MOD

ព័ត៌មាន

ឯកឧត្ត​ម​ ទៀ បាញ់ ​ចូល​រួម​ក្នុង​ស​ន្និសិទ​ទីក្រុង​ម៉ូស្គូ​លើក​ទី៥​ ស្តីពី​ស​ន្តិសុខ​អន្ត​រ​ជាតិ​ និង​ជួប​ជាមួយ​សិក្ខាកាម​ ខ.ភ.ម​ កំពុង​សិក្សា​នៅ​ស​ហ​ព័ន្ធ​រុស្សី​

    ក្នុង​ឪកាស​អញ្ជើញ​បំពេញ​ទ​ស្ស​ន​កិច្ច​ជា​ផ្លូវ​ការ​ និង​ជា​មិត្ត​ភាព​នៅ​ស​ហ​ព័ន្ធ​រុស្សី​ ឯកឧត្ត​ម​ ទៀ ​បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ស​ន្និសិទ​ទីក្រុង​ម៉ូស្គូ​លើក​ទី​៥​ ស្តី​ពី​ស​ន្តិសុខ ​អន្ត​រ​ជាតិ ​ដែល​នៅ​ក្នុង​ស​ន្និសិទ​នេះ​មាន​ការ​ចូល​រួម​ពី​ប​ណ្តា​រ​ដ្ឋ​ម​ន្រ្តី​ការ​ពារ​ជាតិ ​និង​មេប​ញ្ជាការ​ក​ង​ទ័ព​ម​ក​ពី​ អ៊ឺរ៉ុប​ អាហ្រ្វិក​ អាហ្រ្វិក​ខាង​ត្បូង​ ម​ជ្ឈឹម​បូពាហ៍ ​ម​ក​ពី​អាស៊ី​មាន​ ចិន​ ឥណ្ឌា ​កូរ៉េ ​ម៉ុង​ហ្គោលី ​រួម​ទាំង​រ​ដ្ឋ​ម​ន្រ្តី​ម​ក​ពី​ប​ណ្តា​ប្រ​ទេស​អាស៊ាន​ក៏​បាន​ចូល​រួម​ក្នុង​ស​ន្និសិទ​ទីក្រុង​ម៉ូស្គូ​លើក​ទី៥​ ស្តី​ពី​ស​ន្តិសុខ​អន្ត​រ​ជាតិ​ នេះ​ដែរ​ ដែល​បាន​ប្រ​ព្រឹត្ត​ទៅ​ក្នុង​រ​យៈ​ពេល​២​ថ្ងៃ​គឺ​ពី​ថ្ងៃទី​២៧​ដ​ល់​ថ្ងៃទី​២៨​ ខែ​មេសា​ ឆ្នាំ២០១៦​ ។​
    នៅ​ក្នុង​ឪកាស​នេះ ​ប​ន្ទាប់ពី​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍ ​ស​យ ហ្គូ​ រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួង​ការ​ពារ​ប្រ​ទេស​ស​ហ​ព័ន្ធ​រុស្សី​ ឡើង​ថ្លែង​ស​ន្ទ​រ​ក​ថា​បើក​ស​ន្និសិទ​ និង​ការ​ឡើង​ថ្លែង​បើក​ស​ន្និសិទ​ ជា​ប​ន្ត​ប​ន្ទាប់​រ​ប​ស់​ថ្នាក់​ដឹក​នាំ​ស​ហ​ព័ន្ធ​រុស្សី​រួច​ម​ក​ អង្គ​ស​ន្និសិទ​ក៏​បាន​ដំណើរ​ការ​ស្រ​ប​ទៅ​តាម​រ​បៀប​វារៈ​រ​ប​ស់​ខ្លួន​ដោយ​បាន​ធ្វើ​ការ​ពិភាក្សា​ទៅ​លើ​ប្រ​ធាន​ប​ទ​សំខាន់ៗ​រួម​មាន​៖​ ភារ​វ​ក​ម្ម​ជា​ការ​គំរាម​កំហែង​ទៅ​លើ​ស​ក​ល​លោក​ ប​ញ្ហា​ប្រ​ឈ​ម​ និង​ឪកាស​ស​ម្រាប់​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​យោធា​អន្ត​រ​ជាតិ​ និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​យោធា​អាស៊ី​ប៉ាស៊ីហ្វិក​ ។​ ក្រៅ​ពី​នេះ​អង្គ​ការ​ស​ន្និ​សិទ​ក៏​បាន​បែង​ចែក​ជា​ក្រុម​ដើម្បី​ធ្វើ​ការ​ពិភាក្សា​ដែល​ទាក់​ទ​ង​ទៅ​នឹង​ប​ដិវ​ត្ត​ន៍​ព​ណ៍​ ស​ន្តិសុខ​តំប​ន់​ តួនាទី​យោធា​ក្នុង​ស្ថេរ​ភាព​ជាតិ​ ស​ន្តិសុខ​ ក្នុង​តំប​ន់​អាស៊ី​ក​ណ្តាល​ ប​ញ្ហា​ស​ង្រ្គាម​ និង​ស​ន្តិភាព​នៅ​អ៊ីរ៉ុប​ ប្រ​ព័ន្ធ​សុវ​ត្ថិភាព​ថ្មី​នៅ​អ៊ីរ៉ុប​ ។​ គួរ​ក​ត់​សំគាល់​ថា៖​ តាម​រ​យៈ​ស​ន្និសិទ​នេះ​បាន​នាំ​ម​ក​នូវ​ការ​ពិគ្រោះ​យោប​ល់​ ការ​ពិភាក្សា​លើ​ប​ញ្ហា​ប្រ​ឈ​ម​​ជាច្រើន​ទាំង​ស​ន្តិសុខ​ប្រ​ពៃណី​ និង​មិន​ប្រ​ពៃណី​ដូច​ជា​ ភារ​វ​ក​ម្មអន្ត​រ​ជាតិ​ ចោរ​ស​មុទ្រ​ ឧក្រិដ្ឋ​ក​ម្ម​ឆ្ល​ង​ដែន​ គ្រោះ​ម​ហ​ន្ត​រាយ​ធ​ម្ម​ជាតិ​ និង​ប​ញ្ហា​ប​រិស្ថាន​ជា​ដើម​ ។​
    ឆ្លៀត​ក្នុង​ឪកាស​បំពេញ​ភារ​កិច្ច​នៅ​ស​ហ​ព័ន្ធ​រុស្សី​នា​ឪកាស​នោះ ​ឯកឧត្ត​ម​ ទៀ ​បាញ់ ​និង​លោក​ជំទាវ​ ព្រ​ម​ទាំង​ប្រ​តិភូ​អម​ដំណើរ​ទាំង​អស់​ ក៏​បាន​អញ្ជើញ​ទៅសាក​សួរ​សុខ​ទុក្ខ​ដ​ល់​សិក្ខា​កាម​ ខ.ភ.ម​ ដែល​កំពុង​បំពេញ​ក​ម្ម​សិក្សា​នៅ​ស​ហ​ព័ន្ធ​រុស្សី​ ដែល​ពិធី​សំណេះ​សំណាល​នេះ​បាន​ប្រារ​ព្ធ​ធ្វើ​នៅ​ស្ថាន​ទូត​ក​ម្ពុជា​ប្រ​ចាំ​នៅ​ស​ហ​ព័ន្ធ​រុស្សី​ ។​
    លោក​ ឧត្ត​ម​សេនីយ៍ត្រី​ ចៅ​ យឿន ​អនុព័ទ្ធ​យោធា​ក​ម្ពុជា​ប្រ​ចាំ​នៅ​ស​ហ​ព័ន្ធ​រុស្សី​បាន​ឲ្យ​ដឹង​ថា​៖​ប​ច្ចុប្ប​ន្ន​នេះ​មាន​ក​ម្ម​សិក្សា​រី​ ខ.ភ.ម​ កំពុង​ធ្វើ​ការ​ប​ណ្តុះ​ប​ណ្តាល​នៅ​រុស្សី​ចំនួន​២៣៨​នាក់​ ក្នុង​នោះ​នៅ​ ទីក្រុង​ម៉ូស្គូ​ចំនួន​១៣​នាក់​ សាំង​ប៉េស្ទ​រី​ ៥នាក់​ រ៉ារូញ៉ូ៦នាក់​ វីហ៉្សាញ់ ៦នាក់​ ទីក្រុងអូម ១២នាក់​ វ៉ូល១៥នាក់​ បេន​ហ្សា​ ៣២នាក់​ យ៉ារ៉ូស្ថា​ ៣នាក់​ ស្ម​ល​ឡែ ​២៣នាក់​ ស៊ីសឺរ៉ាញ់​ ៧នាក់​ កូតូមី៦នាក់​ ទូមែន៦នាក់​ និង​ប៉េត្រូដឺវ៉ល​រ៉េត​ ៤នាក់​ ។​
    សិក្ខាកាម​ ខ.ភ.ម​ ទាំងអស់​បាន​កំពុង​សិក្សា​លើ​មុខ​វិជ្ជា​រួម​មាន​៖ ​ស​ន្តិសុខ​ សេដ្ឋ​កិច្ច​ សុខាភិបាល​ សំណ​ង់​ វិទ្យុ​ទាក់ទ​ង​ដែន​ទឹក​ វិស្វ​ក​រ​ឧទ្ធ​ម​ភាគ​ច​ក្រ​ ឆ​ត្រ​យោង​ រ​ថ​ក្រោះ​ ប្រេងឥន្ទ​នៈ​ ក​ង​អាកាស​ កាំភ្លើង​ធំ​ គីមីសាស្ត្រ​ សំណ​ង់​លេណាដ្ឋាន​ប្រ​យុទ្ធ​ អាកាស​យានិក​ និង​នាវា​ច​រ​ណ៍​ ។​
    មាន​ប្រ​សាស​ន៍​សំណេះ​សំណាល​ជាមួយ​សិក្ខាកាម​ ខ.ភ.ម​ នៅ​ស​ហ​ព័ន្ធ​រុស្សី​នា​ឪកាស​នោះ ​ឯកឧត្ត​ម​ ទៀ បាញ់ ​បាន​ស​ម្តែង​នូវ​ការ​កោត​ស​រ​សើរ​ និង​វាយ​តំលៃ​ខ្ព​ស់​ចំពោះ​សិក្ខា​កាម​ ខ.ភ.ម​ ទាំង​អស់​ដែល​កំពុង​សិក្សា​នៅ​ស​ហ​ព័ន្ធ​រុស្សី​ដែល​បាន​យ​ក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ​ គោរ​ព​វិន័យ​សាលា​រ​ប​ស់​រុស្សី​ ជា​ពិសេស​រ​ក្សា​បាន​នូវ​វិន័យ​ថ្លៃថ្នូ​រ​ប​ស់​ ខ.ភ.ម​ ។​
    ឯកឧត្ត​ម​ក៏​បាន​លើក​ឡើង​ពី​ការ​រីក​ច​ម្រើន​រ​ប​ស់​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ ក្រោម​ការ​ដឹក​នាំ​រ​ប​ស់​ស​ម្តេច​អគ្គ​ម​ហា​សេនា​ប​តី​តេជោ​ ហ៊ុន​ សែន​ បាន​ធ្វើ​ឲ្យ​ប្រ​ទេស​ជាតិ​ទ​ទួល​បាន​ស​ន្តិភាព​ មាន​ស្ថេរ​ភាព​ ទូទាំង​ប្រ​ទេស​ និង​នាំ​ម​ក​នូវ​ការ​អភិវ​ឌ្ឍ​ន៍​លើ​គ្រ​ប់​វិស័យ​ ។​
    ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​បាន​សំណូម​ព​រ​ឲ្យ​សិក្ខាកាម​ទាំងអស់​ខិត​ខំ​រៀន​សូត្រ​គោរ​ព​វិន័យ​សាលា​ ដើម្បី​ប​ញ្ច​ប់​ការ​សិក្សា​នាំ​យ​ក​នូវ​ចំណេះដឹង​ទៅ​ប​ម្រើ​ជូន​ជាតិ​មាតុភូមិ​រ​ប​ស់​យើង​ឲ្យ​មាន​ការ​រីក​ច​ម្រើន​និង​រឹង​មាំ​ ។​
    ក្នុង​ឪកាស​នោះ ​ឯកឧត្ត​ម​ ទៀ​ បាញ់ ​និង​លោក​ជំទាវ​ក៏​បាន​ចែក​អំណោយ​ជា​ថ​វិការ​ជូន​ដ​ល់​សិក្ខាកាម​ទាំង​អស់​ដែល​កំពុង​បំពេញ​ក​ម្ម​សិក្សា​នៅ​ស​ហ​ព័ន្ធ​រុស្សី​ផ​ង​ដែរ​ ៕​

ឯកឧត្តម​ ទៀ បាញ់ ​ចូល​រួម​ក្នុង​សន្និសិទ​ទីក្រុង​ម៉ូស្គូ​លើក​ទី៥​ ស្តីពី​សន្តិសុខ​អន្តរជាតិ​ និង​ជួប​ជាមួយ​សិក្ខាកាម​ ខ.ភ.ម​ កំពុង​សិក្សា​នៅ​សហព័ន្ធ​រុស្សី​
ឯកឧត្តម​ ទៀ បាញ់ ​ចូល​រួម​ក្នុង​សន្និសិទ​ទីក្រុង​ម៉ូស្គូ​លើក​ទី៥​ ស្តីពី​សន្តិសុខ​អន្តរជាតិ​ និង​ជួប​ជាមួយ​សិក្ខាកាម​ ខ.ភ.ម​ កំពុង​សិក្សា​នៅ​សហព័ន្ធ​រុស្សី​

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត