MOD

ព័ត៌មាន

ពិធីស​ម្ពោធ​ផ្លូវ​យុទ្ធ​សាស្ត្រអភិវ​ឌ្ឍ​ន៍មូល​ដ្ឋាន​ក​ង​ទ័ព​និង​ទំន​ប់ប​ង្ហៀរ​ទឹក

ផ្លូវ​យុទ្ធ​សាស្ត្រអភិវ​ឌ្ឍ​ន៍មូល​ដ្ឋាន​ក​ង​ទ័ព​ប្រ​វែង១៥គីឡូម៉ែត្រ និង ទំន​ប់ប​ង្ហៀរ​ទឹក​ប្រ​វែង៥០០ម៉ែត្រ ស្ថិត​នៅក្នុង​ភូមិសាស្ត្រអូរ​កូន​តឹង ស្ថិត​ក្នុង​ភូមិ ត្រ​ពាំង​ក្រ​សាំង ឃុំ ស្រែណូយ ស្រុក​វ៉ារិន ខេត្ត​សៀម​រាប ដែល​ជាអំណោយ​រ​ប​ស់យោធ​ភូមិភាគ​ទី៧ និង យោធ​ភូមិភាគ​ទី៥ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ផ្ត​ល់ជូន​ដ​ល់យោធ​ភូមិភាគ​ទី៤ នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ត្រូវ​បាន​កាត់ខែ្ស​បូរ​បើក​ដាក់ឲ្យ​ប្រើប្រាស់ជាផ្លូវ​ការ ក្រោមអធិប​តីភាពឯ.ឧ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ឯកឧត្ត​មឧត្ត​ម​សេនីយ៍ទោ វ៉ន មិញ​លឿង មេប​ញ្ជាការ​យោធ​ភូមិភាគ​ទី៧ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម កាល​ពីព្រឹក​ថ្ងៃទី១៦ ខែ ឧស​ភា ឆ្នាំ២០១៦ ។
ក្នុង​សេច​ក្តីរាយ​ការ​ណ៍រ​ប​ស់ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក ជា ម៉ន មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោក និង ជាមេ ប​ញ្ជាការ​យោធ​ភូមិភាគ​ទី៤ បាន​ប​ញ្ជាក់ពីការ​សាង​ស​ង់ផ្លូវ​ប្រ​វែង១៥គីឡូម៉ែត្រ និង ទំន​ប់ប​ង្ហៀរ​ទឹក​ប្រ​វែង៥០០ម៉ែត្រ​នេះ គឺជាអំណោយឧប​ត្ថ​ម្ភ​រ​ប​ស់យោធ​ភូមិភាគ​ទី៧ យោធ​ភូមិភាគ​ទី៥ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ក្នុង​ទឹក​ប្រាក់ស​រុប ២៦៩ពាន់២៦៣ដុល្លា ក្នុង​នោះបាន​ធ្វើទំន​ប់ទាក់ទឹក​ដែល​មាន​ចំណុះ​៥៥០ពាន់ម៉ែត្រ​គូប ក្នុង​គោល​ដៅអភិវ​ឌ្ឍ​ន៍សេដ្ឋ​កិច្ច​គ្រួសារ​ក​ង​ទ័ព និង ជាស​រ​សៃឈាម​នៃការ​ទំនាក់ទំន​ង​សេដ្ឋ​កិច្ច​ផ​ង​ដែរ។
មាន​ចំណាប់អារ​ម្ម​ណ៍នោះឯកឧត្ត​មឧត្ត​ម​សេនីយ៍ទោ វ៉ន មិញ​លឿង មេប​ញ្ជាការ​យោធ​ភូមិភាគ​ទី៧ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ក៏បាន​គូស​ប​ញ្ជាក់ថា ស​ម​ទ្ធិផ​ល​ទាំង គឺស្តែង​ឡើង​ពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អរ​វាង យោធ ភូមិភាគ​ទី៧ និង ទី៥ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ជាមួយ​យោធ​ភូមិភាគ​ទី៤ នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ដោយ ក​ន្ល​ង​ម​ក​ក៏បាន​ក​សាង​នូវ​ស​ម​ទ្ធិផ​ល​ធំមួយ​ចំនួន ក្នុង​ការ​ចូល​រួម​ការ​កាត់ប​ន្ថ​យ​ភាព​ក្រីក្រ​នៅក​ម្ពុជា  ។
មាន​ប្រ​សាស​ន៍នាឱកាស​នោះឯ.ឧ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ក៏បាន​ធ្វើការ ស​ម្តែង​នូវអំណ​រ​គុណ​ដ​ល់រ​ដ្ឋាភិបាល និង ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ដែល​តែង​តែជួយ​ផ្គ​ត់ផ្គ​ង់ទាំង​ស្មារ​តី  និង​ស​ម្ភារៈ សំខាន់លើវិស័យ​ការ​ងារ​យោធា ក្នុង​ការ​ប​ណ្តុះប​ណ្តាល​នូវ​ធ​ន​ធាន​ម​នុស្ស ប​ច្ចេក​ទេស​ដ​ល់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ក៏ដូច​ប្រ​ជាជ​ន​ក​ម្ពុជាផ​ង​ដែរ ។ ឯកឧត្ត​ម​បាន​ប​ន្ត​ទៀត​ថាកាយ​វិការ​នេះ ប​ង្ហាញឲ្យ​ឃើញ​កាន់តែច្ប​ស់ពីការ​ព​ង្រឹង​និង​ព​ង្រីក​ចំណ​ង​មិត្ត​ភាព​ជាប្រ​ពៃនិង​យូអង្វែង​រ​វាង​ប្រ​ទេស​ជាមិត្ត​ទាំង​ពីរ​ដែល​បាន​រួម​ប្រ​យុទ្ធ​ស​ត្រូវ​រួម​ក្នុង​ការ​រំដោះប្រ​ទេស​រ​ប​ស់ខ្លួន​ទៀត​ផ​ង ។ ក្នុង​នោះដែរឯ.ឧ ទៀ បាញ់ ក៏បាន​លើក​ឡើង​ពីយុទ្ធ​សាស្ត្រអភិវ​ឌ្ឍ​ន៍សំខាន់ៗក្នុង​វិស័យ​ក​ង​ទ័ព ដោយ​ផ្តោត​ទៅលើការ​ក​សាង​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ ការអភិវ​ឌ្ឍ​ន៍ផ្លូវ​សេដ្ឋ​កិច្ច​តាម​ប​ណ្តោយ​ព្រំដែន ដើមី្ប​លើក​ក​ម្ព​ស់ ជីវ​ភាព​សេដ្ឋ​កិច្ច​រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ ក៏ដូច​គ្រួសារ​ក​ង​ទ័ព​ផ​ង​ដែរ  ។  ដោយ​ក​ត្តានេះហើយ ទើប​ប្រ​មុខ​រាជ រ​ដ្ឋាភិបាល ក្រោម​ការ​ដឹក​នាំរ​ប​ស់ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី និង ស​ម្តេច​គ​តិព្រឹទ្ធ​ប​ណ្ឌិ ប៊ុន រ៉ានី ហ៊ុន​សែន បាន​យ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់ដ​ល់ជីវ​ភាព​ក​ង​ទ័ព និង គ្រួសារ​ទ័ព ក្នុង​ការ​រៀប​ចំនូវ​ភូមិដ្ឋាន ផ្ទះស​ម្បែង និង ដីក​សិក​ម្ម​ជូន​ដ​ល់គ្រួសារ​ក​ង​ទ័ព​រ​ស់នៅបាន​ស​ម​រ​ម្យ​ទៀត​ផ​ង ។ ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ក៏បាន​គូស​ប​ញ្ជាក់ថា ការ​បើក​ស​ម្ពោធ​ផ្លូវ​យុទ្ធ​សាស្ត្រ​អភិវ​ឌ្ឍ​ន៍មូល​ដ្ឋាន​ក​ង​ទ័ព និង ទំន​ប់ប​ង្ហៀរ​ទឹក​នៅតំប​ន់អូរ​កូន​តឹង​នេះក្នុង​គោល​ដៅធ្វើការអភិវ​ឌ្ឍ​ន៍សេដ្ឋ​កិច្ច​លើវិស័យ​ក​ង​ទ័ព​ក្នុង​ការ​ជួយ​ស​ម្រួល​ដ​ល់ផ​ល​លំបាក​រ​ប​ស់ក​ង​ទ័ព​ដើមី្ប​លើក​ក​ម្ព​ស់ជីវ​ភាព​រ​ស់នៅរ​ប​ស់គ្រួសារ​ក​ង​ទ័ពឲ្យ​កាន់តែល្អប្រ​សើថែម​ទៀត។  ម៉្យាង​ទៀត​ទីតាំង​នេះ ក៏ជាភូមិសាស្ត្រ​ដ៏ល្អមួយ​ស​ម្រាប់ធ្វើការ​ប​ណ្តុះប​ណ្តាល ហ្វឹក​ហាត់ ដ​ល់នាយ​ទាហា ព​ល​ទាហាន ដើមី្ប​ព​ង្រឹង​នូវ​យុទ្ធ​វិធីនៃយុទ្ធ​សាស្ត្រ​រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។ ឯកឧត្ត​ម  ទៀ បាញ់ ក៏បាន​លើក​នូវអនុសាស្ត្រ​ដ៏ខ្ព​ង់ខ្ព​ស់រ​ប​ស់ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ស​ម្រាប់ការ អភិវ​ឌ្ឍ​ន៍តាម​ប​ន្ទាត់ព្រំដែន ក៏ដូច​មូល​ដ្ឋាន​ក​ង​ទ័ព ព្រ​ម​ទាំង​បាន​គូស​ប​ញ្ជាក់ផ​ង​ដែរ អំពីស​ភាព​ការ​ណ៍ន​យោ បាយ​ក្នុង និង ក្រៅប្រ​ទេស សំខាន់លើការអនុវ​ត្ត​ច្បាប់ ដោយ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា ជាប្រ​ទេស​នីតិរ​ដ្ឋ ។ ម៉្យាង​ទៀត​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ឈ​រ​លើភាពអាព្យាក្រឹត្យ  ចំពោះគ​ណ​ប​ក្ស​ន​យោបាយ តែក​ង​ក​ម្លាំង​យោធ​ព​ល ខេម​រ​ភូមិន្ទ ត្រូវ​តែអនុវ​ត្ត​នូវ​ប​ទ​ប​ញ្ជារ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ក្នុង​ការ​ការ​ពារ​ព្រះម​ហាក្ស​ត្រ និង​រាជ​រ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់ តាម​រ​ដ្ឋ​ធ​ម្ម​នុញ្ញ​ក​ម្ពុជា ។  ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ក៏បាន​ប​ន្ត​ទៀត​ថា ផ្លូវ និង ទំន​ប់ប​ង្ហៀរ​ទឹក​នេះ ស្រ​ប​ទៅនឹង​ស​ភាព​ការ​ប​ម្រែប​ម្រួល អាកាស​ធាតុពេល​ប​ច្ចុប្ប​ន្ន ក្នុង​ការ​តំក​ល់ទឹក​ស​ម្រាប់ផ្គ​ត់ផ្គ​ង់ក​ង​ទ័ព គ្រួសារ​ទ័ព និង ជាចំណ​ង​ដៃថ្មី នៃចំណ​ង​មិត្ត​ភាព រ​វាង​ក​ម្ពុជា វៀត​ណាម ដែល​កាន់តែធ្វើឲ្យ​ចំណ​ង​មិត្ត​ភាព​នៃប្រ​ទេស​ទាំង​ពីរ និយាយ​ដោយ​ឡែក ធ្វើស​ម្ព័ន្ធ​មេត្រីភាព នៃកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង យោធ​ភូមិភាគ​ទី៧ និង ទី៥ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ជាមួយ យោធ​ភូមិភាគ​ទី៤ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ កាន់តែមាន​ភាព​រឹង​មាំទៅពេលអនាគ​ត ។
ក្នុង​នោះដែរឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ក៏បាន​ធ្វើការ​បំពាក់នូវ​គ្រឿងឥស្ស​រ​យ​យ​ស​ ព្រះរាជា ណា ច​ក្រ​ក​ម្ពុជា ជូន​ដ​ល់ឯកឧត្ត​ម មេប​ញ្ជាការ​យោធ​ភូមិភាគ​ទី៧ និង ទី៥ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម និង នាយ ទាហាន​ដែល​មាន​ស្នាដៃក្នុង​ការ​ងារ​សាង​ស​ង់ផ្លូវ និង ទំន​ប់ប​ង្ហៀទឹក​នេះ ព្រ​ម​ទាំង​បាន​ប្រ​កាស​ផ្ត​ល់នូវអគារ​សិក្សា ១ខ្ន​ង មាន៦ប​ន្ទ​ប់ ស​ម្រាប់កូន​ចៅរ​ប​ស់នាយ​ទាហាន ព​ល​ទាហាន​ឈ​រ​ជើង​ក្នុង​តំប​ន់នេះ បាន​សិក្សារៀន​សូត្រ​ផ​ង ដែរ ។
ប​ន្ត​ម​កឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ក៏បានអញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ ក្រុម​គ្រួសារ​ក​ង​ទ័ព ចំនួន ១៥០គ្រួសារ ។ តាម​ការ​ប​ញ្ជាក់រ​ប​ស់ឯកឧត្ត​មឧត្ត​ម​សេនីយ៍ទោ ទេព រូន មេប​ញ្ជារ​ង​យោធ​ភូមិភាគ​ទី៤ ជាមេប​ញ្ជា ការ​ប្រ​ចាំទិស​ស​ម​រ​ភូមិមុខ អូរ​កូន​តឹង បានឲ្យ​ដឹង​ថា ការ​រៀប​ចំលំនៅដ្ឋាន​ជូន​ក​ង​ទ័ព រ​ប​ស់យោធ​ភូមិភាគ​ទី៤ មាន ចំនួន ៦៣២គ្រួសារ ទាំង​គ្រួសារ​ក​ង​ទ័ព និង និវ​ត្ត​ជ​ន ហើយ​បាន​ក្នុង​ជំហាន១ សាង​ស​ង់ផ្ទះចំនួន ១៦៨ខ្ន​ង ម​ក ដ​ល់ពេល​នេះសាង​ស​ង់បាន ១០០ខ្ន​ង នៅស​ល់៦៨ខ្ន​ង បាន​កំពុង​សាង​ស​ង់ប​ន្ត ។
ក្នុង​នោះដែរ​ក្រុម​គ្រួសារ​ក​ង​ទ័ព ទាំង១៥០គ្រួសារ ក្នុង​មួយ​គ្រួសារ​ទ​ទួល​បាន អង្ក​រ ២ការ៉ុង មី ១កេស ត្រីខ ២យូរ , ឃីត ១ក​ញ្ច​ប់ និង ថ​វិកា ១២ម៉ឺន​រៀល ព្រ​ម​ទាំង​បាន​ធ្វើការ​ផ្ត​ល់ទឹក​ដ​ល់ប​ង​ប្អូន​ផ​ង​ដែរ  ៕
                                                                                                                  
                                                          
                                                           
                                                               
                                                                                  

រូបភាពឯកឧត្តម ទៀ បាញ់​ ក្នុងពិធីសម្ពោធផ្លូវយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលដ្ឋានកងទ័ពនិងទំនប់បង្ហៀរទឹក
រូបភាពឯកឧត្តម ទៀ បាញ់​ ក្នុងពិធីសម្ពោធផ្លូវយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលដ្ឋានកងទ័ពនិងទំនប់បង្ហៀរទឹក
រូបភាពឯកឧត្តម ទៀ បាញ់​ ក្នុងពិធីសម្ពោធផ្លូវយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលដ្ឋានកងទ័ពនិងទំនប់បង្ហៀរទឹក
រូបភាពឯកឧត្តម ទៀ បាញ់​ ក្នុងពិធីសម្ពោធផ្លូវយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលដ្ឋានកងទ័ពនិងទំនប់បង្ហៀរទឹក
រូបភាពឯកឧត្តម ទៀ បាញ់​ ក្នុងពិធីសម្ពោធផ្លូវយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលដ្ឋានកងទ័ពនិងទំនប់បង្ហៀរទឹក
រូបភាពឯកឧត្តម ទៀ បាញ់​ ក្នុងពិធីសម្ពោធផ្លូវយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលដ្ឋានកងទ័ពនិងទំនប់បង្ហៀរទឹក
រូបភាពឯកឧត្តម ទៀ បាញ់​ ក្នុងពិធីសម្ពោធផ្លូវយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលដ្ឋានកងទ័ពនិងទំនប់បង្ហៀរទឹក
រូបភាពឯកឧត្តម ទៀ បាញ់​ ក្នុងពិធីសម្ពោធផ្លូវយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលដ្ឋានកងទ័ពនិងទំនប់បង្ហៀរទឹក
រូបភាពឯកឧត្តម ទៀ បាញ់​ ក្នុងពិធីសម្ពោធផ្លូវយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលដ្ឋានកងទ័ពនិងទំនប់បង្ហៀរទឹក

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត