ព័ត៌មាន

ស​ម្តេច​ទៀ បាញ់ ចុះត្រួត​ពិនិត្យ​ការ​ដ្ឋាន​សាង​ស​ង់វិមាន​ឈ្នះឈ្នះ
     នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា​ ឆ្នាំ២០១៧​ ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧប​នាយ​ក​ដ្ឋាន រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ចុះត្រួត​ការ​ដ្ឋាន​សាង​ស​ង់​វិមាន​ឈ្នះ​ឈ្នះ​ ព្រ​ម​ទាំង​ដឹក​នាំ​កិច្ច​ពិភាក្សា​ការ​ងារ​ ត្រៀម​រៀប​ចំ​រ​បាយ​ការ​ណ៍​ល​ទ្ធ​ផ​ល​ការ​សាង​ស​ង់វិមាន​ឈ្នះឈ្នះ​ ដែល​បាន​សាង​ស​ង់​អស់​រ​យៈពេល​ជាង​មួយ​ឆ្នាំ​ក​ន្ល​ង​ម​ក។​
    មុន​ដំណើរ​ការ​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​អញ្ជើញ​ត្រួត​ពិនិត្យ​ផ្ទាំង​សិលា​ចារឹក​ ស្តី​ពីទិវា​ច​ង​ចាំ​ដំណើរ​ឆ្ពោះ​ទៅការ​ផ្តួល​រំលំ​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ ប៉ុល ព​ត ដែល​បាន​ឆ្លាក់​ភ្ជាប់​នឹង​ ជ​ញ្ជាំង​វិមាន​ឈ្នះ​ឈ្នះ  ត្រួត​ពិនិត្យ​ប​វិវេណ​វិមាន​ឈ្នះឈ្នះ ដែល​បាន​កំព​ង់រៀប​ចំ​លំអរ​ ក្រាល​ថ្ម ម៉ាប ធ្វើសួរ​ផ្តា  និង​ការ​ដាក់តាំង​នូវ​រូប​ស​ត្វ​តោ និង​ស​ត្វ​នាគ ដែល​រ​ហូត​ម​ក​ដ​ល់​ពេល​នេះ​សំណ​ង់​វិមាន​ឈ្នះ​ឈ្នះ​ កាន់​តែ​លេច​ចេញ​ជា​រូប​រាង​ ប្រ​ក​ប​ដោយ​សោភ័ណ​ភាព​ជា​ប​ណ្តើរៗ​។
    នៅក្នុង​ឱកាស​នោះ​ ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់​ ក៏បាន​អញ្ជើញ​ទៅ​ត្រួត​ពិនិត្យ​ ការ​ចាក់​បេតុង​កំពូល​ជ្រុង​ទាំង៣​ ត​ភ្ជាប់​ពីជ្រុង​ទាំង​៥​ ផ្នែក​ក​ណ្តាល​ឡើង​ទៅ​លើ  មាន​កំព​ស់​៣៣ម៉ែត្រ​ ដែល​ជ្រុង​ទាំង៣​នេះ​ តំណាង​អោយ​ទី១​ ធានាជីវិត​ ទី២ ធានារ​ក្សា​មុខ​ងារ​តួនាទី​ និងអាជីព​ និង​ទី៣ ធានា​រ​ក្សា​ក​ម្ម​សិទ្ធ​ឯក​ជ​ន​។ នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ នាឱកាស​នោះ ឯកឧត្ត​ម នាយ​ឧត្ត​ម​សេនីយ៍​ ណឹប សុវ​ត្ថិ អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ និង​កិច្ច​ការ​ប​រ​ទេស​ និង​ជា​ប្រ​ធាន​ក្រុម​ការ​ងារ​សាង​ស​ង់​វិមាន​ឈ្នះឈ្នះ​ បាន​ប​ញ្ជាក់​អោយ​ដឹង​ថា​៖ ការ​ចាក់​បេតុង​លើក​នេះ​ គឺ​ជា​ការ​ចាក់​បេតុង​លើក​ទី៤​ ជា​ប្រ​វ​ត្តិសាស្ត្រ​ នៃ​សំណ​ង់​វិមាន​ឈ្នះឈ្នះ​ ប​ន្ទាប់​ពី​បាន​ចាក់​បេតុង​សំណ​ង់​តំប​ន់​ក​ណ្តាល​៧​ជ្រុង​ និង​៥ជ្រុង​រួម​ម​ក​។ ឯកឧត្ត​ម​ក៏បាន​លើក​ឡើង​នូវ​ល​ទ្ធ​ផ​ល​ការ​ងារ​ ដែល​ក្រុម​ការ​ងារ​បាន​អនុវ​ត្ត​ក​ន្ល​ង​ ដើម្បី​ប្រ​មូល​ផ្តុំ​នូវ​ខ្លឹម​សារ ទ​ស្ស​នៈវិស័យ​ ដែល​ទាក់​ទ​ង​ទៅនឹង​ការ​ងារ​សាង​ស​ង់​វិមាន​ឈ្នះឈ្នះ​ ដូច​ជា​ធ្វើប​ឋ​ក​ថា​ ស្តី​ពី​សុខ​ដុម​នីក​ម្ម​សាស​នា​ ការ​គិត​គូអំពី​រ​ច​នា​ប​ទ​ស​ម្រាប់​ការ​ក​សាង​ក្លោង​ទ្វាចូល​វិមាន​ ការ​រៀប​ចំ​សារៈម​ន្ទីរ​ ក្នុង​វិមាន​ឈ្នះ​ឈ្នះ​ និង​ការ​ក​សាង​តំប​ន់​ស​មិទ្ធ​ផ​ល​ និង​តំប​ន់​សុខ​ដុម​នីក​ម្ម​។​
    ថ្លែង​ទៅ​កាន់​កិច្ច​ប្រ​ជុំ​ ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​ប​ញ្ជាក់​ថា៖ ន​យោបាយ​ឈ្នះ​ឈ្នះ​ ផ្តើម​ចេញ​ពី​ធិវាច​ង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​រ​ក​ការ​ផ្តួល​រំលំ​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍​ ប៉ុល ព​ត ក្នុង​ស្រុក​មេមុត​ថ្ងៃ​២០ មិថុនា​ ឆ្នាំ១៩៧៧​ ដែល​ចាប់​ពី​ពេល​នោះម​ក​ ស​ម្តេច​តេជោ ហ៊ុន សែន មាន​ភាព​ជាអ្ន​ក​ដឹក​នាំ​ចាប់​តាំង​ពី​ពេល​នោះ​ម​ក​ដ​ល់​ប​ច្ចុប្ប​ន្ន​នេះ។ ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ប​ញ្ជាក់​ថា​៖ ច​ង់​បាន​ការ​អភិវ​ឌ្ឍ​ន៍ ទាល់​តែ​មាន​ស​ន្តិភាព​រឹង​មាំ​ ដូច​នេះ សំណ​ង់​វិមាន​ឈ្នះឈ្នះ គឺជា​ផ្នែក​មួយ​ក្នុង​ការ​រួម​ចំណែក​ព​ង្រឹង​ស​ន្តិភាព​ និង​ការ​អភិវ​ឌ្ឍ​ន៍ អោយ​បាន​រីក​ចំរើន​៕​

ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រ​ជុំរួម​ស​មាគ​ម​មិត្ត​ភាព​ក​ម្ពុជា-ថៃ និង​ស​ម​គ​ម​មិត្ត​ភាព ថៃ-ក​ម្ពុជា
ស​មាគ​ម​មិត្ត​ភាព​ក​ម្ពុជា-ថៃ និង​ស​មាគ​ម​មិត្ត​ភាព​ថៃ-ក​ម្ពុជា បាន​ប្រ​ជុំរួម នាថ្ងៃទី២៥ ខែវិច្ឆិកាក​ន្ល​ង​ទៅនេះ នៅវិមាន​ស​ន្តិភាព នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាស្ថិត​ក្រោម​អធិប​តីភាព​ស​ហ​ប្រ​ធាន ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី ក្រ​សួង​ការ​ពារ​ជាតិ និងឯកឧត្ត​ម វិចិត្រ យ៉ាធីត ប្រ​ធាន ស​មាគ​ម​មិត្ត​ភាព​ថៃ-ក​ម្ពុជា។
​​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ស​ម្តែង​ការ​ស្វាគ​ម​ន៍យ៉ាង​ក​ក់ក្តៅ​ចំពោះ​គ​ណៈប្រ​តិភូស​មាគ​ម​មិត្ត​ភាព​ថៃ-ក​ម្ពុជា ដែល​ដឹក​នាំដោយឯកឧត្ត​ម វិចិត្រ យ៉ាធីត អញ្ជើញ​ម​ក​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំនៅក​ម្ពុជានាពេល​នេះ។ ស​ម្តេច​បាន​ចាត់ទុក​ថា ជា​ស​ក្ខី​ភាព​​ឆ្លុះប​ញ្ចាំងឲ្យ​ឃើញ​នូវ​ឆ​ន្ទៈនៃការ​ប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់ និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រ​ប​ស់ស​មាគ​ម​មិត្ត​ភាព​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា-ថៃ ក្នុង​ការ​ប​ង្កើន​ល្បឿន​នូវ​កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិការ​លើគ្រ​ប់វិស័យ។
ឯកឧត្ត​ម វិចិត្រ យ៉ាធីត បាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ទំនាក់​ទំន​ង​ជិត​ស្និត​រ​វាង​ស​មាគ​ម​មិត្ត​ភាព​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា-ថៃ នាពេល​ក​ន្ល​ង​ម​ក សំដៅ​បោះ​ជំហាន​ទៅមុខឲ្យ​កាន់តែមាន​ស​ន្ទុះខ្លាំង​ក្លាឡើង​ថែម​ទៀត​ប្រ​ក​ប​ដោយ​ផ្លែផ្កា។ ឯកឧត្ត​ម ក៏បាន​លើក​ឡើងអំពីស​មិទិផ​ល​ដែល​ស​ម្រេច​បាន​នាឆ្នាំ២០១៧ និង​ផែន​ការ​ស​ក​ម្ម​ភាព​ការ​ងារ​រ​ប​ស់ស​មាគ​ម​មិត្ត​ភាព​ថៃ-ក​ម្ពុជា ស​ម្រាប់ឆ្នាំ២០១៨ខាង​មុខ ដោយ​ផ្តោត​សំខាន់​លើ​វិស័យ​កីឡា វ​ប្ប​ធ​ម៌ សាស​នា អប់រំ ពាណិជ្ជ​ក​ម្ម ទំនាក់ទំន​ង​ព្រំដែន និង​យុវ​ជ​ន​ប​ន្ត​វេន។
ក្នុង​កិច្ច​ប្រ​ជុំនោះដែរ ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ស្នើឲ្យ​ស​មាគ​ម​មិត្ត​ភាព​ថៃ-ក​ម្ពុជា ប​ន្ត​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​លើវិស័យ​មួយ​ចំនួន​នៅក​ម្ពុជា ក្នុង​រួម​មាន វិស័យ​កីឡា ដោយ​រៀប​ចំឲ្យ​មាន​ព្រឹត្ត​ការ​ណ៍ ដូច​ជា ការ​ប្រ​កួត​ប្រ​ដាល់ បាល់ទាត់ បាល់ទះ បេត​ង់ សីប៉ាក់តាក្រ​នៅក​ម្ពុជា ព្រ​ម​ទាំង​ជ​ម្រុញ​ធ្វើការ​ហ្វឹក​ហាត់រួម​គ្នា ផ្លាស់ប្តូរ​ប​ទ​ពិសោធ​ន៍​ទៅវិញ​ទៅម​ក ទាំង​នៅប្រ​ទេស​ក​ម្ពុជា និង​ថៃ ដើម្បីលើក​ក​ម្ព​ស់​ស​ម​ត្ថ​ភាព​វិស័យ​កីឡា ឲ្យ​ប្រ​សើរ​ឡើង​ថែម​ទៀត។
ប​ន្ត​ជួយ​ធ្វើការ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស លើវិស័យ​ក​សិក​ម្ម សិប្ប​ក​ម្ម និង​ជួយ​ជ​ម្រុញ​ស​ហ​គ្រាស​ធុន​តូច និង​ម​ធ្យ​ម​ដ​ល់ក​ម្ពុជា។ ជួយ​ផ្ត​ល់អាហារូប​ក​រ​ណ៍​ដ​ល់​និស្សិត​ក​ម្ពុជា ពីលើអាហារូប​ក​រ​ណ៍ថៃដែល​បាន​ផ្ត​ល់តាម​រ​យៈក្រ​សួងអប់រំ យុវ​ជ​ន និង​កីឡា។
ព​ង្រឹង​ទំនាក់ទំន​ង​ផ្នែក​ធុរ​កិច្ច ផ្នែក​ស​ង្គ​ម និង​វ​ប្ប​ធ​ម៌ ដោយ​រៀប​ចំការ​តាំង​ពិព​ណ៌​រួម​គ្នា រ​វាង​ពាណិជ្ជ​ក​ម្ម​ក​ក​ម្ពុជា-ថៃ នៅក្នុង​ព្រឹត្តិការ​ណ៍សំខាន់ៗ ក្នុងឱកាស​បុណ្យ​ស​មុទ្រ បុណ្យ​ទ​ន្លេ ព្រ​ម​ទាំង​ពិធីផ្សេងៗ ដូច​ជាការ​ប្រ​គុំត​ន្ត្រីស​ម័យ​រួម​គ្នា ក​ម្ពុជា-ថៃ ដើម្បីស្វែង​រ​ក​ការ​គាំទ្រ​ពីស​ប្បុរ​ស​ជ​ន​នានា ជួយ​ដ​ល់វិស័យ​ម​នុស្ស​ធ​ម៌ ដូច​ជា ម​ន្ទីពេទ្យ​គ​ន្ធ​បុប្ផា និង​ជ​ម្រុញឲ្យ​មាន​ការ​តាំង​ពិព​ណ៌ពាណិជ្ជ​ក​ម្ម​រ​ប​ស់ក​ម្ពុជានៅប្រ​ទេស​ថៃ។
រៀប​ចំប្រ​តិភូផ្លាស់ប្តូរ​ដំណើរ​ទ​ស្ស​ន​កិច្ច និង​ដ​ក​ប​ទ​ពិសោធ​ន៍ទៅវិញ​ទៅក​ម លើ​ការ​ងារ​ប្រ​វ​ត្តិសាស្ត្រ​ប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា-ថៃ។
និង​កិច្ច​ខិត​ខំស​ម្រ​ប​ស​ម្រួល​ការ​ដឹក​ជ​ញ្ជូន​ក​សិក​ម្ម ពាណិជ្ជ​ក​ម្ម ក​សិផ​ល​ចេញ​ចូល​តាម​ច្រ​ក​ផ្លូវ​គោក ផ្លូវ​ទឹក ក​ម្ពុជា-ថៃ, លើក​ក​ម្ព​ស់ជីវ​ភាព​រ​ស់នៅរ​ប​ស់​ប្រ​ជាជ​ល​រ​ដ្ឋ​តាម​ព្រំដែន ឲ្យ​កាន់ប្រ​សើរ​ឡើង​ថែម​ទៀត តាម​រ​យៈផ្សារ​ភា្ជ​ប់រឹត​ចំណ​ង​មិត្ត​ភាព និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា-ថៃ ក្នុង​គោល​ដៅក​សាង​ព្រំដែន​ជាតំប​ន់ស​ន្តិភាព ស​ន្តិសុខ ស​ហ​ប្រ​តិប​ត្តិការ និង​ការអភិវ​ឌ្ឍ​ពិត​ប្រាក​ដ។
ជាមួយ​គ្នានោះ ឯកឧត្ត​ម វិចិត្រ យ៉ាធីត បាន​ស​ម្តែង​ការអបអរ​សាទ​រ និង​ទ​ទួល​យ​ក​គ្រ​ប់ចំណុច​ដែល ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើក​ឡើង​ដើម្បីព​ង្រឹង​ចំណ​ង​ទំនាក់ទំន​ង​មិត្ត​ភាព​ជាប្រ​ពៃណី ភាព​ជាអ្ន​ក​ជិត​ខាង​ល្អ និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជិត​ស្និត​លើគ្រ​ប់វិស័យ​រ​វាង ស​មាគ​ម​មិត្ត​ភាព​ក​ម្ពុជា-ថៃ និង ស​មាគ​ម​មិត្ត​ភាព​ថៃ-ក​ម្ពុជា។
នៅល្ថាច​ថ្ងៃទី២៥ ខែវិច្ឆិកាដ​ដែល​នេះដែរ ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ និងឯកឧត្ត​ម វិចិត្រ យ៉ាធីត បានអញ្ជើញ​ជាអធិប​តីភាព ក្នុង​ការ​ប្រ​កួត​កីឡាប្រ​ដាល់ក​ម្ពុជា-ថៃ មិត្ត​ភាពអន្ត​រ​ជាតិ នៅព​ហុកីឡាដ្ឋាន​ជាតិ អូឡាំពិក។
នេះជាព្រឹត្តិការ​ណ៍ថ្មីមួយ​រ​ប​ស់ស​មាគ​ម​មិត្ត​ភាព​ក​ម្ពុជាថៃ និង​ស​មាគ​ម​មិត្ត​ភាព​ថៃក​ម្ពុជា បាន រួម​គ្នារៀប​ចំ ដើម្បីយ​ក​ថ​វិកាទៅជួយ​ដ​ល់​ម​ន្ទីរ​ពេទ្យ​គ​ន្ធ​បុប្ផា ហើយ​ព្រឹត្តិការ​ណ៍នេះក៏ជាការ​លើក​ស្ទួយ​ពីទំនាក់ទំន​ង​ដ៏ល្អរ​វាង​ភាគីទាំង​ពីរ លើគ្រ​ប់វិស័យ​តាម​រ​យៈការ​ប​ង្កើត​ស​មាគ​ម​នេះផ​ង​ដែរ។
ថ្លែង​នៅក្នុង​ក​ម្ម​វិធីនោះ ស​ម្តេច​ពិជ័យ​សេនាទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីនិង ជារ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិនិង​ជាប្រ​ធាន​ស​មាគ​ម​មិត្ត​ភាព​ក​ម្ពុជា-ថៃបាន​លើក​ឡើង​ថា ព្រឹត្តិការ​ណ៍ប្រ​ដាល់ក​ម្ពុជា-ថៃមិត្ត​ភាពអន្ត​រ​ជាតិនេះគឺជាស​ក​ម្ម​ភាព​មួយ​ដែល​ភាគីទាំង​ពីរ ធ្វើឡើង​ដើម្បីរៃអង្គាស់ប្រាក់ ពីស​ប្បុរ​ស​ជ​ន​ជួយ​ដ​ល់ម​ន្ទីរ​ពេទ្យ​គ​ន្ធ​បុប្ផា​ហើយ​ក៏ជា​ស​ក​ម្ម​ភាព​មួយ​ដែល​ប​ង្ហាញ​ពីទំនាក់ទំន​ង​ដ៏ល្អរ​វាង ប្រ​ទេស​ភូមិផ​ង​រ​ប​ង​តែមួយ​ផ​ង​ដែរ។
ស​ម្តេច​ពិជ័យ​សេនាទៀ បាញ់បាន​លើក​ឡើង​ទៀត​ថា នេះគឺជាព្រឹត្តិការ​ណ៍ដ៏ធំ​និង​ប្រ​វ​ត្តិសាស្រ្ត ស​ម្រាប់ប្រ​ទេស​ទាំង​ពីរ ដែល​បាន​ធ្វើស​ក​ម្ម​ភាព​ម​នុស្ស​ធ​ម៌រួម​គ្នា​ក្រោយ​ពី​ប​ង្កើត​នូវ​ស​មាគ​ម​នេះឡើង ហើយ​ភាគីទាំង​ពីរ​ក៏នឹង​ប​ង្កើន​ស​ក​ម្ម​ភាព កីឡាប្រ​ដាល់​មិត្ត​ភាព​អន្ត​រ​ជាតិនេះឲ្យ​បាន​ញឹក​ញាប់ផ​ង​ដែរ ដើម្បីធ្វើយ៉ាង​ណាឲ្យ​ប្រ​ជាជ​ន និង​ប្រ​ទេស​ទាំង​ពីរ​កាន់តែមាន​ភាព​ស្និត​ស្នាល​នឹង​គ្នាខ្លាំង​ឡើងៗថែម ទៀត។
ស​ម្តេច​បាន​ប​ន្ត​ទៀត​ថា នាពេល​នេះរ​ដ្ឋាភិបាល​នៃប្រ​ទេស​ទាំង​ពីរ (ក​ម្ពុជា-ថៃ)​បាន​ធ្វើការ​ទំនាក់ទំន​ង​គ្នាលើគ្រ​ប់វិស័យ​ជាពិសេស​ភាគីទាំង​ពីរ​បាន​ប​ង្កើន​ទំហំពាណិជ្ជ​ក​ម្ម​ទ្វេភាគីកាន់តែធំឡើងៗថែម​ទៀត។ ជាង​នេះទៅទៀត​ថ្នាក់ដឹក​នាំនៃប្រ​ទេស​ទាំង​ពីរ​ក៏បាន​ជ​ម្រុញ​ដ​ល់យោធា​តាម​ខ្សែប​ន្ទាត់ព្រំដែន នៃប្រ​ទេស​ទាំង​ពីរ​ប​ង្កើន​ស​ក​ម្ម​ភាព​រួម​គ្នា​តាម​រ​យៈការ​លេង​កីឡា បាល​ទាត់ កីឡាបាល​ទះ កីឡា ប្រ​ដាល់ កីឡារ​ត់ម៉ារ៉ាតុង និង​កីឡាផ្សេងៗផ​ង​ដែរ៕

កិច្ច​ប្រ​ជុំថ្នាក់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស្តី​ពី​ការ​​រ​ក្សា​ស​ន្តិភាព​​ក្នុង​​ក្រ​ប​​ខ​ណ្ឌ័​អង្គ​ការ​​ស​ហ​​ប្រ​​ជា​ជាតិ​​​ បាន​​​ប​ង្ហាញ​​​ពី​​ការ​​​ប្តេជ្ញា​ចិត្ត​រួម​គ្នាថែរ​ក្សាស​ន្តិភាព​ក្នុង​ពិភ​ព​លោក
       នៅ​ក្នុង​កិច្ច​ប្រ​ជុំ​​ថ្នាក់​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​ ស្តី​ពី​ការ​រ​ក្សា​​ស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ័​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ដែល​ប្រ​ទេស​កាណាដា​ទ​ទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ប​ណ្តាល​រ​ដ្ឋ​ជា​ស​មាជិក​ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​នេះ​ បាន​ប​ង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ថែ​រ​ក្សា​ស​ន្តិភាព​ក្នុង​ពិភ​ព​លោក​ ការ​ប​ង្កើន​យ៉េន​ឌ័រ​ រួម​ទាំង​ការ​ប​ង្កើន​ស​ម​ត្ថ​ភាព​ជំនាញ​ថែ​រ​ក្សា​ស​ន្តិភាព​។ នៅ​ក្នុង​កិច្ច​ប្រ​ជុំ​នោះ​បាន​គោរ​ព​វិញាណ​ខ​ន្ត័​ដ​ល់​បុគ្គ​លិក​ក​ង​ទ័ព​មួក​ខៀវ​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ ដែល​បាន​ព​លី​ជីវិត​ ក្នុង​បុព្វ​ហេតុ​រ​ក្សា​ស​ន្តិភាព​ នា​រ​យៈ​ពេល​ក​ន្ល​ង​ម​ក​។ ក្នុង​កិច្ច​ប្រ​ជុំ​រ​យៈ​ពេញ​មួយ​ថ្ងៃ ​នៅ​ថ្ងៃទី១៥​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៧​កិច្ច​ប្រ​ជុំ​បាន​ផ្ត​ល់​នូវ​គំនិត​ផ្តួច​ផ្តើម​ថ្មីៗ​  ​ដើម្បី​រួម​គ្នា​ដោះ​ស្រាយ​ប​ញ្ហាប្រ​ឈ​ម​នានា ​ និង​រិះ​រ​ក​វិធី​ថែរ​ក្សា​ស​ន្តិភាព​ស​ម្រាប់​ថ្ងៃ​អនាគ​ត​។​
       ​ថ្លែង​ស​ន្ទ​រ​ក​ថា​ទៅកាន់​កិច្ច​ប្រ​ជុំ​​ថ្នាក់​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​ ស្តី​ពី​ការ​រ​ក្សា​​ស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ័​អង្គ​ការ​​ស​ហ​ប្រ​ជាជាតិ​ ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ បាន​មាន​ប្រ​សាស​ន៍​ចាត់​ទុក​ កិច្ច​ប្រ​ជុំ​នេះ​មាន​សារ​សំខាន់​ស​ម្រាប់បំរើ​អោយ​ការ​ងារ​ថែ​រ​ក្សា​ស​ន្តិភាព​ ក្នុង​គោល​ដៅ​រួម​គ្នា​មួយ​តាម​រ​យៈ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុត​មាំ​រ​ប​ស់​ប្រ​មុខ​ដឹក​នាំ​ ក្នុង​ការ​ធានា​សុវ​ត្ថិភាព​ និង​ស​ន្តិសុខ​ ដ​ល់​ក​ង​កំលាំង​ថែ​រ​ក្សា​ស​ន្តិភាព​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ ដើម្បី​ស​ង្គ្រោះ​ជីវិត​ម​នុស្ស​ កាពារ​ប្រ​ជាជ​ន​ និង​ជួយ​ប្រ​ទេស​ជា​ច្រើន​ដែល​កំពុង​ត​ស៊ូ​ងើប​ពី​ជំលោះ​។ ស​ម្តេច​ពិជ័យ​សេនា ​បាន​ប​ញ្ជាក់​ទៀត​ថា​៖ រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​បាន​អនុវ​ត្ត​តាម​ការ​ប្តេជ្ញា​ចិត្ត​រ​ប​ស់​ខ្លួន​ចូល​រួម​ចំណែក​យ៉ាង​ស​ក​ម្ម​នៅ​ក្នុង​កិច្ច​ប្រ​តិប​ត្តិការ​ រ​ក្សា​ស​ន្តិភាព​ អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ និង​រ​ង់​ចាំ​ប​ញ្ជូន​ក្រុម​បោស​សំអាត​មីន​ចំនួន២​ក​ង​ អាវុធ​ហ​ត្ថ១ក​ង និង​វិស្វ​ក​ម្ម១ក​ង​ នៅ​ក្នុង​ប្រ​ព​ន្ធ័​ត្រៀម​ជា​ស្រេច​ ដែល​មាន​ស​ម​ត្ថ​ភាព​ទាំង​រ​ច​នា​ស​ម្ព័ន​ និង​ គ្រឿង​បំពាក់​សំរាប់​ឆ្លើយ​ត​ប​អោយ​បាន​ទាន់​ពេល​វេលា​ ក្នុង​អំឡុង​ពេល​មាន​ការ​ស្នើ​សុំ​ជា​ផ្លូវ​ការ​ពី​ទី​ប​ញ្ជាការ​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ប្រ​ចាំ​ទីក្រុង​ញូវ​យ៉ក​ ព្រ​ម​ទាំង​ទាហាន​សេនាធិការ​ និង​ស​ង្កេត​ការ​ណ៍​យោធា​ សំរាប់​ប៉ុស្តិ៍​នានា​ ក្នុង​តំប​ន់​បេស​ក​ក​ម្ម​។​ ស​ម្តេច ​ទៀ បាញ់​បាន​ស​ង្ក​ត់​ធ្ង​ន់​ថា៖​ ដោយ​សារ​ពេល​ប​ច្ចុប្ប​ន្ន​ កំលាំង​រ​ក្សា​ស​ន្តិភាព​នារី​រ​ប​ស់​ក​ម្ពុជា ​មិន​ទាន់​ឆ្លើយ​ត​ប​ទៅ​ និង​តំរូវ​ការ​ជាក់​ស្តែង​ក្នុង​តំប​ន់​បេស​ក​ក​ម្ម​ ដូច​នេះ​ក​ម្ពុជា​ប្តេជ្ញា​រួម​ចំណែក​ជា​មួយ​ប​ណ្តាល​ប្រ​ទ​ស​ប​រិច្ចាក​ផ្សេងៗ​ ក្នុង​ការ​ប​ង្កើន​ការ​ចូល​រួម​រ​ប​ស់​នារី​អោយ​បាន​ដ​ល់​១៥% ​តាម​ផែន​ការ​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ កំណ​ត់​សំរាប់​ឆ្នាំ​២០១៧​  និង​ ឈាន​ទៅ​លើស​ផែន​ការ​កំណ​ត់​ ដើម្បី​ប​ង្កើន​ប្រ​សិទ្ធ​ភាព​ប្រ​តិប​ត្តិការ​ក្នុង​តំប​ន់​បេស​ក​ក​ម្ម​ ៕

ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជួប​ពិភាក្សាកាងារ​ទ្វេភាគីជាមួយ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិកាណាដា
       ក្នុងឪកាសអញ្ជើញ​ចូល​រួម​ប្រ​ជុំកិច្ច​ថ្នាក់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស្តីពីការ​រ​ក្សាស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ័អង្គ​ការ​ស​ហ​ប្រ​ជាជាតិនៅទីក្រុង​វែន​គូវឺប្រ​ទេស​កាណាដា នៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៧ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិបាន​ចូល​ជួប​ពិភាក្សាការ​ងារ​ទ្វេភាគីជាមួយឯកឧត្ត​ម the Hon Har jit Sajjan រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិកាណាដា​​​។អញ្ជើញ​ចូល​រួម​ក្នុង​ជំនួប​នោះដែល​មានឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ​កិច្ច​ការ​ប​រ​ទេស ​ក្រ​សួង​ការ​ពារ​ជាតិ ​និងឯកឧត្ត​ម ទុយ រី ឯកអគ្គ​រាជ​ទូត​តំណាងអចិន្ត្រៃយ៍ស្ថាន​បេស​ក​ក​ម្មអចិន្ត្រៃយ៍ក​ម្ពុជា ប្រ​ចាំអង្គ​ការ​ស​ហ​ប្រ​ជាជាតិ។ នៅក្នុង​ជំនួប​នោះស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ជំរាប​ជូន​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិកាណាដា អំពីជំហ​រ​រ​ប​ស់ក​ម្ពុជា ក្នុង​ការ​ប​ង្កើន​ចំនួន​ស្រី្ត​ក​ង​ទ័ព​មួក​ខៀវ​ក​ម្ពុជាអោយ​បាន១៥ភាគ​រ​យ ​ដើម្បីចូល​រួម​ក្នុង​បេស​ក​ក​ម្ម​ថែរ​ក្សាស​ន្តិភាព​ រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ។ ស​ម្តេច​ពិជ័យ​សេនាបាន​ប​ញ្ជាក់ថា៖ កំលាំង​ស្រីក​ង​ទ័ព​មួក​ខៀវ​គឺមាន​តួនាទីចូល​រួម​ចំណែក​ទ​ប់ស្កាត់អំពើហឹង្សាលើស្រ្តី នៅក្នុង​តំប​ន់មាន​ជំលោះ។ ទាក់ទ​ង​ទៅនឹង​ប្រ​ជុំកិច្ច​ថ្នាក់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស្តីពីការ​រ​ក្សា​ស​ន្តិភាព ​ក្នុង​ក្រ​ប​ខ​ណ្ឌ័អង្គ​ការ​ស​ហ​ប្រ​ជាជាតិ នៅទីក្រុង​វែន​គូវឺ ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ចាត់ទុក​កិច្ច​ប្រ​ជុំនេះមាន​សារៈសំខាន់ដែល​ជាកិច្ច​ការ​មួយ ​បាន​ប​ញ្ជាក់អោយ​ឃើញ​ពីការ​ច​ង់បាន​ស​ន្តិភាព​ សំរាប់គ្រ​ប​ដ​ណ្ត​ប់ជាទូទៅហើយ​ជាការ​ប្តេជ្ញាចិត្ត​រ​ប​ស់យើង ​យើង​ទាំងអស់គ្នាក្នុង​ការ​ចូល​រួម​បំពេញ​ភារ​កិច្ច​នេះអោយ​បាន​ល្អប្រ​សើរ ។
         មាន​ម​តិឆ្លើយ​ត​ប​វិញ ឯកឧត្ត​មthe Hon.HarjitS.Sajjan រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិកាណាដា ​​​បាន​ថ្លែងអំណ​រ​គុណ​ចំពោះការ​ចូល​រួម​រ​ប​ស់ក​ម្ពុជាក្នុង​កិច្ច​ប្រ​តិប​ត្តិការ​ថែរ​ក្សាស​ន្តិភាព ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ហើយ​កិច្ច​ប្រ​ជុំដែល​ប្រ​ទេស​កាណាដា ធ្វើជាម្ចាស់ផ្ទះនាពេល​នេះ បាន​ប​ង្ហាញអោយ​ឃើញ​ពីការ​ប្តេជ្ញាចិត្ត ​ចំពោះការ​ចូល​រួម​ការ​ថែរ​រ​ក្សាស​ន្តិភាព​ពិភ​ព​លោក។ ឯកឧត្ត​ម ​បាន​កោត​ស​រ​សើរ​ដ​ល់ការ​ដឹក​នាំរ​ប​ស់ក​ម្ពុជា ក្នុង​កិច្ច​ប្រ​តិប​ត្តិការ​ថែរ​ក្សាស​ន្តិភាព ជាពិសេស​ការ​ជំរុញ​ចំនួន​កំលាំង​ស្ត្រីអោយ​បាន​ឡើង​ដ​ល់១៥ភាគ​រ​យ។ ឯកឧត្ត​ម​បាន​ប​ញ្ជាក់ថា៖ កិច្ច​ប្រ​តិប​ត្ត​ការ​ថែរ​ក្សាស​ន្តិភាព​ប​ច្ចុប្ប​ន្ន​ខុស​ ​ពីការ​ថែរ​ក្សាស​ន្តិភាព​ពីអតីត​កាល ​ដោយ​សារ​ជំលោះមាន​ល​ក្ខ​ណៈស្មុក​ស្មាញ ​ដូច​នេះវិធីសាស្រ្ត​ដោះស្រាយ​ធ្វើប្រ​តិប​ត្តិការ​ថែរ​ក្សាស​ន្តិភាព ​ក៏ត្រូវ​តែមាន​ល​ក្ខ​ណៈថ្មីដែរ។ រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិកាណាដា​ក៏បាន​លើក​ឡើង​ពីគំនិត​ផ្តួច​ផ្តើម​គោល​ការ​ណ៍វែន​គូវឺ ដែល​ត្រូវ​ដាក់ប​ញ្ចូល​ក្នុង​កិច្ច​ប្រ​ជុំនេះ ស្តីពីការ​កាត់ប​ន្ថ​យ​ចំនួន​ទាហាន​កុមារ​ព្រ​ម​ទាំង​បាន​សុំការ​គាំទ្រ​ពីក​ម្ពុជាផ​ង​ដែល។ ទាក់ទ​ង​ទៅនឹង​ការ​ស្នើសុំការ​គាំទ្រ​ពីក​ម្ពុជា លើគោល​ការ​ណ៍វែន​គូវឺស្តីពីការ​កាត់ប​ន្ថ​យ​ទាហាន​កុមារ​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សំដែង​ការ​គាំទ្រ​ចំពោះគោល​ការ​ណ៍នេះ ដោយ​ស​ម្តេច​បាន​ប​ញ្ជាក់ថា៖កិច្ច​ការ​ងារ​មួយ​នេះមិន​មែន​ទើប​តែធ្វើនោះទេរ​ គឺក​ម្ពុជាបាន​ធ្វើតាំង​ពីពេល​មុនៗម​ក។ តាម​រ​យៈជំនួប​ពិភាក្សានោះភាគីទាំង​ពីរ​ចាត់ទុក​កិច្ច​ប្រ​ជុំ​ថ្នាក់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិ ស្តីពីការ​រ​ក្សា​ស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ័អង្គ​ការ​ស​ហ​ប្រ​ជាជាតិនេះមាន​សារៈសំខាន់ ដែល​បាន​នាំម​ក​នូវ​គំនិត​ផ្តួច​ផ្តើម​ថ្មីនិង​ការ​ចែក​រំលែក​ប​ទ​ពិសោធ​ន៍​ ពីគ្នាទៅវិញ​ទៅម​ក ​ក៏ដូច​ជាការ​ដោះស្រាយ​ប​ញ្ហាផ្សេងៗផ​ង​ដែល ។
           ប​ន្ទាប់ម​ក​នៅល្ងាច ​ថ្ងៃទី១៤ ខែវិច្ឆិកា ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ព្រ​ម​ទាំង​ប្រ​តិភូអម​តំណើរ​ក៏បានអញ្ជើញ​ចូល​រួម​ក្នុង​ពិធីលៀង​សាយ​ភោជ​ន៍ ដែល​បាន​រៀចំដោយ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិកាណាដា និង​មាន​ការអញ្ជើញ​ចូល​រួម​ពីប្រ​តិភូការ​ពារ​ជាតិ ម​ក​ពីប​ណ្តាប្រ​ទេស​នានាលើពិភ​ព​លោក ​ដែល​បាន​ម​ក​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​ថ្នាក់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិ ស្តីពីការ​រ​ក្សា​ស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ័អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​នៅទីក្រុង​វែន​គូវឺ​ប្រ​ទេស​កាណាដា ។

ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជួប​សំណេះសំណាល ជាមួយ​ប​ង​ប្អូន អនិក​ជ​ន​ខ្មែរ​រ​ស់នៅទីក្រុង​វែន​គូវឺប្រ​ទេស​កាណាដា
ឆ្លៀត​ក្នុងឱកាសអញ្ជើញ​ទៅបំពេញ​ទ​ស្ស​ន​កិច្ច​ជាផ្លូវ​ការ​និង​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​ថ្នាក់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស្តីពីការ​រ​ក្សា​ស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ័អង្គ​ការ​ស​ហ​ប្រ​ជាជាតិនៅទីក្រុង វែន​គូវឺ ប្រ​ទេស​កាណាដានៅយ​ប់ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៧ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិង​លោក​ជំទាវ​បានអញ្ជើញ​ជួប​សំណេះសំណាល សាក​សួរ​សុខ​ទុក្ខ​ជាមួយ​ប​ង​ប្អូនអនិក​ជ​ន​ខ្មែរ​ជាស​មាជិក​ស​មាជិការ គ​ណ​ប​ក្ស​ប្រ​ជាជាន​ក​ម្ពុជារ​ស់នៅទីក្រុង​វែន​គូវឺប្រ​ទេស​កាណាដា ​ដែល​បាន​ចូល​រួម​គាំទ្រ​គ​ណ​ប​ក្ស​ប្រ​ជាជាន​ក​ម្ពុជាគ្រ​ប់កាលៈទេសៈ ។
លោក​ព្រ​ហ្ម​បែន​ផ​ល្លីប្រ​ធាន​សាខាប​ក្ស​គ​ណ​ប​ក្ស​ប្រ​ជាជ​ន​ក​ម្ពុជាប្រ​ចាំខេត្ត​ប៊ីស៊ីក្រុង​វែន​គូវឺបានអោយ​ដឹង​ថា៖ក្រោម​ការ​ដឹក​នាំរ​ប​ស់ឯកឧត្ត​ម ប​ណ្ឌិត ហ៊ុន ម៉ាណែត សាខាប​ក្ស​គ​ណ​ប​ក្ស​ប្រ​ជាជ​ន​ក​ម្ពុជាប្រ​ចាំខេត្ត​ប៊ីស៊ីក្រុង​វែន​គូវឺប្រ​ទេស​កាណាដាបាន​ប​ង្កើត​ឡើង​នៅថ្ងៃទី១ខែតុលាឆ្នាំ២០១៦ដែល​មាន​ស​មាជិក​ប​ក្ស​ចំនួន៨៥នាក់។ចំណែកឯលោក ន​ង អៀសុជាតិ ប្រ​ធាន​យុវ​ជ​ន​គ​ណ​ប​ក្ស​ប្រ​ជាជ​ន​ក​ម្ពុជាខេត្ត អាល់ប៊ែត បាន​ប​ញ្ជាក់អោយ​ដឹង​ថា៖សាខាប​ក្ស​គ​ណ​ប​ក្ស​ប្រ​ជាជាន​ក​ម្ពុជាប្រ​ចាំខេត្ត អាល់ប៊ែត ក្រុង​វែន​គូវឺ បាន​ប​ង្កើត​ឡើង​នៅថ្ងៃទី៣ខែតុលាឆ្នាំ២០១៦ដែល​មាន​ស​មាជិក​ប​ក្ស​ចំនួន៨០នាក់ ។
មាន​ប្រ​សាស​ន៍សំណេះសំណាល​មួយ​ប​ង​ស​មាជិក​ស​មាជិការ​គ​ណ​ប​ក្ស​ប្រ​ជាជ​ន​ក​ម្ពុជានៅទីក្រុង​វែន​គូវឺប្រ​ទេស​កាណានាឪកាស​នោះស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់បាន​ពាំនាំនូវ​ការ​ផ្តាំផ្ញើសាក​សួរ​សុខ​ទុក្ខ​ពីស​ម្តេច​តេជោ ហ៊ុន សែន ផ្ញើជូន​ដ​ល់ប​ង​ប្អូនអនិក​ជ​ន​ខ្មែរ​ជាស​មាជិក​ស​មាជិការ​គ​ណ​ប​ក្ស​ប្រ​ជាជាន​ក​ម្ពុជារ​ស់នៅទីក្រុង​វែន​គូវឺ ប្រ​ទេស​កាណាដាទាំងអស់ក្នុង​ម​នោស​ញ្ចេត​នានឹក​រ​លឹក​និង​ការ​គោរ​ព​ស្រ​ឡាញ់រាប់អាន​ក្នុង​នាម​ជាប​ង​ប្អូន​ខែ្ម​រ​តែមួយ។ស​ម្តេច​ពិជ័យ​សេនា​បាន​ប​ន្ត​ថា៖ ស​មិទ្ធ​ផ​ល​ទាំង​ឡាយ​ដែល​រាជ​រ​ដ្ឋាភិបាល​ទ​ទួល​បាន​ម​ក​ដ​ល់ពេល​ប​ច្ចុប្ប​ន្ន​នេះគឺដោយ​សារ​ក​ម្ពុជាមាន​សុខ​ស​ន្តិភាព​ពេញ​លេញ​នៅទូទាំង​ប្រ​ទេស។ស​ម្តេច ទៀ បាញ់ បាន​ប​ញ្ជាក់ទៀត​ថា៖ស​ន្តិភាព​រួម​និងអ្វីៗទាំងអស់ដែល​មាន​ការ​រីក​ចំរើន​នៅក្នុង​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​គឺបាន​កើត​មាន​ឡើង​ដោយ​សារ​ស្នាដៃរ​ប​ស់គ​ណ​ប​ក្ស​ប្រ​ជាជ​ន​ក​ម្ពុជា ដែល​យើង​ទាំងអស់គ្នាត្រូវ​រួម​គ្នាថែរ​ក្សាអោយ​បាន​ទៅថ្ងៃអនាគ​ត ។
ទាក់ទ​ង​ទៅនឹង​ការ​ប​ញ្ជូន​កំលាំង​ក​ង​ទ័ព​មួក​ខៀវ​ក​ម្ពុជាចេញ​ទៅបំពេញ​បេស​ក​ក​ម្ម​នៅប​រ​ទេស​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ស​ង្ក​ត់ធ្ង​ន់ថា៖​ដោយ​បាន​យ​ល់ពីតំលៃនៃស​ន្តិភាព ទើប​ក​ម្ពុជាសំរេច​ប​ញ្ជូន​កំលាំង​ទៅចូល​រួម​ថែរ​ក្សាស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ័អង្គ​ការ​ស​ហ​ប្រ​ជាជាតិទៅកាន់ប​ណ្តាល​ប្រ​ទេស​នានាលើពិភ​ព​លោក ដែល​រ​យៈពេល​ក​ន្ល​ង​ម​ក​ក​ម្ពុជាបាន​ប​ញ្ជូន​កំលាំង​ក​ង​ទ័ព​មួក​ខៀវ​ទៅប​រ​ទេស​ជាង៥០០០នាក់ក្នុង​នោះមាន​កំលាំង​ជានារីក​ង​ទ័ព​មួក​ខៀវ​ជាង២០០នាក់ផ​ង​ដែល៕



ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោក​ជំទាវ​បាន​ទៅដ​ល់កាណាដាប្រ​ក​ប​ដោយ​សុវ​ត្ថិភាព

ក្នុងឱកាស​ដឹក​នាំគ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាទៅទ​ស្ស​នៈកិច្ច​ជាផ្លូវ​ការ​និង​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​ថ្នាក់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស្តីពីការ​រ​ក្សា​ស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ័អង្គ​ការ​ស​ហ​ប្រ​ជាជាតិនៅទីក្រុង វែន​គូវឺប្រ​ទេស​កាណាដានៅយ​ប់ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៧ត្រូវ​នឹង​ព្រឹក​ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៧នៅប្រ​ទេស​ក​ម្ពុជា ស​ម្តេច​ពិជ័យ​សេនាទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ និង លោក​ជំទាវ​ព្រ​ម​ទាំង​ស​មាជិក​ប្រ​តិភូទាំងអស់បានអញ្ជើញ​ទៅដ​ល់ព្រ​លាន​យ​ន្ត​ហោះទីក្រុង​វែន​គូវឺ ប្រ​ទេស​កាណាដា ដោយ​បាន​ទ​ទួល​ការ​ស្វាគ​ម​ន៍ពី ឯកឧត្ត​ម ទុយ រី ឯកអគ្គ​រាជ​ទូត តំណាងអចិន្ត្រៃយ៍ស្ថាន​បេស​ក​ក​ម្មអចិន្ត្រៃយ៍ក​ម្ពុជាប្រ​ចាំអង្គ​ការ​ស​ហ​ប្រ​ជាជាតិ និង​មាន​ការ​ម​ក​ទ​ទួល​ស្វាគ​ម​ន៍ពីយ៉ាង​រាក់ទាក់ពីប​ង​ប្អូនអណិក​ជ​ន​ខ្មែរ ជាស​មាជិក ស​មាជិការ គ​ណ​ប​ក្ស​ប្រ​ជាជាន​ក​ម្ពុជារ​ស់នៅទីក្រុង​វែន​គូវឺប្រ​ទេស​កាណាដា​យ៉ាង​ច្រើន​កុះក​រ។ក្នុង​ពិធីទ​ទួល​ស្វាគ​ម​ន៍ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង លោក​ជំទាវ នាឪកាស​នោះបាន​ប្រ​ព្រឹត្តិទៅក្នុង​ម​នោស​ញ្ចេត​នានឹក​រ​លឹក គោរ​ព​ស្រ​ឡាញ់រាប់អាន រាក់ទាក់ក្នុង​នាម​ជាប​ង​ប្អូន​ខ្មែរ​តែមួយ។សូម​ប​ញ្ជាក់ថា៖ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ចាក​ចេញ​ពីព្រះរាជាណាច​ក្រ​ក​ម្ពុជានៅល្ងាច​ថ្ងៃទី១២ខែវិច្ឆិកា​ឆ្នាំ២០១៧ដើម្បីទៅធ្វើទ​ស្ស​នៈកិច្ច​ជាផ្លូវ​ការ​និង​ចូល​រួម​ក្ន​ង​កិច្ច​ប្រ​ជុំ​ថ្នាក់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស្តីពីការ​រ​ក្សា​ស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ័អង្គ​ការ​ស​ហ​ប្រ​ជាជាតិនៅទីក្រុង​វែន​គូវឺប្រ​ទេស​កាណាដាចាប់ពីថ្ងៃទី១២ដ​ល់ថ្ងៃទី១៨ខែវិច្ឆ​កាឆ្នាំ ២០១៧។គោល​បំណ​ង​នៃកិច្ច​ប្រ​ជុំនេះគឺដើម្បីវាយ​តំលៃការ​ប្តេជ្ញាចិត្ត​នាពេល​ក​ន្ល​ង​ម​ក​ក្នុង​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព​និង​ប​ន្ត​ជំរុញអោយ​មាន​ការ​ប្តេជ្ញាចិត្ត​ថ្មីៗទៀត ។ លើក​កំព​ស់កំណែទំរ​ង់ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព​តាម​រ​យៈកិច្ច​ខិត​ខំប្រឹង​ប្រែង​រ​ប​ស់រ​ដ្ឋ​ស​មាជិក និងអង្គ​ការ​ស​ហ​ប្រ​ជាជាតិដើម្បីកែលំអរ​ស​ម​ត្ថ​ភាព​ក្នុង​ការ​ធ្វើផែន​ការ និង ការអនុវ​ត្ត​ការ​ងារអោយ​កាន់តែប្រ​សើរ។ជំរុញអោយ​មាន​ដំណោះស្រាយ​ប្រ​ក​ប​ដោយ​ហេតុផ​ល​និង​ការ​ច្នៃប្រ​ឌិត​ដើម្បីធ្វើអោយ​ប្រ​តិប​ត្តិការ​ក្ស​ស​ន្តិភាព​កាន់តែមាន​ប្រ​សិទ្ធ​ភាព។ កិច្ច​ប្រ​ជុំនេះក៏មាន​គោល​បំណ​ង​កែលំអរ​ប្រ​សិទ្ធ​ភាព​ការ​ងារ​តាម​រ​យៈការ​ប​ង្កើន​ការ​ចូល​រួម​រ​ប​ស់ស្រីក្នុង​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព ដើម្បីធានាថាស្រីត្រូវ​បាន​ផ្ត​ល់សិទ្ធអំណាច​និង​ទ​ស្ស​ន​វិស័យ​យេន​ឌ័រ​ត្រូវ​បាន​ប​ញ្ចូល​ក្នុង​ទិដ្ឋ​ភាព​ទាំងអស់នៃប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព ។ហើយ​កិច្ច​ប្រ​ជុំនេះទៀត​នឹង​ប​ញ្ជាក់ពីការ​តាំង​ចិត្ត​លើវិស័យ​រ​ក្សាស​ន្តិភាព​តាម​រ​យៈការ​ប្រ​កាស​​ប​ញ្ចូល​កំលាំង​ត្រៀម​ប៉រុង​និង​ការ​ប​ង្កើន​ការ​ច​ល័តអោយ​បាន​រ​ហ​ស័។       ​