្នាក់រាជ​ធានីនិង​ខេត្ត​នីមួយៗបាន​លើក​ឡើង​ពីការ​យ​ក​ចិត្ត​ទុក​ដាក់បំពេញ​ភារ​កិច្ច​តាមអនុសាស​ន៏ទាំង១៤ចំណុច​រ​ប​ស់ស​ម្តេច អគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន ប្រ​ធាន​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជានៅក្នុង​ការ​ស​ម្រេច​ការ​ងារ​ធំៗរួម​មាន៖ការ​បើក​ផ្ត​ល់ប្រាក់បេឡាម​រ​ណៈជូន​គ្រួសារ​ស​ពអតីត​យុទ្ធ​ជ​ន ការ​ចុះជួប​សួរ​សុខ​ទុក្ខ​ស​មាជិក​នៅមូល​ដ្ឋាន​ការ​ចុះជួយ​សាង​ស​ង់លំនៅដ្ឋាន​ជូន​គ្រួសារ​ស​មាជិកអតីត​យុទ្ជ​ជ​ន​និង​ការ​គៀង​គ​រ​រ​ក​មូល​និធិដើម្បីទ្រ​ទ្រ​ង់ដ​ល់ស​មាគ​ម​ជាដើម។
មាន​ប្រ​សាស​ន៏នាឱកាស​នោះនាយឧត្ត​ម​សេនីយ៏ គ​ន់ គីម បាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះស្មារ​តីពុះពារ​រ​ប​ស់ថ្នាក់ដឹក​នាំគ្រ​ប់ថ្នាក់ដែល​បាន​ធ្វើឲ្យ​ប​ង​ប្អូនអតីត​យុទ្ធ​ជ​ន​និង​គ្រួសារ មាន​ភាព​ក​ក់ក្តៅនិង​មាន​ការ​ជឿជាក់លើការ​ដឹក​នាំរ​ប​ស់ស​មាគ​ម​តាម​រ​យៈនៃការ​ដោះស្រាយ​សំណូម​ព​រ​និង​ការ​បើក​ប្រាក់គោល​រ​ប​ប​ផ្សេងៗបាន​ទាន់ពេល​វេលា។ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម បាន​ផ្តាំផ្ញើដ​ល់ថ្នាក់ដឹក​នាំគ្រ​ប់ថ្នាក់ពិសេសអតីត​យុទ្ធ​ក្នុង​រាជ​ធានីភ្នំពេញ​ខេត្ត​ក​ណ្តាល​កំព​ង់ឆ្នាំង​ទ​ន្ទឹម​នឹង​ល​ទ្ធ​ផ​ល​ដែល​យើង​ធ្វើបាន​ក​ន្ល​ង​ម​ក​ត្រូវ​ជ​ម្រុញ​ការ​យ​ក​ចិត្ត​ទុក​ដាក់ដ​ល់ការ​ធ្វើប​ច្ចុប្ប​ន្ន​ភាព​និង​គ្រ​ប់គ្រ​ង​ស​មាជិកអតីត​យុទ្ធ​ជ​ន​ក្នុង​មូល​ដ្ឋានឲ្យ​កាន់តែសុក្រិត្យ​តាម​ព​ត៌មាន​វិទ្យា។ជាមួយ​នោះត្រូវ​ស​ហ​ការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធអាជ្ញាធ​រ​ដែន​ដីដើម្បីជួយ​ប​ង្ក​ល​ក្ខ​ណៈងាយ​ស្រួល​ដ​ល់ប​ង​ប្អូនអតីត​យុទ្ធ​ជ​ន​មានអទិភាព​ទ​ទួល​បាន​នូវ​សេវាសាធារ​ណៈដូច​ជា៖ការ​ប​ណ្តុះប​ណ្តាល​វិជ្ជាជីវៈការ​ជួយ​សាង​ស​ង់ផ្ទះការ​ប​ង្កើត​មុខ​រ​ប​រ​ការ​ផ្ត​ល់ជំនួយ​ស​ង្គ្រោះប​ន្ទាន់ពេល​មាន​ជ​ម្ងឺ ឬគ្រោះថ្នាក់ផ្សេងៗជាយ​ថាហេតុ៕

ឯ.ឧ.នាង​ផាត​ផ្ស​ព្វ​ផ្សាយ​ការ​ងារអប់រំចិត្ត​សាស្ត្រ​និង​ស​ភាព​ការ​ណ៏ថ្មីៗឆ​មាស​ទី២នៅយោធ​ភូមិភាគ​ទី៤

       ឯ.ឧ.នាយឧត្ត​ម​សេនីយ៍នាង.ផាត​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិបាន​មាន​ប្រ​សាស​ន៍ថា៖ក​ង​ទ័ព​ត្រូវ​ប្រ​ឆាំង​ដាច់ខាត​នូវ​ប​ដិវ​ត្ត​ព​ណ៌នៅក​ម្ពុជាហើយ​មាន​តួនាទីនិង​ភារ​កិច្ច​យ៉ាង​សំខាន់ក្នុង​កិច្ច​ការ​ពារ​ជាតិសាស​នានិង​ព្រះម​ហាក្ស​ត្រ,ការ​ពារ​រ​ដ្ឋ​ធ​ម្ម​នុញ្ញ​រាជ​រ​ដ្ឋាភិបាល​និង​ភាព​ត្រឹម​ត្រូវ​ស្រ​ប​ច្បាប់។ឯ.ឧ.នាយឧត្ត​ម​សេនីយ៍នាង.ផាត​បាន​មាន​ថ្លែង​ដូច​នេះនៅក្នុងឱកាសអញ្ជើញ​ជួប​សំណេះសំណាល​និង​ធ្វើប​ទឧទ្ទេស​នាម​កាងារអប់រំចិត្ត​សាស្ត្រ​និង​ស​ភាព​ការ​ណ៏ថ្មីៗជូន​ដ​ល់នាយ​ទាហាន​និង​ព​ល​ទាហាន​យោធ​ភូមិភាគ​ទី៤នាព្រឹក​ថ្ងៃទី១ខែក​ក្ក​ដាឆ្នាំ២០១៦នេះនៅឯទីប​ញ្ជាការ​ក​ណ្ដាល​រ​ប​ស់យោធ​ភូមិភាគ៤នៅអូរ​កូន​តឹង​ដោយអម​ដំណើរ​គ​ណៈអធិប​តីក្នុងឱកាស​នោះមាន៖ឯ.ឧអគ្គ​នាយ​ក​រ​ង,ឯ.ឧនាយ​ក​ទីចាត់ការ​ឃោស​នាព​ត៌មានអគ្គ​ប​ញ្ជាការ,ឯ.ឧនាយ​ក,នាយ​ក​រ​ង​នាយ​ក​ដ្ឋាន​ចំណុះក្រ​សួង​ការ​ពារ​ជាតិជាច្រើន​រូប។
         ក្នុង​សុន្ទ​រ​ក​ថាស្វាគ​ម​ន៍រ​ប​ស់ឯ.ឧឧត្ត​ម​សេនីយ៏ឯក​ជា.ម៉ន​មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោក​និង​ជាមេប​ញ្ជាការ​យោធ​ភូមិភាគ​ទី៤បាន​ចាត់ទុក​ថាការអញ្ជើញ​រ​ប​ស់ ឯ.ឧ.នាយឧត្ត​ម​សេនីយ៍នាង.ផាត​នៅពេល​នេះពិត​ជាមាន​សារៈសំខាន់ដែល​បាន​ផ្ត​ល់នូវ​ទ​ស្ស​នៈនិង​ការ​យ​ល់ដឹង​ថ្មីៗ​ប​ន្ថែម​ទៀត​ពីស​ភាព​ការ​ណ៍វិវ​ត្ត​ន៍រ​ប​ស់ ជាតិ-អន្ត​រ​ជាតិអំពីសិទ្ធិនិង​តួនាទី-ភារ​កិច្ច​រ​ប​ស់ក​ង​ទ័ព​ដើម្បីធ្វើជាទុន​ព​ង្រឹង​បាន​នូវ​ស្មារ​តីនិង​ឆ​ន្ទៈមោះមុត​បំពេញ​ការ​ងារ​ការ​ពារ​សុវ​ត្តិភាព​ស​ន្តិសុខ​ជូន​ថ្នាក់ដឹក​នាំប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​និង​ប្រ​ជាជ​ន។
       ក្នុងឱកាស​នោះឯ.ឧនាយឧត្ត​ម​សេនីយ៍នាង.ផាត​ក្នុង​នាម​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិនិងអគ្គ​មេប​ញ្ជាការ​នៃខ.ភ.ម​បាន​សំដែង​នូវ​ការ​កោត​ស​រ​សើរ​និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះស្នាដៃនិង​ស​មិទ្ធ​ផ​ល​ទាំង​ឡាយ​ក្នុង​ការ​ការ​ខិត​ខំប្រឹង​ប្រែង​បំពេញ​ការ​ងារ​ជាប្រ​វ​ត្តិសាស្រ្ត​ក្នុង​ភារ​កិច្ច​ការ​ពារ​ទឹក​ដី,ក​សាងអង្គ​ភាព,ហ្វឹក​ហ្វឺន​កំលាំង​ព្រ​ម​ទាំង​បាន​ចូល​រួម​ជាមួយ​រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​ក​សាង​និងអភិវ​ឌ្ឍ​ប្រ​ទេសឱ្យ​មាន​ការ​រីក​ចំរើន​រ​ប​ស់យោធ​ភូមិភាគ​ទី៤​ក​ន្ល​ង​ម​ក​ព្រ​ម​ទាំង​ការ​ចូល​រួម​ចំណែក​ជាមួយ​និង​រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​ក​សាងអភិវ​ឌ្ឍ​ជាតិឲ្យ​មាន​ការ​រីក​ចំរើន​លើ​គ្រ​ប់វិស័យ។
         ឯ.ឧនាង.ផាត​បាន​លើក​ឡើង​នូវ​ព្រឹត្តិការ​ណ៍សំខាន់ៗនិង​គោល​ដៅភារ​កិច្ច​ជាអាទិភាព​រ​ប​ស់ខ.ភ.ម​នៅជុំវិញ​ស​ភាព​ការ​ណ៍ថ្មីៗចំពោះមុខ​មួយ​ចំនួន​និង​ទ​ស្ស​នៈវិស័យ​ស​ម្រាប់អនាគ​ត​រ​ប​ស់ ខ.ភ.ម,ក៏ដូច​ជាព្រឹត្តិការ​ណ៍ដែល​កើត​ឡើង​ថ្មីៗបំផុត​នៅក្នុង​ប្រ​ទេស។ឯ.ឧក៏បាន​ធ្វើកាឆ្លុះប​ញ្ចាំងអំពីស​ភាព​ការ​ណ៍​គ្រ​ប់គ្រ​ង​ន​យោបាយ​ស​ន្តិសុខ​និង​រ​ដ្ឋ​បាល​សាធារ​ណៈរ​ប​ស់រ​ដ្ឋ​នៅឆ​មាស​ទី២ ឆ្នាំ២០១៦នេះនិង​ពីស​ភាព​ការ​ណ៍​​​​​ដែល​បាន​និង​កំពុង​មាន​ការ​វិវ​ត្ត​ន៍ប្រែប្រួល​មួយ​ចំនួន​លើពិភ​ព​លោក​ក្នុង​តំប​ន់ និង​ដែល​បាន​ជះឥទ្ធិព​ល​ម​ក​ដ​ល់ក​ម្ពុជានាពេល​ប​ច្ចុប្ប​ន្ន។តែទោះបីយ៉ាង​ណាក៏ដោយ​ក៏ក​ម្ពុជានៅតែប​ង្ហាញ​ភាព​រឹង​មាំ​និង​ម៉ត់ច​ត់ក្នុង​ការ​ព​ង្រឹង​ស្ថេរ​ភាព​ន​យោបាយ​ស​ន្តិសុខ​ស​ណ្តាប់ធ្នាប់ដើម្បីធានាឲ្យ​បាន​ប្រ​ក្រ​តីភាព​នៃជីវ​ភាព​រ​ស់នៅរ​ប​ស់ប្រ​ជាជ​ន។ឯ.ឧរ​ដ្ឋ​លេខាធិការ​បាន​ប​ញ្ជាក់នូវ​ប្រ​សាស​ន៏រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាដែល​ក្នុង​នោះស​ម្តេច​បាន​លើក​ឡើង​ថា​៖ត្រូវ​ធានាឲ្យ​បាន​នូវ​ភាព​រឹង​មាំនិង​ភាព​ម៉ត់ច​ត់ក្នុង​មាន​ន័យ​ថាការ​ធានាឲ្យ​បាន​នូវ​ស្ថេរ​ភាព​ន​យោបាយឧត្ត​ម​គ​តិប្រ​យោជ​ន៍ជាតិនិង​ប្តេជ្ញាដាច់ខាត​មិនឲ្យ​មាន​ប​ដិវ​ត្ត​ន៍ព​ណ៌ចូល​ម​ក​ក​ម្ពុជាបាន​ឡើយ។ 
        ឯ.ឧ.នាយឧត្ត​ម​សេនីយ៍បាន​ប​ញ្ជាក់ថា៖រាជ​រ​ដ្ឋាភិបាល​នៅក្រោម​ការ​ដឹក​នាំ​រ​ប​ស់​ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោបាន​ឆ្ល​ង​កាត់ការ​ដឹក​នាំប្រ​ទេស​ទាំង​ពេល​មាន​អំណោយ​ផ​ល​ផ​ង​និង​មិនអំណោយ​ផ​ល​ផ​ង​ហើយ​បាន​ការ​ពារ​ប្រ​ទេសឲ្យ​ស្ថិត​ស្ថេរ​គ​ង់វ​ង្ស​ក្នុងឯក​រាជ្យ​ស​ន្តិភាពអធិប​តេយ្យ​ភាព​និង​បូរ​ណ​ភាព​ដែន​ដីដ៏ពេញ​លេញ។ទ​ន្ទឹម​នេះក៏បាន​ខិត​ខំប្រឹង​ប្រែង​ក​សាង​និងអភិវ​ឌ្ឍ​ប្រ​ទេស​ជាតិដោយ​ចេញ​ពី​បាត​ដៃ​ទ​ទេក្នុង​នោះបាន​ក​សាង​នូវ​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​នានាជាច្រើន​ធ្វើឲ្យ​ប្រ​ទេស​ជាតិ​មាន​ការ រីក​ចំរើន​យ៉ាង​ឆាប់រ​ហ័ស​នៅលើគ្រ​ប់វិស័យ​ព្រ​ម​ទាំង​បាន​លើក​ស្ទួយ​នូ​វ​កិត្យានុភាព​ប្រ​ទេស​ជាតិនិង​ខ.ភ.មឲ្យ​ស្មើរ​មុខ​ស្មើរ​មាត់នៅលើឆាតអន្ត​រ​ជាតិ។ឯ.ឧបាន​ប​ន្ត​ថា​ចំពោះផែន​ការ​យុទ្ធ​សាស្ត្រ​ការ​ពារ​ជាតិ, រាជ​រ​ដ្ឋាភិបាល​ក៏បាន​យ​ក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្លាដោយ​បាន​ធ្វើការ​ប្រែក្លាយ​តំប​ន់ដែល​ធ្លាប់តែមាន​ជ​ម្លោះប្រ​យុទ្ធ​នឹង​គ្នា​ទៅជាតំប​ន់អភិវ​ឌ្ឍ​ន៍ និង​តំប​ន់ទេស​ច​រ​ណ៍ដោះស្រាយ​ព្រំដែន​ដោយ​ស​ន្តិវិធីដោយ​បាន​ធ្វើឲ្យ​ខ្សែប​ន្ទាត់ព្រំដែន​មិត្ត​ភាព​ស​ន្តិភាព​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​និង​ការ​អភិវ​ឌ្ឍ​ន៍​។
      ឯ.ឧ.នាយឧត្ត​ម​សេនីយ៍បាន​ជំរុញ​និង​លើក​ទឹក​ចិត្ត​ដ​ល់នាយ​ទាហាន​និង​ព​ល​ទាហាន ទូទាំង​យោធ​ភូមិភាគ​ទី៤ត្រូវ​ប​ន្ត​ចូល​រួមអនុវ​ត្ត​នូវ​ប្រ​ពៃណីដ៏ល្អរ​ប​ស់ខ្លួន​ប​ន្ត​ទៀត  ក្នុង​នោះការ​ថែរ​ក្សាស​ម្ភារៈយោធ​បិក្ខានិង​គ្រឿង​បំពាក់,​ហើយអនុវ​ត្តឲ្យ​បាន​ជោគ​ជ័យ​នូវ​រាល់អនុសាស​ន៍រ​ប​ស់ស​ម្តេច​តេជោ ហ៊ុន​សែន ក៏ដូច​ជា​ក​ម្ម​វិធីន​យោបាយ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​កែទ​ម្រ​ង់ខ.ភ.ម ៕


ឯ.ទៀ បាញ់ស​ម្ពោធ​ដាក់អោយ​ប្រើប្រាស់ជាផ្លូវ​ការ​ទីលាន​បាញ់គ្រាប់ពិត​ម​រ​ត​ក​តេជោ សែន​ភ្នំវាល​ចាប​និង​បិទ​វ​គ្គ​ហ្វឹក​ហ្វឺន​លំហាត់បាញ់គ្រាប់ពិត​ថ្នាក់ក​ងអនុសេនាធំស​ហ​ការ​ជាមួយ​រ​ថ​ក្រោះ
       
ប​ន្ទាប់ពីបាន​តំណើរ​សាង​ស​ង់ អស់រ​យៈពេល​ជាង​មួយ​ឆ្នាំ ទីលាន​បាញ់គ្រាប់ពិត ម​រ​ត​តេជោហ៊ុន សែន ត្រូវ បាន​ស​ម្ពោធ​ដាក់អោយ​ប្រើប្រាស់ជាផ្លូវ​ការ នៅព្រឹក​ថ្ងៃទី ៣០​ ខែមិថុនា ឆ្នាំ ២០១៦ រួម​នឹង​ពិធីបិទ​វ​គ្គ​ហ្វឹក​ហ្វឺន​ លំហាត់បាញ់គ្រាប់ពិត​ថ្នាក់ក​ងអនុសេនាធំ ស​ហ​ការ​ប្រ​យុទ្ធ​វាយ​លុក​ជាមួយ​រ​ថ​ក្រោះ ដែល​ពិធីនេះនឹង​ប្រ​ព្រឹត្ត​ទៅ ស្ថិត​ក្រោមអធិប​តីភាព ឯ.ឧ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ​និង​ជាតំណាង​ដ៏ខ្ព​ង់ខ្ព​ស់ ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា​ ។

នៅក្នុង​ពិធីស​ម្ពោធ​ដាក់អោយ​ប្រើប្រាស់ជាផ្លូវ​ការ​ទីលាន​បាញ់គ្រាប់ពិត ម​រ​ត​តេជោហ៊ុន សែន ​ក៏មាន​ការ​អញ្ជើញ​​ចូល​រួម​ពី ឯកឧត្ត​ម លោក​ជំទាវ​ជារ​ដ្ឋ​លេខាធិការ អនុរ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ជាតិ ឯកឧត្ត​ម អគ្គ​មេ​ប​ញ្ជា​ការ​រ​ង ខ​ភ​ម ឯកឧត្ត​ម មេប​ញ្ចាការ មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោក ​​​   ឯកឧត្ត​ម ជាអគ្គ​នាយ​ក អគ្គ​នា​យ​ក​រ​ង មេប​ញ្ជាការ មេប​ញ្ជាការ​រ​ង យោធ​ភូមិភាគ រួម​និង​ជាមួយ ឯ.ឧ មេប​ញ្ជាការ​រ​ង , មេប​ញ្ជា​ការ​ក​ង​ព​ល​និង នាយ​ទាហាន​តាម​ប​ណ្តាក​ងឯក​ភាព ចំណុះយោធ​ភូមិភាគ​ទី ៥ បានអញ្ជើញ​ចូល​រួម​ស​ម្ពោធ​ទីលាន​បាញ់​គ្រាប់ពិត​ម​រ​ត​ក​ តេជោ ហ៊ុន សែន  និង បិទ​វ​គ្គ ហ្វឹក​ហ្វឺន​លំហាត់ បាញ់គ្រាប់​ពិត​ថ្នាក់​ក​ង​អនុ​សេនា​ធំ​ស​ហ​ការ​វាយ​លុក​ជាមួយ រ​ថ​ក្រោះ ដែល​មាន​ទីតាំង​ស្ថិត​នៅ  ភូមិអណ្តើក​ផែក ឃុំក​ន្ទួត ស្រុក​រ​ត​ន​ម​ណ្ឌ​ល ខេត្ត​បាត់ដំប​ង ។

នៅក្នុងឪកាស​នោះ ប​ន្ទាប់ពីបាន កាត់ខ្សែបូរ​បើក​ស​ម្ពោធអោយ​ប្រើប្រាស់ជាផ្លូវ​ការ​នូវ​ទីលាន​បាញ់គ្រាប់ពិត ម​រ​ត​ក​តេជោសែន រួច​ម​ក  ឯ.ឧ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ក៏បាន​ចុះពិនិត្យ​ស​ក​ម្ម​ភាព​ហ្វឹក​ហ្វឺន​លំហាត់​បាញ់​​គ្រាប់ពិត​ថ្នាក់ក​ងអនុសេនាធំស​ហ​ការ​វាយ​លុក​ជាមួយ​រ​ថ​ក្រោះ ដែល​មាន​កំលាំង​ថ្មើរ​ជើង​ចូល​រួម​ចំនួន ២៥០ នាក់​ ដែល​ក្នុង​នោះ កំលាំង​ ខ​ភ​ម ចំនួន ២១០ នាក់ និង​កំលាំង​ន​គ​រ​បាល​ជាតិចំនួន ៤០ នាក់ ព្រ​ម​ទាំង​បាន​ចុះពិនិត្យ​មើល​រាល់ប​ណ្តាល​ស​មិទ្ធ​ផ​ល​ដែល​យោធ​ភូមិភាគ​ទី ៥ ខិត​ខំក​សាង​បាន​នៅលើភូមិសាស្រ្ត​ ភ្នំ​វាល​ចាប​ដែល​ស​មិទ្ធ​ផ​ល​ទាំងអស់នេះ បាន​ម​ក​ដោយ​សារ ស​ម្តេច​តេជោ នឹង​ស​ម្តេច កិត្តិព្រឹទ្ធ​ប​ណ្ឌឹត បាន​ជួយ​ឧប​ត្ថ​ម្ភ​នូវ​ថ​វិការ សំរាប់ ការ ក​សាង​ទីលាន​បាញ់គ្រាប់ពិត​នេះទាំង​ស្រុង ទុក​សំរាប់ជាម​រ​ត​ក​ដ៏ថ្លៃថ្លា​ ដ​ល់​យោធ​ភូមិភាគ​ទី ៥ ក្នុង​ការ​បំរើផ​ល​ប្រ​យោជ​ន៏ជាតិ នាពេល​ប​ច្ចុប្ប​ន្ន​និង​ទៅថ្ងៃអនាគ​ត។

ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប៊ុន សេង មេប​ញ្ជាការ​រ​ង ក​ង​ទ័ព​ជើង​គោក និង ជាមេប​ញ្ជាការ​យោធ​ភូមិភាគ​ទី ៥ បាន​ប​ញ​ជាក់អោយ​ដឹង​ថា ៖  ទីលាន​បាញ់គ្រាប់ពិត​ម​រ​ត​ក​តេជោ សែន ភ្នំវាល​ចាប យោធ​ភូមិភាគ​ទី ៥ ត្រូវ​បាន​ចាប់ផ្តើម ដំណើរ​ការ​សាង​ស​ង់ពីខែធ្នូ ឆ្នាំ ២០១៤ លើផ្ទៃដីទំហំ ៦៥០ ហិក​តា ដោយ​ក​ង​វិស្វ​ក​ម្ម​ស​ម្តេច​តេជោដឹក​នាំដោយ ឯ.នាយឧត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្ន​ង​ការ​រ​ង ន​គ​រ​បាល​ជាតិ ដែល​ត្រូវ​បាន​ស​ម្តេច​តេជោ ហ៊ុន សែន និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌឹត ប៊ុន រ៉ានី ឧប​ត្ថ​ម្ភ​នូវ​ថ​វិការ​ក​សាង​ទាំង​ស្រុង  ឧត្ត​ម  ប៊ុន សេង បាន​អោយ​ដឹង​ទៀត​ថា​៖​ ស​មិទ្ធ​ផ​ល ដែល​បាន​ដាក់ស​ម្ពោធ​នាពេល​នេះរួម​មាន៖ ខ្លោង​ទ្វា , ប្រ​ព័ន្ធ​ផ្លូវ​ក្រាល​គ្រួស​ក្រ​ហ​ម​ចូល និង​នៅ​ក្នុង​​ទីលាន , ផ្លូវ​ច​ល័ត​រ​ថ​ក្រោះ ៨ ខ្សែ និង​ផ្លូវ​បេតុង​ឡើង​ភ្នំទៅវេទិការ ប្រ​វែង ១៦ គីឡូម៉ែត្រ , ប​ន្ទ​ប់ទឹក នឹង​ទីលាន​ចុះឧទ្ធ​ម្ភាគ​ច​ក្រ ២ ក​ន្លែង , ប្រ​ព័ន្ធ​លូផ្លូវ​ច​ល័ត​រ​ថ​ក្រោះ ៨ ខ្សែ , ទំន​ប់​ប​ង្ហៀរ​ទឹក ១ , អាគារ​ស្នាក់នៅ​សិក្ខា​កាម ៣ ខ្ន​ង , ទីចាត់ការ ១ ខ្ន​ង , សាល​ប្រ​ជុំ ១ ខ្ន​ង , អាគារ​ផ្ទះបាយ​បំពាក់​តុ​កៅអី​ ១ ខ្ន​ង , គិលាន​ដ្ឋាន ១ ខ្ន​ង, រោង​ដាក់រ​ថ​ក្រោះ ១ ខ្ន​ង, ឃ្លាំង​ដាក់អាវុធ​គ្រាប់និង​សំភារៈ ១ ខ្ន​ង និង​ត​ប​ណ្តាញ​ទឹក ភ្លើង​ក្នុង​ទីលាន​។ ក្រៅ​ពីនោះយោធ​ភូមិភាគ​បាន​ក​សាង​ប​ន្ថែម​នូវ​សំណ​ង់មួយ​ចំនួន ដូច​ជា ៖ ផ្ទះក​ង​ការ​ពារ ៦ ក​ន្លែង , រោង​ស​ក្ការៈ​ និង​កែរ​សំរួល​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​មួយ​ចំនួន ។

        
ចំពោះលំហាត់ស​ហ​ការ​បាញ់គ្រាប់ពិត​គឺបាន​ប្រើប្រាស់កំលាំង​សារុប​ប្រ​មាណ ៣០០ នាក់ ក្នុង​នោះម​ក​ពីក​ង​ព​ល​តូច​លេខ ៥១ ចំនួន ៤៧ នាក់ , ក​ង​ព​ល​តូច​លេខ ៥២ ចំនួន ១១១ នាក់,ក​ង​ព​ល​តូច​លេខ ៥៣ ចំនួន ២២ នាក់, ន​គ​រ​បាល​ជាតិខេត្ត​បាត់ដំប​ង​ចំនួន ៤០ នាក់ , វ​រៈសេនាតូច​លេខ ៦៧ ចំនួន ២៥ នាក់ , វ​រ​សេនា​តូច​ការ​ពារ​អាកាស​យោធ​ភូមិភាគ​ទី ៥ចំនួន ១០ នាក់,វ​រ​សេនា តូច​វិស្វ​ក​ម្ម​យោធ​ភូមិភាគ​ទី ៥ ចំនួន ៧ នាក់, ក​ងអនុ​សេនា​ធំប​ញ្ជូន​សារ​យោធ​ភូមិភាគ​ទី ៥ ចំនួន ៧ នាក់, ក្រុម​គ្រូក​ង​ទ័ព​ជើង​គោក ១៤ នាក់ និង​ក្រុម​គ្រូ​យោធ​ភូមិ​​ភាគ​ទី ៥ចំនួន ១៦ នាក់ ដោយ​ប្រើប្រាស់រ​ថ​ក្រោះចំនួន ៥ គ្រឿង ​,​ កាំភ្លើង​ត្បាល់ ១០០ ម.ម ចំនួន ៦ ដើម , កាំ​ភ្លើង​ការ​ពារអាកាស២៣ ម.ម ចំនួន ២ ដើម , អាវុធ ១២,៧ ម.ម ចំនួន ៤ ដើម និង​ប្រ​ភេទ បេ ៤០ , បេ ៤០,៥ , បេ ៤១ចំនួន ១២ ដើម ។ ក​ម្ម​សិក្សាការីទាំងអស់ បាន​ទ​ទួល​ការ​ហ្វឹក​ហ្វឺន​រ​យៈពេល ៦១ ថ្ងៃ គឺ ២៥ ថ្ងៃ  កំលាំង​ថ្មើរ​ជើង​ហ្វឹក​ហ្វឺន​នៅនឹងអង្គ​ភាព ដោយ​ឡែក​ជំនាញអាវុធ​ហ្វឹក​ហ្វឺន​នៅនឹង​សាលាព​ល​ទាហាន យោធ​ភូមិភាគ​ទី ៥ នឹង រ​យៈពេល ៣៦ ថ្ងៃ កំលាំង​ទាំងអស់ចូល​ហ្វឹក​ហ្វឺន​ជាក់ស្ដែង​នៅលើទីលាន​ភ្នំ វាល​ចាប  នេះ
តែម្ត​ង ។

តាម​រ​យៈពិធីស​ម្ពោធ​ទីលាន​បាញ់គ្រាប់ពិត ម​រ​ត​តេជោហ៊ុន សែន ក្នុងឱកាស​នោះ ឯ.ទៀ បាញ់ បាន​កោត​ស​រ​សើរ ដ​ល់យោធ​ភូមិភាគ​ទី ៥ ដែល​បាន​ខិត​ខំ ក​សាង​ទីលាន​បាញ់គ្រាប់ពិត​នេះ អោយ​លេច​ចេញ​ជារូប​រាង​ឡើង ដើម្បីបំរើអោយ​ការ​ងារ​ហ្វឺក​ហ្វឺន​ប​ង្កើន​ស​ម​ត្ថ​ភាព​ដ​ល់ក​ង​ទ័ព​នាពេល​ប​ច្ចុប្ប​ន្ន និង​ ទៅថ្ងៃ​អនា​គ​ត។ តាម​រ​យៈទីលាន​ហ្វឹក​ហ្វឺន​បាញ់គ្រាប់ពិត​ថ្មីនេះ ឯ.ទៀ បាញ់ បាន​ជំរុញអោយ​យោធ​ភូមិភាគ​ទី ៥​ប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់លើការ​ងារ​ហ្វឹក​ហ្វឺន ព​ង្រឹង​ស​ម​ត្ថ​ភាព​ក​ង​ទ័ពអោយ​បាន​កាន់តែខ្លាំង​ក្លាឡើង​ថែម​ទៀត ដើម្បី​អោយ​ពួក​គេមាន​ស​ម​ត្ថ​ភាព​ខ្ព​ស់ក្នុង​ការ​បំពេញ​ភារ​កិច្ច​ការ​ពា​រ​ស​ន្តិសុខ​ជូន​ប្រ​ជាព​ល​រ​ដ្ឋ និង​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី​អោយ​បាន​កាន់តែរឹង​មាំ ។  ឯ.ទៀ បាញ់ បាន​ផ្តាំផ្ញើដ​ល់សិក្ខាកាម និង​នាយ​ទាហាន នាយ​ទាហាន​រ​ង និង ព​ល​ទាហាន​នៅក្នុង​យោធ​ភូមិភាគ​ទី ៥​ ទាំងអស់ពេល​ត្រ​ល​ប់ទៅអង្គ​ភាព​វិញ​ត្រូវ​ប​ន្តអនុវ​ត្ត​ន៍ តួនាទី​ភារ​កិច្ច​រ​ប​ស់ខ្លួន​ជា ខ​ភ​ម​ ដោយ​ត្រូវ​ការ​ពារអោយ​បាន​នូវ រាល់ស​មិទ្ធ​ផ​ល​នានារ​ប​ស់រាជ​រ​ដ្ឋាភិបាល   សំរេច​បាន​ក្នុង​រ​យៈ​ពេល​ក​ន្ល​ង​ម​ក  និង​ការ​ពារ​សុខ​ស​ន្តិភាព​ដែល​យើង​ទ​ទួល​បាន​រ​ហូត​ម​ក​ដ​ល់ស​ព្វ​ថ្ងៃនេះ ជាពិសេស​ត្រូវ​ទ​ប់​​ស្កាត់កុំអោយ​កើត​មាន​ឡើង​ជាដាច់ ខាត​នូវ​រាល់ទ​ង្វើណាមួយ ដែល​ប៉ុន​ប៉ង​ច​ង់ធ្វើប​ដិវ​ត្ត​ន៍ព៌ណ បំផ្លាញ​​សុខ ស​ន្តិភាព​នៅក​ម្ពុជា​។