ព័ត៌មាន

កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​និង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិរុស្ស៊ីក្រៅផ្លូវ​ការ
 

ក្នុងឪកាស​បំពេញ​ទ​ស្ស​នៈកិច្ច​ជាផ្លូវ​ការ​និង​មិត្ត​ភាព​នៅស​ហ​ព​ន្ទ័រុស្ស៊ីនៅព្រឹក​ថ្ងៃទី២៦ខែមេសាឆ្នាំ២០១៦ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាអម​ដំណើរ​ដោយឯកឧត្ត​មឯកអគ្គ​រាជ​ទូត​ក​ម្ពុជាប្រ​ចាំនៅស​ហ​ព​ន្ធ័រុស្ស៊ីព្រ​ម​ទាំង​គ​ណៈប្រ​ភូជាន់ខ្ព​ស់ក្រ​សួង​ការ​ពារ​ជាតិបានអញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​និង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិរុស្ស៊ីក្រៅផ្លូវ​ការ​ដែល​បាន​ប្រារ​ព្ធ​ធ្វើ​នៅម​ជ្ឈ​ម​ណ្ឌ​ល​ជាតិគ្រ​ប់គ្រ​ង​ការ​ការ​ពារ​ប្រ​ទេស​នៃស​ហ​ព​ន្ធ័រុស្ស៊ីនាទីក្រុង​ម៉ូស្គូដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត្ត​ទៅក្រោមអធិប​តីភាព​រ​ប​ស់ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍សឺហ្គេ.ស​យ​ហ្គូរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​ស​ហ​ព​ន្ធ័រុស្ស៊ីនិង​មាន​ការ​ចូល​រួម​ពីប​ណ្តារ​ដ្ឋ​ម​ន្ត្រីអនុរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ទាំង១០ប្រ​ទេស​ក្នុង​តំប​ន់អាស៊ីអគ្នេយ៏ផ​ង​ដែរ។
ថ្លែង​បើក​កិច្ច​ប្រ​ជុំនាឪកាស​នោះឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ស​យ​ហ្គូរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​ស​ហ​ព​ន្ធ័រុស្ស៊ីបាន​សំដែង​ការ​ស្វាគ​ម​ន៍និង​ថ្លែងអំណ​រ​គុណ​​ចំពោះការ​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​រ​ប​ស់ប្រ​ទេសអាស៊ាន​ទាំងអស់ដែល​ធ្វើអោយ​មាន​កិច្ច​ប្រ​ជុំនេះកើត​ឡើង​រ​វាងអាស៊ាន​និង​រុស្ស៊ីនាពេល​នេះ។ឯក​ត្ត​ម​បាន​ប​ញ្ជាក់ថា៖នេះជាលើក​ទី១ក្នុង​ប្រ​វ​ត្តិសាស្ត្រ​នៃទំនាក់ទំន​ង​រ​វាងអាស៊ាន​និង​រុស្សី។ឯកឧត្ត​ម​ស​យ​ហ្គូរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​ស​ហ​ព​ន្ធ័រុស្ស៊ីបាន​ចាត់ទុកអាស៊ាន​ជាអង្គ​ការ​មួយ​ដែល​មាន​ប្រ​សិទ្ធ​ភាព​បំផុត​ក្នុង​តំប​ន់​ដែល​បាន​ជំរុញអោយ​ការ​ធ្វើស​មាហ​រ​ណ​ក​ម្ម​ក្នុង​តំប​ន់អាស៊ីប៉ាស៊ីហ្វិក​កាន់តែល្អប្រ​សើរ​ឡើង។​ឯកឧត្ត​ម​បាន​ប​ន្ត​ថា៖នៅក្ន​ង​ក្រ​ប​ខ​ណ្ឌ័អាស៊ាន​នេះហើយ​ដែល​ធ្វើអោយ​មាន​កិច្ច​ប្រ​ជុំកំពូលអាស៊ីខាង​កើត​ទាក់ទ​ង​និង​ផ្នែក​ស​ន្តិសុខ​កិច្ច​ប្រ​ជុំ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​បូក​និង​កិច្ច​ប្រ​ជុំផ្សេងៗទៀត​ដែល​បាន​ម​ក​ពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាងអាស៊ាន​ហើយ​ក៏ជាអទិភាព​រ​ប​ស់រុស្ស៊ីផ​ង​ដែរ។ឯកឧត្ត​ម​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​ស​ហ​ព​ន្ធ័រុស្ស៊ីបាន​ស​ង្ក​ត់ធ្ង​ន់ថា៖អាស៊ាន​និង​រុស្ស៊ីជាដៃគួរអោយ​ទុក​ចិត្ត​បាន​ហើយ​បាន​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នានៅក្នុង​តំប​ន់អាស៊ីប៉ាស៊ីភិច​។កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាងអាស៊ាន​និង​រុស្ស៊ីមាន​សារៈសំខាន់សំរាប់ធ្វើការ​ពិភាក្សាដ៏ល្អមួយ​ដើម្បីព​ង្រឹង​ស្ថេរ​ភាព​ក្នុង​តំប​ន់។តាម​រ​យៈកិច្ច​ប្រ​ជុំនេះរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​រុស្ស៊ីបាន​ធ្វើការអំពាវ​នាវអោយ​មាន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​គ្នាកាន់តែខ្លាំង​ក្លាប​ន្ថែម​ទៀត​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹងអំពើភេរ​វ​ក​ម្មអន្ត​រ​ជាតិនិង​រួម​គ្នាដោះស្រាយ​ប​ញ្ហាប្រ​ឈ​ម​ផ្អែក​លើគោល​ការ​ណ៍គោរ​ព​គ្នាទៅវិញ​ទៅម​ក​មាន​ភាព​ជាដៃគូរ​ដើម្បីនាំម​ក​នូវ​ផ​ល​ប្រ​យោជ​ន៍រួម ។
នៅក្នុងឪកាស​នោះប្រ​ធាន​ប្រ​តិភូនៃប​ណ្តាប្រ​ទេសអាស៊ាន​ទាំងអស់បាន​ចូល​រួម​សំដែង​នូវ​ការ​ចាប់អារ​ម្ម​ណ៍ដោយ​បាន​លើក​ឡើង​ពីទំនាក់ទំន​ង​រ​វាងអាស៊ាន​និង​រុស្ស៊ីដែល​បាន​ប​ង្កើត​ទំនាក់់ទំន​ង​ជាមួយ​គ្នាចាប់តាំង​ពីឆ្នាំ១៩៩១​ហើយ​បាន​ព​ង្រីក​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នាក្នុង​ឆ្នាំ១៩៩៦។តាម​រ​យៈកិច្ច​ប្រ​ជុំនេះដែរ​ប​ណ្តារ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ក៏បាន​ប​ង្ហាញ​នូវ​ទ​ស្ស​នៈដែល​ទាក់ទ​ង​ទៅនឹង​ប​ញ្ហាស​ន្តិសុខអន្ត​រ​ជាតិស​ន្តិសុខ​លំហ​រ​ស​មុទ្រ​ប​ញ្ហាប្រ​ឈ​ម​នឹង​ភេរ​វ​ក​ម្ម និង​ការ​ជួយ​ស​ង្រ្គោះគ្រោះម​ហ​ន្ត​រាយ រួម​និង​ការ​ជំរុញ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​យោធានិង​ការ​ពារ​ជាតិអោយ​បាន​កាន់តែប្រ​សើរ​ដើម្បីនាំម​ក​នូវ​ស​ន្តិសុខ​ស​ន្តិភាព​និង​ស្ថេរ​ភាព​នៅក្នុង​តំប​ន់អាស៊ីអាគ្នេយ៍នេះ។ថ្លែង​ទៅកាន់កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​និង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិរុស្ស៊ីក្រៅផ្លូវ​ការ​នាឪកាស​នោះដែលឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ.បាញ់បាន​ចាត់ទុក​កិច្ច​ប្រ​ជុំនេះពិត​ជាព្រឹត្តិការ​ណ៍ដ៏មាន​សារៈសំខាន់និង​គួរអោយ​ក​ត់សំគាល់មួយ​ដែល​នឹង​ព​ង្រីក​នូវ​ទំនាក់ទំន​ង​រ​វាងអាស៊ាន​និង​រុស្ស៊ីក្នុង​គោល​បំណ​ង​ដើម្បីប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​យោធានិង​ការ​ពារ​ជាតិដើម្បីធានាអោយ​បាន​នូវ​ស​ន្តិភាព​និង​ស​ន្តិសុខ​រ​ប​ស់យើង។ទាក់ទ​ង​ទៅនឹង​ប​ញ្ហាស​ន្តិសុខឯកឧត្ត​ទៀ.បាញ់បាន​ប​ញ្ជាក់ថា៖ប​ញ្ហាភេរ​វ​ក​ម្ម​បាន​ក្លាយ​ទៅជាប​ញ្ហាប្រ​ឈ​ម​ដ៏ធំមួយ​នៅក្នុង​តំប​ន់និង​ពិភ​ព​លោក​លោក​ទាំង​មូល។ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីបាន​សំដែង​នូវ​ក្តីស​ង្ឃឹម​ថា៖ប្រ​ទេស​បូក​ដែល​មាន​រុស្ស៊ីផ​ង​ដែរ​នោះនិង​ចូល​រួម​ជាមួយអាស៊ាន​ក្នុង​ការ​ទ​ប់ស្កាត់ការ​រីក​រាល​ដាល​នៃភេរ​វ​ក​ម្ម​ពិភ​ព​លោក​នេះ៕

ក​ង​ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជាជាង២០០នាក់ចេញ​ទៅបំពេញ​បេស​ក​ក​ម្ម​នៅប្រ​ទេស​ម៉ាលី
ក​ម្ពុជាបាន​ប​ញ្ជូន​ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាពអង្គ​ការ​ស​ហ​ប្រ​ជាជាតិពីប្រ​ទេស​ក​ម្ពុជាប​ន្ថែម​ប្រ​មាណ​ជាង​២០០​នាក់ទៅបំពេញ​បេស​ក​ក​ម្ម​ស​ង់ព្រ​លាន​យ​ន្ត​ហោះនិង​ដោះមីន​នៅក្នុង​ប្រ​ទេស​ម៉ាលី​តាម​​​ការ​ស្នើសុំរ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិដែល​នេះជាលើក​ទី៣ហើយ​ដែល​ក​ម្ពុជាប​ញ្ជូន​ក​ម្លាំង​មួក​ខៀវ​ទៅកាន់ប្រ​ទេស​ម៉ាលី ។
ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ សែម សុវ​ណ្ណ​នី អគ្គ​នាយ​ក ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិគ្រ​ប់គ្រ​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព បោស​សំអាត​មីន និង​កាក​សំណ​ល់ស​ង្គ្រាម ថ្លែង​នៅរ​សៀល​ថ្ងៃទី២៧ ខែមេសា ឆ្នាំ​​២០១៦ នៅមូល​ដ្ឋាន​ទ័ពអាកាស អាកាស​យាន​ដ្ឋានអន្ត​រ​ជាតិភ្នំពេញ​ថា “ទ័ព​មួក​ខៀវ​ក​ម្ពុជា ចំនួន២ក​ង រួម​មាន​ក​ង​ក​ម្លាំង​វិស្វ​ក​ម្ម​ព្រ​លាន​យ​ន្ត​ហោះ លេខ៩៨១ និង​ក​ង​ក​ម្ទេច​គ្រឿង​ផ្ទុះ​លេ​ខ​​៣៣៣ ស​រុប​ជិត២៣០នាក់ ជាទ័ព​ប​ន្ថែម​ជួរ​ក្រោយ ដោយ​បាន​ចេញ​ដំណើរ​ទៅកាន់ប្រ​ទេស​ម៉ាលី ដើម្បីប្ដូរ​វេន​ជាមួយ​នឹង​ក​ង​ចាស់ ប​ន្ទាប់ពីគេបាន​​ប​ញ្ច​ប់បេស​ក​ក​ម្ម​រ​យៈ​ពេល​១ឆ្នាំ​នៅ​​​​ប្រ​ទេស​​ម៉ាលីហើយ​គេនឹង​ត្រ​ល​ប់ម​ក​មាតុប្រ​ទេស​វិញ​នៅថ្ងៃទី២៨ខែមេសា​នេះ​។ ឯកឧត្ត​ម​ប​ញ្ជាក់ថា កាល​ពីអំឡុង​ខែមីនាក​ន្ល​ង​ម​ក​នេះ មាន​ក​ង​ក​ម្លាំង​ស​រុប​ប្រ​មាណ​ជិត៨០នាក់ ជា​ក​ង​​​​ជួរ​មុខ នៅជួរ​ក​ង​ក​ម្លាំង​វិស្វ​ក​ម្ម​ព្រ​លាន​យ​ន្ត​ហោះលេខ៩៨១ និង​ក​ង​ក​ម្ទេច​គ្រឿង​ផ្ទុះលេខ៣៣៣នេះដែរ ត្រូវ​បាន​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា បាន​ប​ញ្ជូន​ចេញ​ទៅប្រ​ទេស​ម៉ាលីមុន​មួយ​សា​រ​​រួច​ហើយ ហើយ​ប​ន្ទាប់ពីក​ង​ក​ម្លាំង​ជួរ​ក្រោយ​នេះទៅដ​ល់ប្រ​ទេស​ម៉ាលី ក​ម្ពុជានឹង​មាន​ទ័ព​មួក​ខៀវ​គ្រ​ប់ចំនួន​៣០៩នាក់ តាម​ត​ម្រូវ​ការ​កំណ​ត់រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិលើក​ង​ប្ដូរ​វេន​ថ្មី​។ នេះជាលើក​ទី៣ហើយ​ដែល​ប្រ​ទេស​ក​ម្ពុជា ក្រោម​​ត​ម្រូវ​ការអង្គ​ការ​ស​ហ​ប្រ​ជាជាតិ និង​មាន​ការឯក​ភាព​ពីប្រ​មុខ​ថ្នាក់ដឹក​នាំនៃរាជ​រ​ដ្ឋា​ភិបាល​ក​ម្ពុជាបាន​ប​ញ្ជូន​​​​ក​ង​​ក​ម្លាំង​ថែរ​ក្សា​ស​ន្តិភាពអង្គ​ការ​ស​ហ​ប្រ​ជាជាតិពីក​ម្ពុជាទៅកាន់ប្រ​ទេស​ម៉ាលី​ដើម្បី​​ចូល​រួម​ស​ក​ម្ម​ភាព​ម​នុស្ស​ធ​ម៌រ​ក្សាស​ន្តិភាព​និង​ចូល​រួម​ចំណែក​សាង​ស​ង់សំណ​ង់ផ្អេក​សំណ​ង់ជួយ​ដោះ​មីន​គ្រាប់​យុទ្ធ​​ភ័ណ្ឌ​មិន​ទាន់ផ្ទុះ និង​ការ​ចូល​រួម​ធ្វើស​ក​ម្ម​ភាព​ម​នុស្ស​ធ​ម៌នានាទៀត ជួយ​ទៅ​ដ​ល់​ប្រ​ទេស​មួយ​នេះ ដែល​កំពុង​មាន​ស​ង្គ្រាម​ជ​ម្លោះប្រ​ដាប់អាវុធ។
ឯកឧត្ដ​ម នាយឧត្ត​ម​សេនីយ៍ សែម សុវ​ណ្ណ​នី ថ្លែង​ប​ន្ថែម​ថា នៅក្នុង​រ​យៈពេល១០ឆ្នាំក​ន្ល​ង​ម​ក​នេះក​ម្ពុជា​បាន​ប​ញ្ជូន​ក​ម្លាំង​បាន ២៦ក​ង ទៅ​ចូល​រួម​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​​ប្រ​ជាជាតិស​រុប​ចំនួន​៣,៥៥៧នាក់នៅសាធារ​ណ​រ​ដ្ឋ ស៊ូដ​ង់ ស៊ូដ​ង់ខាង​ត្បូង លីប​ង់ សាយ​ប្រឺស សាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្ដាល ឆាដ ស៊ីរី និង​ម៉ាលី ហើយ​ក្រៅពី​នេះ គឺក​ម្ពុជាមាន​ទ័ព​មួក​ខៀវ​​តិច​តួច​ដែល​មាន​នៅប្រ​ទេស​រ​ង​គ្រោះ​ថ្នាក់ខ្លាំង​ដូច​ជា ប្រ​ទេស​ស៊ុរី នៅតំប​ន់អាប៊ីយេ និង​តំប​ន់ដាហ្វួ។ ប​ច្នុប្ប​ន្ន​ក​ង​ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជា​កំពុង​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​មាន​នៅ ៦ ប្រ​ទេស​ ក​ម្លាំង​ស​រុប​ចំនួន៨៩៥នាក់ ក្នុង​នោះនារី៤៦នាក់ ៕

ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ទៀ ​បាញ់ ​ជួប​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​ឡាវ​ និង​លេខាធិការ​ក្រុម​ប្រឹក្សា​ស​ហ​ព័ន្ធ​រុស្សី​
      ឆ្លើយ​ត​ប​តាម​ការ​អញ្ជើញ​រ​ប​ស់​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ សឺជី​ ស​យ​ហ្គូ​ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​ស​ហ​ព័ន្ធ​រុស្សី​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ ទៀ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ នៃ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា ​និង​លោក​ជំទាវ​ តៅ​ តឿន​ បាន​ដឹក​នាំ​គ​ណៈប្រ​តិភូ​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា​ អញ្ជើញ​ទៅ​បំពេញ​ទ​ស្ស​នៈកិច្ច​ជា​ផ្លូវ​ការ​ និង​ ជា​មិត្ត​ភាព​នៅ​ស​ហ​ព​ន្ទ័រុស្ស៊ី​រ​យៈពេល ​៩ ​ថ្ងៃ ​ចាប់​ពីថ្ងៃទី​​២៣​ ខែមេសា​ ដ​ល់ថ្ងៃទី​១​​ ខែឧស​ភា​ ឆ្នាំ២០១៦​ ។​
      ប​ន្ទាប់​ពី​បាន​អញ្ជើញ​ទៅ​ដ​ល់​ទី​ក្រុង​ម៉ូស្គូ​ ស​ហ​ព័ន្ធ​រុស្សី​​រួច​ម​ក​ នាថ្ងៃទី​២៥​ ខែមេសា ​ឆ្នាំ២០១៦​ ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ទៀ ​បាញ់​​ ព្រ​ម​ទាំង​ស​មាជិក​គ​ណៈប្រ​ភូ​អម​ដំណើរ​បាន​ចូល​ជួប​ពិភាក្សា​ការ​ងារ​​ជាមួយ​ ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៍ឯក​ ចាន់​យ៉ាឡាត​ ចាន់សាម៉ន​ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិឡាវ ​។ ​នៅក្នុង​ជំនួប​នោះ ​ឯកឧត្ត​ម​ ចាន់យ៉ាឡាត ចាន់សាម៉ន​  រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ឡាវ​ បាន​សំដែង​ការ​ស្វាគ​ម​ន៍ ​និង​បាន​វាយ​តំលៃ​ខ្ព​ស់​ចំពោះ​ជំនួប​រ​វាង​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​ប្រ​ទេស​ទាំង​ពីរ​ ឡាវ​ និង​ក​ម្ពុជា នៅ​រុស្សី​នាពេល​នេះ​ ជា​ពិសេស​ក្នុង​ពេល​ដែល​គ​ណៈប្រ​តិភូ​ប្រ​ទេស​ទាំង​ពីរ​បាន​ម​ក​ដ​ល់​រុស្ស៊ី ​ដើម្បី​ចូល​រួម​ក្នុង​ស​ន្និសិទ្ធ​ទីក្រុង​ម៉ូស្គូលើក​ទី៥​ ស្តីពីស​ន្តិសុខអន្ត​រ​ជាតិ​ ក៏​ដូច​ជា​ការ​ចូល​រួម​កិច្ច​ប្រ​ជុំ​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ និង​ រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​រុស្សី​ក្រៅ​ផ្លូវ​ការ​​នៅទីក្រុង​ម៉ូស្គូ​ផ​ង​ដែរ​ ។​
      មាន​ម​តិឆ្លើយ​ត​ប​វិញ ​ឯកឧត្ត​ម​ ទៀ បាញ់​​ បាន​ប​ញ្ជាក់ថា ​៖ កិច្ច​ប្រ​ជុំនៅរុស្សីនាពេល​នេះ​ក៏​ជា​កិច្ច​ការ​មួយ​ដ៏សំខាន់​សំរាប់​យើង​នៅ​ក្នុង​តំប​ន់​ ដែល​ក្នុង​ពេល​ប​ច្ចុប្ប​ន្ន​នេះ​រុស្សី​បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​នៅក្នុង​ពិភ​ព​លោក​ ហើយ​អាច​ជួយ​ជំរុញ​កិច្ច​ការ​ក្នុង​តំប​ន់​អោយ​បាន​ប្រ​សើរ​ផ​ង​ដែរ​ ។​ ឆ្លៀត​ក្នុង​ឪកាស​នោះ ​ឯកឧត្ត​ម​ ទៀ បាញ់ ​ក៏​បាន​សំដែង​ការ​អបអរ​សាទ​រ​ចំពោះ​ ឯកឧត្ត​ម​ ចាន់យ៉ាឡាត ចាន់សាម៉ន ​ដែល​ត្រូវ​បាន​ទ​ទួល​ការ​តែង​តាំង​ជារ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ​ឡាវ​ថ្មី​ហើយ​ឯកឧត្ត​ម​ ទៀ បាញ់ ​​ក៏​បាន​អញ្ជើញ ​ឯកឧត្ត​ម ​ចាន់យ៉ាឡាត ចាន់សាម៉ន​  ទៅ​បំពេញ​ទ​ស្ស​នៈកិច្ច​ជាផ្លូវ​ការ​ និង​ជាមិត្ត​ភាព​នៅព្រះរាជាណាច​ក្រ​ក​ម្ពុជា ​ដើម្បី​ព​ង្រឹង​ចំណ​ង​សាម​គ្គីភាព​ មិត្ត​ភាព​ និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ​អោយ​កាន់​តែ​រឹង​មាំ ​និង​រីក​ចំរើន​ឡើង​ថែម​ទៀត ​។ ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​បាន​ប​ន្ត​ថា​៖ ឯកឧត្ត​ម ​និង​ដឹក​នាំ​គ​ណៈប្រ​តិភូ​ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ ADMM​ តាម​ការ​គ្រោង​ទុក​ដែល​ប្រ​ទេស​ឡាវ​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ឆ្នាំ​នេះ​ ។​
      មាន​ម​តិ​ឆ្លើយ​ត​ប​វិញ​នា​ឪកាស​នោះ​ដែរ​ ឯកឧត្ត​ម​ ចាន់យ៉ាឡាត ចាន់សាម៉ន ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ឡាវ​ បាន​ប​ញ្ជាក់ថាៈ ​ក​ម្ពុជា​ និង​ឡាវ​ តែង​តែ​មាន​ទ​ស្ស​នៈ​ដូច​គ្នា​ចំពោះ​ប​ញ្ហា​ស​ន្តិភាព​ ស្ថេរ​ភាព​ និង​ស​ន្តិសុខ​ នៅ​ក្នុង​តំប​ន់​ ។ ​ឯកឧត្ត​ម​  រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ឡាវ​បាន​ថ្លែង​អំណ​រ​គុណ​ដ​ល់ ​ឯកឧត្ត​ម​ ទៀ បាញ់​ ដែល​នឹង​ដឹក​នាំ​គ​ណៈប្រ​តិភូ​ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា​ទៅ​ចូល​រួម​កិច្ច​ប្រ​ជុំ​​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​ADMM ​នៅប្រ​ទេស​ឡាវ​នាខែក្រោយ​នេះ ​។ ​ឯកឧត្ត​ម​ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិឡាវ​ បាន​ជំរាប​ជូន​ដ​ល់ ​ឯកឧត្ត​ម ​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ទៀ ​បាញ់ ​អំពីការ​យ​ក​ចិត្ត​ទុក​ដាក់​រ​ប​ស់ឡាវ​ ចំពោះ​ទំនាក់ទំន​ង​រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ​ហើយ​ក្នុង​នាម​ ឯកឧត្ត​ម​ ជារ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិឡាវ​ ឯកឧត្ត​ម​បាន​ប្តេជ្ញា​ខិត​ខំប្រឹង​ប្រែង​ ធ្វើ​យ៉ាង​ណា​ដើម្បី​ជំរុញ​អោយ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ​ ក​ម្ពុជា ​ឡាវ អោយ​កាន់​តែ​ជិត​ស្និត​ឡើង​ថែម​ទៀត​ ។​
      ប​ន្ទាប់​ម​ក​នៅរ​សៀល ​ថ្ងៃទី​២៥​ ខែ​មេសា ​ឆ្នាំ២០១៦​ ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ទៀ បាញ់​ ព្រ​ម​ទាំង​គ​ណៈប្រ​តិភូ​អម​ដំណើរ​ក៏​បាន​ចូល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​ ឯកឧត្ត​ម​ ប៉ាទ្រូ​ស៊ែវ​ លេខាធិការ​ក្រុម​ប្រឹក្សា​ស​ហ​ព័ន្ធ​រុស្សី​ប​ន្ត​ទៀត​ ។ ​នៅ​ក្នុង​ជំនួប​ស​ន្ទ​នា​នាឪកាស​នោះ ​ឯកឧត្ត​ម​ ប៉ាទ្រូស៊ែវ​ បាន​ចាត់​ទុក​ដំណើរ​ទ​ស្ស​នៈកិច្ច​រ​ប​ស់​គ​ណៈប្រ​តិភូ​ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា​ម​ក​កាន់​រុស្សីនាពេល​នេះ​ជា​ស​ក្ខីភាព​ប​ង្ហាញ​អោយ​ឃើញ​ពីការ​រឹត​ចំណ​ង​មិត្ត​ភាព​ សាម​គ្គីភាព​ រ​វាង​ប្រ​ទេស​ទាំង​ពីរ​កាន់​តែខ្លាំង​ក្លា​ឡើង​ថែម​ទៀត​លើ​គ្រ​ប់វិស័យ​ ។ ​ឯកឧត្ត​ម​ ប៉ាទ្រូស៊ែវ​ ក៏​បាន​ចាត់​ទុក​ដំណើរ​ទ​ស្ស​នៈកិច្ច​រ​ប​ស់​គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា​នៅស​ហ​ព័ន្ធ​រុស្សីនាពេល​នេះគឺ​ជាដៃគូរ​ដ៏ល្អ​រ​ប​ស់​រុស្សី​ ក្នុង​ចំណោម​ប​ណ្តា​ប្រ​ទេស​នៅក្នុង​តំប​ន់អាស៊ីប៉ាស៊ីភិច​ ។ ឯកឧត្ត​ម​ បាន​ប​ន្ត​ថា៖ ​ក​ម្ពុជា​និង​រុស្សី​បាន​ធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នា​យ៉ាង​ច្រើន​ដែល​បាន​ធ្វើអោយ​ចំណ​ង​សាម​គ្គីភាព​ មិត្ត​ភាព​រ​វាង​ប្រ​ទេស​ទាំង​ពីរ​ ក​ម្ពុជា​ និង​ រុស្សី​កាន់​តែ​មាន​ការ​រីក​ចំរើន​ទៅមុខ​។ ​ឯកឧត្ត​ម​ស​ង្ឃឹម​ថា៖ ​ប្រ​ទេស​ទាំង​ពីរ​នឹង​ប​ន្ត​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នា​ ដើម្បីរឹត​ចំណ​ង​សាម​គ្គីភាព ​មិត្ត​ភាព​អោយ​កាន់​តែ​មាន​ភាព​ជិត​ស្និត​ និង​រីក​ចំរើន ​។ ​
      មាន​ម​តិឆ្លើយ​ត​ប​វិញ​នាឪកាស​នោះ ​ឯកឧត្ត​ម ​ទៀ បាញ់ ​បាន​វាយ​តំលៃខ្ព​ស់​ចំពោះកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ ចំណ​ង​មិត្ត​ភាព ​សាម​គ្គីភាព​រ​វាង​ប្រ​ទេស​ទាំង​ពីរ​ ក​ង​ទ័ព​ទាំង​ពីរ​​ក​ម្ពុជា​ រុស្សី​ ក្នុង​រ​យៈពេល​ក​ន្ល​ង​ម​ក​ ជាពិសេស​ក្នុង​ពេល​ប​ច្ចុប្ប​ន្ន​នេះ​ក្រុម​ប្រឹក្សា​ស​ហ​ព័ន្ធ​រុស្សី​បាន​ធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​បាន​យ៉ាង​ល្អ​ជាមួយ​ក្រ​សួង​ម​ហាផ្ទៃនៃ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ ។ ​ឯកឧត្ត​ម​ ទៀ ​បាញ់ ​បាន​ប​ញ្ជាក់​ប​ន្ថែម​ថា៖​កិច្ច​ប្រ​ជុំ​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​និង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិរុស្សី​ និង​ស​ន្និសិទ្ធ​ទីក្រុង​ម៉ូស្គូ​លើក​ទី៥​ ស្តី​ពី​ប​ញ្ហា​ស​ន្តិសុខ​អន្ត​រ​ជាតិ​ដែល​បាន​ប្រារ​ព្ធ​ធ្វើ​នៅ​រុស្សី​នា​ពេល​នេះ​គឺ​មាន​សារៈសំខាន់​ក្នុង​ការ​រួម​ចំណែក​ព​ង្រឹង​ស​ន្តិសុខ​ ស​ន្តិភាព​ និង​ស្ថេរ​ភាព​ នៅ​ក្នុង​តំប​ន់​ និង​ពិភ​ព​លោក​ ៕​

ឯកឧត្ត​ម ចាយ សាំង​យុន ជួប​ជាមួយ​ក​ង​ទ័ព​ជើង​ទឹក​រុស្សី
    នៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិវេលាម៉ោង១៤:៣០នាទីរ​សៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ​ បាន​អនុញ្ញាត​ឱ្យ​ប្រ​តិភូនាវាច​រ​នៃក​ង​ទ័ព​ជើង​ទឹក​រុស្សីដឹក​នាំដោយ​លោក​វ​រ​នាវីឯក​ Alexander Potapov ​មេប​ញ្ជាការ​ក​ង​នាវានៃក​ង​ទ័ព​ជើង​ទឹក​រុស្សី​ ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម​ក្នុង​ឱកាស​ដែល​នាវា​ក​ង​ទ័ព​ជើង​ ទឹក​រុស្សីចូល​ច​ត​នៅកំព​ង់ផែស្វ័យ​ត ខេត្ត​ព្រះសីហ​នុ។​
    ឯកឧត្ត​ម​ ចាយ សាំង​យុន បាន​មាន​ប្រ​សាស​ន៍ស្វាគ​ម​ន៍ចំពោះការ​ចូល​ច​ត​រ​ប​ស់ក​ង​នាវានៃក​ង​ទ័ព​ជើង​ទឹក​រុស្សីនៅប្រ​ទេស​ក​ម្ពុជានាពេល​នេះគឺ ​ ដើម្បី​ព​ង្រឹង​ចំណ​ង​សាម​គ្គីភាព​និង​កិច្ច​ស​ហ​ប្រ​តិប​តិ្ត​ការ​ រ​វាង​ក​ង​ទ័ព​ជើង​ទឹក​ទាំង​ពីរ ក​ម្ពុជា-រុស្សី ។​
    ឯកឧត្ត​ម រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិក៏បាន​សំណូម​ព​រ​ដ​ល់ប្រ​ទេស​រុស្សីប​ន្ត​ជួយ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ប​ន្ថែម​ទៀត​ដ​ល់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ។ ​
    ជាការ​ឆ្លើយ​ត​ប​វិញ លោក​វ​រ​នាវីឯក Alexander Potapov ក៏បាន​ថ្លែងអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះ ឯកឧត្ត​ម រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ​ ដែល​ឆ្លៀត​ឱកាស​ដ៏​មាន​ត​ម្លៃ​ទ​ទួល​ស្វាគ​ម​ន៍​រូប​លោក​និង​ស​ហ​ការី ដោយ​បាន​គូស​ប​ញ្ជាក់ថាដំណើរ​ចូល​ច​ត​ក​ង​នាវានៃក​ង​ទ័ព​ជើង​ទឹក​រុស្សីនៅកំព​ង់ផែស្វ័យ​ត ខេត្ត​ព្រះសីហ​នុ​ ក្នុង​គោល​បំណ​ង​ផ្លាស់​ប្តូរ​ប​ទ​ពិសោធ​ន៍​ជា​មួយ​ក​ង​ទ័ព​ជើង​ទឹក​ក​ម្ពុជា ​៕​

ឯកឧត្ដ​ម​ នាយឧត្ត​ម​សេនីយ៌ គ​ន់ គីម ចុះជួយ​សាង​ស​ង់ផ្ទះជូនអតីត​យុទ្ធ​ជ​ន​នៅស្រុក​ទ្រាំង ខេត្ត​តាកែវ
ផ្ទះទំហំ៥ម៉ែត្រ​គុណ​នឹង៧ម៉ែត្រ ធ្វើអំពីឈើ ប្រ​ក​ស័ង្ក​សី ត្រូវ​បាន ឯកឧត្ដ​ម គ​ន់ គីម ក្នុង​នាមអគ្គ​លេខា ធិការ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា  បាន​ស​ម្រេច​ធ្វើជូន​លោក អែម ខ្នា អតីត​យុទ្ធ​ជ​ន​ពិការ​រ​ស់នៅភូមិអង្គ​តាភោគ ឃុំស​ន្លុង ស្រុក​ទ្រាំង ខេត្ត​តាកែវ នៅព្រឹក​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ។វ​ត្ត​មាន​រួម​ដំណើរ​ក្នុងឪកាស​នោះមាន ឯកឧត្ដ​ម នាយឧត្ដ​ម​សេនីយ៍ មាស សាវ៉ន អគ្គ​លេខាធិការ​រ​ង ប្រ​ចាំការ នៃស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា និង​លោក​ស្រី អិុន ម៉ានិត ប្រ​ធាន​តុលាការ​ខេត្ត​តាកែវ ព្រ​ម​ទាំង​ម​ន្ទីរ​ពាក់ព័ន្ធ​ជំុវិញ​​ខេត្ត។ តាម​សេច​ក្តីរាយ​ការ​ណ៌ពីលោក ឡុក សារីក មេឃុំស​ន្លុង​បានអោយ​ដឹង​ថា លោក អែម ខ្នា ជាអតីត​យុទ្ធ​ជ​ន​ពិការ​មួយ​រូប ដែល​បាន​លះប​ង់ក​ម្លាំង​កាយ​ចិត្ត​ចូល​បំរើក្នុង​ជួរ​ក​ង​ទ័ព​តាំង​ពីឆ្នាំ១៩៨២ នៅអង្គ​ភាព​វ​រ​សេនាធំលេខ២១ ក​ង​ព​ល​តូច​លេខ៦ ឈ​រ​ជើង​នៅក្នុង​ភូមិសាស្រ្ត​ស្រុក​កំរៀង ខេត្ត​បាត់ដំប​ង។ លោក​បាន​ទ​ទួល​គ្រោះថ្នាក់ដាច់ជើង​ម្ខាង​ក្នុង​ឆ្នាំ១៩៨៧ដោយ​សារ​គ្រាប់មីន ។ ប​ច្ចុប្ប​ន្ន​លោក ឯម ខ្នា បាន​ម​ក​រ​ស់នៅជាមួយ​ភ​រិយារ​ប​ស់លោក​ដែល​មាន​កូន​ក្នុង​ប​ន្ទុក​ចំនួន៣នាក់។ លោក អែម ខ្នា មិន​មាន​ទ្រ​ព្យ​ស​ម្ប​ត្តិ ឬកេរ្តិ៏តំណែល​ធំដុំអ្វីនោះទេ  មាន​តែដីស្រែប្រ​មាណ​ជាមួយ​ហិច​តាប៉ុណ្ណោះ ដែល​រ​ដ្ឋ​បាន​បែង​ចែកឲ្យ​កាល​មុន​ពេល​លោក​ចេញ​ទៅបំរើក​ង​ទ័ព​នៅតំប​ន់ព្រំដែន​ភាគ​ខាង​លិច។ ក្រោយ​ម​កអាស្រ័យ​ដោយ​ភ​រិយារ​ប​ស់លោកឧស្ស​ហ៏មាន​ជ​ម្ងឺញឹក​ញាប់លោក​ក៏ស​ម្រេច​ចិត្ត​ល​ក់ដីស្រែនោះប​ន្តិច​ម្ត​ងៗដើម្បីព្យាបាល​ជ​ម្ងឺភ​រិយា។ ក​ត្តានេះហើយ​ដែល​ធ្វើអោយ​ជីវ​ភាព​រ​ប​ស់ក្រុម​គ្រួសារ​លោក កាន់តែមាន​ស​ភាព​ដុន​ដាប​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ ទាំង​ផ្ទះសំបែង​ក៌ចាស់ទ្រុឌ​ទ្រោម និង​គ្មាន​ថ​វិកាស​ម្រាប់ជួស​ជុល។ មើល​ឃើញ​ពីការ​លំបាក​នេះ  តាម​រ​យ:សេច​ក្តីរាយ​ការ​ណ៌ពីអាជ្ញាធ​រ​មូល​ដ្ឋាន នាយឧត្ត​ម​សេនីយ៌ គ​ន់ គីម បាន​ដឹក​នាំក​ង​ក​ម្លាំង ចុះអន្ត​រាគ​ម​ន៌សាង​ស​ង់ផ្ទះនេះជាប​ន្ទាន់ដើម្បីផ្ត​ល់ជូន​ក្រុម​គ្រួសារ​លោកឯម ខ្នា មាន​ផ្ទះស​ម្បែង​រ​ស់នៅស​ម​រ​ម្យ។ឯកឧត្ដ​ម គ​ន់ គឹម បាន​លើក​ឡើង​ពីគោល​ការ​ដឹក​នាំរ​ប​ស់ ស​ម្ដេច​តេជោ ហ៊ុន សែន ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល និង​ជាប្រ​ធាន​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា បាន​ណែនាំឲ្យ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​គ្រ​ប់ថ្នាក់ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់ក្នុង​ការ​ជួយ​សាង​ស​ង់ផ្ទះជូន​ស​មាជិកអតីត​យុទ្ធ​ជ​ន​ដែល​មាន​ជីវ​ភាព​លំបាក ដែល​ចំណុច​នេះមាន​សារៈសំខាន់ណាស់ ដោយអតីត​យុទ្ធ​ជ​ន​ខ្លួនឯង​មាន​ដីជាក​ម្ម​សិទ្ធ ដែល​ជាប​ដិភាគ ហើយ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា អាជ្ញាធ​រ​ដែន​ដី និង​ស​ប្បុរ​ស​ជ​ន​នានា បាន​រួម​ចំណែក​ជួយឧប​ត្ថ​ម្ភ​គាំទ្រ​ជាថ​វិការ ស​ម្ភារៈ ដែល​នេះជាវ​ប្ប​ធ​ម៌ចែក​រំលែក ក្នុង​ការ​លើក​ក​ម្ព​ស់ជីវ​ភាពអតីត​យុទ្ធ​ជ​នឲ្យ​កាន់តែមាន​ភាព​ប្រ​សើរ​ឡើង។ ជាមួយ​និង​ការ​ចុះសាង​ស​ង​ផ្ទះនេះដែរ ឯកឧត្ដ​ម គ​ន់ គឹម បាន ឧប​ត្ថ​ម្ភ ដ​ល់គ្រួសារ​លោក អែម ខ្នា នៅថ​វិការ​ចំនួន១០លាន​រៀល​ផ​ង​ដែរ។

ម​ន្ទីពេទ្យ​ស​ម្តេច​តេជោ ហ៊ុន សែន ស្រអែម​ព្រះវិហារ​ក្រោម​ជំនួយឧប​ត្ថ​ម្ភ​ពីក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម​ត្រូវ​បាន​ស​ម្ពោធ​ដាក់អោយ​ប្រើប្រាស់ជាផ្លូវ​ការ​បំរើសេវាថែទាំសុខ​ភាព​ដ​ល់ក​ង​ទ័ព​និង​គ្រួសារ​ក​ង​ទ័ព​តាម​ប​ណ្តោយ​ព្រំដែន​ខេត្ត​ព្រះវិហារ
ប​ន្ទាប់ពីបាន​ដំណើរ​ការ​សាង​ស​ង់អស់រ​យៈ៥ឆ្នាំរួច​ម​ក​ម​ន្ទីពេទ្យ​ស​ម្តេច​តេជោស្រអែម​ជាម​ន្ទីរ​ពេទ្យ​ក​ង​ទ័ព​សំរាប់បំរើសេវាថែទាំសុខ​ភាព​ជូន​ដ​ល់ក​ង​ទ័ព​និង​ប្រ​ជាព​ល​រ​ដ្ឋ​រ​ស់នៅតាម​ប​ណ្តោយ​ព្រំដែន​​ខេត្ត​ព្រះវិហារ​ត្រូវ​បាន​ស​ម្ពោធ​បើកអោយ​ប្រើប្រាស់ជាផ្លូវ​ការ​នៅថ្ងៃទី៨​ខែមេសាឆ្នាំ២០១៦ក្រោមអធិប​តីភាពឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ម៉ឹង​សំផ​ន​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិនិង​លោក​វ​រ​សេនីយ៍ឯក​ង្វៀនអាញ់យុងអនុព​ន្ធ័យោធាវៀត​ណាម​ប្រ​ចាំនៅក​ម្ពុជា​តំណាង​ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាមឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍គ​ន់គីម អគ្គ​មេប​ញ្ចាការ​រ​ង​ខ​ភ​ម​និង​ជានាយ​សេនាធិការ​ចំរុះនិង​មាន​ការអញ្ជើញ​ចូល​រួម​ផ​ង​ដែល​ពីនាយ​ទាហាន​ជាន់​នៅក្នុង​ក្រ​សួង​ការ​ពារ​ជាតិព្រ​ម​ទាំង​មេប​ញ្ជាការ​មេប​ញ្ជាការ​រ​ង​ក​ង​ព​ល​និង​ប​ណ្តាលអង្គ​ភាព​ដែល​ឈេជើង​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដីតាម​ប​ណ្តោយ​ព្រំដែន​ក្នុង​ខេត្ត​ព្រះវិហារអាជ្ញាធ​ម៌ដែន​ដីនិង​ប្រ​ជាព​ល​រ​ដ្ឋ​ក្នុង​ស្រុក​ជាំក្សាន្ត​ចូល​រួម​យ៉ាង​ច្រើន​កុះក​រ។
ក្នុងឪកាស​នោះលោក​វ​រ​សេនីយ៍ទោវេជ្ជ​ប​ណ្ឌិត​នូសារិន​នាយ​ក​ម​ន្ទីរ​ពេទ្យ​ស​ម្តេច​តេជោស្រអែម​បាន​លើក​ឡើង​ពីប្រ​វ​ត្តិមួយ​ចំនួន​ដែល​ឈាន​ដ​ល់ការ​សាង​ស​ង់​ម​ន្ទីរ​ពេទ្យ​ស​ម្តេច​តេជោហ៊ុន សែន​ស្រអែម​នេះឡើង​ដែល​ការ​សាង​ស​ង់ម​ន្ទីពេទ្យ​នេះបាន​ផ្តើម​ចេញ​ពីការ​យ​ល់ឃើញ​រ​ប​ស់ថ្នាក់ដឹក​នាំអំពីតួនាទី​និង​ភារ​កិច្ច​ចាំបាច់ក្នុង​ការ​ស​ង្រ្គោះនិង​ព្យាបាល​ជំងឺដ​ល់ក​ង​ទ័ព​និង​គ្រួសារ​ក​ង​ទ័ព​និង​ដោយ​មាន​គំនិត​ផ្តួច​ផ្តើម​គំនិត​រ​ប​ស់ថ្នាក់ដឹក​នាំក្រ​សួង​ការ​ជាតិដែល​មានឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ម៉ឹង​សំផ​ន​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិបាន​ចាប់ផ្តើម​សាង​ស​ង់​ម​ន្ទីពេទ្យ​នេះ​​នៅថ្ងៃទី៤​​ខែមេសាឆ្នាំ២០១១។លោក​នាយ​ក​ម​ន្ទីពេទ្យ​បានអោយ​ដឹង​ទៀត​ថា៖ម​ន្ទីពេទ្យ​មាន​នេះអគារ​ចំនួន៧​ខ្ន​ង​បែង​ចែក​ជាអគារ​រ​ដ្ឋ​បាល​និងឪស​ថ១ខ្ន​ងអគារអ្ន​ក​ជំងឺសំរាក៥ខ្ន​ង​និងអគារ​ប​ច្ចេក​ទេស១ខ្ន​ង​ក្នុង​នោះមាន​ប​ន្ទ​ប់វះកាត់២ប​ន្ទ​ប់ស​ម្ភ​ព១និង​បាន​ទ​ទួល​គោល​រ​ប​ប អ្ន​ក​ជំងឺចំនួន១០០គ្រែនិង​មាន​បុគ្គ​លិក​ពេទ្យ​ចំនួន៦២នាក់មាន​ស​ម​ត្ថ​ភាព​ស​ង្គ្រោះព្យាបាល​ទូទៅវះកាត់ម​ធ្យ​ម និង​ស​ម្ភ​ព​ផ​ង​ដែល។
ក្នុងឪកាស​នោះប​ន្ទាប់ពីលោក​វ​រ​សេនីយ៍ឯក​ង្វៀន អាញ់យុង អនុព​ន្ធ័យោធាវៀត​ណាម​ប្រ​ចាំនៅក​ម្ពុជា​តំណាង​ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម​បាន​ឡើង​មាន​ចំណាប់​អារ​ម្ម​ណ៍ដោយ​បាន​លើក​ឡើង​ពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ដ៏ជិត​ស្និត​រ​វាង​ក​ង​ទ័ព​និង​ប្រ​ជាជ​ន​នៃប្រ​ទេស​ទាំង​ពីរ​រួច​ម​ក​ថ្លែង​ក្នុង​ពិធី​ស​ម្ពោធ​បើកអោយ​ប្រើប្រាស់ជាផ្លូវ​ការ​ម​ន្ទីរ​ពេទ្យ​ស​ម្តេច​តេជោស្រអែម​នាពេល​នោះឯ.ម៉ឹង​សំផ​ន​បាន​ថ្លែង​ថា​៖ទីប្រ​ជុំជ​ន​ស្រអែម​ព្រះវិហារ​នេះពីមុន​មាន​ភាព​ស្ងាត់ជ្រ​ងំប៉ុន្តែដោយ​មាន​ការ​ខិត​ខំប្រឹង​ប្រែង​រ​ប​ស់ស​ម្តេច​តេជោហ៊ុន.សែន ជានាយ​ក​រ​ដ្ឋ​ម​ន្ត្រីបាន​ក​សាង​ហេត្ថារ​ច​នាស​ម្ព​ន័ផ្លូវ​ថ្ន​ល់ស្ពាន​សាលារៀន​ម​ន្ទីពេទ្យ​វ​ត្តអារាម​បាន​ធ្វើអោយ​តំប​ន់នេះមាន​ការ​ប្រែប្រួល​រីក​ចំរើន​យ៉ាង​ឆាប់រ​ហ័ស​សំរាប់ប្រ​ជាព​ល​រ​ដ្ឋ​រ​ស់នៅហើយ​ហេត្ថ​រ​ច​នាស​ម្ព​ន័ដែល​ទ​ទួល​បាន​នៅពេល​នេះក៍បាន​រួម​ចំណែក​កាត់ប​ន្ថ​យ​ភាព​ក្រីក្រ​រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​ផ​ង​ដែល។ឯ.ម៉ឹង សំផ​ន បាន​ស​ង្ក​ត់ធ្ង​ន់ថា​៖ក្រោម​គោល​ន​យោបាយ​ឈ្នះឈ្នះរ​ប​ស់ម្តេច​តេជោហ៊ុន សែន​បាន​ធ្វើអោយ​ប្រ​ទេស​ជាតិយើង​ទ​ទួល​បាន​ស​ន្តិភាព​នៅទូទាំង​ប្រ​ទេស​និង​មាន​ការ​រីក​ចំរើន​លើគ្រ​ប់វិស័យ។ឯ.ម៉ឹង​សំផ​ន​បាន​ចាត់ទុក​ម​ន្ទីពេទ្យ​ស​ម្តេច​តេជោ​ស្រអែម​ដែល​បាន​ស​ម្ពោធ​នាពេល​នេះបាន​រួម​ចំណែក​ផ្ត​ល់ភាព ងាយ​ស្រួល​ដ​ល់ក​ទ័ព​និង​ប្រ​ជាព​ល​រ​ដ្ឋ​រ​ស់នៅតាម​ប​ណ្តោយ​​ព្រំដែន​ក្នុង​ខេត្ត​ព្រះវិហារ​ក្នុង​ការ​ព្យាបាល​ជំងឺថែទាំសុខ​ភាព​ពីព្រោះថាម​ន្ទីរ​ពេទ្យ​នេះមាន​វេជ្ជ​ប​ណ្ឌិត​និង​គ្រូពេទ្យ​ជំនាញ​និង​បាន​បំពាក់នូវ​សំភារៈប​រិក្ខាពេទ្យ​ទំនើប​ថែម​ទៀត។ឯ.ម៉ឹង សំផ​ន​ក៏បានអំពាវ​នាវ​ដ​ល់ក​ង​ទ័ព​គ្រួសារ​ក​ង​ទ័ព​និង​ប្រ​ជាព​ល​រ​ដ្ឋ​ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់រ​ស់នៅអោយ​មានអនាម័យ​ល្អ ទ​ទឹម​នឹង​នេះត្រូវ​កាត់ប​ន្ថ​យ​ការ​សេព​គ្រឿង​ស្រ​វឹង​ច្រើន​ពេក ដែលអាច​នាំអោយ​ខូច​សុខ​ភាព​និងអាច​ប​ង្កអោយ​មាន​គ្រោះថ្នាក់ច​រ៉ាច​រ​ក្នុង​ពេល​បើក​ប​រ​ជាដើម។ឯ.បាន​ជូន​ព​រ​ឆ្នាំថ្មីដ​ល់នាយ​ទាហាន​នាយ​ទាហាន​រ​ង​និង​ព​ល​ទាហាន​ដែល​កំព​ង់ឈ​រ​ជើង​នៅតាម​ប​ណ្តោយ​ព្រំដែន​លោក​គ្រូ អ្ន​ក​គ្រូពេទ្យ​និង​ប្រ​ជាព​ល​រ​ដ្ឋ​ទាំងអស់ក្នុង​ឆ្នាំថ្មីសូមអោយ​ជួប​ប្រ​ទះតែសេច​ក្តីសុខ​សេច​ក្តីចំរើន​និង​ទ​ទួល​បាន​​នូវ​ជោគ​ជ័យ​ធំៗថ្មីៗថែម​ទៀត​ក្នុង​ការ​បំពេញ​ភារ​កិច្ច​ជូន​ជាតិមាតុភូមិយើង។​​​ឯ.ម៉ឹង សំផ​ន​នាំយ​ក​នូវអំណោយ​រ​ប​ស់ស​ម្តេច​តេជោហ៊ុន សែន និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌឹត​ប៊ុន រ៉ានី ហ៊ុន សែន ចែក​ជូន​ដ​ល់ប្រ​ជាព​ល​រ​ដ្ឋ៥០០គ្រួសារ​ក្នុង​មួយ​គ្រួសារ​ទ​ទួល​បាន​ថ​វិការ​៣​ម៉ឺន​រៀល​ក្រៅពីនេះមាន​ក្រ​ម៉ានិង​សារុង​ដោយ​លែក​គ្រួសារ​ព​លី១៥គ្រួសារ​ក្នុង១គ្រួសារ​ទ​ទួល​បាន​ថ​វិការ១០ម៉ឺន​រួម​មានអង្ក​រ​ក្រ​ម៉ាសារុង​និង​ត្រីខ​ផ​ង​ដែល។ប​ន្ទាប់ម​កឯ.ម៉ឹង សំផ​ន ព្រ​ម​ទាំង​គ​ណអធិប​តី​ក៍បានអញ្ជើញ​ពិនិត្យ​មើល​សំភារៈប​រិក្ខាពេទ្យ​និង​ជួប​សាក​សួរ​សុខ​ទុក្ខ​ដ​ល់អ្ន​ក​ជំងឺដែល​កំពុង​សំរាក​ព្យាបាល​ក្នុង​ម​ន្ទីរ​ពេទ្យ​និង​បាន​នាំអំណោយ​រ​ប​ស់​ស​ម្តេច​តេជោ ហ៊ុន សែន និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន​ប្រ​គ​ល់ជូន​ដ​ល់អ្ន​ក​ជំងឺផ​ង​ដែល ។