MOD

ព័ត៌មាន

បូក​សុប​ការ​ងារ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាទូទាំង​ប្រ​ទេស​ត្រីមាស​ទី១និង​លើក​ទិស​ដៅអនុវ​ត្ត​ប​ន្ត​ត្រីមាស​ទី២ ឆ្នាំ២០១៦

         ព​លីក​ម្ម​រ​ប​ស់អតីត​យុទ្ធ​ជ​ន​គឺជាសំណ​ង់ស្ពាន​ស​ន្តិភាព​ត​ភ្ជាប់នៃការ​ចំណាយ​ជីវិត​ការ​ងារ​រ​ប​ស់និវ​ត្ត​ជ​ន​ស៊ីវិល​ក្នុង​ការ​ក​សាង​ក​ម្រាល​ផ្លូវ​នៃការអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិទាំង​នេះគឺជាហេតុផ​ល​នៃគោល​ន​យោបាយ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​ប​ង្កើត​ឡើង​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ។
      នាយឧត្ត​ម​សេនីយ៍គ​ន់គីមអគ្គ​មេប​ញ្ជាការ​រ​ង​នាយ​សេនាធិការ​ច​ម្រុះនៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ក្នុង​នាមអនុប្រ​ធាន​និង​ជាអគ្គ​លេខាធិការ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាបាន​លើក​ឡើង​យ៉ាង​ដូច្នេះនៅក្នុង​កិច្ច​ប្រ​ជុំបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ទូទាំង​ប្រ​ទេស​ប្រ​ចាំត្រីមាស​ទី១និង​លើក​ទិស​ដៅអនុវ​ត្ត​ប​ន្ត​ស​ម្រាប់ត្រីមាស​ទី២ ឆ្នាំ២០១៦ ដែល​បាន​ប្រ​ព្រឹត្តិនៅសាលាខេត្ត​ប​ន្ទាយ​មាជ័យ នារ​សៀល​ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៦ ។
      ឯកឧត្ត​ម​គ​ន់គីម បាន​លើក​ប​ញ្ជាក់ថា៖នៅក្នុង​ម​ហាស​ន្និបាត​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាលើក​ទី២នាថ្ងៃទី០២ខែក​ញ្ញាឆ្នាំ២០១៥ស​ម្តេច​តេជោបាន​ដាក់ចេញ​នូវអនុសាស​ន៍សំខាន់ៗចំនួន១៤ចំណុច​ដើម្បីឲ្យ​ស​មាគ​មអនុវ​ត្ត​ភារ​កិច្ច​រ​ប​ស់ខ្លួន​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធិភាព​ក្នុង​នោះរួម​មាន​គោល​ដៅរៀប​ចំក្រុម​គ្រួសារអតីត​យុទ្ធ​ជ​ន​ពិការ​ទ​ទួល​បាន​ដីធ្លីនិង​ប្រាក់បំណាច់នានាឲ្យ​បាន​ទៀង​ទាត់និងអំពាវ​នាវ​ដ​ល់ក្រុមអ្ន​ក​ស​ប្បុរ​ស​ព្រ​ម​ទាំង​ប​ណ្តាស​មាគ​ម​ដ​ទៃទៀត​ប​ង្វែរ​មុខ​ព្រួញ​ម​ក​ជួយ​ក​សាង​លំនៅដ្ឋាន​ជូន​ក្រុម​គ្រួសារអតីត​យុទ្ធ​ជ​ន​ដែល​ខ្វះខាត ។
      រ​បាយ​ការ​ណ៍រ​ប​ស់គ​ណ​ក​ម្មាធិការ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជារាជ​ធានីខេត្ត បាន​ប​ង្ហាញអំពីការ​ចុះធ្វើប​ច្ចុប្ប​ន្ន​ភាព​ចុង​ក្រោយ​ក្នុង​ត្រីមាស​ទី១ឆ្នាំ២០១៦នេះគឺមាន​ស​មាជិក​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាស​រុប​ចំនួន១៥,២១៤នាក់ ។ នាយឧត្ត​ម​សេនីយ៍គ​ន់គីម​មាន​ប្រ​សាស​ន៍ថាចំនួន​នេះអាច​និយាយ​បាន​ថាជាចំនួន​ប​ណ្តោះអាស​ន្ន​តែប៉ុណ្ណោះក្រុម​ការ​ងារ​ស​មាគ​ម​នៃប​ណ្តារាជ​ធានី-ខេត្ត​ទូទាំង​ប្រ​ទេស​ដែល​មាន​ស​មាស​ភាព​ច​ម្រុះ( យោធាក​ង​រាជអាវុធ​ហ​ត្ថ​ន​គ​រ​បាល​និង​ម​ន្រ្តីនៃម​ន្ទីរ​ការ​ងារ​ប​ណ្តុះប​ណ្តាល​វិជ្ជាជីវៈ)ត្រូវ​ប​ន្ត​ធ្វើប​ច្ចុប្ប​ន្ន​ភាព​ក្នុង​ផែន​ការ​ត្រីមាស​ទី២ប​ន្ត​ទៀត ។
      ឯកឧត្ត​ម​បាន​ស​ង្ក​ត់ធ្ង​ន់ថា ៖ ស​ម្តេច​តេជោ ហ៊ុន សែន ប្រ​មុខ​នៃរាជ​រ​ដ្ឋាភិបាល និង​ជាប្រ​ធាន​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាបាន​ដាក់ចេញ​នូវ​ប​ទ​ប​ញ្ជាយ៉ាង​ម៉ឺង​ម៉ាត់ថា ៖ យើង​មិន​ត្រូវ​ធ្វេស​ប្រ​ហែស​ប​ណ្តែត​ប​ណ្តោយឲ្យអតីត​យុទ្ធ​ជ​ន ដែល​មាន​គុណ​បំណាច់ដោយ​ការ​ធ្វើព​លីក​ម្ម​គ្រ​ប់បែប​យ៉ាង​ដើម្បីស​ន្តិភាព​និង​ការ​ភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិ ឲ្យ​ស្ថិត​នៅក្នុង​ភាពឯកោមិន​មាន​ការ​គិត​គូបាន​នោះទេ ។
    ឯកឧត្ត​ម​ប​ញ្ជាក់ប​ន្ថែម​ថា៖ រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាបាន​កំណ​ត់យ​ក​ថ្ងៃទី២១មិថុនាជារៀង​រាល់ឆ្នាំប្រារ​ព្ធ​ជាទិវារំលឹក​គុណអតីត​យុទ្ធ​ជ​ន ! ដូច​នេះគឺវាមាន​ន័យ​ណាស់សំរាប់ការ​ប​ង្កើត​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាដែល​ស​ម្តេច​តេជោចាត់ទុក​ថាគឺជាព្រឹត្តិការ​ណ៍ប្រ​វ​ត្តិសាស្រ្ត​ដ៏សំខាន់ដែល​រំលេចឲ្យ​ឃើញ​ពីការ​យ​ក​ចិត្ត​ទុក​ដាក់រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ចំពោះវិស័យអតីត​យុទ្ធ​ជ​ន​ក​ម្ពុជានិង​ជាការ​រំលេចឲ្យ​ឃើញ​ផ​ង​ដែរអំពីការ​រ​ច​ង​ចាំរ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​ក​ម្ពុជាគ្រ​ប់រូប​ចំពោះការ​ធ្វើព​លីក​ម្ម​ដ៏ធំធេង​រ​ប​ស់យុទ្ធ​ជ​ន​យុទ្ធ​នារីនិងអតីត​យុទ្ធ​ជ​នអ្ន​ក​ស្នេហាជាតិរ​ប​ស់យើង​ដើម្បីបុព្វ​ហេតុជាតិនិង​ប្រ​ជាជ​ន​គ្រ​ប់ដំណាក់កាល ។
      ក្នុងឱកាស​នោះដែរ​នាយឧត្ត​ម​សេនីយ៍ខេង​សុមេធ​ក្នុង​នាម​នាយឧត្ត​ម​សេនីយ៍អគ្គ​ស្ន​ង​ការ​ន​គ​រ​បាល​ជាតិបានឧប​ត្ត​ម្ភ​ជូន​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា២០លាន​រៀល។ដោយ​ឡែកឯកឧត្ត​ម គោស៊ុំ សារឿត អភិបាល​ខេត្ត​ប​ន្ទាយ​មាន​ជ័យ​បាន​ផ្ត​ល់ការឧប​ត្ត​ម្ភ​ជូន​គ​ណ​ក​ម្មាធិការ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាខេត្ត​ប​ន្ទាយ​មាន​ជ័យ​រ​ថ​យ​ន្ត១គ្រឿង​ដើម្បីបាន​ធ្វើជាម​ធ្យោបាយ​បំពេញ​ការ​ងារ​រ​ប​ស់ខ្លួន ផ​ង​ដែរ  ៕​

បូកសុបការងារសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសត្រីមាសទី១និងលើកទិសដៅអនុវត្តបន្តត្រីមាសទី២ ឆ្នាំ២០១៦

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត