MOD

ព័ត៌មាន

ឯ.ឧ មាស សាវ៉ន ផ្ស​ព្វ​ផ្សាយ​ស​ភាព​ការ​ណ៍ថ្មីនិង​តួនាទីភារ​កិច្ចអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា


ខ.ភ.ម មាន​បេស​ក​ក​ម្ម​ដ៏ឧត្តុង្គឧត្ត​ម​គឺការ​ពារ​ជាតិសាស​នានិង​ព្រះម​ហាក្ស​ត្រ​ការ​ពារ​រ​ដ្ឋ​ធ​ម្ម​នុញ្ញ​រាជ​រ​ដ្ឋាភិបាល​និង​ភាព​ត្រឹម​ត្រូវ​ស្រ​ប​ច្បាប់។ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ មាស សាវ៉នអគ្គ​នាយ​កអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវាក្រ​សួង​ការ​ពារ​ជាតិបាន​ថ្លែង​ដូច​នេះក្នុង​ពិធីផ្ស​ព្វ​ផ្សាយ​ស​ភាព​ការ​ណ៍ថ្មីនិង​តួនាទីភារ​កិច្ច​រ​ប​ស់អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវាក្រ​សួង​ការ​ពារ​ជាតិនាព្រឹក​ថ្ងៃទី០៧ ខែមិថុនា​នេះក្នុង​គោល​បំណ​ង​លើក​ក​ម្ព​ស់ស្មារ​តីស​តិអារ​ម្ម​ណ៍យោធិនអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវាមាន​ម​ន​សិកា​ស្នេហាជាតិសំដៅចូល​រួមអនុវ​ត្តឲ្យ​ជោគ​ជ័យ​នូវ​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣រ​ប​ស់រាជ​រ​ដ្ឋាភិបាល​និង​ផែន​ការ​កំណែទ​ម្រ​ង់នៃខ.ភ.ម។
នៅក្នុង​ឆ​មាស​ទី១ឆ្នាំ២០១៦នេះអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវាបាន​ធ្វើការ​ចុះផ្ស​ព្វ​ផ្សាយអប់រំ​ចិត្ត​សាស្ត្រ​ដ​ល់យោធិន​នៃខ.ភ.ម​នៅតាម​ប​ណ្តាក​ងឯក​ភាព​នានាមាន​ចំនួន០៨ក​ង​ព​ល​យោធ​ភូមិភាគ​ទី៤​​និង​តាម​ប​ណ្តាសាលា៖មាន​សាលានាយ​ទាហាន​ស​ក​ម្ម​វិទ្យាស្ថាន​ក​ង​ទ័ព​ជើង​គោក​និង​សាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ។
ឯ.ឧនាយឧត្ត​ម​សេនីយ៍ មាស សាវ៉ន បាន​មាន​ប្រ​សាស​ន៍ថា​នាយ​ទាហាន​ព​ល​ទាហានអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវាជាផ្នែក​មួយ​នៃខ.ភ.ម​ដែល​មាន​តួនាទីភារ​កិច្ច​យ៉ាង​សំខាន់ធ្វើ​ជា​សេនាធិការឲ្យ​ក្រ​សួង​ការ​ពារ​ជាតិនិង​រាជ​រ​ដ្ឋាភិបាលអំពីការ​ងារ​ព័ត៌មានអប់រំផ្ស​ព្វ​ផ្សាយ​ជា​សាធារ​ណៈ​នូវ​ច្បាប់នីតិរ​ដ្ឋអំពីគោល​ន​យោបាយ​ផ្សេងៗរ​ប​ស់រាជ​រ​ដ្ឋាភិបាល។ឯ.ឧបាន​រំលឹក​ឡើង​វិញអំពីមាន​ប្រ​វ​ត្តិនៃការ​ក​កើត​ជាយូរ​ម​ក​ហើយ​ឆ្ល​ង​កាត់ការ​ប​ត់បែន​ស​ង្គ​ម​និង​មាន​ការ​កែទំរ​ង់​ជាច្រើន​ដំណាក់កាល​គិត​ចាប់តាំង​ពីត​ស៊ូទាម​ទារ​ទ​ទួលឯក​រាជ្យ ជាតិនាឆ្នាំ១៩៥៣ម​ក​រ​ហូត​ម​ក​ដ​ល់​ប​ច្ចុប្ប​ន្ន​និង​ស​ភាព​ការ​ណ៍វិវ​ត្ត​ន៍រ​ប​ស់ប្រ​ទេស​ជាតិនៅក្រោម​ការ​ដឹក​នាំដ៏ ឈ្លាស​វៃនិង​ប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន​សែន​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាដែល​បាន​ដាក់ចេញ​នូវ​ន​យោបាយ​ឈ្នះឈ្នះធ្វើឲ្យ​ប្រ​ទេស​ជាតិមាន​សុខ​ស​ន្តិភាព ស្ថេរ​ភាព​ន​យោបាយ​និង​ការអភិវ​ឌ្ឍ​ន៍រីក​ច​ម្រើន​លើគ្រ​ប់វិស័យ ទាំង​វិស័យ​ន​យោបាយ​កាទូត ​សេដ្ឋ​កិច្ច អប់រំ សុខា ភិបាល និង​យោធា។ល។ខ.ភ.ម គឺជាក​ម្លាំង​ស្នូល​និង​ជាឆ្អឹង​ខ្ន​ង​ដែល​មិនអាច​ខ្វះបាន​ក្នុង​ការ​ចូល​រួម​ចំណែក ការ​ពារ​ជាតិក​សាង និងអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិ។ឯ.ឧនាយឧត្ត​ម​សេនីយ៍ មាស សាវ៉ន បាន​គូស​ប​ញ្ជាក់ថាប​ច្ចុប្ប​ន្ន​ទោះបីប្រ​ទេស​ជាតិអភិវ​ឌ្ឍ​ន៍រីក​ច​ម្រើន​យ៉ាង​ណាក៏ដោយ​ក៏នៅ​មាន​អ្ន​ក​ន​យោបាយ ជ​នអគ​តិមួយ​ចំនួន​នៅតែញុះញ៉ង់ប​ង្ក​ច​លាច​លអស​ន្តិសុខ​ដ​ល់​ស​ណ្តាប់ធ្នាប់​ស​ង្គ​ម​ដោយ​ច​ង់នាំប​ដិវ​ត្ត​ព​ណ៌ចូល​ម​ក​ក​ម្ពុជារាល់ស​ក​ម្ម​ភ​ព​ទាំង​នេះ ខ.ភ.ម ត្រូវ​ប្រ​ឆាំង​ដាច់ខាត​រាល់ទ​ង្វើទាំង​នេះហើយ​ប​ន្ត​ប​ង្កើន​ឆ​ន្ទៈព​ង្រឹង​ស​ម​ត្ថ​ភាព​ចូល​រួមអនុវ​ត្ត​ម៉ឺង​មាត់នូវអនុសាស​ន៍ស​ម្តេច​តេជោ ហ៊ុន​សែន ប​ទ​ប​ញ្ជារ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិគោរ​ព​ច្បាប់ល​ក្ខ័ណ​ត្តិកៈនៃ ខ.ភ.ម​និង​ច្បាប់​នានារ​ប​ស់រ​ដ្ឋ។

ឯ.ឧ មាស សាវ៉ន ផ្សព្វផ្សាយសភាពការណ៍ថ្មី និងតួនាទីភារកិច្ច អគ្គនាយកដ្ឋានយោធសេវា
ឯ.ឧ មាស សាវ៉ន ផ្សព្វផ្សាយសភាពការណ៍ថ្មី និងតួនាទីភារកិច្ច អគ្គនាយកដ្ឋានយោធសេវា
ឯ.ឧ មាស សាវ៉ន ផ្សព្វផ្សាយសភាពការណ៍ថ្មី និងតួនាទីភារកិច្ច អគ្គនាយកដ្ឋានយោធសេវា
ឯ.ឧ មាស សាវ៉ន ផ្សព្វផ្សាយសភាពការណ៍ថ្មី និងតួនាទីភារកិច្ច អគ្គនាយកដ្ឋានយោធសេវា

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត