ព័ត៌មាន

រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ប្រារ​ព្ធ​ពិធីដាំដើម​ឈើនិង​ស​ម្ពោធ​ពិព៌ណ​រូប​ថ​ត​ដើម្បីរំលឹក​ខួប១០ឆ្នាំនៃកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន
នៅទីក្រុង​វៀង​ច​ន្ទ័សាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ​ប​ន្ទាប់ពីបាន​ប​ញ្ច​ប់កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី១០​រួច​ម​ក​នៅថ្ងៃទី២៦ខែឧស​ភា​រ​ដ្ឋ​ម​ន្ត្រីការ​ជាតិ   អាស៊ាន​ទាំង១០ប្រ​ទេស​បាន​ជួប​ជុំគ្នាប្រារ​ព្ធ​ពិធីដាំកូន​ឈើនៅក្នុង​សាលាប​ណ្ឌិត​ស​ភាការ​ពារ​ជាតិកៃស​ន​ភំវិហាន​នៃក​ង​ទ័ព​ប្រ​ជាជ​ន​ឡាវ​ដើម្បីរំលឹក​ខួប១០ឆ្នាំនៃកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ជាតិអាស៊ាន​ដែល​បាន​ចាប់តំណើរ​ការ​កិច្ច​ប្រ​ជុំនេះចាប់តាំង​ពីឆ្នាំ២០០៦​ម​ក​នៅទីក្រុង​កូឡាឡាំពួរ​ប្រ​ទេស​ម៉ាឡេស៊ី។ឯកឧត្ត​ម​ឧត្ត​ម​សេនីយ៍ឯក​ចាន់សាម៉ន.ចាន់យ៉ាឡាត​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិឡាវ​បាន​ថ្លែង​ថា៖ការ​ប្រារ​ព្ធ​ពិធីដាំដើម​ឈើនេះគឺដើម្បីរំលឹក​ខួប១០ឆ្នាំនៃកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រិការ​ពារ​ជាតិអាស៊ាន​ដែល​ក្នុង​រ​យៈពេល១០ឆ្នាំនេះកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រិការ​ពារ​ជាតិអាស៊ានADMMបាន​នាំម​ក​នូវ​ផ​ល​ប្រ​យោជ​ន៍ជាច្រើន​ក្នុង​កាជំរុញ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ទ្វេភាគីនិង​ព​ហុភាគីជាមួយ​ប​ណ្តាល​រ​ដ្ឋ​ជាស​មាជិកអាស៊ាន​ទាំងអស់​ក៏ដូច​ជាមួយ​ប​ណ្តាល​ប្រ​ទេស​ជាដៃគូរ​ស​ន្ទ​នា​ក្នុង​ការ​ក​សាង​ទំនុក​ចិត្ត​ធានាដ​ល់ការ​រ​ក្សាស​ន្តិភាព​ស្ថេរ​ភាព​ក្នុង​តំប​ន់និង​ការអភិវ​ឌ្ឍ​ន៍លើវិស័យ​ផ្សេងៗ។ឯកឧត្ត​ម​បាន​ចាត់ទុក​ការ​ដាំដើម​ឈើរ​ប​ស់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​នៅក្នុង​សាលាប​ណ្ឌិត​ស​ភាការ​ពារ​ជាតិកៃស​ន​ភំវិហាន​នាពេល​នេះគឺជាព្រឹត្តិការ​ប្រ​វ​ត្តិសាស្ត្រ​សំរាប់ក​ង​ទ័ព​ប្រ​ជាជ​ន​ឡាវ​ក្នុង​ការ​ព​ង្រឹង​ព​ង្រីក​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​ប​ណ្តាល​ប្រ​ទេសអាស៊ាន ក៏ដូច​ជាការ​រួម​ចំណែកអភិវ​ឌ្ឍ​ន៍ក​ង​ទ័ព​ប្រ​ជាជ​ន​ឡាវអោយ​កាន់តែមាន​ការីចំរើន​ឡើង​ថែម​ទៀត ​។
ប​ន្ទាប់ម​ក​ប​ណ្តាល​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ទាំង១០ប្រ​ទេស​ក៏បាន​ចូល​រួម​ក្នុង​ពិធីកាត់ខ្សែ បូរ​ស​ម្ពោធ​បើក​ពិព​ណ៌រូប​ថ​ត ADMM ដែល​បាន​ប្រារ​ព្ធ​ធ្វើនៅក្នុង​សារ​ម​ន្ទីរ​ក​ង​ទ័ព​ជើង​គោក​ប្រ​ជាជ​ន​ឡាវ។ពិព​ណ៌រូប​ថ​ត​ADMMនេះបាន​ដាក់តាំង​ប​ង្ហាញ​នូវ​ស​ក​ម្ម​ភាព​កិច្ច​ប្រ​ជុំADMMចាប់តាំង​ពីការ​បើក​កិច្ច​ប្រ​ជុំលើក​ទី១នៅទីនៅទីក្រុង​កូឡាឡាំពួរ​ប្រ​ទេស​ម៉ាឡេស៊ីក្នុង​ឆ្នាំ២០០៦ឆ្នាំរ​ហូត​ដ​ល់កិច្ច​ប្រ​ជុំលើក​ទី១០​ក្នុង​ឆ្នាំ២០១៦នៅប្រ​ទេស​ឡាវ។ ដោយ​លែក​ប្រ​ទេស​ក​ម្ពុជាដែល​បាន​ទ​ទួល​ធ្វើជាម្ចាស់កិច្ច​ប្រ​ជុំADMMលើក​ទី៦នៅក្នុង​ឆ្នាំ២០១២ក៏បាន​ដាក់តាំង​ប​ង្ហាញ​រូប​ថ​ត​នៅក្នុង​ពិព​ណ៌នោះដែល។ប​ច្ចុប​ន្ប​ន្ន​នៅស​ល់តែប្រ​ទេស​ហ្វីលីពីន​មួយ​ប៉ុណ្ណោះដែល​ត្រូវ​ទ​ទួល​ធ្វើជាម្ចាស់ផ្ទះរៀប​ចំកិច្ច​ប្រ​ជុំADMMលើក​ទី១១ដែល​នឹង​ប្រ​ព្រឹត្ត​ទៅនៅក្នុង​ឆ្នាំ២០១៧ខាង​មុខ​នេះ។ឯកឧត្ត​ម​ឧត្ត​ម​សេនីយ៍ឯក​ចាន់សាម៉ន.ចាន់យ៉ាឡាត​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិឡាវ​បាន​ថ្លែង​ថា៖ពិព​ណ៌រូប​ថ​ត​ខួប១០ឆ្នាំនៃកិច្ច​ប្រ​ជុំADMMនេះបាន​ប​ង្ហ​ញអោយ​ឃើញ​នូវ​ការ​ប្តេជ្ញាចិត្ត​រ​ប​ស់អាស៊ាន​ក្នុង​ការ​ក​សាង​ស​ហ​គ​ម​ន៍មួយ​ដើម្បីនាំម​ក​នូវ​ស​ន្តិភាព​ស្ថេរ​ភាព​និង​ការអភិវ​ឌ្ឍ​ន៍ ។

កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន-ចិន​ផ្តោត​សំខាន់ទៅលើការ​ជំរុញ​ធ្វើអោយ​ប្រ​សើរ​ឡើង​នូវ​ប​ញ្ហាស​ន្តិសុខ​ក្នុង​តំប​ន់និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ការ​ពារ​ជាតិ
ប​ន្ទាប់ពីបាន​ប​ញ្ច​ប់កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី១០រួច​ម​ក​នៅរ​សៀល​ថ្ងៃទី២៥ខែឧស​ភាឆ្នាំ២០១៦ក្រ​សួង​ការ​ពារ​ជាតិឡាវ​ក៏បាន​ប​ន្ត​រៀប​ចំកិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន-ចិន​ប​ន្ត​ទៀត។កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​និង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិចិន​នាពេល​នោះបាន​ផ្តោត​ការ​យ​ក​ចិត្ត​ទុក​ដាក់សំខាន់ទៅលើប​ញ្ហាស​ន្តិសុខ​និង​ស្ថេរ​ភាព​នៅក្នុង​តំប​ន់ការ​ប​ង្កើន​ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្ត​ការ​ការ​ពារ​ជាតិការ​ក​សាង​ទំនុក​ចិត្ត​គ្នាទៅវិញ​ទៅម​កអោយ​បាន​កាន់តែប្រ​សើរ​ឡើង​ថែម​ទៀត។
ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក​ចាន់សាម៉ន.ចាន់យ៉ាឡាត​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិឡាវ​បាន​ថ្លែង​បើក​កិច្ច​ប្រ​ជុំដោយ​បាន​គូស​ប​ញ្ចាក់ថា៖អាស៊ាន​និង​ចិន​មាន​ទំនាក់ទំន​ង​ជាមួយ​គ្នាជាយូរ​ម​ក​ហើយ​និង​បាន​ក្លាយ​ជាដៃគូរ​ស​ន្ទានាឆ្នាំ១៩៩៦ហើយ​ជាដៃគូរ​សេដ្ឋ​កិច្ច​ដ៏ធំបំផុត​រ​ប​ស់អាស៊ាន។ឯកឧត្ត​ម​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិឡាវ​បាន​ប​ញ្ចាក់ថា៖កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​និង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិចិន​កាល​ពីឆ្នាំមុន​នៅប្រ​ទេស​ចិន​គឺបាន​បើកឪកាសអោយ​យើង​ពិនិត្យ​មើល​ថាតើយើង​ត្រូវ​ធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ផ្នែក​ស​ន្តិសុខ​នៅច្រើន​វិស័យ​យ៉ាង​ដូច​ម្តេច​ទៀត។ក្នុង​នាម​ជារ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ានឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក​ចាន់សាម៉ន.ចាន់យ៉ាឡាត​បាន​សំដែង​ការអបអរ​សាទ​រ​និង​កោត​ស​រ​សើរ​ចំពោះប្រ​ទេស​ចិន​ក្នុង​ការ​ផ្ត​ល់គំនិត​ផ្តួច​ផ្តើម​ទាក់ទ​ង​ទៅនិង​ការ​ជំរុញអោយ​មាន​ស​ន្តិភាព​ស្ថេរ​ភាព​នៅក្នុង​តំប​ន់ក៏ដូច​ជាការអភិវ​ឌ្ឍ​ន៍សេដ្ឋ​កិច្ច​ថែម​ទៀត ។
ថ្លែង​ទៅកាន់កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន-ចិន​នាឪកាស​នោះឯកឧត្ត​ម​ចាង.វ៉ាន់ឈាន់( Chang Wanquan )រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិចិន​បាន​សំដែង​ការអបអរ​សាទ​រ​ចំពោះល​ទ្ធ​ផ​ល​ជាផ្លែផ្កានែកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី១០​ដែល​បាន​ប​ញ្ច​ប់នាពេល​នេះ។ឯកឧត្ត​ម​បាន​ប​ន្ត​ថាឆ្នាំនេះជាឆ្នាំពិសេស​សំរាប់យើង​ទាំងអស់គ្នានិង​ជាឆ្នាំទី១ប​ន្ទាប់ពីការ​ប្រ​កាស​ស​ហ​គ​ម​ន៍អាស៊ាន​ហើយ​ឆ្នាំនេះក៏ជាខួប​ទី២០ឆ្នាំនៃទំនាក់ទំន​ងអាស៊ាន​ចិន​ដែល​បាន​ចាប់ផ្តើម​ពីដៃគូរ​ស​ន្ទ​នា​រ​ហូត​ដ​ល់ក្លាយ​ជាដៃគូរ​យុទ្ធ​សាស្ត្រ។ប្រ​ទេស​ចិន​នៅតែប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់ចំពោះអាស៊ាន​គឺជាអទិភាព​ទីមួយ​ដ៏សំខាន់ក្នុង​ទំនាក់ទំន​ង​ជាមួយ​ប្រ​ទេស​ជិត​ខាង​ហើយ​ចិន​គាំទ្រ​តួនាទីស្នូល​រ​ប​ស់អាស៊ាន​ក្នុង​កិច្ច​ស​ហ​ប្រ​តិប​ត្ត​ការ​ផ្សេងៗ។ឯ.ឧ​បាន​ប​ញ្ជាក់ប​ន្ថែម​ថា៖ការ​រីក​ចំរើន​សេដ្ឋ​កិច្ចអាច​កើត​ឡើង​បាន​ទាល់តែមាន​ស​ន្តិភាព​និង​ស្ថេរ​ភាព។ដូច​នេះយើង​ត្រូវអោយ​តំលៃទៅលើស​ន្តិភាព​ស្ថេរ​ភាព​ក្នុង​តំប​ន់ដោយ​ត្រូវ​ធ្វើយ៉ាង​ណា​ជំរុញ​កិច្ច​ស​ហ​ប្រ​តិប​ត្តិប​ន្ថែម​ទៀត​ដើម្បីអោយ​មាន​ការ​គោរ​ព​គ្នាទៅវិញ​ទៅម​ក​នៅក្នុង​តំប​ន់។ទាក់ទ​ង​ទៅនិង​ប​ញ្ហាស​ន្តិសុខ​វិញឯកឧត្ត​ម​ចាង.វ៉ាន់ឈាន់បាន​ស​ង្ក​ត់ធ្ង​ន់ថា៖ទ​ន្ទឹម​និង​ការ​គំរាម​កំហែង​ស​ន្តិសុខ​ប្រ​ពៃណីនិង​ស​ន្តិសុខ​មិន​ប្រ​ពៃណីនិង​ភេរ​វ​ក​ម្ម​ប្រ​ទេស​ចិន​ច​ង់អោយ​មាន​ការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ប្រ​ឆាំង​ភេរ​វ​ក​ម្ម​រ​វាង​ចិន-អាស៊ាន។សូម​ប​ញ្ជាក់ថា៖នៅក្នុង​កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន-ចិន​នាឪកាស​នោះប​ណ្តា​រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន​ក៏បាន​ធ្វើការ​ពិភាក្សាផ្លាស់ប្តូរ​យោប​ល់គ្នាដើម្បីស្វែង​រ​ក​យ​ល់អោយ​បាន​ទូលំទូលាយ​ប​ន្ថែម​ទៀត​ក្នុង​ការ​ក​សាង​ទំនុក​ចិត្ត​គ្នាទៅវិញ​ទៅម​កអោយ​បាន​កាន់តែប្រ​សើរ​ឡើង។ទ​ន្ទឹម​នេះដែរ​កិច្ច​ប្រ​ជុំក៏បាន​ធ្វើការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈស្តីពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ការ​ពារ​ជាតិឆ្ពោះទៅរ​ក​ស​ហ​គ​ម​ន៍​ប្រ​ក​ប​ដោយ​ស​ន្តិភាព​និង​វិបុល​ភាព។នៅក្នុង​កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន-ចិន​នាពេល​នោះឯ.ឧនាយឧត្ត​ម​សេនីយ៏ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិបាន​ថ្លែង​ថា៖កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន-ចិន​នាពេល​នេះបាន​ក្លាយ​ជាព្រឹត្តិការ​ណ៍ដ៏មាន​សារៈសំខាន់ក្នុង​ការ​ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ការ​ពារ​ជាតិរ​វាងអាស៊ាន​និង​ចិន។ចិន​បាន​ដើរ​តួនាទីយ៉ាង​សំខាន់ក្នុង​ការ​រ​ក្សាស​ន្តិភាព​ស្ថេរ​ភាព​និង​វិបុល​ភាព​នៅក្នុង​តំប​ន់អាស៊ាន​តាម​រ​យះកិច្ច​ស​ហ​ប្រ​តិប​ត្ត​ការ​និង​ភាព​ជាដៃគូរ​ដ៏រឹង​មាំរ​ប​ស់យើង។ឯ.ឧទៀ.បាញ់បាន​សំដែង​នូវ​ជំនឿជឿជាក់ថា៖ទំនាក់ទំន​ង​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាងអាស៊ាន-ចិន​នឹង​កាន់តែប្រ​សើរ​ឡើង​ដើម្បីផ​ល​ប្រ​យោជ​ន៍នៃប្រ​ជាជ​ន​ប្រ​ទេស​ទាំង​ពីរអាស៊ាន​និង​ចិន​តាម​រ​យៈការ​លើក​កំព​ស់ស​ន្តិភាព​ស្ថេរ​ភាព​និង​ការអភិឌ្ឍ​ន៍នៅក្នុង​តំប​ន់៕


ឯកឧត្ត​ម ទៀ បាញ់ ចូល​រួម​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី10នៅសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ២៥ឧស​ភា២០១៦

ប្រ​ទេស​ឡាវ​បាន​រៀប​ចំទ​ទួល​ធ្វើជាម្ចាស់ផ្ទះនៃកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី១០​ដែល​បាន​ប្រ​ព្រឹត្តិទៅក្រោម​ប្រ​ធាន​ប​ទ​ការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្ត​ការ​ការ​ពារ​ជាតិសំរាប់ស​ហ​គ​ម​ន៍អាស៊ានអោយ​មាន​ភាព​រឹង​មាំដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រារ​ព្ធ​ធ្វើនៅទីក្រុង​វៀង​ច​ន្ទ័នា​ថ្ងៃទី២៥ខែឧស​ភាឆ្នាំ២០១៦។អនុវ​ត្ត​ន៏តាម​ការអញ្ជើញ​រ​ប​ស់រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិតេយ្យ​ប្រ​ជាមានិត​ឡាវ​នៅថ្ងៃទី២៤ខែឧស​ភា​២០១៦ឯ.ឧនាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិអម​ដំណើរ​ដោយឯ.ឧនាយឧត្ត​ម​សេនីយ៏ នាង ផាត​ រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិបាន​ដឹក​នាំគ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាអញ្ជើញ​ទៅធ្វើទ​ស្ស​កិច្ច​និង​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី១០នៅសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ ដែល​បាន​ប្រ​ព្រឹត្តិទៅរ​យៈពេល២​ថ្ងៃចាប់ពីថ្ងៃទី២៥ដ​ល់ថ្ងៃទី២៦ខែឧស​ភាឆ្នាំ២០១៦។
ថ្លែង​បើក​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី១០នាឪកាស​នោះឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡាត រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ​បាន​ឡើង​ថ្លែងអំណ​រ​គុណ​ចំពោះប​ណ្តាប្រ​ធាន​គ​ណៈប្រ​តិភូប្រ​ទេសអាស៊ាន​ដែល​បាន​គាំទ្រ​ភាព​ជាប្រ​ធាន​រ​ប​ស់ប្រ​ទេស​ឡាវ​នៅក្នុង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពាជាតិអាស៊ាន អេ ឌី អឹម អឹម( ADMM )និង​កិច្ច​ប្រ​ជុំផ្សេងៗទៀត។ឯកឧត្ត​ម​បាន​ប​ញ្ជាក់ថា៖ ក្នុង​រ​យៈពេល ១០ ឆ្នាំ ADMM បាន​រួម​ចំណែក​ជំរុញអោយ​មាន​ការ​ប្តេជ្ញាចិត្ត​រួម​គ្នា ដើម្បីប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ និង​រួម​គ្នាដោះស្រាយ​ប​ញ្ហាប្រ​ឈ​ម​នានា នាំម​ក​នូវ​ស​ន្តិភាព​និង​ស្ថេរ​ភាព​ក្នុង​តំប​ន់ ។ កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន គឺជាស​រ​ស​រ​ស្តំដ៏ សំខាន់រ​ប​ស់អាស៊ាន។ ការ​ជួប​ជុំគ្នានេះបាន​ធ្វើ ឱ្យ​មាន​ផ​ល​ប្រ​យោជ​ន៍ទៅវិញ​ទៅម​ក​ការ​យ​ល់ដឹង​គ្នាទៅវិញ​ទៅម​ក និង ការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នា។កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន នាពេល​នេះមិន​ត្រឹម​តែជ​ម្រុញឱ្យ​មាន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ព​ហុភាគីប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏បាន​ជំរុញ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ទ្វេភាគី​លើវិស័យ​ក​ក​ង​ទ័ព​ដែល​យ​ន្ត​ការ​កិច្ច​ស​ហ​ប្រ​តិប​ត្ត​ការ​រ​ប​ស់អាស៊ាន​បាន​ដើរ​តួនាទីយ៉ាង​សំខាន់បំរើអោយ​ផ​ល​ប្រ​យោជ​ន៍រួម ។ កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន​លើក​ទី​១០​​នាពេល​នោះបាន​ប្រ​ព្រឹត្តិទៅតាម​រ​បៀប​វីរៈរ​ប​ស់ខ្លួន​ដែល​បាន​គ្រោង​ទុក​ដោយ​កិច្ច​ប្រ​ជុំបាន​ស្តាប់រ​បាយ​ការ​ណ៍ស្តីពីការអភិវ​ឌ្ឍ​ន៍ថ្មីៗ នៅក្នុងអាស៊ាន,ស្តាប់រ​បាយ​ការ​ណ៍កិច្ច​ប្រ​ជុំម​ន្រ្តីជាន់ខ្ព​ស់ការ​ពារ​ជាតិអាស៊ាន និង កិច្ច​ប្រ​ជុំម​ន្រ្តីជាន់ខ្ព​ស់ការ​ពារ​ជាតិអាស៊ាន​បូក​ព្រ​ម​ទាំង​បាន​ស្តាប់រ​បាយ​ការ​ណ៍ស្តីអំពីកិច្ច​ប្រ​ជុំក្រៅផ្លូវ​ការអគ្គ​មេប​ញ្ជាការ​ក​ង​ទ័ពអាស៊ាន​លើក​ទី១៣ក​ន្ល​ង​ម​ក​ផ​ង​ដែរ។ ជាប​ន្ត​ប​ន្ទាប់ម​ក​ទៀត នៅក្នុង​ដំណើរ​ការ នៃកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន​លើក​ទី១០ នាឪកាស​នោះ ប​ណ្តា ឯកឧត្ត​ម ជារ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន​ក៏បាន​ចូល​រួម​ធ្វើការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈស្តីពីប​ញ្ហាស​ន្តិសុខ និង ការ​ពារ​ជាតិក្នុង​តំប​ន់និងអន្ត​រ​ជាតិដោយ​បាន​លើក​ឡើងអំពីភាព​ប្រ​ឈ​ម​នានាដែល​ទាក់ទ​ង​ទៅនិង​ប​ញ្ហាស​ន្តិសុខ​ក្នុង​តំប​ន់ ប​ញ្ហាប្រ​ឈ​ម​ភេរ​វ​ក​ម្មអន្ត​រ​ជាតិ​ ប​ញ្ហាន​យោបាយ​សេដ្ឋ​កិច្ច​ជំនួយ​ម​នុស្ស​ធ​ម៌និង​ស​ង្គ្រោះគ្រោះម​ហ​ន្ត​រាយ។ ប​ណ្តារ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​បាន​វាយ​តំលៃខ្ព​ស់ចំពោះការ​ឈាន​ចូល​ម​ក​ដ​ល់ខួប​លើក​ទី១០នៃកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន​ដែល​កិច្ច​ប្រ​ជុំនេះសំរេច​ដោះស្រាយ​បាន​ប​ញ្ហាជាច្រើន​ហើយ​នៅប​ញ្ហាមួយ​ចំនួន​ទៀត​បាន​កំព​ង់ដោះស្រាយ​ផ​ង​ដែរ ។
ក្នុង​ការ​ចូល​រួម​ផ្លាស់ប្តូរ​ទ​ស្ស​នៈស្តីពិប​ញ្ហាស​ន្តិសុខ និង​ការ​ពារ​ជាតិក្នុង​តំប​ន់ និងអន្ត​រ​ជាតិនាឳកាស​នោះ ឯកឧត្ត​ម ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ក៏បាន​សំដែង​នូវ​ការ​ក​ត់សំគាល់ ចំពោះខួប​លើក​ទី ១០នៃការ​ប​ង្កើត​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន អេ ឌី អឹម អឹម - ADMM ។ ឯកឧត្ត​ម បាន​ប​ញ្ជាក់ថា៖ ADMM ជាកូន​សោរ​មួយ​ក្នុង​ចំណោម​យ​ន្ត​ការ​ស​ន្តិសុខ​ផ្សេងៗទៀត ដើម្បីដោះស្រាយ​នូវ​ប​ញ្ហាស​ន្តិសុខ​តំប​ន់រួម​គ្នានិង​លើស​ពីនេះ។ ជាង​នេះទៅទៀត ​ADMM បាន​ធ្វើអោយ​ប្រ​សើរ​ឡើង​នូវ​ជំហ​រ​ក​ណ្តាល​រ​ប​ស់អាស៊ាន​ដែល​ស​ង្ក​ត់ធ្ង​ន់លើអត្ត​ស​ញ្ញាណអាស៊ាន​និង​ផ្លូវអាស៊ាន​នៃ ការ​ធានានូវ​ស​ន្តិភាព ស​ន្តិសុខ និង​ការអភិវ​ឌ្ឍ​ន៍នៅក្នុង​តំប​ន់ទាំង​មូល ។ការ​ចូល​រួម​រ​ប​ស់ ADMM ជាមួយ​ដៃគូរ​ស​ន្ទាជាស​ក្តានុព​ល​ដ៏អស្ចារ្យ​សំរាប់កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាក់ស្តែង​រឹង​មាំ ។ ឯ.ទៀ បាញ់បាន​ប​ញ្ជាក់ថា៖ ដោយ​ប្រ​កាន់ជាប់នូវ​ស្ថាន​ភាព​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​បូក​ ADMM-PLUS នាពេល​ប​ច្ចុប្ប​ន្ន​យើង​បាន​សំរេច​នូវ​គោល​បំណ​ង​នៃកិច្ច​ស​ហ​ការ​ស​ន្តិសុខ​ជាក់ស្តែង​រ​ប​ស់យើង ។ តាម​រ​យៈការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈនោះដែរ ឯ.ឧ ទៀ បាញ់បាន​ស​ង្ក​ត់ធ្ង​ន់ថា៖ ក​ម្ពុជាប្តេជ្ញាចិត្ត​យ៉ាង​មុត​មាំក្នុង​ការ​ធ្វើអោយ​កាន់តែប្រ​សើរ​ឡើង​នូវ​ទំរ​ង់ស​ន្តិសុខ​ទាំង​ពីរ​នេះគឺ ADMM និង ADMM បូក ។ ឯ.ឧ បាន​ប​ន្ត​ថា៖​ ស​ន្តិភាព ស​ន្តិសុខ ការអភិវ​ឌ្ឍ​ន៍​​ និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ឈ្នះឈ្នះប​ង្កើតអោយ​មាន​ទិស​ស្លោក​ព្រ​ម​ទាំង​មាន​ការឯក​ភាព​គ្នាលើពិភ​ព​លោក​យើង​នេះ ។  ទាក់ទ​ង​ទៅនឹង​ការ​ប្រ​ឈ​ម​នានាដែល​ប្រ​ទេសអាស៊ាន​កំព​ង់ចាប់អារ​ម្ម​ណ៍នោះ ឯ.ឧ ទៀ បាញ់ បាន​ប​ញ្ជាក់ថា៖ក​ម្ពុជាបាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​កិច្ច​ខិត​ខំប្រឹង​ប្រែង ព​ង្រឹង​ច​ល​នាកាត់ប​ន្ថ​យ​ប​ញ្ហាប្រ​ឈ​ម ដែល​ជាគំនិត​ផ្តួច​ផ្តើម​ដ៏សំខាន់រ​ប​ស់អាស៊ាន ។ប​ន្ទាប់ពីបាន​ធ្វើការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈស្តីពីប​ញ្ហាស​ន្តិសុខ​និង​ការ​ពារ​ជាតិក្នុង​តំប​ន់រួច​ម​ក កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិ អាស៊ាន​លើក​ទី១០ក៏បាន​ធ្វើការអនុម័តឯក​សារ​ចំនួន៣ ក្នុង​នោះរួម​មាន៖ ទី ១ ឯក​សារ​ល​ក្ខ​ខ​ណ្ឌ​ប្រ​តិប​ត្តិនៃក្រុម​ត្រៀម​ខ្លួន​ជាស្រេច​ស្តីពីជំនួយ​ម​នុស្ស​ធ​ម៌ និង​ស​ង្គ្រោះគ្រោះម​ហ​ន្ត​រាយ .ឯក​សារ​ទី ២​ ​ស្តីពីល​ក្ខ​ខ​ណ្ឌ​ប្រ​តិប​ត្តិនៃម​ជ្ឈ​ម​ណ្ឌ​ល​វេជ្ជ​សាស្ត្រ​យោធាអាស៊ាន និង ទី ៣ ឯក​សារ​ទ​ស្ស​ន​ទាន​ស្តីពីការ​ប​ង្កើត​ក្រុម​ការ​ងារ​ជំនាញ​ស្តីពីស​ន្តិសុខ​ប្រ​ព​ន្ធ័ អ៊ីន​ធ​រ័ណេត​ក្រ​ប​ខ​ណ្ឌ័ ADMM-បូក។ 
ប​ន្ទាប់ពីបាន​ប​ញ្ច​ប់កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន​លើក​ទី១០ស្រ​ប​ទៅតាម​រ​បៀប​វីរៈរ​ប​ស់ខ្លួន​រួច​ម​កឯកឧត្ត​ម​រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន​ក៏បាន​ចុះហ​ត្ថ​លេខាលើសេច​ក្តីប្រ​កាស​រួម​នៃកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិលើក​ទី១០ស្តីពីការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ការ​ពារ​ជាតិសំរាប់ស​ហ​គ​ម​ន៍អាស៊ានអោយ​មាន​ភាព​រឹង​មាំ។ សូម​ប​ញ្ជាក់ថា៖នៅក្នុង​សេច​ក្តីថ្លែង​ការ​ណ៍រួម​រ​ប​ស់នៃកិច្ច​ប្រ​ជុំអាស៊ាន​លើក​ទី១០នៅប្រ​ទេស​ឡាវ​បាន​ប​ញ្ជាក់ឡើង​វិញ​ពីតួនាទីរ​ប​ស់អាស៊ាន​និង​ជំហ​រ​ក​ណ្តាល​រ​ប​ស់ខ្លួន​ដែល​ជាគ​ន្លិះដឹក​នាំកំលាំង​ក្នុង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ ការ​ពារ​ជាតិនិង​ស​ន្តិសុខ​ជាមួយ​ប្រ​ទេស​បូក​ដោយ​បើក​ចំហ​រ មាន​ត​ម្លាភាព​និង​និម្មាប​ន​ក​ម្ម​រួម​គ្នា៕

ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិអញ្ជើញ​ចូល​រួម​គោរ​ព​វិញ្ញាណ​ខ​ណ្ឌ​ស​ពឯកឧត្ត​មឧត្ត​ម​សេនីយ៏ឯក ទៀ សុទ្ធ
ព្រឹក​ថ្ងៃទី២៤ឧស​ភាឆ្នាំ២០១៦នៅភូមិគ្រឹះនៃក្រុម​គ្រួសារ​ស​ព​ផ្ទះលេខ៧ផ្លូវ៥៩២ស​ង្កាត់បាង​ក​ក់ទី២ខ​ណ្ឌ​ទួល​គោក​រាជ​ធានីភ្នំពេញឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍រ​ដ្ឋ​លេខាធិការអនុរ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ ពារ​ជាតិឯកឧត្ត​មអគ្គ​នាយ​កអគ្គ​នាយ​ក​រ​ង​នាយ​ទាហាន​នាយ​ទាហាន​រ​ង​នឹង​ព​ល​ទាហាន​ពីស្ថាប័ន​ចំណុះក្រ​សួង​ការ​ពាជាតិព្រ​ម​ទាំងឯកឧត្ត​មអគ្គ​មេប​ញ្ជាការអគ្គ​មេប​ញ្ជាការ​រ​ង​ខ.ភ.ម​នឹង​នាយ​ទាហាន​តាម​ប​ណ្ដាអង្ក​ភាព​ជើង​គោក​ជើង​ទឹក​ជើងអាកាស​នឹង​យោធ​ភូមិភាគ​បាន​ចូល​គោរ​ព​វិញ្ញាណ​ខ​ណ្ឌ​ស​ពឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក​ទៀ.សុទ្ធ​ជាកិច្ច​សំដែង​នូវ​ការ​ជួយ​រំលែក​ទុក្ខ​ដ​ល់ក្រុម​គ្រួសាស​ព​ផ​ង​ដែរ។
លោក​ជំទាវ​ស​ន​.ចាំណុង​ត្រូវ​ជាភ​រិយាគ្រួសារ​ស​ព​ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍​ ទៀ​.បាញ់​ ឧប​នាយ​ក រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ​ និង​លោក​ជំទាវ​ តៅ​ តឿន (ត្រូវ​ជាប្អូន​) ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍​ ទៀ​ វិញ​ និង​លោក​ជំទាវ​កាន់​.ច​ន្ទ្រា​ (ត្រូវ​ជាប្អូន​) ​ឯកឧត្ត​ម​ ទៀ ​សំស​ក្តិ​  និង​លោក​ជំទាវ ​(ត្រូវ​ជាកូន​)​ឯក ឧត្ត​ម ​ទៀ​ ប៊ុន​លៀម ​និង​លោក​ជំទាវ​ត្រូវ​ជាកូន​លោក​ជំទាវ ​ទៀ​ សំណាង​ និង​ស្វាមី​ (ត្រូវ​ជាកូន​) មាន ទុក្ខ យ៉ាង​ក្រៀម​ក្រ​ម​ដោយឯកឧត្ត​មឧត្ត​ម សេនីយ៍ឯក ទៀ សុទ្ធអគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈ ប​ច្ចេក​ទ​ស​ក្រ​សួង​ការ​ពារ​ជាតិបាន​ទ​ទួល​ម​រ​ណ​ភាព​នាថ្ងៃទី២២ ឧស​ភា ឆ្នាំ២០១៦វេលាម៉ោង៦:២១ នាទី ដោយ​រោគាពាធ​ស​ពឯកឧត្ត​ម ទៀ សុទ្ធ ក្រុម​គ្រួសារ​នឹង​គ​ណ​ក​ម្ម​ការ​បាន​ត​ម្ក​ល់ធ្វើបុណ្យ​ទៅ​តាម​ប្រ​ពៃណីព្រះពុទ្ធ​សាស​នាខ្មែរ​យើង​ពីថ្ងៃទី​២២​ ដ​ល់ថ្ងៃទី​២៦​ ខែឧស​ភា​ នៅភូមិគ្រឹះ​នៃក្រុម​គ្រួសារ​ស​ព​លេខ​៧​ផ្លូវ លេខ​៥៩២ស​ង្កាត់បឹង​ក​ក់​ទី២ខ​ណ្ឌ​ទួល​គោក​រាជ​ធានីភ្នំពេញ​លុះ​ព្រឹក​ឡើង​ថ្ងៃទី២៦ស​ព​នឹង​ដ​ង្ហែរ​ទៅបូជានៅវ​ត្ត​ ច័ន្ទ​បុរីវ​ង្ស​ខ​ណ្ឌ​ព្រែក​ព្នៅ​ រាជ​ធានីភ្នំពេញ៕

ឯ.ឧទៀ.បាញ់អញ្ជើញ​ទៅចូល​រួម​កិច្ច​ប្រ​ជុំរ​ដ្ធ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី១០នៅសាធារ​ណ​រ​ដ្ធ​ប្រ​ជាធិប​តេយ្យ​ប្រ​ជានិត​ឡាវ

 

        ត​ប​តាម​ការអញ្ជើញ​រ​ប​ស់រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនៃសាធារ​ណ​រ​ដ្ធ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ​នៅរ​សៀល​ថ្ងៃទី២៤ខែឧស​ភាឆ្នាំ២០១៦ឯឧនាយឧត្ត​ម​សេនីយ៍ទៀបាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិអម​ដំណើរ​ដោយឯឧនាយឧត្ត​ម​សេនីយ៍នាង ផាត​​រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិបានអញ្ជើញ​ចេញ​ដំណើរ​ទៅប្រ​ទេស​ឡាវ​ដើម្បីទៅចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី១០ដែល​នឹង​ប្រារ​ព្វ​ធ្វើនៅទីក្រុង​វៀង​ច័ន្ទ​សាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ​ចាប់ពីថ្ងៃទី២៤ដ​ល់ថ្ងៃទី២៦ខែឧស​ភាឆ្នាំ២០១៦​។

         ប​ន្ទាប់ពីចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី១០ ឯ.ឧទៀ.បាញ់នឹង​ប​ន្ត​ដឹក​នាំគ​ណ​ប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិធ្វើទ​ស្ស​ន​កិច្ច​ជាមិត្ត​ភាព​និង​ជាផ្លូវ​ការ នៅសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ​ប​ន្ត​ទៀត​ចាប់ពីថ្ងៃទី២៧ដ​ល់២៨ខែឧស​ភាឆ្នាំ២០១៦ត​ប​តាម​ការអញ្ជើញ​រ​ប​ស់រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិឡាវ​ដើម្បីព​ង្រឹង​ព​ង្រីក​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ណ៍រ​វាង​ក​ង​ទ័ព​ទាំង​ពីរអោយ​កាន់តែជិត​ស្និទ្ធ និង​រីក​ចំរើន​ថែម​ទៀត ។

         អញ្ជើញ​ជូន​ដំណើរឯ.ឧទៀ.បាញ់ដ​ល់ព្រ​លាន​យ​ន្ត​ហោះអន្ត​រ​ជាតិភ្នំពេញ​មានឯ.ឧនាយឧត្ត​ម​សេនីយ៍ម៉ឹង​.សំផ​ន ឯ.ឧនាយឧត្ត​ម​សេនីយ៍អ៊ី.ឈានឯ.ឧនាយឧត្ត​ម​សេនីយ៍ ជៀង​.អំរ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិឯ.ឧនាយឧត្ត​ម​សេនីយ៍សៅ.សុខាអគ្គ​មេប​ញ្ជាការ​រ​ង​ខ.​ភ​.ម​និង​ជាមេប​ញ្ជាការ​ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស​ព្រ​ម​ទាំងឯឧជាអគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ង​នាយ​ទាហាន​ជាន់ខ្ព​ស់នៅក្នុង​ក្រ​សួង​ការ​ពារ​ជាតិជាច្រើន​រូប​ទៀត ៕

ឯកឧត្ត​ម​ប​ណ្ឌិត​ហ៊ុន.ម៉ាណែតអញ្ជើញ​ចុះសួរ​សុខ​ទុក្ខ​នាយ​និង​ព​ល​ទាហាន​ទិស​យោធ​ភូមិភាគ​ទី៤និង​ទី៥ព្រ​ម​ទាំង​ជួប​សំណេះសំណាល​ជាមួយ​ស​មាជិក​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ខេត្ត​ប៉ៃលិន
ក​ង​ក​ម្លាំង​ឈ​រ​ជើង​នៅទិស​ទី៤ យោធ​ភូមិភាគ​ទី៥ បាន​ទ​ទួលអាវ​ភ្លៀង​ស​ម្តេច​តេជោ និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាម​រ​យ:ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ហ៊ុន ម៉ាណែត នាយ​រ​ង​សេនាធិការ​ចំរុះ មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោក និង​ជាមេប​ញ្ជាការ​ប​ញ្ជាការ​ដ្ឋាន​ជាតិក​ម្លាំង​ពិសេស​ប្រ​ឆាំង​ភេរ​វ​ក​ម្ម តំណាង​ដ៏ខ្ព​ង់ខ្ព​ស់រ​ប​ស់ស​ម្តេច​ទាំង​ពីរ អញ្ជើញ​ចុះសួរ​សុខ​ទុក្ខ និង​សំណេះសំំណាល​ជាមួយ​នាយ​ទាហាន ព​ល​ទាហាន នាយ​ន​គ​រ​បាល នាយអាវុធ​ហ​ត្ថ ព​លអាវុធ​ហ​ត្ថ ដែល​កំព​ង់ឈ​រ​ជើង​នៅទិស​ទី៤ យោធ​ភូមិភាគ​ទី៥ នាព្រឹក​ថ្ងៃទី ២៣ ខែ ឧស​ភា ឆ្នាំ២០១៦ ។
រួម​ដំណើរ​ក្ន​ងឱកាស​នោះ មានឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ គីម ប៊ុន​ថាន អគ្គ​មេប​ញ្ជាការ​រ​ង​នៃខ ភ ម ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្ន​ង​ការ​រ​ង​ន​គ​រ​បាល​ជាតិ ឯកឧត្ត​ម អភិបាល​នៃអភិបាល​ខេត្ត​ពោធិសាត់ ឯកឧត្ត​ម នាយ​រ​ង​សេនាធិការ​ចំរុះ ប្រ​ចាំទិស​ទី៤យោធ​ភូមិភាគ​ទី៥ និង​មេប​ញ្ជាការ​យោធ​ភូមិភាគ​ទី៥ ។
 ប​ន្ទាប់ពីមាន​ម​តិសំណេះសំណាល និង​នាំនូវ​ការ​ផ្តាំផ្ញើសួរ​សុខ​ទុក្ខ​ពីសំណាក់ស​ម្តេច​តេជោ និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញ​ចែកអាវ​ភ្លៀង​ជូន​ដ​ល់ក​ង​ក​ម្លាំង​ដែល​កំពុង​ឈ​រ​ជើង​នៅទិស​ទី៤ យោធ​ភូមិភាគ​ទី៥ មានអង្គ​ភាព​ទីប​ញ្ជាការ​ប្រ​ចាំទិស​ទី៤ ក​ង​ព​ល​តូច​ថ្មើរ​ជើង​លេខ១៤ ក​ង​ការ​ពារ​ព្រំដែន​លេខ៥០១ តំប​ន់ប្រ​តិប​ត្តិការ​សឹក​ពោធិសាត់ វ​រ​សេនាតូច​ការ​ពារ​ព្រំដែន​លេខ៥០៨ ផ្នែក​សឹក​រ​ង​វាល​វែង វ​រ​សេនាតូច​លេខ២ពោធិសាត់ ក​ង​រាជអាវុធ​ហ​ត្ថ​ពោធិសាត់ និង​វ​រ​សេនាតូច​ន​គ​រ​បាល​លេខ៨២វាល​វែង ។
នាយ​ទាហាន ព​ល​ហាន នាយអាវុធ​ហ​ត្ថ ព​លអាវុធ​ហ​ត្ថ​និង​នាយ​ន​គ​រ​បាល ព​ល​ន​គ​រ​បាល ដែល​កំពុង​ឈ​រ​ជើង​នៅទិស​ទី៤ យោធ​ភូមិភាគ​ទី៥ ទាំងអស់ បាន​សំដែង​នូវ​ក​ត្ត​ញ្ញូតាធ​ម៌យ៉ាង​ជ្រាល​ជ្រៅជាទីបំផុត ចំពោះស​ម្តេច​ទាំង​ពីរ ដែល​ជានិច្ច​កាល​បាន​ដឹិក​នាំប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​ខ្ព​ស់បំផុត ក្នុង​កិច្ច​ការ​ពារ ក​សាង និងអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិ ដែល​លោក​ទាំង​ពីរ​តែង​តែយ​ក​ចិត្ត​ទុក​ដាក់គិត​គូរ​ដោះស្រាយ​រាល់ការ​លំបាក និង​ទំនុក​បំរ៉ុង​ថែបំប៉ន ផ្គ​ត់ផ្គ​ង់ទាំង​ស​ម្ភារ: ថ​វិកា និង​ស្មារ​តី ដ​ល់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ជាពិសេស​បាន​ផ្ត​ល់ជាប់ជាប្រ​ចាំ គឺរ​ដូវ​រ​ងារ​ផ្ត​ល់អាវ​រ​ងារ ហើយ​នៅដើម​រ​ដូវ​វ​ស្សានេះលោក​បាន​ផ្ត​ល់អាវ​ភ្លៀង ។ ដើម្បីឆ្លើយ​ត​ប​នូវ​គុណ​បំណាច់ដ៏ធំធេង​នេះ ក​ង​ក​ម្លាំង​ទាំងអស់ បាន​ប្តេជ្ញាគាំទ្រ និង​ស្មោះត្រ​ង់ដាច់ខាត បំរើ ការ​ពារ លុះអវ​សាន្ត​ជីវិត ជាពិសេស​គឺការ​ពារ​ស​ម្តេច​តេជោ និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រ​ម​ទាំង​ក្រុម​គ្រួសារ​គ្រ​ប់ពេល​វេលា គ្រ​ប់កាល:ទេស: និង​ការ​ពារ​នូវ​ស្ថាប័ន​ព្រះម​ហាក្ស​ត្រ រ​ដ្ឋ​ធ​ម្ម​នុញ្ញ រាជ​រ​ដ្ឋាភិបាល ដែល​មាន​ស​ម្តេច​តេជោ ហ៊ុន សែន ជានាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៅអាណ​ត្តិនេះ និងអាណ​ត្តិក្រោយៗទៀត ហើយ​ប្រ​ឆាំង​ដាច់ខាត​នូវ​រាល់ទ​ង្វើរ​ខុស​ច្បាប់ ប​ង្ក​ច​លាច​ល អស​ន្តិសុខ ក្នុង​ស​ង្គ​ម​ជាតិពីប​ណ្តាជ​នអគ​តិដែល​មាន​បំណ​ង​ច​ង់ផ្តួល​រំលំរាជ​រ​ដ្ឋាភិបាល​ដែល​កើត​ចេញ​ពីការ​បោះឆ្នោត ។
នារ​សៀល ថ្ងៃទី ២៣ ខែឧស​ភា ឆ្នាំ២០១៦នេះឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក​ហ៊ុន ម៉ាណែត​បានអញ្ជើញ​ជួប​សំណេះសំណាល​និង​ចុះសួរ​សុខ​ទុក្ខ​ប​ង​ប្អូន​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ នៅទីប​ញ្ជាការ​ក​ង​ព​ល​តូច​ថ្មើរ​ជើង​លេខ៥២ចំណុះភូមិភាគ​ទី៥ក្នុងឱកាស​នោះឯកឧត្ត​ម​បាន​នាំយ​កអាវ​ភ្លៀង​មួយ​ចំនួន​ទៅចែក​ជូន​ដ​ល់នាយ​និង​ព​ល​ទ​ទាហាន​នៅទីនោះផ​ង​ដែរ។
ប​ន្ទាប់ម​ក​នារ​សៀល​ថ្ងៃដ​ដែល​នេះដែរឯកឧត្ដ​ម​ប​ណ្ឌិត​ហ៊ុន ម៉ាណែត អគ្គ​លេខាធិការ​រ​ង ស​មា
គ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជានិងឯកឧត្ដ​ម នាយឧត្ដ​ម​សេនីយ៍ គឹម ប៊ុន​ថាន អគ្គ​លេខាធិការ​រ​ង​ស​មាគ​ម
អតីត​យុទ្ធ​ជ​ន​ក​ម្ពុជាបានអញ្ជើញ​ជាអធិប​តីក្នុង​ពិធីសំណេះសំណាល​សួសុខ​ទុក្ខ​ដ​ល់ស​មាជិក​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ខេត្ត​ប៉ៃលិន៕