MOD

ព័ត៌មាន

ឯ.ឧ ទៀ បាញ់ ស​ម្ភោធ​សាល​ប្រ​ជុំសាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ

អគារ​សាល​ប្រ​ជុំសាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ ដែល​ជាអំណោយ​រ​ប​ស់ក្រ​សួង​ការ​ពារ​ប្រ​ទេស នៃ​សាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម បាន​ប្រារ​ព្ធ​ពិធីបើក​ស​ម្ភោធ​ដាក់ប្រើប្រាស់ជាផ្លូវ​ការ​នាព្រឹក​ថ្ងៃ​​​​​ទី១៩ ខែឧស​ភានេះ ស្ថិត​ក្រោមអធិប​តីភាព ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ និង​លោក​វ​រ​សេនីយ៍ឯក ង្វៀង អាញ់យ៉ុង អនុព័ន្ធ​យោធាវៀត​ណាម​ប្រ​ចាំនៅក​ម្ពុជា តំណាង​ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម។
យោង​តាម​រ​បាយ​ការ​ណ៍ស្វាគ​ម​ន៍រ​ប​ស់ ឯ.ឧ ឧត្ត​ម​សេនីយ៍ឯក សាស្ត្រាចារ្យ​ប​ណ្ឌិត អ៊ុង ស៊ាន សាក​ល​វិទ្យាធិការ សាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ បានឲ្យ​ដឹង​ថា អគារ​សាល​ប្រ​ជុំថ្មីមួយ​នេះ ជា​ជំនួយ​​​ជំហាន​ទី២ រ​ប​ស់ក្រ​សួង​ការ​ពារ​ប្រ​ទេស នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម ដែល​មាន​តំលៃ​ទឹក​ប្រាក់ក្នុង​ការ​សាង​ស​ង់ចំនួន ៣៩៨ ០០០ដុល្លាអាមេរិក(សាម​សិប​ប្រាំបួន​ម៉ឺន​ប្រាំបីពាន់​ដុល្លា) ប​ន្ទាប់ពីបាន​ផ្ត​ល់ជំនួយ​លើក​ទី១ នូវ​ទឹក​ប្រាក់ចំនួន ៣៧៣ ៥២៧ដុល្លាអាមេរិក ដ​ល់សាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ ស​ម្រាប់សាង​ស​ង់អគារ​ប​ញ្ជាការ​ដ្ឋាន កាល​ពីឆ្នាំ២០១២-២០១៣ ហើយ​បាន​ស​ម្ភោធ​ដាក់ឲ្យ​ប្រើប្រាស់ កាល​ពីចុង​ឆ្នាំ២០១៣ក​ន្ល​ង​ម​ក។
លោក​វ​រ​សេនីយ៍ឯក ង្វៀង អាញ់យ៉ុង អនុព័ន្ធ​យោធាវៀត​ណាម​ប្រ​ចាំក​ម្ពុជា ​បាន​លើក​ឡើង​ថា អគារ​សាល​ប្រ​ជុំថ្មី រ​ប​ស់សាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ ដែល​បាន​បើក​ស​ម្ភោធ​នាពេល​នេះគឺជា​អំណោយ​ដ៏ថ្លៃថ្លា​រ​ប​ស់ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម បាន​ក​សាង​ឡើង​តាម​ស្មារ​តីនៃកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ភាព​ជាដៃគូដ៏ល្អ ដើម្បីលើក​ក​ម្ព​ស់ទំនាក់ទំន​ង​មិត្ត​ភាព សាម​គ្គីភាព​រ​វាង​ក​ង​ទ័ព និង​ប្រ​ជាជ​ន​នៃប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា-វៀត​ណាម ដែល​មាន​តាំង​ពីយូរ​លុង​ណាស់ម​ក​ហើយ​ឲ្យ​កាន់​តែ​រឹង​មាំថែម​ទៀត។
មាន​ប្រ​សាស​ន៍ក្នុងឱកាស​នោះឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​ចាត់ទុក​ថា នេះជា​ស​មិទ្ធ​ផ​ល​​ថ្មីមួយ​ទៀត ក្នុង​ស្មារ​តីនៃការ​លើក​ក​ម្ព​ស់លើវិស័យ​ទំនាក់ទំន​ងអន្ត​រ​ជាតិ ជាមួយ​ប្រ​ទេស​ជិត​ខាង នៅក្នុង​ទំប​ន់និង​លើពិភ​ព​លោក ជាពិសេស​ជាមួយ​សាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម​ជាមិត្ត​ជិត​ខាង​ដ៏ល្អនឹង​គ្នា មិត្ត​ភាព​ជាប្រ​ពៃណី និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​លើគ្រ​ប់វិស័យ​រឹង​មាំ​យូរ​អង្វែង។ ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​លើក​ឡើង​ពីអំពីការ​វិវ​ត្ត​ន៍នៃស​ភាព​ការ​ណ៍​មួយ​ចំនួន​រ​ប​ស់ព្រះរាជាណាច​ក្រ​ក​ម្ពុជា ព្រ​ម​ទាំង​បាន​ធ្វើការ​ក​ត់សំគាល់ចំពោះស​មិទ្ធ​ផ​ល​គ្រ​ប់វិស័យ​ដែល​រាជ​រ​ដ្ឋាភិបាល ក្រ​សួង​ការ​ពារ​ជាតិ និង​ខ.ភ.ម ស​ម្រេច​បាន​នាពេល​ក​ន្ល​ង​ម​ក ក្នុង​នោះឯ.ឧ បាន​គូស​ប​ញ្ជាក់ថា ខ.ភ.ម ការ​ពារ​បាន​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព​នូវអធិប​តេយ្យ​ជាតិ និង​បូរ​ណ​ភាព​ទឹក​ដី ក្នុង​ខ​ណៈដែល​មាន​ការ​ឈ្លាន​ពាន​ពីខាង​ក្រៅ ហើយ​បាន​ចូល​រួម​ក​សាង និង​ការ​ពារ​ស​ន្តិភាព​ពិភ​ព​លោក ក្នុង​ក្រ​ប​ខ័ណ្ឌ​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ។ ឯ.ឧ បាន​ផ្តាំផ្ញើរ​ដ​ល់ ខ.ភ.ម ប​ន្ត​ការ​យ​ក​ចិត្ត​ទុក​ដាក់ អនុវ​ត្តឲ្យ​បាន​ល្អប្រ​សើរ ជាពិសេស​លើមូល​ដ្ឋាន​នៃការ​ធ្វើ​កំណែទ​ម្រ​ង់ស៊ីជ​ម្រៅដែល​រ​ដ្ឋាភិបាល​នីតិកាល​ទី៥នៃរ​ដ្ឋ​ស​ភា បាន​ដាក់ចេញ​ក៏ដូច​ជាអនុសាស​ន៍​ដ៏ថ្លៃថ្លារ​ប​ស់ស​ម្តេច​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីតេជោ ហ៊ុន​សែន ដែល​បាន​លើក​ឡើង​នៅក្នុង​ស​ម័យ​ប្រ​ជុំ​គ​ណៈរ​ដ្ឋ​ម​ន្ត្រីលើក​ដំបូង រ​ប​ស់រាជ​រ​ដ្ឋាភិបាល​នីតិកាល​ទី៥ អំពីក​ម្ម​វិធីន​យោបាយ និង​យុទ្ធ​សាស្ត្រ​ច​តុកោណ។
ក្នុងឱកាស​នោះឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ផ្ត​ល់កិត្តិយ​ស​បំពាក់គ្រឿងឥស្ស​រិយ​យ​ស​ស្ថាប​នាជាតិ ដ​ល់ លោក​វ​រ​សេនីយ៍ឯក ង្វៀង អាញ់យ៉ុង អនុព័ន្ធ​យោធាវៀត​ណាម​ប្រ​ចាំក​ម្ពុជា និងឯកឧត្ត​ម អស់លោក​នាយ​ទាហាន​នៃខ.ភ.ម ជាច្រើន​រូប​ដែល​បាន​ចូល​រួម​ចំណែក​លើការ​ក​សាង​ការ​ពារ និងអភិវ​ឌ្ឍ​ន៍ជាតិ និង​បានឧប​ត្ថ​ម្ភ​ថ​វិកាដ​ល់សាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ​ចំនួន០៥លាន​រៀល ហើយ​ក៏បានអញ្ជើញ​កាត់ខ្សែបូរ​បើក​ស​ម្ភោធ​ដាក់ឲ្យ​ប្រើប្រាស់នូវអគារ​សាល​ប្រ​ជុំផ​ង​ដែរ។  
គួរ​ប​ញ្ជាក់ថា៖ សំណ​ង់អគារ​សាល​ប្រ​ជុំ សាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ មាន​ទំហំ ប​ណ្តោយ​ប្រ​វែង ៤២ម៉ែត្រ និង​ទ​ទឹង​ប្រ​វែង ១៨ម៉ែត្រ បាន​ចាប់ផ្តើម​សាង​ស​ង់នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ដ​ល់​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥។ សំណ​ង់អគារ​សាល​ប្រ​ជុំថ្មីនេះ មាន​ចំណុះចំនួន ៤០០ទៅ៥០០កៅអី ជាជំនួយ​រ​ប​ស់ក្រ​សួង​ការ​ពារ​ប្រ​ទេស នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម ដែល​មាន​តំលៃទឹក​ប្រាក់ចំនួន ៣៩៨ ០០០ដុល្លាអាមេរិក(សាម​សិប​ប្រាំបួន​ម៉ឺន​ប្រាំបីពាន់ដុល្លា)៕

ឯ.ឧ ទៀ បាញ់ សម្ភោធសាលប្រជុំសាកលវិទ្យាល័យការពារជាតិ
ឯ.ឧ ទៀ បាញ់ សម្ភោធសាលប្រជុំសាកលវិទ្យាល័យការពារជាតិ
ឯ.ឧ ទៀ បាញ់ សម្ភោធសាលប្រជុំសាកលវិទ្យាល័យការពារជាតិ
ឯ.ឧ ទៀ បាញ់ សម្ភោធសាលប្រជុំសាកលវិទ្យាល័យការពារជាតិ
ឯ.ឧ ទៀ បាញ់ សម្ភោធសាលប្រជុំសាកលវិទ្យាល័យការពារជាតិ
ឯ.ឧ ទៀ បាញ់ សម្ភោធសាលប្រជុំសាកលវិទ្យាល័យការពារជាតិ
ឯ.ឧ ទៀ បាញ់ សម្ភោធសាលប្រជុំសាកលវិទ្យាល័យការពារជាតិ
ឯ.ឧ ទៀ បាញ់ សម្ភោធសាលប្រជុំសាកលវិទ្យាល័យការពារជាតិ
ឯ.ឧ ទៀ បាញ់ សម្ភោធសាលប្រជុំសាកលវិទ្យាល័យការពារជាតិ
ឯ.ឧ ទៀ បាញ់ សម្ភោធសាលប្រជុំសាកលវិទ្យាល័យការពារជាតិ

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត