MOD

ព័ត៌មាន

នាយឧត្ត​ម​សេនីយ៍ គ​ន់ គីម នាំយ​កអាវ​ភ្លៀង​ផ្ត​ល់ជូន​ដ​ល់ក​ង​ក​ម្លាំង​ទិស​យោធ​ភូមិភាគ​ទី១

      ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ អគ្គ​មេប​ញ្ជាការ​រ​ង​ និង​ជា​នាយ​សេនាធិការ​ចំរុះ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ នៅ​ព្រឹក​ថ្ងៃទី​១៦​ ខែឧស​ភា​ ឆ្នាំ២០១៦​ បាន​នាំ​យ​ក​អាវ​ភ្លៀង​ ទៅ​ផ្ត​ល់​ជូន​ដ​ល់​ក​ង​ក​ម្លាំង​នៅ​ទិស​យោធ​ភូមិ​ភាគ​ទី១​។​
      ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៏ឯក​ ហួត ឈាង​ មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោក​ និង​ជា​មេ​ប​ញ្ជាការ​យោធ​ភូមិ​ភាគ​ទី១​ ជំនួស​មុខ​ឲ្យ​ក​ង​ក​ម្លាំង​ទិស​យោធ​ភូមិភាគ​ទី១​ទាំង​អស់​បាន​ថ្លែង​នូវ​ការ​ស​ប្បាយ​រីក​រាយ​ និង​សូម​គោរ​ព​ថ្លែង​អំណ​រ​គុណ​ដ​ល់​ស​ម្តេច​តេជោ​ ហ៊ុន សែន​ នាយ​ក​រ​ដ្ឋ​ម​ន្រ្តីនៃ​ក​ម្ពុជា​ និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត​ដែល​ជា​និច្ច​កាល​បាន​ឧប​ត្ថ​ម្ភអាវ​ភ្លៀង​ អាវ​រ​ងា​ដ​ល់​ក​ង​ទ័ព​ ក​ង​ន​គ​រ​បាល​ជាតិ​ និង​ក​ង​រាជអាវុធ​ហ​ត្ថ​សំរាប់​ត្រៀម​មុន​ពេល​រ​ដូវ​វ​ស្សា​ម​ក​ដ​ល់​។ជាមួយ​នោះ​ ឯកឧត្ត​ម​មេប​ញ្ជាការ​បាន​ប្តេជ្ញា​ដាច់​ខាត​អនុវ​ត្ត​នូវ​ភារ​កិច្ច​ ការ​ពារ​ជាតិ​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី​ ការ​ពារ​រ​ដ្ឋ​ធ​ម្ម​នុញ្ញ​ ការ​ពារ​ព្រះម​ហាក្ស​ត្រ​ ការ​ពារ​រាជ​រ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់​ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ និង​សូម​ថ្កោល​ទោស​ប្រ​ឆាំង​ដាច់​អហ​ង្ការ​នូវ​រាល់​ទ​ង្វើ​រ​ប​ស់​ជ​ន​អគ​តិ​ទាំង​ឡាយ​ដែល​ច​ង់​ធ្វើប​ដិវ​ត្ត​ព​ណ៌​ប​ង្ក​ការ​ញុះញ​ង់​មូល​ប​ង្កាច់​ប្រ​ជាភិថុតិ​ក្នុង​ចេត​នា​អាក្រ​ក់​ផ្តួល​រំលំ​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​។​
      ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍ ​គ​ន់ គីម​ បាន​ពាំនាំ​នូវ​ប​ណ្តាំផ្ញើសា​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ស​ម្តេច​តេជោ ​ហ៊ុន​ សែន ​និង​ស​ម្តេច ​កិត្តិព្រឹទ្ធ​ប​ណ្ឌិត​ ផ្ញើជូន​ចំពោះ​ក​ង​ទ័ព​ ក​ង​ន​គ​រ​បាល​ជួរ​មុខ​ និង​ក​ង​រាជអាវុធ​ហ​ត្ថ​ ដែល​កំពុង​ឈ​រ​ជើង​ការ​ពារ​ទឹក​ដី​តាម​ប​ន្ទាត់ព្រំដែន​ប្រ​ក​ប​ដោយ​ព​លីក​ម្ម​គ្រ​ប់​បែប​យ៉ាង​តាម​ប​ទ​ប​ញ្ជា​ដ៏​ម៉ឺង​ម៉ាត់​រ​ប​ស់​ស​ម្តេច​តេជោ​ក៏​ដូច​ជា​រ​ប​ស់​ក្រ​សួង​ការ​ពារ​ជាតិ​ និង​អគ្គ​ប​ញ្ជាការ​ ប្រ​គ​ល់​ឲ្យ​។ ឯកឧត្ត​ម​ប​ន្ត​ថា​ពិត​មែន​តែ​ស្ថាន​ការ​ណ៍​ព្រំដែន​ប​ច្ចុប្ប​ន្ន​មាន​ភាព​ស្ង​ប់ស្ងាត់​ ប៉ុន្តែ​គោល​ន​យោបាយ​ ដឹក​នាំ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ដែល​មាន​ស​ម្តេច​តេជោ​ ជា​ប្រ​មុខ​នៅ​តែ​រ​ក្សា​ចំណ​ង​មិត្ត​ភាព​បាន​ព្រំដែន​ និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អជាមួយ​ ប្រ​ទេស​ជិត​ខាង​ដើម្បីសុខ​ស​ន្តិភាព​ ការអភិវ​ឌ្ឍ​ន៏ ​និង​ភាព​សុខុដុម​រ​ម្យ​នា​រ​ប​ស់​ប្រ​ជាជ​ន​រ​ស់​នៅ​តំប​ន់​ព្រំដែន​៕

នាយឧត្តមសេនីយ៍ គន់ គីម នាំយកអាវភ្លៀងផ្តល់ជូនដល់កងកម្លាំងទិសយោធភូមិភាគទី១
នាយឧត្តមសេនីយ៍ គន់ គីម នាំយកអាវភ្លៀងផ្តល់ជូនដល់កងកម្លាំងទិសយោធភូមិភាគទី១
នាយឧត្តមសេនីយ៍ គន់ គីម នាំយកអាវភ្លៀងផ្តល់ជូនដល់កងកម្លាំងទិសយោធភូមិភាគទី១

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត