MOD

ព័ត៌មាន

ពិធី​សំណេះ​សំណាល​ស​មាជិក​​ស​មាគ​ម​អតីត​​យុទ្ធ​ជ​ន​​ខេត្ត​​ត្បូង​ឃ្មុំ​

         អតីត​​យុទ្ធ​ជ​ន​​ខេត្ត​​ត្បូង​ឃ្មុំ​ ចាប់​ពី​ថ្នាក់​វ​រ​សេនីយ៏​ឡើង​​ទៅ​ ប្រ​មាណ ៣៧ នាក់ត្រូវ​បាន​ទ​ទួល​ការ​សំណេះសំណាល​ពីសំណាក់ ឯ.ឧ នាយឧត្ត​ម​សេនីយ៏ មាស សាវ៉ន អគ្គ​នាយ​កអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវាក្រ​សួង​ការ​ពារ​ជាតិ និង​ជាអគ្គ​លេខាធិការ​រ​ង ប្រ​ចាំការ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ព្រ​ម​ទាំង មាន​ការ​ចូល​រួម​ពីសំណាក់  ឯ.ឧ  ក្នុង​ជួរ​ស​មាជិក​គ​ណៈអចិន្ត្រៃយ៏ នៃគ​ណៈក​ម្មាធិការ​ក​ណ្ដាល​ស​មាគ​ម អតីត​យុទ្ធ​ជ​ន​ក​ម្ពុជាជាច្រើន​រូប ទៀត​ផ​ង ។
           ប​ន្ទាប់ពី លោក ឧ/ត្រី អ៊ាត ប៊ុន​ធឿន មេប​ញ្ជាការ​តំប​ន់ប្រ​តិប​ត្តិការ​សឹក និង​ជាប្រ​ធាន​ស​មាគ​ម អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ខេត្ត​ត្បូង​ឃ្មុំ ថ្លែង​សុន្ទ​រ​ក​ថាស្វាគ​ម​ន៏ និង​រាយ​ការ​ណ៏ចំនួនអតីត​យុទ្ធ​ជ​ន ស​ភាព​ការ​ណ៏ជីវ​ភាព​រ​ស់នៅ និង​ដំណើរ​ការ​រ​ប​ស់ស​មាគ​ម អតីត​យុទ្ធ​ជ​ន​តាម​ប​ណ្តា ឃុំ. ស្រុក ទូទាំង​ខេត្ត​រួច​ម​ក ។
            ឯ.ឧ នាយឧត្ត​ម​សេនីយ៏ មាស សាវ៉ន ថ្លែង​ជួស​មុខឲ្យ ឯ.ឧ នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម អគ្គ លេខាធិការ ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា បាន​ពាំនាំនូវ​ការ​សាក​សួរ​សុខ​ទុក្ខ​ពី សំណាក់ថ្នាក់ដឹក​នាំស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ដែល​មាន​ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ជាប្រ​ធាន ដែល​ស​ម្តេច​តែង​តែគិត​គូរ​ដ​ល់សុខ​ទុក្ខ​រ​ប​ស់អតីត​យុទ្ធ​ជ​ន​រ​ប​ស់យើង​ទូទាំង​ប្រ​ទេស​ជាប្រ​ចាំ ។ នេះស​ប​ញ្ជាក់ឲ្យ​ឃើញ​នូវ​ការ​យ​ក​ចិត្ត​ទុក​ដាក់រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាចំពោះអតីត​យុទ្ធ​ជ​ន​យើង​និង​ក្រុម​គ្រួសារ ព្រ​ម​ទាំង​សំដែង​នូវ​ការ​ដឹង​គុណ​ចំពោះអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា យើង ដែល​ក​ន្ល​ង​ម​ក​បាន​យ​កអស់កំលាំង​កាយ ចិត្ត និង ហ៊ាន​បូជាជីវិត​ដើម្បីបុព្វ​ហេតុការ​ពារ​ជាតិ ការ ពារ​ទឹក​ដី និង​ប្រ​ជាជ​ន មិនឲ្យ​ស​ត្រូវ​ចូល​រំលោភ​និង​ឈ្លាន​ពាន​បូរ​ណ​ភាព​ទឹក​ដី ព្រ​ម​ទាំង រ​ក្សាបាន​នូវ សុខ​ស​ន្តិភាព ស្ថេរ​ភាព​ស​ង្គ​ម​ដើម្បីប្រ​ជាជ​ន​បាន​រ​ស់នៅក្នុង​សុខ​ស​ន្តិភាព រ​ហូត​ម​ក​ដ​ល់ ពេល​នេះ  ។ ឯ.ឧ បាន​ប​ន្ត​ទៀត​ថា៖ ប​ន្ទាប់ពីបាន​ប​ញ្ច​ប់ភារ​កិច្ច​ការ​ពារ​ជាតិនិង​មាតុ ភូមិរួច​ម​ក យុទ្ធ​ជ​ន​រ​ប​ស់យើង ខ្លះរ​ស់នៅមាន​ជីវ​ភាព​លំបាក , យុទ្ធ​ជ​ន​ខ្លះត្រូវ​បាត់ប​ង់ស​ម​ត្ថ​ភាព​ធ្វើព​ល​ក​ម្ម​ហើយ​ខ្លះ ទៀត​មាន​ទ​ទួល នូវ​ការ​ពិការ​ជាដើម ។ ឯ.ឧ មាស សាវ៉ន បាន​ប​ន្ថែមឲ្យ​ដឹង​ទៀត​ថា ៖ ដោយ​សារ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​យើង​ទើប​តែប​ង្កើត​ឡើង ហើយ​ថ​វិការ​ទ្រ​ទ្រ​ង់នៅមាន​កំរិត​នៅ ឡើយ​ក៏ដោយ ក៏ស​មាគ​ម​នៅតែខិត​ខំប្រ​មូល​ថ​វិកាពីស​មាជិក និងអំពាវ​នាវ​ដ​ល់ស​ប្បុរ​ស​ជ​ន​ក្នុង​និង​ក្រៅប្រ​ទេស ម​ក​ប​ង្កើន​ជួយ​ដ​ល់ស​មាគ​ម​ថែម​មួយ​កំរិត​ទៀត​ផ​ង​ដែរ ។
             ក្នុងឱកាស​នោះប្រ​តិភូស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ក៏បាន​នាំយ​កអំណោយ​រ​ប​ស់ស​មាគ​ម​ជូន​ដ​ល់អតីត​យុទ្ធ​ជ​ន​ទាំង ៣៧ នាក់ ដោយ​ក្នុង​ម្នាក់ទ​ទួល​បាន អង្ក​រ ២២ គីឡូ ,សារុង ១ និង​ថ​វិការ៤ ម៉ឺន​រៀល ។
            ប​ន្ទាប់ពីបាន​សំណេះសំណាល​និង​ជូនអំណោយ​ដ​ល់អតីត​យុទ្ធ​ជ​ន​រួច​ម​កឯ.ឧ នាយឧត្ត​ម សេនីយ៏ មាស សាវ៉ន  រួម​ជាមួយ​ប្រ​តិភូ ក៏បាន​បើក​កិច្ច​ប្រ​ជុំជាមួយ​ប្រ​ធាន, អនុប្រ​ធាន ស​មាគ​មអតីត​យុទ្ធ​ជ​ន ឃុំ, ស្រុក, ខេត្ត ទូទាំង​ខេត្ត​ត្បូង​ឃ្មុំ ដើម្បីធ្វើប​ច្ចុប្ប​ន្ន​ភាព​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ខេត្ត ក្នុង​ការ​ស្វែង​រ​ក​ប​ញ្ហាប្រ​ឈ​ម​នានាចំពោះមុខ ដែល​ស​មាគ​មអតីត​យុទ្ធ​ជ​ន ខេត្ត​ត្បូង​ឃ្មុំ កំពុង​ដំណើរ​ការ​ស​ក​ម្ម​ភាព​រ​ប​ស់ខ្លួន​ក្នុង​កិច្ច​ការ​បំរើដ​ល់អតីត​យុទ្ធ​ជ​ន និង​គ្រួសារឲ្យ​កាន់តែល្អប្រ​សើរ  ៕



ពិធីសំណេះសំណាលសមាជិកសមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំ
ពិធីសំណេះសំណាលសមាជិកសមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំ
ពិធីសំណេះសំណាលសមាជិកសមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំ
ពិធីសំណេះសំណាលសមាជិកសមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំ
ពិធីសំណេះសំណាលសមាជិកសមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំ
ពិធីសំណេះសំណាលសមាជិកសមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំ

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត