MOD

ព័ត៌មាន

កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​និង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិរុស្ស៊ីក្រៅផ្លូវ​ការ

 

ក្នុងឪកាស​បំពេញ​ទ​ស្ស​នៈកិច្ច​ជាផ្លូវ​ការ​និង​មិត្ត​ភាព​នៅស​ហ​ព​ន្ទ័រុស្ស៊ីនៅព្រឹក​ថ្ងៃទី២៦ខែមេសាឆ្នាំ២០១៦ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាអម​ដំណើរ​ដោយឯកឧត្ត​មឯកអគ្គ​រាជ​ទូត​ក​ម្ពុជាប្រ​ចាំនៅស​ហ​ព​ន្ធ័រុស្ស៊ីព្រ​ម​ទាំង​គ​ណៈប្រ​ភូជាន់ខ្ព​ស់ក្រ​សួង​ការ​ពារ​ជាតិបានអញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​និង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិរុស្ស៊ីក្រៅផ្លូវ​ការ​ដែល​បាន​ប្រារ​ព្ធ​ធ្វើ​នៅម​ជ្ឈ​ម​ណ្ឌ​ល​ជាតិគ្រ​ប់គ្រ​ង​ការ​ការ​ពារ​ប្រ​ទេស​នៃស​ហ​ព​ន្ធ័រុស្ស៊ីនាទីក្រុង​ម៉ូស្គូដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត្ត​ទៅក្រោមអធិប​តីភាព​រ​ប​ស់ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍សឺហ្គេ.ស​យ​ហ្គូរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​ស​ហ​ព​ន្ធ័រុស្ស៊ីនិង​មាន​ការ​ចូល​រួម​ពីប​ណ្តារ​ដ្ឋ​ម​ន្ត្រីអនុរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ទាំង១០ប្រ​ទេស​ក្នុង​តំប​ន់អាស៊ីអគ្នេយ៏ផ​ង​ដែរ។
ថ្លែង​បើក​កិច្ច​ប្រ​ជុំនាឪកាស​នោះឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ស​យ​ហ្គូរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​ស​ហ​ព​ន្ធ័រុស្ស៊ីបាន​សំដែង​ការ​ស្វាគ​ម​ន៍និង​ថ្លែងអំណ​រ​គុណ​​ចំពោះការ​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​រ​ប​ស់ប្រ​ទេសអាស៊ាន​ទាំងអស់ដែល​ធ្វើអោយ​មាន​កិច្ច​ប្រ​ជុំនេះកើត​ឡើង​រ​វាងអាស៊ាន​និង​រុស្ស៊ីនាពេល​នេះ។ឯក​ត្ត​ម​បាន​ប​ញ្ជាក់ថា៖នេះជាលើក​ទី១ក្នុង​ប្រ​វ​ត្តិសាស្ត្រ​នៃទំនាក់ទំន​ង​រ​វាងអាស៊ាន​និង​រុស្សី។ឯកឧត្ត​ម​ស​យ​ហ្គូរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​ស​ហ​ព​ន្ធ័រុស្ស៊ីបាន​ចាត់ទុកអាស៊ាន​ជាអង្គ​ការ​មួយ​ដែល​មាន​ប្រ​សិទ្ធ​ភាព​បំផុត​ក្នុង​តំប​ន់​ដែល​បាន​ជំរុញអោយ​ការ​ធ្វើស​មាហ​រ​ណ​ក​ម្ម​ក្នុង​តំប​ន់អាស៊ីប៉ាស៊ីហ្វិក​កាន់តែល្អប្រ​សើរ​ឡើង។​ឯកឧត្ត​ម​បាន​ប​ន្ត​ថា៖នៅក្ន​ង​ក្រ​ប​ខ​ណ្ឌ័អាស៊ាន​នេះហើយ​ដែល​ធ្វើអោយ​មាន​កិច្ច​ប្រ​ជុំកំពូលអាស៊ីខាង​កើត​ទាក់ទ​ង​និង​ផ្នែក​ស​ន្តិសុខ​កិច្ច​ប្រ​ជុំ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​បូក​និង​កិច្ច​ប្រ​ជុំផ្សេងៗទៀត​ដែល​បាន​ម​ក​ពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាងអាស៊ាន​ហើយ​ក៏ជាអទិភាព​រ​ប​ស់រុស្ស៊ីផ​ង​ដែរ។ឯកឧត្ត​ម​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​ស​ហ​ព​ន្ធ័រុស្ស៊ីបាន​ស​ង្ក​ត់ធ្ង​ន់ថា៖អាស៊ាន​និង​រុស្ស៊ីជាដៃគួរអោយ​ទុក​ចិត្ត​បាន​ហើយ​បាន​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នានៅក្នុង​តំប​ន់អាស៊ីប៉ាស៊ីភិច​។កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាងអាស៊ាន​និង​រុស្ស៊ីមាន​សារៈសំខាន់សំរាប់ធ្វើការ​ពិភាក្សាដ៏ល្អមួយ​ដើម្បីព​ង្រឹង​ស្ថេរ​ភាព​ក្នុង​តំប​ន់។តាម​រ​យៈកិច្ច​ប្រ​ជុំនេះរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​រុស្ស៊ីបាន​ធ្វើការអំពាវ​នាវអោយ​មាន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​គ្នាកាន់តែខ្លាំង​ក្លាប​ន្ថែម​ទៀត​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹងអំពើភេរ​វ​ក​ម្មអន្ត​រ​ជាតិនិង​រួម​គ្នាដោះស្រាយ​ប​ញ្ហាប្រ​ឈ​ម​ផ្អែក​លើគោល​ការ​ណ៍គោរ​ព​គ្នាទៅវិញ​ទៅម​ក​មាន​ភាព​ជាដៃគូរ​ដើម្បីនាំម​ក​នូវ​ផ​ល​ប្រ​យោជ​ន៍រួម ។
នៅក្នុងឪកាស​នោះប្រ​ធាន​ប្រ​តិភូនៃប​ណ្តាប្រ​ទេសអាស៊ាន​ទាំងអស់បាន​ចូល​រួម​សំដែង​នូវ​ការ​ចាប់អារ​ម្ម​ណ៍ដោយ​បាន​លើក​ឡើង​ពីទំនាក់ទំន​ង​រ​វាងអាស៊ាន​និង​រុស្ស៊ីដែល​បាន​ប​ង្កើត​ទំនាក់់ទំន​ង​ជាមួយ​គ្នាចាប់តាំង​ពីឆ្នាំ១៩៩១​ហើយ​បាន​ព​ង្រីក​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នាក្នុង​ឆ្នាំ១៩៩៦។តាម​រ​យៈកិច្ច​ប្រ​ជុំនេះដែរ​ប​ណ្តារ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ក៏បាន​ប​ង្ហាញ​នូវ​ទ​ស្ស​នៈដែល​ទាក់ទ​ង​ទៅនឹង​ប​ញ្ហាស​ន្តិសុខអន្ត​រ​ជាតិស​ន្តិសុខ​លំហ​រ​ស​មុទ្រ​ប​ញ្ហាប្រ​ឈ​ម​នឹង​ភេរ​វ​ក​ម្ម និង​ការ​ជួយ​ស​ង្រ្គោះគ្រោះម​ហ​ន្ត​រាយ រួម​និង​ការ​ជំរុញ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​យោធានិង​ការ​ពារ​ជាតិអោយ​បាន​កាន់តែប្រ​សើរ​ដើម្បីនាំម​ក​នូវ​ស​ន្តិសុខ​ស​ន្តិភាព​និង​ស្ថេរ​ភាព​នៅក្នុង​តំប​ន់អាស៊ីអាគ្នេយ៍នេះ។ថ្លែង​ទៅកាន់កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​និង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិរុស្ស៊ីក្រៅផ្លូវ​ការ​នាឪកាស​នោះដែលឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ.បាញ់បាន​ចាត់ទុក​កិច្ច​ប្រ​ជុំនេះពិត​ជាព្រឹត្តិការ​ណ៍ដ៏មាន​សារៈសំខាន់និង​គួរអោយ​ក​ត់សំគាល់មួយ​ដែល​នឹង​ព​ង្រីក​នូវ​ទំនាក់ទំន​ង​រ​វាងអាស៊ាន​និង​រុស្ស៊ីក្នុង​គោល​បំណ​ង​ដើម្បីប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​យោធានិង​ការ​ពារ​ជាតិដើម្បីធានាអោយ​បាន​នូវ​ស​ន្តិភាព​និង​ស​ន្តិសុខ​រ​ប​ស់យើង។ទាក់ទ​ង​ទៅនឹង​ប​ញ្ហាស​ន្តិសុខឯកឧត្ត​ទៀ.បាញ់បាន​ប​ញ្ជាក់ថា៖ប​ញ្ហាភេរ​វ​ក​ម្ម​បាន​ក្លាយ​ទៅជាប​ញ្ហាប្រ​ឈ​ម​ដ៏ធំមួយ​នៅក្នុង​តំប​ន់និង​ពិភ​ព​លោក​លោក​ទាំង​មូល។ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីបាន​សំដែង​នូវ​ក្តីស​ង្ឃឹម​ថា៖ប្រ​ទេស​បូក​ដែល​មាន​រុស្ស៊ីផ​ង​ដែរ​នោះនិង​ចូល​រួម​ជាមួយអាស៊ាន​ក្នុង​ការ​ទ​ប់ស្កាត់ការ​រីក​រាល​ដាល​នៃភេរ​វ​ក​ម្ម​ពិភ​ព​លោក​នេះ៕

រូបភាពឯ.ឧឧបនាយករដ្ធមន្ត្រីទៀ បាញ់ចូលរួមក្នុងកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​និង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិរុស្ស៊ីក្រៅផ្លូវ​ការ
រូបភាពឯ.ឧឧបនាយករដ្ធមន្ត្រីទៀ បាញ់ចូលរួមក្នុងកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​និង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិរុស្ស៊ីក្រៅផ្លូវ​ការ
រូបភាពឯ.ឧឧបនាយករដ្ធមន្ត្រីទៀ បាញ់ចូលរួមក្នុងកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​និង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិរុស្ស៊ីក្រៅផ្លូវ​ការ
រូបភាពឯ.ឧឧបនាយករដ្ធមន្ត្រីទៀ បាញ់ចូលរួមក្នុងកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​និង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិរុស្ស៊ីក្រៅផ្លូវ​ការ

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត