MOD

ព័ត៌មាន

កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន-ចិន​ផ្តោត​សំខាន់ទៅលើការ​ជំរុញ​ធ្វើអោយ​ប្រ​សើរ​ឡើង​នូវ​ប​ញ្ហាស​ន្តិសុខ​ក្នុង​តំប​ន់និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ការ​ពារ​ជាតិ

ប​ន្ទាប់ពីបាន​ប​ញ្ច​ប់កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី១០រួច​ម​ក​នៅរ​សៀល​ថ្ងៃទី២៥ខែឧស​ភាឆ្នាំ២០១៦ក្រ​សួង​ការ​ពារ​ជាតិឡាវ​ក៏បាន​ប​ន្ត​រៀប​ចំកិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន-ចិន​ប​ន្ត​ទៀត។កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​និង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិចិន​នាពេល​នោះបាន​ផ្តោត​ការ​យ​ក​ចិត្ត​ទុក​ដាក់សំខាន់ទៅលើប​ញ្ហាស​ន្តិសុខ​និង​ស្ថេរ​ភាព​នៅក្នុង​តំប​ន់ការ​ប​ង្កើន​ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្ត​ការ​ការ​ពារ​ជាតិការ​ក​សាង​ទំនុក​ចិត្ត​គ្នាទៅវិញ​ទៅម​កអោយ​បាន​កាន់តែប្រ​សើរ​ឡើង​ថែម​ទៀត។
ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក​ចាន់សាម៉ន.ចាន់យ៉ាឡាត​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិឡាវ​បាន​ថ្លែង​បើក​កិច្ច​ប្រ​ជុំដោយ​បាន​គូស​ប​ញ្ចាក់ថា៖អាស៊ាន​និង​ចិន​មាន​ទំនាក់ទំន​ង​ជាមួយ​គ្នាជាយូរ​ម​ក​ហើយ​និង​បាន​ក្លាយ​ជាដៃគូរ​ស​ន្ទានាឆ្នាំ១៩៩៦ហើយ​ជាដៃគូរ​សេដ្ឋ​កិច្ច​ដ៏ធំបំផុត​រ​ប​ស់អាស៊ាន។ឯកឧត្ត​ម​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិឡាវ​បាន​ប​ញ្ចាក់ថា៖កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​និង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិចិន​កាល​ពីឆ្នាំមុន​នៅប្រ​ទេស​ចិន​គឺបាន​បើកឪកាសអោយ​យើង​ពិនិត្យ​មើល​ថាតើយើង​ត្រូវ​ធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ផ្នែក​ស​ន្តិសុខ​នៅច្រើន​វិស័យ​យ៉ាង​ដូច​ម្តេច​ទៀត។ក្នុង​នាម​ជារ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ានឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក​ចាន់សាម៉ន.ចាន់យ៉ាឡាត​បាន​សំដែង​ការអបអរ​សាទ​រ​និង​កោត​ស​រ​សើរ​ចំពោះប្រ​ទេស​ចិន​ក្នុង​ការ​ផ្ត​ល់គំនិត​ផ្តួច​ផ្តើម​ទាក់ទ​ង​ទៅនិង​ការ​ជំរុញអោយ​មាន​ស​ន្តិភាព​ស្ថេរ​ភាព​នៅក្នុង​តំប​ន់ក៏ដូច​ជាការអភិវ​ឌ្ឍ​ន៍សេដ្ឋ​កិច្ច​ថែម​ទៀត ។
ថ្លែង​ទៅកាន់កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន-ចិន​នាឪកាស​នោះឯកឧត្ត​ម​ចាង.វ៉ាន់ឈាន់( Chang Wanquan )រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិចិន​បាន​សំដែង​ការអបអរ​សាទ​រ​ចំពោះល​ទ្ធ​ផ​ល​ជាផ្លែផ្កានែកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​លើក​ទី១០​ដែល​បាន​ប​ញ្ច​ប់នាពេល​នេះ។ឯកឧត្ត​ម​បាន​ប​ន្ត​ថាឆ្នាំនេះជាឆ្នាំពិសេស​សំរាប់យើង​ទាំងអស់គ្នានិង​ជាឆ្នាំទី១ប​ន្ទាប់ពីការ​ប្រ​កាស​ស​ហ​គ​ម​ន៍អាស៊ាន​ហើយ​ឆ្នាំនេះក៏ជាខួប​ទី២០ឆ្នាំនៃទំនាក់ទំន​ងអាស៊ាន​ចិន​ដែល​បាន​ចាប់ផ្តើម​ពីដៃគូរ​ស​ន្ទ​នា​រ​ហូត​ដ​ល់ក្លាយ​ជាដៃគូរ​យុទ្ធ​សាស្ត្រ។ប្រ​ទេស​ចិន​នៅតែប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់ចំពោះអាស៊ាន​គឺជាអទិភាព​ទីមួយ​ដ៏សំខាន់ក្នុង​ទំនាក់ទំន​ង​ជាមួយ​ប្រ​ទេស​ជិត​ខាង​ហើយ​ចិន​គាំទ្រ​តួនាទីស្នូល​រ​ប​ស់អាស៊ាន​ក្នុង​កិច្ច​ស​ហ​ប្រ​តិប​ត្ត​ការ​ផ្សេងៗ។ឯ.ឧ​បាន​ប​ញ្ជាក់ប​ន្ថែម​ថា៖ការ​រីក​ចំរើន​សេដ្ឋ​កិច្ចអាច​កើត​ឡើង​បាន​ទាល់តែមាន​ស​ន្តិភាព​និង​ស្ថេរ​ភាព។ដូច​នេះយើង​ត្រូវអោយ​តំលៃទៅលើស​ន្តិភាព​ស្ថេរ​ភាព​ក្នុង​តំប​ន់ដោយ​ត្រូវ​ធ្វើយ៉ាង​ណា​ជំរុញ​កិច្ច​ស​ហ​ប្រ​តិប​ត្តិប​ន្ថែម​ទៀត​ដើម្បីអោយ​មាន​ការ​គោរ​ព​គ្នាទៅវិញ​ទៅម​ក​នៅក្នុង​តំប​ន់។ទាក់ទ​ង​ទៅនិង​ប​ញ្ហាស​ន្តិសុខ​វិញឯកឧត្ត​ម​ចាង.វ៉ាន់ឈាន់បាន​ស​ង្ក​ត់ធ្ង​ន់ថា៖ទ​ន្ទឹម​និង​ការ​គំរាម​កំហែង​ស​ន្តិសុខ​ប្រ​ពៃណីនិង​ស​ន្តិសុខ​មិន​ប្រ​ពៃណីនិង​ភេរ​វ​ក​ម្ម​ប្រ​ទេស​ចិន​ច​ង់អោយ​មាន​ការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ប្រ​ឆាំង​ភេរ​វ​ក​ម្ម​រ​វាង​ចិន-អាស៊ាន។សូម​ប​ញ្ជាក់ថា៖នៅក្នុង​កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន-ចិន​នាឪកាស​នោះប​ណ្តា​រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន​ក៏បាន​ធ្វើការ​ពិភាក្សាផ្លាស់ប្តូរ​យោប​ល់គ្នាដើម្បីស្វែង​រ​ក​យ​ល់អោយ​បាន​ទូលំទូលាយ​ប​ន្ថែម​ទៀត​ក្នុង​ការ​ក​សាង​ទំនុក​ចិត្ត​គ្នាទៅវិញ​ទៅម​កអោយ​បាន​កាន់តែប្រ​សើរ​ឡើង។ទ​ន្ទឹម​នេះដែរ​កិច្ច​ប្រ​ជុំក៏បាន​ធ្វើការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈស្តីពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ការ​ពារ​ជាតិឆ្ពោះទៅរ​ក​ស​ហ​គ​ម​ន៍​ប្រ​ក​ប​ដោយ​ស​ន្តិភាព​និង​វិបុល​ភាព។នៅក្នុង​កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន-ចិន​នាពេល​នោះឯ.ឧនាយឧត្ត​ម​សេនីយ៏ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិបាន​ថ្លែង​ថា៖កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន-ចិន​នាពេល​នេះបាន​ក្លាយ​ជាព្រឹត្តិការ​ណ៍ដ៏មាន​សារៈសំខាន់ក្នុង​ការ​ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ការ​ពារ​ជាតិរ​វាងអាស៊ាន​និង​ចិន។ចិន​បាន​ដើរ​តួនាទីយ៉ាង​សំខាន់ក្នុង​ការ​រ​ក្សាស​ន្តិភាព​ស្ថេរ​ភាព​និង​វិបុល​ភាព​នៅក្នុង​តំប​ន់អាស៊ាន​តាម​រ​យះកិច្ច​ស​ហ​ប្រ​តិប​ត្ត​ការ​និង​ភាព​ជាដៃគូរ​ដ៏រឹង​មាំរ​ប​ស់យើង។ឯ.ឧទៀ.បាញ់បាន​សំដែង​នូវ​ជំនឿជឿជាក់ថា៖ទំនាក់ទំន​ង​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាងអាស៊ាន-ចិន​នឹង​កាន់តែប្រ​សើរ​ឡើង​ដើម្បីផ​ល​ប្រ​យោជ​ន៍នៃប្រ​ជាជ​ន​ប្រ​ទេស​ទាំង​ពីរអាស៊ាន​និង​ចិន​តាម​រ​យៈការ​លើក​កំព​ស់ស​ន្តិភាព​ស្ថេរ​ភាព​និង​ការអភិឌ្ឍ​ន៍នៅក្នុង​តំប​ន់៕


កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន-ចិនផ្តោត​សំខាន់ទៅលើការ​ជំរុញ​ធ្វើអោយ​ប្រ​សើរ​ឡើង​នូវ​ប​ញ្ហាស​ន្តិសុខ​ក្នុង​តំប​ន់និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ការ​ពារ​ជាតិ
កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន-ចិនផ្តោត​សំខាន់ទៅលើការ​ជំរុញ​ធ្វើអោយ​ប្រ​សើរ​ឡើង​នូវ​ប​ញ្ហាស​ន្តិសុខ​ក្នុង​តំប​ន់និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ការ​ពារ​ជាតិ
កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន-ចិនផ្តោត​សំខាន់ទៅលើការ​ជំរុញ​ធ្វើអោយ​ប្រ​សើរ​ឡើង​នូវ​ប​ញ្ហាស​ន្តិសុខ​ក្នុង​តំប​ន់និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ការ​ពារ​ជាតិ
កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន-ចិនផ្តោត​សំខាន់ទៅលើការ​ជំរុញ​ធ្វើអោយ​ប្រ​សើរ​ឡើង​នូវ​ប​ញ្ហាស​ន្តិសុខ​ក្នុង​តំប​ន់និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ការ​ពារ​ជាតិ
កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន-ចិនផ្តោត​សំខាន់ទៅលើការ​ជំរុញ​ធ្វើអោយ​ប្រ​សើរ​ឡើង​នូវ​ប​ញ្ហាស​ន្តិសុខ​ក្នុង​តំប​ន់និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ការ​ពារ​ជាតិ

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត