MOD

ព័ត៌មាន

កិច្ច​ប្រ​ជុំ​កំពូល​ស​ន្តិសុខ​អាស៊ី​លើក​ទី១៥​ នៅ​ប្រ​ទេស​សឹង្ហ​បូរី​ផ្តោត​លើ​ប​ញ្ហា​ស​ន្តិសុខ​នៅ​តំប​ន់​អាស៊ីប៉ាស៊ីហ្វិក​

       កិច្ច​ប្រ​ជុំ​កំពូល​ស​ន្តិសុខ​អាស៊ី​លើក​ទី​១៥​ ឬ​ហៅថា​សាង​គ្រីឡា​ដាយ​ឡ​ក (Sangri-LaDialog)​ នៅ​ប្រ​ទេស​សឹង្ហ​បូរី​ នៅ​ក្នុង​ឆ្នាំ​២០១៦​​នេះ​បាន​ផ្តោត​ការ​យ​ក​ចិត្ត​ទុក​ដាក់​សំខាន់​ទៅ​លើ​ប​ញ្ហា​ស​ន្តិសុខ​ តំប​ន់​អាស៊ី​ប៉ា​ស៊ីហ្វិក​។​ នៅ​ក្នុង​កិច្ច​ប្រ​ជុំ​នេះ​គ​ណៈ​ប្រ​តិភូ​ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា​ ដឹក​នាំ​ដោយ​ ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍​ ទៀ​ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ អម​ដំណើរ​ដោយ​ ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍​ នាង​ ផាត​ រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ​ ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍​ ឥត​ សារ៉ាត់​ អគ្គ​មេប​ញ្ជាការ​រ​ង​​ ខ.ភ.ម​ ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍​ ណឹប​ សុវ​ត្ថិ​ អគ្គ​នាយ​ក​ អគ្គ​នាយ​ក​ដ្ឋាន​ ន​យោបាយ​ និង​កិច្ច​ការ​ប​រ​ទេស​ ក្រ​សួង​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​កំពូល​ស​ន្តិសុខ​អាស៊ី​លើក​ទី១៥​ នៅ​ប្រ​ទេស​សឹង្ហ​បូរី​​ដែល​បាន​ប្រ​ព្រឹត្តិ​ទៅ​ចាប់​ពីថ្ងៃទី​០៤​ ដ​ល់​ថ្ងៃទី​០៥ ខែ​មិថុនា​ ឆ្នាំ​២០១៦។​សូម​ប​ញ្ជាក់​ថា​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​កំពូល​ស​ន្តិសុខ​អាស៊ី​លើក​ទី​១៥​ ក៏​មាន​ការ​ចូល​រួម​ពី​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​ម​ក​ពី​ស​ហ​រ​ដ្ឋអាមេរិក​ កាណាដា​ បារាំង​ ជ​ប៉ុន​ ឥណ្ឌា​ ឥណ្ឌូនេស៊ី​ ម៉ាឡេស៊ី​ និង​ប​ណ្តា​ប្រ​ទេស​មួយ​ចំនួន​ទៀត​រួម​ទាំង​ អនុរ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​ មេប​ញ្ជាការ​ក​ង​ទ័ព​ និង​វាគ្និន​សំខាន់ៗ​ម​ក​ពីប​ណ្តា​ប្រ​ទេស​នានា​ជុំវិញ​ពិភ​ព​លោក​ ស​រុប​ទាំងអស់​មាន​៥០ប្រ​ទេស​បាន​ចូល​រួម​។ កិច្ច​ប្រ​ជុំ​កំពូល​ស​ន្តិសុខ​អាស៊ី​នៅ​ក្នុង​ឆ្នាំនេះ​ត្រូវ​បាន​ថ្លែង​ស​ន្ទ​រ​ក​ថា​គ​ន្លិះ​បើក​កិច្ច​ប្រ​ជុំ​ដោយ​​ ឯកឧត្ត​ម​ អាស្តុន​ ខាធ័រ​ ( Ashton​ Carter​) រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​ស​ហ​រ​ដ្ឋ​អាមេរិក​ ដែល​ជា​ឪកាស​សំរាប់​ប​ណ្តា​ អ្ន​ក​ចូល​រួម​ទាំង​អស់​បាន​ស្វែង​យ​ល់​ពី​ទ​ស្ស​ន​វិស័យ​ជា​ផ្លូវ​ការ​រ​ប​ស់​ស​ហ​រ​ដ្ឋអាមេរិក​ស្តី​ពី​ប​ញ្ហា​ប្រ​ឈ​ម​ផ្នែក​ស​ន្តិសុខ​នៅក្នុង​តំប​ន់​ និង​ពិភ​ព​លោក​។ កិច្ច​ប្រ​ជុំ​កំពូល​ស​ន្តិសុខ​អាស៊ី​លើក​ទី១៥​ បាន​ធ្វើ​ការ​ពិភាក្សា​ទៅ​លើស​ភាព​ការ​វិវ​ត្ត​ន៍ថ្មីៗ​ស្រ​ប​ពេល​ដែល​ តំប​ន់​អាស៊ី​ប៉ាស៊ីហ្វិក​កំពុង​តែ​មាន​ការ​រីក​ចំរើន​លើវិស័យ​ន​យោបាយ​ សេដ្ឋ​កិច្ច​ហើយ​ក្នុង​នោះ​ក៏​មាន​ការ​ប្រ​ឈ​ម​​ និង​ប​ញ្ហា​ស​ន្តិសុខ​ផ​ង​ដែរ​។ ​តាម​រ​យៈ​កិច្ច​ប្រ​ជុំ​នេះ​ ប​ញ្ហា​ប្រ​ឈ​ម​​មួយ​ចំនួន​ត្រូវ​​​បាន​លើក​ឡើង​ និង​ធ្វើ​ការ​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ដូច​ប​ញ្ហា​ស​មុទ្រ​ចិន​ខាង​ត្បូង​ ​ប​ញ្ហា​នុយ​ក្លេអ៊ែរ​នៅ​កូរ៉េ​ខាង​ជើង​ ប​ញ្ហា​គ្រោះថ្នាក់​ដែល​កើត​ចេញ​ពី​​ពួក​ជ្រុល​និយ​ម​នៅ​លើ​ពិភ​ព​លោក​ និង​ប​ញ្ហា​សំខាន់ៗ​ជា​ច្រើន​ទៀត​។ កិច្ច​ប្រ​ជុំ​កំពូល​ស​ន្តិសុខ​អាស៊ី​នេះ​បាន​ប្រែ​ក្លាយ​  ទៅ​ជា​ធាតុ​ផ្សំ​យ៉ាង​សំខាន់​នែ​និម្មាប​ន​ក​ម្ម​ស​ន្តិ​សុខ​នៃ​តំប​ន់​អាស៊ីប៉ាស៊ីហ្វិក​។ តាម​រ​យៈ​កិច្ច​ប្រ​ជុំ​កំពូល​ស​ន្តិសុខ​អាស៊ី​លើក​ទី​១៥​ នេះ​កិច្ច​ប្រ​ជុំ​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក​ ឬ​ADMM បូក​ ត្រូវ​បាន​លើក​ឡើង​នៅ​ក្ន​ង​កិច្ច​ប្រ​ជុំនេះ​ព្រ​ម​ទាំង​បាន​ចាត់​ទុក​ ADMM​ បូក​ គឺ​ជា​យ​ន្ត​ការ​មួយ​ដែល​បាន​ផ្ត​ល់​នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ការ​ពារ​ជាតិ​ក្នុង​ការ​រួម​ចំណែក​រ​ក្សា​ស​ន្តិភាព​ ស្ថេរ​ភាព​ និង​ វិបុល​ភាព​ក្នុង​តំប​ន់​។ ក្នុង​រ​យៈពេល​ ២ថ្ងៃ​កិច្ច​ប្រ​ជុំ​កំពូល​ស​ន្តិសុខ​អាស៊ីលើក​ទី១៥​ បាន​ប្រ​ព្រឹត្តិ​ទៅ​តាម​រ​បៀប​វារៈ​រ​ប​ស់ខ្លួន​​ដោយ​បាន​ពិភាក្សា​លើ​ប្រ​ធាន​ប​ទ​រួម​មាន​៖​ ការ​ជួប​ប្រ​ទះ​នូវ​ប​ញ្ហា​ប្រ​ឈ​ម​ស​ន្តិសុខ​ដ៏ស្មុក​ស្មាញ​រ​ប​ស់​អាស៊ី​ការ​គ្រ​ប់​គ្រ​ង​ការ​ប្រ​កួត​ប្រ​ជែង​ផ្នែក​យោធា​នៅ​អាស៊ី​ប្រ​ធាន​ប​ទ​ស្តីពី​ប​ញ្ហា​ប្រ​ឈ​ម​នៃ​ការ​ដោះ​ស្រាយ​វិវាទ​ និង​ប្រ​ធាន​ប​ទ​ស្តីពី​ការ​ប​ន្ត​គោល​បំណ​ង​ស​ន្តិសុខ​រួម​។​ ឆ្ល​ង​តាម​រ​យៈ​នៃ​ស​ម័យ​ប្រ​ជុំ​ពេញ​អង្គ​នីមួយៗ​​នៃ​កិច្ច​ប្រ​ជុំ​កំពូល​ស​ន្តិសុខ​អាស៊ី​លើក​ទី​១៥​ រាល់​ប្រ​ធាន​ប​ទ​ ដែល​បាន​លើក​ឡើង​បាន​ផ្ត​ល់​វិសាល​ភាព​សំរាប់​ការ​ពិភាក្សា​យ៉ាង​ទូលំទូលាយ​ទៅ​លើ​និន្នាការ​ស​ន្តិសុខ​តំប​ន់សំខាន់ៗ​ក៏​ដូច​ជា​អនុញ្ញាតិ​អោយ​មាន​ការ​ពិនិត្យ​ពិច័យ​ទៅ​លើ​ ប្រ​ធាន​ប​ទ​យ៉ាង​ជាក់​លាក់​ដែល​ទាក់ទ​ង​ទៅ​និង​តំប​ន់​នា​ពេល​ប​ច្ចុប្ប​ន្ន​៕

កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី១៥​ នៅ​ប្រទេស​សឹង្ហបូរី​ផ្តោត​លើ​បញ្ហា​សន្តិសុខ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​
កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី១៥​ នៅ​ប្រទេស​សឹង្ហបូរី​ផ្តោត​លើ​បញ្ហា​សន្តិសុខ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​
កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី១៥​ នៅ​ប្រទេស​សឹង្ហបូរី​ផ្តោត​លើ​បញ្ហា​សន្តិសុខ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​
កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី១៥​ នៅ​ប្រទេស​សឹង្ហបូរី​ផ្តោត​លើ​បញ្ហា​សន្តិសុខ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត