ព័ត៌មាន

ឯកឧត្ត​ម នាង ផាត ជួបអនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិជ​ប៉ុន

នៅព្រឹក​ថ្ងៃទី 11 ខែ កុម្ភៈ ឆ្នាំ 2016 ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិបាន​ទ​ទួល​ជួប​ពិភាក្សាការ​ងារ​ជាមួយ ឯកឧត្ត​ម តូរូ មីមូរ៉ា (Toru Mimura)  អនុរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិជ​ប៉ុន ក្នុងឱកាស​ដែលឯកឧត្ត​ម និង​ស​ហ​ការីបានអញ្ជើញ​ម​ក​ធ្វើទ​ស្ស​នៈកិច្ច និង​បំពេញ​ការ​ងារ​នៅក​ម្ពុជា ។
នៅក្នុង​ជំនួប​នាឱកាស​នោះ ឯកឧត្ត​ម នាង ផាត បាន​សំដែង​ការ​ស្វាគ​ម​ន៍ និង​បាន​ថ្លែងអំណ​រ​គុណ​ចំពោះប្រ​ទេស​ជ​ប៉ុន ដែល​បាន​ជួយឧប​ត្ថ​ម្ភ​គាំទ្រ ដ​ល់ការអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ក​ម្ពុជានាពេល​ក​ន្ល​ង​ម​ក ។ ឯកឧត្ត​ម នាង ផាត បាន​ប​ញ្ជាក់ថាៈ ជ​ប៉ុន​ជានិច្ច ជាកាល​តែង​តែយ​ក​ចិត្ត​ទុក​ដាក់ជួយ​ដ​ល់ប​ណ្តាប្រ​ទេសអាស៊ាន ដើម្បីរួម​ចំនែក​សំរេច​នូវ​ស​មាគ​ម​ន៍អាស៊ាន​តែមួយ ក្នុង​រ​យៈពេល​ក​ន្ល​ង​ម​ក​នេះ ។ ឯកឧត្ត​ម នាង ផាត បាន​ចាត់ទុក​ដំណើរ​ទ​ស្ស​នៈកិច្ច​រ​ប​ស់ ឯកឧត្ត​ម តូរូ មីមូរ៉ា មាន​សារៈសំខាន់នៅក​ម្ពុជា និង នៅក្នុង​ប្រ​ទេសអាស៊ាន ។ ឯកឧត្ត​ម នាង ផាត បាន​ប​ញ្ជាក់ថាៈ ក​ម្ពុជានឹង​ប​ន្ត​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំរ​វាង​រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន និង ជ​ប៉ុន​ដែល​ធ្លាប់បាន​ប្រ​ជុំលើក​ទី 1 ក​ន្ល​ង​ម​ក​នៅប្រ​ទេស មីយ៉ាន់ម៉ានា ឆ្នាំ 2014 ។
មាន​ម​តិឆ្លើយ​ត​ប​វិញ ឯកឧត្ត​ម តូរូ បាន​រំលឹក​ឡើង​វិញ​ពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា-ជ​ប៉ុន ដែល ជ​ប៉ុន​បាន​ជួយ​ដ​ល់ក​ម្ពុជា ក្នុង​ការ​ព​ង្រឹង​ស​ម​ត្ថ​ភាព​ក​ង​កំលាំង​រ​ក្សាស​ន្តិភាព​ក​ម្ពុជា និង​ការ​ប​ន្ត​ព​ង្រឹង​ទំនាក់ទំន​ង កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិ ប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា​ជ​ប៉ុន អោយ​បាន​កាន់តែប្រ​សើរ​ឡើង​ថែម​ទៀត ។ ឯកឧត្ត​ម ក៏បាន​លើក​ឡើង​ពីគោល​បំណ​ង រ​ប​ស់ជ​ប៉ុន​ក្នុង​ការ​រៀប​ចំកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន និង ជ​ប៉ុន​ជាថ្មីម្ត​ង​ទៀត ក្នុង​ខ​ណៈពេល​ដែល​ប្រ​ទេស​ឡាវ​ត្រូវ​ទ​ទួល​ធ្វើជាម្ចាស់ផ្ទះរៀប​ចំកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី១០ នៅក្នុង​ឆ្នាំនេះ ។ ឯកឧត្ត​ម តូរូ បាន​ប​ញ្ជាក់ថាៈ កិច្ច​ប្រ​ជុំលើក  ទី1 រ​វាង​រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន និង រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិជ​ប៉ុន បាន​ប្រ​ព្រឹត្តិទៅប្រ​ក​ប​ដោយ​ជោគ​ជ័យ​ដែល​ប្រ​ទេស​មីយ៉ាន់ម៉ា ធ្វើជាម្ចាស់ផ្ទះ ក្នុង​នោះក៏មាន​ការ​ចូល​រួម​គាំទ្រ​ពីក​ម្ពុជាផ​ង​ដែរ ។
មាន​ម​តិឆ្លើយ​ត​ប​វិញ ឯកឧត្ត​ម នាង ផាត បាន​សំដែង​ការ​គាំទ្រ​ចំពោះការ​លើក​ឡើង​រ​ប​ស់ឯកឧត្ត​ម តូរូ មីមូរ៉ា ដែល​ទាក់ ទ​ង​ទៅនឹង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន នៅប្រ​ទេស​ឡាវ  កិច្ច​ប្រ​ជុំអនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន -- ជ​ប៉ុន និង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តី ការ​ពារ​ជាតិអាស៊ាន​ក្រៅផ្លូវ​ការ​នៅប្រ​ទេស​ឡាវ ។ ឯកឧត្ត​ម នាង ផាត ក៏បាន​សំដែង​ការ​ស្វាគ​ម​ន៍ចំពោះគំនិត​ផ្តួច​ផ្តើម​រ​ប​ស់ ឯកឧត្ត​ម តូរូ មីមូរ៉ា អនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិជ​ប៉ុន ដែល​ស្រ​ប​តាម​គោល​ន​យោបាយ​រ​ប​ស់ប្រ​ទេស​ជ​ប៉ុន ក៏ដូច​ជាស្រ​ប​តាម​ស​ភាព​ការ​ណ៍ ជាក់ស្តែង​ដើម្បីព​ង្រឹង ស​ន្តិភាព ស្ថេរ​ភាព និង វិបុល​ភ​ព នៅក្នុង​តំប​ន់ ៕


ពិធីបិទ​វ​គ្គ​ហ្វឹក​ហ្វឺន​នាយ​ទាហាន​ស​ក​ម្ម​ជំនាន់ទី១៦នៅសាលានាយ​ទាហាន​ស​ក​ម្ម​ត្មាត​ព​ង(Lay Seng 04.02.2016)
     សាលានាយ​ទាហាន​ស​ក​ម្ម​នៃ ខ.ភ.ម នាព្រឹក​ថ្ងៃទី៤ កុម្ភះ ឆ្នាំ២០១៦បាន​ប្រារ​ព្វ​ធ្វើពិធីបិទ​វ​គ្្គ​ហ្វឹក​ហ្វឺន​ប​ណ្តុះប​ណ្តាល​នាយ​ទាហាន​ស​ក​ម្ម​ជំនាន់​ទី១៦ស្ថិត​ក្រោមអធិប​តីភាពឯក​​ឧត្ត​ម​​​នាយឧត្ត​ម​សេនីយ៍ប៉ុល ​សារឿនអគ្គ​មេប​ញ្ជាការ​នៃ ខ.ភ.ម ព្រ​ម​ទាំង​មាន​ការ​ចូល​រួម​ពីសំណាក់ឯកឧត្ត​មអស់លោក​ជានាយ​រ​ង​សេនាធិការ​ច​ម្រុះនៃ ខ.ភ.ម មេប​ញ្ជាការ​គ្រ​ប់​ក​ងឯក​ភាព​ចំណុះឲ្យ​ក្រ​សួង​ការ​ពារ​ជាតិអគ្គ​មេប​ញ្ជាការ​នៃ ខ.ភ.ម អាជ្ញាធ​រ​ដែន​ដី ប្រ​ជាព​ល​រ​ដ្ឋ​យ៉ាង​ច្រើន​កុះក​រ ។

     ក្នុង​រ​បាយ​ការ​ណ៍ស្វាគ​ម​ន៍ និង​រ​បាយ​ការ​ណ៍បិទ​វ​គ្គ​ដែលអាន​ដោយ​ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក​ផុន សាវ៉ាត នាយ​ក​សាលានាយ​ទាហាន​ស​ក​ម្ម​បាន​គូស​ប​ញ្ជាក់ថាៈ ដោយអនុវ​ត្ត​តាម​សេច​ក្តីប្រ​កាស​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិ សាលាបាន​ទ​ទួល​និស្សិត​នាយ​ទាហាន​ស​ក​ម្ម​ជំនាន់ទី១៦ចំនួន១១០នាក់ កាល​ពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១២ដើម្បីធ្វើការ​ហ្វឹក​ហ្វឺន​ប​ណ្តុះប​ណ្តាល​រ​យៈពេល៤ឆ្នាំលើខ្លឹម​សារ​ហ្វឹក​ហ្វឺន​ដែល​រួម​មាន ចំណេះ​ដឹង​ទូទៅ ចំណេះដឹង​យោធា៤៣៣ថ្ងៃ វ​ប្ប​ធ៌ម​ទូរ​ទៅ៣២០ថ្ងៃ និង​ការអនុវ​ត្ត​ជាក់ស្តែង៦១ថ្ងៃ និង​កិច្ច​ការ​ផ្សេងៗ៥២ថ្ងៃ ។

     ជាមួយ​គ្នានោះដែរ​នាយ​ទាហាន​ស​ក​ម្ម​វ​គ្គ​នេះក៍​​ត្រូ​វ​ចុះ​ហ្វឹក​ហ្វឺនអន្ត​រាវុធ​តាម​ប​ណ្តាអង្គ​ភាព​តាម​ប​ណ្តាក​ងឯក​ភាព​ដូច​ជា អង្គ​ភាព​ក​ង​កាំភ្លើង​ធំ រ​ថ​ក្រោះ ការ​ពារអាកាស​សិក្សា​ស្វែង​យ​ល់យុទ្ធ​វិធីថ្នាក់ក​ងអនុសេនាតូច​ថ្មើរ​ជើង ​និង​ចុះអនុវ​ត្ត​ដ​ក​ពិសោធ​ន៍ជាក់ស្តែង​នៅតាមអង្គ​ភាព​ដែល​ឈ​រ​ជើង​នៅតាម​ប​ណ្តោយ​ព្រំដែន​ក​ម្ពុជា ថៃទិស​យោធ​ភូមិភាគ៥ដើម្បីធ្វើការ​សិក្សាស្រាវ​ជ្រាវ​ស​រ​សេរ​ជាសារ​ណា និង​បាន​​​ប្រ​ឡ​ង​ប​ញ្ច​ប់វ​គ្គ​ដោយ​ជោគ​ជ័យ ។

     ល​ទ្ធ​ផ​ល​ដែល​ទ​ទួល​បាន​ក្រោយ​ការ​ប្រ​ឡ​ង​ប​ញ្ច​ប់វ​គ្គ​និស្សិត​នាយ​ទាហាន​ស​ក​ម្ម​ជំនាន់ទី១៦ទាំង​១០៧នាក់​ក្នុង​នោះមាន​ស្ត្រី១០នាក់​ផ​ង​នោះទ​ទួល​បាន​និទ្ទេស​ល្អណាស់​១០​នាក់​និទ្ទេស​ល្អ២១នាក់ល្អប​ង្គួរ៥៩នាក់និង​និទ្ទេស​ម​ធ្យ​ម២៦នាក់ ។ក្នុង​ពិធីនោះប​ន្ទាប់ពីតំណាង​នាយ​ក​ដ្ឋាន​បុគ្គ​លិកអាន​នូវ​សេច​ក្តីប្រ​កាស​ស្តីពីការ​តំឡើង​ឋាន​ន្ត​រ​ស​ក្តិនិស្សិត​នាយ​ទាហាន​ស​ក​ម្ម​ជំនាន់ទី១៦រួច​ម​ក ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ប៉ុល សារឿន ក៍បាន​បំពាក់ឋាន​ន្ត​រ​ស​ក្តិជូន​ដ​ល់និស្សិត​នាយ​ទាហាន​ស​ក​ម្ម​ជំនាន់ទី១៦ និង​បាន​ប្រ​សិទ្ធ​នាម​វ​គ្គ​នាយ​ទាហាន​ស​ក​ម្ម​ជំនាន់ទី១៦( ជាជំនាន់១៦សែន​ជ័យ ) ។

     ថ្លែង​ក្នុង​ពិធីបិទ​វ​គ្គ​នាឱកាស​នោះឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ប៉ុល សារឿន ក្នុង​នាម​​ក្រ​សួង​ការ​ពារ​ជាតិ អគ្គ​មេប​ញ្ជាការ​នៃ ខ.ភ.ម​ បាន​ពាំនាំនូវ​ក្តីនិក​រ​លឹក​ប្រ​ក​ប​ដោយ​ម​នោស​ញ្ចេត​នាជ្រាល​ជ្រៅ និង​ប​ណ្តាំផ្ញើរ​សាក​សួរ​សុខ​ទុក្ខ​និង​ការ​កោត​ស​រ​សើរ​ពី​សំណាក់​​ស​ម្តេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា និង​ស​ម្តេច​កិតិព្រឹទ្ធិប​ណ្ឌិត​ថ្នាក់ដឹក​នាំ​ក្រ​សួង​ការ​ពារ​ជាតិ អគ្គ​មេប​ញ្ជាការ​នៃ ខ.ភ.ម ជូន​ចំពោះនាយ​ក នាយ​ក​​រ​ង​យោធាចារ្យ ​នាយ​ព​ល​ទាហាន​ និង​ក​ម្ម​សិក្សាការីទាំងអស់ដែល​បាន​ចូល​រួម​យ៉ាង​ស​ក​ម្ម​ក្នុង​ការ​រួម​ចំណែក​ក​សាង​ប្រ​ភ​ព​ធ​ន​ធាន​ម​នុស្ស​ក្នុង ខ.ភ.ម ឲ្យ​មាន​ការ​រីក​ចំរើន​ជាលំដាប់ស្រ​ប​តាម​ផែន​ការ​កំណែទ​ម្រ​ង់ ខ.ភ.ម ដែល​បាន​ដាក់ចេញ ។

     ឯកឧត្ត​មអគ្គ​មេប​ញ្ជាការ​នៃ ខ.ភ.ម បាន​ស​ង្ក​ត់ធ្ង​ន់ថាៈ ការ​កែទ​ម្រ​ង់ ខ.ភ.ម ត្រូវ​ឈ​លើក​ត្តាគ​ន្លឹះជាចំប​ង​គឺ(ធ​ន​ធាន​ម​នុស្ស​ពិត) តាម​រ​យៈការ​ព​ង្រឹង​គុណ​ភាព​ហ្វឹក​ហ្វឺន​នៅតាម​ប​ណ្តាសាលា និង​ក​ងឯក​ភាព​ព​ង្រឹង​ស​ម​ត្ថ​ភាព​យោធាចារ្យ ការ​ក​សាង​ជួរ​នាយ​ទាហាន​វ័យ​ក្មេង​ដែល​ជាប្រ​ភ​ព​ប​ន្ត​វេន ឲ្យ​ក្លាយ​ជាក​ម្លាំង​ស្នូល​ប្រ​ក​ប​ដោយ​ការ​ទ​ទួល​ខុស​ត្រូវ​ក្នុង​ភារ​​កិច្ច​ការ​ពារ​ជាតិ​ និង​រួម​ចំណែកអភិវ​ឌ្ឍ​ន៍សេដ្ឋ​កិច្ច​ស​ង្គ​ម​ទាំង​ពេល​ប​ច្ចុប្ប​ន្ន​និង​ទៅអនាគ​ត់ ។ឯកឧត្ត​ម​ប៉ុល សារឿន​ក៍​បាន​​ផ្ត​ល់នូវអនុសាស​ន៍ដ​ល់និស្សិត​នាយ​ទាហាន​ស​ក​ម្ម​ទាំងអស់ត្រូវ​ប្រ​កាន់ភ្ជាប់នូវ​ម​ន​សិការ​ស្នេហាជាតិ មាតុភូមិ  គោរ​ពឲ្យ​បាន​ម៉ឺង​ម៉ាត់នូវ​ប​ទ​ប​ញ្ជាល​ក្ខ័ន្តិកៈទូរ​ទៅរ​ប​ស់ ខ.ភ.ម  ដោយ​ស្មោះត្រ​ង់ជាមួយ​រាជ​រ​ដ្ឋាភិបាល​ដែល​ប្រ​សូត្រ​ចេញ​ពីការ​បោះឆ្នោត ។

     ត្រូវ​ប​ន្ត​ខិត​ខំត​ស៊ូព្យាយាម​រៀន​សូត្រ​ និង​យ​ក​ចំណេះដឹង​ដែល​បាន​ពីការ​សិក្សាទៅបំពេញ​ភារ​កិច្ចឲ្យ​បាន​ជោគ​ជ័យ​តាម​ភារ​កិច្ច​ដែល​ថ្នាក់លើបាន​ប្រ​គ​ល់ឲ្យ ។​ចំពោះថ្នាក់មេ​ប​ញ្ជាការ មេប​ញ្ជាការ​ង​ និង​យោធាចារ្យ​ទាំងអស់ក៍ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់ព​ង្រឹង​ការ​ងារអប់រំចិត្ត​សាស្ត្រ ខិត​ខំ ព​ង្រឹង​ការ​ងារ​គ​រុកោស​ល្យ​ដើម្បីប​ង្ហាត់ប​ង្រៀន​ផ្ទេរ​ចំណេះដឹង​ចំណេះ​ធ្វើ​និង​ជំនាញឯក​ទេស​យោធាជូន​ដ​ល់ក​ម្ម​សិក្សាការីគ្រ​ប់វ​គ្គ​គ្រ​ប់ជំនាន់ឲ្យ​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អស្រ​ប​តាម​ការ​វិវ​ត្ត​ន៍នៃស​ភាព​ការ​ណ៍ និង​ការ​វិវ​ត្ត​ន៍នៃប​ច្ចេក​វិទ្យានៅលើភិភ​ព​លោក ។ក្នុងឱកាស​នោះឯកឧត្ត​មអគ្គ​មេប​ញ្ជាការ​នៃ ខ.ភ.ម​ ក៍បាន​ប្រ​កាស​បិទ​វ​គ្គ​ព្រ​ម​ទាំង​បានឧប​ត្ថ​ម្ភ​ថ​វិកា​ចំនួន​១០លាន​រៀន​ដ​ល់សាលាផ​ង​ដែរ ។


ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ មាស សាវ៉ន ជូន​ព​រ​ឆ្នាំថ្មីអនុព័ន្ធ​យោធាវៀត​ណាម​ប្រ​ចាំក​ម្ពុជា
          ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ មាស សាវ៉ន ជូន​ព​រ​ឆ្នាំថ្មីអនុព័ន្ធ​យោធាវៀត​ណាម​ប្រ​ចាំក​ម្ពុជាកាល​ពីរ​សៀល​ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៦ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ មាស សាវ៉ន អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន យោធ​សេវាក្រ​សួង​ការ​ពារ​ជាតិ បាន​ដឹក​នាំគ​ណៈប្រ​តិភូក្រោមឱវ៉ាទ​មួយ​ក្រុមអញ្ជើញ​ទៅសួរ​សុខ​ទុក្ខ ​និង​សំណេះសំណាល​ជូន​ព​រ​ក្នុងឱកាស​ថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មី​ប្រ​ពៃណី​​វៀត​ណាម​ ដែល​នឹង​ឈាន​ចូល​ម​ក​ដ​ល់នាពេល​ខាង​មុខ​នេះនៅស្នាក់ការអនុព័ន្ធ​យោធាវៀត​ណាម​ប្រ​ចាំព្រះរាជាណាច​ក្រ​ក​ម្ពុជា​​។ ក្នុងឱកាស​នោះ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ មាស សាវ៉ន ជួស​មុខឲ្យ​នាយ​និង​ព​ល​ទាហាន​ក្នុងអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា បាន​ថ្លែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះ​រាល់​ការ​ជួយឧប​ត្ថ​ម្ភ​រ​ប​ស់ប​ក្ស រ​ដ្ឋាភិបាល ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ដ​ល់​ក​ម្ពុជានិង​និយាយ​ដោយ​ឡែក​រាល់​កិច្ច​ជួយ​ជ្រោម​ជ្រែង​រ​ប​ស់​វៀត​ណាម​ដ​ល់​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​នាពេល​ក​ន្ល​ង​ម​ក។​
​         ឯកឧត្ត​ម ក៏បាន​ធ្វើការ​រំលឹក​ឡើង​វិញ​ពី​គុណូប​ការៈដ៏ធំធេង ​ពី​សំណាក់​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ក្រោយ​ពេល​ដែល​ប្រ​ទេស​ជាតិ​បាន​រំដោះ​ទាំង​ស្រុង​ពីរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍បាន ផ្ត​ល់​ល​ទ្ឋ​ភាព​ប្រ​ក​ប​ដោយ​ប្រ​សិ​ទ្ឋ​ភាព​ខ្ព​ស់​ស​ម្រាប់​ក​ង​ទ័ព​និង​ប្រ​ជាជ​ន​ក​ម្ពុជាក្នុង​កិច្ច​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដីនិង​អភិវ​ឌ្ឍ​ន៍លើ​គ្រ​ប់​វិស័យ​ស​ម្រាប់​ពេល​ប​ច្ចុប្ប​ន្ន​និង​នាពេល​អនាគ​ត​។ដោយ​ឡែក​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ក្រោម​ការ​ជួយ​ប​ណ្តុះប​ណ្តាល​ផ្នែក​ធ​ន​ធាន​ម​នុស្ស​ព្រ​ម​ទាំង​ជំនួយ​ឧប​ត្ថ​ម្ភ​ផ្សេងៗទៀត​ដែល​ធ្វើ​ឡើង​ជា​ប​ន្ត​ប​ន្ទាប់ពី​សំណាក់​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត ណាម​បាន​ប​ង្ក​ល​ក្ខ​ណៈ​ស​ម្ប​ត្តិប្រ​ក​ប​ដោយ​ស​ម​ត្ថ​ភាព​ឲ្យ​ដ​ល់​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ស​ម្រេច​បាន​ជោគ​ជ័យ​ក្នុង​កិច្ច​ការ​ពារ​ជាតិមាតុភូមិ។​
​        ជា​កិច្ច​ឆ្លៀយ​ត​ប​លោក វ/ឯក ង្វៀន អាញ់យុង ប្រ​ធានអនុព័ន្ធ​យោធាវៀត​ណាម​ប្រ​ចាំនៅក​ម្ពុជា​បាន​ថ្លែង​នូវ​ការអរ​គុណ​ចំពោះ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ មាស សាវ៉ន និង​ប្រ​តិភូ ដែល​បានអញ្ជើញ​ម​ក​ជូន​ព​រ​នាឱកាស​នេះ​ព្រ​ម​ទាំង​បាន​វាយ​ត​ម្លៃ​ខ្ព​ស់​ពី​ក​ម្រិត​​ឈាន​ឡើង​នូវ​ដំណើរ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ជាជ​ន​និង​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា​-​វៀត​ណាម។ក្នុង ឱកាស​ថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មី​ប្រ​ពៃណី​​វៀត​ណាម​ដែល​នឹង​ឈាន​ចូល​ម​ក​ដ​ល់នាពេល​ខាង​មុខ​នេះលោក​ក៏បាន​ជូន​ព​រ​ដ​ល់ខ.ភ.ម​ទូទាំង​ប្រ​ទេសឲ្យ​ជួប​តែនឹង​សេច​ក្ដីសុខ​គ្រ​ប់គ្នាផ​ង​ដែរ៕

ឯ.ឧ ចាយ សាំង​យុន ប្រ​ជុំបូក​ស​រុប​ខែម​ក​រា និង​ទិដៅខែកុម្ភៈ ២០១៦
ក្រ​សួង​ការ​ពារ​ជាតិ បាន​ប្រ​ជុំផ្ស​ព្វ​ផ្សាយ​រ​បាយ​ការ​ណ៍បូក​ស​រុប​ការ​ងារ​ខែម​ក​រា និង ទិស​ដៅអនុវ​ត្ត​ខែកុម្ភៈ ឆ្នាំ២០១៦ ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត​ទៅនាព្រឹក​ថ្ងៃទី០៣ ខែកុម្ភៈនេះ ស្ថិត​ក្រោមអធិប​តីភាព ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ និង​មាន​ការអញ្ជើញ​ចូល​រួម​ពីឯកឧត្ត​ម លោក​ជំទាវ រ​ដ្ឋ​លេខាធិការ អនុរ​ដ្ឋ​លេខាធិការ អគ្គ​មេប​ញ្ជាការ​រ​ង​នៃខ.ភ.ម និងអស់លោក លោក​ស្រី​​ជានាយ​ទាហាន​ជាន់ខ្ព​ស់ ជាអគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន, ជានាយ​ក នាយ​ក​រ​ង​នាយ​ក​ដ្ឋាន និង​ស្ថាប័ន​ចំណុះក្រ​សួង​ការ​ពារ​ជាតិ អគ្គ​ប​ញ្ជាការ​ដ្ឋាន​នៃខ.ភ.ម ជាច្រើន​រូប​ទៀត។
ក្នុង​រ​បាយ​ការ​ណ៍បូក​ស​រុប បានឲ្យ​ដឹង​ថា ក្នុង​ខែម​ក​រា ឆ្នាំ២០១៦ក​ន្ល​ង​ទៅនេះ ខ.ភ.ម បាន​យ​ក​ចិត្ត​ទុក​ដាក់ប្រ​មូល​ផ្តុំរៀប​ចំផែន​ការ​ស​ក​ម្ម​ភាព​ការ​ងារ​តាម​ស្ថាប័ន ក​ងឯក​ភាព​​​​រៀង​ខ្លួន និង​ប​ន្តអនុវ​ត្ត​ភារ​កិច្ច​រ​ប​ស់ខ្លួន​ក្នុង​វិស័យ​ការ​ពារ​ជាតិ តាម​ក​ម្ម​វិធីន​យោ​បាយ​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣ ប​ទ​ប​ញ្ជា អនុសាស​ន៍រ​ប​ស់ប្រ​មុខ​រាជ​រ​ដ្ឋា​ភិ​បាល និង​ផែន​ការ​កែទ​ម្រ​ង់ខ.ភ.ម ដោយ​ស​ម្រេច​បាន​នូវ​ស​មិទ្ធ​ផ​ល​ការ​ងារ​ធំៗ​ជា​​ច្រើន ក្នុង​នោះបាន​ប​ន្ត​ព​ង្រឹង​ខឿន​ការ​ពារ​ជាតិនៅតាម​តំប​ន់ព្រំដែន តាម​ដាន​ក្តាប់​នូវ​​រាល់ស​ភាព​ការ​ណ៍ប្រែប្រួល និង​ធ្វើការ​ល្បាត​ការ​ពារ​ភូមិសាស្ត្រ​ទ​ទួល​ខុស​ត្រូវ​រ​ប​ស់​ខ្លួន​ជាប់ជាប្រ​ចាំ។ ជាមួយ​នេះមាន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អជាមួយ​ប្រ​ទេស​ជិត​ខាង ថ្វីត្បិត​តែមាន​ប​ញ្ហាមួយ​ចំនួន ប៉ុន្តែបាន​ស​ហ​ការ​ល្អដោះស្រាយ​ដោយ​ស​ន្តិវិធី។ ទ​ន្ទឹម​នឹង​​នេះបាន​ម្ចាស់ការ និង​ស​ហ​ការ​ជាមួយអាជ្ញាធ​រ​មាន​ស​ម​ត្ថ​កិច្ច​គ្រ​ប់ជាន់ថ្នាក់ចូល​រួម​ព​ង្រឹង​ច្បាប់ ក​សាង​ភូមិឃុំមាន​សុវ​ត្ថិភាព ធ្វើការ​ប​ង្ការ​និង​ប​ង្រាប​នូវ​រាល់ប​ទ​ល្មើស​គ្រ​ប់​ប្រ​ភេទ ភាពអនាធិប​តេយ្យ​នានា (ពិសេស​ប​ទ​ល្មើស​គ្រឿង​ញៀន ប្ល​ន់ប្រ​ដាប់អាវុធ ការ​កាប់បំផ្លាញ​ព្រៃឈើ ធ​ន​ធាន​ធ​ម្ម​ជាតិនានា និង​ស​ក​ម្ម​ភាព​គេច​ព​ន្ធ​ដើម្បីគៀង​គ​រ​ប​ង្កើន​ចំណូល​ថ​វិកាជាតិ) និង​ការ​ពារ​ស​ន្តិសុខ សុវ​ត្ថិភាព ស​ណ្តាប់ធ្នាប់សាធារ​ណៈ ការ​ពារ​គ​ណៈប្រ​តិភូជាតិ និងអន្ត​រ​ជាតិនានា ពិធីបុណ្យ​ជាតិនិង​ពិធីបុណ្យ​ផ្សេងៗបាន​ល្អ​ប្រ​សើរ ព្រ​ម​ទាំង​បាន​ស​ហ​ការ​ចូល​រួម​យ៉ាង​ស​ក​ម្ម​នៅក្នុង​ការ​ត្រួត​ពិនិត្យ​ការអនុវ​ត្ត​ច្បាប់ច​រាច​រ​ណ៍ផ្លូវ​គោក​ផ​ង​ដែរ។
ក្រៅពីអនុវ​ត្ត​ភារ​កិច្ច​ច​ម្ប​ង​ខាង​លើ ខ.ភ.ម បាន​យ​ក​ចិត្ត​ទុក​ដាក់ប​ន្តអនុវ​ត្ត​នូវ​រាល់​ភារ​កិច្ច​ទៀត​ផ​ង​ដែរ ដូច​ជា៖ ការ​ងារ​ហ្វឹក​ហ្វឺន​និងអប់រំចិត្ត​សាស្ត្រ ការ​ងារ​ក​សាង​ច្បាប់​និង​លិខិត​ប​ទ​ដ្ឋាន​ផ្សេងៗ ការ​ងារ​ធានាភ​ស្តុភារ-ហិរ​ញ្ញ​វ​ត្ថុ ការ​ងារ​ធានាគ្រឿង​បំពាក់​ស​ម្ភារៈប​ច្ចេក​ទេស​និង​កែច្នៃជួស​ជុល​ថែទាំ ការ​ងារ​គ្រ​ប់គ្រ​ង​និង​ធានាដ​ល់ការ​ប្រើ ប្រាស់ប​ណ្តាញ​ទំនាក់ទំន​ង​ប​ញ្ជូន​សារ ការ​ងារ​ក​សាង​ប​ណ្តាញ​ផ្លូវ​គ​ម​នាគ​ម​ន៍ ស្ពាន លូ និង​សំណ​ង់ផ្សេងៗ ការ​ងារ​ស​ហ​ប្រ​តិប​ត្តិការ​និង​ការ​ចូល​រួម​ក្នុង​បេស​ក​ក​ម្ម​រ​ក្សា ស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ព្រ​ម​ទាំង​ការ​ងារ​ផ្សេងៗទៀត ដោយ​ទ​ទួល​បាន នូវ​ល​ទ្ធ​ផ​ល​ល្អ ពិសេស​បាន​ប្រ​មូល​ផ្តុំក​សាង​ផែន​ការ​ស​ក​ម្ម​ភាព​ការ​ងារ​និង​ត្រៀម ល​ក្ខ​ណៈស​ម្ប​ត្តិ ដើម្បីឈាន​ទៅអនុវ​ត្ត​ភារ​កិច្ច​ចំពោះមុខ​ស​ម្រេច​បាន​នូវ​ល​ទ្ធ​ផ​ល​ល្អ តាម​ផែការ។ ទ​ន្ទឹម​នេះ ការ​ទ​ទួល​បាន​នូវ​ការ​ត​ម្លើង​ប្រាក់បៀរ​វ​ត្ស​មូល​ដ្ឋាន​បាន​រួម ចំណែក​លើក​ក​ម្ព​ស់ជីវ​ភាព​រ​ស់នៅ និង​ធ្វើឲ្យ​យោធិន​គ្រ​ប់រូប​មាន​ការ​ស​ប្បាយ​រីក​រាយ។
កិច្ច​ប្រ​ជុំក៏បាន​ធ្វើការ​ពិភាក្សាយ៉ាង​យ​ក​ចិត្ត និង​បាន​ដាក់ចេញ​នូវ​ផែន​ការ​ស​ក​ម្ម​ភាព សំខាន់ៗមួយ ចំនួន​ស​ម្រាប់ខែកុម្ភៈ ឆ្នាំ២០១៦នេះផ​ង​ដែរ ដោយអនុវ​ត្ត​តាម​ក​ម្ម​វិធី​ន​យោបាយ​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣រ​ប​ស់រាជ​រ​ដ្ឋាភិបាល ផែន​ការ​កែ​ទ​ម្រ​ង់ខ.ភ.ម រ​យៈពេល៥ឆ្នាំ(២០១៥-២០១៩) ក្នុង​នោះប​ន្ត​ក​សាង​ព​ង្រឹង​ខឿន​ការ​ពារ​​ជាតិ​នៅតាម​តំប​ន់ព្រំដែន ការ​ពារឲ្យ​បាន​ដាច់ខាត​នូវអធិប​តេយ្យ​បូរ​ណ​ភាព ទឹក​ដី និង​ធ្វើល្បាត​ត្រួត​ពិនិត្យ​ភូមិសាស្ត្រ​ប​ង្គោល​សីមាឲ្យ​បាន​ជាប្រ​ចាំ ក​សាង​ប​ង្កើន ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អជាមួយ​ប្រ​ទេស​ជិត​ខាង ដោះស្រាយ​ប​ញ្ហាផ្សេង ដែល​កើត​មាន​ឡើង​ដោយ​ស​ន្តិវិធី និង​យ​ក​ចិត្ត​ទុក​ដាក់ការ​ពារ​ស​ន្តិសុខ រ​បៀប​រាប​រ​យ ស​ណ្តាប់ធ្នាប់សាធារ​ណៈ។ ជាមួយ​គ្នានេះ ខ.ភ.ម ត្រៀម​ល​ក្ខ​ណៈស​ម្ប​ត្តិ និង​ប​ន្ត យ​ក​ចិត្ត​ទុក​ដាក់អនុវ​ត្ត​នូវ​រាល់ភារ​កិច្ច ដូច​ជា ការ​ងារ​កែទ​ម្រ​ង់ ខ.ភ.ម (ការ​ហ្វឹក​ហ្វឺន អប់រំចិត្ត​សាស្ត្រ) ការ​ងារ​ក​សាង​ច្បាប់ និង​លិខិត​ប​ទ​ដ្ឋាន​ផ្សេងៗ ការ​ងារ​ធានាភ​ស្តុភារ-ហិរ​ញ្ញ​វ​ត្ថុ ប​ច្ចេក​ទេស និង​ជួស​ជុល រ​ថ​យ​ន្ត​ថែទាំគ្រឿង​បំពាក់ ការ​ងារ​វិស្វ​ក​ម្ម និង​ការ​ងារ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការអន្ត​រ​ជាតិ ៕

បិទ​វ​គ្គ​ប​ញ្ជាការ​នាធិការ​ថ្នាក់ប​ឋ​ម​មុខ​ជំនាញ​ក​ង​ទ័ព​ជើង
ថ្ងៃទី០១ខែម​ក​រាឆ្នាំ២០១៦នៅមូល​ដ្ធាន​ស​មុទ្រ​បាន​ប្រារ​ព​ពិធីបិទ​វ​គ្គ​ប​ញ្ជាការ​សេនាធិការ​ថ្នាក់ប​ឋ​ម​មុខ​ជំនាញ​ក​ង​ទ័ព​ជើង​ទឹក​បើក​វ​គ្គ​ប​ណ្តុះប​ណ្តាល​ប​ច្ចេក​ទេស​ប្រើប្រាស់អាវុធ​ថ្មើរ​ជើងអាវុធ​គាំទ្រ​បំប៉ន​ជំនាញ​ក​ង​ទ័ព​ជើង​ទឹក​និង​ពិធីប្រ​កាស​តែង​តាំង​ផ្លាស់ប្តូរ​មុខ​ងារ​បំពាក់ឋាន​ន្ត​រ​ស​ក្តិប្រ​គ​ល់ប​ណ្ណ​និង​លិខិត​ស​រ​សើរ​ដ​ល់សិក្ខាកាម​ក្រោមអធិប​តី ឯកឧត្ត​ម នាយឧត្ត​ម​នាវី ទៀ វិញ​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​និង​ជាអគ្គ​លេខាធិការ​នៃគ​ណះក​ម្មាធិការ​ជាតិស​ន្តិសុខ​ល​ម្ហ​ស​មុទ្រ។

កិច្ច​ប្រ​ជុំលេខាធិការ GBC ក​ម្ពុជា -ថៃ លើក​ទី១១
         កិច្ច​ប្រ​ជុំក្រុម​លេខាធិការ​នៃគ​ណៈក​ម្មាធិការ​ព្រំដែន​ទូទៅ ក​ម្ពុជា-ថៃ GBC បាន​ប្រ​ព្រឹត្ត​ទៅ៣ថ្ងៃ ពីថ្ងៃទី២៨ ដ​ល់ ថ្ងៃទី៣១ ខែម​ក​រា ឆ្នាំ២០១៦ ក្នុង​ទីក្រុង​បាង​ក​ក​នៃព្រះរាជាណាច​ក្រ ថៃ ដោយ​មាន​ការ​ចូល​រួម​ពីក្រុម​លេខាធិការ GBC ក​ម្ពុជាដឹក​នាំដោយ ឯកឧត្ត​ម នាយឧត្ត​ម​សេ​នីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា និង​ជាប្រ​ធាន ក្រុម​លេខាធិការ GBC ក​ម្ពុជា និង​ក្រុម​លេខាធិការ GBC ថៃដឹក​នាំដោយ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក អនុសាក់ ពៅណាក់ (Anusak Poanak) នាយ​ទីចាត់ការ​ព្រំដែន​និង​ជាប្រ​ធាន​ក្រុម លេខាធិការ​នៃគ​ណៈក​ម្មាធិកាព្រំដែន GBC ។
        កិច្ច​ប្រ​ជុំក្រុម​លេខាធិការ GBC ក​ម្ពុជា-ថៃ ពេល​នេះផ្តោត​យ៉ាង​សំខាន់លើផែន​ការ​ណ៍ប្រុង​ប្រៀប​ស​ម្រាប់កិច្ច​ប្រ​ជុំគ​ណៈក​ម្មាធិការ​ព្រំដែន​ទូទៅ ក​ម្ពុជា - ថៃ លើក​ទី ១១ ដែល​គ្រោង​នឹង​ប្រ​ព្រឹត្ត​ទៅនៅព្រះរាជាណាច​ក្រ​ថៃនាពេល​ដ៏ឆាប់ខាង​មុខ​ដោយ​បាន​ពិនិត្យ​ពិភាក្សានិងឯក​ភាព​លើឯក​សារ​សំខាន់ៗចំនួន៥៖
        ១. ព​ង្រៀង​រ​បៀប​វារៈ នៃកិច្ច​ប្រ​ជុំគ​ណៈក​ម្មាធិការ​ព្រំដែន​ទូទៅ ក​ម្ពុជា -ថៃ លើក​ទី១១
        ២. ព​ង្រៀង​កិច្ច​ព្រ​ម​ព្រៀង នៃកិច្ច​ប្រ​ជុំគ​ណៈក​ម្មាធិការ​ព្រំដែន​ទូទៅ ក​ម្ពុជា -ថៃ លើក​ទី១១
        ៣. ព​ង្រៀង​ប​ញ្ហាពិភាក្សាចំនួន ១៧ចំណុច នៃកិច្ច​ប្រ​ជុំគ​ណៈក​ម្មាធិការ​ព្រំដែន​ទូទៅ ក​ម្ពុជា -ថៃ លើក​ទី១១
        ៤. ព​ង្រៀង​សេច​ក្តីប្រ​កាស​រួម នៃកិច្ច​ប្រ​ជុំគ​ណៈក​ម្មាធិការ​ព្រំដែន​ទូទៅ ក​ម្ពុជា -ថៃ លើក​ទី១១
        ៥. ព​ង្រៀង​រ​បាយ​ការ​ណ៍វ​ឌ្ឍ​នៈភាព នៃកិច្ច​ប្រ​ជុំគ​ណៈក​ម្មាធិការ​ព្រំដែន​ទូទៅ ក​ម្ពុជា -ថៃ លើក​ទី១១
        ជាល​ទ្ធ​ផ​ល​នៃកិច្ច​ប្រ​ជុំលេខាធិការ នៃគ​ណៈក​ម្មាធិការ​ព្រំដែន​ទូទៅ ក​ម្ពុជា-ថៃ GBC លើក​ទី១១នេះពិត​ជាបាន​ចូល​រួម​ចំណែក​ដោះស្រាយ​ប​ញ្ហាទាំង​ឡាយ​នៅតាម​ប​ណ្តោយ​ព្រំដែន និង​ប​ញ្ហាមួយ​ចំនួន​ទៀត​ដែល​កំពុង​ទ​ទួល​បាន​នូវ​ការ​យ​ក​ចិត្ត​ទុក​ដាក់នាពេល​ប​ច្ចុប្ប​ន្ន​ដូច​ជា ការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​នៃប្រ​ទេស​ទាំង​ពីរ​លើវិស័យ​ស​ន្តិសុខ​និង​ការ​ថែរ​ក្សាស​ន្តិភាព​តាម​តំប​ន់ព្រំដែន ប​ញ្ហាប្រ​យុទ្ធ​ប្រ​ឆាំងអំពើភារ​វ​ក​ម្ម ប​ញ្ហាឧក្រិដ្ឋ​ក​ម្ម​មិន​ប្រ​ពៃ ប​ញ្ហាស​ន្តិសុខ​លំហ​រ​ស​មុទ្រ ប​ញ្ហាគ្រោះម​ហ​ន្ត​រាយ​ធ​ម្ម​ជាតិ ប​ញ្ហាស​ហ​ប្រ​តិប​ត្តិការ​លើ វិស័យ​ផ្សេងៗទៀត​ក្នុង​គោល​បំណ​ង​លើក​ក​ម្ព​ស់ប​ញ្ហាជីវ​ភាព​រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​នៃប្រ​ទេស​យើង​ទាំង​ពីរឲ្យ​កាន់តែប្រ​សើរ​ឡើង​ថែម​មួយ​កំរិត​ទៀត ។
        កិច្ច​ប្រ​ជុំក្រុម​លេខាធិការ GBC បាន​ប្រ​ព្រឹត្ត​ទៅប្រ​ក​ប​ដោយ​ប​រិយាកាស​មិត្ត​ភាព និង​ស្និត​ស្នាល​ដែល​នេះប​ង្ហាញឲ្យ​ឃើញ​ថែម​ទៀត​នូវ​ការ​ព​ង្រឹង​ទំនាក់ទំន​ង​ជិត​ស្និត​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អរ​វាង​ក​ង​ទ័ព​នៃប្រ​ទេស​យើង​ទាំង​ពីរ​ក្នុង​ការ​រួម​ចំណែក​ក​សាង​ស្ថេរ​ភាព ស​ន្តិភាព​ដើម្បីប្រ​យោជ​ន៍ដ​ល់វ​ឌ្ឍ​ន​ភាព​រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​យើង​ទាំង​ពីរ​ដែល​រ​ស់នៅតាម​ប​ណ្តោយ ព្រំដែន​ជាពិសេស​ក៏ជាចំណែក​មួយ​នៃការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ព​ង្រឹង​ក​សាង និង​ប្រែក្លាយ​តំប​ន់ព្រំដែន​នៃប្រ​ទេស​យើង​ទាំង​ពីរឲ្យ​ទៅជាតំប​ន់មាន​ស​ន្តិភាព ស្ថេរ​ភាព ស​ហ​ប្រ​តិប​ត្តិការ​និង ការអភិវ​ឌ្ឍ​ន៍ ។ ជាមួយ​គ្នានេះដែរ​ភាគីថៃក៏បានឯក​ភាព​ទ​ទួល​ធ្វើជាម្ចាស់ផ្ទះនៃកិច្ច​ប្រ​ជុំគ​ណៈក​ម្មាធិការ​ព្រំដែន​ទូទៅ ក​ម្ពុជា -ថៃ GBC លើក​ទី១១ នៅ ខែមិនា ឆ្នាំ២០១៦ ខាង​មុខ​នេះ ៕