MOD

ព័ត៌មាន

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ សំណេះសំណាល​និង សួរ​សុខ​ទុក្ខ​នាយ​និង​ព​ល​ទាហាន​ក​ង​ព​ល​លេខ១៤

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ដោយ​មាន​ការ​រួម​ពី ឯកឧត្ត​ម ម៉ៅ ធ​និន អភិបាល​នៃគ​ណៈអភិបាល​ខេត្ត​ពោធិ៍សាត់ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏​ វ​រៈសេនីយ៏ចំណុះឲ្យ​ក្រ​សួង​ការ​ពារ​ជាតិ​ យោធ​ភូមិភាគ​ទី៥ បាន​ចុះសំណេះសំណាល​សួរ​សុខ​ទុក្ខ​និង នាំយ​កអំណោយ​ទៅចែក​ជួន​ដ​ល់ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ ទិស​យោធ​ភូមិភាគ​ទី៥ ប្រ​ចាំខេត្ត​ពោធិ៍សាត់ ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី នៅទីប​ញ្ជាការ​ក​ង​ព​ល​តូចអន្ត​រាគ​ម​ន៏លេខ១៤ ដែល​មាន​ទីតាំង​ស្ថិត​​នៅ ក្នុង​ឃុំត្នោត​ជុំ ស្រុក​ក្រ​គ​រ ខេត្ត​ពោធិ៍សាត់ នាថ្ងៃទី ០៤ ខែមេសា ឆ្នាំ​២០១៥។

            ប​ន្ទាប់ពីឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ទោ គឹម សេង​ង​ន មេប​ញ្ជាការ​ក​ង​ព​ល​តូចអន្ត​រាគ​ម​ន៏លេខ១៤ មាន​ម​តិស្វាគ​ម​ន៏និង​ជ​ម្រាប​ជួនអំពីស្ថាន​ភាព​ទូទៅរ​ប​ស់អង្គ​ភាព​នោះរួច​ម​ក ឯកឧត្ត​ម នាយឧត្ត​ម សេនីយ៏ ទៀ បាញ់ មាន​ប្រ​សាស​ន៏ថា ស្រ​ប​ពេល​ប្រ​ជាព​ល​រ​ដ្ឋ​បាន​នឹង​កំពុង​រៀប​ចំអបអរ​សាទ​រ​បុណ្យ​ចូល​ឆ្នាំថ្មីប្រ​ពៃណីជាតិ ជិត​ខិត​ចូល​ម​ក​ដ​ល់នោះ ឯកឧត្ត​ម រួម​ជាមួយ​នាយ​ទាហាន​ចំណុះក្រ​សួង​ការ ពារ​ជាតិ បាន​រៀប​ចំគ​ណៈប្រ​តិភូ ចុះម​ក​សួរ​សុខ​ទុក្ខ​និង​នាំយ​កអំណោយ​ម​ក​ចែក​ជួន​ក​ង​ទ័ព ទិស យោធ​ភូមិភាគ​ទី៥​ប្រ​ចាំខេត្ត​ពោធិ៍សាត់ ក្នុង​នោះក៏មាន​ឃុំថ្ម​ដារ ស្រុក​វាល​វែង ជាប់ព្រំដែន​ដីផ​ង​ដែរ។ ឯកឧត្ត​ម​មាន​ប្រ​សាស​ន៏ទៀត​ថា ស​ន្តិភាព ស្ថិរ​ភាព​ និង​ស​ន្តិសុខ​ស​ង្គ​ម គឺជាឱកាស​ មាស​ស​ម្រាប់ការ អភិវ​ឌ្ឍ​ន៏ ដូច្នោះទោះក្នុង​កាលៈទេសៈណាក៏ដោយ ក្រ​សួង​ការ​ពារ​ជាតិ ក៏ដូច​ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល ក្រោម​ការ​ដឹក​នាំ រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្រ្តីនៃព្រះរាជាណា ច​ក្រ​ក​ម្ពុជា តែង​តែគិត​គូរ​ពីសុខ​ទុក្ខ រ​ប​ស់ក​ង​ទ័ព​និង​គ្រួសារ នៅគ្រ​ប់ក​ងឯក​ភាព ដែល​កំពុង​ឈ​រ​ជើង​ការ​ពារ​ បូរ​ណៈភាព​ទឹក​ដីនិង​កាន់តែប​ង្កើន​នូវ​ម​នោស​ញ្ចេត​នាដ៏ជ្រាល​ជ្រៅ រ​វាង​ថ្នាក់ដឹក​នាំ​កំពួល​ជាមួយ​ថ្នាក់ក្រោម ដែល​មិនអាច​ខ្វះបាន។ ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏ បាន​លើក​ឡើង​ទៀត​ថា ក្នុង នាម​ជាក​ង​យោធ​ព​ល​ខេម​រៈភូមិន្ទ​យើង​មិនអាចឲ្យ​ន​រ​ណាម្នាក់ ម​ក​បំផ្លាញ រ​ដ្ឋ​ធ​ម្ម​នុញ្ញ ប៉ះពាល់ដ​ល់​ព្រះម​ហាក្ស​ត្រ និង​រាជ​រ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់បាន​ឡើយ ។ ក្នុង​នាម​រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ ឯកឧត្ត​ម ក៏បានអំពាវ​នាវ​ដ​ល់អាជ្ញាធ​រ​ដែន​ដី ស្ថាប័ន និងអង្គ​ភាព ដែល​បាន​ច​ង​ស​ម្ព​ន្ធ័មេត្រីភាព ជាមួយ​ក​ងឯក​ភាព​នានា សុំប​ន្ត​ចុះសួរ​សុខ​ទុក្ខ​និង​ផ្ត​ល់អំណោយ​ ដ​ល់ក​ង​ទ័ព​រ​ប​ស់យើង ដើម្បីជាការ​លើក​ទឹក​ចិត្ត ដ៏សំខាន់ក្នុង​បុព្វ​ហេតុ ការ​ពារ​ជាតិ មាតុភូមិនិង​ភាព​សុខ​សាន្ត រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ ក៏ដូច ជាផ្សារ​ភ្ជាប់ម​នោស​ញ្ចេនា រ​វាង​ស​ម​រ​ភូមិមុខ​និង​ស​ម​រ​ភូមិក្រោយឲ្យ​កាន់តែជិត​សិ្ន​ទ្ធ​ថែម​ទៀត។ នៅ​ក្នុងឱកាស​ជួប​សំណេះសំណាល​និង​សួរ​សុខ​ទុក្ខ​ក​ង​ទ័ព​ទិស​យោធ​ភូមិភាគ​ទី៥ ខេត្ត​ពោធិ៍សាត់ ឯក ឧត្ត​ម​នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ បាន​នាំយ​កអំណោយ​ផ្ទាល់ខ្លួន​ជួនអង្គ​ភាព​ក​ង​ព​ល​តូចអន្ត​រាគ​ម​ន៏ លេខ១៤ នូវ​ថ​វិកា១០លាន​រៀល អង្ក​រ ៥តោន មីយើង៦០កេស ទឹក​ក្រូច៨០កេស និង​ស្រាបៀរ៨០ កេស ស​ម្រាប់រៀប​ចំក​ម្ម​វិធីអបអរ​សាទ​រ​បុណ្យ​ចូល​ឆ្នាំថ្មីប្រ​ពៃណីខ្មែរ​យើង ៕

សន្ទរកថាស្វគម៏ដោយឧត្តសេនីយ៏ទោគឹម សេងងន

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត