ព័ត៌មាន

ឯ.ឧ មាស សាវ៉ន ផ្ស​ព្វ​ផ្សាយ​ផែន​ការ​ណែនាំស្តីពីការ​រៀប​ចំបំផុស​ច​ល​នាផ្នែក​និព​ន្ធអក្ស​រ​សិល្ប៏សិល្បៈ
ដើម្បីអបអរ​សាទ​រ​ខួបអនុស្សាវ​រីយ៏លើក​ទី៥០ថ្ងៃប​ង្កើត​ទំនាក់ទំន​ង​ការ​ទូត​ក​ម្ពុជា.វៀត​ណាម២៤ មិថុនា ១៩៦៧ , ២៤ មិថុនា ២០១៧ និងអនុវ​ត្ត​ន ៏តាម ពិធីសារ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិនៃប្រ​ទេស​ទាំង២ ក​ម្ពុជា,វៀត​ណាម ប្រ​ចាំឆ្នាំ ២០១៧ នេះ អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា ក្រ​សួង ការ​ពារ​ជាតិ បាន​ដាក់ចេញ​នូវ​ផែន​ការ​ណែនាំ ស្តីពីការ រៀប​ចំ បំផុស ច​ល​នា ផ្នែក​និព​ន្ធ អក្ស​រ​សិល្ប៏ សិល្ប​ក្នុង​នោះមាន​ការ​និព​ន្ធ​រឿង​ខ្លី ចំរៀង គំនូរ រូប​ថ​ត និង​ភាព​យ​ន្តឯក​សារ នូវ​ទូទាំង​ខ.ភ.ម ។
           ឯ.ឧ នាយឧត្ត​ម​សេនីយ៏ មាស សាវ៉ន អគ្គ​នាយ​កអគ្គ​នាយ​ក​ដ្ឋាន យោធ​សេវា ក្រ​សួង​ការ​ពារ​ជាតិបាន​ប​ញ្ជាក់ក្នុង​ការ​ណែនាំឲ្យ​ដឹង​ថា ៖ ក្រោម​ប្រ​ធាន ប​ទ ( ចំណ​ង​យុទ្ធ​សាម​គ្គីភាព​ប្រ​ទេស​ទាំង៣ ក​ម្ពុជា. វៀត​ណាម.ឡាវ) រាល់ ខ្លឹម​សារ​ស្នាដៃប​ទ​និព​ន្ធ​ទាំងអស់ត្រូវ​លើក​កោត​ស​រ​សើរ​នូវ​យុទ្ធ​សាម​គ្គីភាព​រ​វាង ប្រ​ទេស​ទាំង៣ ក្នុង​ការ​រួម​គ្នាប្រ​ឆាំង​នឹង​ប​រ​ទេស​ឈ្លាន​ពាន ក៏ ដូច​បុព្វ​ហេតុក​សាង និង​ការ​ពារ​មាតុភូមិ ។រាល់ ខ្លឹម សារ ត្រូវ លើក ឡើង នូវ​ការ​កោត​ស​រ​សើរ​ប្រ​ពៃណីដ៏រុង​រឿង​នៃចំណ​ង​យុទ្ធ​សាម​គ្គីភាព ចំណ​ងអន្ត​រ ជាតិជ្រាល​ជ្រៅ ស្មោះស្ម័គ្រ ផ្សារ​ភ្ជាប់រ​ប​ស់ក​ង​ទ័ព និង​ប្រ​ជាជ​ន ប្រ​ទេស​ទាំង ៣ ។  ឯ.ឧ បាន​ប​ន្ត​ទៀត​ថា៖ប្រ​ភេទ​នៃការ​បំផុស​ច​ល​នាមាន​ស្នាដៃ ៥ ប្រ​ភេទ​គឺ៖ផ្នែកអក្ស​រ​សិល្ប៍ជាស្នាដៃនិព​ន្ធ​រឿង​ខ្លី ដែល​ជារឿង​ពិត រ​ប​ស់បុគ្គ​ល ឬ អង្គ​ភាព ដោយ​មិន​ចំល​ង​ស្នារ​ដៃអ្ន​ក​ដ​ទៃ ។ ផ្នែក​ច​ម្រៀង  ជាប​ទ​ថ្មី មាន​ប​ទ​ភ្លេង​និង​ប​ទ​ចំរៀង​គ្រ​ប់គ្រាន់ ស​រ​សេរ​ច្បាស់លាស់ ។ ផ្នែក​គំនូរ ៖ ជាគំនូរ​ផ្ស​ព្វ​ផ្សាយ ច្នៃប្រ​ឌឹត​ថ្មីមិន​ចំ ល​ង​តាម​គំនិត អ្ន​ក​ដ​ទៃ ឬស្នាដៃគំនូរ​រ​ប​ស់អ្ន​ក​ផ្សេងៗ។​ ផ្នែក​រូប​ថ​ត ៖ រាល់ស្នាដៃ និព​ន្ធ​គឺរូប​ភាព​បែប​ព​ត៌មាន ឬរូប​ភាព​សិល្បៈ ជាស្នាដៃថ្មី ស្មោះត្រ​ង់ ច្បាស់លាស់ ត្រូវ​តាម​ខ្លឹម​សារ​ដោយ​មិន​ចំល​ង​តាម​ស្នាដៃអ្ន​ក​ដ​ទៃ ។
ផ្នែក​ភាព​យ​ន្តឯក​សារ មាន​ខ្លឹម​សារ​ស​ម​ស្រ​ប​ជាមួយ​ប្រ​ធាន​ប​ទ អាច​តាក់តែង ម្នាក់ ឬក៏ជាក្រុម ដោយ​គ្មាន​ពាក់ព័ន្ធ​នឹង​ក​ម្ម​សិទ្ធិ ប​ញ្ញារ​ប​ស់ អ្ន​ក​ដ​ទៃឡើយ ។
             ឯ.ឧ មាស សាវ៉ន បាន​ប​ញ្ជាក់ថែម​ទៀត​ថា៖ ចំពោះមុខ​ស​ញ្ញាចូល​រួម គឺយោធិន​នៃ ខ.ភ.ម និងអតីត​យុទ្ធ​ជ​ន​ទាំងអស់ មិន​ថាជាអ្ន​ក​និព​ន្ធ​ជំនាញ ឬមិន​ជំនាញ​ឡើយ ។ ស​មាជិក​គ​ណៈក​ម្មាការ​បំផុស​ច​ល​នា ឬអនុគ​ណៈក​ម្មាការ ប​ច្ចេក​ទេស ត្រូវ​បានអនុញ្ញាត្តឲ្យ​ចូល​រួម​ផ​ង​ដែរ ។ ហើយ​ចំពោះស​មាជិក​ណាដែល​មាន​ស្នាដៃ ប​ទ​និព​ន្ធ គឺមិន​បានអនុញ្ញាតឲ្យ​ចូល​រួម​ធ្វើការ​ពិនិត្យ និង វាយ​តំលៃស្នាដៃខ្លួនឯង​ឡើយ ។
       ឯ.ឧ ក៏បានឲ្យ​ដឹង​ទៀត​ថា៖គ​ណៈក​ម្មាការ​រៀប​ចំបំផុស​ច​ល​នារ​ប​ស់ ក្រ​សួង ការ​ពារ​ជាតិ ត្រូវ​បាន ប​ង្កើត​ឡើង​ដើម្បីចាត់តាំង​បំផុស​ច​ល​នា និង​ធ្វើ ការ​ត្រួត​ពិនិត្យ​វាយ​តំលៃប​ឋ​ម ជ្រើស​រើស​ស្នាដៃដែល​ល្អឆ្នើម ចំនួន ១០ ស្នាដៃ ក្នុង​ប្រ​ភេទ​នីមួយៗនិង​ប​ញ្ជូន​ប​ន្ត​ដើម្បីធ្វើការ​ត្រួត ពិនិត្យ វាយ​តំលៃដើម្បីប្រ​កាស​ជ័យ​លាភីចុង​ក្រោយ  ៕

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ប្រ​ជុំផ្ស​ព្វ​ផ្សាយ​ខួប៤០ឆ្នាំនៃដំណើរ​ឆ្ពោះទៅរ​ក​ការ​ផ្តួល​រំលំរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ ប៉ុល​ព​ត
ក្រ​សួង​ការ​ពារ​ជាតិ បាន​ប្រ​ជុំផ្ស​ព្វ​ផ្សាយ​ទិវានៃការ​ច​ង​ចាំ នៃដំណើរ​ឆ្ពោះទៅរ​ក​ការ​ផ្តួល​រំលំរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ ប៉ុល​ព​ត​ដែល​ពិធីនេះបាន​ប្រ​ព្រឹត​ទៅ​នា​ថ្ងៃទី០៩ ខែមីថុនា ឆ្នាំ២០១៧នេះស្ថិត​ក្រោមអធិប​តីភាពឯ.ឧនាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិងឯ.ឧនាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿនអគ្គ​មេប​ញ្ជាការ នៃខ.ភ.ម​ព្រ​ម​ទាំងឯកឧត្ត​ម លោក​ជំទាវ រ​ដ្ឋ​លេខាធិការ អនុរ​ដ្ឋ​លេខាធិការ ឯកឧត្ត​ម អគ្គ​មេប​ញ្ជាការ​រ​ង អគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន នាយ​ក នាយ​ក​រ​ង​នាយ​ក​ដ្ឋាន និង​ស្ថាប័ន​ចំណុះ​ក្រ​សួង​ការ​ពារ​ជាតិនិង​អគ្គ​ប​ញ្ជាការ​ដ្ឋាន​នៃ​ខ.ភ.ម​ជាច្រើន​រូប​ទៀត។
ឯ.ឧនាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្តិ អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ និង​កិច្ច​ការ​ប​រ​ទេស​ក្រ​សួង​ការ​ពារ​ជាតិ បាន​មាន​ប្រ​សាស​ន៍ឲ្យ​ដឹង​ថាទិវានៃ​ការ​ច​ង​ចាំ នៃដំណើរ​ឆ្ពោះទៅការ​ផ្តួល​រំលំរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ ប៉ុល​ព​ត គឺ​បាន​ផ្តើម​ចេញ​ពីដំណើរ​ការ​រ​ត់ភាស​ន៍ខ្លួន​រ​ប​ស់ស​ម្តេច​តេជោ ហ៊ុន​សែន ចេញ​ពីរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍នៅក្នុង​ភូមិកោះថ្ម ឃុំទ​ន្លូង ស្រុក​មេម​ត់ ខេត្ត​ត្បូង​ឃ្មុំ ​នា​យ​ប់ថ្ងៃទី២០ ខែមីថុនា ឆ្នាំ១៩៧៧ទៅកាន់ព្រំដែន​ទឹក​ដី​ប្រ​ទេស​វៀត​ណាម។ ក្រុម​ការ​ងារ​ក្រ​សួង​ការ​ពារ​ជាតិបាន​សិក្សាស្រាវ​ជ្រាវ​នាខែមីនាឆ្នាំ២០១៧ក​ន្ល​ង​ម​ក​នេះជា៤ដំណាក់កាល​នៅក្នុង​រ​យៈពេល​ជាង៤០ឆ្នាំមុន ទៅលើប្រ​វ​ត្តិច​ល​នាត​ស៊ូដ៏អង់អាច​ក្លាហាន​រ​ប​ស់ស​ម​មិត្ត ហ៊ុន​សែន រួម​និង​ទាហាន​ខ្មែរ​ក្រ​ហ​ម​ចំនួន៤រូប​ទៀត​ដែល​រ​ត់ទៅកាន់ប្រ​ទេស​វៀត​ណាម ហើយ​បាន​ប​ង្កើត​បាន​ក​ង​វ​រៈសេនាធំលេខ១២៥ មុន​ច​ល​នារ​ណ​សិរ្ស២ធ្នូឆ្នាំ១៩៧៨និង​បាន​ចូល​រួម​វាយ​រំដោះប្រ​ទេស​និង​ប្រ​ជាជ​ន​ក​ម្ពុជាឲ្យ​រួច​ផុត​ពីរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ប៉ុល​ព​ត នាថ្ងៃ៧ម​ក​រាឆ្នាំ១៩៧៩ជាប្រ​វ​ត្តិសាស្ត្រ។
នៅក្នុង​ពិធីផ្ស​ព្វ​ផ្សាយ​ទិវានេះក្រ​សួង​ការ​ពារ​ជាតិក៏ប្រ​កាស​ប​ញ្ចូល​ក្រ​ប​ខ័ណ្ឌ​និង​បំពាក់ឋាន​ន្ត​រ​ស​ក្តិជូន​ដ​ល់នាយ​ទាហាន​ថ្នាក់ឧត្ត​ម​សេនីយ៍ឯក​ចំនួន២រូប​គឺឧត្ត​ម​សេនីយ៍នុត ថ​ន និងឧត្ត​ម​សេនីយ៍ វ៉ា ប៉ោអៀន អតីត​យុទ្ធ​មិត្ត​ស​ម​មិត្ត ហ៊ុន​សែន និង​បំពាក់ឋាន​ន្ត​រ​ស​ក្តិថ្នាក់វ​រៈសេនីយ៍ឯក​ដ​ល់លោក​វ​រៈសេនីយ៍ សៃ នឿន អតីត​នារ​សាស​ម​មិត្ត ហ៊ុន​សែន នាឆ្នាំ១៩៧៧ផ​ង​ដែរ។ដែលអ្ន​ក​ទាំង​នេះជាសាក្សីរ​ស់នៃប្រ​វ​ត្តិសាស្ត្រ​ទិវានៃការ​ច​ង​ចាំនៃដំណើរ​ឆ្ពោះទៅ​ការ​ផ្តួល​រំលំរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ប៉ុល​ព​ត។
ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិបាន​មាន​ប្រ​សាស​ន៍ថាទិវានៃការ​ច​ង​ចាំនៃដំណើរ​ឆ្ពោះទៅការ​ផ្តួល​រំលំ​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ ប៉ុល​ព​ត​គឺជាទិវាប្រ​វ​ត្តិសាស្ត្រ​ដែល​បាន​ក​កើត​ឡើង​ច​ល​នាត​ស៊ូដ៏អង់អាច​ក្លាហាន​បំផុត​នៅក្នុង​រ​យៈពេល៤០ឆ្នាំមុន​នេះរ​ប​ស់​ព្រះរាជាណាច​ក្រ​ក​ម្ពុជា។ទិវានេះ នឹង​ប្រារ​ព្វ​ពិធីជាផ្លូវ​ការ​នាថ្ងៃទី២១,២២ ខែមិថុនាឆ្នាំ២០១៧ខាង​នេះនៅលើទីតាំង​ជាក់ស្តែង ស្រុក​មេម​ត់ខេត្ត​ត្បូង​ឃ្មុំ។ ឯ.ឧឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​គូស​ប​ញ្ជាក់ថា បើគ្មាន​ច​ល​នាថ្ងៃទី២០,២១ ខែមិថុនាឆ្នាំ១៩៧៧ក៏មិន​មាន​ច​ល​នារ​ណ​សិរ្ស២ធ្នូឆ្នាំ​១៩៧៨គ្មាន​ថ្ងៃជ័យ​ជំនះ៧ម​ក​រាឆ្នាំ១៩៧៩គ្មាន​ថ្ងៃស​ន្តិភាព​ទីក្រុង​ប៉ារីស ប​ង្រួប​ប​ង្រួម​ជាតិបោះឆ្នោត​ឆ្នាំ១៩៩៣គ្មាន​ន​យោបាយ​ឈ្នះឈ្នះនិង​ក៏មិន​មាន​ស​ន្តិភាព​និង​ការអភិវ​ឌ្ឍ​ន៍ដូច​ស​ព្វ​ថ្ងៃនេះផ​ង​ដែរ។ឯ.ឧឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី បាន​ជំរុញឲ្យ​ក្រុម​ការ​ងារ​ប​ន្ត​ស្រាវ​ជ្រាវ​បំពេញ​ខ្លឹម​សារ​ដ​ល់ច​ល​នាថ្ងៃទី​២១ខែមិថុនាឆ្នាំ១៩៧៧ហើយ​ធ្វើការ​ផ្ស​ព្វ​ផ្សាយឲ្យ​ទូលំទូលាយ​និង​រៀន​សូត្រ​ពីអត្ថ​ន័យ​ខ្លឹម​សារ​ធំសំខាន់ៗ ពីទិវានៃការ​ច​ង​ចាំនៃដំណើរ​ឆ្ពោះទៅការ​ផ្តួល​រំលំរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ ប៉ុល​ព​ត​នេះនិង​ទុជាមេរៀន​ដ​ល់ម​នុស្ស​គ្រ​ប់ជំនាន់គ្រ​ប់ស្ថាប័ន​និង​គ្រឹះស្ថានអប់រំសិក្សា ដើម្បីស្វែង​យ​ល់ឃើញ​ពី​ការ​ធ្វើព​លីក​ម្ម​និង​ត​ម្លៃដ៏ធំធេង​រ​ប​ស់ថ្នាក់ដឹក​នាំប្រ​ទេស​ជាតិក​ម្ពុជា។

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ប្រ​ជុំផ្ស​ព្វ​ផ្សាយ​ត្រៀម​រៀប​ចំពិធីរំលឹក​ខួប ៤០ឆ្នាំ ទិវាច​ង​ចាំនៃដំណើរ​ឆ្ពោះទៅការ​ផ្តួល​រំលំរ​ប​ប ប៉ុល ព​ត

     នៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ ព្រឹក​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ បាន​ប្រ​ជុំផ្ស​ព្វ​ផ្សាយ និង​ការ​ប្រ​គ​ល់​ភារ​កិច្ច សំរាប់ត្រៀម​រៀប​គ្រ​ប់ផ្នែក ទិវានៃការ​ច​ង​ចាំនៃដំណើរ​ឆ្ពោះ​ទៅការ​ផ្តួល​រំលំរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ ប៉ុល ព​ត ដែល​កិច្ច​ប្រ​ជុំនេះ បាន​ប្រ​ព្រឹត្តិទៅក្រោម អធិប​តីភាព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ព្រ​ម​ទាំង​មាន​ការ​ចូល​រួម​ពី ឯកឧត្ត​ម លោក​ជំទាវ​ជា រ​ដ្ឋ​លេខាធិការ អនុរ​ដ្ឋ​លេខាធិការ​នៅក្នុង​ក្រ​សួង ស្ថាប័ន​នានា និង​នាយ​ក​មាន​នៅ​ក្នុង​ក្រ​សួង​ការ​ពារ​ជាតិជាច្រើន​រូប​ទៀត។
    នៅក្នុងឱកាស​នោះ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ខៀវ ឆេន អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ដ្ឋាន​ន​យោបាយ និង​កិច្ច​ការ​ប​ទេស ក្រ​សួង​ការ​ពារ​ជាតិ បានអាន​សេច​ក្តីសំរេច​រ​ប​ស់រាជ​រ​ដ្ឋាភិបាល ស្តីពី​ការ​ប​ង្កើត គ​ណ​ក​ម្ម​ការ រៀប​ចំទិវានៃការ​ច​ង​ចាំ នែដំណើរ​ឆ្ពោះទៅរ​ក​ការ​ផ្តួល​រំលំរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ ប៉ុល ព​ត ដែល​នៅក្នុង​សេច​ក្តីសំរេច​រ​ប​ស់រាជ​រ​ដ្ឋាភិបាល បាន​តែង​តាំង ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ជាប្រ​ធាន​គ​ណៈក​ម្ម​ការ ព្រ​ម​ទាំង​អនុ​ប្រ​ធាន​គ​ណៈក​ម្ម​ការ និង​ស​មាជិក​ម​ក​ពីប​ណ្តាស្ថាប័ន​ក្រ​សួង​នានាចំនួន១៧រូប។
    នៅក្នុង​សេច​ក្តីសំរេច​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​បាន​សំរេច​ប​ង្កើត​លេខាធិការ​ដ្ឋាន និងអនុគ​ណ​ក​ម្ម​ការ​រៀប​ចំព្រឹត្តិការ​ណ៍ប្រ​វ​ត្តិសាស្ត្រ​រំលឹក​ខួប ៤០ឆ្នាំ ឌេល​នៅក្នុង​លេខាធិការ​ដ្ឋាន​នេះមាន ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ និង​កិច្ច​ការ​ប​រ​ទេស ក្រ​សួង​ការ​ពារ​ជាតិជាប្រ​ធាន និងអនុប្រ​ធាន និង​ស​មាជិក​ចំនួន៨រូប និង​ប​ង្កើតអនុគ​ណ​ក​ម្ម​ការ ពិធិការ ដែល​មាន ឯកឧត្ត​ម ឈិន កេត​នា អគ្គ​លេខាធិការ គ​ណ​ក​ម្មាធិការ​ជាតិ រៀប​ចំបុណ្យ​ជាតិ និង​អនុ​ជាតិ​ជាប្រ​ធាន ព្រ​ម​ទាំងអនុប្រ​ធាន និង​ស​មាជិក​ចំនួន៦រូប។ ដោយ​ឡែក អនុគ​ណៈក​ម្មាធិការ មាន ឯ.វ​ង្សី វិស្សុត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​សេដ្ឋ​កិច្ច និង​ហិរ​ញ្ញ​វ​ត្ថុជាប្រ​ធាន និងអនុគ​ណៈ​ក​ម្មាការ​ស​ន្តិ​សុខ​ស​ណ្តាប់ធ្នាប់សាធារ​ណៈ មាន ឯ. នាយឧត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេប​ញ្ជាការ​រ​ង និង​ជា​មេប​ញ្ជាការ ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស​ជាប្រ​ធាន​គ​ណ​ក​ម្មាការ។
    នៅក្នុងឱកាស​នោះ ឯ. ណឹម សុវ​ត្ថ បាន​រាយ​ការ​ណ៍ជូនអង្គ​ប្រ​ជុំអំពីស​ក​ម្ម​ភាព​ការ​ងារ​ធ្វើបាន និង​ត្រៀម​រៀប​ចំ ខ្លឹម​សារ​ព្រឹត្តិការ​ណ៍ប្រ​វ​ត្តិសាស្រ្ត​រំលឹក​ខួប៤០ឆ្នាំ ដោយ​បាន​ប​ញ្ជាក់ថាៈ ប​ន្ទ​ប់​ពី​ទ​ទួល​បាន​គោល​ការ​ណ៍ណែនាំពី ឯ. ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ក្រុម​ការ​ងារ​បាន​ចុះ​ស្រាវ​ជ្រាវ​ដ​ល់មូល​ដ្ឋាន​ក្នុង​ស្រុក​មេមុត ខេត្ត​ត្បូង​ឃ្មុំ តាំង​ពី៣ខែមុន ដែល​ស​ក​ម្ម​ភាព​ស្រាវ​ជ្រាវ មាន​ចារិក​ជាល​ក្ខ​ណៈប្រ​វ​ត្តិសាស្ត្រ។
    ឯ. បាន​ប​ញ្ជាក់ថាៈ ក្រុម​ការ​ងារ​ចុះស្រាវ​ជ្រាវ​បាន​ប​ង្កើត​ឡើង​នៅក្នុង​ខែមិនា ឆ្នាំ២០១៧ បាន​ចុះ​សិក្សាស្រាវ​ជ្រាវ​ពិនិត្យ​ភូមិសាស្ត្រ ក្នុង​ស្រុក​មេមុត ពីសាលាប​ឋ​ម​សិក្សាស​ម្តេច​តេជោ ហ៊ុន សែន កោះថ្មី ឆ្ពោះទៅកាន់ព្រំដែន​ក​ម្ពុជា វៀត​ណាម​ចំនួន៩លើក បាន​ចូល​សំភាស​ចំនួន ៣៥លើក និង​ប្រ​ជុំក្រុម​ការ​ងារ​ចំនួន១០លើក។ ទ​ន្ទឹម​នេះក្រុម​ការ​ងារ​បាន​រៀប​ចំការ​ងារ​ទាំង៥វិស័យ រួម​មានៈ​ខ្លឹម​សារ ស​ន្តិសុខ សាង​ស​ង់ ពិធិការ និង​ទំនាក់ទំន​ង​ទូទៅ។
    នៅក្នុងឱកាស​នេះ ឯ. ឧត្ត​ម​សេនីយ៍ទោ សឿន រឿត នាយ​ក​រ​ង នាយ​ក​ដ្ឋាន វិស្វ​ក​ម្ម ក្រ​សួង​ការ​ពារ​ជាតិ ដែល​មាន​ភារ​កិច្ច ស្ថាប​នាផ្លូវ ស្តារ​ទីតាំង​ចុះយ​ន្ត​ហោះ នៅទីតាំង​ប្រ​វ​ត្តិសាស្ត្រ​ស្រុក​មេមុត ខេត្ត​ត្បូង​ឃ្មុំ ក៏បាន​រាយ​ការ​ណ៍ជូន​កិច្ច​ប្រ​ជុំអំពីល​ទ្ធ​ផ​ល​ការ​ងារ ដែល​កំលាំង​វិស្វ​ក​ម្ម សំរេច​បាន​នារ​យៈ​ពេល​ក​ន្ល​ង​ម​ក្នុង​ការ​ស្ថាប​នាផ្លូវ​ថ្មីក្រាល​គ្រួស​ក្រ​ហ​ម​ប្រ​វែង៤គីឡូម៉ែត្រ ខ្ន​ង​លើ ៩ម៉ែត្រ ក្រាល​គ្រួស​ក្រ​ហ​ម​កំរាស់២០ស​ង់ទីម៉ែត្រ និង​ដាក់លូ៤ក​ន្លែង​ល​ទ្ធ​ផ​ល​សំរេច​បាន៧៥% សំរាប់ទីតាំង​ចុះច​ត ឧទ្ធ​ភិគ​ច​ក្រ ទីលាន​សំណេះសំណាល ចំណ​ត​រ​ថ​យ​ន្ត ដែល​ម​ក​ដ​ល់ពេល​នេះសំរេច​បាន ៩៥%។ ក្រៅ​ពីនេះក​ង​វិស្វ​ក​ម្ម​ក៏បាន​ជួស​ជុល​កែលំអរ​ផ្លូវ​ក្រាល​គ្រួស​ក្រ​ហ​ម ប្រ​វែង១៦៥០០ម៉ែត្រ សំរេច​បាន​៧០%។ ចំណែកឯទីតាំង​សំណេះសំណាល ចំណ​ត​រ​ថ​យ​ន្ត សំរាប់ប្រ​តិភូ ធ្វើដំណើរ​ឆ្ល​ង​កាត់ព្រំដែន​សំរេច​បាន៧០%។ កិច្ច​ប្រ​ជុំក៏បាន​ធ្វើការ​ពិភាក្សាគ្នាផ​ង​ដែរ ដោយ​មាន​ការ​ចូល​រួម​ពីផ្នែក​គ​ណៈ​ក​ម្ម​ការ​ស​ន្តិសុខ​នានា និង​ពិធិការ។
    មាន​ប្រ​សាស​ន៍នៅក្នុងឱកាស​នោះ ឯ. ទៀ បាញ់ បាន​ចាត់ទុក​ការ​រៀប​ចំពិធីប្រារ​ព្ធ​ទិវា​នៃការ​រំលឹក​នៃដំណើរ​ឆ្ពោះទៅការ​ផ្តួល​រំលំរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ ប៉ុល ព​ត ជាព្រឹត្តិការ​ប្រ​វ​ត្តិសាស្ត្រ​មួយ ដែល​ចារិក​ទុក​ជាប្រ​វ​ត្តិសាស្ត្រ​សំរាប់ពេល​ខាង​មុខ។ ឯ. បាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះក្រុម​ចុះសិក្សា​ស្រាវ​ជ្រាវ ដែល​បាន​ខិត​ខំបំពេញ​ការ​ងារ​ដ៏មាន​ត​ម្លៃនេះ នារ​យៈពេល​ក​ន្ល​ង និង​បាន​ការ​ស​សើរ​ដោយ​ក​ង​កំលាំង​វិស្វ​ក​ម្ម​ដេល​បាន​ខិត​ខំធ្វើការ​ស្ថាប​នាផ្លូវ​ទាំង​យ​ប់ ទាំង​ថ្ងៃ ដើម្បីឈាន​ទៅសំរេច​តាម​ផែន​ការ​​ដែល​ប្រ​គ​ល់ជូន។ ឯ. ទៀ បាញ់ ក៏បាន​ជំរុញ​ដ​ល់ អនុគ​ណៈក​ម្ម​ការ​ទាំងអស់អោយ​ប​ន្ត អនុវ​ត្ត​ភារ​កិច្ច ដើម្បីធ្វើយ៉ាង​ណាអោយ​ការ​រៀប​ចំពិធីរំលឹក​ព្រឹត្ត​ការ​ណ៍ប្រ​វ​ត្ត​សាស្ត្រ​នេះប្រ​ព្រឹត្តិទៅទ​ទួល​បាន​ល​ទ្វ​ផ​ល្អ។

កិច្ច​ប្រ​ជុំឆ្ល​ង​សេច​ក្តីព្រាង​រ​បាយ​ការ​ណ៍បូក​ស​រុប​ការ​ងារ​ខែ ឧស​ភា និង​ទិស​ដៅអនុវ​ត្ត ខែមិថុនា ឆ្នាំ២០១៧
កិច្ច​ប្រ​ជុំឆ្ល​ង​រ​បាយ​ការ​ណ៍បូក​ស​រុប​ការ​ងារ​​ខែឧស​ភា និង​ទិស​ដៅ​អនុវ​ត្ត​ខែមិថុនា ​ឆ្នាំ២០១៧ បាន​ប្រ​ព្រឹត​ទៅនាព្រឹក​ថ្ងៃទី៣១ ខែឧស​ភា​ ក្រោមអធិប​តីភាព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ និង​មាន​ការអញ្ជើញ​ចូល​រួម​ពីសំណាក់ឯកឧត្ត​ម លោក​ជំទាវ រ​ដ្ឋ​លេខាធិការ អនុរ​ដ្ឋ​លេខាធិការ អគ្គ​មេប​ញ្ជាការ​រ​ង​នៃខ.ភ.ម អគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន,នាយ​ក នាយ​ក​រ​ង​នាយ​ក​ដ្ឋាន​និង​ស្ថាប័ន​ចំណុះ​ក្រ​សួង​ការ​ពារ​ជាតិ អគ្គ​ប​ញ្ជាការ​ដ្ឋាន​នៃខ.ភ.ម​ជាច្រើន​រូប​ទៀត។
ក្នុង​រ​បាយ​ការ​ណ៍បូក​ស​រុប​បានឲ្យ​ដឹង​ថាក្នុង​ខែឧស​ភាឆ្នាំ២០១៧ក​ន្ល​ង​ទៅនេះខ.ភ.ម​បាន​ប​ន្ត​ព​ង្រឹង​ខឿន​ការ​ពារ​ជាតិនៅតាម​តំប​ន់ព្រំដែន​និង​ប​ណ្តាកោះ​មួយ​ចំនួន​កែស​ម្រួល​ក​ម្លាំង​ការ​ពារ​ព្រំដែន ធ្វើការ​តាម​ដាន​ក្តាប់​នូវ​​រាល់ស​ភាព​ការ​ណ៍​ប្រែប្រួល និង​ធ្វើការ​ល្បាត​ត្រួត​ពិនិត្យ​ការ​ពារ​ភូមិសាស្ត្រ​ទ​ទួល​ខុស​ត្រូវ​រ​ប​ស់​ខ្លួន​ជាប់​ជា​ប្រ​ចាំព្រ​ម​ទាំង​បាន​ប​ន្ត​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អជាមួយ​ប្រ​ទេស​ជិត​ខាង ដោះស្រាយ​ប​ញ្ហា​ផ្សេងៗ​ដែល​កើត​ឡើង​ដោយ​ស​ន្តិវិធី។ ទ​ន្ទឹម​នឹង​​នេះបាន​ម្ចាស់ការ និង​ស​ហ​ការ​ចូល​រួម​ព​ង្រឹង​ការអនុវ​ត្ត​ច្បាប់ ក​សាង​ភូមិ-ឃុំមាន​សុវ​ត្ថិភាព ធ្វើការ​ប​ង្ការ​និង​ប​ង្រាប​នូវ​រាល់​ប​ទ​ល្មើស​គ្រ​ប់​ប្រ​ភេទ ភាព​អនាធិប​តេយ្យ​នានា ការ​ពារ​ស​ន្តិសុខ ស​ណ្តាប់ធ្នាប់​សាធារ​ណៈ ការ​ពារ​គ​ណៈប្រ​តិភូជាតិ និងអន្ត​រ​ជាតិនានាបាន​ល្អ​ប្រ​សើរ ពិសេស​ចូល​រួម​ស​ហ​ការ​ការ​ពារ​ស​ន្តិសុខ ការ​ឃោស​នា​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំស​ង្កាត់អាណ​ត្តិទី៤ ។
ទ​ន្ទឹម​នឹង​នេះ អង្គ​ប្រ​ជុំ​បាន​ពិភាក្សា​​ផ្លាស់ប្តូរ​យោប​ល់ដោយ​មាន​យ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់​ទៅ​លើ​ផែន​ការ​ទិស​ដៅអនុវ​ត្ត​ខែមិថុនា ឆ្នាំ២០១៧ ក្នុង​នោះការ​យ​ក​ចិត្ត​ទុក​ដាក់រ​ក្សា​ការ​ពារ​ស​ន្តិសុខឲ្យ​បាន​ល្អ ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំស​ង្កាត់អាណ​ត្តិទី៤ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និង​ព​ង្រឹង​ការ​គ្រ​ប់គ្រ​ង ដឹក​នាំប​ញ្ជា និង​ប​ង្រឹង​ស្មារ​តី​យោធិន​នៅក្នុង​ការ​គោរ​ព​ច្បាប់នានារ​ប​ស់រ​ដ្ឋ ព្រ​ម​ទាំង​​ធ្វើការ​កែល​ម្អនិង​ព​ង្រឹង​គុណ​ភាព​ការ​ងារ​គ្រ​ប់វិស័យ ដើម្បីឈាន​ទៅស​ម្រេច​ស្នាដៃថ្មីៗចំពោះ​មុខ​ថែម​ទៀត​ជូន​ជាតិ​មាតុភូមិ៕

ឯក​ត្ត​មឧ ទៀ បាញ់ ជួបអនុរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​ឡាវ
ក្នុងឱកាស​បំពេញ​ទ​ស្ស​ន​កិច្ច​ជាផ្លូវ​ការ​នៅព្រះរាជាណាច​ក្រ​ក​ម្ពុជា ឯ.ឧ ឧត្ត​ម​សេនីយ៍ទោ ស៊ូវ៉ន លឿង​ប៊ុន​មី អនុរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស និង​ជាអគ្គ​សេនាធិការ នៃក​ង​ទ័ព​ប្រ​ជាជ​ន​ឡាវ បានអញ្ជើញ​​ចូល​ជួប​ស​ម្តែង​ការ​គួរ​ជាមួយ​នឹង ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា នារ​សៀល​ថ្ងៃទី២៦ ខែឧស​ភា ​ ឆ្នាំ២០១៧​ នាទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ រាជ​ធានីភ្នំពេញ។
ក្នុង​កិច្ច​ជំនួប​នោះ ឯ.ឧ ឧត្ត​ម​សេនីយ៍ទោ ស៊ូវ៉ន លឿង​ប៊ុន​មី អនុរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស និង​ជាអគ្គ​សេនាធិការ នៃក​ង​ទ័ព​ប្រ​ជាជ​ន​ឡាវ និងឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ​ បាន​ពិភាក្សាផ្លាស់ប្តូរ​នូវ​ទ​ស្ស​នៈទៅវិញ​ទៅម​ក អំពីស​ភាព​ការ​ណ៍​ជាតិ អន្ត​រ​ជាតិ ​​នៅក្នុង​តំប​ន់នាពេល​ប​ច្ចុប្ប​ន្ន​និង​ទៅអនាគ​ត ជាពិសេសអំពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អ​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិ នៃប្រ​ទេស​ទាំង​ពីរ​នាពេល​ក​ន្ល​ង​ម​ក​នេះ។
ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ចាត់ទុក​វ​ត្ត​មាន​រ​ប​ស់ឯ.ឧ ឧត្ត​ម​សេនីយ៍ទោ ស៊ូវ៉ន លឿង​ប៊ុន​មី អនុរ​ដ្ឋ​ម​ន្ត្រី​​ក្រ​សួង​ការ​ពារ​ប្រ​ទេស និង​ជាអគ្គ​សេនាធិការ នៃក​ង​ទ័ព​ប្រ​ជាជ​ន​ឡាវ នៅក​ម្ពុជា​​នាពេល​នេះបាន​នាំម​ក​នូវ​ការ​ព​ង្រឹង​ព​ង្រីក​ចំណ​ង​មិត្ត​ភាព សាម​គ្គីភាព និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិកា​រ​​ទ្វេរ​ឡើង​ថែម​ទៀត​រ​វាង​ក​ង​ទ័ព នៃ​ប្រ​ទេស​ទាំង​ពីរ​​ក​ម្ពុជា-​ឡាវ​ត​ទៅមុខ​ទៀត​។ ឯ.ឧ ទៀបាញ់ ក៏បាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះកិច្ច​ស​ហ​ប្រ​តិប​ត្តិការ នៃ​ក្រ​សួង​ការ​ពារ​ជាតិ ក​ង​ទ័ព​នៃប្រ​ទេស​ទាំង​ពីរ និង​ប្រ​ក​ប​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ជាទីបំផុត ក្នុង​នោះ​ការ​ស​ហ​ការ​ដោះស្រាយ​ស​ន្តិសុខ និង​ប​ញ្ហាព្រំដែន​ទាំង​ពីរ​ប្រ​ក​ប​ដោយ​ស​ន្តិវិធី។
ឯ.ឧ ឧត្ត​ម​សេនីយ៍ទោ ស៊ូវ៉ន លឿង​ប៊ុន​មី អនុរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស និង​ជា​អគ្គ​សេនាធិការ នៃក​ង​ទ័ព​ប្រ​ជាជ​ន​ឡាវ បាន​មាន​ប្រ​សាស​ន៍ដោយ​បាន​កោត​ស​រ​សើរ​ចំពោះការ​វិវ​ត្ត​ន៍រីក​ច​ម្រើន និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​នៃប្រ​ទេស​ទាំង​ពីរ​ឡាវ និង​ក​ម្ពុជា ហើយឯកឧត្ត​ម​ស​ង្ឃឹម​ថា ក្រោម​ការ​ដឹក​នាំរ​ប​ស់​ស​ម្តេច​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីតេជោ ហ៊ុន​សែន, ក​ម្ពុជាពិត​ជាមាន​ការអភិវ​ឌ្ឍ​ន៍និង​រីក​ច​ម្រើន។ ឯ.ឧ ក៏បាន​ប​ញ្ជាក់​ជំហ​រ​ដ៏​រឹង​មាំ​រ​ប​ស់ឡាវ ក្នុង​ការ​ធ្វើកិច្ច​ស​ហ្រ​តិប​ត្តិការ​ដ៏ល្អជាមួយ​នឹង​ប្រ​ទេស​ក​ម្ពុជា ហើយ​បាន​គូស​ប​ញ្ជាក់​ថា ចំណ​ង​មិត្ត​ភាព សាម​គ្គីភាព​ឡាវ និង​ក​ម្ពុជាស្ថិត​ស្ថេរ​ជាអម​ត​ក​ដែល​មិនអាចអ្ន​ក​ណាបំបែក​បាន​ឡើយ។
ភាគីទាំង​ពីរ ក៏បានឯក​ភាព​គ្នាផ​ង​ដែរ ក្នុង​ការ​ប​ង្កើន​ជំនឿជឿទុក​ចិត្ត​គ្នា រ​ក្សានូវ​ស្ថេរ​ភាព ស​ន្តិសុខ ដើម្បី​អភិវ​ឌ្ឍ​ន៍ប្រ​ទេស​ទាំង​ពីរ, ប្រ​ឆាំង​រាល់ឧបាយ​ក​ល​រ​ប​ស់អមិត្ត រួម​គ្នាក​សាង​អភិវ​ឌ្ឍ​ន៍ក​ង​ទ័ព​ទាំង​ពីរ ឲ្យ​មាន​ការ​រីក​ច​ម្រើន​ឡើង។

ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៏​ ទៀ​ បាញ់​ ប្រ​គ​ល់​ប័ណ្ណ​ក​ម្ម​សិទ្ធ​ស​ម្គាល់​ម្ចាស់​អច​ល​ន​វ​ត្ថុ​ ជូន​ព​ល​រ​ដ្ឋ​២ភូមិក្នុង​ ខេត្ត​សៀម​រាប​
       ឯកឧត្ត​ម​​ នាយ​ឧត្ត​ម​សេនីយ៏​​ ទៀ​ បាញ់​ ​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​​ រ​ដ្ឋ​ម​ន្ដ្រី​ក្រ​សួង​ការ​ពារ​ជាតិ​ និង​ជាប្រ​ធាន​ក្រុ​ម​ការ​ងារ​ថ្នា​ក់ជា​តិ​ចុះ​ជួយ​ខេត្ត​សៀម​រាប​ នៅរ​សៀល​ថ្ងៃ​ទី២​៤ ​ខែឧស​ភា​ ឆ្នាំ២០១៧​នេះ ​អញ្ជើញ​ចុះផ្ទា​ល់ប្រ​គ​ល់ប័ណ្ណ​ក​ម្ម​សិទ្ធ​សំគាល់​ម្ចាស់​អច​ល​ន​វ​ត្ថុ​ជូន​ប្រ​ជា​ព​ល​​រ​ដ្ឋ​២​ភូមិ​ក្នុង​ស​ង្កាត់​ជ្រា​វ ​ និង​ដី​ប​រិវេណ​វិទ្យាល័យ​អង្គ​រ​ ក្រុង​សៀម​រាប​ ដែល​ក្នុង​ពិធី​នេះក៏មាន​ការ​ចូល​រួម​ពី​សំណាក់​  ឯកឧត្ត​ម​ ឃឹម ប៊ុន​សុង​ អភិបាល​ខេត្ត​សៀម​រា​ប និង​ម​ន្ដ្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​ផ​ង​ដែរ​។

      ​​យោង​តាម​លោក ​ហ៊ី សាយ ​ប្រ​ធាន​ម​ន្ទី​រ​រៀប​ចំ​ដែន​ដីន​គ​រូប​នីយ​ក​ម្ម​ សំណ​ង់ ​និង​សុរិយោ​ដី​ខេត្ត ​បាន​ឲ្យ​ដឹង​ថា ​​ក្រោយ​ពី​ល​ទ្ធ​ផ​ល​នៃ​ការ​ចុះស្រ​ង់ទិន្ន​ន័យ​ ស​ម្រេច ​ផ្ត​ល់​ជូន​នៅពេ​ល​នេះ​ គឺ​ជូន​ទៅប្រ​ជាព​ល​រ​ដ្ឋ​នៅ​ភូមិតាចេក​ ក្បាល​ដី​ស​រុប​ចំនួន​១,៤៥១​ក្បាល​ដី​ វិញ្ញាប​ណ្ណ​ប​ត្រ​ស​ម្គាល់​ម្ចាស់​អច​ល​ន​វ​ត្ថុ​ ដែល​ត្រូវ​ផ្ត​ល់​ជូន​ចំនួន​៩៧៤ប័​ណ្ណ ក្នុ​ង​ភូមិ​បុស្ស​ក្រ​ឡាញ់ ​ក្បាល​ដី​ស​រុប​ចំនួន​១,៥២២​ក្បាល​ដី​ វិញ្ញាប​ណ្ណ​ប​ត្រ​ស​ម្គាល់​ម្ចាស់​អច​ល​ន​វ​ត្ថុដែល​ត្រូវ​ផ្ត​ល់​ជូន​ចំនួន​​៩១៥​ប័ណ្ណ ​និង​ដី​នៅប​រិវេណ​វិ​ទ្យាល័យអង្គ​រ ១១៦​ប័ណ្ណ។ ​ដោ​យ​ឡែ​ក ​ចំពោះ​ក្បាល​ដីដែល​គ្មាន​ទិន្ន​ន័យ​ ម​ន្ទី​រ​នឹង​ស​ហ​ការ​ទំនាក់​ទំន​​ង​ជា​មួយ​ម្ចា​ស់ក្បា​ល​ដី​ឲ្យ​ម​ក​ធ្វើ​កា​រ​ចុះប​ញ្ជី​ និង​ប​ន្ត​ដោះ​ស្រាយ​ប​ញ្ហា​ដែល​នៅ​សេស​ស​ល់​ស្រ​ប​តាម​និតិវិធី​ ដើម្បី​ចេញ​វិញ្ញាប​ណ្ណ​ប​ត្រ​ស​ម្គាល់​ម្ចាស់​អច​ល​ន​វ​ត្ថុ​ជូន​នា​ពេល​ឆា​ប់​ៗ​។​

      ជា​មួយ​គ្នានោះ​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ដ្រី ​​ទៀ បាញ់ ​បាន​ចូល​រួមអបអរ​សាទ​រ​ជា​មួយ​ប្រ​ជាព​ល​រ​ដ្ឋ​ ដែល​ទ​ទួល​បា​ន​ប័ណ្ណ​ក​ម្ម​សិទ្ធ​ស​ម្គាល់​ម្ចាស់​អច​ល​ន​ទ្រ​ព្យ ​ដែល​ជាក​ម្ម​សិទ្ធ​ស្រ​ប​ច្បាប់​ ​ព្រោះ​ថាប​ង​ប្អូន​មាន​សិទ្ធ​ពេញ​លេញ​អាច​យ​ក​ទៅប្រើ​ប្រាស់​បា​ន​ ដើម្បីលើក​ស្ទួយ​ជីវ​ភាព​ប្រ​ចាំថ្ងៃ​រ​ប​ស់​ខ្លួន ​ឲ្យ​កាន់​តែប្រ​សើរ​ឡើង​ថែម​ទៀត ​និង​ធានាបា​ន​នូវ​សុវ​ត្ថិភាព​ ក្នុ​ង​ការ​កាន់​កាប់​ក្លាយ​ជា​ម្ចាស់​ដី​ពិត​ប្រាក​ដ​ ដោយ​គ្មាន​ជ​ន​ណា​អាច​ម​ក​រំលោភ​បំពាន​ ឬ​ធ្វើការ​ដ​ក​ហូត​បាន​ឡើយ​។​

      ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ដ្រី ​បាន​ប​ញ្ជាក់​យ៉ាង​ដូច្នេះថា​ «ទំរាំ​នឹង​ម​ន្ត្រី​ជំនាញ​ និង​អាជ្ញាធ​រ​ពាក់​ព័ន្ធ​ស​ម្រេច​ចេញ​ផ្ត​ល់ប​ណ្ណ័ក​ម្ម​សិ​ទ្ធ​ជូ​ន​នៅ​ពេល​នេះ​ដោយ​សារ​ដីតំ​ប​ន់នេះ​ ​មាន​ជាប់​ពាក់​ព័ន្ធ​ទៅនឹ​ង​និ​តិវិធី​ជា​ច្រើន​ ជា​​ពិសេស​ក្រោ​យ​ការ​ប​ង្កើតអាជ្ញាធ​រ​បឹង​ទ​ន្លេ​សាប ​ព្រោះអា​ជ្ញាធ​រ​នី​មួយ​ៗ​ គេការ​ពារ​ និ​ងអនុវ​ត្ត​ទៅ​តាម​តួ​នាទីភា​រ​កិ​ច្ច ដើម្បីអភិរ​ក្ស​ក្នុង​តំប​ន់​មួយ​ចំ​នួន ​ដែល​អាជ្ញា​ធ​រ​នោះ​គ្រ​ប់គ្រ​ង ​ជាពិសេស​បឹង​ទ​ន្លេ​សាប ​ដែល​ជាស​ម្ប​ត្តិធ​ម្ម​ជាតិ​ដ៏មា​ន​សារៈប្រ​យោជ​ន៍​ ដូច្នេះ​​ការ​ចេញ​ប័​ណ្ណ​ក​ម្ម​សិ​ទ្ធ​ជូន​ប្រ​ជាព​ល​រ​ដ្ឋ​ទាម​ទារឲ្យ​មាន​ការ​សិក្សា ផ្ទៀង​ផ្ទាត់​ប្រ​ក​ប​ដោយ​ការ​យ​ក​ចិត្ត​ទុ​ក​ដាក់ ​និង​ទ​ទួល​ខុ​ស​ត្រូ​វ​ខ្ព​ស់»។​

      លោក ទៀ ​បាញ់​ ​ប​ន្ថែម​ថា​ ​​ដូច​ដែល​ប​ង​ប្អូន​ដឹ​ង​ស្រាប់ហើយ​នៅ​ក្នុង​ក្រុ​ង​សៀ​​ម​រាប ប្រ​មូល​ផ្តុំទៅ​ដោយ​បុរាណ​ដ្ឋា​ន​រ​ប​ស់បុ​ព្វ​បុរ​ស​ខ្មែរ​ ​នេះ​ជាប​ញ្ហា​ស្មុ​គ្រ​ស្មាញ​បំផុ​ត​ក្នុង​រ​យៈ​ពេល​ក​ន្ល​ង​ម​ក​យ៉ាង​ណាក៏​ដោយ​ម​ន្ត្រី​ថ្នាក់ដឹ​ក​នាំ​អ​ង្គ​ភាព​ស្ថាប័ន​ពាក់ព័ន្ធ​គ្រ​ប់ជា​ន់ថ្នាក់​បាន​ប្រឹ​ង​ប្រែង​រិះ​រ​ក​វិធីគ្រ​ប់​បែប​យ៉ា​ង​ដើម្បី​គិត​គូរ​ធ្វើ​យ៉ាង​ណាឲ្យ​ប​ង​ប្អូន​ដែល​រ​ស់នៅ​តាំង​ពីយូរ​ល​ង់​ណា​ស់ម​ក​ហើយ​បាន​ទ​ទួល​នូវ​សិទ្ធ​ពេញ​លេ​ញ​តាម​ផ្លូវ​ច្បាប់ ​និង​មាន​ឱកា​ស​ក្នុង​កា​រ​ចាត់​ចែង​ទ្រ​ព្យ​ស​ម្ប​ត្តិ​​​ទៅ​​ឲ្យ​កូន​ចៅ​ជំ​នា​ន់​​ក្រោយៗ​ ​រ​ប​ស់​ខ្លួន​ទៅតា​ម​កា​រ​រី​ក​ច​ម្រើ​ន​រ​ប​ស់​ស​ង្គ​ម​ជា​តិ​។​

      ​ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ​ទៀ បាញ់​ បាន​ស​ង្ក​ត់ធ្ង​ន់ថា​ ​ការ​ផ្ត​ល់​វិញ្ញាប័ណ្ណ​ប​ត្រ​ស​ម្គាល់​ម្ចាស់អ​ច​ល​ន​វ​ត្ថុ​នៅ​ពេល​នេះ​ ជា​ការ​ប​ញ្ជាក់​ឲ្យ​ឃើញ​ពី​​ការ​យ​ក​ចិត្ត​ទុ​ក​ដា​ក់​ ​អ​នុវ​ត្ត​ការ​ងារ​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធិភាព​ រ​ប​ស់រា​ជ​រ​ដ្ឋាភិបាល​ ទៅ​តាម​អនុក្រិត​ស្តីពី​ការ​ធ្វើ​ស​ម្ប​ទាន​ក​ម្ម​ជា​ក​ម្ម​សិទ្ធ​ជូន​ប្រ​ជាព​ល​រ​ដ្ឋ​ ដែល​បាន​កាន់កា​ប់​ប្រើប្រា​ស់​ ​និង​ដាំ​ដុះជាក់ស្តែង ​ហើ​យ​ប​ច្ចុប្ប​ន្ន ​រាជ​រ​ដ្ឋាភិបាល​ក្រោម​ការ​ដឹ​ក​នាំ​រ​ប​ស់ ស​ម្តេច​តេជោ​ ហ៊ុន សែន​ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា​ បាន​និង​កំពុង​យ​ក​ចិត្ត​ទុ​​ក​ដាក់ ​គិត​គូ​រ​យ៉ាង​ច្បាស់និង​ដោយ​ប្រ​យ័ត្ន​ប្រ​យែង​ក្នុង​កា​រ​ថែ​រ​ក្សាការ​ពា​រ អភិរ​ក្ស​និង​អភិវ​ឌ្ឍ​ន៍ធ្វើ​យ៉ាង​ណារ​ក្សា​តុល្យ​ភាព​រ​វាង​ការ​អភិវ​ឌ្ឍ​និង​កា​រអភិរ​ក្ស​សំដៅ​ទាញ​យ​ក​ផ​ល​ប្រ​យោជ​ន៍​ស​ម​ស្រ​ប ស​ម្រាប់​ការអភិវ​ឌ្ឍ​ប្រ​ទេស ​និង​ផ្ទេរ​ម​រ​ត​ក​ដ៍​មាន​ត​ម្លៃ​នេះ​ទៅ​ម​នុស្ស​ជំនាន់​ក្រោយៗទៀ​ត។ ដោយ​ឡែក​ចំពោះក្បាល​ដីដែល​ នៅសេ​ស​ស​ល់​ដើម្បីឲ្យ​ផ្លូវ​ច្បាប់ទ​ទួល​ស្គា​ល់ម្ចាស់អច​ល​ន​វ​ត្ថុពេញ​លេញ​បា​ន ​គឺ​ត្រូវ​ការ​ភា​ព​ច្បាស់លាស់​ ត្រូវ​តែប​ន្ត​សិ​ក្សា​ ​ពិ​ភាក្សា ​ផ្ទៀង​ផ្ទាត់​យ៉ាង​លំអិត​ ដើម្បី​ឲ្យ​ម្ចា​ស់ក​ម្ម​សិទ្ធ​ទ​ទួល​បាន​សិទ្ធ​កា​ន់កាប់ស្រ​ប​ និង​ត្រឹម​ត្រូវ​​តាម​ផ្លូវ​ច្បាប់​៕​​​​