ព័ត៌មាន

គ្រឿង​ញៀន​ជាង៣គីឡូនិង​ថ្នាំជាង១០ម៉ឺន​គ្រាប់ត្រូវ​បានអាវុធ​ហ​ត្ថ​រាជ​ធានីភ្នំពេញ​ប​ង្រ្កាប​បាន​មេក្លោង​គ្រឿង​ញៀន​ប​ញ្ជាចេញ​ពីក្នុង​គុក

ឧត្ត​ម​សេនីយ៍ទោ រ័ត្ន ស្រ៊ាង មេប​ញ្ជាការ​រ​ង​ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស និង​ជាមេប​ញ្ជាការ​ក​ង​រាជអាវុធ​ហ​ត្ថ​រាជ​ធានីភ្នំពេញ បានឲ្យ​ដឹង​ថា ដោយ​មាន​ការ​ដឹក​នាំប​ញ្ជាពី នាយឧត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេប​ញ្ជាការ​រ​ង ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ និង​ជាមេប​ញ្ជាការ​ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស, ក​ង​រាជអាវុធ​ហ​ត្ថ​រាជ​ធានីភ្នំពេញ ដែល​មាន​ក​ម្លាំង​មូល​ដ្ឋានអាវុធ​ហ​ត្ថ ខ​ណ្ឌឬស្សីកែវ ក​ម្លាំង​ជំនាញ​ម​ន្ទីរ​យុត្តិធ​ម៌ និង​ក​ម្លាំង​ជំនាញ​ការិយាល័យ​ស្រាវ​ជ្រាវ​ប្រ​ឆាំង​គ្រឿង​ញៀន បាន​ស​ហ​ការ​គ្នា ធ្វើការ​ស៊ើបអង្កេត​ស្រាវ​ជ្រាវ អស់រ​យៈពេល​ជាច្រើន​ខែ ទើប​កំណ​ត់មុខ​ស​ញ្ញាបាន ឈាន​ដ​ល់ការ​ប​ង្ក្រាប​ជាក់ស្តែង នូវ​មុខ​ស​ញ្ញាជួញ​ដូរ​គ្រឿង​ញៀន កាល​ពីវេលា ម៉ោង១០:១៥នាទីយ​ប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុច​ចំណ​ត​រ​ថ​យ​ន្ត ក្រុម​ហ៊ុនអង្គ​រអ៊ិច​ប្រេស ក្បែរ​គ​ល់ស្ពាន​ជ្រោយ​ច​ង្វារ ដោយ​ចាប់យ​ក​បាន គ្រឿង​ញៀន ប្រ​ភេទ ម៉ាទឹក​ក​ក ឬហៅថា មេតំហ្វេតាមីនអាយ​ស៍ ជាង​បីគីឡូក្រាម និង ថ្នាំគ្រាប់WY ឬហៅថា មេតំហ្វេតាមីន​គ្រាប់ ចំនួន១៧សុង និង​ធ្វើការ​ឃាត់ខ្លួន​ជ​ន​ល្មើស​ម្នាក់ឈ្មោះ ឌី ធូរ៉ា ហៅត្រា ភេទ​ប្រុសអាយុ៣២ឆ្នាំ ក្នុង​ខ​ណៈពេល​ដែល បុរ​ស​រូប​នោះកំពុង​ធ្វើស​ក​ម្ម​ភាព​ជួញ​ដូរ​គ្រឿង​ញៀន​ជាក់ស្តែង។

តាម​រ​យៈច​ម្លើយ​សារ​ភាព​រ​ប​ស់ជ​ន​ល្មើស ដែល​ឃាត់ខ្លួន​បាន​ខាង​លើ ក​ម្លាំង​ជំនាញ​ក​ង​រាជអាវុធ​ហ​ត្ថ​រាជ​ធានីភ្នំពេញ បាន​រ​ក​ឃើញអ្ន​ក​ជាប់ពាក់ព័ន្ធ បាន០៥នាក់ ផ្សេង​ទៀត ដែល​ជាទ​ណ្ឌិត​កំពុង​អនុវ​ត្ត​ទោស ក្នុង​ព​ន្ធ​នាគារ ក្នុង​នោះមាន​ជ​ន​ជាតិខ្មែរ០២នាក់ ជ​ន​ជាតិវៀត​ណាម០១នាក់ និង​ជ​ន​ជាតិស្បែក​ខ្មៅ០២នាក់។

ឧត្ត​ម​សេនីយ៍ទោ រ័ត្ន ស្រ៊ាង បាន​ប​ញ្ជាក់ប​ន្ថែមឲ្យ​ដឹង​ទៀត​ថា ជ​ន​ល្មើស​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ឌី ធូរ៉ា ធ្វើស​ក​ម្ម​ភាព​ជួញ​ដូរ​គ្រឿង​ញៀន​នេះ គឺក្រោម​ការ​ចាត់ចែង​ប​ញ្ជាផ្ទាល់ ចេញ​ពីក្នុង​ព​ន្ធ​នាគារ ដែល​មាន​ជ​ន​ជាតិវៀត​ណាម​ម្នាក់ និង​ជ​ន​ជាតិស្បែក​ខ្មៅពីរ​នាក់ ជាមេក្លោង​ធំ រីឯជ​ន​ជាតិខ្មែរ​ពីរ​នាក់ទៀត​ដែល​នៅក្នុង​គុក​ដែរ​នោះ ជាអ្ន​ក​ទំនាក់ទំន​ង​ជាមួយ​មេក្លោង​ធំ ប​ញ្ជាត​ម​ក​ក្រៅ ហើយ​ឈ្មោះ ឌី ធូរ៉ា ដែល​នៅខាង​ក្រៅ គឺចាំទ​ទួល​ប​ញ្ជា ពីអ្ន​ក​នៅក្នុង​គុកឲ្យ​ចាំទ​ទួល​ថ្នាំញៀន ពីម​នុស្ស​ផ្សេង​ទៀត ដែល​វាមិន​ស្គាល់ក្នុង​នោះមាន​ជ​ន​ជាតិខ្មែរ និង​ជ​ន​ជាតិស្បែក​ខ្មៅ ដែល​ធ្លាប់បាន​ប្រ​គ​ល់ថ្នាំញៀនឲ្យ​វា ជាអ្ន​ក​យ​ក​ទៅបែង​ចែក​ប​ន្ត នៅពេល​មាន​ប​ញ្ជាពីអ្ន​ក​នៅក្នុង​គុក​តាម​រ​យៈទូរ​ស័ព្ទ ថាត្រូវ​យ​ក​ទៅឲ្យអ្ន​ក​ណា នៅក​ន្លែង​ណា ចំនួន​ប៉ុន្មាន ហើយអ្ន​ក​ដែល​ម​ក​ទ​ទួល​យ​ក​ពីវា ក៏វាមិន​ស្គាល់ដែរ។

នៅព្រឹក​ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ក​ង​រាជអាវុធ​ហ​ត្ថ​រាជ​ធានីភ្នំពេញ​បាន​ប​ង្កើត គ​ណ​ក​ម្ម​ការ ដែល​មាន​ការ​ចូល​រួម​ត្រួត​ពិនិត្យ​ពីព្រះរាជអាជ្ញា ហ៊ឹង ប៊ុន​ថ​ន និង​លោក ឡេង ណាង ជាក្រ​ឡាប​ញ្ជី ដើម្បីធ្វើការ​រាប់ចំនួន ថ្លឹង និង​ធ្វើតេស្ត៍ ជាល​ទ្ធ​ផ​ល​ឃើញ​ថាមាន ថ្នាំគ្រាប់WY ឬមេតំហ្វេតាមីន​គ្រាប់ មាន​ចំនួន​ជាង១០ម៉ឺន (ដ​ប់ម៉ឺន​បីពាន់ប្រាំមួយ​រ​យ​គ្រាប់) និង​ម៉ាទឹក​ក​ក ឬហៅថា មេតំហ្វេតាមីន​អាយ​ស៍ ចំនួន៣គីឡូក្រាម​មួយ​ខាំ។ តាម​រ​យៈការ​ធ្វើតេស្ត៍ឃើញ​ថា ថ្នាំញៀន​ទាំងអស់នោះ មាន​គុណ​ភាព​សុទ្ធ១០០ភាគ​រ​យ។

ប​ច្ចុប្ប​ន្ន​ជ​ន​ស​ង្ស័យ​និង​វ​ត្ថុតាង​ដែល​បាន​ចាប់យ​ក ស​ម​ត្ថ​កិច្ច​ក​ង​រាជអាវុធ​ហ​ត្ថ​រាជ​ធានីភ្នំពេញ កំពុង​ក​សាង​សំណុំរឿង ប​ញ្ជូន​ទៅតុលាការ​តាម​និតិវិធី រីឯប​ក្ស​ពួក​ជ​ន​ល្មើស ដែល​នៅសេស​ស​ល់ផ្សេងៗទៀត ស​ម​ត្ថ​កិច្ច​កំពុង​ស្រាវ​ជ្រាវ​តាម​ប្រ​ម៉ាញ់ប​ន្ត៕


ឯកឧត្ត​ម​ ទៀ​ បាញ់​ ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​ ឯកឧត្ត​ម​ Dmitry​ Tivetkov​ ឯកអគ្គ​រ​ដ្ឋ​ទូត​ស​ហ​ព័ន្ធ​រុស្សី​ប្រ​ចាំ​ក​ម្ពុជា​
    កាល​ពី​រ​សៀល​ថ្ងៃទី​០២​ ខែមីនា​ ក​ន្ល​ង​ទៅ​នេះ​ ឯកឧត្ត​ម​ ឌីមីទ្រី​ ធីវិក​កូរ​ ឯកអគ្គ​រ​ដ្ឋ​ទូត​​ស​ហ​ព័ន្ធ​រុស្សី​ប្រ​ចាំ​នៅ​ក​ម្ពុជា​បាន​ចូល​ជួប​ពិ​ភា​ក្សា​ការ​ងារ​ជា​មួយ​ ឯកឧត្ត​ម​ ទៀ​ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួង​ការ​ពារ​ជាតិ​ នៅ​ទីស្តី​ការ​ក្រ​សួង​ការ​ពារ​ជាតិ​ ។​
    ជំនួប​រ​វាង​ ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ ទៀ បាញ់​ ជាមួយ​ឯកឧត្ត​ម​ អគ្គ​រ​ដ្ឋ​ទូត​ស​ហ​ព័ន្ធ​រុស្សី​នា​ពេល​នេះ​បាន​ពិភាក្សា​ផ្តោត​ទៅ​លើ​ការ​រៀប​ចំ​ដំណើរ​ទ​ស្ស​នៈ​កិច្ច​រ​ប​ស់​គ​ណៈ​​ប្រ​តិ​ភូ​​ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា​ ដឹក​នាំ​ដោយ​ ឯកឧត្ត​ម​ ទៀ​ បាញ់​ អញ្ចើញ​ទៅ​បំពេញ​ទ​ស្ស​នៈ​កិច្ច​ជា​ផ្លូវ​ការ​ និង​ជា​មិត្ត​ភាព​នៅ​ស​ហ​ព័ន្ធ​រុស្សី​​នា​ចុង​ខែ​មេសា​ ឆ្នាំ២០១៦​ ខាង​មុខ​នេះ ​។ ​ឆ្លើយ​ត​ប​​ទៅ​តាម​ការ​អញ្ជើញ​រ​ប​ស់​រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួង​ការ​ពារ​ជាតិ​ស​ហ​ព័ន្ធ​រុស្សី​ ។​ ឯកឧត្ត​ម​ អគ្គ​រ​ដ្ឋ​ទូត​ស​ហ​ព័ន្ធ​រុស្សី​ បាន​ចាត់​ទុក​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់​គ​ណៈ​ប្រ​តិភូ​ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា​ នៅ​ស​ហ​ព័ន្ធ​រុស្សី​នា​ពេល​ខាង​មុខ​នេះ​ថា​ នឹង​នាំ​ម​ក​នូវ​ផ​ល​ប្រ​យោជ​ន៍​ដ​ល់​ប្រ​ទេស​ទាំង​ពីរ​ ។​ ឯកឧត្ត​ម​ ឌីមីទ្រី​ ធីវិក​កូរ​ បាន​ឲ្យ​ដឹង​ថា​នៅ​ចុង​ខែមេសា​ ឆ្នាំ២០១៦​ ស​ហ​ព័ន្ធ​រុស្សី​ និង​រៀប​ចំ​ធ្វើ​ស​ន្និ​សិទ​ស​ន្តិសុខ​ អន្ត​រ​ជាតិ​លើក​ទី៥​ នៅ​ទី​ក្រុង​ម៉ូស្គូ​ និង​នៅ​ក្នុង​ខែ​ក​ញ្ញា​នឹង​មាន​រៀប​ចំ​តាំង​ពិព័ណ៍​ស​ម្ភារៈ​យោធា​ទំនើប​​ដែល​​នៅ​ក្នុង​ព្រឹត្តិការ​ណ៍​នេះ​មាន​ការ​ចូល​រួម​ពី​​ប​ណ្តា​ប្រ​ទេស​ជា​ច្រើន​ ។​
    មាន​ម​តិ​ឆ្លើយ​ត​ប​វិញ​ ឯកឧត្ត​ម​ ទៀ​ បាញ់​ បាន​ប​ញ្ជាក់​ថា​ ដំណើរ​ទ​ស្ស​នៈ​កិច្ច​រ​ប​ស់​គ​ណៈ​ប្រ​តិភូ​ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា​នៅ​ស​ហ​ព័ន្ធ​រុស្សី​ខាង​មុខ​ នឹង​នាំ​ម​ក​នូវ​ការ​ព​ង្រឹង​និង​ទំនាក់​ទំន​ង​​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ​ ក​ម្ពុជា​ និង​ស​ហ​ព័ន្ធ​រុស្សី​ឲ្យ​បាន​កាន់​តែ​ប្រ​សើរ​ឡើង​ថែម​ទៀត​ ។ ​ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ បាន​ចាត់​ទុក​ស​ន្និសិទ​ ស​ន្តិសុខ​ អន្ត​រ​ជាតិ​លើក​ទី៥​ នៅ​ទីក្រុង​ម៉ូស្គូ​ដែល​ស​ហ​ព័ន្ធ​រុស្សី​រៀប​ចំ​ឡើង​នោះ​គឺ​មាន​សារៈ​ សំខាន់​ស​ម្រាប់​ប​ណ្តា​ប្រ​ទេស​ដែល​បាន​អញ្ជើញ​ចូល​រួម​ស​ម្តែង​នូវ​ទ​ស្ស​នៈ​រ​ប​ស់​គេ​ដែល​ទាក់​ទ​ង​ទៅ​នឹង​ប​ញ្ហា​ស​ន្តិសុខ​​ដែល​កំពុង​កើត​មាន​ឡើង​នា​ពេល​ប​ច្ចុប្ប​ន្ន​នេះ​ ៕​

ឯ.ឧ ចាយ សាំង​យុន​ប្រ​ជុំបូក​ស​រុប​ខែកុម្ភៈនិង​ទិស​ដៅខែមិនា២០១៦
ក្រ​សួង​ការ​ពារ​ជាតិបាន​ប្រ​ជុំផ្ស​ព្វ​ផ្សាយ​រ​បាយ​ការ​ណ៍បូក​ស​រុប​ការ​ងារ​ខែកុម្ភៈនិង​ទិស​ដៅអនុវ​ត្ត​ខែមិនាឆ្នាំ២០១៦ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត​ទៅនាព្រឹក​ថ្ងៃទី០៣ខែមិនានេះស្ថិត​ក្រោមអធិប​តីភាពឯ.ឧនាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិនិង​មាន​ការអញ្ជើញ​ចូល​រួម​ពីឯកឧត្ត​ម​លោក​ជំទាវ​រ​ដ្ឋ​លេខាធិការអនុរ​ដ្ឋ​លេខាធិការអគ្គ​មេប​ញ្ជាការ​រ​ង​នៃខ.ភ.ម​និងអស់លោក​លោក​ស្រី​​ជានាយ​ទាហាន​ជាន់ខ្ព​ស់ជាអគ្គ​នាយ​កអគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន,ជានាយ​ក​នាយ​ក​រ​ង​នាយ​ក​ដ្ឋាន​និង​ស្ថាប័ន​ចំណុះក្រ​សួង​ការ​ពារ​ជាតិអគ្គ​ប​ញ្ជាការ​ដ្ឋាន​នៃខ.ភ.ម​ជាច្រើន​រូប​ទៀត។
ក្នុង​រ​បាយ​ការ​ណ៍បូក​ស​រុប​បានឲ្យ​ដឹង​ថាក្នុង​ខែកុម្ភៈឆ្នាំ២០១៦ក​ន្ល​ង​ទៅនេះខ.ភ.ម​បាន​យ​ក​ចិត្ត​ទុក​ដាក់ប្រ​មូល​ផ្តុំរៀប​ចំផែន​ការ​ស​ក​ម្ម​ភាព​ការ​ងារ​តាម​ស្ថាប័ន​ក​ងឯក​ភាព​​​​រៀង​ខ្លួន និង​ប​ន្តអនុវ​ត្ត​ភារ​កិច្ច​រ​ប​ស់ខ្លួន​ក្នុង​វិស័យ​ការ​ពារ​ជាតិតាម​ក​ម្ម​វិធីន​យោ​បាយ​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣ប​ទ​ប​ញ្ជាអនុសាស​ន៍រ​ប​ស់ប្រ​មុខ​រាជ​រ​ដ្ឋា​ភិ​បាល​និង​ផែន​ការ​កែទ​ម្រ​ង់ខ.ភ.ម​ដោយ​ស​ម្រេច​បាន​នូវ​ស​មិទ្ធ​ផ​ល​ការ​ងារ​ធំៗ​ជា​​ច្រើន​ក្នុង​នោះបាន​ប​ន្ត​ព​ង្រឹង​ខឿន​ការ​ពារ​ជាតិនៅតាម​តំប​ន់ព្រំដែន​តាម​ដាន​ក្តាប់​នូវ​​រាល់ស​ភាព​ការ​ណ៍ប្រែប្រួល​និង​ធ្វើការ​ល្បាត​ការ​ពារ​ភូមិសាស្ត្រ​ទ​ទួល​ខុស​ត្រូវ​រ​ប​ស់​ខ្លួន​ជាប់ជាប្រ​ចាំ។ជាមួយ​នេះមាន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អជាមួយ​ប្រ​ទេស​ជិត​ខាង​ថ្វីត្បិត​តែមាន​ប​ញ្ហាមួយ​ចំនួន​ប៉ុន្តែបាន​ស​ហ​ការ​ល្អដោះស្រាយ​ដោយ​ស​ន្តិវិធី។ទ​ន្ទឹម​នឹង​​នេះបាន​ម្ចាស់ការ​និង​ស​ហ​ការ​ជាមួយអាជ្ញាធ​រ​មាន​ស​ម​ត្ថ​កិច្ច​គ្រ​ប់ជាន់ថ្នាក់ចូល​រួម​ព​ង្រឹង​ច្បាប់ក​សាង​ភូមិឃុំមាន​សុវ​ត្ថិភាព​ធ្វើការ​ប​ង្ការ​និង​ប​ង្រាប​នូវ​រាល់ប​ទ​ល្មើស​គ្រ​ប់​ប្រ​ភេទ​ភាពអនាធិប​តេយ្យ​នានា(ពិសេស​ប​ទ​ល្មើស​គ្រឿង​ញៀន​ប្ល​ន់ប្រ​ដាប់អាវុធ​ការ​កាប់បំផ្លាញ​ព្រៃឈើធ​ន​ធាន​ធ​ម្ម​ជាតិនានានិង​ស​ក​ម្ម​ភាព​គេច​ព​ន្ធ​ដើម្បីគៀង​គ​រ​ប​ង្កើន​ចំណូល​ថ​វិកាជាតិ)និង​ការ​ពារ​ស​ន្តិសុខ​សុវ​ត្ថិភាព​ស​ណ្តាប់ធ្នាប់សាធារ​ណៈការ​ពារ​គ​ណៈប្រ​តិភូជាតិនិងអន្ត​រ​ជាតិនានាពិធីបុណ្យ​ជាតិនិង​ពិធីបុណ្យ​ផ្សេងៗបាន​ល្អ​ប្រ​សើរ​ព្រ​ម​ទាំង​បាន​ស​ហ​ការ​ចូល​រួម​យ៉ាង​ស​ក​ម្ម​នៅក្នុង​ការ​ត្រួត​ពិនិត្យ​ការអនុវ​ត្ត​ច្បាប់ច​រាច​រ​ណ៍ផ្លូវ​គោក​ផ​ង​ដែរ។
ក្រៅពីអនុវ​ត្ត​ភារ​កិច្ច​ច​ម្ប​ង​ខាង​លើខ.ភ.ម​បាន​យ​ក​ចិត្ត​ទុក​ដាក់ប​ន្តអនុវ​ត្ត​នូវ​រាល់​ភារ​កិច្ច​ទៀត​ផ​ង​ដែរ​ដូច​ជា៖ការ​ងារ​ហ្វឹក​ហ្វឺន​និងអប់រំចិត្ត​សាស្ត្រ​ការ​ងារ​ក​សាង​ច្បាប់​និង​លិខិត​ប​ទ​ដ្ឋាន​ផ្សេងៗការ​ងារ​ធានាភ​ស្តុភារ-ហិរ​ញ្ញ​វ​ត្ថុការ​ងារ​ធានាគ្រឿង​បំពាក់​ស​ម្ភារៈប​ច្ចេក​ទេស​និង​កែច្នៃជួស​ជុល​ថែទាំការ​ងារ​គ្រ​ប់គ្រ​ង​និង​ធានាដ​ល់ការ​ប្រើប្រាស់ប​ណ្តាញ​ទំនាក់ទំន​ង​ប​ញ្ជូន​សារ​ការ​ងារ​ក​សាង​ប​ណ្តាញ​ផ្លូវ​គ​ម​នាគ​ម​ន៍ស្ពាន​លូនិង​សំណ​ង់ផ្សេងៗការ​ងារ​ស​ហ​ប្រ​តិប​ត្តិការ​និង​ការ​ចូល​រួម​ក្នុង​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិព្រ​ម​ទាំង​ការ​ងារ​ផ្សេងៗទៀត​ដោយ​ទ​ទួល​បាន​នូវ​ល​ទ្ធ​ផ​ល​ល្អពិសេស​បាន​ប្រ​មូល​ផ្តុំក​សាង​ផែន​ការ​ស​ក​ម្ម​ភាព​ការ​ងារ​និង​ត្រៀម​ល​ក្ខ​ណៈស​ម្ប​ត្តិដើម្បីឈាន​ទៅអនុវ​ត្ត​ភារ​កិច្ច​ចំពោះមុខ​ស​ម្រេច​បាន​នូវ​ល​ទ្ធ​ផ​ល​ល្អតាម​ផែការ។ទ​ន្ទឹម​នេះការ​ទ​ទួល​បាន​នូវ​ការ​ត​ម្លើង​ប្រាក់បៀរ​វ​ត្ស​មូល​ដ្ឋាន​បាន​រួម​ចំណែក​លើក​ក​ម្ព​ស់ជីវ​ភាព​រ​ស់នៅនិង​ធ្វើឲ្យ​យោធិន​គ្រ​ប់រូប​មាន​ការ​ស​ប្បាយ​រីក​រាយ។
កិច្ច​ប្រ​ជុំក៏បាន​ធ្វើការ​ពិភាក្សាយ៉ាង​យ​ក​ចិត្ត​និង​បាន​ដាក់ចេញ​នូវ​ផែន​ការ​ស​ក​ម្ម​ភាព​សំខាន់ៗមួយ​ចំនួន​ស​ម្រាប់ខែមិនាឆ្នាំ២០១៦នេះផ​ង​ដែរ​ដោយអនុវ​ត្ត​តាម​ក​ម្ម​វិធី​ន​យោបាយ​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ផែន​ការ​កែ​ទ​ម្រ​ង់ខ.ភ.ម រ​យៈពេល៥ឆ្នាំ(២០១៥-២០១៩)ក្នុង​នោះប​ន្ត​ក​សាង​ព​ង្រឹង​ខឿន​ការ​ពារ​​ជាតិ​នៅតាម​តំប​ន់ព្រំដែន​ការ​ពារឲ្យ​បាន​ដាច់ខាត​នូវអធិប​តេយ្យ​បូរ​ណ​ភាព​ទឹក​ដីនិង​ធ្វើល្បាត​ត្រួត​ពិនិត្យ​ភូមិសាស្ត្រ​ប​ង្គោល​សីមាឲ្យ​បាន​ជាប្រ​ចាំក​សាង​ប​ង្កើន​ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អជាមួយ​ប្រ​ទេស​ជិត​ខាង​ដោះស្រាយ​ប​ញ្ហាផ្សេង​ដែល​កើត​មាន​ឡើង​ដោយ​ស​ន្តិវិធីនិង​យ​ក​ចិត្ត​ទុក​ដាក់ការ​ពារ​ស​ន្តិសុខ​រ​បៀប​រាប​រ​យ​ស​ណ្តាប់ធ្នាប់សាធារ​ណៈ។ជាមួយ​គ្នានេះ ខ.ភ.ម​ត្រៀម​ល​ក្ខ​ណៈស​ម្ប​ត្តិនិង​ប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់អនុវ​ត្ត​នូវ​រាល់ភារ​កិច្ច​ដូច​ជាការ​ងារ​កែទ​ម្រ​ង់ ខ.ភ.ម(ការ​ហ្វឹក​ហ្វឺនអប់រំចិត្ត​សាស្ត្រ)ការ​ងារ​ក​សាង​ច្បាប់និង​លិខិត​ប​ទ​ដ្ឋាន​ផ្សេងៗការ​ងារ​ធានាភ​ស្តុភារ-ហិរ​ញ្ញ​វ​ត្ថុប​ច្ចេក​ទេស​និង​ជួស​ជុល​រ​ថ​យ​ន្ត​ថែទាំគ្រឿង​បំពាក់ការ​ងារ​វិស្វ​ក​ម្ម​និង​ការ​ងារ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការអន្ត​រ​ជាតិ៕

ក​ម្ពុជាមាន​ម​ហិច្ឆ​តាព​ង្រីក​ការ​ប​ញ្ជូន​ក​ម្លាំង​មួក​ខៀវ​ទៅក្រៅប្រ​ទេស

        ស​ម្ដេច​តេជោ ហ៊ុន សែន បាន​សំដែង​នូវ​មោទ​ន​ភាព​និង​ម​ហិច្ឆ​តាក្នុង​ផែន​ការ​ព​ង្រីក​ការ​ប​ញ្ជូន​ក​ម្លាំង​ទៅក្រៅប្រ​ទេស​ចូល​រួម​ប្រ​តិប​ត្តិការ​ម​នុស្ស​ធ​ម៌ក្រោម​ឆ័ត្រ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិបើទោះបីក​ម្ពុជាជាប្រ​ទេស​ក្រ​ទ្រ​ព្យ​ស​ម្ប​ត្តិក្រ​ប្រាក់កាស​តែក​ម្ពុជាមិន​ក្រ​ផ្លូវ​ចិត្ត​ទេ ។
        នៅវិមាន​ស​ន្តិភាព​ល្ងាច​ថ្ងៃទី១មីនាម្សិល​មិញ​តាម​រ​យៈពិធីបិទ​ស​ន្និបាត​បូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ប​ញ្ជូន​ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព​ទៅបំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាពអង្គ​ការ​ស​ហ​ប្រ​ជាជាតិរ​យៈពេល១០ឆ្នាំប​ញ្ជាក់នូវ​ម​ហិច្ឆ​តាដោយ​មាន​ផែន​ការ​ព​ង្រីក​ការ​ប​ញ្ជូន​ក​ម្លាំង​ទៅក្រៅប្រ​ទេស​នេះស​ម្ដេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្ត្រីថ្លែង​គូស​ប​ញ្ជាក់ថា«ឥឡូវ​ក​ម្ពុជាកំពុង​ស្ថិត​នៅក្នុង​ប្រ​ទេស​ជាប្រ​ព័ន្ធ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិក្នុង​ការ​រៀប​ក​ម្លាំង​រ​ហ័ស,យើង​នឹង​ពិនិត្យ​ប​ន្ត​នៅក្នុង​ការ​ចូល​រួម​ចំណែក​ប្រ​តិប​ត្តិការ​ទៅក្នុង​ប្រ​ទេស​មួយ​ចំនួន​ទៀត​នៅពេល​ដែល​មាន​សំណូម​ព​រ​ពីអង្គ​ការ​ស​ហ​ប្រ​ជាជាតិ,ខ្ញុំមាន​ម​ហិច្ឆ​តាដើម្បីចូល​រួម​ព្រោះមិត្ត​ភ​ក្ដិបាន​ជួយ​ម​ក​ដ​ល់យើង​យើង​ក៏ត្រូវ​ជួយ​ទៅដ​ល់មិត្ត​ភ​ក្ដិវិញ​ផ​ង​ដែរ។ក្នុង​មោទ​ន​ភាព​និង​ម​ហិច្ឆ​តានេះស​ម្ដេច​ស​ង្ក​ត់ធ្ង​ន់ថាពិត​មែន​តែក​ម្ពុជាក្រ​ក៏ប៉ុន្តែយើង​ក្រ​ទ្រ​ព្យ​ស​ម្ប​ត្តិ,ក្រ​ប្រាក់កាស​ប៉ុន្តែយើង​ខ្ញុំមិន​មែន​ក្រ​ផ្លូវ​ចិត្ត​នោះទេ។ ឯប​ង្ហាញ​ម​ហិច្ឆ​តាមួយ​ទៀត​ស​ម្ដេច​តេជោ ថ្លែង​ថា «បើសិន​ជាក​ម្ពុជាទៅជាប្រ​ទេសអ្ន​ក​មាន​ខាង​សេដ្ឋ​កិច្ច​វិញ​ក​ម្ពុជានឹង​ផ្ដ​ល់ជំនួយ​ទៅក្រៅប្រ​ទេសឱ្យ​ស្មើនឹង០,៧ភាគ​រ​យ​នៃGDP» ។
        តាម​រ​បាយ​ការ​ណ៍រ​ប​ស់គ​ណៈក​ម្មាធិការ​ជាតិស​ម្រ​ប​ស​ម្រួល​កិច្ច​ការ​ប​ញ្ជូន​ក​ង​ក​ម្លាំង​ចូល​រួម​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិបានឱ្យ​ដឹង​ថា៖ស​ន្និបាត​នេះបាន​ប​ង្ហាញ​ពីស​មិទ្ធ​ផ​ល​ជាប្រ​វ​ត្តិសាស្ត្រ​រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ដែល​មាន​ជំនាញ​វិជ្ជាជីវៈមាន​ភាពអង់អាច​ក្លាហាន​មាន​ស្មារ​តីទ​ទួល​ខុស​ត្រូវ​គោរ​ព​សីល​ធ​ម៌និង​ក្រ​ម​សីល​ធ​ម៌និង​បាន​ទ​ទួល​ចំណាត់ថ្នាក់ជាក​ម្លាំង​ដែល​ជាស្នាដៃឆ្នើម​ក្នុង​ការអនុវ​ត្ត​តួនាទីរ​ប​ស់ខ្លួន។
        ក្នុង​រ​យៈពេល១០ឆ្នាំក​ន្ល​ង​ទៅនេះក​ម្លាំង​ក​ម្ពុជាចំនួន៣.៥៥៧នាក់បាន​ចូល​រួម​ក្នុង​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាពអង្គ​ការ​ស​ហ​ប្រ​ជាជាតិក្នុង​ប្រ​ទេស​ចំនួន៨ រួម​មាន​ស៊ូដ​ង់ខាង​ត្បូង,ឆាដ សាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល,លីប​ង់,ស៊ីព,ស៊ីរី,និង​ម៉ាលីដោយ​បាន​ផ្តោត​លើជំនាញ​បោស​សំអាត​មីន,ត​ម្រួត​យោធា,ពេទ្យ​កំរិត២ កំទេច​គ្រាប់មីន​មិន​ទាន់ផ្ទុះ, វិស្វ​ក​ម្ម​សំណ​ង់ប​ញ្ឈ​រ​និង​សំណ​ង់ផ្តេក​ព្រ​ម​ទាំង​ជំនាញ​សេនាធិការ​និង​ស​ង្កេត​ការ​ណ៍យោធា ។
     ក្នុង​ឆ្នាំ២០១៦ក​ម្លាំង​ក​ម្ពុជាដែល​កំពុង​បំពេញ​បេស​ក​ក​ម្ម​មាន​ចំនួន៨៨៨នាក់ប្រ​តិប​ត្តិការ​នៅក្នុង​ប្រ​ទេស​ស៊ូដ​ង់,ស៊ូស​ង់ខាង​ត្បូង,លីប​ង់,ម៉ាលីនិង​សាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល។ជោគ​ជ័យ​នេះគឺបាន​នាំម​ក​នូវ​កិត្តិយ​ស​ស​ម្រាប់ជាតិមាតុភូមិនិង​បាន​ធ្វើឱ្យ​ក​ម្ពុជាមាន​ឈ្មោះបោះស​ម្លេង​លើឆាកអន្ត​រ​ជាតិ។
        ថ្លែង​រ​ម្លឹក​ទៅដ​ល់ការ​ស​ម្រេច​ចិត្ត​នៅថ្ងៃទី១មីនាកាល​ពី១០ឆ្នាំមុន​ក្នុង​ការ​ប​ញ្ជូន​ក​ម្លាំង​ក​ម្ពុជាលើក​ដំបូង​ទៅចូល​រួម​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិនោះ, ស​ម្តេច​តេជោ ហ៊ុន សែន គូស​ប​ញ្ជាក់ថា កាល​ពី១០ឆ្នាំមុន​នេះស​ម្ដេច​បាន​ជូន​ដំណើរ​ដ​ល់ក​ងអនុសេនាធំបោស​ស​ម្អាត​មីន​ដំបូង​ដែល​ត្រូវ​ទៅបំពេញ​បេស​ក​ក​ម្ម​នៅប្រ​ទេស ស៊ូដ​ង់ ក្រោម​ឆ័ត្រ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិហើយ​បេស​ក​ក​ម្ម ជាលើក​ដំបូង​ប​ង្អស់រ​ប​ស់ក​ង​ទ័ព​មួក​ខៀវ​ក​ម្ពុជានាពេល​នោះបាន​បើក​ទំព័រ​ប្រ​វ​ត្តិសាស្ត្រ​នៃការ​រួម​ចំណែក​រ​ប​ស់ក​ម្ពុជាក្នុង បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ។ស​ម្តេច​តេជោស​ង្ក​ត់ធ្ង​ន់ថាបើក​ម្ពុជាមិន​មាន​ស​ន្តិភាព​ពេញ​លេញ​ដែល​បាន​ពីន​យោបាយ​ឈ្នះ-ឈ្នះនោះទេក៏ក​ម្ពុជាមិន​មាន ល​ទ្ធ​ភាព​ប​ញ្ជូន​ក​ង​ក​ម្លាំង​ទៅក្រៅប្រ​ទេស​ដែរ ។​
        ទោះយ៉ាង​ណាការ​ស​ម្រេច​ចាត់ប​ញ្ជូន​ក​ង​ទ័ព​បោស​ស​ម្អាត​មីន​រ​ប​ស់ក​ម្ពុជាដែល​ឆ្លើយ​ត​ប​ទៅនឹង​ការអំញ​វ​នាវ​រ​ប​ស់អគ្គ​លេខាធិការអង្គ​ការ​ស​ហ​ប្រ​ជាជាតិនៅពេល​នោះត្រូវ​បាន​ធ្វើឡើង​ក្នុង​ខ​ណៈដែល​ក​ម្ពុជាខ្លួនឯង​កំពុង​ប្រ​ឈ​ម​នឹង​ប​ញ្ហាគ្រោះថ្នាក់ដោយ​សារ​មីន និង​សំណ​ល់ជាតិផ្ទុះពីស​ង្គ្រាម​ដែល​ប​ង្កឱ្យ​ប្រ​ជាជ​ន​ស្លាប់,រ​បួស​និង​ពិការ​ប្រ​មាណ ជាង៨០០នាក់ក្នុង​មួយ​ឆ្នាំៗ។ប៉ុន្តែការ​ស​ម្រេច​នោះគឺជាការ​ស​ម្រេច​ដ៏សំខាន់មួយ​ដែល​ស​ម្តេច​ផ្ទាល់ជាអ្ន​ក​ទ​ទួល​ខុស​ត្រូវ​ចំពោះមុខ​ប្រ​វ​ត្តិសាស្ត្រ​ប្រ​ទេស​ជាតិនិង​ប្រ​ជាជ​ន​ក​ម្ពុជា ទាំង​មូល។ប​ច្ចុប្ប​ន្ន​នេះក​ម្ពុជាបាន​ក្លាយ​ទៅជាប្រ​ទេស​នាំមុខ​ផ្នែក​បោស​ស​ម្អាត​មីន​និង​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់ផ្ទុះដែល​ត្រូវ​បានអន្ត​រ​ជាតិទ​ទួល​ស្គាល់និង​កោត​ស​រ​សើរ​ទាំង​ចំពោះស​ក​ម្ម​ភាព​ក្នុង​ស្រុក,ទាំង​ចំពោះស​ក​ម្ម​ភាព​ក្នុង​ក្រ​ប​ខ​ណ្ឌអង្គ​ការ​ស​ហ​ប្រ​ជាជាតិ។
        ក្នុង​នាម​រាជ​រ​ដ្ឋាភិបាល​ស​ម្តេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្ត្រីបាន​គោរ​ព​កោត​ស​រ​សើរ​ចំពោះស្នាដៃនិង​វីរៈភាព​រ​ប​ស់ក​ង​ទ័ព​មួក​ខៀវ​ក​ម្ពុជាដែល​តែង​បាន​ប​ង្ហាញ​នូវ​ស​ម​ត្ថ​ភាព​វិជ្ជាជីវៈ គ្រ​ប់យ៉ាង,ការ​គោរ​ព​វិន័យ​ម៉ឺង​ម៉ាត់,ការ​ការ​ពារ​កិត្តិយ​ស​និង​សេច​ក្តីថ្លៃថ្នូរ​ប​ស់ប្រ​ទេស​ជាតិ,រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ,រ​ប​ស់ប្រ​ជាជ​ន​ក​ម្ពុជាទាំង​មូល​ហើយ​ក៏ជាការ​ប​ង្ហាញ​នូវ មិត្ត​ភាព,សាម​គ្គីភាព,ទំនាក់ទំន​ង​ល្អនៅគ្រ​ប់ទីក​ន្លែង​ដែល​ក​ម្លាំង​ក​ម្ពុជាបំពេញ​ប្រ​តិប​ត្តិការ។ក្នុង​នេះដែរ​ស​ម្តេច​តេជោបាន​កោត​ស​រ​សើរ​ចំពោះថ្នាក់ដឹក​នាំនិង​ម​ន្ត្រីនៃក្រ​សួង​ការ​ពារ​ជាតិ,គ​ណៈក​ម្មាធិការ​ជាតិនិង​ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិដែល​បាន​ស​ហ​ការ​ដឹក​នាំស​ម្រ​ប​ស​ម្រួល​ទ្រ​ទ្រ​ង់កិច្ច​ការ​ស​ម្រិត​ស​ម្រាំង​ក​ង​ក​ម្លាំង,រៀប​ចំហ្វឹក​ហាត់បំពាក់ឧប​ក​រ​ណ៍,ស​ម្ភារៈនិង​ប​ញ្ជូន​ក​ង​ទ័ព​ចូល​រួម​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិដោយ​ជោគ​ជ័យ​ក្នុង​រ​យៈពេល១០ឆ្នាំក​ន្ល​ង​ម​ក​នេះដោយ​ផ្តើម​ចេញ​ពីបាត​ដៃទ​ទេហើយ​ស​ម្រេច​ស​មិទ្ធ​ផ​ល​ធំធេង​ជូន​ជាតិមាតុភូមិ ។
        ជាការ​លើក​ទឹក​ចិត្ត​ស​ម្តេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្ត្រីបាន​បំពាក់ឥស្ស​រិយ​យ​ស​ជាតូប​ការ​និងឥស្ស​រ​យ​ស​ផ្សេងៗទៀត​ជូន​ដ​ល់នាយ​ទាហាន​ជាន់ខ្ព​ស់ដែល​បាន​ខិត​ខំបំពេញ​ភារ​កិច្ច​ក្នុង​ការ​ប​ញ្ជូន​ក​ង​ក​ម្លាំង​ទៅចូល​រួម​ក្នុង​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​ក្រោម​ឆ័ត្រ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ។
        ស​ម្តេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្ត្រីបានអញ្ជើញ​ទ​ស្ស​នាផ​ង​ដែរ នូវ​ពិព័រ​ណ៍ប​ង្ហាញអំពីស​ក​ម្ម​ភាព​និង​ស​មិទ្ធ​ផ​ល​នានារ​ប​ស់ក​ង​ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជាដែល​បាន​ចេញ​ទៅបំពេញ បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​នៅប​ណ្តាប្រ​ទេស​នានាក្នុង​រ​យៈពេល១០ឆ្នាំក​ន្ល​ង​ម​ក។
        សូម​ប​ញ្ជាក់ថាថ្ងៃទី១មីនាឆ្នាំ២០១៦ជាខួប១០ឆ្នាំនៃការ​ចូល​រួម​រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ក្នុង​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិស្រ​ប​តាម​សេច​ក្តីស​ម្រេច​ខាង​ន​យោបាយ​ដ៏ត្រឹម​ត្រូវ​រ​ប​ស់ស​ម្តេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្ត្រីកាល​ពីថ្ងៃទី១ខែមីនាឆ្នាំ២០០៥ដែល​ឆ្លើយ​ត​ប​ទៅតាម​ការអំពាវ​នាវ​រ​ប​ស់អគ្គ​លេខាធិការអង្គ​ការ​ស​ហ​ប្រ​ជាជាតិ ។
        ប​ន្ទាប់ពីមាន​ការ​ស​ម្រេច​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ការ​រៀប​ចំក​ម្លាំង​ក​ងអនុសេនាធំផ្នែក​បោស​សំអាត​មីន​លេខ១៣៥គឺជាក​ម្លាំង​លើក​ដំបូង​គេ។១០ឆ្នាំក​ន្ល​ង​ម​ក​គឺចាប់ពីឆ្នាំ២០០៦ ដ​ល់២០១៦នេះក​ម្ពុជាបាន​ប​ញ្ចូន​ក​ង​ក​ម្លាំង​ទៅបំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិស​រុប​ចំនួន៣.៥៥៧នាក់ក្នុង​នេះមាន​នារីចំនួន១១៨នាក់។ នៅឆ្នាំ២០០៩ក​ម្ពុជាបាន​ប​ន្ថែម​ក​ម្លាំង​ត​ម្រួត​ស​ណ្តាប់ធ្នាប់(ឆែក​ឆេរ​និង​ត្រួត​ពិនិត្យ​ការ​ធ្វើដំណើរ​តាម​ច្រ​ក​ព្រំដែន​និងអាកាស​យាន​ដ្ឋាន)ទៅប្រ​ទេស​ឆាដ​និង​សាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល។ឆ្នាំ២០១០ក​ម្ពុជាបាន​ប​ញ្ជូន​ក​ម្លាំង​ជំនាញ​វិស្វ​ក​ម្ម​សំណ​ង់និង​បោស​សំអាត​មីន​ទៅប្រ​ទេស​លីប​ង់,និង​កោះស៊ីព។ឆ្នាំ២០១១ក​ម្ពុជាបាន​ប​ញ្ជូន​ក​ង​ក​ម្លាំង​ជំនាញ​ត​ម្រួត​យោធានិង​ពេទ្យ​កំរិត២ក្នុង​បេស​ក​ក​ម្ម​នៅប្រ​ទេស​ស៊ូដ​ង់ខាង​ត្បូង។ឆ្នាំ២០១៤ប​ញ្ជូន​ក​ង​ក​ម្លាំង​ជំនាញ​កំទេច​គ្រាប់មិន​ទាន់ផ្ទុះនិង​វិស្វ​ក​ម្ម​ព្រ​លាន​យ​ន្ត​ហោះក្នុង​បេស​ក​ក​ម្ម​នៅប្រ​ទេស​ម៉ាលីនិង​ឆ្នាំ២០១៤ដ​ដែល​បាន​ប​ញ្ចូន​ក​ម្លាំង​ជំនាញ​វិស្វ​ក​ម្ម​សំណ​ង់ក្នុង​បេស​ក​ក​ម្ម​នៅសាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល ។
         ប​ច្ចុប្ប​ន្ន​ក​ម្លាំង​ក​ម្ពុជាដែល​កំពុង​បំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ មាន​ចំនួន៨៨៨នាក់ ៕    ​

ឯ.ឧ ទៀ បាញ់ បើក​ស​ន្និបាត​ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព
ស​ន្និបាត​បូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ប​ញ្ជូន​ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិនៃ​ខ.ភ.ម​រ​យៈពេល​ពេល១០ឆ្នាំ(២០០៦-២០១៦)បាន​ប្រារ​ព្ធ​ពិធីបើក​នាព្រឹថ្ងៃទី០១ខែមិនានេះនៅ​វិមាន​ស​ន្តិភាព​នៃទីស្តីការ​គ​ណៈរ​ដ្ឋ​ម​ន្ត្រីដែល​ពិធីនេះបាន​ប្រ​ព្រឹត្ត​ទៅស្ថិត​ក្រោអធិប​តីភាពឯ.ឧនាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិង​ដោយ​មាន​វ​ត្ត​មាន​ចូល​រួម​ពីឯកឧត្ត​ម​លោក​ជំទាវ​លោក​លោក​ស្រីជាស​មាជិក​គ​ណៈក​ម្មាធិការ​ជាតិនិង​ម​ន្ត្រីតាម​ក្រ​សួង-ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត។
ឯ.ឧនាយឧត្ត​ម​សេនីយ៍  សែម សុវ​ណ្ណ​នី អគ្គ​នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិគ្រ​ប់គ្រ​ង​ក​ម្លាំង​រ​ក្សា​ស​ន្តិភាព​បោស​សំអាត​មីន​និង​កាក​សំណ​ល់ស​ង្គ្រាម​បាន​មាន​ប្រ​សាស​ន៍ថាអង្គ​ស​ន្និបាត​បូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ប​ញ្ជូន​ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិរ​យៈពេល​ពេល១០ឆ្នាំបាន​ប្រារ​ព្វ​ពិធីជាផ្លូវ​ការ​មាន​រ​យៈពេល០១ថ្ងៃនាថ្ងៃទី០១ខែមិនា ឆ្នាំ២០១៦ដោយ​គ​ណៈក​ម្មាធិការ​ជាតិ​ស​ម្រួប​ស​ម្រួល​កិច្ច​ការ​ប​ញ្ជូន​ក​ង​ក​ម្លាំង​ចូល​រួម​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជា​ជាតិនិង​ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិគ្រ​ប់គ្រ​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព​បោស​សំអាត​មីន​និង​កាក​សំណ​ល់​ស​ង្គ្រាម​រួម​ស​ហ​ការ​ជាមួយ​ក្រុម​ការ​ងារ​នៃក្រ​សួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។​
ប​ន្ទាប់ពីលោក​ស្រីក្លែរ.វ៉ាន់ឌឺវ៉ារេន​ម​ន្ត្រីស​ម្រ​ប​ស​ម្រួលអង្គ​ការ​ស​ហ​ប្រ​ជាជាតិប្រ​ចាំក​ម្ពុជានិង​ជាតំណាងអគ្គ​លេខាធិការអង្គ​ការ​ស​ហ​ប្រ​ជាជាតិឡើង​មាន​ម​តិរួច​ម​កឯ.ឧនាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិបាន​មាន​ប្រ​សាស​ន៍ថាប្រ​ទេស​ក​ម្ពុជាមាន​ប្រ​វ​ត្តិដ៏ជូរ​ច​ត់ធ្លាប់បាន​ឆ្ល​ង​កាត់ស​ង្គាម​បំផ្លិច​បំផ្លាញអស់ជាង៣ទ​ស្ស​វ​ត្ស។ទំរាំមាន​ថ្ងៃនេះយើង​បាន​យ​ល់ដឹង​ច្បាស់ណាស់អំពីការ​លំបាក​ចំពោះប្រ​ទេស​និង​ប្រ​ជាជ​ន​ដែល​ជួប​ស​ង្គ្រាម។ក​ម្ពុជាផ្ទាល់ក៏បាន​ទ​ទួល​ក​ង​ថែរ​ក្សាស​ន្តិភាពអ៊ុន​តាក់ផ​ង​ដែរ​នៅឆ្នាំ១៩៩១។នៅពេល​ក​ម្ពុជា​បាន​ទ​ទួល​ស​ន្តិភាព​ក​ម្ពុជាក៏ច​ង់ចូល​រួម​ថែរ​ក្សាស​ន្តិភាព​នៅលើពិភ​ព​លោក​ហើយ​ធ្វើយ៉ាង​ណា​កុំឲ្យ​មាន​ស​ង្គ្រាម​ដូច​ក​ម្ពុជា។ឆ្នាំ២០១៦នេះគឺជាខួប​លើក​ទី១១នៃការ​ស​ម្រេច​ចិត្ត​ខាង​ន​យោបាយ​ដ៏ត្រឹម​ត្រូវ​និង​ប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាកាល​ពីឆ្នាំ២០០៥ក្នុង​ការអនុញ្ញាតឲ្យ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ចេញ​ទៅបំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិដែល​ជាការ​ឆ្លើយ​ត​ប​ទៅ​នឹង​ការអំពាវ​នាវ​រ​ប​ស់អគ្គ​លេខាធិការអង្គ​ការ​ស​ហ​ប្រ​ជាជាតិហើយ​ជាឆ្នាំទី១០នៃការ​ប​ញ្ជូន​ក​ង​ក​ម្លាំង​ចេញ​ទៅបំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ទេស​ជាជាតិដែល​ក​ងអនុសេនាធំផ្នែក​បោស​សំអាត​មីន​លេខ១៣៥ជាក​ង​ទី១មាន​យោធិន​ចំនួន១៣៥នាក់បាចេញ​ដំណើរ​កាល​ពីថ្ងៃ​ទី១២ខែមេសា ឆ្នាំ២០០៦។
នៅក្នុង​រ​យៈពេល១០ឆ្នាំក​ន្ល​ង​ម​ក​នេះក​ម្ពុជាបាន​ប​ញ្ជូន​ក​ម្លាំង​ទៅចូល​រួម​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ស​ហ​ប្រ​ជាជាតិស​រុប​ចំនួន៣,៥៥៧នាក់/នារី១១៨នាក់នៅសាធារ​ណ​រ​ដ្ឋ​ស៊ូដ​ង់ ស៊ូដ​ង់ខាង​ត្បូង លីប​ង់ សាយ​ប្រឹស សាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល ឆាដ ស៊ីរី និង​ម៉ាលី។ប​ច្ចុប្ប​ន្ន​ក​ង​ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជាកំពុង​បំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​នៅ០៦ប្រ​ទេស៨៨៨នាក់ក្នុង​នោះនារីមាន​ចំនួន៤៦នាក់។នៅក្នុង​រ​យៈពេល១០ឆ្នាំនៃការ​ពំពេញ​បេស​ក​ក​ម្ម​ម​នុស្ស​ធ​ម៌នេះទោះបីមានឧប​ស​គ្គ​និង​ហានិភ័យ​ខ្ឃ​ស់ក៏ដោយ​ប៉ុន្តែក​ង​ក​ម្លាំង​ក​ម្ពុជាតែង​តែស​ម្រេច​ជោគ​ជ័យ​ភារ​កិច្ច​រ​ប​ស់ខ្លួន​និង​ទ​ទួល​បាន​ការ​កោត​ស​រ​សើរ​ពីសំណាក់អគ្គ​លេខាធិការ​និង​ម​ន្ត្រីអង្គ​ការ​ស​ហ​ប្រ​ជាជាតិទាំង​នៅក្រុង​ញូយ៉ក​និង​ប្រ​ចាំនៅក​ម្ពុជាថាជាក​ង​ក​ម្លាំង​មួយ​មាន​ជំនាញ​ប្រ​ក​ប​ដោយ​វិជ្ជាជីវៈមាន​ភាពអង់អាច​ក្លាហាន​មាន​ស្មារ​តីទ​ទួល​ខុស​ត្រូវ​គោរ​ព​វិន័យ​និង​ក្រ​ម​សីល​ធ​ម៌ក្នុង​ការអនុវ​ត្ត​តួនាទីរ​ប​ស់ខ្លួន​គ្រ​ប់ពេល​វេលា។
នារ​សៀល​ថ្ងៃដ​ដែល​នេះដែរអង្គ​ស​ន្និបាត​បាន​ប្រារ​ព្ធ​ពិធីបិទ​ស្ថិត​ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់រ​ប​ស់​ស​ម្តេច​អគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា។



ឯ.ឧ ទៀ បាញ់ បើក​ការ​ដ្ឋាន​សាង​ស​ង់វិមាន​ឈ្នះឈ្នះ

       ដោយ​បាន​ការឯក​ភាព​ពីរាជ​រ​ដ្ឋាភិបាល​នាព្រឹក​ថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៦គ​ណៈក​ម្មាការ​វិមានអនុស្សាវ​រីយ៍ន​យោបាយ​ឈ្នះឈ្នះនិង​ការ​ប​ញ្ច​ប់ស​ង្គ្រាម​ស៊ីវិល​នៅក​ម្ពុជា​រៀប​ចំពិធី​ប​ញ្ចុះ​ប​ឋ​ម​សិលានិង​បើក​ការ​ដ្ឋាន​សាង​ស​ង់វិមាន​ឈ្នះឈ្នះជាផ្លូវ​ការ​ដែល​ប្រ​ព្រឹត្ត​ទៅក្រោម​អធិប​តីភាពឯ.ឧទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិង​លោក​ជំទាវ​តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណា​ច​ក្រ​ក​ម្ពុជា។
       វិមានអនុស្សាវ​រីយ៍ន​យោបាយ​ឈ្នះឈ្នះមាន​ទីតាំង​ស្ថិត​នៅស​ង្កាត់បាក់ខែង​ខ័ណ្ឌ​ជ្រោយ​ច​ង្វារាជ​ធានីភ្នំពេញ​នៅខាង​មុខ​ព​ហុកីឡាដ្ឋាន​ម​រ​ត​តេជោហើយ​ត្រូវ​បាន​សាង​ស​ង់លើផ្ទៃដី​ប្រ​មាណ​ជាង០៨ហិច​តា។បើយើង​ឈ​រ​នៅចំក​ណ្តាល​ធៀប​រ​វាង​វិមាន​ឈ្នះឈ្នះជាមួយ​នឹង​ព​ហុកីឡាដ្ឋាន​ម​រ​ត​ក​តេជោគឺយើងអាច​មើល​ឃើញ​ពីទិដ្ឋ​ភាព​រួម​ដ៏ស្រ​ស់ស្អាត​រ​ប​ស់អគារ​ទាំង​ពីរ​នោះរ​ត់ត្រួត​គ្នានៅលើអក្ស​មេតែមួយ។
      នៅក្នុង​រ​បាយ​ការ​ណ៍រ​ប​ស់ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ អគ្គ​នាយ​ក​ន​យោបាយ​និង​កិច្ច​ការ​ប​រ​ទេស​និង​ជាប្រ​ធាន​ក្រុម​ការ​ងារ​សាង​ស​ង់វិមាន​ឈ្នះឈ្នះបាន​រាយ​ការ​ណ៍ជូនអង្គ​ពិធីជ្រាប​ថាចាប់តាំង​ពីប​ង្កើត​គ​ណៈក​ម្មាការ​សាង​ស​ង់វិមាន​ន​យោបាយ​ឈ្នះឈ្នះរ​ហូត​ម​ក​ដ​ល់​ប​ច្ចុប្ប​ន្ន​មាន​រ​យៈពេល៥០៤ថ្ងៃគ​ត់ដែល​គ​ណៈក​ម្មាការ​បាន​ខិត​ខំធ្វើការ​ប្រ​ជុំពិភាក្សាជាប​ន្ត​ប​ន្ទាប់ព្រ​ម​ទាំង​ចុះសិក្សាស្រាវ​ជ្រាវឯក​សារ​និង​រ​ច​នាប​ថ​តាម​ប្រាង្គ​ប្រាសាទ​នានាទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​ផ​ង​ដែរ។
      នៅក្នុង​ស​ន្ទ​រ​ក​ថារ​ប​ស់ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​គូស​ប​ញ្ជាក់ថាជាច្រើន​ជំនាន់​ម​ក​ហើយ​ព្រះរាជាណាច​ក្រ​ក​ម្ពុជាយើង​ពុំធ្លាប់ទ​ទួល​បាន​ស​ន្តិភាព​ពេញ​លេញ​ដូច​ស​ម័យ​ស​ព្វ​ថ្ងៃ​​នេះទេជួន​កាល​មាន​ការ​បែក​បាក់ទៅជាពីរ​ជាបីភាគីដែល​នាំឲ្យ​ប្រ​ទេស​ជាតិមាន​ជ​ម្លោះ​នឹង​គ្នាឥត​ឈ​ប់ឈ​រ។នៅក្នុង​ដំណាក់កាល​ចុង​ក្រោយ​គឺដោយ​សារ​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ ប៉ុល​ព​ត អៀង​សារី បាន​ធ្វើឲ្យ​ប្រ​ទេស​ក​ម្ពុជាមាន​ម​ហ​ន្ត​រាយ​យ៉ាង​ធ្ង​ន់ធ្ង​រ​នោះទើប​មាន​ព្រឹត្តិការ​ណ៍​ថ្ងៃទី២ធ្នូ១៩៧៨និង​ថ្ងៃទី៧ម​ក​រា១៩៧៩រ​ហូត​ដ​ល់១៩៩៨ដែល​ជាការអនុវ​ត្ត​ន​យោបាយ​ឈ្នះឈ្នះនិង​ការ​ប​ញ្ច​ប់ស​ង្គ្រាម​ស៊ីវិល​នៅក​ម្ពុជាក្រោម​ការ​ដឹក​នាំប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​រ​ប​ស់ស​ម្តេចអគ្គ​ម​ហារ​សេនាប​តីតេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី។
      ជាស​មិទ្ធ​ផ​ល​នៃន​យោបាយ​ឈ្នះឈ្នះ យើង​ទ​ទួល​បាន​ស​ន្តិភាព​ពេញ​លេញ ដែល​ជាក​ត្តា​ច​ម្ប​ង​ស​ម្រាប់ជំរុញ​ការអភ​វ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិលើគ្រ​ប់វិស័យ​និង​ការ​ធ្វើស​មាហ​រ​ណ​ក​ម្ម​ក​ម្ពុជា ទៅក្នុង​កិច្ច​ការ​តំប​ន់និងអន្ត​រ​ជាតិដោយ​ជោគ​ជ័យ​ហើយ​បាន​ប្រែក្លាយ​ជីវ​ភាព​រ​ប​ស់ប្រ​ជាជ​ន​ពីជីវ​ភាព​ក្រីក្រ​ម​ក​ជាប្រ​ជាជ​ន​មាន​ចំណូល​ក​ម្រិត​ម​ធ្យ​ម។
      ឯ.ឧ ទៀ បាញ់ បាន​ស​ង្ក​ត់ធ្ង​ន់ថាប​ទ​ពិសោធ​ន៍ជាប្រ​វ​ត្តិសាស្ត្រ​ជាច្រើន​ជំនាន់ក្នុងអតីត​កាល​និង​ស​មិទ្ធ​ផ​ល​ស​ង្គ​ម​ជាតិក​ន្ល​ង​ម​ក​ថ្មីៗនេះគឺជាមូល​ដ្ឋាន​ដ៏សំខាន់ស​ម្រាប់ឲ្យ​យើង​រួម​សាម​គ្គីគ្នា ដើម្បីក​សាង​វិមាន​ន​យោបាយ​ឈ្នះឈ្នះ នាថ្ងៃនេះ ដែល​បាន​កើត​ឡើក្រោម​គំនិត​ផ្តួច​ផ្តើម​ដ៏ខ្ព​ង់​ខ្ព​ស់​​រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន​សែន ដើម្បីប​ង្ហាញ និង​រំលឹក​ដ​ល់វីរ​ភាព និង​ស្នាដៃរ​ប​ស់វីរ​ជ​ន​ដែល​បាន​ចំណាយ​សាច់ស្រ​ស់ឈាម​ស្រ​ស់និង​ភាព​ឈ្លាស់វៃរ​ប​ស់​ថ្នាក់​ដឹក​នាំក្នុង​ការ​ស្វែង​រ​ក​ស​ន្តិភាព។
      វិមាន​ន​យោបាយ​ឈ្នះឈ្នះនេះនិង​ជាមោទ​ន​ភាព​ជាតិខ្មែរ​ដោយ​សារ​វិមាន​និង​ប​រិវេណ​នេះនឹង​ក្លាយ​ជាពិភ​ព​ខ្មែរ​ខ្នាត​តូច​ដែល​នឹង​ប​ង្ហាញ​នូវ​ចំណុច​សំខាន់នៃប្រ​វ​ត្តិសាស្ត្រ​ជាតិ និង​វ​ប្ប​ធ​ម៌ជាតិជាង២០០០ឆ្នាំ ជាពិសេ​ស​ប​ង្ហាញ​នូវ​ប​ញ្ញាញាណ​ជាតិខ្មែរ អំពីមូល​ដ្ឋាន​ទ​ស្ស​ន​វិជ្ជាសុខ​ដុម​នីយ៍ក​ម្ម​ក្នុង​ការ​គ្រ​ប់គ្រ​ង​ស​ង្គ​ម​ជាតិយើង​តាំង​ពីស​ម័យ​ន​គ​រ​គោក​ធ្ល​ក​ន​គ​រ​ភ្នំចេន​ឡាអង្គ​រ​និង​ក្រោយអង្គ​រ។
      វិមាន​ឈ្នះឈ្នះនេះក៏នឹង​ប​ង្ហាញ​ផ​ង​ដែរ​នូវ​វ​ប្ប​ធ​ម៌ក​ត​ញ្ញូនិរ​ន្ត​រ​ភាព​នៃស​ង្គ​ម​ជាតិក្នុង​គ្រ​ប់​វិស័យ​​សុខ​ដុម​នីយ៍ក​ម្ម​ខាង​ជ​ន​ជាតិនិង​សាស​នារួម​ទាំង​ការអភិវ​ឌ្ឍ​នៃទំនាក់ទំន​ង​រ​វាង​វ​ប្ប​ធ​ម៌ធ​ម្ម​ជាតិនិង​ម​នុស្ស​ព្រ​ម​ទាំង​ទំនាក់ទំន​ង​រ​វាងអតីត​កាល​ប​ច្ចុប្ប​ន្ន​និងអនាគ​ត។នៅក្នុង​នោះ​មួយ​ផ្នែក​ក៏ទំនាក់ទំន​ង​ទៅនឹង​ស​ម័យ​ស​ង្គ​ម​រាស្ត្រ​និយ​ម​ត​ភ្ជាប់ម​ក​ដ​ល់ស​ម័យ​សាធារ​ណ​រ​ដ្ឋ​និង​ស​ម័យ​ប៉ុល​ព​ត រួម​ទាំង​ដំណាក់កាល​ក្នុងអំឡុង​ឆ្នាំ១៩៧៩-១៩៨៩ និង​ដំណាក់កាល​ឆ្នាំ១៩៩១-១៩៩៣ ព្រ​ម​ទាំង​ត​ភ្ជាប់ម​ក​ដ​ល់ដំណាកើកាល​នៃន​យោបាយ​ឈ្នះឈ្នះដែល​ជាប​រិប​ទ​ស​ន្តិភាពអភិវ​ឌ្ឍ​ន៍មិន​ធ្លាប់មាន​ក្នុង​ប្រ​វ​ត្តិសាស្ត្រ​ប​ង្រួប​ប​ង្រួម​ទឹក​ដីដែល​ដឹក​នាំនិង​ក​សាង​ស្ថាប​នាប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​ដ៏ខ្ព​ង់ខ្ព​ស់ដ៏ខ្ព​ង់ខ្ព​ស់រ​ប​ស់ ស​ម្តេច​តេជោ ហ៊ុន​សែន ផ្ទាល់។
      តាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក​ការ​រៀប​ចំគ​ម្រោង​ប្ល​ង់មេនៃវិមាន​ឈ្នះឈ្នះត្រូវ​បាន​ចែក​ចេញ​ជា០៣តំប​ន់តំប​ន់ទី១ប​ង្ហាញ​ពីសុខ​ដុម​នីយ៍ក​ម្ម​ប្រ​វ​ត្តិសាស្ត្រ​ខ្មែរ​តំប​ន់ទី២ស​ន្តិភាព​ពេញ​លេញ​តាម​រ​យៈន​យោបាយ​ឈ្នះឈ្នះនិង​តំប​ន់ទី៣ស​មិទ្ធ​ផ​ល​នានាដែល​ទ​ទួល​បាន​ពីន​យោបាយ​ឈ្នះឈ្នះចាប់តាំង​ពីឆ្នាំ១៩៩៨ ២០១៨។សំណ​ង់នេះត្រូវ​បាន​សាង​ស​ង់ឡើង​មាន​ការ​ចូល​រួម​ពី​គ្រ​ប់ម​ជ្ឈ​ដ្ឋាន​ទាំង​ធ​ន​ធាន​គំនិត​និន្នាការ​ន​យោបាយ​ឡើយ​ហើយ​សំណ​ង់នេះនឹង​ប្រែក្លាយ​ទៅជាសំណ​ង់ប្រ​វ​ត្តិសាស្ត្រ​ជាតិគ្រ​ប់ជំនាន់។
      ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ប​ញ្ជាក់ច្បាស់ថាសំណ​ង់វិមាន​ឈ្នះឈ្នះនេះនឹង​មាន​ការ​ចូល​រួម​ប្រ​កួត​ប្រ​ជែង​ប្រ​ក​ប​ដោយ​ត​ម្លាភាព​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​រ​ច​នារូប​គំនូរ​ស​ម្រាប់​ក​សាង​រូប​ច​ម្លាក់នៅវិមាន​ឈ្នះឈ្នះដែល​ជាការ​ក​សាង​ប្រ​វ​ត្តិសាស្ត្រ​នៃប្រ​ជាជាតិខ្មែរ​ដោយ​ខ្មែរ​ខ្លួនឯង​ដែល​មាន​ភារ​កិច្ច​ប​ង្កើត​វីរ​ជ​ន​វីរ​នារីជាតិឲ្យ​បាន​កាន់តែច្រើន​ស​ម្រាប់​ថែរ​ក្សាស​ន្តិភាព និង​ការអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិប្រ​ក​ប​ដោយ​ចីរ​ភាព​នាពេលអនាគ​ត។សំណ​ង់ក៏នឹង​រំលេច​ចេញ​នូវ​ការ​ក​សាង​វ​ប្ប​ធ​ម៌សុខ​ដុម​នីយ៍ក​ម្ម​នៃសាស​នាជ​ន​ជាតិទំនាក់ទំន​ង​នៃវ​ប្ប​ធ​ម៌ប្រ​វ​ត្តិសាស្ត្រ​ធ​ម្ម​ជាតិនិង​ម​នុស្ស​ន​យោបាយ​ស​ន្តិភាព​និង​ន​យោបាយ​ទឹក។ល។ដើម្បីជំរុញឲ្យ​កូន​ខ្មែរ​ស​ម័យ​ប​ច្ចុប្ប​ន្ន​ចេះប​ន្ត​ការ​ក​សាង​ស្នាដៃពីដូន​តាដូច​ស​ម័យ​ម​ហាន​គ​រ។
    ប្រ​ម​ជាមួយ​នេះវិមាន​ឈ្នះឈ្នះក៏ផ្ទុក​នូវ​ចំណេះដឹង​ប្រ​វ​ត្តិសាស្ត្រ​ស​ម្រាប់ភ្ញៀវ​ជាតិអន្ត​រ​ជាតិដើម្បីស្វែង​យ​ល់អំពីស​ន្តិភាព​ដែល​ក​ម្ពុជាកំពុង​មាន​ស​ព្វ​ថ្ងៃ។ចំណុច​នេះនឹង​លើក​កិត្យានុភាព​ក​ម្ពុជាមួយ​ក​ម្រិត​ថែម​ទៀត​ពីព្រោះន​យោបាយ​ឈ្នះឈ្នះរ​ប​ស់ស​ម្តេច​តេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីបាន​នាំស​ន្តិភាព​ពេញ​លេញ​ម​កឲ្យ​ក​ម្ពុជាខ​ណៈដែល​ប្រ​ទេស​ជាតិជាច្រើន​ក្នុង​តំប​ន់និង​ស​ក​ល​លោក​មិន​ទាន់អាច​ប​ញ្ច​ប់ស​ង្គ្រាម​ស៊ីវិល។