ព័ត៌មាន

ឯ.ឧ ចាយ.​សាំង​យុន ​ជួប​ប្រ​តិភូម​ជ្ឈ​ម​ណ្ឌ​ល​រ​ក្សាស​ន្តិភាព​ក​ង​ទ័ព​វៀត​ណាម
នៅទីស្ដីការ​ក្រ​សួង​ការ​ពារ​ជាតិនាព្រឹក​ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៦ឯ.ឧនាយឧត្ត​ម​សេនីយ៍ចាយ.សាំង​យុន​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិបានអនុញ្ញាត្តឲ្យ​គ​ណៈប្រ​តិភូម​ជ្ឈ​ម​ណ្ឌ​ល​រ​ក្សាស​ន្តិភាព​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​មួយ​ក្រុម​ដឹក​នាំដោយ​លោក វ/ឯក លូ ឌីង​ហៀង ​នាយ​ក​រ​ង​ម​ជ្ឈ​ម​ណ្ឌ​ល​រ​ក្សាស​ន្តិភាព​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​បាន​ចូល​ជួប​សំណេះសំណាល​និង​សំដែង​ការ​គួរ​ស​ម ។
ជំរាប​ជូនឯ.ឧរ​ដ្ឋ​លេខាធិការ​ក្នុងឱកាស​នោះលោក​វ/ឯក លូ ឌីង​ហៀង ​បាន​ថ្លែងអំណ​រ​គុណ​ដ​ល់ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិនិង​ខ.ភ.ម​ទាំងអស់ដែល​បាន​ទ​ទួល​ស្វាគ​ម​ន៍ចំពោះគ​ណៈប្រ​តិភូរ​ប​ស់លោក​ក្នុង​ពេល​នេះ។

លោក​បាន​ប​ន្ត​ទៀត​ថា៖វ​ត្ត​មាន​រ​ប​ស់ប្រ​តិភូលោក​នាពេល​នេះគឺម​ក​ធ្វើទ​ស្ស​ន​កិច្ច​និង​សិក្សាដ​ក​ពិសោធ​ន៏ពីក​ង​កំលាំង​រ​ក្សាស​ន្តិភាព​នៃខ.ភ.ម​ដែល​មាន​ប​ទ​ពិសោធ​ន៏និង​មាន​ស្នាដៃល្អក្នុង​ការ​បំពេញ​ភារ​កិច្ច​រ​ក្សាស​ន្តិភាព​ជូនអង្គ​ការ​ស​ហ​ប្រ​ជាជាតិនៅតាម​ប​ណ្តាប្រ​ទេស​នានាក​ន្ល​ង​ម​ក។

លោក​លូ ឌីង​ហៀង​បានអោយ​ដឹង​ទៀត​ថា៖ប​ច្ចុប្ប​ន្ន​រ​ដ្ឋាភិបាល​និង​ក​ង​ទ័ព​វៀត​ណាម​មាន​គោល​បំណ​ង​ច​ង់ប​ញ្ជូន​ក​ង​កំលាំង​ដើម្បីចូល​រួម​រ​ក្សាស​ន្តិភាព​ជាមួយ​នឹងអង្គ​ការ​ស​ហ​ប្រ​ជាជាតិដែរ​តែក​ង​ទ័ព​វៀត​ណាម​ពុំទាន់មាន​ប​ទ​ពិសោធ​ន៏ក្នុង​ការ​ធ្វើនិតិវិធីរៀប​ចំនិង​ការ​ត្រៀម​ប​ញ្ជូន​កំលាំង​និង​ប្រ​ព័ន្ធ​រ​ហ័ស​តើត្រូវ​ធ្វើរ​បៀប​ណា?។

ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​គឺបាន​ត្រៀម​នូវ​ក​ង​កំលាំង​ផ្នែក​វិស្វ​ក​ម្ម​និង​ផ្នែក​សុខាភិបាល​ដើម្បីចូល​រួម​ក្នុង​ការ​រ​ក្សាស​ន្តិភាព​ជូនអង្គ​ការ​ស​ហ​ប្រ​ជាជាតិផ​ង​ដែរ។

លោក​វ/ឯក​បាន​ប​ន្ត​ទៀត​ថា៖ម​ជ្ឈ​ម​ណ្ឌ​ល​រ​ក្សាស​ន្តិភាព​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​បាន​សំណូម​ព​រ​នាយ​ទាហាន​នៃកំលាំង​រ​ក្សាស​ន្តិភាព​ក​ម្ពុជាទៅជួយ​បំប៉នឲ្យ​ក​ង​ទ័ព​នៅប្រ​ទេស​វៀត​ណាមឬក៏អាច​ក​ង​ទ័ព​វៀត​ណាម​ប​ញ្ជូន​កំលាំង​ម​ក​បំប៉ន​ជំនាញ​នេះនៅក​ម្ពុជាវិញ​ក៏បាន​ដែរ។

ឯ.ឧនាយឧត្ដ​ម​សេនីយ៏ចាយ.សាំង​យុន​ជួស​មុខអោយឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ.បាញ់រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិង​ថ្នាក់ដឹក​នាំក្រ​សួង​ទាំងអស់បាន​ថ្លែង​នូវ​ការ​ស្វាគ​ម​ន៍

ចំពោះដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់គ​ណៈប្រ​តិភូព្រ​ម​ទាំង​ជូន​ព​រអោយ​ទ​ទួល​បាន​ជោគ​ជ័យ​ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ខ្លួន​លើទឹក​ដីព្រះរាជាណាច​ក្រ​ក​ម្ពុជា។

ក្នុងឱកាស​នោះដែរឯ.ឧក៏បាន​លើក​ឡើង​ដោយ​យោង​ទៅលើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិនៃប្រ​ទេស​យើង​ទាំង២ក​ម្ពុជា.វៀត​ណាម​គឺយើង​ត្រូវ​តែជួយ​គ្នាទៅវិញ​ទៅម​ក​ទោះក្នុង​កាលៈទេសៈណាក៏ដោយ។

ឯ.ឧរ​ដ្ឋ​លេខាធិការ​ក៏បាន​លើក​នូវ​ការ​រួម​ចំណែក​ដ៍ធំធេង​ក្នុង​ការ​ក​សាង​ខ.ភ.ម​រ​ប​ស់ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​តាំង​ពីដើម​រៀង​រ​ហូត​ម​ក​ដោយ​មិន​ត្រឹម​តែជួយ​ជាស្មារ​តីនឹង​សំភារៈប៉ុណ្ណោះទេថែម​ទាំង​ជួយ​ប​ណ្ដុះប​ណ្ដាល​ធ​ន​ធាន​ម​នុស្សឱ្យ​ខ.ភ.ម​ទៀត​ផ​ង៕


កិច្ច​ប្រ​ជុំក្រុម​ការ​ងារអន្ត​រ​ក្រ​សួង​នៃគ​ណះក​ម្ម​ការ​សិក្សានិង​សាង​ស​ង់វិមានអនុស្សាវ​រ​យ៏ន​យោបាយ​ឈ្នះឈ្នះនិង​ការ​ប​ញ្ច​ប់ស​ង្គ្រាម​ស៊ីវីល​នៅក​ម្ពុជា
    
គ​ណៈក​ម្ម​ការ​សិក្សានិង​រៀប​ចំសាង​ស​ង់វិមានអនុស្សាវ​រីយ៍ន​យោបាយ​ឈ្នះឈ្នះនិង​ការ​ប​ញ្ច​ប់ស​ង្គ្រាម​ស៊ីវីល​នៅក​ម្ពុជាបាន​ដំណើរ​ការ​កិច្ច​ប្រ​ជុំអន្ត​រ​ក្រ​សួង​មួយ​នៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិនារ​សៀល​ថ្ងៃទី២៣ខែកុម្ភះឆ្នាំ២០១៦ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ឯកឧត្ត​ម​នាយឧត្ត​ម​សេនិយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិង​ជាប្រ​ធាន​គ​ណៈក​ម្ម​ការ។
តាម​រ​បាយ​ការ​ណ៍ក្រុម​ការ​ងារ​បានអោយ​ដឹង​ថាៈគ្រ​ប់ផ្នែក​គ្រ​ប់ជំនាញ​បាន​ដំណើរ​ការ​ការ​ងារ​រ​ប​ស់ខ្លួន​ប្រ​ក​ប​ដោយ​ជោគ​ជ័យ​ហើយ​ក្រុម​ការ​ងារ​កំពុង​ស​ក​ម្ម​ត្រៀម​រៀប​ចំពិធីប​ញ្ចុះប​ឋ​ម​សិលានិង​បើក​ការ​រ​ដ្ឋាន​សាង​ស​ង់វិមានអនុស្សាវ​រីយ៍ន​យោបាយ​ឈ្នះឈ្នះក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ឯកឧត្ត​ម​នាយឧត្ត​ម​សេនិយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេច​ជោ ហ៊ុន សែន នាព្រឹក​ថ្ងៃទី២៥ខែកុម្ភះឆ្នាំ២០១៦នៅតំប​ន់អភិវ​ឌ្ឍ​ន៍ឧក​ញ៉ាលី យ៉ុង​ផាត់ស្ថិត​ក្នុង​ស​ង្កាត់បាក់ខែង​ខ័ណ្ឌ​ជ្រោយ​ច​ង្វារ​រាជ​ធានីភ្នំពេញ ៕

ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍មាស.សាវ៉ន​ចុះទៅផ្ស​ព្វ​ផ្សាយ​ការ​ងារអប់រំចិត្ត​សាស្រ្ត​នៅក​ង​ព​ល​តូចអន្ត​រាគ​ម​ន៍លេខ៦


ក​ង​ទ័ព​ត្រូវ​តែគោរ​ព​វិន័យអោយ​បាន​ល្អនិង​ត្រូវ​ហាន​ធ្វើព​លិក​ម្ម​គ្រ​ប់បែប​យ៉ាង​ដើម្បីការ​ពារ​បូរ​ណ​ភាព​ទឹក​ដីអោយ​បាន​គ​ង់វ​ង្ស​និង​ការ​ពារ​ស​ន្តិសុខ​ជូន​ប្រ​ជាព​ល​រ​ដ្ឋ​រ​សើនៅអោយ​បាន​ប្រ​សើរ។នេះជាការ​លើក​លើង​រ​ប​ស់​ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ មាស សាវ៉ន អគ្គ​នាយ​កអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវាក្រ​សួង​ការ​ពារ​ជាតិក្នុងឪកាស​ដែលឯកឧត្ត​ម​បាន​ដឹក​នាំក្រុម​ការ​ងារអប់រំចិត្ត​សាស្រ្ត​ចុះទៅផ្ស​ព្វ​ផ្សាយ​ការ​ងារអប់រំចិត្ត​សាស្រ្ត​និងអំពីស​ភាព​ការ​ណ៍វិវ​ត្ត​ន៍ថ្មីៗ​អោយ​ដ​ល់នាយ​ទាហាន​នាយ​ទាហាន​រ​ង​ចំនួន១២១៥ដែល​កំព​ង់បំពេញ​ភារ​កិច្ច​នៅនៅវ​រ​សេនាតូច២៧៤ក្នុង​ក​ង​ព​ល​តូចអន្ត​រាគ​ម​ន៍លេខ៦ស្ថិត​នៅ​ទិស​ទី២​ឃុំត្រ​ពាំង​ប្រ​សាទ​ស្រុក​ត្រ​ពាំង​ប្រ​សាទ​ខេត្តឧត្ត​រ​មាន​ជ័យ​កាល​ពីពេល​ថ្មីៗក​ន្ល​ង​ទៅនេះ។គោល​បំណ​ង​នៃលារ​ផ្ស​ព្វ​ផ្សាយ​គឺដើម្បីលើក​កំព​ស់ការ​ងារអប់រំស​ត្តិអារ​ម្ម​ណ៍ន​យោបាយ​ចិត្ត​សាស្រ្ត​ព​ង្រឹង​សីល​ធ​ម៌វិន័យ ដ​ល់ក​ង​ទ័ពអោយ​មាន​ឆ​ន្ទះមោះមុត​ក្នុង​ការ​បំពេញ​ភារ​កិច្ច​ជូន​ជាតិមាតុភូមិអោយ​សំរេច​ជោគ​ជ័យ។នៅក្នុង​ពិធីផ្ស​ព្វ​ផ្សាយ​នោះប​ន្ទាប់ពី ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ​ ឈុំខេង​ មេប​ញ្ជាការ​ក​ង​ព​ល​តូចអន្ត​រាគ​ម​ន៍
លេខ៦បាន​ឡើង​ថ្លែង​ស​ន្ទ​រ​ក​ថាស្វាគ​ម​ន៍រួច​ម​ក  ឯកឧត្ត​ម មាស សាវ៉ន បាន​ព​ន្យ​ល់អំពីការ​វិវ​ត្ត​ន៍ នៃដំណើរ​ការ​កំណែទ​ម្រ​ង់រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​គ្រ​ប់ជំនាន់ក​ន្ល​ង​ម​ក រ​ហូត​ម​ក​ដ​ល់ពេល​ប​ច្ចុប​ន្ន​នេះខ​ភ​ម​កាន់តែមាន​ការ​វិវ​ត្ត​ន៍រីចំរើន​ទៅមុខ​ធានារាប់រ​ង​បាន​នូវ​ភារ​កិច្ច​ការ​ពារ​ស​ន្តិសុខ​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដីការ​ជួយ​ស​ង្គ្រោះគ្រោះម​ហ​ន្ត​រាយ​និង​ចូល​រួម​តំណើរ​ការអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិ។ឯកឧត្ត​ម មាស សាវ៉ន បាន​ប​ញ្ជាក់ថា៖ ដោយអនុវ​ត្ត​តាម​គោល​ន​យោបាយ​ឈ្នះឈ្នះរ​ប​ស់ស​ម្តេច​តេជោ ហ៊ុន​សែន បាន​ធ្វើអោយ​មាន​ការ​ប​ង្រួប​ប​ង្រួម​ជាតិក្នុង​នោះកំលាំង ខ្មែរ​ក្រ​ហ​ម​បាន​ធ្វើស​មារ​ហ​ក​ម្ម​ចូល​ម​ក​រួម​រ​ស់ក្នុង​ស​ង្គ​ម​ជាតិយើង​វិញ​ធ្វើអោយ​ប្រ​ទេស​ជាតិមាន​សុខ​ស​ន្តិភាព​និង​មាន​ការអភិវ​ឌ្ឍ​ន៍លើគ្រ​ប់វិស័យ​ម​ក​ដ​ល់ស​ព្វ​ថ្ងែនេះ។ប​ច្ចុប​ន្ប​ន្ន​ប្រ​ទេស​ក​ម្ពុជាមាន​ឈ្មោះល្បីរ​ន្ទឺលើឆាកអន្ត​រ​ជាតិតាម​រ​យៈក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ដែល​បាន​ចេញ​ទៅបេស​ស​ក​ក​ម្ម​ថែរ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិក្នុង​រ​យៈពេល១០ឆ្នាំក​ន្ល​ង​ម​ក។ឯកឧត្ត​ម មាស​ សាវ​ន បាន​រំលឹក​ឡើង​វិញ​ពីវីរ​ភាព​រ​ប​ស់អតីត​ក​ង​ទ័ព​ប្រ​ជាជ​ន​ប​ដិវ​ត្ត​ក​ម្ពុជា ដែល​បាន​ត​ស៊ូប្រ​យុទ្ធ​ហាន​បូជាជីវិត​ដើម្បីដ​ណ្តើម​បាន​ម​ក​វិញ​នូវ​ស​ន្តិភាព​ប្រ​ជាជ​ន​រ​ស់នៅសុខ​ដុម​រ​ម​នាប្រ​ទេស​ជាតិមាន​ការអភិវ​ឌ្ឍ​ន៍។ក្នុង​ន័យ​នេះ ឯកឧត្ត​ម មាស សាវ៉ន  បាន​ស​ង្ក​ត់ធ្ង​ន់ថា៖​ទំរាំមាន​ថ្ងៃនេះដែល​យើង​ទ​ទួល​បាន​នូវ​ស​ន្តិភាព​ប​រិបូរ​ពេល​នេះយើង​ត្រូវ​ការ​ពារ​និង​ប្រ​ឆាំង​ដាច់ខាត​មិនអោយ​បុគ្គ​លឬពួក​ក្រុម​ណាមួយ​ដែល​មាន​បំណ​ង​ធ្វើអោយ​ប្រ​ទេស​ជាតិធ្លាក់ទៅក្នុង​ភាពអន្ត​រាយ​វិញ​ដូច​កាល​ពីពេល​មុនៗបាន​ឡើយ។ដូច្នេះយើង​ទាំងអស់គ្នាជាក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ត្រូវ​ប្តេជ្ញាការ​ពារ​ជាតិ​សាស​នាព្រះម​ហាក្ស​ត្រ,ការ​ពារ​រ​ដ្ឋ​ធ​ម្ម​នុញ្ញ,ការ​ពារ​រាជ​រ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់និង​ភាព​ត្រឹម​ត្រូវ​ស្រ​ប​ច្បាប់ ។
ឯកឧត្ត​ម មាស សាវ៉ន ក៏បាន​លើក​ឡើង​ពីស​ភាព​ការ​ណ៍វិវ​ត្ត​ន៍ជាតិនិងអន្ត​រ​ជាតិដែល​ទាក់ទ​ង​ទៅនិង​ន​យោបាយ​សេដ្ឋ​កិច្ច​ស​ន្តិសុខ​ដែល​កំព​ង់តែមាន​ការ​វិវ​ត្ត​ន៍ប្រែប្រួល​ទៅមុខ​ជាលំដាប់ដើម្បីអោយ​នាយ​ទាហាន​ព​ល​ទាហាន​បាន​សឹក្សាស្វែង​យ​ល់។ជាចុង​ក្រោយ ឯ.ឧ មាស សាវ​ន បានអំពាវ​នាវ​ដ​ល់នាយ​ទាហាន​ព​ល​ទាហាន​ក្នុង​ក​ង​ព​ល​លេខ៧ប​ន្ត​យ​ក​​ចិត្ត​ទុក​ដាក់ហ្វឹក​ហ្វឺន​រៀន​សូត្រ​យ​ក​ចិត្ត​ទុក​ដាក់លើការ​ងារ​ប​ង្ក​ប​ង្កើន​ផ​ល​និង​ក​សាងអង្គ​ភាពអោយ​បាន​រឹង​មាំហើយ​ត្រូវ​ចូល​រួម​គោរ​ព​ច្បាប់ច​រ៉ាច​រ​ផ្លូវ​គោកអោយ​បាន​គ្រ​ប់ៗគ្នា៕
    

នាវា​ក​ង​ទ័ព​ជើង​ទឹក​ចិន​បី​គ្រឿង​ម​ក​​ដ​ល់​កំព​ង់​ផែស្វ័យ​ត​ខេត្ត​ព្រះសីហ​នុ​
    នា​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ នា​វា​ក​ង​ទ័ព​ជើង​ទឹក​នៃ​ក​ង​ទ័ព​រំដោះ​ប្រ​ជាជ​ន​ចិន​ចំនួន​០៣​ គ្រឿង​ក្នុង​នោះ​រួម​មាន​នាវា​ទី១​ ជា​ប្រ​ភេទ​នា​វា​ចំ​បាំង​ឈ្មោះ​ លីវ​ចូវ​ (Liuzhou)​ លេខ​ ៥៧៣​ មាន​ទ​ម្ង​ន់​៤១០០តោន​ ប​ណ្តោយ​ប្រ​វែង​ ១៣៥ម​ និង​ទ​ទឹង​១៦ម​ នាវា​ទី២​ ជា​ប្រ​ភេទ​នាវា​ចំបាំង​ឈ្មោះ​ សាន់​ យ៉ា​ (SanYa)​ លេខ​៥៧៤​ ទ​ម្ង​ន់​ ៤១០០តោន​ ប​ណ្តោយ​ប្រ​វែង​ ១៣៥០​ម​ និង​ទ​ទឹង​ ១៦ម​ និង​នាវា​ទី៣​ ឈ្មោះ ​ឈីង​ហាយ​ហ៊ូ ​( Qinghaihu)​ លេខ​៨៨៥​ ទ​ម្ង​ន់​ ៣៧៣០០​តោន​ ប្រ​វែង​១៩២​ម​ និង​ទ​ទឹង​ ២៥.៥ម​ ព្រ​ម​ទាំង​នាវឹក​ចំនួន​៧៣៧​នាក់​ បាន​​ចូល​​ច​ត​​និង​​បោះ​យុថ្កា​នៅ​កំព​ង់​ផែ​ស្វ័យ​ត​ខេត្ត​ព្រះសីហ​នុ​។​
    ការ​ម​ក​ដ​ល់​រ​ប​ស់​នាវា​ក​ង​ទ័ព​ជើង​ទឹក​​នៃ​ក​ង​ទ័ព​រំដោះ​ប្រ​ជាជ​ន​ចិន​ទាំង​បី​គ្រឿង​ពេល​នេះ​គឺ​ជា​ដំណើរ​ទ​ស្ស​ន​កិច្ច​ផ្លូ​វ​ការ​មួយ​សំដៅ​ជ​ម្រុញ​លើក​ក​ម្ព​ស់​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​​ក​ង​​ទ័ព​​នៃ​ប្រ​ទេស​ទាំង​ពីរ​ ក​ម្ពុជា​-​ចិន​ លើ​វិស័យ​ហ្វឹក​ហ្វឺន​រួម​គ្នា​ផ្នែក​ក​ង​ទ័ព​ជើង​ទឹក​ ។​
    ក្នុង​ឪកាស​នោះ​ផ​ង​ដែរ​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ ទៀ​ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួង​ការ​ពារ​ជាតិ​ ក៏​បាន​អញ្ជើញ​ទ​ស្ស​ន​កិច្ច​នាវា​ក​ង​ទ័ព​ជើង​ទឹក​រំដោះ​ប្រ​ជាជ​ន​ចិន​នៅ​កំ​ព​ង់​​ផែ​ស្វ័យ​ត​ខេត្ត​ព្រះសីហ​នុ​ ដែល​នៅ​ទី​នោះ ​ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ ទៀ​ បាញ់​ ត្រូវ​បាន​ទ​ទួល​ប​ដិ​ស​ណ្ឋារ​កិច្ច​យ៉ាង​ក​ក់ក្តៅ​ពី​ឯកឧត្ត​ម​ ឧត្ត​ម​នាវិទោ​ យ៊ូ​ មីង​ជាង​ (Yumingjiang)​ នាយ​សេនា​ធិកា​រ​ង​នៃ​ក​ង​នាវា​ ETG 573​ ព្រ​ម​ទាំង​វ​ត្ត​មាន​លោក​ជំទាវ​ ពុ​ ចៀន​ហ្គ័​ (Bujianguo)​ ឯក​អគ្គ​រ​ដ្ឋ​ទូត​វិស​ម​ញ្ញ​ និង​ពេញ​ស​ម​ត្ថ​ភាព​នៃ​សាធារ​ណៈ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន​ប្រ​ចាំ​នៅ​​ព្រះ​​រា​​ជា​ណា​ច​ក្រ​ក​ម្ពុជា​ផ​ង​ដែរ​ ៕​

ពីធីផ្ស​ព្វ​ផ្សាយ​ការ​ងារអប់រំចិត្ត​សាស្ត្រ​នៅក​ង​ព​ល​តូចអន្ត​រាគ​ម​ន៏លេខ៨
       

      ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ មាស សាវ៉ន អគ្គ​នាយ​កអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវាអញ្ជើញ​ចូល​រួម​ជាអធិប​តីក្នុង​ពិធីផ្ស​ព្វ​ផ្សាយ​ការ​ងារអប់រំចិត្ត​សាស្ត្រ​និង​ស​ភាព​ការ​ណ៏​ពិភ​ព​លោក​ថ្មីៗនៅក​ង​ព​ល​តូចអ ន្ត​រាគ​ម​ន៍លេខ៨នៅថ្ងៃទី២០ខែកុម្ភះឆ្នាំ២០១៦ក្ន​ង​គោល​បំណ​ង​ផ្ត​ល់នូវ​ចំណេះដឹង​កាន់តែទូលំទូលាយ​ថែម​ទៀត​ដ​ល់ខ.ភ.ម​ក្នុង​ការ​យ​ល់ដឹង​កាន់តែស៊ីជ​ម្រៅពីស​ភាព​ការ​ណ៏ថ្មីៗដែល​កំពុង​វិវ​ត្ត​ក្នុង​តំប​ន់និង​ពិភ​ព​លោក​ជាពិសេស​ពីតួនាទីនិង​ភារ​កិច្ច​រ​ប​ស់ខ.ភ.ម​និង​គោល​ន​យោបាយ​រ​ប​ស់រាជ​រ​ដ្ធាភិបាល ។

ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ មាស​ សាវ៉ន​ មាន​ប្រ​សាស​ន៏ថា ក្រោម​ន​យោបាយ​ឈ្នះឈ្នះរ​ប​ស់រាជ​រ​ដ្ឋា ភិបាល​ដែល​មាន​ស​ម្តេច​តេជោ ហ៊ុន សែន ជាប្រ​មុខ

បាន​នាំឲ្យ​មាន​ការ​ប​ង្រូប​ប​ង្រួម​ជាតិស​មាហ​រ​ណ​ក​ម្ម​ក​ម្លាំង​ខ្មែរ​ក្រ​ហ​ម​និង​ធ្វើឲ្យអង្គ​ការ​ចាត់តាំខ្មែរ​ក្រ​ហ​ម​ទាំង​ក​ម្លាំង​យោធានិង​ន​យោបាយ​ត្រូវ​រ​លាយ​សាប​សូន្យ​ហើយ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​មាន​ដំណើរ​ការ​កែទ​ម្រ​ង់ជាលំដាប់តាម​ក្ម​វិធីន​យោបាយ​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ដើម្បីធ្វើឲ្យ​ក​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ក្លាយ​ជាក​ង​ទ័ព​ទំនើប​ឆ្លើយ​ត​ប​ទៅតាម​ស​ភាព​ការ​ណ៏ក្នុង​តំប​ន់និង​ពិភ​ព​លោក។
    មាន​ប្រ​សាស​ន៍ទៅកាន់នាយ​និង​ព​ល​ទាហ៊ាន​ក​ង​ព​ល​តូចអន្ត​រាគ​ម​ន៏លេខ៨ឯកឧត្ត​ម​នាយឧត្ត​ម​បាន​គូស​ប​ញ្ជាក់ថាទ​ម្រាំមាន​ថ្ងៃនេះប្រ​ជាជ​ន​និង​ក​ង​ទ័ព​យើង​បាន​បូជាជីវិត

អស់រាប់ម៉ឺន​រាប់សែន​នាក់ដើម្បីដ​ណ្តើម​បាន​ម​ក​វិញ​នូវ​ស​ន្តិភាព​ពេញ​លេញ​ជូន​ប្រ​ជាជ​ន​រ​ស់នៅប្រ​ក​ប​ដោយ​សុខ​ដុម​រ​ម​នាប្រ​ទេស​ជាតិមាន​ការអភិវ​ឌ្ឍ​ន៍រីក​ចំរើន​ដូច្នេះយើង​ប្រ​ឆាំង​ដាច់ខាត​មិនអោយ​បុគ្គ​ល​រឺក្រុម​ណាមួយ​ធ្វើអោយ​ប្រ​ទេស​ជាតិវិល​ទៅរ​ក​ដាន​ប្រ​វ​ត្តិសាស្រ្ត​ចាស់និង​ធ្លាក់ទៅក្នុង​ភាពអន្ត​រាយ​បាន​ទៀត​ឡើយ ។

    ឯកឧត្ត​ម​បាន​មាន​ប្រ​សាស​ន៍ទៀត​ថាថ្មីៗនេះតាយ​រ​យះស​ម្តេច​តេជោប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាបាន​ដឹក​នាំប្រ​តិភូក​ម្ពុជាទៅចូល​រួម​កិច្ច​ប្រ​ជុំវេទិការអាស៊ាន-អាមេរិក នៅរ​ដ្ឋCaliforniaស​ហ​រ​ដ្ឋអាមេរិក​ដែល​ជាការ​លើក​ក​ម្ព​ស់កិត្យានុភាព​ដ៏អស្ចារ្យ​សំរាប់ប្រ​ទេស​និង​ប្រ​ជាជ​ន​ក​ម្ពុជាលើឆាកអន្ត​រ​ជាតិ។
ជាទីប​ញ្ច​ប់ឯកឧត្ត​ម​នាយឧត្ត​ម​ស​នីយ៏មាស​ សាវ៉ន​បាន​សំដែង​នូវ​ការ​កោត​ស​រ​សើរ​និង​វាយ​ត​ម្លៃខ្ព​ស់
ចំពោះស្នាដៃនិង​កិច្ច​ខិត​ខំប្រឹង​រ​ប​ស់នាយ​និង​ព​ល​ទាហ៊ាន​នៃក​ង​ព​ល​តូចអន្ត​រាគ​ម​ន៍លេខ៩ដែល​ហ៊ាន​ធ្វើព​លិក​ម្ម​គ្រ​ប់យ៉ាង​ដើម្បីការ​ពារ​ជាតិមាតុភូមិ៕

ឯកឧត្ត​ម​ មាស សាវ៉ន ផ្ស​ព្វ​ផ្សាយ​ការ​ងារអប់រំចិត្ត​សាស្ត្រ​នៅក​ង​ព​ល​តូចអន្ត​រាគ​ម​ន៏លេខ៩

       ក្រោម​​​ន​យោបាយ​​​ឈ្នះ​​​ឈ្នះ​​រ​ប​ស់​​រាជ​រ​ដ្ឋាភិបាល​​ដែល​​មាន​​ស​ម្តេច​​តេជោ​ ហ៊ុន សែន​ ជា​ប្រ​មុខ​​បាន​​នាំ​ឲ្យ​​មាន​​ការ​​ប​ង្រូប​​ប​ង្រួម​​ជាតិ​ស​មាហ​រ​ណ​ក​ម្ម​​ក​ម្លាំង​​ខ្មែរ​​ក្រ​ហ​ម​​ និង​​ធ្វើ​ឲ្យ​អង្គ​ការ​​ចាត់​តាំង​​ខ្មែរ​​ក្រ​ហ​ម​​ទាំង​​ក​ម្លាំង​​យោធា​និង​​ន​យោបាយ​​ត្រូវ​​រ​លាយ​​សាប​​សូន្យ​​ហើយ​​ក​ង​​យោធ​ព​ល​ខេម​រ​ភូមិន្ទ​​មាន​​ដំណើរ​​ការ​​កែ​ទ​ម្រ​ង់​ជា​លំដាប់​តាម​​ក​ម្ម​វិធី​ន​យោបាយ​​យុទ្ធ​សាស្ត្រ​​ច​តុកោណ​​ដំណាក់​កាល​​ទី​៣​រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​​ដើម្បី​ធ្វើ​ឲ្យ​​ក​ង​​យោធ​ព​ល​​ខេម​រ​ភូមិន្ទ​​ក្លាយ​​ជា​ក​ង​ទ័ព​​ទំនើប​​ឆ្លើយ​​ត​ប​​ទៅ​តាម​​ស​ភាព​​ការ​​ក្នុង​​តំប​ន់​និង​​ពិភ​ព​​លោក​។នេះ​ជា​ប្រ​សាស​ន៍​រ​ប​ស់​ឯកឧត្ត​ម​ ​នាយ​ឧត្ត​ម​សេនីយ៍ ​មាស សាវ៉ន ​អគ្គ​នាយ​ក​ អគ្គ​នាយ​ក​ដ្ឋាន​​យោធ​​សេវា​ក្នុង​​ពិធី​ផ្ស​ព្វ​ផ្សាយ​​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​​និង​​ស​ភាព​ការ​​ពិភ​ព​លោក​​ថ្មីៗ​នា​ថ្ងៃទី​១៩ ​ខែកុម្ភះ​ ឆ្នាំ២០១៦​ នៅ​ក​ង​​ព​ល​​តូច​អន្ត​រាគ​ម​ន៍​លេខ​៩។​

      ឯកឧត្ត​ម​​​ បាន​​មាន​​ប្រ​សាស​ន៍​ថា​ទ​ម្រាំ​មាន​​ថ្ងៃនេះ​ប្រ​ជាជ​ន​​និង​​ក​ង​ទ័ព​​យើង​​បាន​​បូជា​ជីវិត​អស់​រាប់​ម៉ឺន​​រាប់​សែន​នាក់​ដើម្បី​ដ​ណ្តើម​​បាន​​ម​ក​​វិញ​​នូវ​​ស​ន្តិភាព​​ពេញ​​លេញ​​ជូន​​ប្រ​ជាជ​ន​​រ​ស់​នៅ​ប្រ​ក​ប​​ដោយ​​សុខ​​ដុម​រ​ម​នា​ប្រ​ទេស​​ជាតិ​មាន​​ការ​អភិវ​ឌ្ឍ​ន៍​រីក​​ចំរើន​​ដូច្នេះ​យើង​​ប្រ​ឆាំង​​ដាច់​ខាត​​មិន​អោយ​​បុគ្គ​ល​ឬ​ក្រុម​​ណា​មួយ​​ធ្វើ​អោយ​​ប្រ​ទេស​ជាតិ​វិល​​ទៅ​រ​ក​​ដាន​​ប្រ​វ​ត្តិសាស្រ្ត​​ចាស់​និង​​ធ្លាក់​ទៅ​ក្នុង​​ភាព​អន្ត​រាយ​​បាន​​ទៀត​​ឡើយ ​។​

     ឯកឧត្ត​ម បាន​​មាន​​ប្រ​សាស​ន៍​ទៀត​​ថា ​ថ្មីៗ​នេះ​តាម​​រ​យៈ​ស​ម្តេច​​តេជោ​ប្រ​មុខ​​រាជ​​រ​ដ្ឋាភិបាល​​នៃ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ បាន​​ដឹក​​នាំ​ប្រ​តិភូ​ក​ម្ពុជា​ទៅ​ចូល​​រួម​​កិច្ច​​ប្រ​ជុំ​វេទិការ​អាស៊ាន​-​អាមេរិក​ នៅ​រ​ដ្ឋ​California​ ស​ហ​រ​ដ្ឋអាមេរិក​​ដែល​​ជា​ការ​​លើក​​ក​ម្ព​ស់​កិត្យា​នុភាព​​ដ៏​អស្ចារ្យ​​សំរាប់​ប្រ​ទេស​​និង​​ប្រ​ជាជ​ន​ក​ម្ពុជា​លើ​ឆាក​អន្ត​រ​ជាតិ​។

​        ជា​ទី​ប​ញ្ច​ប់​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏​ មាស សាវ៉ន ​បាន​​សំដែង​​នូវ​​ការ​​កោត​​ស​រ​សើរ​​និង​​វាយ​​ត​ម្លៃ​ខ្ព​ស់​ចំពោះ​ស្នាដៃ​និង​​កិច្ច​​ខិត​​ខំ​ប្រឹង​​ប្រែង​​រ​ប​ស់​នាយ​​ទាហាន​​និង​​ព​ល​ទាហាន​នៃ​ក​ង​​ព​ល​​តូច​អន្ត​រាគ​ម​ន៍​លេខ​៩​ដែល​ហ៊ាន​​ធ្វើ​ព​លិក​ម្ម​​គ្រ​ប់​យ៉ាង​​ដើម្បី​ការ​ពារ​​ជាតិ​មាតុ​ភូមិ៕​