ព័ត៌មាន

ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ក​ង​នាវាជើង​ទឹក​ក​ង​ទ័ព​ជ​ប៉ុន​បាន​ម​ក​បំពេញ​ទ​ស្ស​ន​កិច្ច​នៅព្រះរាជាណាច​ក្រ​ក​ម្ពុជាពីថ្ងៃទី១៧ដ​ល់ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៦

    នៅព្រឹក​ថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2026 ឯកឧត្ត​ម ឧត្ត​ម​នាវីទោ រ​ស់ វាស​នា មេប​ញ្ជាការ​ង​មូល​ដ្ឋាន​ស​មុទ្រ​បាន​ដឹក​នាំនាយ​នាវីជាច្រើន​រូបអញ្ជើញ​ទៅទ​ទួល​ស្វាគ​ម​ន៍នាវាក​ង​ស្វ័យ​ការ​ពារ​ជើង​ទឹក​ជ​ប៉ុន​ចំនួន3គ្រឿង​ឈ្មោះ-អាគេបូណូ(AKEBONO)ហាតាកាហ្ស៊េ(HATAKAZE)និង​យ៉ាម៉ាយូគិ​(YAMAYUKI)បាន​​ចូល​សំច​ត​នៅកំព​ង់ផែស្វ​យ័ត​ក្រុង​ព្រះសីហ​នុក្នុង​ដំណើរ​ម​ក​ធ្វើទ​ស្ស​ន​កិច្ច​នៅព្រះរាជាណាច​ក្រ​ក​ម្ពុជាពីថ្ងៃទី17ដ​ល់ថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2016 ។នៅថ្ងៃដ​ដែល​វេលាម៉ោង09-55នាទី ប្រ​តិភូក​ង​ស្វ័យ​ការ​ពារ​ជើង​ទឹក​ជ​ប៉ុន​ដឹក​នាំដោយ​លោក វ​រ​នាវីឯក កាហ្ស៊ូហ៊ីកុ មីហ្ស៊េ (Kazuhiko MIZOE)មេប​ញ្ជ​ការ​រួម​នាវា បានអញ្ជើញ​ចូល​ជួប​ស​ម្តែង​ការ​គូរ​ស​ម​ជាមួយឯកឧត្ត​ម ឧត្ត​ម​នាវីឯក អ៊ុក សីហា មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​ទឹក និង​ជាមេប​ញ្ជាការ​មូល​ដ្ឋាន​ស​មុទ្រ។
    លោក​វ​រ​នាវីឯក  Kazuhiko MIZOE បាន​មាន​ប្រ​សាស​ន៍ថា ដំណើរ​ម​ក​ទ​ស្ស​ន​កិច្ច​រ​ប​ស់ក​ង​ក​ម្លាំង​ស្វ័យ​ការ​ពារ​ជើង​ទឹក​ជ​ប៉ុន​ពេល​នេះក្នុង​គោល​បំណ​ង​ដើម្បីព​ង្រឹង​ព​ង្រីក​ចំណ​ង​មិត្ត​ភាព​រ​វាង​ក​ម្ពុជា-ជ​ប៉ុន ​និង​ផ្ត​ល់ឱកាសឲ្យ​ក​ម្ម​សិក្សាការីនាយ​ទាហាន​ដែល​ទើប​បាន​ប​ញ្ច​ប់ការ​សិក្សាបាន​ស្វែង​យ​ល់ និង​ទ​ទួល​បាន​ប​ទ​ពិសោធ​ន៍ផ្នែក​យោធាបាន​យ​ល់ដឹង​ពីវ​ប្ប​ធ​ម៌ប្រ​ពៃណីរ​ប​ស់ប្រ​ជាជ​ន​ក​ម្ពុជាផ​ង​ដែរ​ក្រៅពីនេះផ្ត​ល់ឱកាសឲ្យ​ក​ង​នាវិក​ក​ម្ពុជា និង​ក​ង​នាវិក ជ​ប៉ុន បាន​លេង​កីឡាជាមួយ​គ្នាដើម្បីរិត​ចំណ​ង​សាម​គ្គីភាព​រ​វាង​ក​ង​ទ័ព​ជើង​ទឹក​ក​ម្ពុជា-ជ​ប៉ុន​កាន់តែល្អប្រ​សើរ​ឡើង​ថែម​ទៀត៕

ដំណើរ​ទ​ស្ស​ន​កិច្ច​នៅព្រះរាជាណាច​ក្រ​ក​ម្ពុជា ពីថ្ងៃទី22ដ​ល់ទី26 ខែកុម្ភៈ ឆ្នាំ2016 រ​ប​ស់នាវាក​ង​ទ័ព​ជើង​ទឹក​រំដោះប្រ​ជាជ​ន​ចិន​ចូល​សំច​ត​នៅកំព​ង់ផែស្វ​យ័ត​ខេត្ត​ព្រះសីហ​នុ
    ក្នុងអំឡុង​ពេល​ដែល​នាវាក​ង​ទ័ព​ជើង​ទឹក​រំដោះប្រ​ជាជ​ន​ចិន​ចូល​សំច​ត​នៅកំព​ង់ផែស្វ​យ័ត​ខេត្ត​ព្រះសីហ​នុ ក្នុង​ដំណើរ​ម​ក​ធ្វើ ទ​ស្ស​ន​កិច្ច​នៅព្រះរាជាណាច​ក្រ​ក​ម្ពុជា ពីថ្ងៃទី22ដ​ល់ទី26 ខែកុម្ភៈ ឆ្នាំ2016 ខាង​មុខ​នេះ ក​ង​ទ័ព​ជើង​ទឹក នៃក​ង យោធ​ព​ល​ខេម​រ​ភូមិន្ទ និង​ក​ង​ទ័ព​ជើង ទឹក​រំដោះប្រ​ជាជ​ន​ចិន បាន​ស​ហ​ការ ធ្វើលំហាត់ ហ្វឹក​ហ្វឺន​រួម​គ្នាលើវិញ្ញាសារ មួយ​ចំនួន ក្នុង​តំប​ន់ស​មុទ្រ​ខេត្ត ព្រះសី ហ​នុ ពីច​ន្លោះ កោះតាង កោះរ៉ុង​ស​ន្លឹម និង​កោះឬស្សី នៅថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ 2016។

ស​ក​ម្ម​ភាព​លោក​ជុំទាវ ដាំ ដារីនី និង​ប្រ​តិភូនៅក​ង​ព​ល​ធំលេខ៣

     ក្នុង​ដំណើរ​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​នាយ​ទាហាន​ ព​ល​ទាហាន​ នៅ​តាម​ប​ណ្តោយ​ព្រំដែន​ក​ម្ពុជា​-ថៃ​ នា​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ គ​ណៈ​ប្រ​តិភូ​ក្រ​សួង​ការ​ពារ​ជាតិ​ ដឹក​នាំ​ដោយ​ លោក​ជុំទាវ​ ដាំ​ ដារី​នី​ រ​ដ្ឋ​លេខា​ធិការ​ក្រ​សួង​ការ​ពារ​ជាតិ​​និង​ជា​ប្រ​ធាន​ក្រុម​ការ​ងារ​យែន​ឌ័រ​ការ​ពារ​ជាតិ​បាន​អញ្ជើញ​ដ​ល់​​​ប​ញ្ជា​ការ​ដ្ឋាន​ក​ង​ព​ល​ធំ​អន្ត​រាគ​ម​ន៍​លេខ​៣​ដែល​ទ​ទួល​ស្វាគ​ម​ន៍​យ៉ាង​រាក់​ទាក់​ក​ក់​ក្តៅ​ពី​សំណាក់​មេ​ប​ញ្ជាការ​  ​មេប​ញ្ជាការ​រ​ង​ និង​យុទ្ធ​ជ​ន​ យុទ្ធ​នារី​ ក្នុង​ក​ង​ព​ល ​ ។

     លោក​ជុំ​ទាវ​បាន​សំដែង​នូវ​ការ​នឹក​រ​លឹក​ និង​កោត​ស​សើរ​វាយ​តំលៃ​ខ្ព​ស់​ចំពោះ​វីរ​ភាព​ដ៏​អង់​អាច​ក្លាហាន​​រ​ប​ស់​នាយ​ទាហាន​ យុទ្ធ​ជ​ន​ យុទ្ធ​នារី​ ទាំង​អស់​ដែល​បាន​លះ​ប​ង់​អាយុ​ជីវិត​ព​លីក​ម្ម​អស់​ក​ម្លាំង​កាយ​ចិត្ត​ក្នុង​ការ​ការ​ពារ​ខ្សែ​ប​ន្ទាត់​ព្រំដែន​ការ​ពារ​អធិប​តេយ្យ​ជាតិ​​បូរ​ណ​ភាព​ទឹក​ដី​ដោយ​ស្មារ​តី​ទ​ទួល​ខុស​ត្រូវ​ខ្ព​ស់​ និង​សូម​កោត​ស​សើរ​ចំពោះ​ប​ង​ប្អូន​ជា​យុទ្ធ​នារី​ដែល​បាន​ចូល​រួម​គ្រ​ប់​ស​ក​ម្ម​ភាព​ការ​ងារ​រ​ប​ស់​ ខ.ភ.ម ​គ្រ​ប់​កាលៈ​ទេសៈ​បាន​ដូច​បុរ​ស​ ៕

លោក​ជំទាវ​ ដាំ ដារីនី អញ្ជើញ​ចុុះសួរ​សុខ​ទុក្ខ​ក​ង​ទ័ព​និងអ្ន​ក​ជំងឺនៅម​ន្ទីរ​ពេទ្យ​ស​ម្តេច​តេជោ ហ៊ុន សែន ស្រអែម
            ​ នៅថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៦ លោក​ជំទាវ ដាំ ដារីនី រ​ដ្ឋ​លេខាធិការ និង​ជាប្រ​ធាន​ក្រុម​ការ​ងារ​យេន​ឌ័រ​ក្រ​សួង​ការ​ពារ​ជាតិ អម​ដំណើរ​ដោយ ឯ.ឧ នាយឧត្ត​ម​សេនីយ៏ ស៊ុំ សំណាង អគ្គ​នាយ​កអគ្គ​នាយ​ក​ដ្ឋាន​ភ​ស្ត​ភា ហិរ​ញ្ញ​វ​ត្ថុ ក្រ​សួង​ការ​ពារ​ជាតិ បាន​ដឹក​នាំគ​ណៈប្រ​តិភូក្រុម ការ​ងារ​យេន​ឌ័រ ក្រ​សួង​ការ​ពារ​ជាតិចុះសាក​សួរ​សុខ​ទុក្ខអ្ន​ក​ជំងឺ និង​សំណេះសំណាល​ជាមួយ​លោក​គ្រូ អ្ន​ក​គ្រូពេទ្យ​ចំនួន ៤៩ នាក់ ក្នុង​ម​ន្ទីរ​ពេទ្យ​ស​ម្តេច​តេជោ ហ៊ុន សែន ស្រអែម ។
             ក្នុងឱកាស​នោះលោក​ជំទាវ បាន​ពាំនាំនូវ​ការ​ផ្ដាំផ្ញើរ សាក​សួរ​សុខ​ទុក្ខ​ពីសំណាក់ ស​ម្តេច
អគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្ត​ក​ម្ពុជា និង ស​ម្តេច​គ​ត្តិព្រឹទ្ធ
ប​ណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ដែល​លោក​ទាំង​ពីរ​តែង​តែគិត​គូរ​ជានិច្ច​ចំពោះសុខ​ទុក្ខ​រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ
នៅគ្រ​ប់ទីក​ន្លែង ដោយ​មិន​ប្រ​កាន់និន្នាការ​ន​យោបាយ​ឡើយ ។ លោក​ជំទាវ​បាន​ប​ន្ត​ទៀត​ថា៖ កាល​ពី
ចុង​ទ​ស្ស​វ​ត្ស​ទី ៦០ រ​ហូត​ដ​ល់ចុង​ទ​ស្ស​វ​ត្ស​ទី ៧០ ប្រ​ជាព​ល​រ​ដ្ឋ​មាន​ការ​ភ័យ​ខ្លាច​រ​ប​ស់ប​ង​ប្អូន​ជាមួយ
នឹង​ស​ង្គ្រាម រ​ប​ប​ចុក​មិន​គ្រ​ប់គ្រាន់ ប្រ​ជាព​ល​រ​ដ្ឋ​មាន​សិទ្ធិសេរីភាព ក្នុង​ការ​រ​ស់នៅ អ្វីដែល​ភ័យ​ខ្លាច
រ​ប​ស់ប​ង​ប្អូន​ប្រ​ជាព​ល​រ​ដ្ឋ​នោះគឺជំងឺ ហេតុនេះសេវាសុខ​ភាព​គឺជាក​ត្តាចំប​ង​ដែល​ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់។
លោក​ជំទាវ​ក៏បាន​ថ្លែង​កោត​ស​រ​សើរ និង​បាន​ថ្លែងអំណ​រ​គុណ​ចំពោះលោក​គ្រូ អ្ន​ក​គ្រូពេទ្យ នៅក្នុង
ម​ន្ទីរ​ពេទ្យ​ស​ម្តេច​តេជោ ហ៊ុន សែន ស្រអែម ដែល​បាន​ខិត​ខំអស់កំលាំង​កាយ​ចិត្ត​ក្នុង​ការ​ពិនិត្យ ព្យា
បាល​ជំងឺជូន​ចំពោះយោធិន និង​ប​ង​ប្អូន​ប្រ​ជាព​ល​រ​ដ្ឋ​ក្រីក្រ​ជួប​ការ​លំបាក​ក​ន្ល​ង​ម​ក​ប្រ​ក​ប​ដោយ​វិជ្ជាជីវៈ
និង​គុណ​ធ​ម៌ ។ ចុង​ក្រោយ​លោក​ជំទាវ​រ​ដ្ឋ​លេខាធិការ​បាន​ផ្តាំផ្ញើរ​ចំពោះលោក​គ្រូ អ្ន​ក​គ្រូពេទ្យ សូម​ជួយ
ប​ន្ត​ព្យាបាលអ្ន​ក​ជំងឺដោយ​ត្រូវ​ចាត់ទុកអ្ន​ក​ជំងឺដូច​ជាឪពុក ម្តាយ ប​ង ប្អូន រ​ប​ស់ខ្លួនឯង ។
             ក្នុងឱកាស​នោះលោក​ជំទាវ​រ​ដ្ឋ​លេខាធិការ​បាន​នាំយ​កអំណោយ​រ​ប​ស់ ឯ.ឧ ទៀ​ បាញ់
ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ ជូន​ដ​ល់អ្ន​ក​ជំងឺចំនួន ៣៤ នាក់​ ដោយ​ក្នុង​ម្នាក់ទ​ទួល
បាន ឃីដ ១ ក​ញ្ច​ប់ ថ​វិការ ៣ ម៉ឺន​រៀល  គ្រូពេទ្យ និងអ្ន​ក​បំរើការ​ងារ​នៅក្នុង​ម​ន្ទីរ​ពេទ្យ​ចំនួន  ១៥ នាក់
ក្នុង​ម្នាក់ទ​ទួល​បាន សារុង ១ , ក្រ​ម៉ា ១ និង ថ​វិការ ចំនួន ៥ ម៉ឺន​រៀល​ផ​ង​ដែរ ៕


ឯ.ឧ មាស សាវ៉ន ផ្ស​ព្វ​ផ្សាយ អប់រំចិត្ត​សាស្ត្រ នៅសាលានាយ​ទាហាន​ស​ក​ម្ម​ត្មាត​ព​ង
ការ​គិត​ខុស​មួយ​ជំហ៊ាន ប្រ​ទេស​ជាតិនឹងអន្ត​រាយ, ខ.ភ.ម មិន​ត្ត្រូវ​ប​ណ្តែត​ប​ណ្តោយឲ្យ​កើត​មាន​ប​ដិវ​ត្ត​ព៌ណ​នៅក​ម្ពុជានោះឡើយ។ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ មាស សាវ៉ន អគ្គ​នាយ​ក អគ្គ​នាយ​ក​​ដ្ឋាន​យោធ​សេវា ក្រ​សួង​ការ​ពារ​ជាតិ បាន​មាន​ប្រ​សាស​ន៍ណែនាំដូច​នេះនៅក្នុងឱកាស​ផ្ស​ព្វ​ផ្សាយ​ការ​ងារ​អប់រំចិត្ត​សាស្ត្រ និង​ស​ភាព​ការ​ណ៍ថ្មីៗ ស​ម្រាប់ឆ​មាស​ទី១ ឆ្នាំ២០១៦ នៅសាលា​នាយ​ទាហាន​ស​ក​ម្ម (ត្មាត​ព​ង ស្ថិត​ក្នុង​ស្រុក​សំរោង​ទ​ង ខេត្ត​កំព​ង់ស្ពឺ) នាព្រឹក​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ ។
ក្នុង​ស​ន្ទ​រ​ក​ថាស្វាគ​ម​ន៍រ​ប​ស់ ឯ.ឧ ឧត្ត​ម​សេនីយ៍ឯក ផុន សាវ៉ាត នាយ​ក​សាលានាយ​ទាហាន​ស​ក​ម្ម បានឲ្យ​ដឹង​ថា ប​ច្ចុប្ប​ន្ន​សាលាកំពុង​ហ្វឹក​ហ្វឺន​និស្សិត​នាយ​ទាហាន​ស​ក​ម្ម ៤​ ជំនាន់ ក្នុង​នោះមាន​ជំនាន់ទី១៧ សិក្សាឆ្នាំទី៤ ប​ច្ចុប្ប​ន្ន​ក​ពុង​សិក្សាជំនាញ​ឆ​ត្រ​យោង ហើយ​គ្រោង​នឹង​ប​ញ្ច​ប់វ​គ្គ​សិក្សា​រ​យៈពេល០៤ ឆ្នាំ​ ខែកុម្ភៈ ឆ្នាំ២០១៧។ ជំនាន់ទី១៨ សិក្សាឆ្នាំទី៣, ជំនាន់ទី១៩ សិក្សាឆ្នាំទី២ និង​ជំនាន់ទី ២០ គ្រោង​នឹង​ម​ក​ដ​ល់សាលា នាព្រឹក​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ខាង​មុខ។ ដោយ​ឡែក​ការអប់រំចិត្ត​សាស្ត្រ​រៀប​រ​យ​បាន​ចំនួន ១០លើក​ផ​ង​ដែរ។
ឯ. មាស សាវ៉ន បាន​ថ្លែង​នូវ​ការ​កោត​ស​រ​សើរ​និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះស្មាដៃ និង​ស​មិទ្ធ​ផ​ល​នានា​រ​ប​ស់សាលានាយ​ទាហាន​ស​ក​ម្ម​ ដែល​ខិត​ខំស​ម្រេច​បាន​នាពេល​ក​ន្ល​ង​ម​ក ជា​ពិសេស​នៅ​លើការ​ប​ណ្តុះប​ណ្តាល​ សិស្ស​នាយ​ទាហាន​ស​ក​ម្ម​នៃ ខ.ភ.ម។
ឯកឧត្ត​ម បាន​លើក​ឡើង​ពីស​ភាព​ការ​ណ៍ជាតិ អន្ត​រ​ជាតិពិភ​ព​លោក និង​នៅក្នុង​តំប​ន់ ព្រ​ម​ទាំង​បាន​រំលឹក និង​លើក​ឡើង​ផ​ង​ដែរអំពី ការ​វិវ​ត្ត​ន៍រីក​ច​ម្រើន​នៃការ​កែទ​ម្រ​ង់ ខ.ភ.ម នៅគ្រ​ប់​ដំណាក់កាល គិត​ពីថ្ងៃចាប់ ប​ដិស​ណ្ឋិចេញ​ពីក​ង​ទ័ព​បារាំង ខ្មែរ​នាឆ្នាំ១៩៥៣ រ​ហូត​ម​ក​ដ​ល់​ប​ច្ចុប្ប​ន្ន និង​ស​មិទ្ធ​ផ​ល​នានារ​ប​ស់ខ.ភ.ម ស​ម្រេច​បាន លើកិច្ច​ការ​ពារ​ជាតិមាតុភូមិ ប្រ​ជាជ​ន និង​ក​សាងអភិវ​ឌ្ឍ​ន៍ជាតិ។ ឯ.ឧ បាន​ប​ញ្ជាក់ថា ចាប់តាំង​ពី ឆ្នាំ១៩៩៣ ម​ក ខ.ភ.ម បាន​ធ្វើការ​កំណែ​ទ​ម្រ​ង់ធំៗមាន​ចំនួន៤ដំណាក់កាល​ផ​ង​ដែរ ដើម្បីឲ្យ​ស​ម​ស្រ​ប​ទៅ នឹង​ស​ភាព​ការ​ណ៍ និង​ការ​ព​ង្រឹង​គុណ​ភាព​ក​ង​ទ័ព ក្នុង​នោះបាន​ធ្វើការ​កាត់ រំសាយ​ក​ម្លាំង​ទ័ព ៧០% នៅគ្រ​ប់ភាគី ធ្វើការ​កាត់​ឋាន​ន្ត​រ​ស​ក្តិចំនួន​ពីរ​ស​ក្តិ ថ្នាក់ ឧត្ត​ម​សេនីយ៍ចំនួន ២០០០ នាក់ ម​ក​នៅត្រឹម​ចំនួន ២០០នាក់ និង​ការ​ធ្វើស​មាហ​រ​ណ​ក​ម្ម ក​ម្លាំង​ក​ង​ទ័ពអតីត​ខ្មែរ​ក្រ​ហ​ម​ចូល​ម​ក​ក្នុង​ជួរ ខ.ភ.ម នៅក្នុង​តំប​ន់អន្លុង​វែង ប៉ៃលិន និង​តំប​ន់ម៉ាឡៃ ក្រោម​ន​យោបាយ​ឈ្នះៗរ​ប​ស់ស​ម្តេច​តេជោ ហ៊ុន​សែន ដោយ​រ​ក្សា​តួនាទីមុខ​តំណែង​ និងអត្ថ​ប្រ​យោជ​ន៍រ​ប​ស់ពួក​គេ។ ឯ.ឧ មាស សាវ៉ន បាន​គូស​ប​ញ្ជាក់ថា ស​ន្តិភាព ស្ថេរ​ភាព​ន​យោបាយ និង​ការអភិវ​ឌ្ឍ​ន៍ដែល ទ​ទួល​បាន​រ​ហូត​ម​ក​ដ​ល់ ស​ព្វ​ថ្ងៃនេះ គឺបាន​ម​ក​ពីការ​ធ្វើព​លីក​ម្ម​ដ៏ធំធេង​រ​ប​ស់ នាយ​ទាហាន នាយ​ទាហាន​រ​ង និង ព​ល​ទាហាន នៃខ.ភ.ម ជាពិសេស​នាយ​ទាហាន​ស​ក​ម្ម ដែល​ជាអ្ន​ក​ប​ន្ត​វេន ជាទំពាំង​ស្ន​ងឬស្សី ជាស្នូល​និង ជាឆ្អឹង​ខ្ន​ង​រ​ប​ស់ប្រ​ទេស​ជាតិដ៏រឹង​មាំ​ទៅថ្ងៃអនាគ​ត ត្រូវ​មាន​ឆ​ន្ទៈ និង ម​ន​សិកាស្នេហាជាតិ ការ​ពារ​បូរ​ណៈភាព​ទឹក​ដី ការ​ពារ​ស​ន្តិសុខ​ជូន​ប្រ​ជាជ​ន ការ​ពារ​ព្រះម​ហាក្ស​ត្រ រ​ដ្ឋ​ធ​ម្ម​នុញ្ញ និង ការ​ពារ​រាជ​រ​ដ្ឋាភិបាល ដែល​បាន​កើត​ចេញ​ពីការ​បោះឆ្នោត​ស្រ​ប​ច្បាប់រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ។

ឯកឧត្ត​ម នាង ផាត ជួបអនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិជ​ប៉ុន

នៅព្រឹក​ថ្ងៃទី 11 ខែ កុម្ភៈ ឆ្នាំ 2016 ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិបាន​ទ​ទួល​ជួប​ពិភាក្សាការ​ងារ​ជាមួយ ឯកឧត្ត​ម តូរូ មីមូរ៉ា (Toru Mimura)  អនុរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិជ​ប៉ុន ក្នុងឱកាស​ដែលឯកឧត្ត​ម និង​ស​ហ​ការីបានអញ្ជើញ​ម​ក​ធ្វើទ​ស្ស​នៈកិច្ច និង​បំពេញ​ការ​ងារ​នៅក​ម្ពុជា ។
នៅក្នុង​ជំនួប​នាឱកាស​នោះ ឯកឧត្ត​ម នាង ផាត បាន​សំដែង​ការ​ស្វាគ​ម​ន៍ និង​បាន​ថ្លែងអំណ​រ​គុណ​ចំពោះប្រ​ទេស​ជ​ប៉ុន ដែល​បាន​ជួយឧប​ត្ថ​ម្ភ​គាំទ្រ ដ​ល់ការអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ក​ម្ពុជានាពេល​ក​ន្ល​ង​ម​ក ។ ឯកឧត្ត​ម នាង ផាត បាន​ប​ញ្ជាក់ថាៈ ជ​ប៉ុន​ជានិច្ច ជាកាល​តែង​តែយ​ក​ចិត្ត​ទុក​ដាក់ជួយ​ដ​ល់ប​ណ្តាប្រ​ទេសអាស៊ាន ដើម្បីរួម​ចំនែក​សំរេច​នូវ​ស​មាគ​ម​ន៍អាស៊ាន​តែមួយ ក្នុង​រ​យៈពេល​ក​ន្ល​ង​ម​ក​នេះ ។ ឯកឧត្ត​ម នាង ផាត បាន​ចាត់ទុក​ដំណើរ​ទ​ស្ស​នៈកិច្ច​រ​ប​ស់ ឯកឧត្ត​ម តូរូ មីមូរ៉ា មាន​សារៈសំខាន់នៅក​ម្ពុជា និង នៅក្នុង​ប្រ​ទេសអាស៊ាន ។ ឯកឧត្ត​ម នាង ផាត បាន​ប​ញ្ជាក់ថាៈ ក​ម្ពុជានឹង​ប​ន្ត​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំរ​វាង​រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន និង ជ​ប៉ុន​ដែល​ធ្លាប់បាន​ប្រ​ជុំលើក​ទី 1 ក​ន្ល​ង​ម​ក​នៅប្រ​ទេស មីយ៉ាន់ម៉ានា ឆ្នាំ 2014 ។
មាន​ម​តិឆ្លើយ​ត​ប​វិញ ឯកឧត្ត​ម តូរូ បាន​រំលឹក​ឡើង​វិញ​ពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា-ជ​ប៉ុន ដែល ជ​ប៉ុន​បាន​ជួយ​ដ​ល់ក​ម្ពុជា ក្នុង​ការ​ព​ង្រឹង​ស​ម​ត្ថ​ភាព​ក​ង​កំលាំង​រ​ក្សាស​ន្តិភាព​ក​ម្ពុជា និង​ការ​ប​ន្ត​ព​ង្រឹង​ទំនាក់ទំន​ង កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិ ប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា​ជ​ប៉ុន អោយ​បាន​កាន់តែប្រ​សើរ​ឡើង​ថែម​ទៀត ។ ឯកឧត្ត​ម ក៏បាន​លើក​ឡើង​ពីគោល​បំណ​ង រ​ប​ស់ជ​ប៉ុន​ក្នុង​ការ​រៀប​ចំកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន និង ជ​ប៉ុន​ជាថ្មីម្ត​ង​ទៀត ក្នុង​ខ​ណៈពេល​ដែល​ប្រ​ទេស​ឡាវ​ត្រូវ​ទ​ទួល​ធ្វើជាម្ចាស់ផ្ទះរៀប​ចំកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី១០ នៅក្នុង​ឆ្នាំនេះ ។ ឯកឧត្ត​ម តូរូ បាន​ប​ញ្ជាក់ថាៈ កិច្ច​ប្រ​ជុំលើក  ទី1 រ​វាង​រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន និង រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិជ​ប៉ុន បាន​ប្រ​ព្រឹត្តិទៅប្រ​ក​ប​ដោយ​ជោគ​ជ័យ​ដែល​ប្រ​ទេស​មីយ៉ាន់ម៉ា ធ្វើជាម្ចាស់ផ្ទះ ក្នុង​នោះក៏មាន​ការ​ចូល​រួម​គាំទ្រ​ពីក​ម្ពុជាផ​ង​ដែរ ។
មាន​ម​តិឆ្លើយ​ត​ប​វិញ ឯកឧត្ត​ម នាង ផាត បាន​សំដែង​ការ​គាំទ្រ​ចំពោះការ​លើក​ឡើង​រ​ប​ស់ឯកឧត្ត​ម តូរូ មីមូរ៉ា ដែល​ទាក់ ទ​ង​ទៅនឹង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន នៅប្រ​ទេស​ឡាវ  កិច្ច​ប្រ​ជុំអនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន -- ជ​ប៉ុន និង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តី ការ​ពារ​ជាតិអាស៊ាន​ក្រៅផ្លូវ​ការ​នៅប្រ​ទេស​ឡាវ ។ ឯកឧត្ត​ម នាង ផាត ក៏បាន​សំដែង​ការ​ស្វាគ​ម​ន៍ចំពោះគំនិត​ផ្តួច​ផ្តើម​រ​ប​ស់ ឯកឧត្ត​ម តូរូ មីមូរ៉ា អនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិជ​ប៉ុន ដែល​ស្រ​ប​តាម​គោល​ន​យោបាយ​រ​ប​ស់ប្រ​ទេស​ជ​ប៉ុន ក៏ដូច​ជាស្រ​ប​តាម​ស​ភាព​ការ​ណ៍ ជាក់ស្តែង​ដើម្បីព​ង្រឹង ស​ន្តិភាព ស្ថេរ​ភាព និង វិបុល​ភ​ព នៅក្នុង​តំប​ន់ ៕