MOD

ព័ត៌មាន

ឯកឧត្ត​ម​ទៀ.បាញ់ជួប​ពិភាក្សាការ​ងារ​ជាមួយ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស​ហ​ព​ន្ធ័រុស្ស៊ី

 
ប​ន្ទាប់ពីបាន​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​និង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិរុស្ស៊ី​ក្រៅផ្លូវ​ការ​រួច​ម​ក​នាល្ងាច​ថ្ងែទី២៦ខែមេសាឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាព្រ​ម​ទាំង​ស​មាជិក​គ​ណៈប្រ​ភូអម​តំណើរ​បានអញ្ជើញ​ចូល​ជួប​ពិភាក្សាការ​ងារ​ជាមួយឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍សឺហ្គេស​យ​ហ្គូរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​ស​ហ​ព​ន្ធ័រុស្ស៊ីនៅក្រ​សួង​ការ​ពារ​ប្រ​ទេស​រុស្ស៊ីនាទីក្រុង​ម៉ូស្គូ  ។
នៅក្នុង​ជំនួបឪកាស​នោះឯកឧត្ត​ម​សឺហ្គេ​ស​យ​ហ្គូរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​ស​ហ​ព​ន្ធ័រុស្ស៊ីបាន​សំដែង​ការ​ស្វាគ​ម​ន៍និង​បាន​ថ្លែងអំណ​រ​គុណ​​ចំពោះឯកឧត្ត​ម​ទៀ.បាញ់ដែល​បាន​ដឹក​នាំគ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាម​ក​ចូល​រួម​ក្ន​ង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​និង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិរុស្ស៊ីក្រៅផ្លូវ​ការ​និង​ចូល​រួម​ក្នុង​ស​ន្និសិទ្ធ​ទីក្រុង​ម៉ូស្គូលើក​ទី៥ស្តីពីស​ន្តិសុខអន្ត​ជាតិនៅទីក្រុង​ម៉ូស្គូ។ឯកឧត្ត​ម​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​រុស្ស៊ីបាន​ចាត់ទុក​កិច្ច​ប្រ​ជុំនេះគឺជាការ​ចាប់ផ្តើម​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ស​ហ​ព​ន្ធ័រុស្ស៊ីនិងអាស៊ាន។ឯកឧត្ត​ម​ស​យ​ហ្គូក៏បាន​ចាត់ទុក​ជំនួប​នាពេល​នេះជាជំនួប​ប្រ​វ​ត្តិសាស្ត្រ​ពីព្រោះជំនួប​រ​វាង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​រុស្ស៊ីនិង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិក​ម្ពុជាមិន​ដែល​ធ្លាប់មាន​សោះនារ​យៈពេល​ក​ន្ល​ង​ម​ក។ឯកឧត្ត​ម​បាន​ប​ន្ត​ថា៖ក្នុង​ខែឧស​ភាឆ្នាំ២០១៦ខាង​មុខ​គឺគំរ​ប់ខួប៦០ឆ្នាំនៃទំនាក់ទំន​ង​ការ​ទូត​រ​វាង​ប្រ​ទេស​ទាំង​ពីរ។ដើម្បីអបអរ​សាទ​រ​ខួប៦០ឆ្នាំនៃទំនាក់ទំន​ង​ការ​ទូត​នេះឯកឧត្ត​ម​រ​ដ្ឋ​ម​ន្ត្រីបាន​ប​ញ្ជាក់ថា៖​យើង​និង​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​ប​ស់យើងអោយ​បាន​កាន់តែប្រ​សើរ​ឡើង​ថែម​ទៀត។ក្រៅពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​វិស័យ​ប​ច្ចេក​ទេស​យោធារ​វាង​ក​ង​ទ័ព​ទាំង​ពីរ​យើងអាច​ពួត​ដៃគ្នាបាន​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំងអំពើភេរ​វ​ក​ម្ម​ផ​ង​ដែរ។ឯកឧត្ត​ម​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​រុស្ស៊ីក៏បាន​សំដែង​នូវ​ក្តីសោម​ន​ស្ស​រីក​រាយ​ចំពោះការ​ចូល​ច​ត​នាវាក​ង​ទ័ព​ជើង​ទឹក​រុស្ស៊ីនៅកំព​ង់ផែក្រុង​ព្រះសីហ​នុហើយ​ត្រូវ​បាន​ទ​ទួល​ការ​ធ្វើប​ដិស​ណ្ឋាកិច្ច​យ៉ាង​ក​ក់ក្តៅពីភាគីក​ម្ពុជាស្រ​ប​ពេល​ដែល​គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា​កំពុង​បំពេញ​ទ​ស្ស​នៈកិច្ច​នៅស​ហ​ព​ន្ធ័រុស្ស៊ី។ទាក់ទ​ង​ទៅនឹង​ការ​ប​ណ្តុះប​ណ្តាល​សិក្ខាកាម​ម​យោធា​ក​ម្ពុជា​ឯកឧត្ត​ម​បាន​ប​ញ្ជាក់ថា៖​ប​ច្ចុប្ប​ន្ន​នេះមាន​សិក្ខាកាម​ខ​ភ​ម​កំពុង​សិក្សានៅរុស្ស៊ីចំនួន​ជាង២០០នាក់ហើយ​រុស្ស៊ីកំព​ង់ពិចារ​ណាផ្ត​ល់អាហារ​រូប​ក​រ​ណ៍ដ​ល់សិក្ខាកាម​ខ​ភ​ម​ប​ន្ថែម​ទៀត​នៅក្នុង​ឆ្នាំនេះ។
នៅក្នុង​ជំនួប​នោះឯកឧត្ត​ម​ទៀ.បាញ់បាន​ប​ញ្ជាក់ថា៖​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​និង​រុស្ស៊ីក្រៅផ្លូវ​ការ​នាពេល​នេះគឺជាកិច្ច​ប្រ​ជុំលើក​ទី១និង

ជាកិច្ច​ប្រ​ជុំសំខាន់ផ​ង​ដែរ​ដែល​បាន​ឆ្លើយ​ត​ប​ពីអាស៊ាន​និង​រៀប​ចំឡើង​ដោយ​រុស្ស៊ី។ឯកឧត្ត​ម​បាន​ប​ន្ត​ថា៖ការ​ចូល​ច​ត​នាវាក​ង​ទ័ព​ជើង​ទឹក​រុស្ស៊ីនៅក​ម្ពុជានោះបានអនុវ​ត្ត​ទៅតាម​ក​ម្ម​វិធីដែល​បាន​គ្រោង​ទុក​បាន​យ៉ាង​ល្អប្រ​សើរ។ឯកឧត្ត​ម​ទៀ.បាញ់បាន​ថ្លែងអំណ​រ​គុណ​ដ​ល់ក្រ​សួង​ការ​ពារ​ប្រ​ទេស​រុស្ស៊ីចំពោះការ​ទ​ទួល​យ​ក​សិក្ខាកាម​ខ​ភ​ម​ម​ក​ប​ណ្តុះប​ណ្តាល​នៅរុស្ស៊ីក្រោម​ការ​យ​ក​ចិត្ត​ទុក​ដាក់ពីរុស្ស៊ី។ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីបាន​ប​ញ្ជាក់ប​ន្ថែម​ថា៖តាម​រ​យៈការ​ជួយ​ប​ណ្តុះប​ណ្តាល​រ​ប​ស់រុស្ស៊ីដ​ល់ខ​ភ​ម​នាពេល​ក​ន្ល​ង​ម​ក​បាន​រួម​ចំណែក​ប​ង្កើន​ស​ម​ត្ថ​ភាព​ដ​ល់ខ​ភ​ម​ក្នុង​ការ​បំពេញ​ភារ​កិច្ច​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដីរ​ប​ស់ខ្លួន​ក៏ដូច​ជាការ​ចូល​រួម​ចំណែក​បំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​លើពិភ​ព​លោក​ផ​ង​ដែរ៕


ឯកឧត្ត​ម​ទៀ.បាញ់ជួប​ពិភាក្សាការ​ងារ​ជាមួយ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស​ហ​ព​ន្ធ័រុស្ស៊ី
ឯកឧត្ត​ម​ទៀ.បាញ់ជួប​ពិភាក្សាការ​ងារ​ជាមួយ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស​ហ​ព​ន្ធ័រុស្ស៊ី
ឯកឧត្ត​ម​ទៀ.បាញ់ជួប​ពិភាក្សាការ​ងារ​ជាមួយ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស​ហ​ព​ន្ធ័រុស្ស៊ី
ឯកឧត្ត​ម​ទៀ.បាញ់ជួប​ពិភាក្សាការ​ងារ​ជាមួយ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស​ហ​ព​ន្ធ័រុស្ស៊ី

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត