ព័ត៌មាន

ក្រ​សួង​ការ​ពារ​ជាតិ ប្រ​ជុំបូក​ស​រុប​ការ​ងារ ខែឧស​ភា និង ដាក់ចេញ​ទិស​ដៅអនិវ​ត្ត​ន៍ ខែមិថុនា ២០១៥

ក្រ​សួង​ការ​ពារ​ជាតិ បាន​ប្រ​ជុំផ្ស​ព្វ​ផ្សាយ​រ​បាយ​ការ​ណ៍បូក​ស​រុប​ការ​ងារ​ខែឧស​ភា និង ទិស​ដៅអនុវ​ត្ត​ខែមិថុនា ឆ្នាំ២០១៥ ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត​ទៅនាព្រឹក​ថ្ងៃទី០២ ខែ មិថុនាក​ន្ល​ង​ទៅនេះ ស្ថិត​ក្រោមអធិប​តីភាព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ និង មាន​ការអញ្ជើញ​ចូល​រួម​ពី ឯកឧត្ត​ម លោក​ជំទាវ អស់លោក លោក​ស្រីនាយ​ទាហាន​ជាន់ខ្ព​ស់ ជាអគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ង នាយ​ក នាយ​ក​រ​ង នៅតាម​ស្ថាប័ន​ចំណុះក្រ​សួង​ការ​ពារ​ជាតិជាច្រើន រូប​ទៀត។ ក្នុង​រ​បាយ​ការ​ណ៍បូក​ស​រុប​បាន​ប​ង្ហ​ញឲ្យ​ដឹង​ថា ក្នុង​ខែឧស​ភា ឆ្នាំ២០១៥ក​ន្ល​ង​ទៅ នេះ ខ.ភ.ម បាន​ប្រ​មូល​ផ្តុំអនុវ​ត្ត​ភារ​កិច្ច​ស្នូល​រ​ប​ស់ខ្លួន​ក្នុង​វិស័យ​ការ​ពារ​ជាតិ ដោយ ស​ម្រេច​បាន​នូ ស​មិទ្ធ​ផ​ល​ការ​ងារ​ធំៗជាច្រើន ក្នុង​នោះ បាន​ប​ន្ត​ព​ង្រឹង​ប្រៀប​ការ​ពារ ជាតិនៅ តាម​តំប​ន់ព្រំដែន តាម​ដាន​ស​ភាព​ការ​ណ៍ប្រែប្រួល និង​ធ្វើការ​ល្បាត​ត្រួត ពិនិត្យ​ភូមិសាស្ត្រ​ទ​ទួល ខុស​ត្រូវ​រ​ប​ស់ខ្លួន​ជាប់ជាប្រ​ចាំ។ ទ​ន្ទឹម​នឹង​នេះ បាន​ប​ន្ត​រ​ក្សានូវ ការ​ទំនាក់ទំន​ង​ល្អ ជាមួយ​ប្រ​ទេស​ជិត​ខាង ដោះស្រាយ​នូវ​ប​ញ្ហាផ្សេងៗដែល​កើត​មាន ដោយ​ស​ន្តិវិធី។ យ​ក​ចិត្ត​ទុក​ដាក់ម្ចាស់ការ និង​ស​ហ​ការ​ជាមួយអាជ្ញាធ​រ​មាន​ស​ម​ត្ថ​កិច្ច គ្រ​ប់ជាន់ថ្នាក់ចូល​រួម ព​ង្រឹង​ការអនុវ​ត្ត​ច្បាប់ ធ្វើការ​ប​ង្ការ ទ​ប់ស្កាត់ និង​ប​ង្រាប​នូវ​រាល់ ប​ទ​ល្មើស​គ្រ​ប់ប្រ​ភេទ (ពិសេស​ប​ទ​ល្មើស​គ្រឿង​ញៀន) ភាពអាណាធិប​តេយ្យ​នានា និង​ការ​ពារ​ស​ន្តិសុខ សុវ​ត្ថិភាព ស​ណ្តាប់ ធ្នាប់សាធារ​ណៈ ការ​ពារ​គ​ណៈប្រ​តិភូជាតិ និងអន្ត​រ​ជាតិនានា ព្រ​ម​ទាំង​ព្រះរាជ​ពិធី ច​ម្រើន​ព្រះជ​ន្ម ព្រះក​រុណា ព្រះម​ហាក្ស​ត្រ​នៃ ព្រះរាជាណាច​ក្រ​ក​ម្ពុជា ព្រះរាជ​ពិធីបុណ្យ ច្រ​ត់ព្រះន័ង្គ​ល...ដោយ​ទ​ទួល​បាន​នូវ​ល​ទ្ធ ផ​ល​ល្អប្រ​សើរ។ ក្រៅពីភារ​កិច្ច​ខាង​លើ ខ.ភ.ម បាន​ប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់អនុវ​ត្ត​នូវ​រាល់ ភារ​កិច្ច លើការ​កែទ​ម្រ​ង់ ខ.ភ.ម ការ​ងារ​ក​សាង​ច្បាប់ និង លិខិត​ប​ទ​ដ្ឋាន​ផ្សេងៗ ការ ងារ ធានាភ​ស្តុភារ​និង​ប​ច្ចេក​ទេស ការ​ងារ​វិស្វ​ក​ម្ម ការ​ងារ ស​ហ​ប្រ​តិប​ត្តិការអន្ត​រ​ជាតិ និង ការ​ចូល​រួម​ក្នុង បេស​ក​ក​ម្ម​រ​ក្សា ស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ។ កិច្ច​ប្រ​ជុំក៏បាន​ដាក់ចេញ​នូវ ទិស​ដៅសំខាន់ៗមួយ ចំនួន​ស​ម្រាប់ខែមិថុនានេះផ​ង​ដែរ ក្នុង​នោះដោយ​ប​ន្ត​ព​ង្រឹង​ការ អនុវ​ត្ត​ភារ​កិច្ច​ស្នូល​រ​ប​ស់ខ្លួន ក្នុង វិស័យ​ការ​ពារ​ជាតិ ការ​ពារឯក​រាជ្យ​ជាតិ អធិប​តេយ្យ បូរ​ណ​ភាព​ទឹក​ដី ស្ថិរ​ភាព​ន​យោបាយ និង​ចូល​រួម​ការ​ពារ​ស​ន្តិសុខ​រ​បៀប​រាប​រ​យ​ស​ណ្តាប់ធ្នាប់សាធារ​ណៈ ព្រ​ម​ទាំង​ប​ន្ត​ការ​កែទ​ម្រ​ង់ ការ​ងារ​ហ្វឹក​ហ្វឺន ប​ណ្តុះប​ណ្តាល បំប៉ន​ជំនាញ​ផ្សេងៗ និង​ការអប់រំចិត្ត​សាស្ត្រ​ដ​ល់ជួរ ខ.ភ.ម នៅក្នុង​ការ​គោរ​ព​ច្បាប់ រ​ប​ស់រ​ដ្ឋ ស្មោះត្រ​ង់ចំពោះជាតិមាតុភូមិ និង​ប្រ​ជាជ​ន ៕

ឯ. ទៀ បាញ់ ឡើង​ធ្វើប​ទឧទ្ទេស​នាម​ក្នុង កិច្ច​ប្រ​ជុំកំពូល​ស​ន្តិសុខអាស៊ីលើក​ទី១៤ នៅ ប្រ​ទេស​សឹង្ហ​បូរី 30-31 ឧស​ភា 2015

នៅក្នុងឪកាសអញ្ជើញ​ចូល​រួម​នៅក្នុង​កិច្ច​ប្រ​ជុំកំពូល​ស​ន្តិសុខអាស៊ីលើក​ទី ១៤  ឬ កិច្ច​ស​ន្ទ​នា សាង​គ្រីឡា

 ( Shangri-La Dialog​ ) ដែល​បាន​ប្រារ​ព្ធ​ធ្វើប្រ​ទេស​សឹង្ហ​បូរី ពីថ្ងៃទី ៣០ ដ​ល់ ថ្ងៃទី ៣១ ខែឧស​ភា ឆ្នាំ២០១៥ ឯ.នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ បាន​ឡើង​ធ្វើប​ទឧទ្ទេស​នាម​ទៅកាន់ កិច្ច​ប្រ​ជុំកំពូល​ស​ន្តិសុខអាស៊ីលើក​ទី ១៤  ក្រោម​ប្រ​ធាន​ប​ទ “ ការ​ប​ង្ការ​ការ​ផ្ទុះឡើង​នៃជំលោះ ” ។ នៅក្នុង​កិច្ច​ប្រ​ជុំសាង គ្រី ឡា នេះដែល អញ្ជើញអម​តំណើរ ឯកឧត្ត​ម ទៀ បាញ់ ចូល​រួម​នៅក្នុង​កិច្ច​ប្រ​ជុំនាឪកាស​នោះដែល​មាន ឯ.នាយឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ ឯ.នាយឧត្ត​ម​សេនីយ៍ ណឹប សុវ​ត្ថិ អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន ន​យោបាយ និង កិច្ច​ការ​ប​រ​ទេស ក្រ​សួង​ការ​ពារ​ជាតិ ។ សូម​ប​ញ្ជាក់ថា ៖ កិច្ច​ប្រ​ជុំកំពូល​ស​ន្តិសុខអាស៊ីលើក​ទី ១៤   ត្រូវ​បាន​រៀប​ចំឡើង​ដោយ វិទ្យាស្ថានអន្ត​រ​ជាតិស​ម្រាប់ការ​សិក្សាយុទ្ធ​សាស្រ្ត ​នៃសាធារ​ណ​រ​ដ្ឋ​សឹង្ហ​បូរី។ នៅក្នុង​តំណើរ​ការ​នៃ កិច្ច​ប្រ​ជុំកំពូល ស​ន្តិសុខអាស៊ីលើក​ទី ១៤  នាពេល​នោះ ប​ន្ទាប់ពីស​មាជិកអង្គ​ប្រ​ជុំបាន​តាម​ស្តាប់ប​ទឧទ្ទេស​នាម រ​ប​ស់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស​ហ​រ​ដ្ឋអាមេរិក ថ្លែង​ក្ន​ង​ស​ម័យ​ប្រ​ជុំពេញអង្អលើក​ទី ១ ក្រោម​ប្រ​ធាន​ប​ទ​ស្តីពី ស​ហ​រ​ដ្ឋអាមេរិក និង ប​ញ្ហាប្រ​ឈ​ម​ចំពោះ ស​ន្តិសុខអាស៊ីប៉ាស៊ីហ្វិក និង ការ​តាម​ដាន​ស្តាប់ ប​ទឧទ្ទេស​នាម​ក្នុស​ម័យ​ប្រ​ជុំពេញអង្គ​លើក​ទី ២ ក្រោម​ប្រ​ធាន​ប​ទ​ស្តីពី ទំរ​ង់បែប​ថ្មី នែកិច្ច​ស​ហ​ប្រ​តិប​ត្តិការ ស​ន្តិសុខ​ក្នុងអាស៊ីរួច​ម​ក ឯកឧត្ត​ម  ទៀ បាញ់ បាន​ធ្វើប​ទឧទ្ទេស​នាម​ទៅកាន់​កិច្ច​ប្រ​ជុំកំពូល​ស​ន្តិសុខអាស៊ីលើក​ទី ១៤  ក្នុង​ស​ម័យ​ប្រ​ជុំពេញអង្គ​លើក​ទី ៣ ក្រោម​ប្រ​ធាន​ប​ទ  “  ការ​ប​ង្ការ ការ​ផ្ទុះឡើង​នៃជំលោះ ” ដោយ​បាន​ប​ញ្ជាក់ថា ៖ ការ​រីក​រាល​ដាល​ជ​ម្លោះគឺជាស្ថាន​ភាព​មួយ​ដ៏គ្រោះថា្ន​ក់បំផុត។​ នៅក្នុង​ស​ម័យ​ប​ច្ចុប្ប​ន្ន​នេះ​ យើង​មិន​ដែល​ឃើញ មាន​ប្រ​កាស​ស​ង្រ្គាម​ជាផ្លូវ​ការ ហើយ​ទើប​គូប​ដិប​ចាប់ផ្តើម​ប្រ​យុទ្ធ​គ្នានោះទេ។ ផ្ទុយ​ទៅវិញ ស​ង្រ្គាម​ភាគ​ច្រើន កើត​ឡើង​ប​ន្តិច​ម្ត​ងៗ​ ចាប់ផ្តើម​ពីប​ញ្ហាតូច ហើយ​រីក​រាល​ដាល​ទៅដ​ល់ស​ង្រ្គាម​ទ្រ​ង់ទ្រាយ​ធំ។​ នេះផ្ត​ល់ឱ្យ​យើង​ទាំងឱកាស​ និង​ប​ញ្ហាប្រ​ឈ​ម។ ​ឯកឧត្ត​ម  ទៀ បាញ់បាន​ប​ញ្ជាក់ថា ៖ ប្រ​ភ​ព​ចំនួន​បី នៃការ​រីក​រាល​ដាល​ជ​ម្លោះ នោះគឺភាព​មិន​ច្បាស់ លាស់នៃប​រិស្ថាន​យុទ្ធ​សាស្រ្ត, ការ​ខ្វះខាត​ទ​ស្ស​នៈ នៃការ​រ​ស់នៅ ជាស​ហ​គ​ម​ន៍មួយ, និងអវ​ត្ត​មាន​នៃវិធាន​ប្រ​តិប​ត្តិក្នុង​ពេល​មាន​ជ​ម្លោះ។ ប​ញ្ហាទាំង​បីនេះអាច​មាន​ដំណោះស្រាយ​​ ៣ ​ដែរ គឺការ​ប​ង្កើន​តួនាទីនៃកិច្ច​ស​ន្ទ​នា,​ ការ​ព​ង្រឹង​ស​ហ​គ​ម​ន៍អាស៊ាន​រ​ប​ស់យើង,​ និង​ការ​ព​ង្រឹង​វិធាន​ប្រ​តិប​ត្តិក្នុង ពេល​មាន​ភាព​តាន​តឹង។ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ប​ញ្ជាក់ប​ន្ថែម​ទៀត​ថា ៖ជាញឹក​ញាប់ម​ក​ហើយ​ ការ​រីក​រាល​ដាល​នៃជ​ម្លោះគឺជាល​ទ្ធ​ផ​ល​នៃការ​វាយ​ត​ម្លៃខុស។ រ​ដ្ឋ​មួយ​ប្រ​ហែល​មើល​ឃើញ ការ​ព​ង្រឹង​ក​ម្លាំង ការ​ពារ​ខ្លួន​រ​ប​ស់រ​ដ្ឋ​មួយ​ទៀត​ថា ជាការ​គំរាម​កំហែង​ទៅវិញ​ ហើយ​ខ្លួន​ក៏ស​ម្រេច​ចិត្ត ប​ន្ត​ព​ង្រឹង ស​ម​ត្ថ​ភាព​រ​ប​ស់ខ្លួន​ដែរ ដើម្បីរ​ក្សាប្រៀប​ការ​ពារ​ជាតិ។​ ប្រ​សិន​បើស្ថាន​ភាព​នេះកើត​មាន នោះមិន​យូរ​ប៉ុន្មាន ភាគីទាំង​ពីរ​បាន ធ្វើការ​រ​ត់​ ប្រ​ណាំង​ស​ព្វាវុធ​ ហើយ​ស​ង្រ្គាម​ទ្រ​ង់ទ្រាយ​ធំមួយ​នឹងអាច​កើត​ឡើង​ផ​ង​ដែរ។ ជារួម ការ​វាយ​ត​ម្លៃខុស​បែប​នេះ ច្រើន​តែចេញ ម​ក​ពីការ​មិន​ជឿទុក​ចិត្ត​គ្នាក្នុង​ក​ម្រិត​យុទ្ធ​សាស្រ្ត និង​ការ​មិន​ទុក ចិត្ត​គ្នាទៅវិញ​ទៅម​ក អំពីបំណ​ង​ពិត រ​ប​ស់ស​ម​ភាគីរ​ប​ស់ខ្លួន។ ហេតុនេះ ដំណោះស្រាយ​ក្នុង​ក​រ​ណី នេះគឺភាគីទាំង​ពីរ​នឹង​រ​ត់ប្រ​ណាំង​ស​ព្វាវុធ។     ឯកឧត្ត​ម

 ទៀ បាញ់​ បាន​ប​ន្ត​ថា ៖ ប​ញ្ហាដែលអាច​នាំទៅដ​ល់ការ​រីក​រាល​ដាល​ជ​ម្លោះ គឺការ​ខ្វះស្មារ​តីរ​ស់ជាស​ហ​គ​ម​ន៍មួយ។ វាប្រាក​ដ​ណាស់ថា​ ៖ ប្រ​ទេស​ទាំង​ទ្បាយ​ដែល​មិន​បាន​ចាត់ទុក​ថាខ្លូន​គេជាផ្នែក​មួយ​នៃស​ហ​គ​ម​ន៍​ ពួក​គេនឹង មិន​ជឿទុក​ចិត្ត​គ្នា​ ហើយ​ពួក​គេនឹង​មើល​ឃើញ​មាន​តែក​ម្លាំង​យោធាប៉ុណ្ណោះដែល​ធានាដ​ល់ស​ន្តិសុខ​ខ្លួន។  ប​ញ្ហានេះមាន​ភាព​គ្រោះថ្នាក់ ខ្លាំង​ណាស់ ហើយ​តែង​កើត​ឡើង​ជាញឹក​ញាប់ តែទោះជាយ៉ាង​ណាវាមិន​មែន​មិនអាច ជៀស​វាង​បាន​នោះទេ។ ទោះជាក​ន្ល​ង​ម​ក មិន​ដែល​មាន “រ​ដ្ឋាភិបាល​ពិភ​ព​លោក” មួយ​ស​ម្រាប់ រ​ក្សាស​ន្តិសុខ ពិភ​ព​លោក​ក៏ពិត​មែន ក៏ប៉ុន្តែគេឃើញ​មាន​ក្រុម​ប្រ​ទេស​ផ្សេងៗគ្នាជាច្រើន​តែង​តែបាន​ប​ង្កើត​ឡើង​នូវ​ “ស​ហ​គ​ម​ន៏នៃរ​ដ្ឋ” ដែល​ប​ង្កើត ការ​យោគ​យ​ល់គ្នា និង វិធាន​ផ្សេងៗស​ម្រាប់ដោះស្រាយ​ជ​ម្លោះ។ យ​ន្ត​ការ “ស​ហ​គ​ម​ន៏នៃរ​ដ្ឋ” នេះជាម​ធ្យោបាយ​មួយ ក្នុង​ចំណោម​ម​ធ្យោបាយ​ដែល​មាន​ប្រ​សិទ្ធ​ភាព​បំផុត​ក្នុង​ការ​ប​ន្ថ​យ​ជ​ម្លោះ។ ឯកឧត្ត​ម  ទៀ បាញ់ បាន​ប​ញ្ជាក់ប​ន្ថែម​ទៀត​ថា ៖ ការ​គ្រ​ប់គ្រ​ង​ភាព​តាន​តឹង ជាប​ញ្ហាសំខាន់មួយ​ទាក់ទ​ង​នឹង​ស​ន្តិភាព, ស្ថិរ​ភាព, និង​ការអភិវ​ឌ្ឍ​រ​ប​ស់ប្រ​ទេស,​ តំប​ន់, និង​ពិភ​ព​លោក​ទាំង​មូល។ នេះគឺជាការ​ច​ង់បាន​រួម​រ​ប​ស់ស​ហ​គ​ម​ន៍អន្ត​រ​ជាតិ និង​ជាផ​ល​ប្រ​យោជ​ន៍រ​ប​ស់ប្រ​ទេស​ទាំងអស់ ។ ឯកឧត្ត​ម  បាន​សំដែង​នូវ​ជំនឿជឿជាក់ថា ៖ ដើម្បីគ្រ​ប់គ្រ​ង​ការ​រីក​រាល​ដាល​នេះ ដំបូង​យើង​ត្រូវ​ផ្លាស់ប្តូរ​ទ​ស្ស​នៈរ​វាង​គ្នាទៅវិញ​ទៅម​ក ក៏ដូច​ជាជំរុញ ឱ្យ​មាន​ស្មារ​តី ស​ហ​គ​ម​ន៍មួយ។ យើង​ត្រូវ​ប្រ​កាន់ខ្ជាប់ទំនួល​ខុស​ត្រូវអន្ត​រ​ជាតិ ជាពិសេស​តួនាទី និង​ទំនួល​ខុស​ត្រូវ​រ​ប​ស់ប្រ​ទេស​ធំៗ។ ប្រ​ទេស​ទាំងអស់ ត្រូវ​តែមាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​រ​ក្សាស​ន្តិភាព, ស្ថិរ​ភាព, និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ ដើម្បីផ​ល​ប្រ​យោជ​ន៍រួម។ ជ​ម្លោះទាំងអស់ត្រូវ​តែដោះស្រាយ ផ្អែក​លើគោល​ការ​ណ៍នៃច្បាប់អន្ត​រ​ជាតិ, ធ​ម្ម​នុញ្ញអង្គ​ការ​ស​ហ​ប្រ​ជាជាតិ, ប្រ​វ​ត្តិសាស្រ្ត គោរ​ពឯក​រាជ្យ​ភាព​គ្នាទៅវិញ​ទៅម​ក និង​ប​ង្កើន​ផ្នែក​ផ្សេងៗ នៃកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ផ្អែក​លើស​ម​ភាព, ការ​គោរ​ព​គ្នាទៅវិញ​ទៅម​ក និង​ផ​ល​ប្រ​យោជ​ន៍រួម ប្រ​ទេស​តូច ឬធំគឺដូច​គ្នា។ ឱ្យ​កាន់តែលំអិត​ទៀត​នោះ ស​ម្រាប់ប្រ​ទេសអាស៊ាន​យើង យើង​ត្រូវ​គោរ​ព​គោល​ការ​ណ៍យ​ល់ស្រ​ប​គ្នាជាឯក​ច្ឆ​ន្ទ និង​មិន​លូក​ដៃចូល​ប​ញ្ហាផ្ទៃក្នុង ហើយ​រ​ក្សាស្មារ​តីស​ហ​គ​ម​ន៍ និង​ប​ន្ត​ធ្វើការ​ដើម្បីផ​ល​ប្រ​យោជ​ន៍រួម។

          ឯកឧត្ត​ម  ទៀ បាញ់ បាន​ស​ង្ក​ត់ធ្ង​ន់ថា ៖ ការ​យោគ​យ​ល់គ្នានឹង​នាំទៅរ​ក​ទ​ស្ស​នៈវិជ្ជ​មាន។ ទ​ស្ស​នៈល្អលើគ្នាទៅវិញ​ទៅម​ក និង​ត្រូវ​ព​ង្រឹង​ប​ន្ថែម ប្រ​សិន បើយើង​មាន​ស្មារ​តីជាស​ហ​គ​ម​ន៍មួយ។ ផ្អែក​លើក​ត្តាមូល​ដ្ឋាន​ទាំង​នេះ យើង​នឹងអាច​ក​សាង​យ​ន្ត​ការ​ប​ញ្ជៀស​ជ​ម្លោះ និង​ការ​រីក​រាល​ដាល​រ​ប​ស់វា នៅពេល​ដែល​មាន​ជ​ម្លោះកើត​ឡើង។ ជាចុង​ក្រោយ ឯកឧត្ត​ម ទៀ បាញ់ បាន​ធ្វើការ​ក​ត់សំគាល់ថា ៖ មាន​ក​រ​ណី ដែលអាស៊ាន​មាន​ជោគ​ជ័យ​យ៉ាង​ខ្លាំង​ក្នុង​ការ​ទ​ប់ស្កាត់ជ​ម្លោះ និង​កាត់ប​ន្ថ​យឱកាស​នៃការ​រីក​រាល​ដាល ហើយ​ទាំងអស់នោះ គឺផ្អែក​ទៅលើការ​ទូត​ប​ង្ការ​ជ​ម្លោះ ប​ន្ថ​យ​ល​ទ្ធ​ភាព​នៃការ ឬវិធីសាស្រ្ត​ប្រ​យុទ្ធ​គ្នា និង ការ​ប្រើប្រាស់វ​ប្ប​ធ​ម៌ស​ន្ទ​នាជំនួស​ទៅការ​ប្រើប្រាស់ក​ម្លាំង ។ ក​ម្ពុជាគាំទ្រឱ្យ​មាន​វ​ប្ប​ធ​ម៌ស​ន្ទ​នា ជាជាង​វ​ប្ប​ធ​ម៌ប្រើប្រាស់ក​ម្លាំង។

                                        សូម​ប​ញ្ជាក់ថា ៖ រ​ហូត​ម​ក​ដ​ល់ពេល​នេះ កិច្ច​ប្រ​ជុំកំពូល​ស​ន្តិសុខអាស៊ី បាន​ប្រែក្លាយ​ទៅ ជាធាតុផ្សំយ៉ាង​សំខាន់នៃនិម្មាប​ក​ម្ម​ស​ន្តិសុខ​នៃតំប​ន់ អាស៊ី ប៉ាស៊ីហ្វិក ។ កិច្ច​ប្រ​ជុំនេះនិង​ប​ន្ត​បំរើជាវេទិការ​ដ៏មាន​សារៈសំខាន់បំផុត​សំរាប់ការអភិវ​ឌ្ឍ​ន៍ និង​ការ​ដឹក​នាំដ៏ឆ្លាត​វៃ និង គោល​ន​យោបាយ​សាធារ​ណ​ដ៏មាន​ប្រ​សិទ្ធ​ភាព ស្តីពីប​ញ្ហ​ប្រ​ឈ​ម​ផ្នែក​ស​ន្តិសុខ ដែល​កំព​ង់ប្រ​ឈ​ម​មុខ​នៅក្នុង​តំប​ន់​។ នៅក្នុង​កិច្ច​ប្រ​ជុំកំពូល​ស​ន្តិសុខអាស៊ីលើក​ទី ១៤  ឬ កិច្ច​ស​ន្ទ​នា សាង​គ្រីឡា ក្នុង​ឆ្នាំ ២០១៥នេះ ស​ន្ទ​រ​ក​ថាគ​ន្លិះ ជាច្រើន បាន​ផ្ត​ល់ឪកាស​សំរាប់អ្ន​ក​ចូក​រួម​ទាំងអស់បាន​យ​ល់ដឹងអំពីរ​ទ​ស្ស​ន​វិស័យ ប​ញ្ហាប្រ​ឈ​ម ផ្នែក​ស​ន្តិសុខ នៅក្នុង​តំប​ន់ និង នៅលើសាក​ល​លោក  ដែល​ត្រូវ​រួម​គ្នាដោះស្រាយ​តាម​ម​ធ្យោបាយ​ដោយ​ស​ន្តិវិធី និង​ស​ន្តិភាព ។

ស​ក​ម្ម​ភាព​គ​ណ​ប្រ​តិភូក្រ​សូង​ការ​ពារ​ជាតិក​ម្ពុជានៅប្រ​ទេស​ស​ង្ហឹបូរី

ប​ន្ទាប់ពីបានអញ្ជើញ​ដ​ល់ប្រ​ទេស​សឹង្ហ​បូរី  នារ​សៀល​ថ្ងៃទី២៩ ខែឧស​ភា ឆ្នាំ២០១៥

ដើម្បីចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំកំពូល​ស​ន្តិសុខអាស៊ីលើក​ទី១៤ ( Singri-La Dialog ) រួច​ម​ក  គ​ណ

ប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា ដឹក​នាំដោយឯ.ឧនាយឧត្ត​ម​សេនីយ៍ទៀ បាញ់  ឧប​នាយ​ក

រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ    អម​ដំណើរ​ដោយ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ នាង ផាត  រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ    ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ   អគ្គ​នាយ​ក  អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ   និង​កិច្ច​ការ​ប​រ​ទេស   បាន​ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម​មួយ ជាមួយឯ.ឧប​ណ្ឌិតអេង​ហេនរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិសឹង្ហ​បូរីដែល​បាន​ធ្វើឡើង​នៅស​ណ្ឋាគារ​សាំង​គ្រីឡា ។

          នៅក្នុង​ជំនួប​នោះ  ឯ.ឧ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិសឹង្ហ​បូរី បាន​ថ្លែងអំណ​រ​គុណឯ.ឧ

ទៀ បាញ់   ដែល​បានអញ្ជើញ​ម​ក​ចូល​រួម​ប្រ​ជុំសាំង​គ្រីឡា  និង​គាំទ្រ​ក​ម្ម​វិធីប្រ​ជុំនេះជានិច្ច។

មាន​ម​តិឆ្លើយ​ត​ប​វិញ​នាឱកាស​នោះ   ឯ.ឧ ទៀ បាញ់   បាន​វាយ​តំលៃខ្ព​ស់ចំពោះកិច្ច​ប្រ​ជុំកំ

ពូល​ស​ន្តិសុខអាស៊ីនៅសឹង្ហ​បូរីនេះ  ហើយ​តាម​រ​យៈកិច្ច​ប្រ​ជុំលើក​ទី១៤នេះ  ឯ.ឧ ទៀ បាញ់

បាន​ប​ញ្ជាក់ថា   ឯ.ឧនឹង​ឡើងឧទ្ទេស​នាម​ក្នុង​ស​ម័យ​ប្រ​ជុំនេះក្រោម​ប្រ​ធាន​ប​ទ “  ការ​ប​ង្ការ​ការ​ផ្ទុះឡើង​នៃជ​ម្លោះ“ដើម្បីផ្ត​ល់ជាគំនិត​សំរាប់ការ​ពិភាគ្សាក្នុង​កិច្ច​ប្រ​ជុំសាំង​គ្រីឡានេះ ។

          ទាក់ទ​ង​ទៅនឹង​ប្រ​ធាន​ប​ទ​ខាង​លើឯ.ឧទៀ បាញ់ បាន​ប​ញ្ជាក់ថាៈ  ក​ម្ពុជាបានអនុវ​ត្ត

ន​យោបាយ​ឈ្នះ ឈ្នះ    ធ្វើអោយ​ទ​ទួល​បាន​ជោគ​ជ័យ    និង​មាន​ស្ថេរ​ភាព​នៅក្នុង​ប្រ​ទេស មានឱកាសអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ម​ក​ដ​ល់ស​ព្វ​ថ្ងៃនេះ    ហើយ​ឈាន​ចូល​ដំណាក់កាល​ប​ច្ចុប្ប​ន្ន

ក​ម្ពុជាជំរុញអោយ​មាន  វ​ប្ប​ធ​ម៌ស​ន្ទ​នា   ដែល​ធ្វើអោយ​ជ​ម្លោះមួយ​ចំនួន​មាន​ការ​ថ​យ​ចុះ ។

នៅក្នុងឱកាស​នោះដែរ   ឯ.ឧ ទៀ បាញ់    និងឯ.ឧ ប​ណ្ឌិត អេង ហេន   ក៏បាន​ពិភាក្សាគ្នាអំ

ពីស​ន្តិសុខ​ក្នុង​តំប​ន់  ដូច​ជា  ការ​ដោះស្រាយ​ប​ញ្ហាស​មុទ្ទ​ចិន​ខាង​ត្បូង ការ​វាយ​តំលៃនៃការ

វិវ​ឌ្ឍ​ន៍នៃកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​និង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​បូក​ដែល​នឹង​ប្រារ​ព្វ​ធ្វើនៅប្រ​ទេស​ម៉ាឡេស៊ី នាចុង​ឆ្នាំនេះ ។

          នារ​សៀល​ថ្ងៃដ​ដែល​នោះដែរ    ឯ.ឧ នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិក៏

បាន​ជួប​ពិភាក្សាការ​ងារ​ជាមួយ​លោក ហ៊ីដេដ៊ី តូគួជី  អនុរ​ដ្ឋ​ម​ន្ត្រីទ​ទួល​ប​ន្ទុក​កិច្ច​ការអន្ត​ជាតិ

នៃក្រ​សួង​ការ​ពារ​ជាតិជ​ប៉ុន ។   នៅក្នុង​ជំនួប​នោះ  លោក ហ៊ីដេដ៊ី  តូគួជី  បាន​លើក​ឡើង​ពី

ល​ទ្ធ​ផ​ល​កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​វាង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ជាមួយ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិជ​ប៉ុន​ទ​ទួល​បាន​ជោគ​ជ័យ​នៅប្រ​ទេស​មីយ៉ាន់ម៉ានាពេល​ក​ន្ល​ង​ម​ក ។

          ទាក់ទ​ង​ទៅនឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​ទាំង​ពីរ​លើវិស័យ​ក​ង​ទ័ព​លោក​បាន​ប​ញ្ជាក់ថាៈជ​ប៉ុន​មាន​បំណ​ង​ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​ក​ម្ពុជាលើផ្នែក​ស​ន្តិសុខ​ល​ម្ហ​រ​ស​មុទ្ទ    និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព​ដោយ​ច​ង់ចាត់ប​ញ្ជូន​ក​ង​ទ័ព​ជំនាញ២  ឬ៣នាក់ម​ក​ក​ម្ពុជាដើម្បីជួយ​ប​ណ្តុះប​ណ្តាល​ដ​ល់ក​ង​ទ័ព​មួក​ខៀវ​ក​ម្ពុជាលើមុខ​ជំនាញ​រ​ក្សាស​ន្តិភាព ។     ទាក់ទ​ង​ទៅនឹង​ការ​លើក​ឡើង​រ​ប​ស់លោក ហ៊ីដេដ៊ី  តូគួជី    ឯ.ឧនាង ផាត    បាន​ស​ម្តែង​ការ​គាំទ្រ    និង​បាន​ស្នើរ​សុំដ​ល់ជ​ប៉ុនអោយ​ប​ន្ត​ជួយ​ដ​ល់ក​ម្ពុជាលើផ្នែក​​​​​​​​​​​​​​  ស​ន្តិសុខ​ល​ម្ហ​រ​ស​មុទ្ទ  និង​ប​ណ្តុះប​ណ្តាល​ជំនាញ​រ​ក្សាស​ន្ត​ភាព​ក​ម្ពុជាប​ន្ត​ទៀត៕

បើក​វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​ហិរ​ញ្ញ​វ​ត្ថុថ្នាក់ម​ធ្យ​ម​ជំនាន់ទី៣

កាល​ពីរ​សៀល​ថ្ងៃទី២៥ ខែ ឧស​ភា នៅវិទ្យាស្ថាន​វិទ្យាសាស្រ្ត​សុខាភិបាល​ក​ង​យោធ ព​ល​ខេម​រ​ភូមិន្ទ បាន​រៀប​ចំពិធីបើក​វ​គ្គ​ហ្វឹក​ហ្វឺន បំប៉ន​ជំនាញ​ហិរ​ញ្ញ​វ​ត្ថុថ្នាក់ម​ធ្យ​ម​រ​ប​ស់ ខ.ភ.ម ជំនាន់ទី ៣ក្រោមអធិប​តីភាព ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក លី កុស​ល អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ភ​ស្តុភារ​ហិរ​ញ្ញ   វ​ត្ថុ ក្រ​សួង​ការ​ពារ​ជាតិ និង​ជានាយ​ក នាយ​ក​ដ្ឋាន​ហិរ​ញ្ញ​វ​ត្ថុ ព្រ​ម​ទាំង​មាន​ការ​ចូល​រួម​ពីនាយ​ទាហាន​ម​ក ពីស្ថាប័ន​ជំនាញ​ជាច្រើន​រូប​ទៀត ។

                   ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៍ទោ ព​ង្ស ខេម​រា នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ហិរ​ញ្ញ​វ​ត្ថុ និង​ជាប្រ​ធាន គ​ណៈគ្រ​ប់គ្រ​ង​វ​គ្គ​បានឲ្យ​ដឹង​ថា វ​គ្គ​បំប៉ន​ជំនាញ​ហិរ​ញ្ញ​វ​ត្ថុនេះ និង​សិក្សាខ្លឹម​សារ​មេរៀន​មាន១៦រ​យះពេល​ហ្វឹក​ហ្វឺន ៩៦ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែឧស​ភា ដ​ល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ក​ម្ម​សិក្សាការីចូល រួម​ចំនួន១០៥នាក់ ជ្រើស​ចេញ​ពីនាយ​ទាហាន នាយ​ទាហាន​រ​ង​ដែល​ប​ម្រើការ​ងារ​ជំនាញ​ហិរ​ញ្ញ​វ​ត្ថុនៅ តាម​ប​ណ្តាក​ងឯក​ភាព​មានអាយុយ៉ាង​ច្រើន៤០ឆ្នាំ និង​កាយ​ស​ម្ប​ទារឹង​មាំមាន​ក​ម្រិត​វ​ប្ប​ធ​ម៍ស​ម​ល្ម​ម។ គ្រូប​ង្វឹក​ជ្រើស​ចេញ​ពីនាយ​ក​ដ្ឋាន​ហិរ​ញ្ញ​វ​ត្ថុដែល​មាន​ប​ទ​ពិសោធ​ន៍ការ​ងារ ។

                   ឯកឧត្ត​ម លី កុស​ល ក្នុង​នាមអគ្គ​នាយ​ក ភ​ស្តុភារ-ហិរ​ញ្ញ​វ​ត្ថុក្រ​សួង​ការ​ពារ​ជាតិបាន​ថ្លែង​កោត​ស​រ​សើរ​ចំពោះវ​ត្ត​មានអស់លោក លោក​ស្រី នាយ​ទាហាន ក​ម្ម​សិក្សាការីដែល​បាន​ចូល​រួម​បើក​វ​គ្គ បំប៉ន​ជំនាញ​ហិរ​ញ្ញ​វ​ត្ថុថ្នាក់ម​ធ្យ​ម​សិក្សាជំនាន់ទី៣នាពេល​នេះ សំដៅប​ង្កើន​និង​ព​ង្រឹង​ស​ម​ត្ថ​ភាព​ជំនាញ ហិរ​ញ្ញ​វ​ត្ថុថែម​មួយ​ក​ម្រិត​ទៀត ។ វ​ត្ត​មាន​រ​ប​ស់អស់លោក​ប​ង្ហាញ​នូវ​ទឹក​ចិត្ត​សាទ​រ និង​ចំណាប់អារ​ម្ម​ណ៍ ចំពោះការ​ងារ​ហិរ​ញ្ញ​វ​ត្ថុនិង​បំណ​ង​ស្រូប​យ​ក​ចំណេះ ជំនាញ​ប​ទ​ពិសោធ​ន៍ថ្មីៗថែម​ទៀត ។ ឯកឧត្ត​ម លី កុស​ល បាន​ប​ន្ត​ទៀត​ថា ដើម្បីលើក​ស្ទួយ​កំរិត​ជីវ​ភាព​រ​ស់នៅរ​ប​ស់យោធិន​ និង​ធានាការ​ងារ​ហ្វឹក​ហ្វឺន​ប្រ​យុទ្ធ ត្រៀម​ប្រ​យុទ្ធ​បាន​ល្អ ចាំបាច់ត្រូវ​មាន​ការ​ធានា ភ​ស្តុភារ-ហិរ​ញ្ញ​វ​ត្ថុ ជាក​ត្តាសំខាន់មិនអាច​ខ្វះបាន ។ ដូច្នេះនាយ​ទាហាន​ហិរ​ញ្ញ​វ​ត្ថុត្រូវ​មាន​ស្មារ​តីទ​ទួល ខុស​ត្រូវ​ខ្ព​ស់ក្នុង​ការ​គ្រ​ប់គ្រ​ង​បើក​ចែក​ប្រាក់បៀវ​ត្ស​ដ​ល់ដៃយោធិន ។

                   ក្នុងឪកាស​នោះដែរ គ​ណអធិប​តីក៏បាន​ស​ង្ក​ត់ធ្ង​ន់ដ​ល់ទាហាន នាយ​ទាហាន​រ​ង​ជំនាញ ហិរ​ញ្ញ​វ​ត្ថុទាំងអស់ត្រូវ​ខិត​ខំប្រឹង​ប្រែង​រៀន​សូត្រ​ជំនាញ​កុំព្យូទ័រ​និង​ភាសាអង់គ្លេស​ប​ន្ថែម​ទៀត​ដើម្បីមាន ល​ទ្ធ​ភាព​ក៏ដូច​ជា ដំណើរ​កិច្ច​ការ​ងារ រ​ប​ស់ខ្លួន​ដោយ​រ​លូន ព្រោះថានៅពេល​ខាង​មុខ​បើមិន​ចេះចំណេះ ជំនាញ​ទាំងអស់នេះទេនឹង​ពិបាក​បំពេញ​ភារ​កិច្ច​ជំនាញ​ដែល​នាយ​ទាហាន​ទាំងអស់ត្រូវ​ខិត​ខំដើម្បីជាប្រ យោជ​ន៍បុគ្គ​ល គ្រួសារ និង​ស​ង្គ​ម​ជាតិកំពុង​ត្រូវ​ការ​នាយ​ទាហាន មាន​ស​ម​ត្ថ​ភាព​ពិត​ប្រាក​ដ​ផ​ង​ដែរ ៕

 

សេច​ក្តីប្រ​កាស​ព័ត៌មាន

នាយ​ក​ដ្ឋាន​ព័ត៌មាន អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា ក្រ​សួង​ការ​ពារ​ជាតិ សូម​ជំរាប​ជូន​សាធារ​ណៈជ​ន ជាតិ និង អន្ត​រ​ជាតិអោយ​បាន​ជ្រាប​ថា គ​ណះប្រ​តិភូជាន់ខ្ព​ស់ក្រ​សួង​ការ​ពារ​ជាតិដឹក​នាំដោយ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តី ក្រ​សួង​ការ​ពារ​ជាតិ នឹងអញ្ជើញ​ទៅចូល​រួម​កិច្ច​ប្រ​ជុំកំពូល​ស​ន្តិសុខអាស៊ីលើក​ទី១៤ នៅ ថ្ងៃទី២៩ ខែ ឧស​ភា ឆ្នាំ​ ២០១៥ នៅប្រ​ទេស​សឹង្ហ​បូរី។

គ​ណះប្រ​តិភូជាន់ខ្ព​ស់ក្រ​សួង​ការ​ពារ​ជាតិដឹក​នាំដោយ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិនឹង​ធ្វើម​តុភូមិនិវ​ត្ត​ពីប្រ​ទេស​សឹង្ហ​បូរីម​ក​កាន់ព្រះរាជាណាច​ក្រ​ក​ម្ពុជាវិញ​នៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៥ ៕

 

ធ្វើនៅរាជ​ធានីភ្នំពេញ, ថ្ងៃទី ២៨ ខែឧស​ភា ឆ្នាំ ២០១៥

​       នាយ​ក​ដ្ឋាន​ព័ត៌មាន

 

ថ្នាក់ដឹក​នាំអគ្គ​នាយ​ក​ដ្ឋាន​ភ​ស្ដុភា-ហិរ​ញ្ញ​វ​ត្ថុក្រ​សួង​ការ​ពារ​ជាតិនាំយ​កអំណោយ​ផ្ដ​ល់ជូន​ម​ណ្ឌ​លអភិវ​ឌ្ឍ​ន៍ យោធិន​ពិការ៣១៧តេជោភ្នំឆ​ត្រ

ខេត្ដ​ប​ន្ទាយ​មាន​ជ័យ ៖ កាល​ពីថ្ងៃទី២១ ខែឧស​ភា ឆ្នាំ២០១៥ នៅម​ណ្ឌ​លអភិវ​ឌ្ឍ​ន៍យោធិន​ពិការ៣១៧ តេជោភ្នំឆ​ត្រ​ស្ថិត​ក្នុង​ភូមិសាស្ដ្រ ឃុំស្វាយ​ចេក ស្រុក​ស្វាយ​ចេក ខេត្ដ​ប​ន្ទាយ​មាន​ជ័យ មាន​រៀប​ចំពិធីប្រ​គ​ល់ រ​ថ​យ​ន្ដ​ស​ង្គ្រោះ EVICO យោធាមួយ​គ្រឿង​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិម៉ាស៊ីន​ដេរ​ប្រើជើង​និង​ម៉ូទ័រ១២គ្រឿង ម៉ាស៊ីន​ផុង​ប្រើជើង និង​ម៉ូទ័រ៣គ្រឿង ព្រ​ម​ទាំង​ស​ម្ភារ​សួន​កុមារ៥ គ្រឿង​មាន​ដូច​ជា ទោង​រំអិល ទោង​យោល កៅអីមូល​វិល​ជាអំណោយ​រ​ប​ស់ ឯកឧត្ត​ម នាយឧត្ដ​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ដ្រី​រ​ដ្ឋ​ម​ន្ដ្រី ក្រ​សួង​ការ​ពារ​ជាតិ ។

 

ពិធីនេះបាន​ប្រ​ព្រឹត្ដ​ទៅក្រោមអធិប​តីភាព ឯកឧត្ត​ម ឧត្ដ​ម​សេនីយ៍ឯក ពេជ្រ ឈឿន អគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន ភ​ស្ដុភារ-ហិរ​ញ្ញ​វ​ត្ថុក្រ​សួង​ការ​ពារ​ជាតិ ឯកឧត្ត​ម ឧត្ដ​ម​សេនីយ៍ឯក ព្រ​ហ្ម ម​រ​ណៈ មេប​ញ្ជាការ រ​ង​ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​គោក មេប​ញ្ជាការ​ប្រ​ចាំទិស​ពាយ័ព្យ​និង​ជាប្រ​ធាន គ​ណៈក​ម្ម​ការ​គ្រ​ប់គ្រ​ង​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​ប​ណ្ដុះ​ប​ណ្ដាល​អភិវ​ឌ្ឍ​ន៍យោធិន​ពិការ ៣១៧តេជោភ្នំឆ​ត្រ​ព្រ​ម​ទាំង​វ​ត្ដ​មាន​នាយ​ទាហាន​ជាច្រើន​រូប​ទៀត ។

 

ឯកឧត្ត​ម​ឧត្ដ​ម​សេនីយ៍ទោទុយ ប៊ុន​លី នាយ​ក​ម​ណ្ឌ​លអភិវ​ឌ្ឍ​ន៍យោធិន​ពិការ៣១៧តេជោភ្នំឆ​ត្រ​បាន​រាយ​ការ​ណ៍ ពីការ​ក​សាង​ម​ណ្ឌ​លអភិវ​ឌ្ឍ​ន៍តេជោភ្នំឆ​ត្រ​នាឆ្នាំ២០១២ រ​ហូត​ម​ក​ដ​ល់ប​ច្ចុប្ប​ន្ន​នេះ ដោយ​ក​ម្លាំង​វិស្វ​ក​ម្ម​ក​ង​ទ័ព ជើង​គោក​មាន​ដូច​ជាការ​ដោះបំផ្លាញ​គ្រាប់មីន ជំហាន​ទី១ សាង​ស​ង់ផ្ទះស្នាក់នៅលើផ្ទៃដី ៣០០ហិក​តា ស្ថាប​នា ប​ណ្ដាញ​ផ្លូវ​ក្នុង ម​ណ្ឌ​ល សាង​ស​ង់ផ្ទះស្នាក់នៅ២៥០ខ្ន​ង អគារ​ទីចាត់ការ សាលារៀន ម​ណ្ឌ​ល ប​ណ្ដុះប​ណ្ដាល វិជ្ជាជីវៈ ព្រ​ម​ទាំង​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​ជាច្រើន​ទៀត​ប​ច្ចុប្ប​ន្ន​ទ​ទួល​យោធិន​ពិការ២៦១នាក់ ព្រ​ម​ទាំង​កូន​ប្រ​ព​ន្ធ ស​រុប១២៨៦នាក់ ។ ក្នុង​នោះយើង​បាន​ជំរុញ​ការ​ងារអភិវ​ឌ្ឍ​ន៍រ​ស់នៅរ​ប​ស់យោធិន​ពិការ​ដោយ​ក​សាង​ជីវ​ភាព រ​ស់នៅស​ម​រ​ម្យ​តាម​គ្រួសារ​នីមួយៗ ។

 

អញ្ជើញ​មាន​ប្រ​សាស​ន៍សំណេះសំណាល​ផ្ដាំផ្ញើក្នុងឱកាស​នោះ ឯកឧត្ត​ម ឧត្ដ​ម​សេនីយ៍ឯក ពេជ្រ ឈឿន តំណាង ឯកឧត្ត​ម អគ្គ​នាយ​កអគ្គ​នាយ​ក​ដ្ឋាន​ភ​ស្ដុភារ-ហិរ​ញ្ញ​វ​ត្ថុក្រ​សួង​ការ​ពារ​ជាតិបានឱ្យ​ដឹង​ថា អនុវ​ត្ដ​តាម​ប​ទ ប​ញ្ជារ​ប​ស់ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​ប្រ​គ​ល់សិទ្ធិឱ្យ​យើង​ខ្ញុំរៀប ចំដឹក​ជ​ញ្ជូន​រ​ថ​យ​ន្ដ​ពេទ្យ ១គ្រឿង ជាការ​បំពាក់រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិរួម​នឹង​ម៉ាស៊ីន​ដេរ ម៉ាស៊ីន​ផុង ព្រ​ម​ទាំង​ស​ម្ភារ សួន​កុមារ​ជា​អំណោយ​រ​ប​ស់ ឯកឧត្ត​ម នាយឧត្ដ​ម​សេនីយ៍ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ដ្រី រ​ដ្ឋ​ម​ន្ដ្រី ក្រ​សួង​ការ​ពារ​ជាតិផ្ដ​ល់ជូន​ចំពោះ​ម​ណ្ឌ​លអភិវ​ឌ្ឍ​ន៍យោធិន​ពិការ៣១៧តេជោភ្នំឆ​ត្រ​តាម​ការ​ស្នើសុំរ​ប​ស់លោក​នាយ​ក​ម​ណ្ឌ​ល​ក្នុងឱកាស ឯកឧត្ត​ម ​នាយឧត្ដ​ម​សេនីយ៍ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ដ្រីចុះសាក​សួរ​សុខ​ទុក្ខ​ប​ង​ប្អូន​ពិការ​ក្នុងអំឡុង​បុណ្យ​ចូល​ឆ្នាំថ្មីប្រ​ពៃណីជាតិ ឆ្នាំម​មែ ស​ប្ដ​ស័ក ពុទ្ធ​ស​ក រាជ២៥៥៩ក​ន្ល​ង​ទៅនេះ។

 

ក្នុង​នោះដែរឯកឧត្ត​ម ឧត្ដ​ម​សេនីយ៍ឯក អគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន​ភ​ស្ដុភារ-ហិរ​ញ្ញ​វ​ត្ថុក្រ​សួង​ការ​ពារ​ជាតិក៏បាន ស​ម្ដែង​ការ​កោត​ស​រ​សើរ​ចំពោះថ្នាក់ដឹក នាំដែល​បាន​រៀប​ចំជីវ​ភាព​រ​ស់នៅរ​ប​ស់ប​ង​ប្អូន​យោធិន​ពិការ​កាល​ពីអតីត កាល ។ ប​ច្ចុប្ប​ន្ន​ត្រូវ​បាន​ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល ដែល​មាន​ស​ម្ដេច​តេជោនិង​ស​ម្ដេច​កិត្ដិព្រឹទ្ធ​ប​ណ្ឌិត​ស​ម្ដេច ទាំង​ទ្វេ ជាអគ្គ​ភ​ស្ដុភារ ជាន់ខ្ព​ស់តែង​តែផ្ដ​ល់នូវ​ក​ម្លាំង​ចិត្ដ​ក្ដីនឹក​រ​លឹក​និង​ចែក​ជូន​នូវ​ម​ធ្យោបាយ​ស​ម្ភារ ដោះស្រាយ​ជីវ​ភាព រ​ស់នៅប្រ​ចាំថ្ងៃក្នុង​នោះជារៀង​រាល់ឆ្នាំរាជ​រ​ដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់បៀវ​ត្ស​ជាប្រ​ចាំដែល​ធ្វើឱ្យ​ប​ង​ប្អូន​និង​ក្រុម​គ្រួសារ​កាន់តែមាន ជីវ​ភាព​រ​ស់នៅបាន​ស​ម​រ​ម្យ​ទ្វេឡើង​ថែម​ទៀត ។

 

ប​ន្ទាប់ម​ក​គ​ណៈអធិប​តីក៏បានអញ្ជើញ ចុះពិនិត្យ​គិលាន​ដ្ឋាន​រ​ប​ស់ម​ណ្ឌ​ល អភិវ​ឌ្ឍ​ន៍យោធិន​ពិការ៣១៧តេជោភ្នំ ឆ​ត្រ ព្រ​ម​ទាំង​បាន​សិក្សាឈ្វេង​យ​ល់ពី ការ​រៀប​ចំសាង​ស​ង់អគារ​ព្យាបាល​ជំងឺ តាម​សំណើរ​ប​ស់លោក​ប្រ​ធាន ម​ណ្ឌ​ល​ដែលឯកឧត្ត​ម នាយឧត្ដ​ម​សេនីយ៍ ទៀ បាញ់ បាន​ស​ម្រេច​ផ្ដ​ល់ជូន​នាពេល​ក​ន្ល​ង​ទៅ តាម​គ​ម្រោង​ស្នើសុំ ដែល​បាន​រៀប​ចំរួច​រាល់ផ​ង​ដែរ ៕​​