MOD

ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ប្រ​ជុំទ្វេភាគីជាមួយ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​ឡាវ


ក្នុង​កិច្ច​ប្រ​ជុំទ្វេភាគីរ​វាង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិឡាវ​ក​ម្ពុជានាថ្ងៃទី២៧ខែឧស​ភាឆ្នាំ២០១៦ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក​ចាន់សាម៉ន.ចាន់យ៉ាឡាត​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​ឡាវ​និង ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ធ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ជាតិក​ម្ពុជាបាន​វាយ​តំលៃខ្ព​ស់ចំពោះកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង​ពីរ​ក​ម្ពុជាឡាវ​នាពេល​ក​ន្ល​ង​ម​ក​ហើយ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិប្រ​ទេស​ទាំង​ពីរ​បាន​ប្តេជ្ញាចិត្ត​រឹត​ចំណ​ង​សាម​គ្គីភាព​មិត្ត​ភាព​កិច្ច​ស​ហ​ប្រ​តិប​ត្ត​ការ​រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរអោយ​បាន​កាន់តែខ្លាំង​ក្លាឡើង​ថែម​ទៀត។រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​ឡាវ​បាន​ស្នើសុំដ​ល់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិក​ម្ពុជាអោយ​មាន​ការ​ផ្លាស់ប្តូរ​ប្រ​តិភូរ​វាង​ក​ង​ទ័ព​នៃប្រ​ទេស​ទាំង​ពីរអោយ​បាន​ញឹក​ញាប់ទាំង​ប្រ​តិភូកំរិត​ខ្ព​ស់ទាំង​ប្រ​តិភូជំនាញឯក​ទេស​និសិ្ស​ត​ក្នុង​ការ​ធ្វើទ​ស្ស​ន​កិច្ច​សិក្សានិង​ប្រ​តិភូសំរាក​បំប៉ន​គ្រួសារ​ក​ង​ទ័ព​។ឯកឧត្ត​ម​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​ឡាវ​បាន​សំណូម​ព​រ​ដ​ល់រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ជាតិក​ម្ពុជាក្នុង​ការ​ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​នៅតាម​ប​ណ្តោយ​ព្រំដែន​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជាឡាវ​ដើម្បីក​សាង​ព្រំដែន​ស​ន្តិភាព​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​និង​ការអភិវ​ឌ្ឍ​ន៍ហើយ​ក​ង​ទ័ព​ទាំង​ពីរ​ត្រូវ​ប​ន្ត​ចូល​រួម​ស​ហ​ការ​ជួយ​ដ​ល់គ​ណៈក​ម្មាការ​បោះប​ង្គោល​ព្រំដែន​ប្រ​ទេស​ទាំង​ពីរ​ផ​ង​ដែរ។ឯកឧត្ត​ម​ទៀ.បាញ់រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ជាតិក​ម្ពុជាបានឯក​ភាព​ចំពោះការ​សំណូម​ព​រ​រ​ប​ស់ឡាវ​ហើយ​ក៏បាន​ជំរុញអោយអង្គ​ភាព​ក​ង​ទ័ព​ទាំង​ពីរ​ដែល​ឈ​រ​ជើង​តាម​ព្រំដែន​ប​ន្ត​ជួប​គ្នាដោះស្រាយ​ប​ញ្ហានៅនឹង​ក​ន្លែងអោយ​បាន​ល្អប្រ​សើរ​ដើម្បីធានាសុវ​ត្ថិភាព​និង​ស​ន្តិភាព​ដ​ល់ការ​រ​ស់នៅនិង​ការ​ប្រ​ក​ប​មុខ​រ​ប​រ​រ​ក​ស៊ីប្រ​ចាំថ្ងៃនៃប្រ​ជាជ​ន​ប្រ​ទេស​ទាំង​ពីរ ។
ក្នុងឪកាស​នោះឯ.ឧទៀ.បាញ់និងឯឧចាន់សាម៉ន​ក៏បានអញ្ជើញ​ជាគ​ណៈអធិប​តីក្នុង​ពិធីចុះហ​ត្ថ​លេខាលើពិធីសារ​កិច្ច​ស​ហ​ប្រ​តិប​ត្ត​ការ​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិនៃព្រះរាជាណាច​ក្រ​ក​ម្ពុជានិង​ក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ​ផ​ង​ដែរ៕

ឯកឧត្តម ទៀ បាញ់ប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារប្រទេសឡាវ
ឯកឧត្តម ទៀ បាញ់ប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារប្រទេសឡាវ

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត