MOD

ព័ត៌មាន

កិច្ច​ប្រ​ជុំស្តីពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​យោធា ក​ម្ពុជា អូស្រ្តាលី

           កិច្ច​ប្រ​ជុំ​ក្រុម​ការ​ងារ​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​យោធា​រ​វាង​ក​ម្ពុជា​និង​ អូស្ត្រាលី​ ត្រូវ​បាន​ប្រារ​ព្ធ​ ធ្វើ​កាល​ពី​ថ្ងៃ​ទី​ 27​ ខែ​ មីនា​ ឆ្នាំ​2015​ ដែល​កិច្ច​ប្រ​ជុំ​ទ្វេរ​ភាគី​នេះ​បាន​ប្រ​ព្រឹត្តិ​ទៅ​ក្រោម​អធីប​តី​ភាព​ ឯក​ ឧត្ត​ម​ ឧត្ត​ម​សេនីយ៍​ឯក​ សួន​ សំណាង​ អគ្គ​នាយ​ក​រ​ង​ អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ​​ និង​កិច្ច​ការ​ប​រ​ទេស​ និង​​ជា​នាយ​ក​ នាយ​ក​ដ្ឋាន​ន​យោបាយ​ផែន​ការ​នៃ​ក្រ​សួង​ការ​ពារ​ជាតិ​ ។ ​ចំណែក​ឯ​ភាគី​អូស្រ្តាលី​ដឹក​នាំ​ ដោយ​លោក​ ដេវីត​ ស្ទី​ហ្វិន​ (Davi​d​ Stephen)​នាយ​ក​ នាយ​ក​ដ្ឋាន​កិច្ច​ការ​អាស៊ី​អាគ្នេយ៍​និង​មាន​វ​ត្ត​មាន​ អនុ​ព័ទ្ធ​យោធា​ចូល​រួម​ផ​ង​ដែរ​ ។​

          ថ្លែង ​បើក​កិច្ច​ប្រ​ជុំ​ក្រុម​ការ​ងារ​ កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​យោធា​រ​វាង​ក​ម្ពុជា​ និង​អូស្ត្រាលី​ នា​ពេល​នោះ ​ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៍​ឯក​ សួន​ សំណាង​ បាន​ប​ញ្ជាក់​ថា ​ក្រុម​ការ​ងារ​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ ការ​យោធា​រ​វាង​ក​ម្ពុជា ​និង​អូស្ត្រាលី​ បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការ​ពារ​ និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​ រ​វាង​ក​ង​ទ័ព​ទាំង​ពីរ​ឲ្យ​បាន​កាន់​តែ​ប្រ​សើរ​ឡើង​ ។ ​ឯកឧត្ត​ម​បាន​ប​ញ្ជាក់​ថា៖​ កិច្ច​ប្រ​ជុំ​លើក​នេះ​គឺ​ជា​លើក​ ទី​ 6​ ហើយ​ដែល​ភាគី​ទាំង​ពីរ​បាន​ជួប​ប្រ​ជុំ​ជា​មួយ​គ្នា ​។ ​ឯកឧត្ត​ម​ សួន​ សំ​ណាង​ បាន​ប​ញ្ជាក់​ទៀត​ថា​៖ ​គោល​បំណ​ង​នៃ​កិច្ច​ប្រ​ជុំ​ក្រុម​ការ​ងារ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​យោធា​រ​វាង ​ក​ម្ពុជា​. អូ​ស្ត្រាលី ​ឌី​ ស៊ី​ ដាប់​ប៊ល​ យូរ​ ជី​ (DCWG)​ មាន​គោល​បំណ​ង​ដើម្បី​ពិនិត្យ​មើល​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ដែល​មាន​ពី​ឆ្នាំ​ ក​ន្ល​ង​ម​ក​ថា ​តើ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​នេះ​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​យ៉ាង​ណា​ខ្លះ​ និង​ជួប​ការ​លំបាក​យ៉ាង​ណា​ខ្លះ ​ហើយ​កិច្ច​ ប្រ​ជុំ​នេះ​ក៏​ដើម្បី​រៀប​ចំ​ផែន​ការ​ស​ម្រាប់​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​មួយ​ ឆ្នាំ​ខាង​មុខ​ទៀត​ គឺ​ឆ្នាំ​ 201​5​ -2016​ ផ​ង​​ដែរ​ ។ ​ឯកឧត្ត​ម​ សួន​ សំណាង​ ក៏​បាន​ឲ្យ​ដឹង​ថា៖​ កិច្ច​ប្រ​ជុំ​នេះ​ក៏​បាន​ត្រៀម​រៀប​ចំ​ផែន​ការ​5​ឆ្នាំ​ផ​ង​ ដែរ​ គឺ​ចាប់​ពី​ឆ្នាំ​ 2010​ ដ​ល់​ឆ្នាំ​ 2014​ ដែល​បាន​ប​ញ្ច​ប់​ក​ន្ល​ង​ម​ក​ហើយ ​ត្រូវ​រៀប​ចំ​ផែន​ការ​ 5​ឆ្នាំ ​ម្ត​ង​ទៀត ​គឺ​ពី​ឆ្នាំ​ 2015​ ដ​ល់​ឆ្នាំ ​201​9 ​ប​ន្ត​ទៀត ​។ ​ឯកឧត្ត​ម​ សួន​ សំណាង ​បាន​ប​ញ្ជាក់​ប​ន្ថែម​ឲ្យ​ដឹង​ថា ​៖ ​កិច្ច​ ស​ហ​ប្រ​តិប​ត្តិការ​យោធា​ក​ម្ពុជា ​អូស្រ្តាលី ​បាន​ផ្តោត​ទៅ​លើ​វិស័យ​សំខាន់ៗ​ចំនួន​3​ ទី1​ ទាក់​ទ​ង​នឹង​ វិស័យ​ស​ន្តិសុខ​លំហ​រ​ស​មុទ្រ ​ទី​2​ ពាក់ព័ន្ធ​លើវិ​​​ស័យ​ប្រ​ឆាំង​ភេរ​វ​ក​ម្ម​ដែល​ក្នុង​វិស័យ​នេះ​ អូស្រ្តាលី​បាន​ ជួយ​ប​ណ្តុះ​ប​ណ្តាល​នាយ​ទាហ៊ាន​ ខ.ភ.ម​ ដែល​ទាក់ទ​ង​ទៅ​នឹង​ការ​ប្រ​ឆាំង​អំពើ​ភារ​វ​ក​ម្ម​​ ដែល​ក្នុង​វិស័យ​ នេះ​អូស្រ្តាលី​ស្នើ​ឲ្យ​មា​ន​លំហាត់​ហ្វឹក​ហ្វឺន​រួម​គ្នា​រ​វាង​ក​ម្ពុជា​ អូស្រ្តាលី ​។ ​ដោយ​ឡែក​ទី3​ នៃ​កិច្ច​ស​ហ​ប្រ​តិ​ ប​ត្តិ​ការ​រ​វាង​ក​ម្ពុជា​ និង​អូស្រ្តាលី​ ឯកឧត្ត​ម​ សួន​ សំណាង​ បាន​ប​ញ្ជាក់​ឲ្យ​ដឹង​ថា​ ៖​ គឺ​ពាក់​ព័ន្ធ​នឹង​ការ​ ប​ណ្តុះ​ប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ក្នុង​ ខ.ភ.ម​ ដែល​ក្នុង​នោះ​មាន​ការ​ប​ណ្តុះ​ប​ណ្តាល​ យោធិន​ យោធិន​ អាជី​ព​ ការ​ប​ណ្តុះ​ប​ណ្តាល​ភាសារ​អង់គ្លេស​ និង​ការ​ហ្វឹក​ហ្វឹន​ផ្នែក​ជំនាញ​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​រ​ក្សា​ស​ន្តិ​ ភាព​ ជំនាញ​ក​ង​ទ័ព​ជើង​ទឹក​ និង​ការ​ផ្ត​ល់​អាហារ​រូប​ក​រ​ណ៍ផ្នែ​ក​អនុ​ប​ណ្ឌិត​ដ​ល់​នាយ​ទាហ៊ាន​ខ.ភ.ម​ វ័យ​ ក្មេង​ ទៅ​រៀន​នៅ​អូស្រ្តាលី ​។ ឯក​ឧត្ត​ម​ សួន​ សំណាង​ បាន​ប​ញ្ជាក់​ជា​ចុង​ក្រោយ​ថា​៖ ការ​ជួប​ប្រ​ជុំ​ធ្វើកា​​រ​ ងារ​រ​វាង​ភាគី​ទាំង​ពីរ​ជារៀង​រាល់​ឆ្នាំ​គឺ​ដើម្បី​ ព​ង្រីក​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​ក្នុង​វិស័យ​ទាំង​បី​នេះ​ឲ្យ​បាន​ទូ​លំ​ ទូ​លាយ​ ៕​

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត