MOD

ព័ត៌មាន

ពិធីជូន​ដំណើរ​ក​ង​ក​ម្លាំង​ក​ម្ពុជាទៅចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព អ.ស.ប នៅប្រ​ទេស ម៉ាលី និង​ប្រ​ទេស ស៊ូដ​ង់ខាង​ត្បូង

ដោយ​បាន​ការ​ឯក​ភាព​ជា​គោល​ការ​ណ៍​ពី​រាជ​រ​ដ្ឋា​ភិបាល​នៅ​ព្រឹក​ថ្ងៃ​ទី ​០៧​ ខែ​ មេសា​ ឆ្នាំ​២០១៥​ នេះ​នៅ​មូល​ដ្ឋាន​ក​ង​ទ័ព​ពោធិ៍​ចិន​តុង​ គ​ណៈ​ក​ម្ម​ការ​ជាតិ​បាន​រៀប​ចំ​ពិធី​ជូន​ដំ​ណើរ​ក​ង​ក​ម្លាំង​ ក​ម្ពុជា​ទៅ​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ក្សា​ស​ន្តិភាព​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជា​ជាតិ​ និង​ប្រ​ទេស​ម៉ាលី​ និង​ ស៊ូ​ដ​ង់​ខាង​ត្បូង​ ។​

                   តាម​រ​បាយ​ការ​ណ៍​រ​ប​ស់​ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍​ សែម​ សុវ​ណ្ណ​នី​ អគ្គ​នាយ​ក​ម​ជ្ឍ​ ម​ណ្ឌ​ល​ជាតិ​ និ​ង​ជា​អនុ​ប្រ​ធាន​គ​ណៈ​ក​ម្មាធិការ​ជាតិ​ បាន​ប​ញ្ជាក់​ជូន​អង្គ​ពិធី​ជ្រាប​អំពី​ការ​ងារ​ត្រៀម​រៀប​ ចំ​ផ្នែក​ទាំង​ឧប​ក​រ​ណ៍​ស​ម្ភារៈ​ ម​ធ្យោបាយ​បំពេញ​ប​ន្ថែម​ និង​ការ​ហ្វឹក​ហ្វឺន​ក​ម្លាំង​ ព្រ​ម​ទាំង​ស​មិទ្ធ​ផ​ល​ សំខាន់ៗ​ ដែល​ក​ង​ក​ម្លាំង​រ​ប​ស់​ក​ម្ពុជា​បាន​នឹង​កំពុង​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ទ​ទួល​ បាន​ជោគ​ជ័យ​ នៅ​សាធារ​ណ​រ​ដ្ឋ​ម៉ាលី ​និង​សាធារ​ណ​រ​ដ្ឋ​ស៊ូដ​ង់​ខាង​ត្បូង​ ។​

                   ការ​ប​ញ្ជូន​ក​ង​វិស្វ​ក​ម្ម​ព្រ​លាន​យ​ន្ត​ហោះ​៩១៨​ និង​ក​ង​ក​ម្ទេច​គ្រ​ប់​មិន​ទាន់​ផ្ទុះ​លេខ​៣១២​ ទៅ​សាធារ​ណ​រ​ដ្ឋ​ម៉ាលី​ គឺ​ជា​លើក​ទី២​ ដែល​ត្រូវ​ទៅ​ប្តូរ​វេន​ក​ង​វិស្វ​ក​ម្ម​ព្រ​លាន​យ​ន្ត​ហោះ​លេខ​៨១៩​ និង​ ក​ង​ក​ម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​លេខ​២១៣ ​និង​ក​ង​អាវុធ​ហ​ត្ថ​លេខ​១៦៨​ ពេទ្យ​កំរិត​២​លេខ​៩០៨​ ទៅ​សាធា​ រ​ណ​រ​ដ្ឋ​ស៊ូដ​ង់​ខាង​ត្បូង​ ជា​លើក​ទី៤ ​ដែល​ត្រូវ​ទៅ​ប្តូរ​វេន​ក​ង​រាជ​អាវុធ​ហ​ត្ថ​លេខ​១១៧ ​និង​ពេទ្យ​កំរិ​ត​២ ​លេខ​៨០៩​ ដែល​នឹង​វិវ​ត្ត​ន៍​ម​ក​កាន់​ក​ម្ពុជា​វិញ​នា​ចុង​ស​ប្តាហ៍​ទី​៣ ​ខែឧ​ស​ភា​ ឆ្នាំ​២០១៥​ ខាង​មុខ​នេះ។​

                   ក្នុង​នាម​លោក​ស្រី ​Claire​ Vander​ Vaeren​ អ្ន​ក​ស​ម្រ​ប​ស​ម្រួល​អង្គ​ការ​ស​ហ​ប្រ​ជា​ជាតិ​ ប្រ​ចាំ​ព្រះរា​ជា​ណា​ច​ក្រ​ក​ម្ពុជា ​លោក​ Roger​ Carter​ ទី​ប្រឹក្សា​ស​ន្តិសុខ​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​បាន​មាន​ ប្រ​សាស​ន៍​ថា ​ចាប់​តាំង​ពីឆ្នាំ​២០០៦​ រ​ហូត​ដ​ល់​ប​ច្ចុប្ប​ន្ន​ ក​ម្ពុជា​បាន​ប​ញ្ជូន​ក​ង​ក​ម្លាំង​ចូល​រួម​ប្រ​តិប​ត្តិ​ការ​ រ​ក្សា​ស​ន្តិសុខ​រ​ប​ស់​ អ.ស.ប​ នៅ​ប្រ​ទេស​ស៊ូដ​ង់​ ស៊ូដ​ង់​ខាង​ត្បូង​ សាធារ​ណ​រ​ដ្ឋ​អាហ្វ្រិក​ក​ណ្តាល​ ឆាដ​ ស៊ីរី​ លីប​ង់​ និង​ម៉ាលី​ ស​រុប​ចំនួន​ ២,៨១៦ ​នាក់ ​ក្នុង​នោះ​នារី​ចំនួន ​៨១​នាក់ ​។ ដោយ​ឡែក​ក​ង​ក​ម្លាំង​ ក​ម្ពុជា​កំពុង​បំពេញ​បេស​ក​ក​ម្ម​នៅ​ប្រ​ទេស​ស៊ូដ​ង់​ខាង​ត្បូង​ចំនួន​ ៤៨៩​នាក់ ​និង​ម៉ាលី​ចំនួន​ ៣១១​នាក់​។

​                   ​តាម​រ​យះ​កា​រ​ចូល​រួម​ចំណែក​ក្នុង​បេស​ក​ក​ម្ម​រ​ក្សា​ស​ន្តិភាព​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ នេះ​ បាន​ឆ្លុះ​ប​ញ្ចាំង​ប​ង្ហាញ​ឲ្យ​ឃើញ​ពីភាព​ជោគ​ជ័យ​ដ៏ត្រ​ចេះត្រ​ច​ង់​រ​ប​ស់​ក​ម្ពុជា​លើ​ឆាក​អន្ត​រ​ជាតិ​ ហើយ​ ជា​កិត្តិយ​ស​ដ៏​ធំធេង​ដ​ល់​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ ដែល​ជា​ប្រ​ទេស​មួយ​ប្រ​ក​ប​ដោយ​ស​ន្តិភាព​ ស​ន្តិសុខ​ និ​ង​មិត្ត​ភាព​ និង​ធ្វើ​ឲ្យ​ក​ម្ពុជា​ក្លាយ​ជា​ប្រ​ទេស​គំរូ​មួយ​ស​ម្រាប់​ពិភ​ព​លោក​ ។ ​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​សូម​ ស​ម្តែ​ង​នូ​វ​ការ​ដឹង​គុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះរា​​ជ​រ​ដ្ឋា​ភិបាល​ និង​ប្រ​ជាជ​ន​ក​ម្ពុជា​ ក្នុង​ការ​ចូល​រួម​ចំណែក​ ប​ង្កើត​ឲ្យ​មាន​ស​ន្តិភាព​ដ​ល់​ប​ណ្តា​ប្រ​ទេស​ផ្សេងៗ​ ។​

                   ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍​ ប៉ុល​ សារឿន​ អគ្គ​មេប​ញ្ជា​ការ​នៃ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ ក្នុង​នាម​តំណាង​ដ៏ខ្ព​ង់​ខ្ព​ស់​ស​ម្តេច​អគ្គ​ម​ហា​សេនា​ប​តី​តេជោ ​ហ៊ុន ​សែន ​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ​នៃព្រះ​រាជា​ណា​ ច​ក្រ​ក​ម្ពុជា​ សូម​ស​ម្តែង​ការ​កោត​ស​រ​សើរ​ និង​វាយ​ត​ម្លៃ​ខ្ព​ស់​ចំពោះ​ការ​ខិត​ខំប្រឹ​ង​ប្រែង​យ​ក​ចិត្ត​ទុក​ដាក់​ ប្រ​ក​ប​ដោយ​ស្មារ​តី​ទ​ទួល​ខុស​ត្រូវ​ខ្ព​ស់​រ​ប​ស់​គ​ណៈ​ក​ម្មាធិការ​ជាតិ​ ដែល​បាន​រៀប​ចំ​ពិធី​ជូន​ដំណើរ​ក​ង​ ក​ម្លាំង​ទៅ​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​នាពេល​នេះ​ ៕​

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ជួបសំនេះសំណាល ជាមួយគ្រួសារ យោធិនដែលត្រូវទៅបំពេញ បេសកកម្មរក្សាសន្តិភាព អ.ស.ប
ពិធីត្រួតពល ក្នុងពេលជូនដំណើរ ខ.ភ.ម ទៅបំពេញបេសកកម្មអន្តរជាតិ នៅប្រទេស ស៊ូដង់ និង ម៉ាលី
ពិធីជូនដំណើរ ក្រោមអធិបតីភាព របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃ ខ.ភ.ម
របាយការណ៍ស្វាគមន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត