ព័ត៌មាន

ស​ព​ក​ង​ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជា៤រូប ដែល​បាន​ព​លីនៅអាហ្វ្រិក​ក​ណ្ដាល បាន​ប​ញ្ជូន​ម​ក​ដ​ល់ក​ម្ពុជាវិញ
ស​ព​ក​ង​ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជា ទាំង៤រូប ដែល​បាន​ព​លី ដោយ​ការ​វាយ​ប្រ​ហារ ពីក្រុមឧទ្ទាម​នៅ សាធា​រ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល ​បាន​ប​ញ្ជូន​តាម​យ​ន្ត​ហោះពិសេស ម​ក​ដ​ល់ក​ម្ពុជាវិញ កាល​ពី យ​ប់ថ្ងៃ អាទិត្យ​ម្សិល​មិញ​ដោយ​មាន​ពិធីទ​ទួល​និង​គោរ​ព​វិញ្ញាណ​ក្ខ​ន្ធ យ៉ាងអធិកអធ​ម​ប្រ​ក​ប​ដោយ​កិត្តិយ​ស។
        ស​ម្តេច​អគ្គ​ម​ហាសេនាប​តីតេជោ នាយឧត្ត​ម​សេនីយ៍​ផុត​លេខ ​ផ្កាយ​មាស៥ ​ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីក​ម្ពុជា រួម​ជាមួយ ឥស្ស​រ​ជ​ន​ជាន់ខ្ព​ស់ជា ស​មាជិក ស​មាជិកា រាជ​រ​ដ្ឋាភិបាល, ថ្នាក់ដឹក​នាំ និង​នាយ​ទាហាន​ជាន់ខ្ព​ស់ ក្រ​សួង​ការ​ពារ​ជាតិ, អគ្គ​ប​ញ្ជាការ និងឥស្ស​រ​ជ​ន​ជាតិ អន្ត​រ​ជាតិ ឯទៀត ដោយ​រួម​មាន លោក​ស្រី គ្លែរ ឌើវ៉ារ៉ែន (Claire de Varennes) អ្ន​ក​ស​ម្រ​ប​ស​ម្រួល អង្គ​ការ ស​ហ​ប្រ​ជាជាតិប្រ​ចាំក​ម្ពុជា និង​ប​ណ្តាអង្គ​ទូត, សេនានុព័ន្ធ និងអនុព័ន្ធ​យោធាប្រ​ទេស​នានា បាន អញ្ជើញ​ចូល​រួម​ពិធីដ៏ក្រៀម​ក្រំនេះ  ដោយ​នៅមុន​ពេល ស​ព​ប​ញ្ជូន​ម​ក​ដ​ល់ ស​ម្តេច​តេជោ ក៏​បាន ឆ្លៀត​ពេល​ផ្ត​ល់ក​ម្លាំង​ចិត្ត ​ជួប​សួរ​សុខ​ទុក្ខ ​ជាមួយ​ក្រុម​គ្រួសារ​នៃស​ព ដោយ​សំដែង​នូវ​សេច​ក្ដី សោក​ស្តាយ និង​ចូល​រួម​រ​ម្លែក​នូវ​ម​រ​ណ​ទុក្ខ ដ៏សែន​ក្រៀម​ក្រំ ជាមួយ​គ្រួសារ​នៃស​ព ។
    នេះគឺជាលើក​ទីមួយ​ហើយ ដែល​ក​ង​ក​ម្លាំង​រ​ប​ស់ក​ម្ពុជា បាន​ព​លីជីវិត ដោយ​ការ​វាយ​ប្រ​ហារ ពីក្រុមឧទ្ទាម ចាប់តាំង​ពីក​ម្ពុជា បាន​ប​ញ្ជូន ក​ង​ក​ម្លាំង ទៅចូល​រួម​រ​ក្សាស​ន្តិភាព ក្រោម​ឆ័ត្រ​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ តាំង​ពីឆ្នាំ ២០០៦ ម​ក​នោះ ។​
    សូម​រំលឹក​ថា កាល​ពីវេលាម៉ោង​ប្រ​មាណ១រំល​ងអាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី៩ខែឧស​ភា ក​ន្ល​ង​ទៅ ក​ង​ក​ម្លាំង​មួក​ខៀវ​រ​ប​ស់ក​ម្ពុជា ដែល​ប​ម្រើការ​ងារ​នៅប្រ​ទេសអាហ្រ្វិក​ក​ណ្តាល បាន​រ​ង​ការ​វាយ​ប្រ​ហារ ពីក្រុមឧទ្ទាម ប​ណ្ដាលឱ្យ ព​លី៤នាក់ និង​រ​បួស​ម្នាក់ ។ ក​ង​ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជា ដែល​បាន ព​លីជីវិត រួម​មាន៖ អនុសេនីយ៍ទោ អ៊ឹម សំ ជាបុគ្គ​លិក​បើក​ប​រ ប៊ុល​ដូហ្ស៊ើរ, អនុសេនីយ៍ឯក ម៉ៅ អេង ជាបុគ្គ​លិក​ពេទ្យ, ព្រិន្ទ​បាល​ទោ ស៊ាង ន​រិន្ទ ជំនួយ​ការ​ត្រួត​ពិនិត្យ​គុណ​ភាព និង ព្រិន្ទ​បាល​ទោ មុំ តុលា ជំនួយ​ការ​បើក​ប​រអេស្ការ​វ៉ាទ័រ ។ ស​ព​យុទ្ធ​ជ​ន​ព​លីទាំង៤រូប ត្រូវ​បាន​ប​ញ្ជូន​ទៅតាម គ្រួសារ នីមួយៗ​ ដើម្បីរៀប​ចំពិធីបុណ្យ តាម​ការ​ស្នើសុំ រ​ប​ស់គ្រួសារ​នៃស​ព ដោយ​មាន​ការ​ជួយ ឧប​ត្ថ​ម្ភ ពីក្រ​សួង​ការ​ពារ​ជាតិ ទាំង​នៅរាជ​ធានី ភ្នំពេញ, ខេត្ត​ស្វាយ​រៀង, ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​សៀម​រាប ។
    ក​ន្ល​ង​ទៅនេះ ឯកឧត្ដ​ម សែម សុវ​ណ្ណី អគ្គ​នាយ​ក នៃម​ជ្ឈ​ម​ណ្ឌ​ល ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព បោស​សំអាត​មីន​និង​គ្រាន់មិន​ទាន់ផ្ទុះ បានឲ្យ​ដឹង​ដែរ​ថា ស​ព​វីរៈយុទ្ធ​ជ​ន​ទាំង៤រូប នឹង​ទ​ទួល​បាន សំណ​ង ប្រ​មាណ៧ម៉ឺន​ដុល្លារ​ក្នុង​មួយ​ស​ព ពីអង្គ​ការ​ស​ហ​ប្រ​ជាជាតិ ។
        សូម​រ​ម្លឹក​ដែរ​ថា ពាក់ព័ន្ធ​នឹង​ព​លីក​ម្ម​នេះ កាល​ពីថ្ងៃទី ១០ឧស​ភាក​ន្ល​ង​ទៅថា ស​ម្តេច​តេជោ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី បានអំពាវ​នាវ​ដ​ល់ សេនាធិការ រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ នៅអាហ្វ្រិក​ក​ណ្ដាល ពិនិត្យ​ទៅលើការ​រៀប​ចំក​ម្លាំង​ឡើង​វិញ ដើម្បីចៀស​វាង​នូវឧប្ប​ត្តិហេតុ បែប​នេះទៀត ព្រោះថា ក​ម្លាំង រ​ប​ស់ក​ម្ពុជា ដែល​ប​ញ្ជូន​ទៅកាន់ទីនោះ មិន​មែន​ជាក​ម្លាំង ទៅដើម្បីប្រ​យុទ្ធ​ទេ, តែសុទ្ធ​តែ ជាក​ម្លាំង វិស្វ​ក​ម្ម ដែល​ត្រូវ​ធ្វើការ​ដោះមីន និង​ធ្វើការ​សាង​ស​ង់, ជួស​ជុល​ផ្លូវ និង​ព្រ​លាន​យ​ន្ត​ហោះ ។ ហើយ ស​ម្ដេច ក៏បាន​ប​ញ្ជាក់ទៅ អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ដែរ​ថា៖ ក​ម្ពុជាមិន​ថ​យ​ក្រោយ ហើយ​ស​ម្រេច​ចិត្ត ឈ​ប់ចូល​រួម​ប្រ​តិប​ត្តិការ រ​ក្សាស​ន្តិភាព​នោះទេ ផ្ទុយ​ទៅវិញ ក​ម្ពុជានឹង​ប​ង្កើន​ការ​ខិត​ខំ រ​ប​ស់ខ្លួន ដើម្បី ប​ញ្ជូន​ក​ម្លាំង​ប​ន្ត ទៅជួយ​ប​ណ្ដា ប្រ​ទេស​ជាមិត្ត , ដោយ​មិន​ចុះចាញ់ ចំពោះអំពើភេរ​វ​ក​ម្ម ហើយ​យើង ក៏មិន​ចុះចាញ់ ជាមួយ​នឹង​ការ​រំលោភ​បំពាន​ណាក៏ដោយ ។
    ស​ម្ដេច​តេជោ ក៏ស​ង្ឃឹម​ថា ក​ម្លាំង​ក​ម្ពុជា ដែល​កំពុង​ឈ​រ​ជើង នៅអាហ្វ្រិក​ក​ណ្ដាល, នៅ ម៉ាលី, នៅ ស៊ូដ​ង់ខាង​ត្បូង ក៏ដូច​ជានៅលីប​ង់ មិន​ត​ក់ស្លុត ចំពោះស​ភាព​ការ​ណ៍នេះទេ, ស​ម្ដេច ប​ញ្ជាក់ថា ប្រ​ជាជ​ន ១៥លាន​នាក់, ក​ង​ទ័ព​ប្រ​មាណ ១១ម៉ឺន​នាក់, ន​គ​រ​បាល​ប្រ​មាណ ជាង៦ម៉ឺន​នាក់ នៅឈ​រ ពីក្រោយ​និង​ត្រៀម​រៀប​ចំខ្លួន​ជាស្រេច ដើម្បីចេញ​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព​ជាប​ន្ត ហើយ​ក៏កំពុង ត្រៀម​រៀប​ចំ នូវ​ក​ម្លាំង​ដើម្បីប្ដូរ​វេន រាប់ទាំង​ការ​ទិញ​ស​ម្ភារៈថ្មីៗ បំពាក់ឱ្យ​ក​ម្លាំង​រ​ប​ស់យើង នៅក្រៅ ប្រ​ទេស​ផ​ង​ដែរ ៕

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ មាស សាវ៉ន ជួប​សំណេះសំណាល​ជាមួយ​ប្រ​តិភូស្ន​ង​ការ​ឃោនាអប់រំនៃក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម
ត​ប​តាម​ការ​អញ្ជើញ​រ​ប​ស់​ អគ្គ​នាយ​ក​ដ្ឋាន​ យោធ​សេវា​ ក្រ​សួង​ការ​ពារ​ជាតិ​នៃ​ព្រះ​រាជាណាច​ក្រ​ក​ម្ពុជា​នា​រ​សៀល​ថ្ងៃ​ទី​១៧ខែ​ឧស​ភាឆ្នាំ២០១៧គ​ណៈប្រ​តិភូ​ស្ន​ង​ការ​ឃោនា​អប់រំ​នៃ​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ដឹក​នាំ​ដោយ​ ឯ.ឧ ​​ឧ/ត្រី ​ង្វៀន ​ហ្វឿង​យានអនុប្រ​ធាន​ស្ន​ង​ការ​ឃោនា​អប់រំ​បាន​ម​ក​បំពេញ​ទ​ស្ស​ន​កិច្ច​នៅ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​រ​យៈពេល​៣​ថ្ងៃ​គឺ​គិត​ចាប់​ពី​ថ្ងៃ​ទី​ ១៧ ​ដ​ល់ ​ថ្ងៃទី ​១៩​ ខែ ​ឧស​ភា​ ឆ្នាំ​ ២០១៧​។​
ក្នុង​ដំណើរ​បំពេញ​ទ​ស្ស​ន​កិច្ច​រ​ប​ស់​គ​ណៈប្រ​តិភូ​ ស្ន​ង​ការ​ឃោនា​អប់រំ​នៃ​ក​ង​ទ័ព​ប្រ​ជាជ​ន​​វៀត​ណាម​នាឱកាស​នេះគឺ​ក្នុង​គោល​បំណ​ង​នាំ​ម​ក​នូវ​ការ​ព​ង្រឹង​និង​ព​ង្រីក​សាម​គ្គីភាព​ មិត្ត​ភាព​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង​២ ​ក​ម្ពុជា-​វៀត​ណាម​ អោយ​កាន់​តែ​រឹង​ មាំ​ថែម​ទៀត​។​
គ​ណៈប្រ​តិភូ​ស្ន​ង​ការ​ឃោនា​អប់រំ​ នៃ​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ដឹក​នាំ​ដោយ​ ឯ.ឧ ​​ឧ/ត្រី ​ង្វៀន ​ហ្វឿង​យាន ​ អនុ ប្រ​ធាន​ស្ន​ង​ការ​ឃោនា​អប់រំ​បាន​ចូល​ជួប​ពិភ​ក្សា​ការ​ងារ​ជា​មួយ ​ឯ.ឧ​ នាយឧត្ត​ម​សេនីយ៍​ មាស សាវ៉ន​ អគ្គ​នាយ​ក​ អគ្គ នាយ​ក​ដ្ឋាន​យោធ​សេវា​ ក្រ​សួង​ការ​ពារ​ជាតិ​ដើម្បី​ពិភ​ក្សា​ការ​ងារ​ក្នុង​ការ​ ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ ​រ​វាង​ក​ង​ទ័ព​ទាំង​ ២ ​ប្រ​ទេស ​ពិសេស​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​​រ​វាង​​អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា​ក្រ​សួង​ការ​ពារ​ជាតិ​ និង​ស្ន​ង​ការ​ ឃោ​នា​អប់រំ​ នៃ​ក​ង​ទ័ព​ ប្រ​ជាជ​ន​វៀត​ណាម​ នាព្រឹក​ថ្ងៃទី១៨ ខែឧស​ភា ឆ្នាំ ២០១៧ នៅអគ្គ នាយ​ក​ដ្ឋាន​យោធ​សេវា​ ក្រ​សួង​ការ​ពារ​ជាតិ​។
ក្នុង​ដំណើរ​បំពេញ​ទ​ស្ស​ន​កិច្ច​រ​ប​ស់​គ​ណៈប្រ​តិភូ​ រ​យៈ​ពេល​ ៣​ ថ្ងៃ​នេះ​ គ​ណៈ​ប្រ​តិភូ​នឹង​មាន​ក​ម្ម​វិធី​ទ​ស្ស​ន​កិច្ច​នៅ​ព្រះប​រ​ម​រាជ​វាំង​,​និង​ព្រះវិហារ​ព្រះ​កែវ​ម​រ​ក​ត​៕ ​

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ នាង ផាត ជួបអនុរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​ឡាវ
ក្នុង​ឱកាស​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​និង​ពិភ​ក្សា​ការ​ងារ​ជា​មួយ ​ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៏​ នាង ផាត ​រ​ដ្ឋ​លេខាធិការ​​ក្រ​សួង​ការ​ពារ​ជាតិ​កាល​​ពី​រ​សៀល​ថ្ងៃទី​១៧​ ខែ​ឧស​ភា​ ឆ្នាំ ​២០១៧​ ឯ.ឧ​ ឧ/ទោ​ អេស​ម័យ​ លឿង​វ៉ាន់​សៃ​អនុរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃ​សាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាជ​ន​ឡាវ​និង​ប្រ​តិភូ​បាន​ថ្លែង​អំណ​រ​គុណ​ចំពោះ​ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា​ដែល​បាន​យ​ក​ចិត្ត​ទុក​ដាក់​និង​ផ្ដ​ល់​ឱកាស​ដ​ល់​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់​ប្រ​តិភូ​ ឯកឧត្ត​ម​ ក្នុង​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ទ​ទួល​បាន​ជោគ​ជ័យ​ ​។
ឯ.ឧ ​អេស​ម័យ​ លឿង​វ៉ាន់​សៃ​ បាន​ជំរាប​ដ​ល់​ ឯ.ឧ​រ​ដ្ឋ​លេខាធិការ​ថា​៖​ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់​ប្រ​តិភូ​ឯ.ឧ​នា​ពេល​នេះ​គឺ​នាំ​ម​ក​នាំ​ម​ក​នូវ​ការ​ព​ង្រឹង​និង​ព​ង្រីក​សាម​គ្គី​ភាព​មិត្ត​ភាព​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​រ​វាង​ក​ង​ទ័ព​ទាំង​២​ក​ម្ពុជា-ឡាវ​អោយ​កាន់​តែ​រឹង​មាំ​ថែម​ទៀត​។​ដោយ​ក​ន្ល​ង​ម​ក​ក​ង​ទ័ព​យើង​ទាំង​​២បាន​ប​ង្ហាញ​តាម​រ​យៈការ​ធ្វើ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជា​មួយ​គ្នា​ក្នុង​ការ​ក​សាង​ និង​ ប​ណ្តុះ​ប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ក្នុង​ជួរ​ក​ង​ទ័ព​។​
​ឯ.ឧ​បាន​ប​ញ្ជាក់​ប​ន្ថែម​ទៀត​ថា​​៖ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់​ប្រ​តិភូ​ ឯ.ឧ​ នា​ពេល​នេះ​គឺ​បាន​ឃើញ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​កំពុង​មាន​ការ​រីក​ចំរើន​យ៉ាង​ខ្លាំង​តាម​រ​យៈ​ការ​អភិវ​ឌ្ឍ​ន៏​ប្រ​ទេស​រ​ប​ស់​ខ្លួន​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រ​ទេស​មាន​ស​ន្តិភាព​និង​មាន​ស្ថេរ​ភាព​ន​យោបាយ។ ​ទ​ន្ទឹម​នឹង​នេះឯ.ឧ ​អេស​ម័យ​ លឿង​វ៉ាន់​សៃ​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា​៖​តាម​រ​យៈ​ការ​ប​ង្កើន​នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង២​ក​ម្ពុជា-ឡាវ​នោះ​ទៅថ្ងៃ​អនាគ​ត​នឹង​មាន​ការ​អភិវ​ឌ្ឍ​ន៏​,​មាន​ការ​រីក​ចំរើន​ហើយ​កាន់​តែ​រឹង​មាំជា​ប​ន្ត​ ប​ន្ទាប់។​ហើយ​យើង​នឹង​ខិត​ខំ​ដោះ​ស្រាយ​ប​ញ្ហា​ព្រំដែន​រ​វាង​ប្រ​ទេស​យើង​ទាំង​២​ដោយ​ស​ន្តិវិធី​ផ​ង​ដែរ​ ​។
​ ​ឯ.ឧ ​នាយឧត្ត​ម​សេនីយ៏ ​នាង ផាត​ថ្លែង​ជួស​មុខ​ឱ្យ​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ការ​ពារ​ជាតិ​និង​ខ.ភ.ម​ទាំង​អស់​បាន​ថ្លែង​នូវ​ការ​ស្វាគ​ម​ន៍​ចំពោះ​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់​គ​ណៈ​ប្រ​តិភូ​ព្រ​ម​ទាំង​ជូន​ព​រ​អោយ​ទ​ទួល​បាន​ជោគ​ជ័យ​ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់​ខ្លួន​លើ​ទឹក​ដី​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​។​ក្នុង​ឱកាស​នោះ​ផ​ង​ដែរ​ឯ.ឧ​ក៏​បាន​លើក​ឡើង​នូវ​ស្មារ​តី​សាម​គ្គី​ភាព​​មិត្ត​ភាព​និ​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​កាន់​តែ​រឹង​មាំ​រ​វាង​រ​ដ្ឋាភិបាល​,​ក​ង​ទ័ព​និង​ប្រ​ជាជ​ន​នៃ​ប្រ​ទេស​ទាំង​២​ក​ម្ពុជា​-ឡាវ​ដែល​ក្រ​សួង​ការ​ពារ​ជាតិ​យើង​ទាំង​២​បាន​ធ្វើ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ទៅ​វិញ​ទៅ​ម​ក​តាំង​ពី​យូរ​ឆ្នាំ​ណាស់​ម​ក​ហើយ​។​តាម​រ​យៈ​ការ​ជួយ​ឧប​ត្ថ​ម្ភ​គាំទ្រ​ទាំង​ស្មារ​តី​សំភារៈ​​និង​​ការ​​ជួយ​ប​ណ្ដុះ​ប​ណ្ដាល​ធ​ន​ធាន​ម​នុស្ស​និង​ការ​ផ្លាស់​ប្តូរ​គ​ណៈ​ប្រ​តិភូ​ទៅ​វិញ​ទៅ​ម​ក​រ​វាង​ក​ង​ទ័ព​យើង​ទាំង​២​ក​ន្ល​ង​ម​ក​ ឯ.ឧ​បាន​ប​ញ្ជាក់​ថា​នេះ​គឺ​ជា​ការ​ចូល​​រួម​ចំណែក​ក្នុង​ការ​ធ្វើ​កំណែរ​ទំរ​ង់​រ​ប​ស់​ខ.ភ.ម​ស្រ​ប​តាម​យុទ្ធ​សាស្ត្រ​ច​តុកោណ​រ​ប​ស់​រាជ​រ​ដ្ឋា​ភិបាល​ក​ម្ពុជា​ដែល​មាន​ស​ម្តេច​តេជោ ​ហ៊ុន សែន​ ជា​ប្រ​មុខ​ដឹក​នាំ ​ ​៕

ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន អញ្ជើញ​ជាអធិប​តីនៃពិធីអបអរ​សាទ​រ​ខួប​លើក​ទី១០ទិវាអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ២១មិថុនា

    ពិធីអបអរ​សាទ​រ​ខួប​លើក​ទី១០ ទិវាអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា២១មិថុនា​ បាន​ប្រារ​ព្ធ​យ៉ាងឧឡារិក​ក្រោមអធិប​តីភាព ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ នាយឧត្ត​ម​សេនីយ៍ ផុត​លេខ​ផ្កាយ​មាស៥  ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា និង​ជា​ប្រ​ធាន​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ។
        ក្នុង​ពិធីដែល​ស​ហ​ការ​រៀប​ចំឡើង​ដោយ ក្រ​សួង​ស​ង្គ​ម​កិច្ច អតីត​យុទ្ធ​ជ​ន និង​យុវ​នីតិស​ម្ប​ទា និង​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា នៅសាល​ម​ហោ ស្រ​ព​កោះពេជ្រ ព្រឹក​ថ្ងៃទី១០ឧស​ភានេះ មាន​វ​ត្ត​មានអញ្ជើញ​ចូល​រួម​ដោយ ស​មាជិក ស​មាជិកា រាជ​រ​ដ្ឋាភិ បាល រ​ដ្ឋ​ស​ភា ព្រឹទ្ធ​ស​ភា, ស​មាជិក ស​មាជិកា ស​មាគ​មអតីយុទ្ធ​ជ​ន​ក​ម្ពុជាម​ក​ពីគ្រ​ប់ រាជ​ធានី ខេត្ត​ទាំង២៥ ស​រុប​ប្រ​មាណ៣ពាន់ ។
    សុន្ទ​រ​ក​ថារ​ប​ស់ ​ឯកឧត្ត​ម វ​ង សូត រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ស​ង្គ​ម​កិច្ច អតីត​យុទ្ធ​ជ​ន និង​យុវ​នីតិស​ម្ប​ទា ប​ង្ហាញ​ថា ៖    រាជ​រ​ដ្ឋាភិបាល​បាន​យ​ក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដ​ល់អតីត​យុទ្ធ​ជ​ន ពិសេស​ការ​អនុវ​ត្ត​គោល​ន​យោបាយ​ជាតិចំពោះអតីត​យុទ្ធ​ជ​ន ដោយ​ស​ម្ដែង​នូវ​ការ​គោរ​ព​ដឹង​គុណ​ចំពោះ​គុណូប​ការៈ​ដ៏ថ្លៃថ្លា​រ​ប​ស់​ប​ង​ប្អូន​ចំពោះជាតិមាតុភូមិ និង​ប្រ​ជាជ​ន​ដោយ​យ​ក​ចិត្ត​ទុក​ដាក់ដោះស្រាយ​ជីវ​ភាព​ទាំង​សំភារៈ ថ​វិកា ជាប​ន្ត​ប​ន្ទាប់។
    ប​ច្ចុប្ប​ន្នអតីត​យុទ្ធ​ជ​ន​ចំនួន ៨ម៉ឺន ៦ពាន់ ៣៧៩នាក់ និងអ្ន​ក​នៅក្នុង​ប​ន្ទុក​ចំនួន ១សែន ៣ម៉ឺន៤ពាន់ ៣០នាក់ កំពុង​ទ​ទួល​រ​ប​ប​គោល​ន​យោបាយ​ពី​​  រ​ដ្ឋ ដែល​ប្រាក់រ​ប​ប​គោល​ន​យោបាយ​នេះ ត្រូវ​បាន​កែស​ម្រួល​ជាប​ន្ត​ប​ន្ទាប់ ស្រ​ប​តាម​ការ​ដំឡើង​ប្រាក់បៀរ​ត្ស ម​ន្ត្រីរាជ​ការ និង ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ ។ ជាមួយ​នេះដែរ រាជ​រ​ដ្ឋាភិបាល​បាន​កែប្រែ និង​ដំឡើង​រ​ប​ប ស​ន្តិសុខ​ស​ង្គ​ម ប្រ​ចាំខែ ជូន​ដ​ល់អតីត​យុទ្ធ​ជ​ន​ទាប​បំផុត​ចំនួន ៤២ម៉ឺន​រៀល គិត​ចាប់ពីថ្ងៃ​ទី​១ខែ​មេសា​ឆ្នាំ២០១៧ និង បាន​ផ្ត​ល់ប្រាក់វិភាជ​ន៍គ្រួសារ ប្រាក់ បំណាច់ឧប​ត្ថ​ម្ភ​គ្រួសារ និង​កូន​ទ​ទួល​បាន​១ម៉ឺន​រៀល និង​ប្រ​ព​ន្ធ ១ម៉ឺន៥ពាន់រៀល ត្រូវ​បានអនុវ​ត្ត​ចាប់ពីថ្ងៃទី១ ម​ក​រា ឆ្នាំ២០១៧។ ទ​ន្ទឹម​នេះក្រ​សួង​បាន​ស​ហ​ការ​ជា​មួយ​ធ​នាគារ​ដៃគូដាក់ឱ្យ​ដំណើរ​ការ​សេវាប្រើប្រាស់កាតអេធីអ៊ឹម(ATM)ដោយឥត​ប​ង់ប្រាក់ ក្នុង​ទិស​ដៅប​ង្កើន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បើក​ប្រាក់សោធ​ន​ប្រ​ចាំខែ តាម​ប្រ​ព័ន្ធ​ធ​នាគារ ជូន​ដ​ល់អតីយុទ្ធ​ជ​ន​ចាប់ពីខែ​មេសា​ឆ្នាំ២០១៧​ម​ក។ ព្រ​ម​ជាមួយ​នេះ ក្រ​សួង​ក៏បាន​និង កំពុង​សិក្សា ពីការ​ត​ម្លើង​ប្រាក់សោធ​ន​ជូនអតីយុទ្ធ​ជ​ន ក៏ដូច​ជា​អតីត​ម​ន្ត្រី​រាជ​ការ​ស៊ីវិល​ស​ម្រាប់រ​យៈពេល​វែងឱ្យ​ស្រ​ប​តាម​ការ​វិវ​ត្ត​នៃសេដ្ឋ​កិច្ច​ជាតិ។ លើស​ពីនេះក៏បាន​ផ្ត​ល់ដី​ ស​ម្ប​ទាន​ស​ង្គ​ម​កិច្ច ក​សាង​លំនៅដ្ឋាន​ជូនអតីត​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ និង​គ្រួសារ​ព្រ​ម​ ទាំង​បាន​ប​ង្កើត​នូវ​គ​ម្រោង​ជាច្រើន​ដើម្បីកែ​ល​ម្អ​ជីវ​ភាព​រ​ប​ស់យោធិន​និងអតីត​យុទ្ធ​ជ​ន។
    ចំណែក​រ​បាយ​ការ​ណ៍រ​ប​ស់ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ គ​ន់ គីម អនុប្រ​ធាន និង​ជា អគ្គ​លេខាធិការ ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ប​ង្ហាញ​ថា៖ ទាក់ទ​ង​នឹងអតីត​យុទ្ធ​ជ​ន ស​ម្តេច​ទាំង​ពីរ​តែង​តែគិត​គូយ​ក​ចិត្ត​ទុក​ដាក់យ៉ាង​ខ្លាំង។ ជាក់ស្តែង​ទ​ន្ទឹម​នឹង​ការ​ក​សាង​ភូមិអភិវ​ឌ្ឍ​ន៍ ៣ក​ន្លែង នៅកោះស្លា , គូលេន និង​ភ្នំឆ័ត្រ ស​ម្តេច​ប្រ​ធាន​នៅបាន​ច​ល​នាស​ប្បុរ​ស​ជ​ន​ប្រ​មូល​ថ​វិកាស​ម្រាប់សាង​ស​ង់ផ្ទះជូនអតីត​យុទ្ធ​ជ​ន​ក្រីក្រ​ចំនួន៣៣៦ខ្ន​ង តែលើការអនុវ​ត្ត​ជាក់​ស្តែង​គ​ណៈ​អចិន្ត្រៃយ៍​បាន​ច្នៃក​សាង​បាន​រ​ហូត​ដ​ល់ ៣៩៤ខ្ន​ង គឺលើស​ផែន​ការ៥៨ខ្ន​ង នៅតាម​រាជ​ធានីខេត្ត​ចំនួន១៦រួម​និងអគារ​សិក្សា​១ខ្ន​ង​៦​​​​  ប​ន្ទ​ប់ នៅម​ណ្ឌ​លអភិវ​ឌ្ឍ​ន៍យោធិន​ពិការ៣១៧តេជោភ្នំឆ័ត្រ​ថែម​ទៀត។ ទោះជាយ៉ាង​ណាក៏ ដោយ បើប្រៀប​ធៀប​រ​វាង​ផ្ទះដែល​បាន​សាង​ស​ង់រួច​ទៅនឹង​ស្ថិតិ អតីយុទ្ធ​ជ​ន ដែល​ទីទ័ល​ក្រ មាន​ដីតែមាន​ផ្ទះស្នាក់នៅទ្រុឌ​ទ្រោម ចំនួន​ដ​ល់ទៅចំនួន ៣.០៥៧គ្រួសារ​នោះ ទើប​ដោះស្រាយ​បាន៣៩៤គ្រួសារ​ប៉ុណ្ណោះ។
    តាម​រ​យៈទិវានេះ ស​ម្ដេច​តេជោ ហ៊ុន សែន និងអង្គ​ពិធីទាំង​មូល​បាន​គោរ​ព​វិញ្ញាណ​ក្ខ​ន្ធ ឯកឧត្ដ​ម មាស ក្រូច ដែល​ទើប​ទ​ទួល​ម​រ​ណ​ភាព និង​គោរ​ព​វិញ្ញាណ​ក្ខ​ន្ធ ចំពោះ វីរៈនាយ​ទាហាន នាយ​ទាហាន​រ​ង​ក​ម្ពុជា ៤រូប ដែល​បាន​ធ្វើព​លីក​ម្ម​កាល​ពីម្សិល​មិញ នៅប្រ​ទេសអាហ្វ្រិក​ក​ណ្ដាល ដោយ​សារ​ការ​វាយ​ប្រ​ហារ​ពីពួកឧទ្ទាម ។
    ក្នុង​នាម​រាជ​រ​ដ្ឋាភិបាល និង​ក្នុង​នាម​ស​មាគ​មអតីត​យុទ្ធ​ជ​ន ស​ម្ដេច​តេជោ បាន​ចូល​រួម​ម​រ​ណ​ទុក្ខ​ជាមួយ​គ្រួសារ​នៃស​ព និងឧទ្ទិស​ព​លីក​ម្ម​នេះជា​កិត្តិយ​ស​​ស​ម្រាប់ជាតិទាំង​មូល។ ក្នុង​ប​ញ្ហានេះដែរ ស​ម្ដេច​តេជោ ស្នើឱ្យ​ហ្វេស​ប៊ុក ដែល​មាន​ឈ្មោះ ឡុង ឌីម៉ង់ ដែល​មិន​មែន ឡុង ឌីម៉ង់ ជាឯកអគ្គ​រាជ​ទូត​ប្រ​ចាំនៅកូរ៉េខាង​ត្បូង​នោះ ធ្វើការ​កែប្រែជាប​ន្ទាន់នៅក្នុង​ការ​ប​ង្ហោះហ្វេស​ប៊ុក ដែល​ថាក​ង​ទ័ព​ក​ម្ពុជាត្រូវ​បាន​ស​ម្លាប់ដោយ​កាត់ក , ស​ម្ដេច ថានេះ​ជា​ការ​បំផ្លិច​បំផ្លាញ ដ​ល់កិត្តិយ​ស​រ​ប​ស់ក​ង​ទ័ព។ ជាមួយ​នេះ ស​ម្ដេច ប​ញ្ជាឱ្យ​ក្រ​សួង​ម​ហាផ្ទៃតាម​ធ្វើកិច្ច​ការ​ងារ​នេះជាប​ន្ទាន់ បើសិន​ជាគេមិន​ធ្វើការ​ប្ដូរ​និង​ដ​ក​រូប​ភាព​ការ​កាត់ក​នោះចេញ​វាមាន​ត​ម្លៃស្មើនឹង​ការ​ប្រ​កាស​ស​ង្គ្រាម​ជាមួយ​ក​ង​ទ័ព​ក​ម្ពុជាទាំង​មូល។ ស​ម្ដេច​ស​ង្ក​ត់ធ្ង​ន់ថា យើង​មិនអាចអត់ឱនឱ្យ​ពួក​ភេរ​វ​ក​រ ដែល​បាន​វាយ​ប្រ​ហារ​ស​ម្លាប់ជ​ន​រួម​ជាតិរ​ប​ស់យើង, ស​ម្លាប់ទាហាន​រ​ប​ស់យើង ដែល​កំពុង​ប្រ​តិប​ត្តិការ​នៅក្រៅប្រ​ទេស​នោះទេ, យើង​ប​ន្ត​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ភេរ​វ​ក​ម្ម ប៉ុន្តែអ្ន​ក​ប​ង្ហោះហ្វេស​ប៊ុក​ដោយ​រូប​ភាព​កាត់ត បែប​នេះគឺត្រូវ​ទ​ទួល​ខុស​ត្រូវ ប៉ុន្តែបើដ​ក​ចេញ​នូវ​រូប​ភាព​នេះ យើងអាច​យោគ​យ​ល់បាន ប៉ុន្តែបើមិន​ដ​ក​រូប​ភាព​នេះចេញ​ទេ យើង​នឹង​ស្វះស្វែង​រ​ក​ម​នុស្ស​នេះ ដើម្បីផ្ដ​ន្ទាទោស​ហើយអ្ន​ក​នឹង​ក្លាយ​ទៅជាស​ត្រូវ​រ​ប​ស់ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ ហើយ​ប្រ​សិន​បើអ្ន​ក​ជាស​មាជិក​ប​ក្ស​ន​យោបាយ​ផ្សេង​ដែល​មាន​ចេត​នា, ប​ក្ស​នោះក៏នឹង​ក្លាយ​ទៅជាស​ត្រូវ​រ​ប​ស់ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​ផ​ង​ដែរ ។
    ក្នុង​ការ​បាត់ប​ង់រ​ប​ស់ក​ម្ពុជានេះ ស​ម្ដេច​តេជោ ហ៊ុន សែន អំពាវ​នាវឱ្យអង្គ​ការ​ស​ហ​ប្រ​ជាជាតិ ជាពិសេស​ផ្នែក​សេនាធិការ នៃក​ង​ទ័ព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ដែល​កំពុង​ប្រ​តិប​ត្តិការ​នៅ អាហ្វ្រិក​ក​ណ្ដាល ត្រូវ​ចាត់ចែង​ក​ម្លាំង ឬការ​រៀប​ចំក​ម្លាំង​ប​ន្ថែម​ទៀត ព្រោះថាការ​ថ្លោះធ្លោយ នៃការ​រៀប​ចំក​ម្លាំង ដោយ​សេនាធិការ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ វាអាច​នាំម​ក​នូវ​គ្រោះថ្នាក់ស​ម្រាប់ក​ង​ទ័ព​នៃប្រ​ទេស​នានា ។  
        ស​ម្ដេច​ប​ញ្ជាក់ប​ន្ថែម​ថា យើង​មិន​ស្ដីប​ន្ទោស ចំពោះសេនាធិការ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិនោះទេ ក៏ប៉ុន្តែយើងអំពាវ​នាវ​សេនាធិការ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ នៅ អាហ្វ្រិក​ក​ណ្ដាល​ពិនិត្យ​ទៅលើការ​រៀប​ចំក​ម្លាំង​ឡើង​វិញ​ដើម្បីចៀស​វាង​នូវឧប្ប​ត្តិហេតុ ព្រោះថាក​ម្លាំង​រ​ប​ស់ក​ម្ពុជាដែល​ប​ញ្ជូន​ទៅនេះមិន​មែន​ជាក​ម្លាំង​ទៅដើម្បីប្រ​យុទ្ធ​នោះទេ , តែសុទ្ធ​តែជាក​ម្លាំង វិស្វ​ក​ម្ម ដែល​ត្រូវ​ធ្វើការ ដោះមីន និង​ធ្វើការ​សាង​ស​ង់, ជួស​ជុល​ផ្លូវ រ​ហូត​ដ​ល់ព្រ​លាន​យ​ន្ត​ហោះ, ហើយ ស​ម្ដេច ក៏សុំឱ្យ​មាន​ក្រុម​ពីក​ម្ពុជា ដើម្បីទៅពិនិត្យ​មើល​នៅតំប​ន់នោះហើយ​ស្នើសុំផែន​ទីរៀប​ចំក​ម្លាំង​នៅតំប​ន់នោះ ដើម្បីធ្វើ​ជា​មូល​​ដ្ឋាន​សិក្សា ថាតើការ​រៀប​ចំក​ម្លាំង​នោះត្រូវឬទេ?។ ស​ម្ដេច​ប​ញ្ជាក់ថា យើង​នៅទីនេះមិន​មែន​ជាទាហាន​លំអទីក្រុង​ទេ តែយើង​សុទ្ធ​តែអតីត​ទាហាន ដែល​ធ្លាប់ឆ្ល​ង​កាត់នូវ​ការ​ប្រ​យុទ្ធ​រាប់សិប​និង​ដ​ល់រាប់រ​យ​លើក យើង​ស្គាល់នូវ​រ​បៀប​រៀប​ចំក​ម្លាំង។ ស​ម្ដេច​ប​ន្ត​ថា យើង​ជាស​មាជិក អង្គ​ការ​ស​ហ​ប្រ​ជាជាតិ យើង​មាន​សិទ្ធិផ្ដ​ល់ម​តិជូនអង្គ​ការ​ស​ហ​ប្រ​ជាជាតិ ចំពោះការ​ជ្រើស​រើស​ម​ន្ត្រី ទាហាន ដែល​ចេញ​ពីប្រ​ទេស​ណា ទៅធ្វើសេនាធិការ ឬធ្វើមេប​ញ្ជាការ នេះក៏ជាផ្នែក​មួយ​នៃការ​ទ​ទួល​ខុស​ត្រូវ​រ​ប​ស់យើង​ចំពោះស​ភាព​ការ​ណ៍ដែល​បាន​កើត​ឡើង​រួច​ម​ក​ហើយ, កុំឱ្យ​វាកើត​ឡើង សាជាថ្មីម្ដ​ង​ទៀត ។
    ស​ម្ដេច​តេជោ ស​ង្ឃឹម​ថាក​ម្លាំង​ក​ម្ពុជាដែល​កំពុង​ឈ​រ​ជើង​នៅអាហ្វ្រិក​ក​ណ្ដាល ,នៅម៉ាលី, នៅស៊ូដ​ង់ខាង​ត្បូង ក៏ដូច​ជានៅលីប​ង់ មិន​ត​ក់ស្លុត ចំពោះស​ភាព​ការ​ណ៍នេះទេ , ស​ម្ដេច​ប​ន្ថែម​ថា ប្រ​ជាជ​ន១៥លាន​នាក់ , ក​ង​ទ័ព​ប្រ​មាណ ១១ម៉ឺន​នាក់, ន​គ​រ​បាល​ប្រ​មាណ ជាង៦ម៉ឺន​នាក់ នៅឈ​រ​ពីក្រោយ និង​ត្រៀម​រៀប​ចំខ្លួន​ជាស្រេច ដើម្បីចេញ​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព​ជាប​ន្ត ហើយ​យើង​កំពុង​ត្រៀម​រៀប​ចំនូវ​ក​ម្លាំង ដើម្បីប្ដូរ​វេន​រាប់ទាំង​ការ​ទិញ​ស​ម្ភារៈថ្មីៗបំពាក់ឱ្យ​ក​ម្លាំង​រ​ប​ស់យើង​នៅក្រៅប្រ​ទេស។ ស​ម្ដេច​តេជោ ហ៊ុន សែន បាន​ប​ញ្ជាក់ជូនអង្គ​ការ​ស​ហ​ប្រ​ជាជាតិថា៖ យើង​មិន​ថ​យ​ក្រោយ ហើយ​ស​ម្រេច​ចិត្ត ឈ​ប់ចូល​រួម​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព​នោះទេ ផ្ទុយ​ទៅវិញ​ក​ម្ពុជានឹង​ប​ង្កើន​ការ​ខិត​ខំរ​ប​ស់ខ្លួន ដើម្បីប​ញ្ជូន​ក​ម្លាំង​ប​ន្ត​ទៅជួយ​ប​ណ្ដា ប្រ​ទេស​ជាមិត្ត , ដោយ​យើង​មិន​ចុះចាញ់ចំពោះអំពើភេរ​វ​ក​ម្ម ហើយ​យើង​ក៏មិន​ចុះចាញ់ជាមួយ​នឹង​ការ​រំលោភ​បំពាន​ណាក៏ដោយ...៕
    

ឯកឧត្ត​ម ទៀ បាញ់ ជួប​ប្រ​តិភូក​ង​ទ័ព​ជើង​ទឹក​ចិន

    នៅក្នុង​ជំនួប​ជាមួយ​គ​ណៈប្រ​តិភូក​ង​ទ័ព​ជើង​ទឹក​នៃក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន នាព្រឹក​ថ្ងៃទី០៣ ខែឧស​ភាឆ្នាំ២០១៧ ឯកឧត្ត​ម ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិបាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះការ​រីក​ចំរើន​យ៉ាង​ខ្លាំង​រ​ប​ស់ក​ង​ទ័ព​ជើង​ទឹក​ចិន​ដែល​បានអភិវ​ឌ្ឍ​ន៍ស​ម​ត្ថ​ភាព​រ​ប​ស់ខ្លួន ក្នុង​ការ​រួម​ចំណែក​ការ​ពារអធិប​តេយ្យ​រ​ប​ស់ខ្លួន​ក៏ដូច​ជាការ​ការ​ពារ​ស​ន្តិភាព​នៅក្នុង​តំប​ន់ផ​ង​ដែរ។ ឯកឧត្ត​ម​បាន​ប​ញ្ជាក់ប្រាប់ប្រ​តិភូថា៖ ប​ច្ចុប្ប​ន្ន​នេះចំណ​ង​មិត្ត​ភាព និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​ទាំង២ក​ម្ពុជា-ចិន​មាន​ការ​រីក​ចំរើន​គ្រ​ប់វិស័យ​ទាំងអស់ក្នុង​នោះក​ង​ទ័ព​ក៏មាន​ការ​រីក​ចំរើន​ផ​ង​ដែរ។ ឯកឧត្ត​ម ទៀ បាញ់ បាន​ស​ង្ក​ត់ធ្ង​ន់ថា៖ ដំណើរ​ទ​ស្ស​នៈកិច្ច​រ​ប​ស់គ​ណៈប្រ​តិភូក​ង​ទ័ព​ជើង​ទឹក​ក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន​នៅក​ម្ពុជានាពេល​នេះ បាន​នាំម​ក​នូវ​ការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​នៃប្រ​ទេស​ទាំង២ ជាពិសេស​និង​រួម​ចំនែក​លើក​កំព​ស់ស​ម​ត្ថ​ភាព​ក​ង​ទ័ព​ជើង​ទឹក​ក​ម្ពុជា អោយ​បាន​កាន់តែប្រ​សើរ​ឡើង​ថែម​ទៀត។
   មាន​ម​តិឆ្លើយ​ត​ប​វិញ ឯកឧត្ត​ម នាយឧត្ត​ម​នាវី ម៉ៅ ហួរ(Miao Hua) ស្ន​ង​ការ​ន​យោបាយ​ក​ង​ទ័ព​ជើង​ទឹក នៃក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន​បាន​សំដែង​នូវ​ក្តីសោម​ន​ស្ស​រីក​រាយ ដែល​បាន​ដឹក​នាំប្រ​តិភូក​ង​ទ័ព​ជើង​ទឹក​ចិន​ម​ក​បំពេញ​ទ​ស្ស​នៈកិច្ច​នៅក​ម្ពុជាហើយ​បាន​ទ​ទួល​ការ​ស្វាគ​ម​ន៍យ៉ាង​ក​ក់ក្តៅពីក​ង​ទ័ព​ជើង​ទឹក​ក​ម្ពុជា។ឯកឧត្ត​ម​បាន​ប​ញ្ជាក់ថា៖ នេះជាលើក​ទី១ដែល​ថ្នាក់ដឹក​នាំក​ង​ទ័ព​ជើង​ទឹក​នៃក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន បាន​ម​ក​ទ​ស្ស​នៈកិច្ច​នៅក​ម្ពុជាក្រោយ​ពីបាន​ប​ង្កើត​ឡើង​ក្នុង​រ​យៈពេល​ជាង៦៣ឆ្នាំក​ន្ល​ង​ម​ក។ ឯកឧត្ត​ម នាយឧត្ត​ម​នាវី ម៉ៅ ហួរ បាន​ប​ញ្ជាក់ទៀត​ថា៖ ចិន​និង​ក​ម្ពុជា ជាប្រ​ទេស​ជិត​ខាង មិត្ត​ភាព​ចិន និង​ក​ម្ពុជាមាន​តាំង​ពីយូលុង​ណាស់ម​ក​ហើយ ដែល​បាន​ប​ង្កើត​ឡើង​ដោយ​ថ្នាក់ដឹក​នាំជំនាន់មុន។ ឯកឧត្ត​ម បាន​ប​ញ្ជាក់ថា៖ តំណើរ​ទ​ស្ស​នៈកិច្ច​រ​ប​ស់ប្រ​តិភូក​ង​ទ័ព​ជើង​ទឹក​ចិន ម​ក​កាន់ក​ម្ពុជានាពេល​នេះ នឹង​បាន​នាំម​ក​នូវ​ការ​ផ្លាស់ប្តូរ​ប​ទ​ពិសោធ​ន៍ពីគ្នាទៅវិញ​ទៅម​ក​រ​វាង​ក​ង​ទ័ព​ជើង​ទឹក​នៃប្រ​ទេស​ទាំង២។
  តាម​រ​យៈជំនួប​នេះឯកឧត្ត​ម នាយឧត្ត​ម​នាវី ម៉ៅ ហួរ បាន​សំណូម​ព​រ​ដ​ល់ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាអោយ​ប​ន្ត​ការ​ផ្លាស់ប្តូរ គ​ណៈប្រ​តិភូទ​ស្ស​នៈកិច្ច ទៅវិញ​ទៅម​ក​រ​វាង​ក​ង​ទ័ព​ទាំង២ប​ន្ត​ទៀត​ក្នុង​នោះឯកឧត្ត​ម​ក៏បាន​ជ​ម្រាប​ជូន ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីផ​ង​ដែរ អំពីការ​ម​ក​ចូល​ច​ត​នាវាក​ង​ទ័ព​ជើង​ទឹក​ចិន​នៅក្នុង​ខែតុលាឆ្នាំ២០១៧ខាង​មុខ​ដែល​ការ​ចូល​ច​ត​លើក​នេះជាការ​ចូល​ច​ត​នាវាលើក​ទី៥នៅក​ម្ពុជា៕

ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ទ​ទួល​ក​ង​វិស្វ​ក​ម្ម លេខ៩៨១ និង​ក​ង​ក​ម្ទេច​គ្រាប់ លេខ៣៣៣ ម​ក​ពីសាធារ​ណ​រ​ដ្ឋ​ម៉ាលី
ប​ន្ទាប់ពីបាន​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ នៅប្រ​ទេស​សាធារ​ណ​រ​ដ្ឋ​ម៉ាលី រ​យៈពេល០១ឆ្នាំ ប្រ​ក​ប​ដោយ​ជោគ​ជ័យ ក​ង​ក​ម្លាំង​វិស្វ​ក​ម្ម​ព្រ​លាន​យ​ន្ត​ហោះ​ លេខ៩៨១ និង​ក​ង​ក​ម្ទេច​គ្រាប់មិន​ទាន់ផ្ទុះលេខ៣៣៣ ស​រុប​ចំនួន៣០៩នាក់ បាន​និវ​ត្ត​ន៍ម​ក​កាន់​ក​ម្ពុជា​វិញ​ប្រ​ក​ប​ដោយ​សុវ​ត្ថិភាព នារ​សៀល​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នេះ។
នៅក្នុង​ពិធីទ​ទួល​ដំណើរ​និវ​ត្ត​ន៍ ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព​ក​ម្ពុជាទាំង​ពីរ​ក​ង​នេះ បាន​ប្រ​ព្រឹត្ត​ទៅក្រោមអធិប​តីភាព ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា និង​លោក​ស្រី ដេបូរ៉ា ដូមីនី (Demora Domini) តំណាងអ្ន​ក​ស​ម្រ​ប​ស​ម្រួលអង្គ​ការ​ស​ហ​ប្រ​ជាជ​តិប្រ​ចាំក​ម្ពុជា។
ឯ.ឧ នាយឧត្ត​ម​សេនីយ៍ សែម សុវ​ណ្ណ​នី អគ្គ​នាយ​ក ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិ បាន​រាយ​ការ​ណ៍​ជូនអង្គ​ពិធីជ្រាប​ថា នេះជាឆ្នាំទី១១ ដែល​ក​ម្ពុជាបាន​ប​ញ្ជូន​ក​ង​ក​ម្លាំង​ចូល​រួម​បេស​ក​ក​ម្ម​រ​ក្សា​ស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជ​តិ ចំនួន ៤ ៦៨៨នាក់ ក្នុង​នោះនារី ១៩៦នាក់ ទៅ​បំពេញ​បេស​ក​ក​ម្ម​នៅសាធារ​ណ​រ​ដ្ឋ​ស៊ូដ​ង់ ឆាដ អាហ្វ្រិក​ក​ណ្តាល ស៊ូដ​ង់ខាង​ត្បូង លីប​ង់ ម៉ាលី ស៊ីរី និង​សាយ​ប្រឹស លើជំនាញ​បោស​សំអាត​មីន ត្រួត​ពិនិត្យ​ការ​ធ្វើដំណើរ វិស្វ​ក​ម្ម​សំណ​ង់ផ្តេក សំណ​ង់ប​ញ្ឈ​រ ត​ម្រួត​ស​ណ្តាប់ធា្ន​ប់ ម​ន្ទីរ​ពេទ្យ​កំរិត២ វិស្វ​ក​ម្ម​ព្រ​លាន​យ​ន្ត​ហោះ និង​កំទេច​គ្រាប់មិន​ទាន់ផ្ទុះ។ ប​ច្ចុប្ប​ន្ន​ក​ម្លាំង​ក​ម្ពុជាកំពុង​បំពេញ​បេស​ក​ក​ម្ម​នៅ​សាធារ​ណ​រ​ដ្ឋ​ស៊ូដ​ង់ ស៊ូដ​ង់ខាង​ត្បូង លីប​ង់ អាហ្វ្រិក​ក​ណ្តាល និង​ម៉ាលី។
លោក​ស្រី ដេបូរ៉ា ដូមីនី (Demora Domini) តំណាងអ្ន​ក​ស​ម្រ​ប​ស​ម្រួលអង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ប្រ​ចាំក​ម្ពុជា បាន​ស​ម្តែង​ការ​កោត​ស​រ​សើរ​ចំពោះក​ង​ក​ម្ទេច​គ្រាប់មិន​ទាន់ផ្ទុះ និង​ក​ង​វិស្វ​ក​ម្ម​ព្រ​លាន​យ​ន្ត​ហោះ ដូច​ក​ង​ដែល​បាន​ប​ញ្ច​ប់បេស​ក​ក​ម្ម​មុនៗផ​ង​ដែរ ដែល​មាន​ភាព​ក្លាហាន គោរ​ព​វិន័យ និបំពេញ​ភារ​កិច្ច​ទ​ទួល​ល​ទ្ធ​ផ​ល​ល្អប្រ​សើរ​គួរឲ្យ​ក​ត់​ស​ម្គាល់​។ លោក​ស្រី បាន​ថ្លែង​នូវ​ការ​ដឹង​គុណ​ដ​ល់ការ​តាំង​ចិត្ត​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ក្នុង​ការ​ប​រិច្ចាក​ក​ម្លាំង​ទៅចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាតិ ដើម្បី​ស​ន្តិភាព និង​ស​ន្តិសុខ​នៅពាស​ពេញ​ពិភ​ព​លោក។
ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​មាន​ប្រ​សាស​ន៍ថា ជាការ​ឆ្លើយ​ត​ប​ទៅនឹង​ត​ម្រូវ​ការ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា នៅតែប​ន្ត​ប្តេជ្ញាចិត្ត​យ៉ាង​មុត​មាំ ក្នុង​ការ​ប​ញ្ជូន​ក​ង​ក​ម្លាំង​ចូល​រួមអង្គ​ការ​ស​ហ​ប្រ​ជាជាតិ ដើម្បីប​ង្ហាញ​ពីការ​គោរ​ព​ស្រ​លាញ់ ​ស​ន្តិភាព ប្រ​ក​ប​ដោយ​ម​នុស្ស​ធ​ម៌ ដែល​ជាស​ក​ម្ម​ភាពអាទិភាព​ក្នុង​ការ​ថែរ​ក្សាស​ន្តិភាព និង​ព​ង្រឹង​ស​ន្តិភាព ស្ថេរ​ភាព​ក្នុង​ប្រ​ទេស ក៏ដូច​ជាប​ន្ត​ស​ក​ម្ម​ភាព​ម​នុស្ស​ធ​ម៌ តាម​រ​យៈការ​ចូល​រួម​បេស​ក​ក​ម្ម​ថែរ​ក្សាស​ន្តិភាព​រ​ប​ស់ អ.ស.ប ក្នុង​លោក​ជាប​ន្ត​ទៅទៀត។
ឯ.ឧ បាន​ស​ង្ក​ត់ធ្ង​ន់ថា រាជ​រ​ដ្ឋាភិបាល បាន​ដាក់ចេញ​នូវ​ច​ក្ខុវិស័យ​រ​ប​ស់ខ្លួន ក្នុង​គោល​ដៅ​ជ​ម្រុញ​ប​ង្កើន​ការ​ប​ញ្ច្រាប​ប្រើប្រាស់ក​ម្លាំង​ជាស្ត្រី(យេឌ័រ) នៅគ្រ​ប់ផ្នែក​ក្នុង​តំប​ន់បេស​ក​ក​ម្ម ដែល​ដើរ​តួនាទីជាន​គ​រ​បាល យោធា អ្ន​ក​ស៊ើប​ស​ង្កេត អ្ន​ក​ស​ង្កេត​ការ​ណ៍យោធា នាយ​សេនាធិការ និង​ជាមេប​ញ្ជាការ​បេស​ក​ក​ម្ម។ល។ និង​ខិត​ខំធ្វើឲ្យ​កាន់តែប្រ​សើរ​ឡើង​ថែម​ទៀត នូវ​ផែន​ការ​ហ្វឹក​ហ្វឺន ការអនុវ​ត្ត​ផ្ទាល់ក្នុង​តំប​ន់បេស​ក​ក​ម្ម យ​ន្ត​ការ​ប​ទ​ពិសោធ​ន៍ និង​ស​ម​ត្ថ​ភាព​ក្នុង​ការ​ឆ្លើយ​ត​បឲ្យ​បាន​ឆាប់រ​ហ័ស ព្រ​ម​ទាំង​រឹះរ​ក​គ្រ​ប់វិធី ដើម្បីទ​ប់ស្កាត់​ចំពោះការ​រំលោភ​បំពាន ការ​ជួន​ដូរ និង​ធ​ន​ធាន​ចាំបាច់មួយ​ចំនួន ស​ម្រាប់បំពាក់ជូន​ដ​ល់​ក​ង​ក​ម្លាំង​ចូល​រួម​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់ អ.ស.ប  ដើម្បីអនុវ​ត្ត​ភារ​កិច្ចឲ្យ​កាន់តែ​មាន​ប្រ​សិទ្ធ​ភាប​ខ្ព​ស់ តាម​រ​យៈការ​ងារ​ដឹក​នាំ និង​លើក​ក​ម្ព​ស់ស​ម​ត្ថ​ភាព​ហ្វឹក​ហ្វឺន ជំនាញ​លើ​គ្រ​ប់វិស័យ​ដ​ល់ក​ង​ក​ម្លាំង ដែល​ជាការ​ប​ង្ហាញ​ពីច​ក្ខុវិស័យ​នៃកិច្ច​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព និង​ទ​ស្ស​ន​ទាន​ស​ម្រាប់រ​បៀប​វារៈការអភិវ​ឌ្ឍ​ន៍ប្រ​ក​ប​ដោយ​ចីរ​ភាព។
ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី បាន​ស​ម្តែង​ការ​គោរ​ព​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះប​ង​ប្អូន​ជ​ន​រួម​ជាតិទាំងអស់ ដែល​បាន​លះប​ង់កូន​ចៅ ប្តីសី និង​សាច់ញ្ញាតិជាទីស្រ​លាញ់រ​ប​ស់ខ្លួន ដើម្បីចូល​រួម​ចំណែក​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព រ​ប​ស់ អ.ស.ប ក្នុង​នាម​ម​នុស្ស​ធ​ម៌ និង​បាន​ផ្តាំផ្ញើរ​នូវ​ការ​សាក​សួរ​សុខ​ទុក្ខ ដោយ​ក្តីនឹក​រ​លឹក​ដ៏ខ្លាំង​ក្លាបំផុត ចំពោះ​យុទ្ធ​ជ​ន យុទ្ធ​នារី ក​ង​រ​ក្សាស​ន្តិភាព​រ​ប​ស់ក​ម្ពុជា ដែល​កំពុង​បំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់ អ.ស.ប នៅក្រៅប្រ​ទេស​ទាំងអស់ សូមឲ្យ​មាន​សុខ​ភាព​ល្អ ស​ម្រេច​បាន​គ្រ​ប់​ភារ​កិច្ច​។
ឯ.ឧ ទៀ បាញ់ ក៏បានអំពាវ​នាវ​ចំពោះប​ណ្តាប្រ​ទេស​ជាមិត្ត​ទាំងអស់ ប​ន្ត​ជួយ​គាំទ្រឧប​ត្ថ​ម្ភ​ដ​ល់ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព​ក​ម្ពុជា ទាំង​ស្មារ​តី ឧប​ក​រ​ណ៍ ស​ម្ភារៈ ម​ធ្យោបាយ​ជាក់ស្តែង និង​ជួយ​ជ​ញ្ជូន​គ្រូយោធាចារ្យ​ប្រ​ក​ប​ដោយ​ស​ម​ត្ថ​ភាព និង​ប​ទ​ពិសោធ​ន៍ល្អៗ ម​ក​ប​ង្ហាត់​ប​ង្រៀន​ជំនាញ​ប​ច្ចេក​ទេស ដ​ល់ក​ង​ក​ម្លាំង​ក​ម្ពុជា ឲ្យ​មាន​ស​ម​ត្ថ​ភាព​ជំនាញ​តាម​និយាម​រ​ប​ស់ អ.ស.ប ស​ម្រាប់បំពេញ​បេស​ក​ក​ម្ម​ម​នុស្ស​ធ​ម៌ ឲ្យ​ទ​ទួល​បាន​ជោគ​ជ័យ​ថ្មីៗ​ថែម​ទៀត។
ក្នុង​នាម​ស​ម្តេច​តេជោ ហ៊ុន​សែន, ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ផ្ត​ល់ការ​លើក​ទឹក​ចិត្ត​ដោយ​បាន​បំពាក់គ្រឿងឥស្ស​រិយ​យ​ស​ជូន​ដ​ល់ក​ង​ក​ម្លាំង​វិស្វ​ក​ម្ម​ព្រ​លាន​យ​ន្ត​ហោះលេខ៩៨១ និង​ក​ង​ក​ម្ទេច​គ្រាប់មីន​ទាន់ផ្ទុះលេខ៣៣៣ ទាំង៣០៩នាក់ ដែល​បាន​និវ​ត្ត​ន៍ពីសាធារ​ណ​រ​ដ្ឋ​ម៉ាលី ម​ក​ដ​ល់ក​ម្ពុជាវិញ​ប្រ​ក​ប​ដោយ​សុវ​ត្ថិភាព។
គួរ​ប​ញ្ជាក់ដែរ​ថា៖ ក​ង​ក​ម្លាំង​ដែល​និវ​ត្ត​ន៍ម​ក​កាន់ក​ម្ពុជានាពេល​នេះ បាន​បំពេញ​ការ​ងារ​ទ​ទួល​ជោគ​ជ័យ​ជាផ្លែផ្កាជាច្រើន ក្នុង​នោះក​ង​ក​ម្ទេច​គ្រាប់មិន​ទាន់ផ្ទុះ លេខ៣៣៣ បាន​ចេញ​ប្រ​តិប​ត្តិការ ១៥៣លើក ដូច​ជា ការ​គាំទ្រ​យុទ្ធ​ដំណើរ​បេស​ក​ក​ម្ម​ប្រ​ចាំថ្ងៃ ក​ម្ទេច​គ្រាប់មិន​ទាន់ផ្ទុះ ប្រ​តិក​ម្ម​រ​ហ័ស និង​ប្រ​តិប​ត្តិការ​ផ្សេងៗ។ ដោយ​ឡែក ក​ង​វិស្វ​ក​ម្ម​ព្រ​លាន​យ​ន្ត​ហោះ លេខ៩៨១ អនុវ​ត្ត​ការ​ងារ ៥៨៣លើក លើការ​ងារ​ជួស​ជុល ឈួស​ឆាយ សាង​ស​ង់ និង​ថែទាំព្រ​លាន​យ​ន្ត​ហោះ។ ទ​ន្ទឹម​ភារ​កិច្ច​ស្នូល ក​ង​ក​ម្លាំង​ក​ម្ពុជា​ក៏បាន​ធ្វើ​ស​ក​ម្ម​ភាព​ម​នុស្ស​ធ​ម៌នានា ដូច​ជា ផ​លិត​ទឹក​ស្អាត ទឹក​ប្រើប្រាស់ ពិនិត្យ​ព្យាបាល​ជ​ម្ងឺ​ដោយឥត​គិត​ថ្លៃ ជូន​ក​ង​ក​ម្លាំងអង្គ​ការ​ស​ហ​ប្រ​ជាជាតិម៉ាឡេស៊ី, ម៉ាលី, នេប៉ាល់, ប​ង់ក្លាដែស, ឆាដ, ម​ន្ត្រីស៊ីវិល អ.ស.ប និង​ប្រ​ជាព​ល​រ​ដ្ឋ​ម៉ាលីផ​ង​ដែរ។