MOD

ព័ត៌មាន

ឯ.ឧ. នាង​ផាត ឧទ្ទេស​នាម​ការ​ងារអប់រំចិត្ត​សាស្ត្រ​នៅប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស

ក​ង​ទ័ព​ត្រូវ​ប្រ​ឆាំង​ដាច់ខាត​នូវ​ប​ដិវ​ត្ត​ព​ណ៌នៅក​ម្ពុជាហើយ​មាន​តួនាទីនិង​ភារ​កិច្ច​យ៉ាង​សំខាន់ក្នុង​កិច្ច​ការ​ពារ​ជាតិសាស​នានិង​ព្រះម​ហាក្ស​ត្រ​ការ​ពារ​រ​ដ្ឋ​ធ​ម្ម​នុញ្ញ​រាជ​រ​ដ្ឋាភិបាល​និង​ភាព​ត្រឹម​ត្រូវ​ស្រ​ប​ច្បាប់។ឯ.ឧ.នាយឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិបាន​មាន​ប្រ​សាស​ន៍ដូច​នេះនៅក្នុងឱកាសអញ្ជើញ​ជួប​សំណេះសំណាល​និង​ធ្វើប​ទឧទ្ទេស​នាម​ការ​ងារអប់រំចិត្ត​សាស្ត្រ​ជូន​ដ​ល់នាយ​ទាហាន​និង​ព​ល​ទាហាន​ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស​នៃ​​ខ.ភ.ម នាព្រឹក​ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៦នេះនៅឯទីប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស​ទួល​ក្រ​សាំង​ស្ថិត​ក្នុង​ក្រុង​តាខ្មៅខេត្ត​ក​ណ្តាល។
       ក្នុង​ស​ន្ទ​រ​ក​ថាស្វាគ​ម​ន៍រ​ប​ស់ឯ.ឧ ឧត្ត​ម​សេនីយ៍ឯក តូច តារាមេប​ញ្ជាការ​រ​ង ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស​បាន​ចាត់ទុក​ថាការអញ្ជើញ​រ​ប​ស់ឯ.ឧ នាយឧត្ត​ម​សេនីយ៍ នាង ផាត នៅពេល​នេះពិត​ជាមាន​សារៈសំខាន់ ដែល​បាន​ផ្ត​ល់នូវ​ទ​ស្ស​នៈនិង​ការ​យ​ល់ដឹង​ថ្មីៗ​ប​ន្ថែម​ទៀត​ពីស​ភាព​ការ​ណ៍វិវ​ត្ត​ន៍រ​ប​ស់ជាតិ-អន្ត​រ​ជាតិ អំពីសិទ្ធិនិង​តួនាទីភារ​កិច្ច​រ​ប​ស់ក​ង​ទ័ព ដើម្បីធ្វើជាទុន​ព​ង្រឹង​បាន​នូវ​ស្មារ​តីនិង​ឆ​ន្ទៈមោះមុត​បំពេញ​ការ​ងារ​​ការ​ពារ​សុវ​ត្តិភាព​ស​ន្តិសុខ​ជូន​ថ្នាក់ដឹក​នាំប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​និង​ប្រ​ជាជ​ន។
       ក្នុងឱកាស​នោះឯ.ឧនាយឧត្ត​ម​សេនីយ៍ នាង ផាត ក្នុង​នាម​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិនិងអគ្គ​មេប​ញ្ជាការ​នៃខ.ភ.ម បាន​សំដែង​នូវ​ការ​កោត​ស​រ​សើរ​និង​វាយ​ត​ម្លៃ​ខ្ព​ស់ចំពោះស្នាដៃនឹង​ស​មិទ្ធ​ផ​ល​ទាំង​ឡាយ​រ​ប​ស់ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស​ដែល​បាន​ខិត​ខំស​ម្រេច​នាពេល​ក​ន្ល​ង​ម​ក​ក្នុង​នោះការ​បំពេញ​តួនាទីភារ​កិច្ច​ស្នូល​ក្នុង​ការ​ការ​ពារ​សុវ​ត្ថិភាព​ស​ន្តិសុខ​ជូន​ស​ម្តេច​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីតេជោនិង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត ព្រ​ម​ទាំង​​ក្រុម​គ្រួសារ។ទ​ន្ទឹម​នឹង​នេះបាន​ស​ហ​ការ​ទ​ប់ស្កាត់ប​ង្ការ និង​ប​ង្រ្កាប​បាន​យ៉ាង​ទាន់​ពេល​វេលានៅរាល់ ប​ទ​ល្មើស​ខុស​ច្បាប់នានា ការ​ក​សាងអង្គ​ភាព​ហ្វឹក​ហ្វឺន​រៀន​សូត្រ​លើក​កំព​ស់គុណ​ភាព​ស​ម​ត្ថ​ភាព​និង​សុខ​មាល​ភាព​ក​ង​ទ័ព​ព្រ​ម​ទាំង​ការ​ចូល​រួម​ចំណែក​ជាមួយ​នឹង​រាជ​រ​ដ្ឋាភិបាល ក្នុង​ការ​ក​សាងអភិវ​ឌ្ឍ​ជាតិឲ្យ​មាន​ការ​រីក​ចំរើន​លើ​គ្រ​ប់វិស័យ។
         ឯ.ឧ នាង ផាត បាន​លើក​ឡើង​នូវ​ព្រឹត្តិការ​ណ៍សំខាន់ៗ និង​គោល​ដៅភារ​កិច្ច ជាអាទិភាព​រ​ប​ស់ ខ.ភ.ម នៅជុំវិញ​ស​ភាព​ការ​ណ៍ថ្មីៗចំពោះមុខ​មួយ​ចំនួន និង​ទ​ស្ស​នៈ វិស័យ​ស​ម្រាប់អនាគ​ត​រ​ប​ស់ ខ.ភ.ម, ក៏ដូច​ជាព្រឹត្តិការ​ណ៍ដែល​កើត​ឡើង​ថ្មីៗបំផុត​នៅ ក្នុង​ប្រ​ទេស ដោយ​បាន​ធ្វើកាឆ្លុះប​ញ្ចាំងអំពីស​ភាព​ការ​ណ៍​គ្រ​ប់គ្រ​ង​ន​យោបាយ​ស​ន្តិសុខ និង​រ​ដ្ឋ​បាល​សាធារ​ណៈរ​ប​ស់រ​ដ្ឋ​នៅឆ​មាស​ទី២ ឆ្នាំ២០១៦នេះ និង​ពីស​ភាព​ការ​ណ៍​​​​​ដែល​បាន​និង​កំពុង​មាន​ការ​វិវ​ត្ត​ន៍ប្រែប្រួល​មួយ​ចំនួន លើពិភ​ព​លោក តំប​ន់ និង​ដែល​បាន​ជះឥទ្ធិព​ល​ម​ក​ដ​ល់ក​ម្ពុជានាពេល​ប​ច្ចុប្ប​ន្ន ដែល​បាន​ប​ង្ហាញ​នូវ​ភាព​រឹង​មាំ​និង​ម៉ត់ច​ត់ ក្នុង​ការ​ព​ង្រឹង​ស្ថេរ​ភាព​ន​យោបាយ​ស​ន្តិសុខ​ស​ណ្តាប់ធ្នាប់ ដើម្បីធានាឲ្យ​បាន​ប្រ​ក្រ​តីភាព​នៃជីវ​ភាព​រ​ស់នៅរ​ប​ស់ប្រ​ជាជ​ន នៅក្រោម​ការ​ដឹក​នាំដ៏ឈ្លាស់វៃ និង​ប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា។ ក្នុង​នោះស​ម្តេច​បាន​លើក​ឡើង​ថា​ ត្រូវ​ធានាឲ្យ​បាន​នូវ​ភាព​រឹង​មាំនិង​ភាព​ម៉ត់ច​ត់ ក្នុង​មាន​ន័យ​ថា ការ​ធានាឲ្យ​បាន​នូវ​ស្ថេរ​ភាព​ន​យោបាយ ឧត្ត​ម​គ​តិប្រ​យោជ​ន៍ជាតិ និង​ប្តេជ្ញាដាច់ខាត់មិនឲ្យ​មាន​ប​ដិវ​ត្ត​ន៍ព​ណ៌នៅក​ម្ពុជា។  
        ឯ.ឧ.នាយឧត្ត​ម​សេនីយ៍បាន​ប​ញ្ជាក់ថារាជ​រ​ដ្ឋាភិបាល​នៅក្រោម​ការ​ដឹក​នាំ​រ​ប​ស់​ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោបាន​ឆ្ល​ង​កាត់ការ​ដឹក​នាំប្រ​ទេស​ទាំង​ពេល​មាន​អំណោយ​ផ​ល​ផ​ង និង​មិនអំណោយ​ផ​ល​ផ​ង​ហើយ​បាន​ការ​ពារ​ប្រ​ទេសឲ្យ​ស្ថិត​ស្ថេរ​គ​ង់វ​ង្ស​ក្នុងឯក​រាជ្យ​ស​ន្តិភាពអធិប​តេយ្យ​ភាព​និង​បូរ​ណ​ភាព​ដែន​ដីដ៏ពេញ​លេញ។ទ​ន្ទឹម​នេះក៏បាន​ខិត​ខំប្រឹង​ប្រែង​ក​សាង​និងអភិវ​ឌ្ឍ​ប្រ​ទេស​ជាតិដោយ​ចេញ​ពី​បាត​ដៃ​ទ​ទេក្នុង​នោះបាន​ក​សាង​នូវ​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​នានាជាច្រើន​ធ្វើឲ្យ​ប្រ​ទេស​ជាតិ​មាន​ការ​រីក​ចំរើន​យ៉ាង​ឆាប់រ​ហ័ស​នៅលើគ្រ​ប់វិស័យ​ព្រ​ម​ទាំង​បាន​លើក​ស្ទួយ​នូ​វ​កិត្យានុភាព​ប្រ​ទេស​ជាតិ និង​ខ.ភ.មឲ្យ​ស្មើរ​មុខ​ស្មើរ​មាត់នៅលើឆាតអន្ត​រ​ជាតិ។ឯ.ឧ បាន​ប​ន្ត​ថា​ចំពោះផែន​ការ​យុទ្ធ​សាស្ត្រ​ការ​ពារ​ជាតិ,រាជ​រ​ដ្ឋាភិបាល​ក៏បាន​យ​ក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្លាដោយ​បាន​ធ្វើការ​ប្រែក្លាយ​តំប​ន់ដែល​ធ្លាប់តែមាន​ជ​ម្លោះប្រ​យុទ្ធ​នឹង​គ្នា​ទៅជាតំប​ន់អភិវ​ឌ្ឍ​ន៍ និង​តំប​ន់ទេស​ច​រ​ណ៍ដោះស្រាយ​ព្រំដែន​ដោយ​ស​ន្តិវិធីដោយ​បាន​ធ្វើឲ្យ​ខ្សែប​ន្ទាត់ព្រំដែន​មិត្ត​ភាព​ស​ន្តិភាព​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ និង​ការ​អភិវ​ឌ្ឍ​ន៍​។
      ឯ.ឧ.នាយឧត្ត​ម​សេនីយ៍បាន​ជំរុញ​និង​លើក​ទឹក​ចិត្ត​ដ​ល់នាយ​ទាហាន​និង​ព​ល​ទាហាន​ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស​នៃ ខ.ភ.ម ប​ន្ត​ចូល​រួមអនុវ​ត្ត​នូវ​ប្រ​ពៃណីដ៏ល្អរ​ប​ស់ខ្លួន​ប​ន្ត​ទៀត  ក្នុង​នោះការ​ថែរ​ក្សាស​ម្ភារៈយោធ​បិក្ខានិង​គ្រឿង​បំពាក់,​ហើយអនុវ​ត្តឲ្យ​បាន​ជោគ​ជ័យ​នូវ​រាល់អនុសាស​ន៍រ​ប​ស់ស​ម្តេច​តេជោហ៊ុន​សែន ក៏ដូច​ជា​ក​ម្ម​វិធីន​យោបាយ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​កែទ​ម្រ​ង់ ខ.ភ.ម ៕

ឯ.ឧ. នាង​ផាត ឧទ្ទេស​នាម​ការ​ងារអប់រំចិត្ត​សាស្ត្រ ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស
ឯ.ឧ. នាង​ផាត ឧទ្ទេស​នាម​ការ​ងារអប់រំចិត្ត​សាស្ត្រ ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស
ឯ.ឧ. នាង​ផាត ឧទ្ទេស​នាម​ការ​ងារអប់រំចិត្ត​សាស្ត្រ ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស
ឯ.ឧ. នាង​ផាត ឧទ្ទេស​នាម​ការ​ងារអប់រំចិត្ត​សាស្ត្រ ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស
ឯ.ឧ. នាង​ផាត ឧទ្ទេស​នាម​ការ​ងារអប់រំចិត្ត​សាស្ត្រ ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស
ឯ.ឧ. នាង​ផាត ឧទ្ទេស​នាម​ការ​ងារអប់រំចិត្ត​សាស្ត្រ ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស
ឯ.ឧ. នាង​ផាត ឧទ្ទេស​នាម​ការ​ងារអប់រំចិត្ត​សាស្ត្រ ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស
ឯ.ឧ. នាង​ផាត ឧទ្ទេស​នាម​ការ​ងារអប់រំចិត្ត​សាស្ត្រ ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស
ឯ.ឧ. នាង​ផាត ឧទ្ទេស​នាម​ការ​ងារអប់រំចិត្ត​សាស្ត្រ ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស
ឯ.ឧ. នាង​ផាត ឧទ្ទេស​នាម​ការ​ងារអប់រំចិត្ត​សាស្ត្រ ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត