MOD

ព័ត៌មាន

ឯកឧត្ត​ម​ ទៀ ​បាញ់ ជួប​ពិភាក្សាការ​ងារ​ជាមួយ​ក​ង​ទ័ពអាកាស​ចិន

គ​ណ​ប្រ​តិភូដឹក​នាំដោយឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍យូចុង​ហ្វូ(YuZhongFu)ស្ន​ង​ការ​ន​យោបាយ​ក​ង​ទ័ព​ជើងអាកាស​នៃក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន​បានអញ្ជើញ​ម​ក​ដ​ល់រាជ​ធានីភ្នំពេញ​នៅវេលាម៉ោង៩.០០ព្រឹក​ថ្ងៃទី២២ខែមីនាឆ្នាំ២០១៦ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​ផ្លូវ​ការ​នៅព្រះរាជាណាច​ក្រ​ក​ម្ពុជារ​យះពេល៣ថ្ងៃពីថ្ងៃទី២២ដ​ល់២៤ខែមិនាឆ្នាំ២០១៦។
“ក​ង​ទ័ពអាកាស​នៃក​ង​ទ័ព​រំដោះប្រ​ជាជ​ន​បាន​ស្នើសុំដ​ល់ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាឲ្យ​ជ​ម្រុញ​ជំនាញ​ក​ង​ទ័ព​ជើងអាកាស​នៃប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជាចិន​សំដៅជំរុញឲ្យ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​កាន់តែស៊ីជ​ម្រៅនិង​ជិត​ស្និត​ថែម​ទៀត”នេះគឺជាការ​លើក​ឡើង​រ​ប​ស់ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍យូចុង​ហ្វូស្ន​ង​ការ​ន​យោបាយ​ក​ង​ទ័ពអាកាស​នៃក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន​ក្នុងឱកាស​ដែលឯកឧត្ត​ម​បាន​ដឹក​នាំប្រ​តិភូចូល​ជួប​ស​ម្តែង​ការ​គួរ​ស​មឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ទៀបាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិកាល​ពីរ​សៀល​ថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០១៦​ ក​ន្ល​ង​ទៅនេះ៕​ នៅក្នុង​ជំនួប​នេះឯកឧត្ត​ម​ទៀបាញ់បាន​ចាត់ទុក​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់គ​ណៈប្រ​តិភូក​ង​ទ័ព​ជើងអាកាស​ចិន​នៅក​ម្ពុជានាពេល​នេះថាជាដំណើរ​ទ​ស្ស​ន​កិច្ច​ដ៏មាន​សារះសំខាន់មួយ​ដែល​បាន​នាំម​ក​នូវ​ការ​ព​ង្រឹង​ទំនាក់ទំន​ង​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង​ពីរ​ផ្លាស់ប្តូរ​ប​ទ​ពិសោធ​ន៍និង​ព​ង្រឹង​ចំណ​មិត្ត​ភាព​រ​វាង​ក​ង​ទ័ព​ទាំង​ពីរឲ្យ​កាន់តែមាន​ការ​រីក​ច​ម្រើន​ថែម​ទៀត៕​ឯកឧត្ត​ម​យូចុង​ហ្វូបាន​ប​ញ្ជាក់ថា៖ក​ម្ពុជានិង​ចិន​គឺជាអ្ន​ក​ជិត​ខាង​ល្អហើយ​រាល់ទំនាក់ទំន​ង​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង​ពីរ​បាន​នាំម​ក​នូវ​ផ​ល​ប្រ​យោជ​ន៍ដ​ល់ប្រ​ទេស​ទាំង​ពីរ៕​ ក្នុងឱកាស​នោះឯកឧត្ត​ម​ទៀបាញ់បាន​ប​ញ្ជាក់ប្រាប់ប្រ​តិភូថា៖ការអនុវ​ត្ត​យុទ្ធ​សាស្ត្រ​គ្រ​ប់ជ្រុង​ជ្រោយ​បាន​ធ្វើឲ្យ​ប្រ​ទេស​ទាំង​ពីរ​ព​ង្រីក​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នាលើគ្រ​ប់វិស័យ​ក្នុង​នោះក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ​បាន​ធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នាបាន​ល្អប្រ​សើរ​ផ​ង​ដែរ៕
ប​ន្ទាប់ម​ក​នៅរ​សៀល​ថ្ងៃដ​ដែល​នោះដែរ​គ​ណ​ប្រ​តិភូបាន​ជួប​ពិភាក្សាការ​ងារ​ជាមួយឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍សឹង​សំណាង​មេប​ញ្ជាការ​ក​ង​ទ័ព​ជើងអាកាស​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​នៅមូល​ដ្ធាន​ទ័ពអាកាស​ពោធិចិន​តុង​ដោយ​ផ្តោត​យ៉ាង​សំខាន់លើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ខាង​វិស័យ​ប​ណ្តុះប​ណ្តាល​ធ​ន់ធាន​ម​នុស្ស​ដ​ល់ក​ង​ទ័ព​ជើងអាកាស​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ៕

ឯកឧត្តម​ ទៀ ​បាញ់ ជួបពិភាក្សាការងារជាមួយកងទ័ពអាកាសចិន
ឯកឧត្តម​ ទៀ ​បាញ់ ជួបពិភាក្សាការងារជាមួយកងទ័ពអាកាសចិន
ឯកឧត្តម​ ទៀ ​បាញ់ ជួបពិភាក្សាការងារជាមួយកងទ័ពអាកាសចិន
ឯកឧត្តម​ ទៀ ​បាញ់ ជួបពិភាក្សាការងារជាមួយកងទ័ពអាកាសចិន

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត