MOD

ព័ត៌មាន

នាយ​ឧត្ត​ម​សេនីយ៍​ មាស​ សុភា​ បិទ​វ​គ្គ​ហ្វឹក​ហ្វឺន​នៅ​សាលា​ព​ល​ទាហាន​ទី​៣​

       ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍​ មាស​ សុភា​ អគ្គ​មេប​ញ្ជាការ​រ​ង​នៃ​ ខ.ភ.ម​ និង​ជា​មេ​ប​ញ្ជាការ​ក​ង​ទ័ព​ជើង​គោក​អម​ដំណើរ​ដោយ​ ឯកឧត្ត​ម​ អស់​លោក​ជា មេ​ប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោក​ មេប​ញ្ជា​យោធ​ភូមិ​ភាគ​ទី៣​ និង​នាយ​ទាហាន​ជាន់​ខ្ព​ស់​ក្នុង​ ខ.ភ.ម​ បាន​អញ្ជើញ​ជា​អធិប​តី​ក្នុង​ពិធី​បិទ​វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ការ​ងារ​សេនា​ធិការ​ និង​បើក​វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​គ​រុកោស​ល្យ​យោធា​ចារ្យ​គ្រូ​ប​ង្គោល​ឲ្យ​ដ​ល់​នាយ​ព​ល​ទាហាន​ម​ក​ពី​គ្រ​ប់​ក​ង​ឯក​ភាព​ចំណុះ​ឲ្យ​យោធ​ភូមិភាគ​ទី៣នៅ​សាលា​ព​ល​ទាហាន​ទី៣​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា​ ឆ្នាំ២០១៦​ នេះ​។ ​ក្នុង​រ​បាយ​ការ​ណ៍​បូក​ស​រុប​ល​ទ្ធ​ផ​ល​ប​ញ្ច​ប់​វ​គ្គ​ដែល​អាន​ដោយ​លោក​ឧត្ត​ម​សេនីយ៍ត្រី​ ទ​ន់​ ណ​ម​ នាយ​ក​សាលា​ហ្វឹក​ហ្វឺន​ព​ល​ទាហាន​ទី៣​ បាន​គូស​ប​ញ្ជាក់ថា​ សាលា​ព​ល​ទាហាន​ទី៣​ដោយ​បាន​កិច្ច​ស​ហ​ការ​ដ៍ល្អ​ពី​ថ្នាក់​ដឹក​នាំ​មេ​ប​ញ្ជាការ​យោធ​ភូមិភាគ​ទី៣​និង​អនុវ​ត្ត​តាម​ប​ទ​ប​ញ្ជា​ហ្វឹក​ហ្វឺន​រ​ប​ស់​អគ្គ​មេប​ញ្ជាការ​នៃ​ ខ.ភ.ម ពិសេស​មេ​ប​ញ្ជាការ​ក​ង​ទ័ព​ជើង​គោក​ សាលា​បាន​ដំណើរ​ការ​បើក​វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ការ​ងារ​សេនា​ធិការ​និង​ប​ន្ត​បើក​វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​គ​រុ​កោស​ល្យ​ យោធាចារ្យ​ គ្រូប​ង្គោល​មួយ​វ​គ្គ​ឲ្យ​ដ​ល់​នាយ​ព​ល​ទាហាន​ម​ក​ពី​គ្រ​ប់​ក​ង​ឯក​ភាព​ចំណុះ​ឲ្យ​យោធ​ភូមិភាគ​ទី៣​ សំរាប់​ឆ្នាំ​២០១៦​ ដែល​មាន​សិក្ខាកាម​ចូល​ហ្វឹក​ហ្វឺន​ចំនួន​១៦៥​នាក់​ ក្នុង​នោះ​មាន​សិក្ខាកាម​ចំនួន​១៥០នាក់​ យោធាចារ្យ១០នាក់ ​ អ្ន​ក​បំរើការ​៣នាក់​ និង​អ្ន​ក​គ្រ​ប់គ្រ​ង​វ​គ្គ​ចំនួន​២នាក់​ ដោយ​ប្រើ​រ​យៈ​ហ្វឹក​ហ្វឺន​៤៥ថ្ងៃ​លើ​ខ្លឹម​សារ​មេរៀន​អប់រំ​ចិត្ត​សាស្ត្រ​ យោធា​រួម​ និង​មុខ​វិជ្ជា​យោធា​ ។​ ក្រោយ​ពេល​ប​ញ្ច​ប់​វ​គ្គ​សិក្ខាកាម​ទាំង​១៥០នាក់​ សំរាប់​មុខ​វិជ្ជា​លំហាត់​រ​បៀប​និទ្ទេស​ពូកែ​៥១នាក់​ និទ្ទេស​គ្រាន់​បើ​៥៧នាក់​ និង​និទ្ទេស​ម​ធ្យ​ម​៣៩នាក់​ មុខ​វិជ្ជាឋាន​លេខា​ និទ្ទេស​ពូកែ​ ៤៩នាក់​ គ្រាន់​បើ៥៧នាក់​ ម​ធ្យ​ម​៤៣នាក់​ មុខ​វិជ្ជា​អប់រំ​ចិត្ត​សាស្ត្រ​ និទ្ទេស​ពូកែ​ ៤៣​នាក់​ និទ្ទេស​គ្រាន់​បើ ​៥២នាក់​ និង​ម​ធ្យ​ម​​៥៤នាក់​ មុខ​វិជ្ជាការ​ងារ​សេនាធិការ​ និទ្ទេស​ពូកែ​ ៤៧នាក់​ គ្រាន់​បើ​ ៥៣នាក់​ និង​និទ្ទេស​ម​ធ្យ​ម៤៨​នាក់​ ។​ ដោយ​ឡែក​វិញ្ញាសារ​បាញ់​ស៊ីប​ មាន​សិក្ខាកាម​១៣៤​នាក់​ ទ​ទួល​បាន​និទ្ទេស​ពូកែ​ ២៥នាក់​ គ្រាន់​បើ ​៤៥នាក់​ និង​និទ្ទេស​ម​ធ្យ​ម​៦១នាក់​ ផ​ង​ដែរ​ ។​ លោក​ឧត្ត​ម​សេនីយ៍ត្រី​ ទ​ន់​ ណ​ម​ នាយ​ក​សាលា​ព​ល​ទាហាន​ទី៣​ក៍​បាន​ប​ញ្ជាក់ទៀត​ថាៈ​ ក្នុង​ពីធី​បិទ​វ​គ្គ​នេះ​ដែរ​សាលា​ព​ល​ទាហាន​ទី៣​ដោយ​ទ​ទួល​បាន​នូវ​ស​ច្ចាប័ន​ពីអគ្គ​មេប​ញ្ជាការ​នៃ​ ខ.ភ.ម​ សាលា​ក៍​បាន​ប​ន្ត​បើក​វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​គ​រុកោស្យ​ យោធាចារ្យ​ គ្រូប​ង្គោល​មួយ​វ​គ្គ​ប​ន្ត​ទៀត​ឲ្យ​ដ​ល់​នាយ​ព​ល​ទាហាន​ម​ក​ពី​គ្រ​ប់​ចំណុះ​ឲ្យ​យោធ​ភូមិ​ភាគ​ទី៣​ដែល​មាន​នាយ​ព​ល​ទាហាន​ចូល​ហ្វឹក​ហ្វឺន​ស​រុប​ចំនួន​១៦៥នាក់​ ក្នុង​នោះ​មាន​ស​ក្ខាកាម​១៥០នាក់​ យោធាចារ្យ​១៥នាក់​ ដោយ​ប្រើរ​យៈ​ពេល​ហ្វឹក​ហ្វឺន​១ខែ​លើ​មុខ​វិជ្ជាយោធា​ អប់រំ​ចិត្ត​សាស្ត្រ​ និង​យោធា​រួម​។ ​ថ្លែង​ទៅ​កាន់​សិក្ខាកាម​ដែល​ត្រូវ​ប​ញ្ច​ប់វ​គ្គ​ និង​បើក​វ​គ្គ​ថ្មី​ប​ន្ត​នា​ពេល​នេះ​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ មាស​ សុភា​ ក្នុង​នាម​ឲ្យ​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ អគ្គ​មេ​ប​ញ្ជាការ​នៃ​ ខ.ភ.ម​ ពិសេស​ថ្នាក់​ដឹក​នាំ​ក​ង​ទ័ព​ជើង​គោក​បាន​សំដែង​នូវ​ការ​លើក​ស​រ​សើរ​និង​វាយ​តំលៃ​ខ្ភ​ស់​ចំពោះ​ថ្នាក់​ដឹក​នាំ​យោធ​ភូមិ​ភាគ​៣​ និង​ប​ណ្តា​អង្គ​ភាព​ចំណុះ​ដែល​រ​ហូត​ម​ក​បាន​ស​ហ​ការ​គ្នា​យ៉ាង​ល្អ​ជា​មួយ​និង​សាលា​ព​ល​ទាហាន​ទី៣​ក្នុង​ការ​រៀប​ចំ​ឲ្យ​មាន​នូវ​វ​គ្គ​ហ្វឹក​ហ្វឺន​ជា​ច្រើន​សំដៅ​ព​ង្រឹង​ព​ង្រីក​ស​ម​ត្ថ​ភាព​ក​ង​ទ័ព​រ​ប​ស់យើង​ឲ្យ​កាន់​តែ​មាន​គុណ​ភាព​ដែល​អាច​ចូល​រួម​ព​ង្រឹង​ប្រៀប​ការ​ពារ​ជាតិ​ ការ​ពារ​បូរ​ណៈ​ភាព​ទឹក​ដី​ក​ម្ពុជា​ឲ្យ​កាន់​តែ​រឹង​មាំ​។ ឯកឧត្ត​ម​ មាស​ សុភា​ ក៍​បាន​ពាំនាំ​នូវ​ប្រ​សាស​ន៍​ផ្តាំផ្ញើ​សាក​សួរ​សុខ​ទុក្ខ​និង​ក្តី​នឹក​រ​លឹក​ប្រ​ក​ប​ដោយ​ម​នោស​ញ្ចេត​នា​ជ្រាល​ជ្រៅ​ផ្ញើរ​ជូន​ចំពោះ​នាយ​ព​ល​ទាហាន​ យោធាចារ្យ​និង​សិក្ខាកាម​ទាំងអស់​ក្នុង​ឱកាស​នេះ​ផ​ង​ដែរ​។ ឯកឧត្ត​ម ​នាយឧត្ត​ម​សេនីយ៍ ​មាស​ សុភា​ បាន​ប​ញ្ជាក់​ថា​ ការ​ងារ​ហ្វឹក​ហ្វឺន​គឺ​ជា​ប្រ​ការ​ចាំបាច់​បំផុត​ត​ម្រូវ​ឲ្យ​ ខ.ភ.ម នៅ​គ្រ​ប់​ក​ង​ឯក​ភាព​ត្រូវ​តែ​មាន​ការ​ហ្វឹក​ហ្វឺន​ឲ្យ​បាន​ជាប់​ជា​ប្រ​ចាំ​ដ​ល់​ក​ង​ទ័ព​លើ​គ្រ​ប់​ជំនាញ​ទាំង​ជំនាញ​យោធា​ ចំណេះ​ដឹង​ទូរ​ទៅ​ ភាសា​ប​រ​ទេស​ និង​ជំនាញ​ឯក​ទេស​ផ្សេងៗ​ដ​ល់​ក​ង​ទ័ព​ ដើម្បី​ ខ.ភ.ម មាន​គ្រ​ប់​ល​ទ្ធ​ភាព​ចូល​រួម​ព​ង្រឹង​ប្រៀប​ការ​ពារ​ជាតិ​ ការ​ពារ​អធិប​តេយ្យ​ បូរ​ណៈ​ភាព​ទឹក​ដី​ក​ម្ពុជា​កាន់​តែ​រឹង​មាំ​។ ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្ត​ម​ មាស​ សុភា ​ក៍​បាន​លើក​យ​ក​នូវ​ព្រឹត្តិការ​ណ៍​ជាតិ​ អន្ត​រ​ជាតិ​ថ្មីៗ​ម​ក​ជំរាប​ជូន​ដ​ល់​នាយ​ព​ល​ទាហាន​បាន​យ​ល់​កាន់​តែច្បាស់​អំពី​ស​ភាព​ការ​ណ៍​ទាំង​ឡាយ​ដែល​កើត​មាន​ឡើង​ក្នុង​ និង​ក្រៅ​ប្រ​ទេស​ ដើម្បី​ឲ្យ​នាយ​ព​ល​ទាហាន​បំរើការ​និង​សិក្ខាកាម​បាន​យ​ល់​នូវ​ព្រឹត្តិការ​ណ៍​ដែល​កើត​ឡើង​នា​ពេល​ប​ច្ចុ្ប​ន្ន​។ ​ឯកឧត្ត​ម​ ក៍​បាន​រំលឹក​ឲ្យ​នាយ​ព​ល​ទាហាន​ និង​ស​ក្ខាកាម​ដែល​ត្រូវ​ប​ញ្ច​ប់​វ​គ្គ​ និង​សិក្ខាកាម​ក្នុង​វ​គ្គ​ថ្មី​ទាំង​អស់​ឲ្យ​ខិត​ខំ​បំពេញ​ការ​ងារ​ ពិសេស​សាលា​ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់​ប​ង្កើន​ស​ក​ម្ម​ភាព​ហ្វឹក​ហ្វឺន​ជំនាញ​ឲ្យ​ដ​ល់​ក​ង​ទ័ព​ដោយ​ឡែក​សិក្ខាកាម​ត្រូវ​យ​ក​នូវ​ចំណេះដឹង​ដែល​មាន​ទៅ​បំរើ​ឲ្យ​បុព្វ​ហេតុ​ការ​ពារ​ជាតិ​ ការ​ពារ​បូរ​ណៈ​ភាព​ទឹក​ដី​ក​ម្ពុជា​ ការ​ពារ​ច្បាប់​រ​ដ្ឋ​ធ​ម្ម​នុញ្ញ​ ការ​ពារ​រាជ​រ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់​ ការ​ពារ​ព្រះម​ហាក្ស​ត្រ​ និង​ការ​ពារ​ភាព​សុខ​សាន្ត​ជូន​ប្រ​ជាព​ល​រ​ដ្ឋ​។​ ជាមួយ​គ្នា​នេះ​ផ​ង​ដែរ​នាយ​ទាហាន​ព​ល​ទាហាន​ទាំង​អស់​ក៍​ត្រូវ​គោរ​ព​ឲ្យ​បាន​នូវ​ច្បាប់​ក្រិត្យ​វិន័យ​រ​ប​ស់​ ខ.ភ​.ម​ ពិសេស​ប​ទ​ប​ញ្ជា​រ​ប​ស់​ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​ក្នុង​ការ​ចូល​រួម​ព​ង្រឹង​ប្រៀប​ការ​ពារ​ជាតិ​ការ​ពារ​បូរ​ណៈ​ភាព​ទឹក​ដី​ក​ម្ពុជា​ឲ្យ​កាន់​តែ​រឹង​មាំ​។​ ឯកឧត្ត​ម​ មាស​ សុភា​ ក៍​បាន​ប្រ​កាស​បិទ​និង​បើក​វ​គ្គ​ហ្វឹក​ហ្វឺន​ទាំង​២​វ​គ្គ​នេះ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ព្រ​ម​ទាំង​បាន​ផ្ដ​ល់​ជូន​វ​គ្គ​នូវ​ សំភារៈ​សិក្សា​ ថ​វិការ​ ចំនួន​ ៥លាន​រៀល​ និង​ជូន​ដ​ល់​ក្រុម​ត្រែ​ទ័ព​រ​ប​ស់​យោធ​ភូមិ​ភាគ​ថ​វិការ​ ៥០ម៉ឺន​រៀល ​ផ​ង​ដែរ​ ៕​

នាយ​ឧត្ត​ម​សេនីយ៍​ មាស​ សុភា​ បិទ​វ​គ្គ​ហ្វឹក​ហ្វឺន​នៅ​សាលា​ព​ល​ទាហាន​ទី​៣​
នាយ​ឧត្ត​ម​សេនីយ៍​ មាស​ សុភា​ បិទ​វ​គ្គ​ហ្វឹក​ហ្វឺន​នៅ​សាលា​ព​ល​ទាហាន​ទី​៣​
នាយ​ឧត្ត​ម​សេនីយ៍​ មាស​ សុភា​ បិទ​វ​គ្គ​ហ្វឹក​ហ្វឺន​នៅ​សាលា​ព​ល​ទាហាន​ទី​៣​
នាយ​ឧត្ត​ម​សេនីយ៍​ មាស​ សុភា​ បិទ​វ​គ្គ​ហ្វឹក​ហ្វឺន​នៅ​សាលា​ព​ល​ទាហាន​ទី​៣​
នាយ​ឧត្ត​ម​សេនីយ៍​ មាស​ សុភា​ បិទ​វ​គ្គ​ហ្វឹក​ហ្វឺន​នៅ​សាលា​ព​ល​ទាហាន​ទី​៣​

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត