ព័ត៌មាន

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ អនុញ្ញាតអោយ ឯកអគ្គ​រ​ដ្ឋ​ទូត ភីលីពីន​តែង​តាំង​ថ្មីចូល​ជួប​សំដែង​ការ​គួស​ម

នៅរ​សៀល​ថ្ងៃអង្គារ​ទី០៤ខែសីហា ឯកឧត្ត​ម ទៀបាញ់ អនុញ្ញាតអោយឯកឧត្ត​ម គ្រីស្តូហ្វ័រ មិន​តេរ៉ូឯកអគ្គ​រ​ដ្ឋ​ទូត​ភីលីពីនតែង​តាំង​ថ្មីចូល​ជួប​សំដែង​ការ​គួរ​ស​ម​នៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ។

        នៅក្នុង​ជំនួប​នាឳកាស​នោះឯកឧត្ត​ម ឯកអគ្គ​រ​ដ្ឋ​ទូត ភីលីពីន​បាន​សំដែង​នូវ​ក្តីសោម​ន​ស្ស រីក​រាយ  ដែល​បាន​ម​ក​បំពេញ​បេស​ក​ក​ម្ម​ការ​ទូត​នៅក​ម្ពុជា ដើម្បីប​ន្ត​ទំនាក់ទំន​ង ប្រ​ពៃណី មិត្ត​ភាព ក​ម្ពុជា ភីលីពីន។ក្រៅពីការ​ពិភាក្សាអំពី ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង ប្រ​ទេស​ទាំង២ ក​ម្ពុជា ភីលីពីន  ទាក់ទ​ង​ទៅនឹង​វិស័យ​យោធា ឯកឧត្ត​ម ឯអគ្គ​រ​ដ្ឋ​ទូត​ភីឡីពីន បាន​ប​ញ្ជាក់ថា៖ ទោះបីជាប្រ​ទេស​ភីឡីពីន​មិនអាច​ជួយ​ដ​ល់ក​ង​ទ័ព​ក​ម្ពុជា លើផ្នែក​សំភារៈផ្សេងៗ តែភីលីពីនអាច​ជួយ​តាម​វិធីសាស្រ្ត​ផ្សេងៗ តាម​រ​យៈការ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស ក្នុង​ជួរ​ក​ង​ទ័ព ក​សាង​ស​ម​ត្ថ​ភាព​ដ​ល់ក​ង​ទ័ព​ក​ម្ពុជា។ ទ​ន្ទឹម​និង​នេះ ឯកឧត្ត​ម​ក៏ច​ង់រៀន​សូត្រ​ពី ក​ម្ពុជាវិញ​ផ​ង​ដែរ លើផ្នែក​ដោះបំផ្លាញ​គ្រាប់មីន​ទាក់ទ​ង និង ចំណាប់អារ​ម្ម​ណ៍រ​ប​ស់ភីលីពីន ដែល​មាន​បំណ​ង​ច​ង់រៀន​សូត្រ​ផ្នែក​ជំនាញ​ដោះមីន​ពីក​ម្ពុជា ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​ប​ញ្ជាក់ថា៖ ក​ម្ពុជាអាច​មាន​ល​ទ្ធ​ភាព​ជ​យ​យ​ប​ណ្តុះប​ណ្តាល​ជំនាញ​ដោះមីន​បាន​ពី ព្រោះនៅក​ម្ពុជាមាន​ម​ជ្ឈ​ម​ណ្ខ​ល មាន​សាលាហ្វឹក​ហ្វឺន ដែល​ក​ន្ល​ង​ម​ក​បាន​ប​ណ្តុះប​ណ្តាល​ជំ នាញ​ដោះបំផ្លាញ​មីន ហើយ​ចេញ​ទៅបំពេញ​ភារ​កិច្ច​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អលើមុខ​ជំនាញ​នេះ។

 

ឯកឧត្ត​ម នាង ផាត ជួប​ពីភាក្សាជាមួយ​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិសិង្ហ​បុរី

នៅព្រឹក​ថ្ងៃទី០៣ ខែ​សីហា នេះដែលឯកឧត្ត​ម នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ក៏បាន ទ​ទួល​ជួប​ពិភាក្សាការ​ងារ​ជាមួយឯកឧត្ត​ម ចាន់ យឺង​ឃីត (Chan Yerng Kit) រ​ដ្ឋ​លេខាធិការ​ក្រ​សួង ការ​ពារ​ជាតិសឹង្ហ​បុរី ក្នុងឪកាស​ដែល​គ​ណៈប្រ​តិភូបាន​ម​ក​បំពេញ​ទ​ស្ស​ន​កិច្ច​នៅក​ម្ពុជា ។

          នៅក្នុង​ជំនួប​នោះ​ឯកឧត្ត​ម នាង ផាត ក្នុង​នាមឲ្យ​ឯកឧត្ត​ម ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិបាន​ស​ម្តែង​ការ​ស្វាគ​ម​ន៍ចំពោះឯកឧត្ត​ម ចាន់ យឺង​ឃីត ដែល​បាន​ដឹក​នាំគ​ណៈ ប្រ​តិភូម​ក​ទ​ស្ស​ន​កិច្ច​នៅក​ម្ពុជា ដោយឯកឧត្ត​ម បាន​ចាត់ទុក​ថាដំណើរ​ទ​ស្ស​នៈកិច្ច​រ​ប​ស់គ​ណៈប្រ​តិភូ ក្រ​សួង​ការ​ពារ​ជាតិសឹង្ហ​បុរី នៅក​ម្ពុជាលើក​នេះ នឹង​នាំម​ក​នូវ​ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អរ​វាង ក​ង​ទ័ព​ទាំង​ពីរ​ក៏ដូច​ជាប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា សឹង្ហ​បុរី ។ ឯកឧត្ត​ម នាង ផាត ក៏ចាត់ទុក​ដំណើរ​ទ​ស្ស​ន កិច្ច​នោះថា បាន​នាំម​ក​នូវ​កិច្ច​ស​ហ​ការ​ល្អរ​វាង​ប្រ​ទេស​ទាំង​ពីរ​ពិសេស​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អលើវិស័យ ស​ន្តិសុខ​នៅក្នុង​តំប​ន់ ។ ឯកឧត្ត​ម រ​ដ្ឋ​លេខាធិការ​បាន​ប​ញ្ចាក់ថា ក​ម្ពុជា និង​សឹង្ហ​បុរី មាន​ទំនាក់ទំន​ង​ជា មួយ​គ្នាយ៉ាង​ជិត​ស្និត​ជាពិសេស​តាំង​ពីស​ម័យ​ព្រះម​ហាវីរៈក្ស​ត្រ ស​ម្តេច​ព្រះន​រោត្ត​ម​សីហ​នុ ព្រះប​រ​ម​រ​ត​កោដ​បាន​ដឹក​នាំប្រ​ទេស​ក​ម្ពុជាម​ក ។ ឆ្លៀត​ក្នុងឪកាស​នេះ ឯកឧត្ត​ម នាង ផាត ក៏បាន​ថ្លែងអំណ​រ​គុណ ដ​ល់ប្រ​ទេស​សឹង្ហ​បុរី ដែល​បាន​ជួយ​ផ្ត​ល់នូវឯក​សារ​ទ​ស្ស​នៈទាន​នៅក​ម្ពុជាលើក​នេះ ។ ឯកឧត្ត​ម​បាន ប​ញ្ជាក់ថា ក​ម្ពុជា និង​សឹង្ហ​បុរីមាន​ទំនាក់ទំន​ង​ចំន​ង​មិត្ត​ភាព​យ៉ាង​ជិត​ស្និត​ជាមួយ​គ្នាតាំង​ពីយូរ​ណាស់ម​ក ហើយ​ ហើយ​ប្រ​វ​ត្តិទំនាក់ទំន​ង​នេះបាន​កើត​ឡើង​រ​វាង​ថ្នាក់ដឹក​នាំនៃប្រ​ទេស​ទាំង​ពីរ និង​ប​ន្ត​រ​ហូត​ម​ក​ដ​ល់ស​ព្វ​ថ្ងៃនេះ ។ ឯកឧត្ត​ម​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិសឹង្ហ​បុរី​ ក៏បាន​ថ្លែងអំណ​រ​គុណ​ដ​ល់ ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំកំពូល​ស​ន្តិសុខអាស៊ី ឬកិច្ច​ស​ន្ទ​នា សឹង​គ្រឹឡា នៅប្រ​ទេស​សឹង្ហ​បុរីជារៀង​រាល់ឆ្នាំ ដែល​ជាការ​ចូល​រួម​ចំណែក​ក្នុង​ការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈប​ទ​ពិសោធ​ន៍សំ ខាន់ៗជាមួយ​ប្រ​ទេស​នៅលើពិភ​ព​លោក ។ នៅក្នុង​ជំនួប​ពិភាក្សាការ​ងារ​នោះដែរ ឯកឧត្ត​ម នាង ផាត និង ឯកឧត្ត​ម ចាន់ យឺង​ឃីត ក៏បាន​ធ្វើការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈគ្នាទៅវិញ​ទៅ​ម​ក​ជុំវិញ​ស​ភាព​ការ​ណ៍ដែល កើត​មាន​ឡើង​នៅក្នុង​តំប​ន់ ក្នុងអាស៊ាន អំពីប​ញ្ហាប្រ​ឈ​ម​ផ្នែក​ស​ន្តិសុខ និង​យ​ន្ត​ការ​នានាដែល​បាន​ដំណើរ​ការ​ក​ន្ល​ង​ម​ក ដើម្បីដោះស្រាយ​ធ្វើយ៉ាង​ណាឲ្យអាស៊ាន មាន​ស​ន្តិភាព និង​ស្ថេរ​ភាព​ល្អប្រ​សើរ ស​ម្រាប់ថ្ងៃអនាគ​ត់ ៕

ឯកឧត្ត​ម នាង ផាត ទ​ទួល​ជួបអនុព័ទ្ធ​យោធាឡាវ​តែង​តាំង​ថ្មី

នៅព្រឹក​ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិបានអនុញ្ញាតិឲ្យ​លោក វ​រះសេនីយ៍ឯក សុវ​ត្ថិ សុទ្ធិស៊ុម អនុព័ទ្ធ​យោធាឡាវ​តែង​តាំង ថ្មីចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម​ក្នុងឪកាស​ដែល​លោក​វ​រៈសេនីយ៍ឯក​ត្រូវ​បាន​ម​ក​បំពេញ​បេស​ក​ក​ម្ម​ការ​ទូត នៅក​ម្ពុជា ។

          នៅក្នុង​ជំនួប​នាឪកាស​នោះ ក្នុង​នាមឲ្យឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ ឯកឧត្ត​ម នាង ផាត បាន​ស​ម្តែង​ការ​ស្វាគ​ម​ន៍ចំពោះលោក​វ​រៈសេនីយ៍ឯក សុវ​ត្ថិ សុទ្ធិស៊ុម អនុព័ទ្ធ​យោធាឡាវ​ថ្មីប្រ​ចាំ នៅក​ម្ពុជា ។​ ឯកឧត្ត​ម នាង ផាត បាន​ប​ញ្ជាក់ថា ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​យើង ទាំង​ពីរ ក​ម្ពុជា ឡាវ កាន់តែល្អប្រ​សើរ​រ​វាង​រ​ដ្ឋាភិបាល​ក្រ​សួង​ការ​ពារ​ជាតិ ក៏ដូច​ជាក​ង​ទ័ព​ប្រ​ជាជ​ន​ឡាវ និង ខ.ភ.ម ។ មាន​ម​តិឆ្លើយ​ត​ប​វិញ លោក វ​រៈសេនីយ៍ឯក សុវ​ត្ថិ សុទ្ធិស៊ុម បាន​ប​ញ្ជាក់ថា បេស​ស​ក​ម្ម ការ​ទូត​រ​ប​ស់លោក​នៅក​ម្ពុជាគឺដើម្បីព​ង្រឹង​ទំនាក់ទំន​ង​ចំណ​ង​មិត្ត​ភាព សាម​គ្គីភាព រ​វាង​ស្ថាប័ន ក្រ​សួង​ការ​ពារ​ជាតិទាំង​ពីរ ក​ម្ពុជា ឡាវ ពិសេស​ប​ន្ត​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង​ពីរ​ក​ម្ពុជា ឡាវ ឲ្យ​បាន​កាន់តែល្អប្រ​សើរ ។ លោកអនុព័ទ្ធ​យោធាឡាវ​ថ្មីបាន​ស​ន្យាថា នឹង​ខិត​ខំបំពេញ​ការ​ងារ​ជាមួយ ខ.ភ.មឲ្យ​បាន​ល្អ។ ក្នុងឪកាស​នោះលោក​ក៏បាន​ពាំនាំនូវ​ការ​ផ្តាំផ្ញើរ​សាក​សួរ​សុខ​ទុក្ខ​ពីសំណាក់ឯកឧត្ត​ម ចាន់សាម៉ន ចាន់យ៉ាឡាត អនុរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិឡាវ ជូន​ចំពោះឯកឧត្ត​ម នាង ផាត ដោយ ឯកឧត្ត​ម ចាន់សាម៉ន ចាន់យ៉ាឡាត បាន​ជូន​ព​រឲ្យឯកឧត្ត​ម នាង ផាត សូមឲ្យ​មាន​សុខ​ភាព​ល្អ និង​ស​ម្រេច​គ្រ​ប់ភារ​កិច្ច ៕

ឯ.ឧ ចាយ សាំង យុន ប្រ​ជុំបូក​ស​រុប​ខែក​ក្ក​ដា ២០១៥

ក្រ​សួង​ការ​ពារ​ជាតិ បាន​ប្រ​ជុំផ្ស​ព្វ​ផ្សាយ​រ​បាយ​ការ​ណ៍បូក​ស​រុប​ការ​ងារ​ខែក​ក្ក​ដា និង ទិស​ដៅអនុវ​ត្ត​ខែសីហា ឆ្នាំ២០១៥ ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត​ទៅនាព្រឹក​ថ្ងៃទី០៣ ខែសីហានេះ ស្ថិត​ក្រោមអធិប​តីភាព ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ និង​មាន​ការអញ្ជើញ​ចូល​រួម​ពីឯកឧត្ត​ម លោក​ជំទាវ អស់លោក លោក​ស្រីនាយ​ទាហាន​ជាន់ខ្ព​ស់ ជាអគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក ដ្ឋាន, ជានាយ​ក នាយ​ក​រ​ង​នាយ​ក​ដ្ឋាន និង​ស្ថាប័ន​ចំណុះក្រ​សួង​ការ​ពារ​ជាតិជាច្រើន រូប​ទៀត ។

ដោយ​យោង​តាម​សេច​ក្តីរាយ​ការ​ណ៍ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ឈុំ សុជាតិ អនុរ​ដ្ឋ លេខាធិការ និង​ជាអ្ន​ក​នាំពាក្យ ក្រ​សួង​ការ​ពារ​ជាតិ បានឲ្យ​ដឹង​ថា ក្នុង​ខែក​ក្ក​ដា ឆ្នាំ ២០១៥ក​ន្ល​ង​ទៅនេះ ខ.ភ.ម បាន​ប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់ព​ង្រឹង​ការអនុវ​ត្ត​ភារ​កិច្ច​ការ​ពារ ជាតិ នៅតាម​តំប​ន់ព្រំដែន និង​ប​ណ្តាកោះមួយ​ចំនួន ដោយ​ធ្វើការ​តាម​ដាន​ស​ភាព ការ​ណ៍ និង​ធ្វើការ​ល្បាត​ត្រួត​ពិនិត្យ​ភូមិសាស្ត្រ​ទ​ទួល​ខុស​ត្រូវ​រ​ប​ស់ខ្លួន​ជាប់ជាប្រ​ចាំ។ មាន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​ប្រ​ទេស​ជិត​ខាង​នៅតាម​តំប​ន់ព្រំដែន ដោយ​រ​ក្សាបាន នូវ​ការ​ទំនាក់ទំន​ង​ល្អដោះស្រាយ​នូវ​ប​ញ្ហាផ្សេងៗដែល​កើត មាន​ដោយ​ស​ន្តិវិធី។

ក្រៅពីនេះបាន​ម្ចាស់ការ ស​ហ​ការ​ជាមួយអាជ្ញាធ​រ​មាន​ស​ម​ត្ថ​កិច្ច​គ្រ​ប់ជាន់ថ្នាក់ ចូល​រួម ព​ង្រឹង​ការអនុវ​ត្ត​ច្បាប់ធ្វើការ​ប​ង្ការ ទ​ប់ស្កាត់ និង​ប​ង្រាប​នូវ​រាល់ប​ទ​ល្មើស​គ្រ​ប់ប្រ​ភេទ និង​ភាពអាណាធិប​តេយ្យ​ផ្សេងៗ(ពិសេស​ប​ទ​ល្មើស​គ្រឿង​ញៀន) និង​ការ​ពារ​ស​ន្តិសុខ សុវ​ត្ថិភាព ស​ណ្តាប់ធ្នាប់សាធារ​ណៈ ការ​ពារ​គ​ណៈប្រ​តិភូជាតិ និងអន្ត​រ​ជាតិនានា បាន ល្អប្រ​សើរ។ ទ​ន្ទឹម​នឹង​នេះ ខ.ភ.ម បាន​ប្តេជ្ញាទ​ប់ស្កាត់ឲ្យ​បាន​ដាច់ខាត​នូវ​ស​ក​ម្ម​ភាព ភេរ​វ​ក​ម្ម​នៅក្នុង​ព្រះរាជាណាច​ក្រ​ក​ម្ពុជា និង​ធានាមិនឲ្យ​មាន​ប​ដិវ​ត្ត​ន៍ព​ណ៌ ប៉ុន​ប៉ង ផ្តួល​រំលំរាជារ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់ ព្រ​ម​ទាំង​ការ​ពារ​រ​ដ្ឋ​ធ​ម្ម​នុញ្ញ និង​ភាព​ត្រឹម​ត្រូវ​ស្រ​ប ច្បាប់។ ស្រ​ប​ជាមួយ​គ្នានេះ ខ.ភ.ម បាន​ចាត់ប​ញ្ជូន​ក​ង​ក​ម្លាំង​ទៅបំពេញ​បេស​ក​ម្ម​រ​ក្សា ស​ន្តិភាព រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ដែល​ប​ច្ចុប្ប​ន្ន​មាន​ចំនួន ៨៩៣នាក់ ក្នុង​នោះ នៅសាធារ​ណៈរ​ដ្ឋ​លីប​ង់ សាធារ​ណៈរ​ដ្ឋ​ស៊ូដ​ង់ខាង​ត្បូង សាធារ​ណ​រ​ដ្ឋ​ស៊ូដ​ង់ សាធារ​ណៈរ​ដ្ឋ​ម៉ាលី សាធារ​ណៈរ​ដ្ឋអហ្វ្រិក​ក​ណ្តាល និង​ប្រ​ទេស​សាយ​ប៊្រឹស។

   កិច្ច​ប្រ​ជុំ ក៏បាន​ដាក់ចេញ​នូវ​ទិស​ដៅសំខាន់ៗមួយ​ចំនួន​ស​ម្រាប់ខែសីហានេះផ​ង​ដែរ ក្នុង​នោះ ដោយ​ប​ន្ត​ព​ង្រឹង​ការអនុវ​ត្ត​ភារ​កិច្ច​ស្នូល​រ​ប​ស់ ខ.ភ.ម ក្នុង​វិស័យ​ការ​ពារ​ជាតិ

 

ការ​ពារឯក​រាជ្យ​ជាតិ អធិប​តេយ្យ បូរ​ណ​ភាព​ទឹក​ដី និង​ស្ថិរ​ភាព​ន​យោបាយ និង​យ​ក ចិត្ត​ទុក​ដាក់ការ​ពារ​ស​ន្តិសុខ​រ​បៀប​រាប​រ​យ​ស​ណ្តាប់ធ្នាប់សាធារ​ណៈ។ ជាមួយ​គ្នានេះ ខ.ភ.ម ត្រៀម​ល​ក្ខ​ណៈស​ម្ប​ត្តិ និង​ប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់អនុវ​ត្ត​នូវ​រាល់ភារ​កិច្ច ដូច​ជា ការ​ងារ​កែទ​ម្រ​ង់ ខ.ភ.ម (ការ​ហ្វឹក​ហ្វឺនអប់រំចិត្ត​សាស្ត្រ) ការ​ងារ​ក​សាង​ច្បាប់ និង​លិខិត ប​ទ​ដ្ឋាន​ផ្សេងៗ ការ​ងារ​ធានាភ​ស្តុភារ-ហិរ​ញ្ញ​វ​ត្ថុ ប​ច្ចេក​ទេស និង​ជួស​ជុល​រ​ថ​យ​ន្ត​ថែទាំ គ្រឿង​បំពាក់ ការ​ងារ​វិស្វ​ក​ម្ម និង​ការ​ងារ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការអន្ត​រ​ជាតិ ៕

បិទ​សិក្ខាសាលាជាតិស្ដីពីស​ម្ព័ន្ធ​មេត្រីភាព រ​វាងអង្គ​ភាព​ក​ង​ទ័ព ក​ង​ន​គ​រ​បាល​ជាតិជាមួយ ស្ថាប័ន អង្គ​ភាព​ស៊ីវិល

សិក្ខាសាលាជាតិស្ដីពីស​ម្ព័ន្ធ​មេត្រីភាព រ​វាងអង្គ​ភាព​ក​ង​ទ័ព ក​ង​ន​គ​រ​បាល​ជាតិ ជាមួយ ស្ថាប័ន អង្គ​ភាព​ស៊ីវិល ត្រូវ​បាន​បិទ​ប​ន្ទាប់ពីបាន​ធ្វើការ​ពិភ​ក្សាពិគ្រោះយោប​ល់រ​វាង​ភាគីទ​ទួល​ជំនួយ

និង​ភាគីអ្ន​ក​ផ្ត​ល់ជំនួយ ក្នុង​ការ​ព​ង្រឹង​ស​ម្ព័ន្ធ​មេត្រីភាព​នេះឲ្យ​កាន់តែប្រ​សើរ អស់រ​យៈពេល  ពេញ

១ ថ្ងៃ ក​ន្ល​ង​ម​ក ។

               ពិធិបិទ​សិក្ខាសាលានេះបាន​ប្រ​ព្រឹត្តិទៅក្រោមអធិប​តីភាពឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិនារ​សៀល​ថ្ងៃទី២៩ខែក​ក្ក​ដា ឆ្នាំ២០១៥ នេះនៅវិមាន ស​ន្តិភាព ។

             ក្នុង​សុន្ទ​រ​ក​ថាបិទ​សិក្ខាសាលា ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​ថ្លែង​នូវអំណ​រ​គុណ

ដ​ល់ស្ថាប័ន ក្រ​សួង ម​ន្ទីរ  គ្រឹះស្ថាន អង្គ​ភាព  ស​ហ​គ្រាស​រ​ដ្ឋ និង​ស​ហ​គ្រាសឯក​ជ​ន ព្រ​ម​ទាំង​ស​ប្បុរ​ស

ជ​ន​នានា ដែល​ជាដៃគូស​ម្ព័ន្ធ​មេត្រី ជាមួយ​ក​ង​កំលាំង​ប្រ​ដាប់អាវុធ​ទាំងអស់ ដែល​បាន​យ​ក​ចិត្ត​ទុក​ដាក់

រួម​ចំណែក​ក្នុង​ការ​ព​ង្រឹង​ខឿន​ការ​ពារ​ជាតិ  លើក​កំព​ស់ជីវ​ភាព​រ​ស់នៅរ​ប​ស់ក​ង​ទ័ព។ ឯ.ឧ បាន​ប​ន្ត

ទៀត​ថា ៖ ទំនាក់ទំន​ង​រ​វាង​ក​ង​កំលាំង​ប្រ​ដាប់អាវុធ និង​ប្រ​ជាជ​ន បាន​កើត​មាន​ឡើង​តាំង​ពីយូរ​ល​ង់

ណាស់ម​ក​ហើយ ហើយ​រ​ហូត​ម​ក​ទ​ល់ប​ច្ចុប្ប​ន្ន​នេះ នូវ​តែរ​ក្សាបាន​វ​ប្ប​ធ​ម៌ ប្រ​ពៃណីសាម​គ្គី ទំនាក់ទំន​ង

ស​ហ​ការ​ល្អប្រ​សើរ  និង​កាន់តែវិវ​ត្ត​ន៏រីក​ចំរើន​ថែម​ទៀត ។ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ បាន

លើក​ឡើង​ប​ន្ត​ទៀត​ថា ៖ ស​ក​ម្ម​ភាព​ផុស​ផុល​ទាំង​នេះ បាន​កើត​ឡើង​ពីគំរូឈាន​មុខ ក្នុង​ជួយឧប​ត្ថ​ម្ភ

ផ្ទាល់ និង​ធំធេង​ពីសំណាក់ ស​ម្តេច​តេជោ និង​ស​ម្តេច​កិត្តិព្រឹត្ត​ប​ណ្ឌឹត ព្រ​ម​ទាំង​បុត្រាបុត្រី និង​ក្រុម

គ្រួសារ​រ​ប​ស់ស​ម្តេច ដែល​បាន​យ​ក​ចិត្ត​ទុក​ដាក់ពីជីវ​ភាព និង​សុក្ខ​ទុក្ខ​រ​ប​ស់ក​ង​កំលាំង​ប្រ​ដាប់អាវុធ ។

ជាមួយ​និង​ង​គំរូដ៏ល្អ ( សិល្បៈនៃការ​ចែក​រំលែក ) បាន​ញាំងឲ្យ​កុល​បុត្រ កុល​ធីតា គ្រ​ប់ស្រ​ទាប់វ​ណ្ណៈ

ពីគ្រ​ប់ម​ជ្ឈ​ដ្ឋាន ទាំង​ក្នុង និង​ក្រៅប្រ​ទេស បាន​ចូល​រួម​ចំណែក​ដោយ​ផ្ទាល់ ដោយឧប​ត្ថ​ម្ភ ទាំង​ស្មារ​តី

ស​ម្ភារៈ និង​ថ​វិការ ស្រ​ប​តាម​ទិស​ស្លោក( ទាំងអស់គ្នាដើម្បីការ​ពារ​ជាតិ ការ​ពារ​ជាតិដើម្បីទាំងអស់គ្នា ៕

សិក្ខាសាលាជាតិស្ដីពីស​ម្ព័ន្ធ​មេត្រីភាព រ​វាងអង្គ​ភាព​ក​ង​ទ័ព ក​ង​ន​គ​រ​បាល​ជាតិជាមួយ ស្ថាប័ន អង្គ​ភាព​ស៊ីវិល

នៅព្រឹក​ថ្ងៃទី ២៩ ខែ ក​ក្ក​ដា ឆ្នាំ ២០១៥ នៅវិមាន​ស​ន្តិភាព លោក​ជំទាវ ម៉ែន សំអន

ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ទំនាក់ទំន​ង ជាមួយ​រ​ដ្ឋ​ស​ភា.ព្រឹទ្ធ​ស​ភានិងអធិការ​កិច្ច បានអញ្ជើញ

ជាអធិប​តីក្នុង​ពិធីបើក​សិក្ខាសាលាជាតិស្ដីពីស​ម្ព័ន្ធ​មេត្រីភាព រ​វាងអង្គ​ភាព​ក​ង​ទ័ព ក​ង​ន​គ​រ​បាល​ជាតិ ជាមួយ​ស្ថាប័ន អង្គ​ភាព​ស៊ីវិល ។ ហើយ​ការ​ធ្វើសិក្ខាសាលានេះមាន​គោល​បំណ​ង​ធំ ៣ គឺ៖ ទី១. បូក

សារុប​ការ​ងារ​ស​ម្ព័ន្ធ​មេត្រីភាព​រ​វាងអង្គ​ភាព​ក​ង​ទ័ព ក​ង​ន​គ​រ​បាល​ជាតិ ជាមួយ​ស្ថាប័ន អង្គ​ភាព​ស៊ីវិល

ដែល​បាន​ចាប់ដំណើរ​ការ​តាំង​ពីឆ្នាំ ២០០៥ ម​ក , ទី ២ . ធ្វើការ​ពិគ្រោះយោប​ល់រ​វាង​ភាគីទ​ទួល​ជំនួយ

និង​ភាគីអ្ន​ក​ផ្ត​ល់ជំនួយ ក្នុង​ការ​ព​ង្រឹង​ស​ម្ព័ន្ធ​មេត្រីភាព​នេះឲ្យ​កាន់តែប្រ​សើរ និង​ទី ៣ .ជាការ​ស​ម្ដែង

នូវ​ការ​ដឹង​គុណ​ដ​ល់ម្ចាស់ជំនួយ​ទាំងអស់ ដែល​បាន​រួម​ចំណែក​ក្នុង​កិច្ច​ការ​ពារ​ជាតិ ។

             ក្នុង​សុន្ទ​ក​ថាបើកអង្គ​សិក្ខាសាលានាពេល​នោះ លោក​ជំទាវ ម៉ែន សំអន បាន​ថ្លែងឲ្យ​ដឹង​ថា៖   តាម​រ​បាយ​ការ​ណ៏រ​ប​ស់អង្គ​ភាព​ទ​ទួល​ជំនួយ និង​ស្ថាប័ន​ផ្ត​ល់ជំនួយ​ជារួម​ក្នុង​ការអនុវ​ត្ត​សេច​ក្ដីសំរេច ចិត្ត រ​ប​ស់រាជ​រ​ដ្ឋ​ភិបាល​គឺពិត​ជាទ​ទួល​បាន​ការ​រីក​ចំរើន នូវ​ស​ក​ម្ម​ភាព​ជាច្រើន​ដូច​ជា ការ​ចុះជ​ប​សំណេះ

សំណាល ការ​ផ្ដ​ល់ជំនួយ ជាស្បៀងអាហារ អាវ​ភ្លៀង អាវ​រ​ងារ ថ្នាំពេទ្យ និង​សំភារៈផ្សេងៗទៀត​រួម

ទាំង​ថ​វិការ​ជាច្រើន​ថែម​ទៀត​ផ​ង ។ លោក​ជំទាវ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី បាន​ប​ន្ថែម​ទៀត​ថា ៖ ទ​ន្ទឹម​នឹង​នោះ

ក៏នៅមាន​ការ​ប្រ​ឈ​ម​ខ្លះដែរ ដូច​ជាល​ទ្ធ​ភាព​រ​ប​ស់ស្ថាប័ន អង្គ​ភាព​ស៊ីវិល​រ​ប​ស់រ​ដ្ឋ និង​ក្រុម​ហ៊ុន ខ្លះនៅ មាន​កំរិត និង​មាន​ការ​លំបាក នាំឲ្យ​មាន​ការ​រអាក់រអួល​ក្នុង​ការ​ជួយឧប​ត្ថ​ម្ភ ហើយ​ជំនួយ​ខ្លះបាន​ធ្វើដោយ

មិន​ចំគោល​ដៅនៃតំរូវ​ការ និងអាទិភាព ដែល​នាំឲ្យ​មាន​ការ​ខ្ជះខ្ជាយ​ធ​ន​ធាន ។

      

              ទាំង​នេះបាន​ប​ង្ហាញឲ្យ​ឃើញ​ថា ប្រ​ជាព​ល​រ​ដ្ឋ​យើង​ទូទាំង​ប្រ​ទេស​បាន​សាម​គ្គីជាធ្លុង​តែមួយ

មិន​ត្រឹម​តែបាន​ចូល​រួម​ប​ញ្ជូន​កូន​ចៅ និង​ស​មាជិក​គ្រួសារ​ចូល​បំរើក្នុង​ជួរ​ក​ង​ទ័ព​ប៉ុណ្ណោះទេ ថែម​ទាំង បាន​ផ្ដ​ល់ជំនួយ​ដ​ល់ក​ង​ទ័ព​យ៉ាង​ស្មោះស្ម័គ្រ​ថែម​ទៀត  ដោយ​ប​ង្កើត​បាន​ជាច​ល​នាស្នេហាជាតិ

និង​ការ​ពារ​ជាតិមួយ​យ៉ាង​ខ្លាំង​ក្លា    ៕