ព័ត៌មាន

ពិធីបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ឆ្នាំ២០១៥ទិស​ដៅអនុវ​ត្ត​ន៍ឆ្នាំ២០១៦និង​បិត​វ​គ្គ​ហ្វឹក​ហ្វឺន​ប​ណ្ដុះប​ណ្ដាល​នាយ​ទាហាន​នាយ​ទាហាន​រ​ង​ជំនាញ​កាំភ្លើង​ធំ
    ពិធីបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ឆ្នាំ២០១៥ទិស​ដៅអនុវ​ត្ត​ន៍ឆ្នាំ២០១៦និង​បិត​វ​គ្គ​ហ្វឹក​ហ្វឺន​ប​ណ្ដុះប​ណ្ដាល​នាយ​ទាហាន​នាយ​ទាហាន​រ​ង​ជំនាញ​កាំភ្លើង​ធំក្រោមអធិប​តីភាពឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍កិត្តិប​ណ្ឌិត.ហ៊ីង ប៊ុន​ហៀង អគ្គ​មេប​ញ្ជាការ​រ​ង​ខ.ភ.ម​នៅខេត្ត​កំព​ង់ស្ពឺថ្ងៃ ទី២៩ខែម​រាឆ្នាំ២០១៦។  

ក្នុង​ស​ន្ទ​រ​ក​ថាស្វាគ​ម​ន៍នឹង​រ​បាយ​ការ​ណ៍បិត​វ​គ្គឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក​ប​ណ្ឌិត​សាស្រា្ដ​ចារ្យ ណុប រ​ត​នានាយ​រ​ង​សេនាធិការ​ចំរុះនៃក​ង​យោធ​ព​ល​ខេ​ម​រ​ភូមិន្ទ​មេប​ញ្ជាការ​ប​ញ្ជាការ​ដ្ឋាន​កាំភ្លើង​ធំអគ្គ​ប​ញ្ជាការ​បាន​មាន​ប្រ​សាស​ន៏ថានេះគឺជាល​ទ្ធ​ផ​ល​ស្នាដៃប្រ​ក​ប​ដោយ​មោទ​ន​ភាព​ក្រៃលែង​ដែល​ប​ញ្ជាការ​ដ្ឋាន​កាំភើ្ល​ង​ធំបាន​ប​ព្ចាប់វ​គ្គ​ហ្វឹក​ហ្វឺន​ប​ណ្ដុះប​ណ្ដាល​ដែល​មាន​ស​មាស​ភាព​ចូល​រួម​ចំនួន១៣២នាក់ក្នុង​នោះយោធាចារ្យ២០នាក់សិក្ខាកាម​ចំនួន១០០នាក់អ្ន​ក​គ្រ​ប់គ្រ​ង៦នាក់និង​បំរើការ៦នាក់។

    រ​យ:ពេល​ហ្វឹក​ហ្វឺន​ចំនួន៦ខែខ្លឹម​សារ​ហ្វឹក​ហ្វឺន​រួម​មាន​លំហាត់រ​បៀបអប់រំចិត្ត​សាស្រ្ត-ប​ច្ចេក​ទេសអាវុធ​ថ្មើរ​ជើង​ឋាន​លេខា-G-P-S-ឧប​ក​រ​ណ៍វាស់វែង-សើប​ការ​ណ៍នឹង​ជំនាញ​កាំភ្លើង​ធំ។ល​ទ្ធ​ផ​ល​ប​ព្ជាប់វ​គ្គ​ទ​ទួបាន​និទ្ទេស ល្អចំនួន-១៩ នាក់ល្អប​ង្គួរ ៥១នាក់ម​ទ្យ​ម​ចំនួន៣០នាក់។ថ្លែង​ទៅកាន់នាយ​ទាហាន​នាយ​ទាហាន​រ​ង​នឹង​ព​ល​ទាហាន​នាឱកាស​នោះឯឧនាយឧត្ត​ម​សេនីយ៍កិត្តិប​ណ្ឌិត ហ៊ីង ប៊ុន​ហៀង​ក្នុង​នាម​ក្រ​សួង​ការ​ពារ​ជាតិនិងអគ្គ​ប​ព្ជាការ​បាន​ថ្លែង​កោត​ស​រ​សើរ​និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះល​ទ្ធ​ផ​ល​នឹង​ស្នាដៃដែល​ប​ញ្ជាការ​ដ្ឋាន​កាំភើ្ល​ង​ធំអគ្គ​ប​ញ្ជាការ​ស​ម្រេច​បាន ៕

ផ្ស​ព្វ​ផ្សាយ​ប្រ​កាស​បែង​ចែក​ថ​វិកាជំនាញ​ឆ្នាំ២០១៦ផែន​ការ​យុទ្ធ​សាស្ដ្រ​ថ​វិកា២០១៧
     ពិធីផ្ស​ព្វ​ផ្សាយ​ប្រ​កាស​ថ​វិកា​​អន្ដ​រាគ​ម​ន៍រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​បែង​ចែក​ថិវ​កាជំនាញ​ឆ្នាំ២០១៦ និង​ក​សាង​ផែន​ការ​យុទ្ធ​សាស្ដ្រ​គ​ម្រោង​ថ​វិកា ឆ្នាំ២០១៧ បាន​ប្រ​ព្រឹត្ដ​ទៅ នៅសាល​ប្រ​ជុំក្រ​សួង​ការ​ពារ​ជាតិក្រោមអធិប​តីភាព ឯកឧត្ត​ម ឧត្ដ​ម​សេនីយ៍ឯក លី កុស​ល អគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន​ភ​ស្ដុភារ-ហិរ​ញ្ញ​វ​ត្ថុក្រ​សួង​ការ​ពារ​ជាតិ និង​ជានាយ​ក នា យ​ក​ដ្ឋាន​ហិរ​ញ្ញ​វ​ត្ថុព្រ​ម​ទាំង​មាន​ការ​ចូល​រួម​ពីនាយ​ទាហាន​ជំនាញ​ហិរ​ញ្ញ​វ​ត្ថុម​ក​ពីប​ណ្ដាក​ងឯក​ភាព​ចំណុះ ខ.ភ.ម. ជាច្រើន​រូប​ទៀត​ នៅថ្ងៃទី២៧ ខែម​ក​រា ឆ្នាំ២០១៦ ។ឯកឧត្ត​ម ឧត្ដ​ម​សេនីយ៍ឯក​លី កុស​ល បាន​ផ្ដ​ល់ម​តិណែនាំដ​ល់អង្គ​ពិធីទាក់ទ​ង​ការ​បែង​ចែក​ថ​វិកាជំនាញ​ ឆ្នាំ២០១៦ និង​គ​ម្រោង​ថ​វិកា ឆ្នាំ២០១៧ ដោយ​លើក​ឡើង​ពីការ​កែស​ម្រួល​ប្រាក់បៀ វ​ត្ស​មូល​ដ្ឋាន​នៅតែកំណ​ត់២០ថ្នាក់ដ​ដែល​តែដំឡើង​ស​ន្ទ​ស្ស​ន៍តាម​ថ្នាក់នីមួយៗ ក្នុង​ឆ្នាំឱ្យ​ខ.ភ.ម.តាមអនុក្រិត្យ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល។
     ដោយ​ឡែក​ ឆ្នាំ២០១៦នេះរាជ​រ​ដ្ឋាភិបាល​បាន​ដំឡើង​ត​ម្លៃស​ន្ទ​ស្ស​ន៍ប្រាក់បៀវ​ត្ស​មូល​ដ្ឋាន​ដ​ល់យោធិន​ចាប់ពី ខែម​ក​រាដ​ល់ ខែមីនា ឆ្នាំ២០១៦។ ស​ម្រាប់ ខែមេសា ឆ្នាំ២០១៦ នឹង​មាន​ការ​ដំឡើង​ប្រាក់ស​ម្រាប់មុខ​ងារ​ប​ន្ដ​ទៀត ។
     តាម​ស្មារ​តីរ​ប​ស់ក្រុម​ការ​ងារ​កំណែទ​ម្រ​ង់បៀវ​ត្ស​ថ្នាក់ជាតិខិត​ខំស​ហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រ​សួង​ការ​ពារ​ជាតិកែស​ម្រួល​ប្រាក់បំណាច់រ​ប​ស់ ខ.ភ.ម. ឱ្យ​ស្រ​ប​នឹង​ប្រាក់បំ ណាច់មុខ​ងារ​ម​ន្ដ្រីរាជ​ការ​ស៊ីវិល​ស​ម​ស្រ​ប​ទ​ទួល​យ​ក​ការ​ដំឡើង​ជូន​យោធិន​ទូទាំង​ ខ.ភ.ម. នាពេល​ខាង​មុខ​ស្រ​ប​ទៅនឹង​កំណើន​ ផ.ស.ស. (GDP) រ​ប​ស់ប្រ​ទេស​យើង​ដែល​កំពុង អភិវ​ឌ្ឍ។ ឯកឧត្ត​ម ឧត្ដ​ម​សេនីយ៍ឯក​សុខ វ​ណ្ណារ៉ា និងឯកឧត្ត​ម ឧត្ដ​ម​សេនីយ៍ទោអៀង ផ​ល លាភ​ម​ន្ដ្រីជំនាញអគ្គ​ភ​ស្ដុភារ-ហិរ​ញ្ញ​វ​ត្ថុក្រ​សួង​ការ​ពារ​ជាតិ បាន​ធ្វើប​ទ​ប​ង្ហាញ​ការ​បែង​ចែក​កែប្រែស​ន្ទ​ស្ស​ន៍បៀវ​ត្ស​មូល​ដ្ឋាន​ផែន​ការ​យុទ្ធ​សាស្ដ្រ​ក​សាង​គ​ម្រោង​ចំណាយ​ថ​វិកាដ​ល់ជំនាញ​តាម​ក​ម្ម​វិធីកំណែទ​ម្រ​ង់គ្រ​ប់គ្រ​ង​ហិរ​ញ្ញ​វ​ត្ថុសាធារ​ណៈដំណាក់កាល​ទី៣ព្រ​ម ទាំង​វិធាន ​និង​នីតិវិធីការ​រៀប​ចំអនុវ​ត្ដ​ត្រួត​ពិនិត្យ​វាយ​ត​ម្លៃកំណែទ​ម្រ​ង់គ្រ​ប់គ្រ​ង​ហិរ​ញ្ញ​វ​ត្ថុសាធារ​ណៈ ។
     ប​ន្ទាប់ម​ក​តំណាង​ហិរ​ញ្ញ​វ​ត្ថុយោធ​ភូមិភាគ​ក​ង​ព​ល​ក៏បាន​ពិភាក្សាស្ដីពីការ​បើក​ប្រាក់បៀវ​ត្ស​ប្រាក់អន្ដ​រាគ​ម​ន៍គិលាន​ដ្ឋាន​ហ្វឹក​ហ្វឺន ​និង​ប្រាក់បូជាស​ព​ជូនអង្គ​ប្រ​ជុំ ។ឯកឧត្ត​ម​នាយឧត្ដ​ម​សេនីយ៍ស៊ុំ សំណាង អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​ភ​ស្ដុភារ-ហិរ​ញ្ញ​វ​ត្ថុក្រ​សួង​ការ​ពារ​ជាតិបាន​កោត​ស​រ​សើរ​ និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះរាជ​រ​ដ្ឋាភិបាល​ដែល​មាន​ស​ម្ដេច​តេ ជោជាប្រ​មុខ​បាន​ និង​កំពុង​ដឹក​នាំនាវាក​ម្ពុជាឆ្ពោះសំដៅទៅរ​ក​ត្រើយ​ស​ន្ដិភាព វ​ឌ្ឍ​ន​ភាព និងអភិវ​ឌ្ឍ​ន៍ប្រ​ក​ប​ដោយ​ចីរ​ភាព។

     ឯកឧត្ត​ម អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​ភ​ស្ដុភារ-ហិរ​ញ្ញ​វ​ត្ថុក្រ​សួង​ការ​ពារ​ជាតិ ប​ន្ដ​ថាជំនាញ​ហិរ​ញ្ញ​វ​ត្ថុគ្រ​ប់ក​ងឯក​ភាព​ត្រូវ​ផ្ស​ព្វ​ផ្សាយ​ប្រាក់បៀវ​ត្ស​ដ​ល់យុទ្ធ​ជ​ន យុទ្ធ​នារី បាន​ដឹង​ពី ប្រាក់បៀវ​ត្ស​រ​ប​ស់ពួក​គេ ។ត្រូវ​ប​ន្ដ​ធ្វើប​ណ្ណ​បើក​ប្រាក់បៀវ​ត្ស​ប្រ​ចាំឆ្នាំ២០១៦ចាប់ពី ខែម​ក​រា ដ​ល់ខែមីនា និង​ចាប់ពីខែមេសា ទៅប្រាក់បៀវ​ត្ស​ត្រូវ​ដំឡើង​ថ្មីទៀត​តាម​ឋាន​ន្ដ​រ​ស័ក្ដិមុខ​ងារ​រ​ប​ស់យោធិន ។ឆ្នាំប​ន្ដ​ទៅមុខ​ទៀត​រ​ហូត​ដ​ល់ឆ្នាំ២០១៨ប្រាក់បៀវ​ត្ស​ព​ល​ទោតិច​បំផុត១លាន​រៀល ។ក្នុងឱកាស​នោះឯកឧត្ត​ម​ក៏បាន​ឆ្លើយ​នូវ​សំណូម​ព​រ​ដែល​ទាក់ទ​ង​ទៅនឹង​ថ​វិកា សាង​ស​ង់អគារ​ស្នាក់នៅជាដើម​ជូន​ម​ន្ដ្រីជំនាញ​ហិរ​ញ្ញ​វ​ត្ថុ ជ្រាប​ផ​ង​ដែរ ៕

កិច្ច​ប្រ​ជុំបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ប្រ​ចាំឆ្នាំ២០១៥និង​ទិស​ដៅអនុវ​ត្ត​ប​ន្ត រ​ប​ស់ក្រុម​ការ​ងារ​ថ្នាក់ជាតិចុះមូល​ដ្ឋាន​ខេត្ត​សៀម​រាប
     នៅរ​ដ្ឋ​បាល​សាលាខេត្ត​សៀម​រាប នាព្រឹក​ថ្ងៃទី ២៥ ខែ ម​ក​រា ឆ្នាំ២០១៦នេះ  ក្រុម​ការ​ងារ​ថ្នាក់ជាតិ ចុះមូល​ដ្ឋាន​ខេត្ត​សៀម​រាប បាន​ធ្វើកិច្ច​ប្រ​ជុំកិច្ច​ប្រ​ជុំបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ប្រ​ចាំឆ្នាំ២០១៥ និង ទិស​ដៅអនុវ​ត្ត​ប​ន្ត  ដើមី្ប​ត្រួត​ពិនិត្យ និង គាំទ្រ​ការ អនុវ​ត្ត​ក​ម្ម​វិធីន​យោបាយ និង​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣ រ​ប​ស់រាជ​រ​ដ្ឋាភិបាល ក​ម្ពុជា ក្រោមអធិប​តីភាព​រ​ប​ស់ ឯកឧត្ត​ម ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ និង ជាប្រ​ធាន​ក្រុម​ការ​ងារ​ថ្នាក់ជាតិចុះមូល​ដ្ឋាន​ខេត្ត​សៀម​រាប ដើមី្បអនុវ​ត្ត​ន​យោបាយ និង យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣ នៅខេត្ត​សៀម​រាប  ។

     មាន​ប្រ​សាស​ន៍បើក​កិច្ច​ប្រ​ជុំនោះ ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ប​ញ្ជាក់ អំពីគោល​បំណ​ង នៃកិច្ច​ប្រ​ជុំជូន​ដ​ល់ស​មាជិក​ស​មាជិកាអង្គ​ប្រ​ជុំទាំង​មូល ដោយ​បាន​ផ្តោត​ទៅលើការ​ងារ​សំខាន់ៗមួយ​ចំនួន ក្នុង​ការ​កំណែទ​ម្រ​ង់ស៊ីជ​ម្រៅ ស​ម្រេចឲ្យ​បាន​នូវ​គោល​ដៅជាយុទ្ធ​សាស្ត្រ ការអភិវ​ឌ្ឍ​ន៍សេដ្ឋ​កិច្ច​ស​ង្គ​ម ប្រ​ក​ប​ដោយ​ច​ក្ខុ​វិស័យ សំខាន់​គោល​​ដៅ​ឆ្ពោះទៅការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំស​ង្កាត់​នៅឆ្នាំ២០១៧ ដើមី្ប​ប​ន្ត​ព​ង្រឹង​នូវ​យ​ន្ត​ការ​នានា រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ក្នុង​នីតិកាល​ទី៥នេះ ឲ្យ​ធានាបាន​នូវ​កំណើន​ការ​ងារ ស​ម​ធ​ម៌ និង ប្រ​សិទ្ធ​ភាព​ពិត​ប្រាក​ដ​នៅក​ម្ពុជា ។

     តាម​ល​ទ្ធ​ផ​ល​នៃសេច​ក្តីរាយ​ការ​ណ៍រ​ប​ស់ឯ.ឧប​ណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃគ​ណៈអភិបាល​ខេត្ត ក៏បាន​ធ្វើការ​ប​ញ្ជាក់ជូនអង្គ​ប្រ​ជុំ ដោយ​យោង​តាម​រ​យៈវេទិកាផ្ស​ព្វ​ផ្សាយ និង ពិគ្រោះយោប​ល់រ​ដ្ឋ​បាល​ខេត្ត បាន​ធ្វើការ​បូក​ស​រុប នូវ​រាល់ប​ញ្ហាប្រ​ឈ​ម ក្តីក​ង្វ​ល់ជុំវិញ​ប​ញ្ហាសេដ្ឋ​កិច្ច ស​ង្គ​ម​កិច្ច ការ​គ្រ​ប់គ្រ​ង​ធ​ន​ធាន​ធ​ម្ម​ជាតិ  ប​រិស្ថាន  រ​ដ្ឋ​បាល ស​ន្តិសុខ  ស​ណ្តាប់ធ្នាប់សាធារ​ណៈ រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​ដែល​បាន​លើក​ឡើង​មាន​ចំនួន ៥០៦ក​រ​ណី និង បាន​ប​ក​ស្រាយ​សំណូម​ព​រ​ផ្ទាល់មាត់ បាន ៤០៧ក​រ​ណី និង មិន​ទាន់បាន​ដោះស្រាយ ៩៩ក​រ​ណី ។ ក្នុង​នោះប​ង​ប្អូន​បាន​ផ្តោត​ទៅលើប​ញ្ហា ផ្លូវ​ថ្ន​ល់ ស្ពាន ប្រ​ព័ន្ធ​ធារាសាស្ត្រ សាលារៀន ទឹក​ស្អាត អគ្គិស​នី ធ​ន​ធាន​ម​នុស្ស គ្រូប​ង្រៀន និង វិវាទ​ដីធ្លី  សេវាសាធារ​ណៈ និង ព​ន្ធ​លើអច​ន​វ​ត្ថុ ។ ក្នុង​នោះដែរឯកឧត្ត​មអភិបាល​ខេត្ត ក៏បាន​លើក​ឡើងអំពីប​ញ្ហា ទំនាស់ដីធី្ល​រ​វាង​ប្រ​ជាព​ល​រ​ដ្ឋ​និងអាជ្ញាធ​រ​ជាតិអប្ស​រា ក្នុង​តំប​ន់បុរីវ​ប្ប​ធ​ម៌ទេស​ច​រ​ណ៍ ទាំង​ដីដោះស្រាយ និង មិន​ទាន់ ដោះស្រាយ​ប្រាក់គោល​ន​យោបាយ  ដើមី្ប​ដាក់ជូនអង្គ​ប្រ​ជុំក្រុម​ការ​ងារ​ត្រួត​ពិនិត្យ ពិចារ​ណា សំខាន់លើការ​ដោះស្រាយ ប​ញ្ហាប្រ​ឈ​ម និង សំណូម​ព​រ​នានារ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ ដែល​ទ​ទួល​បាន​ពីវេទិកាផ្ស​ព្វ​ផ្សាយ  និង ពិគ្រោះយោប​ល់ថ្នាក់ខេត្ត ក្រុង ស្រុក ដែល​នៅសេស​ស​ល់មិន​ទាន់ដោះស្រាយ ដែល​ជាស​ម​ត្ថ​កិច្ច​រ​ប​ស់ក្រ​សួង ស្ថាប័ន​ថ្នាក់ជាតិ ។

     ប​ន្ទាប់ពីសេច​ក្តីរាយ​ការ​ណ៍រ​ប​ស់ឯកឧត្ត​ម លោក​ជំទាវ ជាប្រ​ធាន​ក្រុម​ការ​ងារ​ចុះជួយ​តាម​មូល​ដ្ឋាន​ក្រុង ស្រុក ដែល​បាន​លើក​ឡើង​ពីល​ទ្ធ​ផ​លអនុវ​ត្ត​បាន និង ប​ញ្ហាប្រ​ឈ​ម​នានានៅក្នុង​មូល​ដ្ឋាន​រួច​ម​ក កិច្ច​ប្រ​ជុំទាំង​មូល ក៏បាន​ធ្វើការ​ពិភាក្សា ផ្លាប់ប្តូរ​នូវ​ម​តិយោប​ល់គ្នា ដោយ​បាន​ទ​ទួល​នូវ​ចំណុច​ល្អៗ ស​ម្រាប់ក្រុម​ការ​ងារ​យ​ក​ទៅអនុវ​ត្ត​ន៍នៅតាម​មូល​ដ្ឋាន​នាឆ្នាំ២០១៦នេះផ​ង​ដែរ។

     មាន​ប្រ​សាស​ន៍បូក​ស​រុប​បិទ​កិច្ច​ប្រ​ជុំនោះឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ក៏បាន​លើក​ឡើង អំពីប​ញ្ហាប្រ​ឈ​ម​ក​ន្ល​ង ម​ក​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀម​រាប គឺមាន​ប​ញ្ហាប្រ​ជាព​ល​រ​ដ្ឋ​ជាមួយអាជ្ញាធ​រ​ជាតិអប្ស​រា ,  ដែល ជាប​ញ្ហាដ៏ក្តៅ  ដែល​ធ្វើឲ្យ​ប​ង​ប្អូន​ប្រ​ជាព​ល​រ​ដ្ឋ​មាន​ថ្នាំង​ថ្នាក់ ចំពោះអាជ្ញាធ​រអប្ស​រា ដែល​ជាចំណោទ​យ៉ាង​ខ្លាំង​ដែល​ធ្វើបាត់នូវ​ប្រ​ជាប្រិយ៍ភាព ​ក្នុង​ការ​ដឹក​នាំរ​ប​ស់រាជ​រ​ដ្ឋាភិបាល ធ្វើឲ្យ​ប្រ​ជាព​ល​រ​ដ្ឋ​បាត់អស់នូវ​ទំនុក​ចិត្ត ក្នុង​ការ​ដឹក​នាំ រ​ប​ស់អាជ្ញាធ​រ​មូល​ដ្ឋាន​រ​ប​ស់ខ្លួន ។ ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ក៏បាប​ន្ត​ទៀត​ថា ប​ញ្ហាប្រ​ឈ​ម​ដោយអស​ក​ម្ម​ក្នុង​ការអនុវ​ត្ត​ភារ​កិច្ច តួនាទី និង ការ​ដោះស្រាយ​មាន​ការ​យឺត​យ៉ាវ ។ ម៉្យាង​វិញ​ទៀត ការ​ផ្ត​ល់សេវាសាធារ​ណៈ លើវិស័យ​មួយ​ចំនួន  ដែល​ជាក​ង្វះខាត​ដែល​យើង​គ្រ​ប់គ្នាត្រូវ​ធ្វើការ​កែប្រែល​ម្អ និង ធ្វើការ​ព​ង្រឹង​ដោះស្រាយ ទៅតាម​វេទិកាសាធារ​ណៈ ជាពិសេស​តាម​រ​យៈក្រុម​ការ​ងារ​ថ្នាក់ជាតិ ថ្នាក់ខេត្ត ចុះមូល​ដ្ឋាន ធ្វើការ​ត្រួត​ពិនិត្យ និង គាំទ្រ​ការអនុវ​ត្ត​ក​ម្ម​វិធីន​យោបាយ និង យុទ្ធ​សាស្ត្រ​ច​តុកោណ ដំណាក់កាល​ទី៣ រ​ប​ស់រ​ដ្ឋាភិបាល​ក​ម្ពុជា ក្នុង​ការ​ព​ង្រឹង ការ​ធ្វើកំណែទ​ម្រ​ង់ អនុវ​ត្ត​ក​ម្ម​វិធីន​យោបាយអភិវ​ឌ្ឍ​ន៍ លើគ្រ​ប់វិស័យឲ្យ​មាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ ។  ឯ.ឧ ទៀ បាញ់ ក៏បាន​ជ​ម្រុញឲ្យ​ក្រុម​ការ​ងារ​ថ្នាក់ជាតិ និង ថ្នាក់ខេត្ត ប​ន្ត​ធ្វើការ​ដោះស្រាយ​នូវ​រាល់ប​ញ្ហាក​រ​ណីដែល​សេះស​ល់ពីឆ្នាំចាស់ តាម​រ​យៈក្នុង​ការ​ធ្វើវេទិកាសាធារ​ណៈនៅតាម​ភូមិ ឃុំ ស​ង្កាត់ ទៅតាម​ស្ថាន​ភាព​ស្ថិតិប្រ​ជាព​ល​រ​ដ្ឋ  ក្នុង​គោល​បំណ​ង​ធ្វើយ៉ាង ម​ក​ដោះស្រាយ នូវ​ក្តីក​ង្វ​ល់រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ និង ឆ្លើយ​ត​ប​ទៅតាម​ត​ម្រូវ​ការ​រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋឲ្យ​ត្រឹម​ត្រូវ និង សុក្រឹត យុត្តិធ​ម៌ ។ ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ក៏បាន​ធ្វើការ​ផ្តាំផ្ញើ ដ​ល់ស​មាជិក​ក្រុម​ការ​ងារ​ទាំងអស់ ត្រូវ​ប្រ​កាន់ឲ្យ​បាន​ខ្ជាប់ខ្ជួន ពីតួនាទី ភារ​កិច្ច​រ​ប​ស់ខ្លួន ដែល​ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​ប្រ​គ​ល់ជូន ដើមី្ប​យ​ក​ទៅអនុវ​ត្តឲ្យ​ទ​ទួល​បាន ជោគ​ជ័យ និង មាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ ៕


                                                                                         










គ​ណៈប​ញ្ជាការឯក​ភាព​ស​ម​រ​ភូមិព្រំដែន​ទិស​យោធ​ភូមិភាគ​ទី៥បើក​កិច្ច​ប្រ​ជុំបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​យោធាស​ន្តិសុខ​ឆ្នាំ២០១៥និង​ផ្ស​ព្វ​ផ្សាយ​ផែន​ការ​ស​ក​ម្ម​ភាព​ការ​ងារ​យោធាស​ន្តិសុខ​ឆ្នាំ២០១៦

គ​ណៈប​ញ្ជាការ​ស​ម​រ​ភូមិព្រំដែន​ទិស​យោធ​ភូមិភាគ​ទី៥នៃ ខ ភ ម បាន​បើក​កិច្ច​ប្រ​ជុំបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​យោធា ស​ន្តិសុខ​ឆ្នាំ២០១៥និង​ផ្ស​ព្វ​ផ្សាយ​ទិស​ដៅផែន​ការ​ស​ក​ម្ម​ភាព​ការ​ងារ​យោធា ស​ន្តិសុខ​ឆ្នាំ ២០១៦ រ​ប​ស់ខ្លួន​កាល​ពីព្រឹក​ថ្ងៃទី ២៦ ម​ក​រាឆ្នាំ ២០១៦នេះ  នៅទីប​ញ្ជាការ​យោធ​ភូមិភាគ​ទី៥ខេត្ត​បាត់ដំប​ង ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត្តិទៅស្ថិត​ក្រោមអធិប​តីភាពឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍មាស សុភា អគ្គ​មេប​ញ្ជាការ​រ​ង មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​គោគ​នៃ ខ ភ ម និង​ជាប្រ​ធាន​គ​ណៈប​ញ្ជាការឯក​ភាព​ស​ម​រ​ភូមិព្រំដែន​ទិស​យោធ​ភូមិភាគ​ទី៥ ព្រ​ម​ទាំង​មាន​ការ​ចូល​រួម​ពីសំណាក់ឯកឧត្ត​ម អស់លោក​ជាអភិបាល អភិបាល​រ​ង​គ្រ​ប់ខេត្ត មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោគ មេប​ញ្ជាការ មេប​ញ្ជាការ​រ​ង​ម​ក​ពីគ្រ​ប់ អង្គ​ភាព​ក​ង​ព​ល​តូច តំប​ន់ប្រ​តិប​ត្តិកាសិក​រ​ង ក​ង​រាជអាវុធ​ហ​ត្ថ ស្ន​ង​ការ​ន​គ​បាល គ្រ​ប់ខេត្ត និង​ប​ណ្តាល​ស្ថាប័ន​ទ័ព​ជំនាញ​ចំណុះក្រ​សួង​ការ​ពារ​ជាតិ អគ្គ​មេប​ញ្ជាការ​នៃ ខ ភ ម ក​ង​ទ័ព​ជើង​គោគ​ប្រ​ចាំទិស ឲ្យ​ប​ញ្ជាការ​ដ្ឋាន​យោធ​ភូមិភាគ​ទី៥ក​ង​ទ័ព​ជើង​គោគ​ជាច្រើន​រូប ។ ឯកឧត្ត​មឧត្ត​ម​សេនីយ៍ទោ ឯក សំអូន មេប​ញ្ជាការ​ង​និង​ជានាយ​សេនាធិការ​យោធ​ភូមិទី៥ បាន​គូស​ប​ញ្ជាក់ក្នុង​រ​បាយ​ការ​ណ៍បូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​យោធា ស​ន្តិសុខ​ប្រ​ចាំឆ្នាំ២០១៥ថាៈ យោធ​ភូមិភាគ​ទី៥ ក​ង​ទ័ព​ជើង​គោគ​នៃ ខ ភ ម នៅគ្រ​ប់ក​ងឯក​ភាព ក​ង​ព​ល​តូច តំប​ន់ប្រ​តិប​ត្តិការ​សិក​ខេត្ត និង​គ្រ​ប់អង្គ​ភាព​ការ​ពារ​ព្រំដែន​ព្រ​ម​ទាំង​ប​ណ្តាទ័ព​ជំនាញ​ទាំងអស់ ក្រោម​ការ​ដឹក​នាំដ៍ល្អរ​ប​ស់ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ អគ្គ​មេប​ញ្ជាការ​នៃ ខ ភ ម មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​គោគ ពិសេស​ក្រោម​ការ​ដឹក​នាំប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​រ​ប​ស់ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ក្នុង​រ​យៈពេល​មួយ​ឆ្នាំ ២០១៥ ក​ន្ល​ង​ម​ក​នេះ បាន​ធ្វើឲ្យ​នាយ​ព​ល​ទាហាន​នៅគ្រ​ប់ក​ងឯក​ភាព​ខិត​ខំយ​កអស់ពីក​ម្លាំង​កាយ​ចិត្ត​បំពេញ​ការ​ងារ​យ៉ាង​ល្អបំផុត​សំរាប់ជាតិនិង​មាតុភូមិ ។ រ​បាយ​កាណ៍ក៍បាន ប​ញ្ជាក់ទៀត​ថាៈ ក្នុង​ឆ្នាំ២០១៥ ក​ន្ល​ង​ម​ក​នេះដែរ​ថ្វីត្បិត​តែស្ថាន​ការ​ណ៍នៅតាម​ប​ណ្តោយ​ព្រំដែន​មាន​ស​ភាព​ល្អប្រ​សើរ​បើប្រៀប​ធៀប​ទៅនឹង​ស​ភាព​ការ​ណ៍កាល​ពីឆ្នាំ២០១០នៅតំប​ន់ប្រាសាទ​ព្រះវិហារ​និង​តំប​ន់ព្រំដែន​មួយ​ចំនួន​ទៀត គឺមាន​ភាព​ល្អណាស់ ដែល​ជាឱកាស​ល្អបំផុត​សំរាប់ក​ម្ពុជាក​សាង​និងអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិឲ្យ​រីក​ចំរើន ។ ថ្វីត្បិត​តែក្នុង​ឆ្នាំក​ន្ល​ង​ម​ក​នេះនៅតាម​ព្រំដែន​ដែល​យោធ​ភូមិភាគ​ទ​ទួល​ខុស​ត្រូវ​កើត​មាន​នូវ​ប​ញ្ហាខ្លះចំពោះប្រ​ជាព​ល​រ​ដ្ឋ​យើង​ឆ្ល​ង​ទៅធ្វើការ​រ​ក​ស៊ីដោយ​ខុស​ច្បាប់នៅប្រ​ទេស​ថៃ ហើយ​ភាគីថៃបាន​ចាប់ប​ញ្ជូន​ម​កឲ្យ​ក​ម្ពុជាវិញ​តាម​ច្រ​ក​ប៉ោយ​ប៉ែត្រ​ក៍ដោយ ក៍ប​ញ្ហាទាំងអស់នោះត្រូវ​បាន​ដោះស្រាយ​ដោយ​ស​ន្តិវិធីនិង​ផ្លូវ​ច្បាប់ ដោយ​រ​ក្សានូវ​ការ​ទំនាក់ទំន​ង​ក្នុង​នាម​ប្រ​ទេស​ជិត​ខាង​ល្អ ដើម្បីការ​ក​សាង​ព្រំដែន​ស​ន្តិភាព​យូអង្វែង ។ រ​បាយ​ការ​ណ៍ក៍បាន​លើក​យ​ក​ម​ក​ប​ញ្ជាក់ទៀត​ថា ក្នុង​ឆ្នាំ២០១៥ ក​ន្ល​ង​ម​ក​នេះនៅទូទាំង​យោធ​ភូមិភាគ​ទី៥នាយ​ព​ល​ទាហាន​នៅគ្រ​ប់ក​ងឯក​ភាព​ចំណុះឲ្យ​យោធ​ភូមិភាគ ពិសេស​គ​ណៈប​ញ្ជាការឯក​ភាព​ស​ម​រ​ភូមិប្រ​ចាំទិស​បាន​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់យ៉ាង​សំខាន់ទៅលើការ​ងារ​ហ្វឹក​ហ្វឺន​ក​ម្លាំង​លើគ្រ​ប់ជំនាញ ក្នុង​ការ​ប​ង្កើន​ស​ម​ត្ថ​ភាពឲ្យ​នាយ ព​ល​ទាហាន​រ​ប​ស់យើង​កាន់តែមាន​ឆ​ន្ទៈស្នេហាជាតិ ចូល​រួម​ជាមួយ​រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​ស្តានិងអភិវ​ឌ្ឍ​ន៍ជាតិ រួម​គ្នាការ​ពារ​ជាតិក​ម្ពុជាឲ្យ​បាន​កាន់តែរឹង​មាំនិង​រីក​ចំរើន ។ រ​បាយ​ការ​ណ៍ក៍បាន​លើក​ឡើង​ផ​ង​ដែរអំពីព្រឹទ្ធិការ​ណ៍ជាតិនឹងអន្ត​រ​ជាតិសំខាន់ៗដែល​ពាក់ព័ន្ធ​ដ​ល់ប​ញ្ហាវិប​ត្តិ គ្រោះម​ហ​ន្ត​រាយ​នៃ អំពើភារ​វ​ក​ម្ម ប​ទ​ល្មើស​គ្រឿង​ញៀន ប​ទ​ល្មើស​ព្រៃឈើ ដែល​កើត​មាន​ឡើង​ក្នុង​ប្រ​ទេស​ក​ម្ពុជា និង​ក្នុង​តំប​ន់ដើម្បីឲ្យអង្គ​ប្រ​ជុំធ្វើការ​ពិចារ​ណាពិភាក្សាផ្លាស់ប្តូរ​យោប​ល់គ្នារិៈរ​ក​នូវ​គ​ន្លឹះល្អៗដើម្បីធ្វើយ៉ាង​ណាទ​ប់ស្កាត់នឹង​ប​ង្ក្រាបឲ្យ​បាន​ទាន់ពេល​វេលា រាល់ភាពអស​ក​ម្ម​ទាំង​ឡាយ​ដែល​កើត​មាន​ឡើង​ក្នុង​ភូមិសាស្ត្រ​យោធ​ភូមិភាគ​ទ​ទួល​ខុស​ត្រូវ ពិសេស​បាន​ផ្តោត​យ៉ាង​សំខាន់ទៅលើប​ញ្ហាស​ន្តិសុខ​នៅតំប​ន់ព្រំដែន​ដែល​យោធ​ភូមិភាគ​ទ​ទួល​ខុស​ត្រូវ ដោយ​ធ្វើយ៉ាង​ណាទ​ប់ស្កាត់ឲ្យ​ខាង​តែបាន ចំពោះការ​ឆ្ល​ង​ដែន​ខុស​ច្បាប់រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​នៃប្រ​ទេស​ទាំង​ពីរ ដែល​ជាប​ញ្ហាប្រ​ឈ​ម​នាំឲ្យ​មាន​គ្រោះថ្នាក់ដ​ល់ព​ល​រ​ដ្ឋ​យើង  ។ កិច្ច​ប្រ​ជុំក៍បាន​ផ្ត​ល់ឱកាសឲ្យ​ដ​ល់មេញ្ជាការ មេប​ញ្ជាការ​ង គ្រ​ប់ ក​ង​ព​ល តំប​ន់ប្រ​តិប​ត្តិកាសិក​រ​ង​ខេត្ត​និង​ប​ណ្តាអង្គ​ភាព​ពាក់ព័ន្ធ​បាន​ឡើង​ធ្វើប​ទអន្ត​រាគ​ម​ន៍ ប​ង្ហាញ​ពីចំណុច​ខ្លាំង ចំណុច​ខ្សោយ​ដែល​សាម៉ីអង្គ​បានអនុវ​ត្ត​ក្នុង​រ​យៈពេល​មួយ​ឆ្នាំក​ន្ល​ង​ម​ក ថាតើការអនុវ​ត្ត​ការ​ងារ​ក្នុង​ឆ្នាំក​ន្ល​ង​ម​ក​នេះមានអ្វីដែល​លិច​ធ្លោ ហើយ​មានអ្វីដែល​ជាចំណុចអស​ក​ម្ម ដែល​យើង​ពុំទាន់ធ្វើបាន​ល្អដោយ​មូល​ហេតុអ្វី ការអនុវ​ត្ត​មិន​បាន​ម​ក​ពីមូល​ហេតុអ្វី ដើម្បីរ​កឲ្យ​ឃើញ​ចំណុច​ខ្លាំង ខ្សោយ ហើយ​ទ​ទួល​បាន​នូវ​គ​ន្លឹះល្អៗសំរាប់ដាក់ចេញ​ជាផែន​ការ​ស​ក​ម្ម​ភាព​ក្នុង​ការអនុវ​ត្ត​ប​ន្ត​នាឆ្នាំ២០១៦ខាង​មុខ​នេះឲ្យ​កាន់តែទ​ទួល​ជោគ​ជ័យ ។ ស្តែង​ចេញ​នូវ​ស្នាដៃជាច្រើន​រ​ប​ស់ប​ណ្តាអង្គ​ភាព​បាន​ខិត​ខំក្នុង​រ​យៈពេល១ឆ្នាំក​ន្ល​ង​ម​ក​នេះក្នុង​ការ​ក​សាង​ផ្ទះបាយ​គំរូ ការ​ចិញ្ចឹម​ទ័ព​បាន​ល្អ មាន​ប​ណ្តាអង្គ​ភាព​ជាច្រើន​បាន​ទ​ទួល​នូវ​ប័ណ្ណ លិខិត​ស​រ​សើរ​ជូន​រ​ង្វាន់ពីថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ អគ្គ​មេប​ញ្ជាការ​នៃ ខ ភ ម និង​ការ​ផ្ត​ល់នូវ​ម​ហាកិតិ្ត​យ​ស​ជូន​នូវ​គ្រឿងឥស្ស​រិយ​យ​ស​ដ​ល់បុគ្គ​ល និងអង្គ​ភាព​ដែល​មាន​ស្នាដៃផ​ង​ដែរ ។  មាន​ប្រ​សាស​ន៍បើក​កិច្ច​ប្រ​ជុំនៅឯយោធ​ភូមិភាគ​ទី៥នាពេល​នោះ ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ មាស សុភា ជំនួស​មុខ​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ អគ្គ​មេប​ញ្ជាការ​នៃ ខ ភ ម ថ្នាក់ដឹក​នាំក​ង​ទ័ព​ជើង​គោគ​ពិសេស​ថ្នាក់ដឹក​នាំយោធ​ភូមិភាគ​ទី៥ ឯកឧត្ត​ម​បាន​កោត​ស​រ​សើរ​និង​វាយ​តំលៃខ្ព​ស់ចំពោះកិច្ច​ខិត​ខំប្រឹង​ប្រែង​បំពេញ​ការ​ងារ​ប្រ​ក​ប​ដោយ​កិច្ច​ស​ហ​ការ​ល្អរ​ប​ស់នាយ​ព​ល​ទាហាន​គ្រ​ប់ក​ងឯក​ភាព​ចំណុះឲ្យ យោធ​ភូមិភាគ ទី៥ ដែល​ក្នុង​រ​យៈពេល​មួយ​ឆ្នាំក​ន្ល​ង​ម​ក​នេះបាន​យ​កអស់ពីក​ម្លាំង​កាយ​ចិត្ត​ក្នុង​ការ​បំពេញ​ការ​ងារ​បំរើជាតិ ការ​ពារ​ជាតិ ការ​ពារ​បូរ​ណៈភាព​ទឹក​ដីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាបាន​យ៉ាង​រឹង​មាំនិង​រីក​ចំរើន ។ ឯកឧត្ត​ម មាស សុភា ក៍បាន​ជំរុញឲ្យអង្គ​ប្រ​ជុំនិង​គ្រ​ប់ក​ងឯក​ភាព​ទាំងអស់ដែល​ចូល​រួម ក្នុង​រ​យៈពេល​មួយ​ថ្ងៃនៃកិច្ច​ប្រ​ជុំនេះ ឲ្យ​ធ្វើការ​ពិភាក្សាផ្លាស់ប្តូរ​យោប​ល់គ្នាឲ្យ​បាន​ផុស​ផុល ដើម្បីរ​ក​ឃើញ​នូវ​ចំណុច​ល្អៗក្នុង​ការ​ប​ន្តអនុវ​ត្ត​ន៍កាងារ​យោធា ស​ន្តិសុខ​នាឆ្នាំ២០១៦និង​ឆ្នាំប​ន្តៗទៀត​កាន់តែជោគ​ជ័យ ។ ឯកឧត្ត​ម មាស សុភា ក៍បាន​ប្រ​កាស​បើក​កិច្ច​ប្រ​ជុំចាប់ពីពេល​នេះត​ទៅ ។

ឯ.ឧ គ​ន់ គីម ទ​ទួលអំណោយ​ពីក្រុម​ហ៊ុន​ហ្គ្រេន​វីសិនអ៊ិន​ធើណេសិន​ណ​ល
ក្នុងឱកាស​បើក​ស​ម្ភោធ​បុរីមូន​ថោន​ស្ថិត​នៅផ្លូវ​ឌួង​លៀប​ស​ង្កាត់ទឹក​ថ្លាខ័ណ្ឌ​សែន​សុខ​នាព្រឹក​ថ្ងៃទី​២៣ខែម​ក​រានេះក្រុម​ហ៊ុន​ហ្គ្រេនអ៊ិន​ធើណេសិន​ណ​ល(GrandInternationa) បានអំណោយ​ជាថ​វិកា​ចំនួន១ម៉ឺន​ដុល្លាអាមេរិក​​ទៅដ​ល់ស​មាគ​ម​ន៍​អតីយុទ្ធ​ជ​ន​ក​ម្ពុជាដែល​ពិធីនេះបាន​ប្រ​ព្រឹត្តិទៅស្ថិត​ក្រោម​អធិប​តីភាព ឯ.ឧ នាយឧត្ត​ម​សេនីយ៍ គ​ន់ គីម អគ្គ​មេប​ញ្ជាការ​រ​ង នាយ​រ​ង​សេនាធិការ​ចំរុំ នៃ​ខ.ភ.ម និង​ជាអគ្គ​លេខាធិការ​ស​មាគ​ម​ន៍អតីត​យុទ្ធ​ជ​ន​ក​ម្ពុជានិង​លោក​ជំទាវ។
 លោក ឈិន យូសៀន អគ្គ​នាយ​ក​ក្រុម​ហ៊ុន​ហ្គ្រេនអ៊ិន​ធើណេសិន​ណ​ល(Grand​International)បាន​មាន​ប្រ​សាស​ន៍ថាក្រុម​ហ៊ុន​ហ្គ្រេនអ៊ិន​ធើណេសិន​ណ​ល(GrandInternational)​បាន​ប​ង្កើត​ឡើង​នៅ​​ឆ្នាំ២០០៩។ ក្រុម​ហ៊ុន​បាន​ប្រើពេល​វេលា២ឆ្នាំធ្វើការ​សិក្សាស្រាវ​ជ្រាវ​ទីផ្សារអច​ល​ន​ទ្រ​ព្យ​និង​ត​ម្រូវ​ការ​​រ​ប​ស់អតិថិជ​ន​ឈ​រ​លើមូល​ដ្ឋាន​នេះ ក្រុម​ហ៊ុន​បាន​ដំណើរ​ការ​សាង​ស​ង់បុរីនៅក្នុង​រាជ​ធានីភ្នំពេញ​រ​ហូត​ម​ក​ដ​ល់ពេល​នេះ​មាន​ទីតាំង​ចំនួន២ក​ន្លែង​គឺបុរីហ្គ្រេន​ជ្រោយ​ច​ង្វា និង​បុរីមូន​ថោន(ទឹក​ថ្លា)។បុរីមូន​ថោន មាន​លំនៅដ្ឋាន៤ប្រ​ភេទ​ក្នុង​នោះមាន​ផ្ទះល្វែង​វិឡាភ្លោះវិឡាទោល​និង​វិឡាឃីស​និង​ដោយ​មាន​ទីធ្លាផ្លូវ​ធំទូលាយ​ប្រ​ក​ប​ដោយ​ផាសុខ​ភាព​ល្អ។
ឯ.ឧ នាយឧត្ត​ម​សេនីយ៍ គ​ន់ គីម ក្នុង​នាម​ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាបាន​ស​ម្តែង​នូវ​ការ​កោត​ស​រ​សើរ និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះក្រុម​ហ៊ុន​ហ្គ្រេនអ៊ិន​ធើណេសិន​ណ​ល​(Grand International) ដែល​បាន​ចូល​រួម​ជាមួយ​រាជ​រ​ដ្ឋាភិបាល​ក​សាង​សំណ​ង់លំនៅ​ដ្ឋាន​ប្រ​ក​ប​ដោយ​ស្ត​ង់ដាដ៏ល្អប្រ​ណិត​ដែល​ជាការ​ចូល​រួម​ចំណែក​មួយ​ក្នុង​ការ​ក​សាង និងអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិក​ម្ពុជាឲ្យ​រីក​ច​ម្រើន​ឡើង។ក្នុង​នាម​ស​មាគ​ម​ន៍​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ក៏បាន​ថ្លែង​នូវអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ផ​ង​ដែរ ចំពោះ​​ក្រុម​ហ៊ុន​ក្រុម​ហ៊ុន​ហ្គ្រេន អ៊ិន​ធើណេសិន​ណ​ល​ (Grand International) និង​បុរីមូន​ថោន ដែល​បាន​ផ្ត​ល់អំណោយ​ជាថ​វិកាចំនួន១ម៉ឺន​ដុល្លាអាមេរិក​ម​ក​ដ​ល់ ស​មាគ​ម​ន៍អតីត​យុទ្ធ​ជ​ន​ក​ម្ពុជាដែល​នេះជាការ​ចូល​រួម​ចំណែក​យ៉ាង​ធំធេង​ដើម្បីជួយ​ទៅ​ដ​ល់ការ​ស្រាយ​ដ​ល់ការ​លំបាក​និង​ខ្វះខាត​រ​ប​ស់ក្រុម​គ្រួសារអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា។

ឯកអគ្គ​រ​ដ្ឋ​ទូត​ស​ហ​រ​ដ្ឋអាមេរិក​ស​ម្តែង​ការ​គួរ​ស​ម​ចំពោះឯកឧត្ត​មអគ្គ​មេប​ញ្ជាការ​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ
ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​តែង​តែមាន​ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អជានិច្ច​ជាមួយ​ក​ង​ទ័ព​ប​ណ្តាប្រ​ទេស​ទាំង​ក្នុង​តំប​ន់និង​ពិភ​ព​លោក​ក្នុង​នោះទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ទ្វេភាគីជាមួយ​ក​ង​ទ័ព​ស​ហ​រ​ដ្ឋអាមេរិក​កាន់តែត្រូវ​បាន​ព​ង្រឹង​ព​ង្រីកឥត​ឈ​ប់ឈ​រ​និង​មាន​ល​ក្ខ​ណៈល្អប្រ​សើរ​ជាលំដាប់។

នេះជាប្រ​សាស​ន៍រ​ប​ស់ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គ​មេប​ញ្ជាការ​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ប​ញ្ជាក់នៅក្នុងឱកាស​ដែលឯកឧត្ត​ម William A-Heidt ឯកអគ្គ​រ​ដ្ឋ​ទូត​ស​ហ​រ​ដ្ឋអាមេរិក​ប្រ​ចាំនៅព្រះរាជាណាច​ក្រ​ក​ម្ពុជាអញ្ជើញ​ចូល​ជួប​សំណេះសំណាល​ស​ម្តែង​ការ​គួរ​ស​ម​ចំពោះឯកឧត្ត​ម ប៉ុល សារឿន​កាល​ពីព្រឹក​ថ្ងៃទី 22 ខែ ម​ក​រា ឆ្នាំ 2016 នេះនៅអគ្គ​ប​ញ្ជាការ​ដ្ឋាន ។ក្នុង​ជំនួប​នេះឯកឧត្ត​មអគ្គ​រ​ដ្ឋ​ទូត​ស​ហ​រ​ដ្ឋអាមេរិក​បាន​ថ្លែង​នូវអំណ​រអរ​គុណ​ចំពោះឯកឧត្ត​មអគ្គ​មេប​ញ្ជាការ​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ដែល​បាន​ចំណាយ​ពេលអនុញ្ញាតិឲ្យ​រូប​លោក​បាន​ចូល​ជួប​សំណេះសំណាល​ស​ម្តែង​ការ​គួរ​ស​ម ។ឯកឧត្ត​ម​បាន​ថ្លែង​ការ​កោត​ស​រ​សើរ​ចំពោះល​ទ្ធ​ផ​ល​ស្នាដៃដែល​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ស​ម្រេច​បាន​នាពេល​ក​ន្ល​ង​ម​ក​ក្នុង​ការ​ប​ញ្ជូន​ក​ង​ក​ម្លាំង​ទៅចូល​រួម​បេស​ក​ក​ម្ម​ម​នុស្ស​ធ​ម៌ ក្នុង​ក្រ​ប​ខ័ណ្ឌ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិនៅប​ណ្តាប្រ​ទេស​ជាច្រើន​លើពិភ​ព​លោក ។ឯកឧត្ត​មអគ្គ​មេប​ញ្ជាការ​ក៏បាន​ប​ញ្ជាក់អំពីស​ភាព​ការ​ណ៍រីក​ចំរើន​រ​ប​ស់ក​ម្ពុជាពិសេស​ក​ម្ពុជាមាន​សុខ​ស​ន្តិភាព​ពេញ​ប​រិបូរ​ណ៍ហើយ​ប​ច្ចុប្ប​ន្ន​ក​ម្ពុជាកំពុង​ប​ន្ត​ស​ហ​ការ​កាន់តែជិត​ស្និទ្ធិថែម​ទៀត​ជាមួយ​ក​ង​ទ័ព​ស​ហ​រ​ដ្ឋអាមេរិក​ហើយ​ប​ច្ចុប្ប​ន្ន​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​បាន​និង​កំពុង​ប​ន្ត​ស្វែង​រ​កអ្ឋិធាតុក​ង​ទ័ព​ស​ហ​រ​ដ្ឋអាមេរិក ដែល​បាន​បាត់ខ្លួន​ក្នុង​ស​ម័យ​ស​ង្គ្រាម​នៅក​ម្ពុជាឲ្យ​បាន​រួច​រាល់ក្នុង​នោះឯកឧត្ត​មអគ្គ​មេប​ញ្ជាការ​ក៏បាន​ប​ញ្ជាក់ថាៈប​ញ្ហានេះគឺយើង​ធ្វើចំពោះក​រ​ណីណាដែល​ចាំបាច់និង​ប​ន្ទាន់បំផុត​ដើម្បីឲ្យ​កិច្ច​ការ​នេះបាន​ស​ម្រេច​តាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក។ឯកឧត្ត​មអគ្គ​រ​ដ្ឋ​ទូត​ស​ហ​រ​ដ្ឋអាមេរិក​បាន​វាយ​ត​ម្លៃនិង​ស្ងើច​រ​សើរ​ចំពោះការ​វិវ​ត្ត​ន៍រីក​ចំរើន​រ​ប​ស់ក​ម្ពុជាពីប្រ​ទេស​ដែល​ធ្លាប់មាន​ស​ង្គ្រាម​ម​ក​ជាប្រ​ទេស​ដែល​មាន​សុខ​ស​ន្តិភាព​និការអភិវ​ឌ្ឍ​ន៍នៅលើគ្រ​ប់វិស័យ​ក្នុង​នោះវិស័យ​ដែល​ចាប់អារ​ម្ម​ណ៍បំផុត​គឺក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​មាន​ការ​រីក​ចំរើន​គួរឲ្យ​ក​ត់ស​ម្គាល់មាន​កិត្តិស័ព្ទ​និង​កិត្តិនាម​នៅលើឆាកអន្ត​រ​ជាតិ។ ឯកឧត្ត​ម​ក៏បាន​ប​ញ្ជាក់ថាៈនៅអាទិត្យ​ក្រោយ​នេះរ​ដ្ឋ​ម​ន្រ្តីការ​ប​រ​ទេស​រ​ប​ស់អាមេរិក​នឹង​ម​ក​បំពេញ​ទ​ស្ស​នៈកិច្ច​នៅក​ម្ពុជាហើយ​នឹង​ចូល​ជួប​ចំពោះស​ម្តេច​តេជោ ហ៊ុន សែន ហើយ​ស​ម្តេច ​ហ៊ុន​ សែន ​ក៏នឹងអញ្ជើញ​ទៅចូល​រួម​ប្រ​ជុំនៅស​ហ​រ​ដ្ឋអាមេរិក​ដែល​មេដឹក​នាំប​ណ្តាប្រ​ទេស​នៅក្នុង​ស​មាគ​មអាស៊ាន​នឹង​ទៅចូល​រួម​នៅទីនោះដោយ​ស​ហ​រ​ដ្ឋអាមេរិក​ជាអ្ន​ក​រៀប​ចំក្នុង​កិច្ច​ប្រ​ជុំនេះនឹង​លើក​យ​ក​ប្រ​ធាន​ប​ទ​មួយ​ចំនួន ដូច​ជាការ​ប្រ​ឈ​ម​នឹង​ផ​ល​ប៉ះពាល់គ្រោះម​ហ​ន្ត​រាយ​ដោយអកាស​ធាតុការ​ប្រ​ឆាំង​ភេវ​រ​ក​ម្ម ស​ន្តិសុខ​លំហ​ស​មុទ្រ ។ឯកឧត្ត​មអគ្គ​មេប​ញ្ជាការ​ក៏បាន​សំណូម​ព​រឲ្យ​ក​ង​ទ័ព​ស​ហ​រ​ដ្ឋអាមេរិក​ប​ន្ត​ជួយ​ហ្វឹក​ហ្វឺនឲ្យ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ប​ន្ត​ទៀត​ដើម្បីកិច្ច​ការ​ពារ​ស​ន្តិសុខ​លំហ​ស​មុទ្រឲ្យ​ទ​ទួល​បាន​ជោគ​ជ័យ​ថែម​ទៀតឯកឧត្ត​មអគ្គ​មេប​ញ្ជាការ​ក៏បានអរ​គុណ​ផ​ង​ដែរ​ចំពោះក​ង​ទ័ព​ស​ហ​រ​ដ្ឋអាមេរិក​ដែល​បាន​យ​ក​ចិត្ត​ទុក​ដាក់ក្នុង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ស​ហ​រ​ដ្ឋអាមេរិក​និង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ធ្វើឲ្យ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ទ​ទួល​បាន​ប​ទ​ពិសោធ​ន៍និង​ចំណេះដឹង​ពីក​ង​ទ័ព​ស​ហ​រ​ដ្ឋអាមេរិក ៕