MOD

ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ ចូល​រួម​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី10នៅសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ២៥ឧស​ភា២០១៦


ប្រ​ទេស​ឡាវ​បាន​រៀប​ចំទ​ទួល​ធ្វើជាម្ចាស់ផ្ទះនៃកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី១០​ដែល​បាន​ប្រ​ព្រឹត្តិទៅក្រោម​ប្រ​ធាន​ប​ទ​ការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្ត​ការ​ការ​ពារ​ជាតិសំរាប់ស​ហ​គ​ម​ន៍អាស៊ានអោយ​មាន​ភាព​រឹង​មាំដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រារ​ព្ធ​ធ្វើនៅទីក្រុង​វៀង​ច​ន្ទ័នា​ថ្ងៃទី២៥ខែឧស​ភាឆ្នាំ២០១៦។អនុវ​ត្ត​ន៏តាម​ការអញ្ជើញ​រ​ប​ស់រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិតេយ្យ​ប្រ​ជាមានិត​ឡាវ​នៅថ្ងៃទី២៤ខែឧស​ភា​២០១៦ឯ.ឧនាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិអម​ដំណើរ​ដោយឯ.ឧនាយឧត្ត​ម​សេនីយ៏ នាង ផាត​ រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិបាន​ដឹក​នាំគ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាអញ្ជើញ​ទៅធ្វើទ​ស្ស​កិច្ច​និង​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី១០នៅសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ ដែល​បាន​ប្រ​ព្រឹត្តិទៅរ​យៈពេល២​ថ្ងៃចាប់ពីថ្ងៃទី២៥ដ​ល់ថ្ងៃទី២៦ខែឧស​ភាឆ្នាំ២០១៦។
ថ្លែង​បើក​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី១០នាឪកាស​នោះឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡាត រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ​បាន​ឡើង​ថ្លែងអំណ​រ​គុណ​ចំពោះប​ណ្តាប្រ​ធាន​គ​ណៈប្រ​តិភូប្រ​ទេសអាស៊ាន​ដែល​បាន​គាំទ្រ​ភាព​ជាប្រ​ធាន​រ​ប​ស់ប្រ​ទេស​ឡាវ​នៅក្នុង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពាជាតិអាស៊ាន អេ ឌី អឹម អឹម( ADMM )និង​កិច្ច​ប្រ​ជុំផ្សេងៗទៀត។ឯកឧត្ត​ម​បាន​ប​ញ្ជាក់ថា៖ ក្នុង​រ​យៈពេល ១០ ឆ្នាំ ADMM បាន​រួម​ចំណែក​ជំរុញអោយ​មាន​ការ​ប្តេជ្ញាចិត្ត​រួម​គ្នា ដើម្បីប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ និង​រួម​គ្នាដោះស្រាយ​ប​ញ្ហាប្រ​ឈ​ម​នានា នាំម​ក​នូវ​ស​ន្តិភាព​និង​ស្ថេរ​ភាព​ក្នុង​តំប​ន់ ។ កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន គឺជាស​រ​ស​រ​ស្តំដ៏ សំខាន់រ​ប​ស់អាស៊ាន។ ការ​ជួប​ជុំគ្នានេះបាន​ធ្វើ ឱ្យ​មាន​ផ​ល​ប្រ​យោជ​ន៍ទៅវិញ​ទៅម​ក​ការ​យ​ល់ដឹង​គ្នាទៅវិញ​ទៅម​ក និង ការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នា។កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន នាពេល​នេះមិន​ត្រឹម​តែជ​ម្រុញឱ្យ​មាន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ព​ហុភាគីប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏បាន​ជំរុញ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ទ្វេភាគី​លើវិស័យ​ក​ក​ង​ទ័ព​ដែល​យ​ន្ត​ការ​កិច្ច​ស​ហ​ប្រ​តិប​ត្ត​ការ​រ​ប​ស់អាស៊ាន​បាន​ដើរ​តួនាទីយ៉ាង​សំខាន់បំរើអោយ​ផ​ល​ប្រ​យោជ​ន៍រួម ។ កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន​លើក​ទី​១០​​នាពេល​នោះបាន​ប្រ​ព្រឹត្តិទៅតាម​រ​បៀប​វីរៈរ​ប​ស់ខ្លួន​ដែល​បាន​គ្រោង​ទុក​ដោយ​កិច្ច​ប្រ​ជុំបាន​ស្តាប់រ​បាយ​ការ​ណ៍ស្តីពីការអភិវ​ឌ្ឍ​ន៍ថ្មីៗ នៅក្នុងអាស៊ាន,ស្តាប់រ​បាយ​ការ​ណ៍កិច្ច​ប្រ​ជុំម​ន្រ្តីជាន់ខ្ព​ស់ការ​ពារ​ជាតិអាស៊ាន និង កិច្ច​ប្រ​ជុំម​ន្រ្តីជាន់ខ្ព​ស់ការ​ពារ​ជាតិអាស៊ាន​បូក​ព្រ​ម​ទាំង​បាន​ស្តាប់រ​បាយ​ការ​ណ៍ស្តីអំពីកិច្ច​ប្រ​ជុំក្រៅផ្លូវ​ការអគ្គ​មេប​ញ្ជាការ​ក​ង​ទ័ពអាស៊ាន​លើក​ទី១៣ក​ន្ល​ង​ម​ក​ផ​ង​ដែរ។ ជាប​ន្ត​ប​ន្ទាប់ម​ក​ទៀត នៅក្នុង​ដំណើរ​ការ នៃកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន​លើក​ទី១០ នាឪកាស​នោះ ប​ណ្តា ឯកឧត្ត​ម ជារ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន​ក៏បាន​ចូល​រួម​ធ្វើការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈស្តីពីប​ញ្ហាស​ន្តិសុខ និង ការ​ពារ​ជាតិក្នុង​តំប​ន់និងអន្ត​រ​ជាតិដោយ​បាន​លើក​ឡើងអំពីភាព​ប្រ​ឈ​ម​នានាដែល​ទាក់ទ​ង​ទៅនិង​ប​ញ្ហាស​ន្តិសុខ​ក្នុង​តំប​ន់ ប​ញ្ហាប្រ​ឈ​ម​ភេរ​វ​ក​ម្មអន្ត​រ​ជាតិ​ ប​ញ្ហាន​យោបាយ​សេដ្ឋ​កិច្ច​ជំនួយ​ម​នុស្ស​ធ​ម៌និង​ស​ង្គ្រោះគ្រោះម​ហ​ន្ត​រាយ។ ប​ណ្តារ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​បាន​វាយ​តំលៃខ្ព​ស់ចំពោះការ​ឈាន​ចូល​ម​ក​ដ​ល់ខួប​លើក​ទី១០នៃកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន​ដែល​កិច្ច​ប្រ​ជុំនេះសំរេច​ដោះស្រាយ​បាន​ប​ញ្ហាជាច្រើន​ហើយ​នៅប​ញ្ហាមួយ​ចំនួន​ទៀត​បាន​កំព​ង់ដោះស្រាយ​ផ​ង​ដែរ ។
ក្នុង​ការ​ចូល​រួម​ផ្លាស់ប្តូរ​ទ​ស្ស​នៈស្តីពិប​ញ្ហាស​ន្តិសុខ និង​ការ​ពារ​ជាតិក្នុង​តំប​ន់ និងអន្ត​រ​ជាតិនាឳកាស​នោះ ឯកឧត្ត​ម ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ក៏បាន​សំដែង​នូវ​ការ​ក​ត់សំគាល់ ចំពោះខួប​លើក​ទី ១០នៃការ​ប​ង្កើត​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន អេ ឌី អឹម អឹម - ADMM ។ ឯកឧត្ត​ម បាន​ប​ញ្ជាក់ថា៖ ADMM ជាកូន​សោរ​មួយ​ក្នុង​ចំណោម​យ​ន្ត​ការ​ស​ន្តិសុខ​ផ្សេងៗទៀត ដើម្បីដោះស្រាយ​នូវ​ប​ញ្ហាស​ន្តិសុខ​តំប​ន់រួម​គ្នានិង​លើស​ពីនេះ។ ជាង​នេះទៅទៀត ​ADMM បាន​ធ្វើអោយ​ប្រ​សើរ​ឡើង​នូវ​ជំហ​រ​ក​ណ្តាល​រ​ប​ស់អាស៊ាន​ដែល​ស​ង្ក​ត់ធ្ង​ន់លើអត្ត​ស​ញ្ញាណអាស៊ាន​និង​ផ្លូវអាស៊ាន​នៃ ការ​ធានានូវ​ស​ន្តិភាព ស​ន្តិសុខ និង​ការអភិវ​ឌ្ឍ​ន៍នៅក្នុង​តំប​ន់ទាំង​មូល ។ការ​ចូល​រួម​រ​ប​ស់ ADMM ជាមួយ​ដៃគូរ​ស​ន្ទាជាស​ក្តានុព​ល​ដ៏អស្ចារ្យ​សំរាប់កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាក់ស្តែង​រឹង​មាំ ។ ឯ.ទៀ បាញ់បាន​ប​ញ្ជាក់ថា៖ ដោយ​ប្រ​កាន់ជាប់នូវ​ស្ថាន​ភាព​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​បូក​ ADMM-PLUS នាពេល​ប​ច្ចុប្ប​ន្ន​យើង​បាន​សំរេច​នូវ​គោល​បំណ​ង​នៃកិច្ច​ស​ហ​ការ​ស​ន្តិសុខ​ជាក់ស្តែង​រ​ប​ស់យើង ។ តាម​រ​យៈការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈនោះដែរ ឯ.ឧ ទៀ បាញ់បាន​ស​ង្ក​ត់ធ្ង​ន់ថា៖ ក​ម្ពុជាប្តេជ្ញាចិត្ត​យ៉ាង​មុត​មាំក្នុង​ការ​ធ្វើអោយ​កាន់តែប្រ​សើរ​ឡើង​នូវ​ទំរ​ង់ស​ន្តិសុខ​ទាំង​ពីរ​នេះគឺ ADMM និង ADMM បូក ។ ឯ.ឧ បាន​ប​ន្ត​ថា៖​ ស​ន្តិភាព ស​ន្តិសុខ ការអភិវ​ឌ្ឍ​ន៍​​ និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ឈ្នះឈ្នះប​ង្កើតអោយ​មាន​ទិស​ស្លោក​ព្រ​ម​ទាំង​មាន​ការឯក​ភាព​គ្នាលើពិភ​ព​លោក​យើង​នេះ ។  ទាក់ទ​ង​ទៅនឹង​ការ​ប្រ​ឈ​ម​នានាដែល​ប្រ​ទេសអាស៊ាន​កំព​ង់ចាប់អារ​ម្ម​ណ៍នោះ ឯ.ឧ ទៀ បាញ់ បាន​ប​ញ្ជាក់ថា៖ក​ម្ពុជាបាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​កិច្ច​ខិត​ខំប្រឹង​ប្រែង ព​ង្រឹង​ច​ល​នាកាត់ប​ន្ថ​យ​ប​ញ្ហាប្រ​ឈ​ម ដែល​ជាគំនិត​ផ្តួច​ផ្តើម​ដ៏សំខាន់រ​ប​ស់អាស៊ាន ។ប​ន្ទាប់ពីបាន​ធ្វើការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈស្តីពីប​ញ្ហាស​ន្តិសុខ​និង​ការ​ពារ​ជាតិក្នុង​តំប​ន់រួច​ម​ក កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិ អាស៊ាន​លើក​ទី១០ក៏បាន​ធ្វើការអនុម័តឯក​សារ​ចំនួន៣ ក្នុង​នោះរួម​មាន៖ ទី ១ ឯក​សារ​ល​ក្ខ​ខ​ណ្ឌ​ប្រ​តិប​ត្តិនៃក្រុម​ត្រៀម​ខ្លួន​ជាស្រេច​ស្តីពីជំនួយ​ម​នុស្ស​ធ​ម៌ និង​ស​ង្គ្រោះគ្រោះម​ហ​ន្ត​រាយ .ឯក​សារ​ទី ២​ ​ស្តីពីល​ក្ខ​ខ​ណ្ឌ​ប្រ​តិប​ត្តិនៃម​ជ្ឈ​ម​ណ្ឌ​ល​វេជ្ជ​សាស្ត្រ​យោធាអាស៊ាន និង ទី ៣ ឯក​សារ​ទ​ស្ស​ន​ទាន​ស្តីពីការ​ប​ង្កើត​ក្រុម​ការ​ងារ​ជំនាញ​ស្តីពីស​ន្តិសុខ​ប្រ​ព​ន្ធ័ អ៊ីន​ធ​រ័ណេត​ក្រ​ប​ខ​ណ្ឌ័ ADMM-បូក។ 
ប​ន្ទាប់ពីបាន​ប​ញ្ច​ប់កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន​លើក​ទី១០ស្រ​ប​ទៅតាម​រ​បៀប​វីរៈរ​ប​ស់ខ្លួន​រួច​ម​កឯកឧត្ត​ម​រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន​ក៏បាន​ចុះហ​ត្ថ​លេខាលើសេច​ក្តីប្រ​កាស​រួម​នៃកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិលើក​ទី១០ស្តីពីការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ការ​ពារ​ជាតិសំរាប់ស​ហ​គ​ម​ន៍អាស៊ានអោយ​មាន​ភាព​រឹង​មាំ។ សូម​ប​ញ្ជាក់ថា៖នៅក្នុង​សេច​ក្តីថ្លែង​ការ​ណ៍រួម​រ​ប​ស់នៃកិច្ច​ប្រ​ជុំអាស៊ាន​លើក​ទី១០នៅប្រ​ទេស​ឡាវ​បាន​ប​ញ្ជាក់ឡើង​វិញ​ពីតួនាទីរ​ប​ស់អាស៊ាន​និង​ជំហ​រ​ក​ណ្តាល​រ​ប​ស់ខ្លួន​ដែល​ជាគ​ន្លិះដឹក​នាំកំលាំង​ក្នុង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ ការ​ពារ​ជាតិនិង​ស​ន្តិសុខ​ជាមួយ​ប្រ​ទេស​បូក​ដោយ​បើក​ចំហ​រ មាន​ត​ម្លាភាព​និង​និម្មាប​ន​ក​ម្ម​រួម​គ្នា៕

ឯកឧត្ត​ម ទៀ បាញ់ ចូល​រួម​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី10នៅសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ២៥ឧស​ភា២០១៦
ឯកឧត្ត​ម ទៀ បាញ់ ចូល​រួម​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី10នៅសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ២៥ឧស​ភា២០១៦
ឯកឧត្ត​ម ទៀ បាញ់ ចូល​រួម​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី10នៅសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ២៥ឧស​ភា២០១៦
ឯកឧត្ត​ម ទៀ បាញ់ ចូល​រួម​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី10នៅសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ២៥ឧស​ភា២០១៦
ឯកឧត្ត​ម ទៀ បាញ់ ចូល​រួម​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី10នៅសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ២៥ឧស​ភា២០១៦
ឯកឧត្ត​ម ទៀ បាញ់ ចូល​រួម​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី10នៅសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ២៥ឧស​ភា២០១៦

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត