ព័ត៌មាន

ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជួបអនុរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​វៀត​ណាម

នៅរ​សៀល​ថ្ងៃទី២១ ខែធ្នូ ​ ឆ្នាំ២០១៧ ឯ.ឧ ឧត្ត​ម​សេនីយ៍ឯក​ប​ម្រុង ង្វៀង ជីវិញ ស​មាជិក​ម​ជ្ឈឹម​ប​ក្ស និង​ជាអនុរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម និង​ស​ហ​ការី បានអញ្ជើញ​ចូល​ជួប​ស​ម្តែង​ការ​គួរ​ជាមួយ​នឹង​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ។
នៅក្នុងឱកាស​នោះ ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ចាត់ទុក​វ​ត្ត​មាន​រ​ប​ស់ឯ.ឧ ឧត្ត​ម​សេនីយ៍​ឯក​ប​ម្រុង ង្វៀង ជីវិញ អនុរ​ដ្ឋ​ម​ន្ត្រី​​ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម និង​ស​ហ​ការី នៅក​ម្ពុជា​​​​​​ ជាពិសេស​កិច្ច​ស​ន្ទ​នាន​យោបាយ​ការ​ពារ​ជាតិ ថ្នាក់​អនុរ​ដ្ឋ​ម​ន្ត្រី ក​ម្ពុជា-វៀត​ណាម លើក​ទី៣ នាពេល​នេះ ពិត​ជាបាន​នាំម​ក​នូវ​ការ​ព​ង្រឹង​ព​ង្រីក​ចំណ​ង​មិត្ត​ភាព សាម​គ្គីភាព និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិកា​រ​​ទ្វេរ​ឡើង​ថែម​ទៀត កាន់តែគ្រ​ប់ជ្រុង​ជ្រោយ និង​គ្រ​ប់វិស័យ រ​វាង​ក​ង​ទ័ព នៃប្រ​ទេស​ទាំង​ពីរ ​​ក​ម្ពុជា-​វៀត​ណាម ត​ទៅមុខ​ទៀត​។ ស​ម្តេច​ពិជ័យ​សេនា ទៀបាញ់ ក៏បាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះកិច្ច​ស​ហ​ប្រ​តិប​ត្តិការ នៃ​ក្រ​សួង​ការ​ពារ​ជាតិ ក​ង​ទ័ព​នៃប្រ​ទេស​ទាំង​ពីរ និង​ប្រ​ក​ប​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ជាទីបំផុត ក្នុង​នោះ​ការ​ស​ហ​ការ​ដោះស្រាយ​ស​ន្តិសុខ និង​កិច្ច​ការ​ការ​ពារ​ព្រំដែន​ទាំង​ពីរ​ប្រ​ក​ប​ដោយ​ល​ក្ខ​ណៈល្អប្រ​សើរ។
ជាកិច្ច​ឆ្លើយ​ត​ប ឯ.ឧ ឧត្ត​ម​សេនីយ៍ឯក​ប​ម្រុង ង្វៀង ជីវិញ អនុរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម បាន​ជ​ម្រាប​ជូន​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជុំវិញ​ពីការ​ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម​រ​ប​ស់គ​ណៈប្រ​តិភូយោធាជាន់ខ្ព​ស់វៀត​ណាម ជាមួយ​និង​ស​ម្តេចអគ្គ​ម​ហា​​សេនាប​តីតេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា និង​បាន​​​រាយ​ការ​ណ៍​​ជូន​ផ​ង​ដែរអំពីល​ទ្ធ​ផ​ល នៃកិច្ច​ស​ន្ទ​នា ន​យោបាយ​ការ​ពារ​ជាតិ ថ្នាក់អនុរ​ដ្ឋ​ម​ន្ត្រី ក​ម្ពុជា​-វៀត​ណាម លើក​ទី៣។ ជាមួយ​គ្នានេះ ឯ.ឧ ក៏បាន​ស្នើរ​ដ​ល់ស​ម្តេច​​​​ពិជ័យ​សេនា ទៀ បាញ់ ក្នុង​ការ​សុំដាក់ប​ញ្ចូល​ល​ទ្ធ​ផ​ល នៃកិច្ច​ស​ន្ទ​នាន​យោបាយ ក​ម្ពុជា-វៀត​ណាម លើក​ទី៣ រ​វាងឯកឧត្ត​ម និងឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង​ផាត​ចូល​ទៅក្នុង​ពិធីសារ​នៃកិច្ច​ស​ហ​ប្រ​តិប​ត្តិការ ក្រ​សួង​ការ​ពារ​ជាតិទាំង​ពីរ ក​ម្ពុជា-វៀត​ណាម ស​ម្រាប់ឆ្នាំ២០១៨។ ឯ.ឧ ង្វៀង ជីវិញ ក៏បាន​ប​ញ្ជាក់​ជំហ​រ​ដ៏​រឹង​មាំ​រ​ប​ស់វៀត​ណាម ក្នុង​ការ​ធ្វើកិច្ច​ស​ហ្រ​តិប​ត្តិការ​ដ៏ល្អជាមួយ​នឹង​ប្រ​ទេស​ក​ម្ពុជា ហើយ​បាន​គូស​ប​ញ្ជាក់​ថា ចំណ​ង​មិត្ត​ភាព សាម​គ្គីភាព​​វៀត​ណាម និង​ក​ម្ពុជា ស្ថិត​ស្ថេរ​ជាអម​តៈដែល​មិនអាចអ្ន​ក​ណាបំបែក​បាន​ឡើយ។
ភាគីទាំង​ពីរ ក៏បានឯក​ភាព​គ្នាផ​ង​ដែរ ក្នុង​ការ​ប​ង្កើន​ជំនឿជឿទុក​ចិត្ត​គ្នា រ​ក្សានូវ​ស្ថេរ​ភាព ស​ន្តិសុខ ដើម្បី​អភិវ​ឌ្ឍ​ន៍ប្រ​ទេស​ទាំង​ពីរ, ប្រ​ឆាំង​រាល់ឧបាយ​ក​ល​រ​ប​ស់អមិត្ត រួម​គ្នាក​សាង​អភិវ​ឌ្ឍ​ន៍ក​ង​ទ័ព​ទាំង​ពីរ ឲ្យ​មាន​ការ​រីក​ច​ម្រើន​ឡើង៕

កិច្ច​ស​ន្ទ​នាន​យោបាយ​ការ​ពារ​ជាតិ ថ្នាក់អនុរ​ដ្ឋ​ម​ន្ត្រី ក​ម្ពុជា-វៀត​ណាម លើក​ទី៣
ក្នុង​កិច្ច​ស​ន្ទ​នាន​យោបាយ​ការ​ពារ​ជាតិ ថ្នាក់អនុរ​ដ្ឋ​ម​ន្រ្តី ក​ម្ពុជា-វៀត​ណាម លើក​ទី៣ បាន​រៀប​ចំឡើង​នារ​សៀល​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ក្រ​សួង​ការ​ពារ​ជាតិ​ ក​ម្ពុជា-វៀត​ណាម បាន​ប​ញ្ជាក់ពីជំហ​រ​ប្តេជ្ញាព​ង្រឹង​នូវ​កិច្ច​ស​ហ​ប្រ​តិប​ការ ឱ្យ​កាន់តែរឹង​មាំថែម​ទៀត ដើម្បីទ​ប់​​ស្កាត់​អំពីការ​​ជិះឥទ្ធិព​លអវិជ្ជ​មាន និង​ការ​គំរាម​កំហែង​ពីក្រៅប្រ​ទេស ជាពិសេសឥទ្ធិព​ល​រ​ប​ស់ប្រ​ទេស​ម​ហាអំណាច ។
ថ្លែង​នៅក្នុង​កិច្ច​ស​ន្ទ​នានោះ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ បាន​ក​ត់ស​ម្គាល់ថា ក្នុង​រ​យៈពេល​ចុង​ក្រោយ​នេះ ស​ភាព​ការ​ណ៍ទូទៅ​​ពិភ​ព​លោក មាន​ភាព​មិន​ច្បាស់លាស់ និង​ប្រែប្រួល​ប​ត់បែន ពោរ​ពេញ​ទៅ​ដោយ​ភាព​ច​ម្រូង​ច​ម្រាស់ស្មុគ​ស្មាញ​ជាច្រើន ជាពិសេស​ផ្នែក​ន​យោបាយ ស​ន្តិសុខ យោធា ការ​ទូត និង​សេដ្ឋ​កិច្ច ដែល​ប​ណ្តាល​ម​ក​ពីការ​ប្រ​មូល​ផ្តុំ និង​រីក​រាល​ដាល​នូវ​ប​ញ្ហារ​សើបៗ ដែល​មាន​ការ​ផ្សារ​ភ្ជាប់​នឹង​ផ​ល​ប្រ​យោជ​ន៍រ​ប​ស់ម​ហាអំណាច​នានា ហើយ​តំប​ន់​អាស៊ី​អាគ្នេយ៍ទាំង​មូល ត្រូវ​បាន​ក្លាយ​ជាតំប​ន់យុទ្ធ​សាស្រ្ត​នៃការ​ប្រ​កួត​ប្រ​ជែង​គ្នារ​វាង​ម​ហាអំណាច​ចិន និងអាមេរិក ហើយ​​​​​​និន្នាការ​នេះ កំពុង​តែប​ន្ត​ក្នុង​ពេល​ប​ច្ចុប្ប​ន្ន និង​ទៅអនាគ​ត។ ដោយ​ឡែក​ប​ញ្ហា​​​នុយ​ក្លេអ៊ែនៅឧប​ទ្វីប​កូរ៉េ ក៏កំពុង​ស្ថិត​នៅដំណាក់កាល​មួយ​គួរ​ឲ្យ​ព្រួយ​បារ​ម្ភ​ផ​ង​ដែរ មិន​មែន​ស​ម្រាប់តែតំប​ន់អាស៊ី ខាង​កើត​នោះទេ ប៉ុន្ដែគឺស​ម្រាប់ពិភ​ព​លោក​ផ​ង​ដែរ។
ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង ផាត បាន​ថ្លែង​ថា នៅក្នុង​ប​រិប​ទ នៃស​ភាព​ការ​ណ៍​នេះ រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា បាន​និង​កំពុង​ជំរុញអនុវ​ត្ត​យ៉ាង​ខ្ជាប់ខ្ជួន នូវ​គោល​ន​យោបាយ​ការ​ប​រ​ទេស ក្នុង​គោល​ដៅព​ង្រឹង និង​ព​ង្រីក ចំណ​ង​ទំនាក់ទំន​ង​មិត្ត​ភាព និង​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​ប្រ​ទេស​ជាមិត្ត​ជិត​ខាង និង​ប​ណ្តាប្រ​ទេស​ជាមិត្ត​ជិត​ឆ្ងាយ ក៏ដូច​ជាដៃគូរអភិវ​ឌ្ឍ​នានា ជាពិសេស​ជាមួយ​ប្រ​ទេស​វៀត​ណាម ដែល​ជាមិត្ត​ជិត​ខាង​ដ៏ល្អ ទោះស្ថិត​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ក៏ថ្នាក់ដឹក​នាំប​ក្ស រ​ដ្ឋាភិបាល ក​ង​ទ័ព និង​ប្រ​ជាជ​ន នៃប្រ​ទេស​យើង​ទាំង​ពីរ នៅតែរ​ក្សាបាន​ភាព​រឹង​មាំនៃទំនាក់ទំន​ង កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​មិត្ត​ភាព សាម​គ្គីភាព​ជា​ប្រ​ពៃណី​យូរអង្វែង។
ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក​ប​ម្រុង ង្វៀង ជីវិញ ស​មាជិក​ម​ជ្ឈឹម​ប​ក្ស​កុម្មុនីស្ត​វៀត​ណាម និង​ជាអនុរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិវៀត​ណាម ក៏បាន​ថ្លែង​ដែរ​ថា ដំណាក់កាល​នេះ វៀត​ណាម និង​ក​ម្ពុជា ត្រូវ​តែព​ង្រឹង​ប​ន្ថែម​ទៀត​នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​ទាំង​ពីរ លើគ្រ​ប់វិស័យ ដោយ​រាប់ប​ញ្ចូល​ទាំង​វិស័យ​ការ​ពារ​ជាតិផ​ង​ដែរ។ ក​ម្ពុជា-វៀត​ណាម កាន់តែ​​​​ដើរ​តួ​យ៉ាង​សំខាន់ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។
កិច្ច​ស​ន្ទ​នាថ្នាក់អនុរ​ដ្ឋ​ម​ន្រ្តី លើក​ទី៣នេះ ភាគីយើង​ទាំង​ពីរ នឹង​ប​ន្ត​ស​ហ​ការ អនុវ​ត្តឲ្យ​បាន​ល្អប្រ​សើរ​ឡើង​ថែម​ទៀត នៅក្នុង​ទំនាក់ទំន​ង​មិត្ត​ភាព និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ លើគ្រ​ប់​វិស័យ​រ​វាង​ក​ង​ទ័ព​ទាំង​ពីរ ទី១៖ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់អនុវ​ត្តឲ្យ​បាន​ល្អប្រ​សើរ​តាម​ផែន​ការ និង​ខ្លឹម​សារ​នៃអនុស្ស​រ​ណៈ ក៏ដូច​ជាពិធីសារ​ស្តីពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ រ​វាង​ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា ជាមួយ​ក្រ​សួង​ការ​ពារ​ជាតិវៀត​ណាម ដើម្បីលើក​ក​ម្ព​ស់ នូវ​ចំណ​ង​សាម​គ្គីភាព មិត្ត​ភាព​រ​វាង​ក​ង​ទ័ព និង​ប្រ​ជាជ​ន​នៃប្រ​ទេស​ទាំង​ពីរ​កាន់តែរឹង​មាំថែម​ទៀត។ ២៖ប​ន្ត​គាំទ្រ​ស​ហ​ការ​ជិត​ស្និទ្ធ និង​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ចូល​រួម​ជាមួយ​រ​ដ្ឋាភិបាល នៃ​​​​​ប្រ​ទេស​ទាំង​ពីរ លើការ​ក​សាង​ព្រំដែន​ស​ន្តិភាព មិត្ត​ភាព ស្ថិរ​ភាព ស​ហ​ប្រ​តិប​ត្តិការ និង​អភិវ​ឌ្ឍ។ ៣៖ប​ន្ត​លើក​ក​ម្ព​ស់ទំនាក់ទំន​ង និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ជាមួយ​នឹង​​ស​មាគ​មអតីត​យុទ្ធ​ជ​ន​វៀត​ណាម ដើម្បីផ្លាស់ប្តូរ ប​ទ​ពិសោធ​ន៍ ក៏ដូច​ជាការ​ប​ន្ត​នូវ​ប្រ​ពៃណី ដ៏ល្អផូរ​ផ​ង់នៃអតីត​ក​ង​ទ័ព​រ​វាង​ប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា-វៀត​ណាម ជាពិសេស​ប​ន្ត​កិច្ច​ស​ហ​​​​ប្រ​តិ​ប​ត្តិការ ល្អរ​វាង​យុវ​ជ​ន និង​នារីក្នុង​ក​ង​ទ័ព​ទាំង​ពីរ ផ្ស​ព្វ​ផ្សាយ​ទូលំទូលាយ អប់រំក​ម្លាំង​ប​ន្ត​វេន​ជំនាន់ក្រោយឲ្យ​យ​ល់ច្បាស់ពីសារ​សំខាន់ក្នុង​ការ​ព​ង្រឹង និង​ក​សាង​ទំនាក់​ទំន​ង​ជា​ប្រ​ពៃណី រ​វាង​ក​ង​ទ័ព និង​ប្រ​ជាជ​ន​ទាំង​ពីរ។ និង​ទី៤៖ប​ន្ត​ស​ហ​ការ​ជិត​ស្និទ្ធ​ថែម​ទៀត នៅតាម​ប​ណ្តាអន្ត​រ​ជាតិនានា ជាពិសេស​វេទិការ​តំប​ន់អាស៊ាន និង​ស​ក​ល​លោក ចំពោះ​ប​ញ្ហា​ទាក់ទ​ង​​​ដ​ល់ប្រ​ទេស និង​ក​ង​ទ័ព​ទាំង​ពីរ សំដៅការ​ទាញ​យ​ក​ពីអន្ត​រ​ជាតិ ដើម្បីប្រ​យោជ​ន៍​រួម​រ​ប​ស់​ក​ង​ទ័ព និង​ប្រ​ជាជ​ន​នៃប្រ​ទេស​ទាំង​ពីរ។
នៅក្នុង​កិច្ច​ស​ន្ទ​នានេះដែរ ក៏មាន​ការ​ចុះហ​ត្ថ​លេខារ​វាង ឯកឧត្ត​ម ឧត្ត​ម​នាវីទោ ឃុន​ បូរិន្ទ អគ្គ​លេខាធិការ​រ​ង គ​ណៈក​ម្មាការ​ជាតិ ស​ន្តិសុខ​ល​ម្ហ​ស​មុទ្រ និង​លោក​វ​រ​សេនីយ៍ឯក ង្វៀន គីម​ហូវ មេប​ញ្ជាការ​រ​ង និង​ជានាយ​សេនាធិការ ប​ញ្ជាការ​ដ្ឋាន​ប៉ូលីស​ស​មុទ្រ ស្តីពី​ការ​ប​ង្កើត​ប​ណ្តាញ​ទំនាក់ទំន​ង​រ​ហ័ស រ​វាង​ក​ង​ឆ្មាំស​មុទ្រ​វៀត​ណាម និង គ​ណៈក​ម្មាការ​ជាតិ ស​ន្តិសុខ​ល​ម្ហ​ស​មុទ្រ​ក​ម្ពុជា៕

ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ៖បាឋ​ក​ថាន​យោបាយ​ឈ្នះឈ្នះ ដ​ល់និស្សិត​សាលាភូមិន្ទ​រ​ដ្ឋ​បាល
ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ បាន​អញ្ជើញ​​​ផ្ត​ល់​ប​ទ​បាឋ​ក​ថា ក្រោម​ប្រ​ធាន​ប​ទ ន​យោបាយ​ឈ្នះឈ្នះរ​ប​ស់ស​ម្តេច​តេជោ ហ៊ុន​សែន ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ក្នុង​ប​រិប​ទ​ថ្មី ជូន​ដ​ល់ក​ម្ម​សិក្សាការីម​ន្ត្រីជាន់ខ្ព​ស់ និង​ម​ន្ត្រីម​ធ្យ​ម នៃសាលាភូមិន្ទ​រ​ដ្ឋ​បាល នាព្រឹក​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៧ ដែល​ពិធីនេះបាន​ប្រារ​ព្ធ​ធ្វើនៅទីស្តីការ​គ​ណៈរ​ដ្ឋ​ម​ន្ត្រី។
    ក្នុង​ស​ន្ទ​រ​ក​ថាស្វាគ​ម​ន៍រ​ប​ស់ ឯកឧត្ត​ម យ​ក់ ប៊ុន​ណា នាយ​ក​សាលាភូមិន្ទ​រ​ដ្ឋ​បាល បានឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ២០១៧នេះ សាលាបាន​និង​កំពុង​ប​ណ្តុះប​ណ្តាល​ម​ន្ត្រីជាន់ខ្ព​ស់​ចំនួន​៣០៣​នាក់ និង​ម​ន្ត្រីម​ធ្យ​ម​មាន​ចំនួន១០៧នាក់។ ឯកឧត្ត​ម នាយ​ក បាន​ប​ញ្ជាក់ថា៖ នៅក្នុង​ក្រ​ប​ខ​ណ្ឌ​ការ​ប​ណ្តុះប​ណ្តាល​សាលាភូមិន្ទ​រ​ដ្ឋ​បាល តែង​បាន​រៀប​ចំ​ឲ្យ​មាន​បាឋ​ក​ថា​ដោយ​ផ្ត​ល់ឲ្យ​​ឥស្ស​រ​ជ​ន​ជាន់ខ្ព​ស់ជាតិ ដើម្បីចែក​រំលែក​នៃចំណេះដឹង និង​ប​ទ​ពិសោធ​ន៍​ពាក់ព័ន្ធ​នៃការអនុវ​ត្ត​គោល​ន​យោបាយ យុទ្ធ​សាស្ត្រ និង​ស​ក​ម្ម​ភាពអនុវ​ត្ត​ជាក់ស្តែង​នៅ​តាម​ក្រ​សួង ​ម​ន្ទីរ ស្ថាប័ន​នានា ហើយ​ក​ម្ម​វិធីថ្ងៃនេះក៏ជាផ្នែក​មួយ​នៃការ​ប​ណ្តុះប​ណ្តាល​រ​ប​ស់សាលាភូមិន្ទ​រ​ដ្ឋ​បាល​ជូន​ដ​ល់ម​ន្ត្រីរាជ​ការ និង​និស្សិត​សាលាភូមិន្ទ​រ​ដ្ឋ​បាល​ផ​ង​ដែរ។
     ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​ការ​កោត​ស​រ​សើរ និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះ​សាលា​ភូមិន្ទ​រ​ដ្ឋ​បាល ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស និស្សិត និង​ម​ន្ត្រីរាជ​ការ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល។ ស​ម្តេច​ពិជ័យ​សេនា បាន​ចាត់ទុក​ថា ការ​ផ្ត​ល់បាឋ​ក​ថា​ដ​ល់ក​ម្ម​សិក្សាការីម​ន្ត្រីជាន់ខ្ព​ស់ និង​ម​ធ្យ​ម​សាលាភូមិន្ទ​រ​ដ្ឋ​បាល នាពេល​នេះ គឺជាការ​ចែក​រំលែក​នូវ​ពុទ្ធិ និង​ការ​ស្វែង​យ​ល់ដ៏មាន​សារៈសំខាន់អំពី​ន​យោបាយ​ឈ្នះឈ្នះរ​ប​ស់​ស​ម្តេច​តេជោ ហ៊ុន​សែន ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ក្នុង​ប​រិប​ទ​ថ្មី។ ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន គូស​ប​ញ្ជាក់ថា ន​យោបាយ​ឈ្នះឈ្នះរ​ប​ស់ស​ម្តេច​តេជោ ហ៊ុន​សែន បាន​ដំណើរ​ការ​ដោយ ​បាន​ដាក់​នូវ​ការ​ធានាចំនួន​បី គឺទី១ ការ​ធានាសុវ​ត្ថិភាព​ទាំង​ផ្លូវ​កាយ​និងអាយុជីវិត, ទី២ ធានា អាជីព​និង​មុខ​ងារ និង​ទី៣ គឺការ​ធានាក​ម្ម​សិទ្ធ​ទ្រ​ព្យ​ស​ម្ប​ត្តិ និង​បាន​ដាក់​ចេញ​នូវ​យុទ្ធ សាស្ត្រ​ឌីហ្វីត (DIFID )ក្នុង​ការអនុវ​ត្ត គឺការ​បំបែក​ក​ម្លាំង ធ្វើឲ្យឯកោ ប​ញ្ច​ប់ ស​មាហ​រ​ក​ម្ម និង​ការអភិវ​ឌ្ឍ​ន៍ ។ ន​យោបាយ​នេះទ​ទួល​បាន​ជោគ​ជ័យ​នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែល​បាន​ធ្វើឲ្យ​ក្បាល​ម៉ាស៊ីន​ដឹក​នាំរ​ប​ស់ខ្មែរ​ក្រ​ហ​ម​ត្រូវ​រ​លំរ​លាយ​ទាំង​ស្រុង ហើយ​ប្រ​ទេស​ជាតិ​​ក​ម្ពុជាទ​ទួល​បាន​សុខ​ស​ន្តិភាព​ពេញ​លេញ​នៅទូទាំង​ប្រ​ទេស និង​មាន​ការអភិវ​ឌ្ឍ​ន៍រ​ហូត​ម​ក​ដ​ល់​ស​ព្វ​ថ្ងៃនេះផ​ង​ដែរ។ ប​ច្ចុប្ប​ន្ន​មាន​ប្រ​ទេស​ជាច្រើន និងអ្ន​ក​សិក្សាស្រាវ​ជ្រាវ​ប​រ​ទេស​ជាច្រើន​បាន​ម​ក​សិក្សាស្វែង​យ​ល់ផ​ង​ដែរ អំពីន​យោបាយ​ឈ្នះឈ្នះនេះ។ នៅក្នុងឱកាស​នោះ​ដែរ ស​ម្តេច​ពិជ័យ​សេនា ទៀបាញ់ បាន​ធ្វើការ​ប​ក​ស្រាយ​ផ​ង​ដែរ អំពីឱកាស​ទេវ​តាប្រ​ទាន តួនាទីច្បាប់ ឈាន​ដ​ល់ការ​រំលាយ​គ​ណៈប​ក្ស​ស​ង្គ្រោះជាតិ ការ​ធ្វើប​ដិវ​ត្ត​ន៍រារាំង​ដ​ល់ការអនុវ​ត្ត​នូវ​ន​យោបាយ​ឈ្នះឈ្នះរ​ប​ស់ ស​ម្តេច​តេជោ ហ៊ុន​សែន ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា។ ស​ម្តេច ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី បាន​ប​ន្ត​ថា ដោយ​សារ​ន​យោបាយ​ឈ្នះឈ្នះ មានអត្ថ​ន័យ​និង​សារៈសំខាន់​ដូច​នេះហើយ រាជ​រ​ដ្ឋាភិបាល​ក៏បាន​ស​ម្រេច​សាង​ស​ង់នូវ​វិមានអនុស្សាវ​រីយ៍ឈ្នះឈ្នះឡើង ដែល​ប​ច្ច​ប្ប​ន្ន​បាន​លេច​ជារូប​រាង​ហើយ​នៅប​រិវេណ​បុរី ឧក​ញ៉ា លីយុង​ផាត់ ខ​ណ្ឌ​ជ្រោយ​ច​ង្វា រាជ​ធានីភ្នំពេញ ដើម្បីរំលឹក​និង​ការ​ដឹង​គុណ​ន​យោបាយ​ឈ្នះឈ្នះ ដែល​បាន​ធ្វើឲ្យ​ប្រ​ទេស​ជាតិ​ក​ម្ពុជាទ​ទួល​បាន​សុខ​ស​ន្តិភាព​ពេញ​ប​រិបូរ​ណ៍ដែល​មិន​ធ្លាប់ចាប់​តាំង​ពីជាង ​៥០០ឆ្នាំ​ម​ក​នេះ​។ ស​ម្តេច ក៏បាន​លើក​ទឹក​ចិត្ត​និង​ជំរុញឲ្យ​ក​ម្ម​សិក្សាការីម​ន្ត្រីរាជ​ការ​សាលាភូមិន្ទ​រ​ដ្ឋ​បាល ប​ន្ត​ចូល​រួម​ថែរ​ក្សាការ​ពារ​នូវ​សុខ​ស​ន្តិភាព ស្ថេរ​ភាព​ន​យោបាយ និង​ការអភិវ​ឌ្ឍ​ដែល​កំពុង​​​​​​កើត​មាន​នាពេល​នេះត​ទៅអនាគ​ត​ជាប​ន្ត​ត​ទៅទៀត ៕

ស​ម្តេច​​តេជោ ​អញ្ជើញ​​ជា​អធិប​តី​ស​ម្ពោ​ធ​​ដាក់​ឱ្យ​​ប្រើ​ប្រាស់​អគារ​​ហ្វឹក​​ហ្វឺន​​ជំនាញ​​ចារ​ក​ម្ម​ និង​​បុក​​គ្រឹះ​សាង​​ស​ង់​សាល​​ប្រ​ជុំ​ នៃ​អគ្គ​នាយ​ក​ដ្ឋាន​​ស្រាវ​​ជ្រាវ​-​ចារ​កិច្ច​
     ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ នាយឧត្ត​ម​សេនីយ៍ផុត​លេខ ផ្កាយ​មាស៥ ហ៊ុន សែន​ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះ​រាជាណាច​ក្រ​ក​ម្ពុជា បានអញ្ជើញ​ជាអធិប​តីដ៏ខ្ព​ង់ខ្ព​ស់ ស​ម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ ​អគារ​ហ្វឹក​​ហ្វឺន​​ជំនាញ​ចារ​ក​ម្ម និង​បុក​គ្រឹះសាង​ស​ង់​សាល​ប្រ​ជុំ នៃអគ្គ​នាយ​ក​ដ្ឋាន ស្រាវ​ជ្រាវ-ចារ​កិច្ច​ ។
    ក្នុង​ពិធីនាព្រឹក​ថ្ងៃទី១២ធ្នូនេះ     ឯកឧត្ត​ម ហ៊ុន ម៉ានិត អគ្គ​នាយ​ក នៃ​អគ្គ​នាយ​ក​ដ្ឋាន​ ស្រាវ​ជ្រាវ​-ចារ​កិច្ច បាន​រាយ​ការ​ណ៍ ​អំពី​ការ​ខិត​ខំក​សាង និងអភិវ​ឌ្ឍ​ន៍ហេដ្ឋារ​ច​នាស​ម្ព័ន្ធ ស​ម្រាប់ ការ​ហ្វឹក​ហ្វឺន​ហ្វឹក​ហ្វឺន​ជំនាញ​ចារ​ចារ​ក​ម្ម ក្នុង​នោះរួម​មាន ការ​ចាក់ដីបំពេញ នៅលើទីតាំង​ដី ៤ហិក​តា ក្នុង​ចំណោម ផ្ទៃដី ៨ហិច​តា ដែល​រាជ​រ​ដ្ឋាភិបាល​ផ្ដ​ល់ឱ្យ ។ សាង​ស​ង់រ​ប​ង​ព័ទ្ធ​ជុំវិញ , រៀប​ចំប្រ​ព័ន្ធ​លូ និង​ប​ណ្ដាញអគ្គិស​នី , សាង​ស​ង់អាគារ​ស្នាក់ការ សាខាទី១ មាន​ចំនួន​១៤​ប​ន្ទ​ប់,  - សាង​ស​ង់អគារ​ហ្វឹក​ហ្វឺន​ជំនាញ​ចារ​ក​ម្ម ដែល​មាន​ក​ម្ព​ស់២ជាន់ ៤០ប​ន្ទ​ប់ ។ សាង​ស​ង់​អាគារ​ផ្ទះបាយ ចំនួន​មួយ​ខ្ន​ង ចំណុះប្រ​ហែល៣៥០នាក់ និង​កំពុង​សាង​ស​ង់ អគារ​ទីចាត់ការ សាលាហ្វឹក​ហ្វឺន ជំនាញ​ចារ​ក​ម្ម ដែល​មាន​ក​ម្ព​ស់២ជាន់  ។
    ក្រៅពីការអភិវ​ឌ្ឍ នៅតំប​ន់ក​ប់ស្រូវ, ចាប់ពីឆ្នាំ២០១២រ​ហូត​ម​ក​ដ​ល់ប​ច្ចុប្ប​ន្ន ក៏មាន​ការ​​ខិត​​ខំ ប្រឹង​ប្រែង ជួស​ជុល​និង​ក​សាង​អគារ​ប​ន្ថែម​ទៀត នៅអគ្គ​នាយ​ក​ដ្ឋាន​ស្រាវ​ជ្រាវ​ចារ​កិច្ច នៅទីតាំង​ចាស់ ព្រ​ម​ទាំង​បាន ជួស​ជុល​និង​សាង​ស​ង់​អាគារ​ទីស្នាក់​ការ​នៅតាម​ប​ណ្ដាខេត្ត មួយ​ចំនួន​ផ​ង​ដែរ។ ស​រុប​ចំណាយ លើការ​សាង​ស​ង់ទាងអស់ ចំនួន ៣លាន៣សែន៥ម៉ឺន​ដុល្លា ក្នុង​នោះ ចំណាយ​លើ ការ​សាង​ស​ង់ហេដ្ឋារ​ច​នាស​ម្ព័ន្ធ ​និងអគារ​ផ្សេងៗ​នៅតំប​ន់​ក​ប់ស្រូវ ចំនួន ១​លាន​ ៩​សែន​៥​ម៉ឺន​ដុល្លារ ,ចំណាយ​លើការ​សាង​ស​ង់ទីស្នាក់ការ​នៅតាម​ប​ណ្ដាខេត្ត ចំនួន ៧០ម៉ឺន​ដុល្លារ​,​ និង​សាង​ស​ង់នៅ អគ្គ​នាយ​ក​ដ្ឋាន​ដែល​ជាទីតាំង​ចាស់ ៧០ម៉ឺន​ដុល្លារ ដែល​ថ​វិកា​ទាំង​នេះ​ បាន​ម​ក​ពីការឧប​ត្ថ​ម្ភ​រ​ប​ស់ រាជ​រ​ដ្ឋាភិបាល , អគ្គ​ស្ន​ង​ការ​ទី២ ក្រ​សួង​ការ​ពារ​ជាតិ ​ក​ង​ទ័ព​ប្រ​ជា​ជ​ន​វៀត​ណាម​ និង​ការ​ចូល​រួម​ពី ស​ប្បុរ​ស​ជ​ន​ផ្សេងៗទៀត។ ចំពោះសាល​ប្រ​ជុំ ដែល​បុក​គ្រឹះ​សាង​ស​ង់នៅថ្ងៃនេះ  មាន​ទំហំ ៥៨ម៉ែត្រ គុណ​នឹង២៧ម៉ែត្រ និងអាច​ដាក់នាយ​ទាហាន, នាយ​ទាហាន​រ​ង​និង​ព​ល​ទាហាន ចំនួន៩០០នាក់ ។
    អបអរ​សាទ​រ​ចំពោះស​មិទ្ធ​ផ​ល​ថ្មី នៅទីតាំង​ហ្វឹក​ហ្វឺន​ជំនាញ​ចារ​ក​ម្ម​នេះ ស​ម្ដេច​តេជោ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ មាន​ប្រ​សាស​ន៍ថា នេះគឺជាស​មិទ្ធ​ផ​ល​ថ្មីមួយ​ទៀត នៅក្នុង​វិស័យ​ការ​ពារ​ជាតិ​ ហើយ​ ទាក់ទ​ង​នឹង​ជំនាញ​ចារ​ក​ម្ម​នេះដែរ ស​ម្ដេច​តេជោ ប​ញ្ជាក់ថា ស​ម្ដេច​មិន​ច​ង់ឱ្យ​ចារ​ក​ម្ម​ ត្រឹម​តែ​ជាអ្ន​ក ផ្ដ​ល់ព័ត៌មាន​នោះទេ, ចារ​ក​ម្ម​ក៏ត្រូវ​មាន​ជ​ម្រើស ដើម្បីយ​ក​ម​ក​វិភាគ។ ​ស​ម្ដេច​លើក​ឡើង​ថា ព័ត៌មាន ដែល ចេញ​ម​ក​មាន​ល​ក្ខ​ណៈបំភាន់ , ព​ត៌មាន​ដែល​ចេញ​ម​ក​ពី​ការ​បំផ្លើស​ ឬ​ក៏​ព័ត៌មាន​ដែល ជារឿង មិន​ពិត មិន​គួរ​ត្រូវ​បាន​នាំយ​ក​ម​ក​ធ្វើជារ​បាយ​ការ​ណ៍នោះទេ, គឺ​យើង​ត្រូវ​មាន​ការ​វិភាគ វាយ​ត​ម្លៃ ឱ្យ​បាន​ត្រឹម​ត្រូវ។ ស​ម្ដេច​លើក​ឡើង​ទៀត​ថា ការ​ធ្វើចារ​ក​ម្ម​រ​ប​ស់​យើង​ពេល​នេះ ក៏ត្រូវ​ធ្វើភារ​កិច្ច ចារ​ក​ម្ម ប្រ​ឆាំង​នឹង​ចារ​ក​ម្ម​ដែរ ចំណុច​នេះកាន់តែសំខាន់​,​ ដូច្នេះ​ហើយ​បាន​ជាស​ម្ដេច គាំទ្រឲ្យ​មាន សាលាហ្វឹក​ហ្វឺន​ចារ​ក​ម្ម នៅក្នុង​ប្រ​ទេស តាម​រ​យៈច​ង​ក្រ​ង​ នូវ​ប​ទ​ពិសោធ​ទាំងអស់ ដែល​យើង​មាន មិន​មែន​ត្រឹម​តែក្នុង​ក​ង​ទ័ព​ទេ, ទាំង​ក្នុង​ន​គ​រ​ និង​អាវុធ​ហ​ត្ថ ដែល​មាន​ប​ទ​ពិសោធ ទាំង​ប៉ុន្មាន​ត្រូវ ច​ង​ក្រ​ង ប្រ​មូល​ផ្ដុំ ហើយ​ប​ង្កើត​នូវ​ការ​ហ្វឹក​ហ្វឺន​ដោយ​ឡែក​រ​ប​ស់ចារ​ក​ម្ម​ក​ម្ពុជា ។
    ជាមួយ​នេះដែរ ក្រៅពីរ​ម្លឹកអំពីកិច្ច​ការអាទិភាព​ទាំង​ឡាយ ដែល​រាជ​រ​ដ្ឋាភិបាល ​បាន​​ផ្ដោត​ ការ​យ​ក​ចិត្ត​ទុក​ដាក់​ ស​ម្រាប់ជំរុញ​ការអភិវ​ឌ្ឍ​ប្រ​ទេស​នោះ ស​ម្ដេច​តេជោ បាន​គូស​ប​ញ្ជាក់​ ឱ្យ​ឃើញ អំពីភាព​ចាំបាច់ នៃការ​ប​ន្ត​ភារ​កិច្ច ដើម្បីការ​ពារ​ជាតិ ការ​ពារ​មាតុភូមិ , ហើយ​ក្នុង​នោះ ស​ម្ដេច បាន​ដាស់តឿន ឱ្យ​យ​ក​ចិត្ត​ទុក​ដាក់អំពី «ខឿន​ការ​ពារ​ជាតិរ​ប​ស់ប្រ​ជាជ​ន»​។​ ស​ម្ដេច​តេជោ ​ប​ន្ត​ប្រ​សាស​ន៍ថា៖ ចំណុច​នេះគឺជាចំណុច​ស្នូល​នៅក្នុង​មាគ៌ាប្រ​ជាធិប​តេយ្យ , ដោយ​សារ​តែខឿន ការ​ពារ​ជាតិរ​ប​ស់ប្រ​ជាជ​ន​នេះហើយ ដែល​យើង​បាន​ទ​ទួល​ជោគ​ជ័យ​ជា​ប​ន្ត​ប​ន្ទាប់ នៅក្នុង​ការ​ទ​ប់ ស្កាត់ការ​វិល​ត្រ​ឡ​ប់នៃរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍, ក្នុង​ការ​ទ​ប់​ស្កាត់​ នៃ​ប​ដិវ​ត្ត​ន៍​ព​ណ៌ ក៏ដូច​ជានៅក្នុង ការ​ទ​ប់ស្កាត់នូវ ការ​ឈ្លាន​ពាន​រ​ប​ស់រ​ទេស នា​ពេល​ក​ន្ល​ង​ម​ក​។ ដោយ​ហេតុដូច្នេះ ស​ម្ដេច​បាន​សុំឲ្យ អ្ន​ក​ទាំងអស់គ្នា ទាំង​ក្រ​សួង​ការ​ពារ​ជាតិ​,​ អគ្គ​ប​ញ្ជាការ​រ​ដ្ឋាន​ ក៏​ដូច​ជា​ក​ង​ទ័ព​ទាំង​បីប្រ​ភេទ ទាំង​ជើង​គោក ជើង​ទឹក ជើងអាកាស ត្រូវ​រួម​គ្នាប​ន្ត​ថែ​រ​ក្សា​ និង​អនុវ​ត្ត​នូវ​គោល​ន​យោបាយ «ខឿន​ការ​ពារ​ជាតិរ​ប​ស់ប្រ​ជាជ​ន» ឲ្យ​បាន​ជាប់​លាប់​ ,​ ដោយ​ក្នុង​នេះ​ ក៏​ត្រូវ​មើល ​នូវ​ចំណុច ទាំង​ឡាយ ដែល​ស​ម្ដេច​បាន​លើកអំពីខ្លឹម​សារ​ស្នូល​ នៃ​ខឿន​ការ​ពារ​ជាតិ​រ​ប​ស់​ប្រ​ជាជ​ន តាម​រ​យៈ សេច​ក្ដីថ្លែង​ការ​ណ៍រ​ប​ស់ស​ម្ដេច កាល​ពីស​ម្ដេច​ទៅ​កាន់​ខេត្ត​ព្រះវិហារ​ និង​ខេត្ត​ឧត្ត​រ​មាន​ជ័យ​ ក្នុង​ឆ្នាំ ២០១០-២០១១ ។
    ស​ម្ដេច​លើក​ឡើង​ទៀត​ថា បើសិន​ជាគ្មាន​ខឿន​ការ​ពារ​ជាតិរ​ប​ស់ប្រ​ជាជ​ន ហើយ​ក​ង​ទ័ព​ នៅ​ដាច់​ដោយ​ឡែក គឺវាគ្មាន​ន័យអ្វីទេ, ក​ង​ទ័ព​គឺជាកូន​ចៅរ​ប​ស់ប្រ​ជាជ​ន, ហើយ​កើត​ចេញ​ពី​ ប្រ​ជាជ​ន ដូច្នេះអ្វីៗទាំង​ឡាយ ត្រូវ​ធ្វើដើម្បីឲ្យ​ស្រ​ប​ជាមួយ​នឹង​ផ​ល​ប្រ​យោជ​ន៍​រ​ប​ស់​ប្រ​ជាជ​ន​។ ​ស​ម្ដេច​ប​ន្ត​ថា ក​ង​ទ័ព​មិន​មែន​ជាចៅហ្វាយ​រ​ប​ស់ប្រ​ជាជ​ន​នោះទេ ក៏ប៉ុន្តែក​ង​ទ័ព​គឺ​ជា​ ខ្ញុំ​ប​ម្រើ​ដ៏​ ស្មោះ​ត្រ​ង់​រ​ប​ស់​ប្រ​ជាជ​ន​។ ស​ម្ដេច​ស​ង្ឃឹម​ថា នាយ​ទាហាន នាយ​ទាហាន​រ​ង និង​ព​ល​ទាហាន​ ទាំងអស់ ត្រូវ​ប​ន្ត​ការ​ខិត​ខំដើរ​នៅលើផ្លូវ​នេះជាប​ន្ត​ទៀត ហើយ​មាន​តែផ្លូវ​នេះ​ទេ​ ដែល​ក​ង​ទ័ព​ រ​ប​ស់​យើង​ នឹង​ទ​ទួល​បាន​នូវ​ការ​គាំទ្រ ពីសំណាក់ប្រ​ជាជ​ន ។ ស​ម្ដេច​ស​ង្ក​ត់​ធ្ង​ន់​ថា​ គ្មាន​ក​ង​ទ័ព, គ្មានអ្ន​ក​ដឹក​នាំណាមួយ ហើយ​ក៏គ្មាន​ក​ង​ទ័ព​ផ្ដាច់ការ​ណាមួយ ដែល​អាច​ទ​ទួល​ជោគ​ជ័យ​បាន ដោយ ខ្វះការ​គាំទ្រ​ពីសំណាក់ប្រ​ជាជ​ន​នោះដែរ ។
    ស​ម្ដេច​ប​ញ្ជាក់សារ​ជាថ្មីម្ដ​ង​ទៀត​ថា នៅពេល​ណា ដែល​ធ្វើ«សៀវ​ភៅ ស ការ​ពារ​ជាតិ»​, នៅ​ពេល​ណា ដែល​យើង​ដាក់ចេញ​នូវ​គោល​ន​យោបាយ​ការ​ពារ​ជាតិ កុំភ្លេច​ចំណុច​គ​ន្លឹះ​ស្នូល​រ​ប​ស់​យើង​  ទាក់ទ​ង នឹង «ខឿន​ការ​ពារ​ជាតិរ​ប​ស់ប្រ​ជាជ​ន» ។ ម្យ៉ាង​វិញ​ទៀត ស​ម្ដេច​តេជោ​ ក៏​បាន​រំឭក​ដាស់តឿន ដ​ល់ ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​ទាំង​មូល ជារួម និង​ដោយ​ឡែក​ចំពោះ​ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ ផ​ង​ដែរ​ថា ​ក​ម្លាំង​ប្រ​ដាប់​អាវុធ ជាឧប​ក​រ​ណ៍រ​ប​ស់រ​ដ្ឋ ដែល​ត្រូវ​ការ​ពារ​រ​ដ្ឋ​។​
    ក្នុង​ប​ញ្ហានេះ ស​ម្ដេច​តេជោ ប​ញ្ជាក់ថា ក​ន្ល​ង​ទៅប​ដិវ​ត្ត​ន៍ព​ណ៌ នៅគ្រ​ប់ ទីក​ន្លែង​ទាំង​អស់​ តែង​តែ​ខិត​ខំធ្វើ អព្យាក្រឹតូប ក​ម្លាំង​ប្រ​ដាប់អាវុធ ហើយ​ជាពិសេស​គឺក​ង​ទ័ព​នេះ​តែ​ម្ដ​ង​ ដែល​គេ​បាន​ ទ​ទួល​ជោគ​ជ័យ ​ទៅ​លើ​ការ​ធ្វើ​ប​ដិវ​ត្ត​ព​ណ៌​ តាម​រ​យៈ​ការ​ធ្វើ​ឱ្យ​មាន​ព្យាក្រឹត​តូនីយ​ក​ម្ម​ ក​ម្លាំង​ប្រ​ដាប់​វុធ​ ប៉ុន្តែស​ម្ដេច​លើក​ឡើង​ថា នៅទីនេះអព្យាក្រឹត្យ​នៃ​ក​ម្លាំង​ប្រ​ដាប់​អាវុធ​ ធ្វើ​បាន​តែ​នៅក្នុង​ស្ថាន​ភាព ដែល ប្រ​ទេស​រ​ប​ស់យើង អនុវ​ត្ត​នូវ​រ​ប​ប​ប្រ​ជាធិប​តេយ្យ​ សេរី​ព​ហុ​ប​ក្ស​,​  ​គឺយើងអព្យាក្រឹត​ចំពោះ​មុខ​ ប​ក្ស​ន​យោបាយ​ទាំង​អស់​ ដូច​ជា​ការ​ដាក់​ការ​ ការ​ពារ​​ស​ម្រាប់​​ប​ក្ស​កាន់​អំណាច​ ឬប​ក្ស​មិន​កាន់អំណាច  គឺការ​ពារឲ្យ​ទាំងអស់ស្មើៗគ្នា, ប៉ុន្តែ​ក​ង​ទ័ព​ឬ​ក​ង​ក​ម្លាំង​ប្រ​ដាប់​អាវុធ​ទាំង​មូល​ មិន​មែន​អព្យាក្រឹត​ ចំពោះ​មុខ​ រ​វាង​ម្ខាង​រាជ​រ​ដ្ឋាភិបាល ​និង​ម្ខាង​ទៀត​ប​ក្ស​ន​យោបាយ​ទេ​។​ ក​ង​ទ័ព​ឬ​ក​ង​ក​ម្លាំង​ប្រ​ដាប់​អាវុធ​ ប​ង្កើត​ឡើង​ដើម្បី​ការ​ពារ​រ​ដ្ឋ​ ដូច្នេះ​គ្មាន​ទេ​ ពាក្យ​អព្យាក្រឹត​នៅ​ទីនេះ,​ បើ​សិន​ជា​ការ​ធ្វើ​ខុស​ រ​ដ្ឋ​ប​ញ្ជា​ក​ម្លាំង​ប្រ​ដាប់​អាវុធ​ ដើម្បី​ប​ង្ក្រាប​ ឬទ​ប់ស្កាត់នូវអំពើណា ដែល​លេច​ចេញ ម​ក​អំពី​ឧបាយ​ក​ល​ អាក្រ​ក់​​ និង​អំពើ​ខុស​ច្បាប់​ទាំង​ឡាយ។ ស​ម្ដេច​ប​ញ្ជាក់​ថា មិន​ត្រូវ​ភាន់​ច្រ​ឡំ​ ទៅ​លើ​ប​ញ្ហា​អព្យាក្រឹត​ ចំពោះមុខ​ប​ណ្ដាប​ក្ស​ន​យោបាយ​ និង​មិន​អព្យាក្រិត​​រ​វាង​​រ​ដ្ឋ​​ និង​​ប​ក្ស​​ន​យោបាយ​នោះ​ទេ​។​ ប​ក្ស​ន​យោបាយ​ គ្មាន​សិទ្ធិ​ប​ញ្ជា​ក​ង​ទ័ព​នោះឡើយ ប៉ុន្តែរាជ​រ​ដ្ឋាភិបាល ដែល​ចេញ​ម​ក​ពី ការ​បោះឆ្នោត​ប​ង្កើត​ជា​រ​ដ្ឋ ​មាន​សិទ្ធិ​នឹង​ប​ញ្ជា​ទៅ​លើ​ក​ម្លាំង​ប្រ​ដាប់អាវុធ ។
    ចំណុច​នេះស​ម្ដេច​ប​ញ្ជាក់ថា ស​ម្ដេច​មិន​មែន​ប​ញ្ជាក​ង​ទ័ព នៅក្នុង​ក្រ​ប​ខ័ណ្ឌ នៃប្រ​ធាន​គ​ណ​ប​ក្ស ប្រ​ជាជ​ន​នោះទេ ប៉ុន្តែស​ម្ដេច​ប​ញ្ជាក​ង​ទ័ព ក្នុង​នាម​ជា នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃ​ព្រះរាជា​ណាច​ក្រ​ក​ម្ពុជា​ ហើយ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់, នាយឧត្ត​ម​សេនីយ៍ ប៉ុល​សារឿន និងអ្ន​ក​ដឹក​នាំដ​ទៃទៀត មិន​មែន​ប​ញ្ជាក​ង​ទ័ព ក្នុង​នាម​គ​ណ​ប​ក្ស​ប្រ​ជាជ​ន​ទេ​ ក៏​ប៉ុន្តែ​ប​ញ្ជា​ក​ង​ទ័ព​ក្នុង​​នាម​ជា រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ និង​ក្នុង​នាម​ជា​អគ្គ​ប​ញ្ជាការ​ នៃក​ង​យុទ្ធ​ព​ល​ខេ​ម​រៈភូមិន្ទ ។ ចំណុច​នេះ​ត្រូវ​ក្ដាប់​ឱ្យ​បាន​ គ្មាន​ទេ​ពាក្យ​អព្យាក្រឹត្យ​ រ​វាង​ម្ខាង​រ​ដ្ឋ​ និង​ម្ខាង​ប​ក្ស​ន​យោបាយ ​ឬ​ស​ង្គ​ម​ស៊ីវិល​។ យើង​អព្យាក្រឹត​តែចំពោះមុខ ប​ក្ស​ន​យោបាយ ដែល​ត្រូវ​មាន​ការ​ស្មើគ្នាក្នុង​ការ​ប្រ​កួត​ប្រ​ជែង​ នៅទីលាន​ប្រ​ជាធិប​តេយ្យ តាម​រ​យៈ នៃការ​បោះឆ្នោត ឬតាម​រ​យៈការ​ប​ញ្ចេញ​ម​តិ​ទាំង​ឡាយ​ ក៏ប៉ុន្តែនៅពេល​ដែល​មាន ការ​បំពាន​ទៅលើ ច្បាប់រ​ដ្ឋ ត្រូវ​តែ​ចេញ​មុខ​ភ្លាម​ដើម្បី​ការ​ពារ​រ​ដ្ឋ​ មិន​អាច​ប​ណ្ដែត​ប​ណ្ដោយ​បាន​ទេ។
    ក្នុង​នោះដែរ ស​ម្ដេច​តេជោ គូស​ប​ញ្ជាក់ថា យើង​ចាត់ទុក ភារ​កិច្ច​ប្រ​យុទ្ធ​ប្រ​ឆាំង​ ភេរ​វ​ក​ម្ម​ នៅ​តែ​ជាភារ​កិច្ច​ចំប​ង​រ​ប​ស់យើង ។ ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​ភាវ​ក​ម្ម គឺជាភារ​កិច្ច​ចាំបាច់ ដែល​វា​ មិន​មែន​ គ្រាន់តែ ប​ម្រើនូវ​ត​ម្រូវ​ការ​ស​ម្រាប់សេច​ក្ដីសុខ​រ​ប​ស់ក​ម្ពុជាទេ , ក៏ប៉ុន្តែ​វា​ ជា​សេច​ក្ដី​សុខ​ រ​ប​ស់​ តំប​ន់ ​និង​ពិភ​ព​លោក។ យើង​មិនអាចឲ្យ​មាន ភេរ​វ​ក​ម្ម​កើត​ឡើង នៅលើទឹក​ដី​ក​ម្ពុជា​ ហើយ​យើង​ក៏មិន​ច​ង់ ឃើញ​ប្រ​ទេស​នៅក្នុង​តំប​ន់រ​ប​ស់យើង​កើត​មាន​នូវអំពើភាវ​ក​ម្ម​ដែរ​។ ​យើង​នៅ​តែ​ប​ន្ត​ការ​ខិត​ខំ​ជា​មួយ ​នឹង​ប្រ​ទេស​ទាំងអស់នៅលើពិភ​ព​លោក ដើម្បីប​ន្ត​ការ​ប្រ​យុទ្ធ​ ប្រ​ឆាំង​ជា​មួយ​នឹង​ភេរ​វ​ក​ម្ម ប៉ុន្តែក​ម្ពុជា ក៏ត្រូវ​មាន​ការ​ងារ​មួយ​ត្រូវ​ធ្វើប​ន្ត​ទៀត នោះគឺការ​ទ​ប់​ស្កាត់​ កុំ​​ឲ្យ​មាន​ប​ដិវ​ត្ត​ន៍ព​ណ៌​ នៅក​ម្ពុជា ។ ស​ម្ដេច​គូស​ប​ញ្ជាក់ថា យើង​បាន​វាយ​បំបាក់​ឆ្អឹង​ខ្ន​ង​ កាត់​ក្បាល​ និង​រំលាយ​ដ​ង​ខ្លួន​ នៃ​អង្គ​ការ​ ប​ដិវ​ត្ត​ន៍​ព​ណ៌​ នៅ​ក្នុង​ប្រ​ទេស​រួច​ស្រេច​ទៅហើយ, ប៉ុន្តែ​អ្ន​ក​ដែល​គាំទ្រ ​មិន​ទាន់ផុត​រ​ល​ត់ទេ, ការ​ប៉ុន​ប៉ង​រ​ប​ស់គេចំពោះយើង​នៅតែមាន ដូច្នេះទោះ​ដោយ​ត​ម្លៃ​ណាក៏​ដោយ មិន​ត្រូវឲ្យ​មាន​ប​ដិវ​ត្ត​ព​ណ៌នៅក​ម្ពុជាទេ ។
    ស​ម្ដេច​ប​ន្ថែម​ថា នេះប្រ​ហែល​ជាលើក​ដំបូង​នៅក្នុង​ប្រ​វ​ត្តិសាស្ត្រ​នៃប​ដិវ​ត្ត​ន៍​ព​ណ៌​ ដែល​ពួក​គេ ​បាន​ប​រាជ័យ នៅក្នុង​ឆ្នាំ ២០១៣ និង​ដើម​ឆ្នាំ២០១៤ និង​ក្រោយ​ម​ក​ទៀត, ហើយ​ និង​ប្រ​ហែល​ជា​ ស​ម្រាប់យើង និង​វេណេហ្ស៊ូអេឡា គឺប្រ​ហាក់ប្រ​ហែល​គ្នា។ ស​ម្ដេច​ប​ញ្ជាក់ថា​នេះ​ក៏​ម​ក​ពី​មូល​ហេតុសំខាន់នៅត្រ​ង់ថា ក្បាល​ម៉ាស៊ីន រ​ប​ស់ រ​ដ្ឋាភិបាល គឺមាន ការ​សាម​គ្គីភាព ដែល​ច​ង្អុល​ប​ង្ហាញ​ ទ​ប់ស្កាត់និង​មាន​ភាព​រ​ស់រ​វើក ក្នុង​ការ​ដោះស្រាយ​ប​ញ្ហា ។ ប្រ​ជា​ជ​ន​មិន​ច​ង់​ឃើញ​ស​ង្គ្រាម​កើត​ឡើង​វិញ ដោយ​ទ​ម្រ​ង់ណាក៏ដោយ, ជារ​ដ្ឋ​ប្រ​ហារ ឬជាប​ដិវ​ត្ត​ន៍ព​ណ៌​ក្រោម​ហេតុ​ផ​ល​ នៃ​ល​ទ្ធិប្រ​ជាធិប​តេយ្យ​ និង​សិទ្ធិ​ម​នុស្ស​នោះ​ទេ​, ក​ម្លាំង​ប្រ​ដាប់អាវុធ គឺ​នៅ​ឈ​រ​ ជា​មួយ​រាជ​រ​ដ្ឋាភិបាល,​ ការ​ពារ​រាជ​រ​ដ្ឋាភិបាល, កំណើន​សេដ្ឋ​កិច្ច​នៅតែល្អ អតិផ​រ​ណា​ នៅ​គ្រ​ប់​គ្រ​ង​ បាន​ ក្នុង​ក្រ​ប​ខ​ណ្ឌ​រ​ក្សា​នូវ​ស្ថេរ​ភាព​ន​យោបាយ និង​ស្ថេរ​ភាព​នៃម៉ាក្រូសេដ្ឋ​កិច្ច ។ ទោះ​យ៉ាង​ណា ​ស​ម្ដេច​ ប​ញ្ជាក់​ទៀត​ថា ​ពិត​មែន​តែក្បាល​យើង​កាត់ ដ​ង​ខ្លួន​យើង​រំលាយ ក៏​ប៉ុន្តែ​ ឧបាយ​ក​ល​ពិស​ពុល​ នៃ​អ្ន​ក​ប​ញ្ជាពីខាង​ក្រោយ មិន​ទាន់បាន​ផុត​រ​ល​ត់​នៅ​ឡើយ​ទេ ​ដូច្នេះ​យើង​ត្រូវ​តាម​មើល​ឲ្យ​ជាប់ ហើយ យើង​បាន​ដឹង​រួច​ម​ក​ហើយ នូវ​រ​ច​នាស​ម្ព័ន្ធ​ចាត់តាំង នៃ​ប​ដិវ​ត្ត​ន៍ព​ណ៌​នៅ​ក​ម្ពុជា ​,ទោះដោយ​ត​ម្លៃណា ក៏ដោយ យើង​មិន​ត្រូវឱ្យ​កើត​ឡើង​នូវ​ប​ដិវ​ត្ត​ន៍ព​ណ៌ ដែល​នាំ​ដ​ល់​ការ​ស្លាប់​ប្រ​ជាជ​ន​ រាប់ម៉ឺន រាប់សែន និង​រាប់លាន​នាក់នោះទេ ។
    ក្នុងឱកាស​នោះដែរ ស​ម្ដេច​តេជោ ក៏បាន​ផ្ញើជូន​ចំពោះនាយ​ទាហាន, ព​ល​ទាហាន ទាំង​អស់ ​ដែល​កំពុង​ប្រ​តិប​ត្តិការ​នៅលីប​ង់ និង​ស៊ូដ​ង់, ស៊ូដ​ង់ខាង​ត្បូង, នៅអាហ្វ្រិក​ក​ណ្ដាល និង​ម៉ាលី ​ឲ្យ​ប​ន្ត​ការ​ងារ​នៅទីនោះឲ្យ​បាន​ល្អ ហើយ​ត្រូវ​គោរ​ព​នូវ​សិទ្ធិ រ​ប​ស់​ប្រ​ទេស​ម្ចាស់​ផ្ទះ , ត្រូវ​គោរ​ព​ ប​ម្រើ​ ប្រ​ជាជ​ន​ដែល​រ​ស់នៅទីនោះ កុំធ្វើនូវ​ទ​ង្វើណាដែល​ខុស​នឹង​ច្បាប់ នៃ​ប្រ​ទេស​នោះ ​និង​ខុស​នូវ ប​ទ​ប្ប​ញ្ញ​ត្តិ ដែលអង្គ​ការ​ស​ហ​ប្រ​ជាជាតិបាន​ដាក់ចេញ ។ ស​ម្ដេច​លើក​ឡើង​ថា​ សំខាន់​បំផុត គឺយើង​រួម​ចំណែក បំពេញ​នូវ​កាត​ព្វ​កិច្ច​ជាអន្ត​រ​ជាតិក្នុង​ឋានៈជា​ក​ង​ទ័ព​ចេញ​ពី​ប្រ​ទេស ​ដែល​មាន ឯក​រាជ្យ អធិប​តេយ្យ​ភាព​និង​ជាប្រ​ទេស​ជាស​មាជិកអង្គ​ការ​ស​ហ​ប្រ​ជាជាតិ។
    ចុង​ក្រោយ​នៃពិធីនេះ     ស​ម្តេច​តេជោ នាយឧត្ត​ម​សេនីយ៍ផុត​លេខ​ផ្កាយ​មាស៥​ ហ៊ុន សែន​ បាន​ចុច​ប៊ូតុង​ប​ញ្ជា​គ្រឿង​ច​ក្រ​បុក​គ្រឹះ ​ជានិមិត្ត​រូប នៃការ​បើក​ការ​ដ្ឋាន​សាង​ស​ង់​​ អគារ​សាល​ប្រ​ជុំ នៃ​អគ្គ​នាយ​ក​ដ្ឋាន​ស្រាវ​ជ្រាវ-ចារ​កិច្ច ។អគ្គ​នាយ​ក​ដ្ឋាន​ស្រាវ​ជ្រាវ-ចារ​កិច្ច ក៏​មាន​ផែន​​ការ​ ប​ន្ត​ការ​សាង​ស​ង់​និងអភិវ​ឌ្ឍ​ន៍​ប​ន្ថែម ​លើផ្ទៃដី ដែល​នៅស​ល់ផ​ង​ដែរ នូវ​អគារ​ស្នាក់​នៅ​រ​ប​ស់​យោធិន​ចំនួន ២ខ្ន​ង , អគារ​ធ្វើការ​ចំនួន ២ខ្ន​ង  , អាគារ​ហ្វឹក​ហ្វឺន​ជំនាញ​​ចារ​ក​ម្ម​​ចំនួន​១​ខ្ន​ង​ ប​ន្ថែម​ទៀត, ព្រ​ម​ទាំងអាគារ​ក​ងអន្ត​រាគ​ម​ន៍ចំនួន ៤ខ្ន​ង, ឃ្លាំង​ដាក់ស​ម្ភារៈចំនួន១ខ្ន​ង និង​​អាគារ​​បាញ់​​ស៊ីប​ ​និង​យាន្ត​ដ្ឋាន ៕

ទិវាជ​ន​ពិការ​ក​ម្ពុជាលើក​ទី១៩ និង​ទិវាជ​ន​ពិការអន្ត​រ​ជាតិលើក​ទី៣៥
        ទិវា​ជ​ន​ពិការ​ក​ម្ពុជា​លើក​ទី១៩​ និង​ទិវាជ​ន​ពិការ​អន្ត​រ​ជាតិ​លើក​ទី៣៥ ឆ្នាំ​២០១៧​ បាន​ធ្វើ​ឡើង​ នាព្រឹក​ថ្ងៃទី៧ ខែធ្នូនេះ ​នៅ​សាល​ម​ហោ​ស្រ​ព​កោះពេជ្រ ​ក្រោម​អធិប​តីភាព​ ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​តំណាង​ដ៏​ខ្ព​ង់​ខ្ព​ស់​ ស​ម្តេច​អគ្គ​ម​ហាសេនា​ប​តីតេជោ ​ហ៊ុន សែន ​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ​នៃ​ព្រះរាជា​ណាច​ក្រ​ក​ម្ពុជា​ និង​ជា​ប្រ​ធាន​កិត្តិយ​ស​ក្រុម​ប្រឹក្សាស​ក​ម្ម​ភាព​ជ​ន​ពិការ​។
        ​ទិវា​ជ​ន​ពិការ​ក​ម្ពុជា ​លើក​ទី​១៩ ​និង​ទិវាជ​ន​ពិការ​អន្ត​រ​ជាតិ​លើក​ទី៣៥ ​ឆ្នាំ​២០១៧​ មាន​ ប្រ​ធាន​ប​ទ ​«ធ្វើ​ឲ្យ​មាន​ភាព​រឹង​មាំ​ស្រ​ប​នឹង​ស​ង្គ​ម​មួយ​មាន​ស​ន្តិភាព​ស​ម្រាប់​ទាំង​អស់​គ្នា»​។ ​សូម​ប​ញ្ជាក់​ថា ​ជា​រៀង​រាល់​ឆ្នាំ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ តែង​ប្រារ​ព្ធ​ទិវា​ជ​ន​ពិការ​ក​ម្ពុជា ​និង​ទិវា​ជ​ន​ពិការ​អន្ត​រ​ជាតិ ​ថ្ងៃ​ទី៣​ខែធ្នូ​ ដើម្បី​រំលឹក​ដ​ល់​ការ​អនុវ​ត្ត​ច្បាប់​ស្ដី​ពី​ កិច្ច​ការ​ពារ​និង​ លើក​ក​ម្ព​ស់​ សិទ្ធិ​ជ​ន​ពិការ​ និង​ប​ង្ហាញ​ពី​ការ​យ​ក​ចិត្ត​ទុក​ដាក់​ខ្ព​ស់​រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​ លើ​វិស័យ​ពិការ​ភាព ​ជា​ពិសេស ​សុខុមាល​ភាព​ ប​ង​ប្អូន​ជ​ន​ពិការ​ក​ម្ពុជា​ ស្រ​ប​តាម​អនុស​ញ្ញា​ស្តី​ពី​សិទ្ធិ​ជ​ន​ពិការ​, ទ​ស​វ​ត្ស ​ជ​ន​ពិការ​ប្រ​ចាំ​តំប​ន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​, យុទ្ធ​សាស្រ្ត ​អ៊ីន​ឈាន់​ «ធ្វើ​ឲ្យ​សិទ្ធិ​ក្លាយ​ជា​ការ​ពិត»​ ក៏​ដូច​ជា ​ផែន​ការ​ យុទ្ធ​សាស្ត្រ​ជាតិ​ ស្ដី​ពី​ពិការ​ភាព​ ២០១៤-២០១៨​ រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​។​
        ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​មាន​ប្រ​សាស​ន៍​ថា ​ក​ន្ល​ង​ម​ក​នេះ ​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ​បាន​ប្រ​កាស​ដាក់​ ឲ្យ​អនុវ​ត្ត​ជា​ផ្លូវ​ការ​នូវ​ផែន​ការ​ យុទ្ធ​សាស្រ្ត​ជា​តិ ​ស្តី​ពី​ពិការ​ភាព​ ២០១៤-២០១៨​ ដោយ​បាន​លើក​ឡើង​ល​ម្អិត​ នូវ​គោល​ន​យោបាយ ​ជា​អាទិភាព​ស​ម្រាប់​ការ​អនុវ​ត្ត​ ក​ម្ម​វិធី​កំណែ​ទ​ម្រ​ង់​ នានា​នៃ​វិស័យ​ពិការ​ភាព ​សំដៅ​លើក​ក​ម្ព​ស់ ​ស​ម​ត្ថ​ភាព​ស្ថាប័ន​ ព​ង្រឹង​ហេដ្ឋា​រ​ច​នា​ស​ម្ព័ន្ធ​ ស​ង្គ​ម ​និង​សេដ្ឋ​កិច្ច​ ក្នុង​ទិស​ដៅ​ប​ង្កើត​កាលានុវ​ត្ត​ភាព​ ការ​ងារ​ស​ម្រាប់​ជ​ន​ពិការ​ កាត់​ប​ន្ថ​យ​ភាព​ក្រីក្រ ​និង​អភិវ​ឌ្ឍ​ការ​ងារ​សំខាន់ៗ​រ​ប​ស់​វិស័យ​ ពិការ​ភាព​នៅ​ក​ម្ពុជា។ ​ជា​ពិសេស​ទៅ​ទៀត​ថ្មីៗ​នេះ ​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​ក៏​បាន​ដាក់​ចេញ ​នូវ​ក្រ​ប​ខ័ណ្ឌ ​គោល​ន​យោបាយ​ ជាតិ​គាំ​ពារ​ស​ង្គ​ម​ ដើម្បី​កំណ​ត់​ ផែន​ការ​យុទ្ធ​សាស្រ្ត ​រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​ ក្នុង​ការ​ធានា​ឲ្យ​បា​ន​នូវ​ស​ន្តិសុខ​ ប្រាក់​ចំណូល ​និង​កាត់​ ប​ន្ថ​យ​ភាព​ ងាយ​រ​ង​គ្រោះ​ផ្នែក​សេដ្ឋ​កិច្ច​ និង​ហិរ​ញ្ញ​វ​ត្ថុ​រ​ប​ស់​ប្រ​ជាជ​ន​  សំដៅ​លើ​ក​ក​ម្ព​ស់​ សុខុមាល​ភាព​ និង​សាម​គ្គី​ភាព​ស​ង្គ​ម​ ព្រ​ម​ទាំង​កាត់​ប​ន្ថ​យ​ ភាព​ក្រីក្រ​ជា​អតិប​រិមា​។​ សុខុមាល​ភាព​ជ​ន​ពិការ​ មាន​ភាព​ប្រ​សើរ​ឡើង​ជា​ជំហានៗ​ ស្រ​ប​តាម​ដំណើរ​ការ​វិវ​ឌ្ឍ​ន៍​ និង​ភាព​រីក​ច​ម្រើន​ នៃ​ប្រ​ទេស​ជាតិ​។​ ប​ង​ប្អូន​ជ​ន​ ពិការ​កាន់តែ​ មាន​ស​ម​ត្ថ​ភាព​ក្នុង​ការ​ប្រ​កួត​ប្រ​ជែង​ក្នុង​ទី​ផ្សារ​ព​ល​ក​ម្ម​ ដែល​ អាច​រ​ក​ប្រាក់​ចំណូល​ ដើម្បី​ធានា ​និរ​ន្ត​ភាព​ ជីវ​ភាព​រ​ស់​នៅ​ប្រ​ក​ប​ដោយ​ឯក​រាជ្យ​ម្ចាស់​ការ​ និង​សេច​ក្តី​ថ្លៃថ្នូរ​ តាម​រ​យៈក​ម្ម​វិធី​ប​ណ្តុះ​ប​ណ្តាល​វិជ្ជាជីវៈ ​និង​ការ​ប​ង្កើត​មុខ​រ​ប​រ។ រាជ​រ​ដ្ឋា​ភិបាល​ ទ​ទួល​ស្គាល់​សិទ្ធិ​រ​ប​ស់​ជ​ន​ពិការ​ ផ្ទាល់​និង​ក្រុម​គ្រួសារ​ ដោយ​បាន​ផ្ត​ល់​ផ្ទះ​ស​ម្បែង​ស​ម​រ​ម្យ​ ស​ម្លៀក​បំពាក់​ ការ​កែ​ល​ម្អ​នូវ​ជីវ​ភាព​រ​ស់នៅ ​ប្រ​ចាំ​ថ្ងៃ​ដោយ​គ្មាន​ការ​រើស​អើង​ និង​ឈ​រ​លើ​មូល​ដ្ឋាន​ ពិការ​ភាព​។ ​ជាក់ស្តែង​រាជ​រ​ដ្ឋាភិបាល​ បាន​ផ្ដ​ល់ ​ក​ម្ម​សិទ្ធិ​ដី​ធ្លី​ ជូន​យោធិន​ពិការ​នៅ​តំប​ន់​ អភិវ​ឌ្ឍ​ជ​ន​ពិការ​៣១៧​ តា​កែន​កោះ​ស្លា​ ខេត្ត​កំព​ត​, នៅ​ស្រុក​គូលែន ​ខេត្ត​សៀម​រាប​ និង​នៅ​ភ្នំឆ័ត្រ​ ខេត្ត​ប​ន្ទាយ​មាន​ជ័យ​ ស​ម្រាប់​សាង​ស​ង់​លំ​នៅ​ឋាន​ និង​ធ្វើ​អាជីវ​ក​ម្ម​ ក​សិក​ម្ម​ជា​ល​ក្ខ​ណៈ​គ្រួសារ​ ព្រ​ម​ទាំង​បាន​ផ្ត​ល់​សេវា​ស្តារ​ល​ទ្ធ​ភាព​ ព​ល​ក​ម្ម​នៅ​ ស​ហ​គ​ម​ន៍​ ​។
          ស​ម្ដេច​ពិជ័យ​សេនា ​គូ​ស​ប​ញ្ជាក់​ថា ​ប​ញ្ហា​ពិការ​ភាព ​យើង​ត្រូវ​តែឃើ​ញ​ថា​ ប្រ​ភ​ព​ ដែល ​ច្រើន​ជាង​គេ​បំផុត​, មាន​ចំនួន​គ្រ​ប​ដ​ណ្ដ​ប់​ភាគ​រ​យ​ដ៏​ច្រើន​បំផុត​ គឺ​កើត​ចេញ​ពី​ស​ង្គ្រាម​ និង​សំណ​ល់ ​ពីស​ង្គ្រាម ​ដូច​ជា​គ្រាប់​មីន​ គ្រាប់​មិន​ទាន់​ផ្ទុះ​ ដែល​បាន​ទ​ម្លាក់​ម​ក​លើ​ ក​ម្ពុជា​យើង​ យ៉ាង​ច្រើ​ន រាប់​លាន​តោន,​ ហើយ​ការ​បំផ្លាញ​ឬ​ដោះ​ឡើង​វិញ​ឱ្យ​បាន​ច​ប់​ស​ព្វ​គ្រ​ប់​គឺ​មិន​ទាន់​ អនុវ​ត្ត​ន៍​បាន​ នៅ​ឡើយ​ទេ ​រាប់​សិប​ឆ្នាំ​ម​ក​ហើយ​ក៏​ដោយ។ ស​ម្ដេច​ពិជ័យ​សេនា​ ប​ន្ថែម​ថា​ ម​ក​ដ​ល់​ ពេល​នេះ ​គឺ​យើង​ប្រឹង​អស់​ល​ទ្ធ​ភាព​រ​ប​ស់​យើង​ហើយ ​, យើង​ស្ដារ​បា​ន​ដី​យ៉ាង​ច្រើន​ ហើយ​ពី​មួយ​ឆ្នាំ ​ទៅ​មួយ​ឆ្នាំ ​ការ​ផ្ទុះមីន​ឬ​សារ​ធាតុ​ដែល​មិន​ទាន់​ផ្ទុះ ​ដែល​បំផ្លាញ​ដ​ល់​អវ​យ​វៈ​រ​ប​ស់​យើង ​គឺ​បាន​ថ​ម​ថ​យ​ ជា​ប​ន្ត​ប​ន្ទាប់​ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​អ​ស់,​ដំណាក់​កាល​ចុង​ក្រោយ​នេះ ​យើង​បាន​រ​ក​ឃើញ​អំពី​ ឥទ្ធិព​ល​ ដែល​វា​បាន​បំផ្លិច​បំផ្លាញ​ដ​ល់​ជីវ​ភាព ​រ​ស់​នៅ​ប្រ​ចាំ​ថ្ងៃ ​រ​ប​ស់​ប្រ​ជាជ​ន​យើង ​ពី​សំណាក់​គ្រាប់​គីមី ​ដែល ​បាន​ទ​ម្លាក់​នៅ​ក្នុង​ស​ម័យ​មុន​ នៅ​ខេត្ត​ម​ណ្ឌ​ល​គិរី​ ខេត្ត​ត្បូង​ឃ្មុំ ​ហើយ​ចុង​ក្រោយ​បំផុត​ រ​ក​ឃើញ​ កាន់​តែច្រើន​ឡើង ​នៅ​ខេត្ត​ស្វាយ​រៀង,​ ដែល​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ យ៉ាង​ធ្ង​ន់​ធ្ង​រ​បំផុត​ ដ​ល់​ជីវ​ភាព​ រ​ស់​នៅ​ រ​ប​ស់​ប្រ​ជាជ​ន​យើង​, ហើយ​យើង​បាន​ខិត​ខំ​ណាស់ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ដោះ​ឬ​ក៏បំផ្លាញ​ឲ្យ​បាន​ តែ​ម​ក​ដ​ល់​ពេល​នេះ ​ល​ទ្ធ​ភាព​ រ​ប​ស់​យើង​គឺ​នៅ​មាន​ក​ម្រិត​នៅ​ឡើយ​ តែ​យើង​ តែង​តែ​អំពាវ​នាវ​ អោយ ​មិត្ត​ភ័ក្រ​ទាំង​ឡាយ​ជួយ​ក្នុង​ការ​ ដោះស្រាយ ​ប​ញ្ហា​ថ្មី​ៗ​បំផុត​នេះ។​​
        ស​ម្ដេច​ពិជ័យ​សេនា ​ថ្លែង​ដែរ​ថា ​ភាព​ខ្ទេច​ខ្ទាំ​នៃ​ស​ង្គ្រាម​ ដើម​កំណើត​កើត​ សំខាន់​បំផុត​គឺ​ ចេញ​ពី​ប​ដិវ​ត្ត​ន៍​ព​ណ៌ ​រួច​ហើយ​ប​ន្ត​អូស​ប​ន្លាយ,​ រ​ហូត​ម​ក​ដ​ល់​ពេល​នេះ​ប្រ​ទេស​មួយ​ចំនួន​ មិន​ទាន់​ ដោះ​ស្រាយ​បាន​ទេ,​ ដូច្នេះ​បាន​ជា​រាជ​រ​ដ្ឋាភិបាល​ ខិត​ខំ​គ្រ​ប់​បែប​យ៉ាង​ ហើយ​ប្រើ​គ្រ​ប់​វិធាន​ការ​ ទាំង​អស់ ​ដើម្បី​ទ​ប់​ស្កាត់​រារាំង​ មិន​ឲ្យ​ប​ដិវ​ត្ត​ន៍​ព​ណ៌ ​កើត​ឡើង​ជា​ដាច់​ខាត​ នៅ​ក្នុង​ ព្រះរាជាណាច​ក្រ​ ក​ម្ពុជា​រ​ប​ស់​យើង​។​ ស​ម្ដេច​ ប​ន្ត​ថា​ នៅ​តែ​មាន​ការ​ប៉ុន​ប៉ង​ នាំ​យ​ក​នូវ​ ប​ដិវ​ត្ត​ន៍​ព​ណ៌ ​ម​ក​សាប​ព្រោះ ​នៅ​ក្នុង​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​យើង​ ពី​សំណាក់​ជ​ន​មួយ​ចំនួន,​ ដូច្នេះគឺ​ យើង​មិន​ ប​ណ្ដោយ​ជា​ ដាច់ខាត​ ដោយ​សារ​តែយើ​ង​បាន​ស្គាល់​រ​ស​ជាតិ​អំពី​ស​ង្គ្រាម,​  យើង​បាន​ឲ្យ​ត​ម្លៃ ​ខ្ព​ង់​ខ្ព​ស់​ណាស់ ​ក្នុង​ការ​ដែល​យើង​ទ​ទួល​បាន​សុខ​ស​ន្តិភាព,​ យើង​តែង​តែ​ធ្វើ​អ្វីៗ​គ្រ​ប់​យ៉ាង​ទាំង​អស់ ​កុំ​ឱ្យ​មាន​ស​ង្គ្រាម​ កើត​ឡើង,​ ដូច្នេះ​ការ​ព​ង្រឹង​ស​ន្តិភាព​ ដើម្បី​ឲ្យ​មាន​ការ​អភិវ​ឌ្ឍ​ ហើយ​ធ្វើ​ការ​អភិវ​ឌ្ឍ​ ដើម្បី​ព​ង្រឹង ​ស​ន្តិភាព​រ​ប​ស់​យើង​ឲ្យ​កាន់​តែ​រឹង​មាំ ​គឺ​ជា​ការ​ចាំ​បាច់​។ យើង​ទាំង​អស់​គ្នា​ ត្រូវ​តែ​ចូល​រួម​ យ៉ាង​ស​ក​ម្ម​ជា​ទី​បំផុត​ ព្រោះ​យើង​ច​ង់​ចៀស​ឲ្យ​ផុត​ កុំ​ឲ្យ​វា​មាន​ស​ង្គ្រាម​ ឬ​ក៏​មាន​ហិង្សា ​​ទាំង​ឡាយ​កើត​ ឡើង​ នោះ​ទើប​យើង​កាត់​ប​ន្ថ​យ​នូវ​ភាព​ពិការ​ កុំឱ្យ​វាអាច​កើន​ឡើង​ថែម​ទៀត​បា​ន។ ​
        ស​ម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់​ មាន​ប្រ​សាស​ន៍​ទៀត​ថា ​ពេល​នេះ​ជា​ឱកាស​ល្អ ​ជាង​ពេល​ណាៗ​ទាំង​អស់ ​ស​ម្រាប់​ការ​អភិវ​ឌ្ឍ​សេដ្ឋ​កិច្ច​ ស​ង្គ​ម​ប​ន្ទាប់​ពី​ក​ម្ពុជា​ ស​ម្រេច​បាន​នូវ​ សុខ​ស​ន្តិភាព​ ពេញ​លេញ ​។​ ក្នុង​ន័យ​នេះ ​រាជ​រ​ដ្ឋាភិបាល ​ប្ដេជ្ញាការ​ពារ​ឲ្យ​បាន​ នូវ​សុខ​ស​ន្តិភាព​នេះ ​ទោះ​ជា​ត្រូវ​ ចំណាយ ​ក​ម្រិត​ណាក៏​​ដោយ ​ពី​ព្រោះ​ក​ម្ពុជា​ ស្គាល់​ហើយ​រ​ស​ជាតិ​នៃ​វិនាស​ក​ម្ម​ ដែល​កើត​ ពីស​ង្គ្រាម ​ហើយ​ក​ម្ពុជា​ក៏​បាន​បូជា ​និង​លះ​ប​ង់​អាយុ​ជីវិត​ ញើស​ឈាម​ និង​ធ​ន​ធាន​ច្រើន​ឥត​គ​ណ​នា ​ទ​ម្រាំ​ទ​ទួល ​បាន​ការ​រីក​លូត​លាស់ ​និង​ចាប់​យ​ក​នូវ​ឱកាស​ទាំង​អស់​នេះ ​៕

ស​ម្តេច ទៀ បាញ់ បើក​សិក្ខាសាលាផ្ស​ព្វ​ផ្សាយ​ផែន​ការ​គីមី
      អគ្គ​លេខាធិការ​ដ្ឋាន​អាជ្ញាធ​រ​ជាតិ​គីមី ​ស​ហ​ការ​ជា​មួយ​ម​ជ្ឈ​ម​ណ្ឌ​ល​ជាន់​ខ្ព​ស់​គីមី​​ ជីវ​សាស្ត្រ​ និង​នុយ​ក្លេអ៊ែរ​រ​ប​ស់​ស​ហ​គ​ម​ន៍​អឺរ៉ុប​ និង​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​យុត្តិធ​ម៌​ និង​ប​ទ​​ឧក្រិដ្ឋ​ក​ម្ម​​​អន្ត​រ​តំប​ន់​ នៃ​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ បាន​រៀប​ចំ​បើក​សិក្ខា​សាលា​ផ្ស​ព្វ​ផ្សាយ​​ផែន​ការ​​យុទ្ធ​ស​ក​ម្ម​ភាព​​ជាតិគីមី​​ ជីវ​សាស្ត្រ និង​នុយ​ក្លេអ៊ែរ​​ នៃ​ព្រះ​រាជាណាច​ក្រ​ក​ម្ពុជា ​នា​ព្រឹក​​ថ្ងៃទី១១​ ខែ​ធ្នូ​នេះ​។​
      ថ្លែង​បើក​អង្គ​សិក្ខា​សាលានេះ​ ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ ក្រ​សួង​ការ​ពារ​ជាតិ​ បាន​មាន​ប្រ​សាស​ន៍​ថា​ សិក្ខា​សាលា​ផ្ស​ព្វ​ផ្សាយ​ផែន​ការ​យុទ្ធ​ស​ក​ម្ម​ភាព​​ជាតិ​​គីមី​​ ជីវ​សាស្ត្រ ​និង​នុយ​ក្លេអ៊ែរ​ ដែល​បាន​រៀប​ចំ​ឡើង​នា​ពេល​នេះ ​ពិត​ជា​មាន​សារៈ​សំខាន់​​ណាស់ ​ក្នុង​គោល​ដៅ​ធានា​ថា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នានា​ ដែល​មាន​ភាព​ដាច់​ដោយ​ឡែក​ពី​គ្នា​ ត្រូវ​បាន​ដាក់​ប​ញ្ចូល​ទៅ​ក្នុង​វិធី​សាស្ត្រ​រួម​គ្នាតែ​មួយ​ ក្នុង​ការ​ប​ង្ការ​ហានី​ភ័យ​គីមី​​ ជីវ​សាស្ត្រ​ និង​នុយ​ក្លេអ៊ែរ​ នឹង​ប​ង្កើត​បាន​ជា​ច​ក្ខុវិស័យ​ថ្នាក់ជាតិ​មួយ​ ដើម្បី​ក​សាង​ និង​ព​ង្រឹង​ស​ម​ត្ថ​ភាព​​ឆ្លើយ​ត​ប​​ទៅ​នឹង​ឧប្ប​ត្តិហេតុ​ ដែល​អាច​នឹង​កើត​មាន​ឡើង​ជាយ​ថា​ហេតុ​ប​ណ្តាល​​ម​ក​ពី​គ្រោះ​​ធ​ម្ម​ជាតិ​ ការ​លិច​ធ្លាយ​,​ ការ​ធ្វេស​ប្រ​ហែស,​ ការ​ប្រើ​ប្រាស់​ប​រិក្ខា​មិន​មាន​ស្ត​ង់​ដា​​ស​ម្រាប់​ការ​ដឹ​ក​​ជ​ញ្ជូន​ ក៏​ដូច​ជា​ការ​រ​ក្សា​ទុក ​និង​ការ​ផ្ទុះ​ជ​ម្ងឺ​ជាដើ​ម។​ ម៉្យាង​វិញ​ទៀត​ ផែន​ការ​ស​ក​ម្ម​ភាព​នេះ ​មាន​គោល​ដៅ​ខិត​ខំ​ធ្វើ​យ៉ាង​ណា ​ឲ្យ​ច​ក្ខុវិស័យ​ថ្នាក់​ជាតិ​មួយ​នេះ​កាត់​ប​ន្ថ​យ​ឲ្យ​ខាត​តែ​បាន​នូវ​​ហានី​ភ័យ​គីមី​​ ជីវ​សាស្ត្រ ​និង​នុយ​ក្លេអ៊ែរ​ និង​កំណ​ត់​ឲ្យ​បាន​នូវ​អាទិភាព​ស​ម្រាប់​ព​ង្រឹង​​ស​ម​ត្ថ​ភាព​ នៅ​ក្នុង​វិស័យ​នេះ។​
      ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​អំពាវ​នាវ​ដ​ល់​ម​ជ្ឈ​ម​ណ្ឌ​ល​ជាន់​ខ្ព​ស់​គីមី​​ ជីវ​សាស្ត្រ​ និង​នុយ​ក្លេអ៊ែរ​រ​ប​ស់​ស​ហ​គ​ម​ន៍​អឺរ៉ុប​ និង​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​យុត្តិធ​ម៌​ និង​ប​ទ​ឧក្រិដ្ឋ​ក​ម្ម​​អន្ត​រ​​តំប​ន់​ នៃ​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ ព្រ​ម​ទាំង​ស​ហ​គ​ម​ន៍​អន្ត​រ​ជាតិ​ សូម​ប​ន្ត​ផ្ត​ល់​ជំនួយ​​ដ​ល់​​ក​ម្ពុជា​ ដើម្បី​គាំទ្រ​ដ​ល់​ការ​អនុវ​ត្ត​ផែន​ការ​ស​ក​ម្ម​ភាព​ជាតិ​ ដែល​ជា​បេស​ក​ក​ម្ម​ម​នុស្ស​ធ​ម៌​​ប្រ​វ​ត្តិ​សាស្ត្រ​​រ​ប​ស់​ខ្លួន​ ប្រ​ក​ប​ដោយ​ជោគ​ជ័យ​ និង​ឆ្លើយ​ត​ប​បាន​ទាន់​ពេល​វេលា​ទៅ​នឹង​​ត​ម្រូវ​ការ​រ​ប​ស់​​ប្រ​ជាជ​ន​។​
       ឯកឧត្ត​ម ​ច​ជ អ៊ីហ្គឺរ ​(George Edger)​ ប្រ​ធាន​គ​ណៈប្រ​តិភូ​ស​ហ​ភាព​អឺរ៉ុប​ប្រ​ចាំ​ក​ម្ពុជា​ បាន​​វាយ​​ត​ម្លៃ​ខ្ព​ស់​​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នានា ​ក្នុង​ការ​រៀប​ចំ​ផែន​ការ​ស​ក​ម្ម​ភាព​ជា​​យុទ្ធ​សា​ស្ត្រ​​នេះ​ ដែល​ប​ង្កើត​ឡើង​ក្រោម​គំនិត​ផ្តួច​ផ្តើម ​និង​មាន​ការ​គាំទ្រ​ពី​ម​ជ្ឈ​ម​ណ្ឌ​ល​ជាន់​ខ្ព​ស់​គីមី​​ ជីវ​សាស្ត្រ ​និង​នុយ​ក្លេអ៊ែរ​នៃ​ស​ហ​គ​ម​ន៍​អឺរ៉ុប​ ដើម្បី​កាត់​ប​ន្ថ​យ​ហានី​ភ័យ​គីមី ​ជីវ​សាស្ត្រ ​វិទ្យុស​ក​ម្ម​ និង​នុយ​ក្លេអ៊ែរ​។​
      ឯកឧត្ត​ម​ ហ្វ្រ​ង់សេស្កូ ​ម៉ារេលី ​(Francesco Mareli)​ តំណាង​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​យុត្តិធ​ម៌ ​និង​ប​ទ​ឧក្រិដ្ឋ​ក​ម្ម​អន្ត​រ​តំប​ន់​ នៃ​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ បាន​ប​ង្ហាញ​ពី​ស្ថាន​ការ​ណ៍​​ជាក់​ស្តែង​​​នៅ​ក​ម្ពុជា​ ដែល​ជា​ប្រ​ទេស​មួយ​ប​ច្ចុប្ប​ន្ន​មាន​លិខិត​តូប​ក​រ​ណ៍​ដ៏​សំខាន់​មួយ​​ស​ម្រាប់​ការ​​ស​ម្រ​ប​​ស​ម្រួល​ថ្នាក់​ជាតិ ​និង​អន្ត​រ​ជាតិ​ ក្នុង​គោល​ដៅ​ចូល​រួម​វិភាគ​ទាន​នូវ​ធ​ន​ធាន​នានា​​ដើម្បី​ព​ង្រឹង​​ស​ម​ត្ថ​ភាព​ក្នុង​ការ​ដោះ​ស្រាយ​ហានីភ័យ​គីមី​​ ជីវ​សាស្ត្រ ​និង​នុយ​ក្លេអ៊ែរ​។​
       ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ដោះ​ស្រាយ​ទ​ប់​ស្កាត់​ប​ង្ការ​ហានីភ័យ​នៃ​គ្រាប់​បែក​គីមី ​ដែល​បាន​ប​ន្ស​ល់​​ទុក​នៅ​ខេត្ត​រ​ត​ន​គីរី​ ត្បូង​ឃ្មុំ ​និង​នៅ​ខេត្ត​ស្វាយ​រៀង​នោះ,​ ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ​រ​ដ្ឋ​ម​ន្ត្រី ​ក្រ​សួង​ការ​ពារ​ជាតិ​បាន​​ប្រាប់​ជូន​ដ​ល់​អ្ន​ក​សារ​ព័ត៌​មាន​​យើង​ថា៖​........(សំលេង​ដើម)......៕