MOD

ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ ជួប​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិបារាំង​នៅកិច្ច​ប្រ​ជុំសាង​គ្រីឡានៅសិង្ហ​បុរី

ឯកឧត្ត​ម ឡឺ ដ្រេន (Lee Drain) រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិបារាំង​បាន​ស​ម្តែង​នូវ​ការ​កោត ស​រ​សើរ​ដ​ល់ក​ង​ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជាដែល​កំពុង​បំពេញ​បេស​ក​ក​ម្ម​ថែរ​ក្សាស​ន្តិភាពអង្គ​ការ ស​ហ​ប្រ​ជាជាតិម​នុស្ស​ធ​ម៍នៅប្រ​ទេស​ម៉ាលី ។ ការ​ថ្លែង​នូវ​ការ​កោត​ស​រ​សើរ​បែប​នេះត្រូវ​បាន លើក​ឡើង​ក្នុង​ជំនួប​ទ្វេភាគីរ​វាងឯកឧត្ត​ម ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ ជាតិក​ម្ពុជា ជាមួយ ឯកឧត្ត​ម ឡឺ ដ្រេន រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិបារាំង​ក្នុងឪកាស​ប​ញ្ច​ប់កិច្ច​ប្រ​ជុំ កំពូល​ស​ន្តិសុខអាស៊ីលើក​ទី១៥ ក្នុង​ប្រ​ទេស​សឹង្ហ​បុរី កាល​ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ ។
    តាម​រ​យៈជំនួប​ទ្វេភាគីនោះ ឯកឧត្ត​ម រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិបារាំង​ក៏បាន​ស​ម្តែង​នូវ​ការ ចូល​រួម​រំលែក​ទុក្ខ​ជាមួយ​ក​ម្ពុជា ចំពោះការ​ព​លីជីវិត​រ​ប​ស់ក​ង​ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជា ក្នុង​បេស​ក ក​ម្ម​រ​ក្សាស​ន្តិភាពអង្គ​ការ​ស​ហ​ប្រ​ជាជាតិក​ន្ល​ង​ម​ក​ក្នុង​ប្រ​ទេស​ម៉ាលី ។  ឯកឧត្ត​ម ឡឺ ដ្រេន បាន​ស​ង្ក​ត់ធ្ង​ន់ថា៖វ​ត្ត​មាន​ក​ង​ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជាក្នុង​បេស​ក​ក​ម្ម​ម​នុស្ស​ធ​ម៍ក្នុង​ប្រ​ទេស​ម៉ាលី មាន​សារៈសំខាន់ណាស់ដោយ​បាន​រួម​ចំណែក​ចែក​រំលែក​ប​ទ​ពិសោធ​ន៍លើវិស័យ​ដោះមីន ដ​ល់ក​ម្លាំង​ផ្សេងៗទៀត​នៅទីនោះ ។ ឯកឧត្ត​ម រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិបារាំង​បាន​ប​ញ្ជាក់ប​ន្ថែម ទៀត​ថា៖ ក​ង​ទ័ព​មួក​ខៀវ​ក​ម្ពុជាមាន​ទំនាក់ទំន​ង​ល្អជាមួយ​ក​ង​ទ័ព​បារាំង​នៅក្នុង​ប្រ​ទេស​ម៉ាលី ហើយ ឯកឧត្ត​ម ក៏បាន​ថ្លែងអំណ​រ​គុណ​ដ​ល់ប្រ​ទេស​ក​ម្ពុជាដែល​បាន​ចូល​រួម​ប្រឹង​ប្រែង​ក្នុង​ការ ថែរ​ក្សាស​ន្តិភាព​នៅលើពិភ​ព​លោក ។
    មាន​ម​តិឆ្លើយ​ត​ប​វិញ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់​ បាន​ប​ញ្ជាក់ថា៖ ក​ម្ពុជា បាន​ទ​ទួល​ជោគ​ជ័យ​ក្នុង​បេស​ក​ក​ម្ម​ថែរ​ក្សាស​ន្តិភាពអង្គ​ការ​ស​ហ​ប្រ​ជាជាតិនាពេល​ក​ន្ល​ង​ម​ក។ ឯកឧត្ត​ម បាន​ស​ង្ក​ត់ធ្ង​ន់ថា៖ ល​ទ្ធ​ផ​ល​ដែល​ក​ង​ទ័ព​មួក​ខៀវ​ក​ម្ពុជាស​ម្រេច​បាន​គឺដោយ​សារ មាន​ការ​ជួយឧប​ត្ថ​ម្ភ​ពីក​ង​ទ័ព​បារាំង​ផ​ង​ដែរ​លើការ​ងារ​ប​ណ្តុះប​ណ្តាល​ជាពិសេស​មាន​ការ ស​ហ​ការ​ល្អពីក​ម្លាំង​យោធាបារាំង​ប្រ​ចាំនៅក​ម្ពុជា ។
    ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី បាន​ប​ញ្ជាក់ទៀត​ថា៖ ប​ច្ចុប្ប​ន្ន​នេះមាន​ក​ង​ក​ម្លាំង​មួក ខៀវ​ក​ម្ពុជាប្រ​ហែល៨០០នាក់ បាន​កំពុង​បំពេញ​បេស​ក​ក​ម្ម​ថែរ​ក្សាស​ន្តិភាព​នៅប្រ​ទេស​ម៉ាលី ស៊ូដ​ង់ លីប​ង់ និង​សាធារ​ណ​រ​ដ្ឋអាហ្រ្វិក​ក​ណ្តាល ។ ឯកឧត្ត​ម ទៀ បាញ់ បាន​ថ្លែងអំណ​រ​គុណ ដ​ល់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិបារាំង​ដែល​បាន​ទ​ទួល​យ​ក​សិក្ខាកាម ខ.ភ.ម ទៅសិក្សានៅប្រ​ទេស បារាំង ៕

ឯកឧត្តម ទៀ បាញ់ ជួបរដ្ឋមន្ត្រីការពារជាតិបារាំងនៅកិច្ចប្រជុំសាងគ្រីឡានៅសិង្ហបុរី
ឯកឧត្តម ទៀ បាញ់ ជួបរដ្ឋមន្ត្រីការពារជាតិបារាំងនៅកិច្ចប្រជុំសាងគ្រីឡានៅសិង្ហបុរី
ឯកឧត្តម ទៀ បាញ់ ជួបរដ្ឋមន្ត្រីការពារជាតិបារាំងនៅកិច្ចប្រជុំសាងគ្រីឡានៅសិង្ហបុរី
ឯកឧត្តម ទៀ បាញ់ ជួបរដ្ឋមន្ត្រីការពារជាតិបារាំងនៅកិច្ចប្រជុំសាងគ្រីឡានៅសិង្ហបុរី

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត