MOD

ព័ត៌មាន

ពិធីអបអរ​សាទ​រ​ខួប​លើក​ទី៩ទិវាអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា២១មិថុនា

នាយឧត្ត​ម​សេនីយ៍ផុត​លេខ​ផ្កាយ​មាស៥ ស​ម្តេច​តេជោ ហ៊ុន សែន បាន​ប្រ​កាស​ជួយឧប​ត្ថ​ម្ភ​ក្នុង​នាម​ក្រុម​គ្រួសារ​ស​ម្ដេច​ដ​ល់គ្រួសារអតីត​យុទ្ធ​ជ​ន ម​រ​ណ​ភាព ១០០ស​ព​ក្នុង​មួយ​ឆ្នាំដោយ​ក្នុង​មួយ​ស​ពឧប​ត្ថ​ម្ភ៤លាន​រៀល​ស​រុប៤០០លាន​រៀល​ក្នុង១ឆ្នាំ។ស្រ​ប​គ្នានេះ ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក្នុង​នាម​កាក​បាទ​ក្រ​ហ​ម​ក​ម្ពុជាក៏បាន​ជួយឧប​ត្ថ​ម្ភ១០ម៉ឺន​ដុល្លាអាមេរិក​ស្មើនឹង៤០០លាន​រៀល​ក្នុង​មួយ​ឆ្នាំដែរ ។
នាពិធីអបអរ​សាទ​រ​ខួប​លើក​ទី៩ទិវាអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា២១មិថុនានៅសាល​ម​ហោស្រ​ព​កោះពេជ្រ​ព្រឹក​មិញ​នេះព្រ​ម​ជាមួយអនុសាស​ន៍ជាច្រើន​ដែល​ផ្ដោត​ការ​យ​ក​ចិត្ត​ខ្ព​ស់ ចំពោះអតីត​យុទ្ធ​ជ​ន​និង​ការអំពាវ​នាវ​ដ​ល់ស​ប្បុរ​ស​ជ​ន​ក៏ដូច​ជាថា្ន​ក់ដឹក​នាំស្ថាប័ន​នានាឱ្យ​ចូល​រួម​ជួយឧប​ត្ថ​ម្ភ​ដ​ល់គ្រួសារអតីត​យុទ្ធ​ជ​ន​ហើយ​នោះស​ម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​ថាក្នុង​ក្រ​ប​ខ​ណ្ឌ​ថ​វិកាជាតិក៏ត្រូវ​តែមាន​ប​ម្រុង​ទុក។ស​ម្ដេច​តេជោគូស​ប​ញ្ជាក់ថាក្នុង​ឋានៈស​ម្ដេច​ជានាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃរាជ​រ​ដ្ឋាភិបាល​ទោះបីស​មាគ​ម​នេះជាអង្គ​ការ​ក្រៅរ​ដ្ឋាភិបាល​ក៏ប៉ុន្តែគឺជាអង្គ​ការ​មួយ​ដែល​បាន​ធ្វើកិច្ច​ការ​ទាក់ទិន​នឹង​កិច្ច​ការ​ស​ង្គ​ម​កិច្ច ដូច្នេះហើយ​ស​ម្ដេច​បានឱ្យ​ក្រ​សួង​សេដ្ឋ​កិច្ច​និង​ហិរ​ញ្ញ​វ​ត្ថុដាក់ប​ញ្ចូល​នូវ​ថ​វិកា៤ឬ៥ពាន់លាន​រៀល​ក្នុង១ឆ្នាំតាម​រ​យៈក្រ​សួង​ស​ង្គ​ម​កិច្ច​ជាអាណាប័ក​ប​ញ្ចូល​ទៅក្នុង​ក្រ​ប​ខ​ណ្ឌ​នៃថ​វិកាជាតិដើម្បីជួយ​ទ្រ​ទ្រ​ង់ទៅដ​ល់គ្រួសារ​ស​ព។ស​ម្ដេច​តេជោលើក​ឡើង​ថាបើសិន​ជាប​ក្ស​ប្រ​ឆាំង​ហ៊ាន​ប្រ​ឆាំង​ជាមួយ​ថ​វិកានេះស​ម្ដេច​គិត​ថាយុទ្ធ​ជ​ន​ពិការ​នឹង​មិនអត់ឱនឱ្យអ្ន​ក​ណាដែល​ប្រ​ឆាំង​ជាមួយ​នឹង​គំនិត​ផ្ដួច​ផ្ដើម​រ​ប​ស់ស​ម្ដេច​នោះទេព្រោះនេះគឺជាការ​ជួយ​ទៅដ​ល់យុទ្ធ​ជ​ន​ពិការ ។
តាម​សេច​ក្ដីរាយ​ការ​ណ៍រ​ប​ស់នាយឧត្ត​ម​សេនីយ៍ គ​ន់ គីម អគ្គ​លេខាធិការ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាបានឱ្យ​ដឹង​ថាក្នុង​មួយ​ខែអតីត​យុទ្ធ​ជ​ន​ប្រ​មាណ​ពី២០ទៅ៤០នាក់បាន ទ​ទួល​ម​រ​ណ​ភាព​ហើយ​គ្រាន់តែរ​យៈពេល៦ខែមានអតីត​យុទ្ធ​ជ​ន​ទ​ទួល​ម​រ​ណ​ភាព​ដ​ល់ទៅ​៧០០នាក់ដូច្នេះហើយ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​បាន​ជំពាក់ថ​វិកាដែល​ត្រូវឧប​ត្ថ​ម្ភ​ទៅក្រុម​គ្រួសារ​ស​ព១៥០គ្រួសារ ។
ក្នុង​នេះដែរ​ផ្អែក​តាម​រ​បាយ​ការ​ណ៍រ​ប​ស់ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាអំពីការ​ខ្វះថ​វិកាសាង​ស​ង់ផ្ទះប​ន្ថែម​ទៀត​នៅមូល​ដ្ឋាន​ភ្នំឆ័ត្រ​នោះក្នុង​ទិវានេះស​ម្ដេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្ត្រីបាន​ប្រ​កាស​នាម​ស​ប្បុរ​ស​ជ​ន​ដែល​បាន​ចូល​រួម​ផ្ត​ល់ថ​វិកាស​រុប១លាន៣សែន១ម៉ឺន៣ពាន់១០០ដុល្លាអាមេរិក​ស​ម្រាប់សាង​ស​ង់ផ្ទះបាន៣៤៥ខ្ន​ង​ជូន​ដ​ល់អតីត​យុទ្ធ​ជ​ន។ស​ម្ដេច​តេជោបែង​ចែក​ថ​វិកាដែល​ទ​ទួល​បាន​នេះសាង​ស​ង់ផ្ទះជូន​យោធិន​ពិការ​នៅភ្នំឆ័ត្រ១៥០ខ្ន​ង​ចំណែក​ថ​វិកាដែល​នៅស​ល់ត្រូវ​ផ្ដ​ល់អាទិភាព​សាង​ស​ង់ផ្ទះជូនអតីត​យុទ្ធ​ជ​ន​ដែល​មាន​ដីស្រាប់ប៉ុន្តែខ្វះផ្ទះ។ស​ម្ដេច​តេជោបាន​ហៅការ​ចូល​រួម​វិភាគ​ទាន​ថ​វិកាពីស​ប្បុរ​ស​ជ​ន​នានានេះថាជា «សិល្បៈនៃការ​ចែក​រ​ម្លែក​ដើម្បីឈ្នះៗទាំងអស់គ្នាស​ម្រាប់ជាតិរ​ប​ស់យើង» ។ស​ម្ដេច​តេជោបាន​ថ្លែងអំណ​រ​គុណ​ចំពោះស​ប្បុរ​ស​ជ​ន​ដែល​បាន​រួម​វិភាគ​ទាន​ថ​វិកាជាផ្នែក​ដ៏សំខាន់មួយ​ជួយ​ទៅដ​ល់អតីត​យុទ្ធ​ជ​ន​នេះប៉ុន្តែស​ម្ដេច​បាន​ប​ន្ថែម​ការ​ប​ញ្ជាក់ថាបើគ្មាន​ការ​លះប​ង់រ​ប​ស់អតីត​យុទ្ធ​ជ​ន​ទាំង​នេះទេក៏ស​ប្បុរ​ស​ជ​ន​ទាំងអស់គ្មាន​ងារ​ជាឧក​ញ៉ាហើយ​រ​ក​ស៊ីមាន​បាន​នោះដែរ ។
តាម​រ​បាយ​ការ​ណ៍រ​ប​ស់ក្រ​សួង​ស​ង្គ​ម​កិច្ចអតីត​យុទ្ធ​ជ​ន​និង​យុវ​នីតិស​ម្ប​ទាបានឱ្យ​ដឹង​ថាប​ច្ចុប្ប​ន្ន​នេះអតីត​យុទ្ធ​ជ​ន​មាន​ចំនួន៨ម៉ឺន៦ពាន់១៥៩នាក់និងអ្ន​ក​នៅក្នុង​ប​ន្ទុក​មាន​ចំនួន​ ១សែន៣ម៉ឺន៤ពាន់៦៨១នាក់កំពុង​ទ​ទួល​រ​ប​ប​គោល​ន​យោបាយ​ពីរ​ដ្ឋ​ដែល​ប្រាក់​រ​ប​ប​គោល​ន​យោបាយ​នេះត្រូវ​បាន​កែស​ម្រួល​ជាប​ន្ត​ប​ន្ទាប់ស្រ​ប​តាម​ការ​ត​ម្លើក​ប្រាក់បៀវ​ត្ស​រ៍ ម​ន្ត្រីរាជ​ការ​និង​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ។ទ​ន្ទឹម​នេះការ​បើក​ប្រាក់ផ្ត​ល់ប្រាក់រ​ប​ប​ស​ន្តិសុខ​ស​ង្គ​ម​តាម​ប្រ​ព័ន្ធ​ធ​នាគារ​គឺត្រូវ​បាន​ដាក់ឱ្យអនុវ​ត្ត​ទាំង​ស្រុង​នៅទូទាំង​ប្រ​ទេស​ចាប់តាំង​ពីខែមិថុនាឆ្នាំ​២០១៤ម​ក។លើស​ពីនេះទៀត​រាជ​រ​ដ្ឋាភិបាល​បានអនុវ​ត្ត​នូវ​គោល​ន​យោបាយ​ផ្ត​ល់ស​ម្ប​ទាន​ដីស​ង្គ​ម​កិច្ច​ក​សាង​លំនៅដ្ឋាន​ជូនអតីត​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​និង​គ្រួសារ​ព្រ​ម​ទាំង​បាន​ប​ង្កើត​នូវ​គ​ម្រោង​ជាច្រើន​ដើម្បីកែល​ម្អជីវ​ភាព​រ​ស់នៅរ​ប​ស់យោធិន​និង​អតីត​យុទ្ធ​ជ​ន ។
ការ​ប្រារ​ព្ធ​ខួប​លើក​ទី៩ទិវាអតីត​យុទ្ធ​ជ​ន​ក​ម្ពុជានេះគឺជាព្រឹត្តិការ​ណ៍ជាតិដ៏​សំខាន់​មួយ​សំដៅធ្វើឱ្យ​ប្រ​ជាជ​ន​ក​ម្ពុជាគ្រ​ប់រូប​ច​ង​ចាំនូវ​ព​លីក​ម្ម​ដ៏ធំធេង​និង​មិន​អាច​កាត់ថ្លៃ​បាន​រ​ប​ស់​យុទ្ធ​ជ​ន​យុទ្ធ​នារីនិង​ប្រ​ជាជ​ន​ដែល​បាន​លះប​ង់អាយុជីវិត​ដើម្បីបុព្វ​ហេតុ​ជាតិនៅគ្រ​ប់​ដំណាក់​កាល​និង​គ្រ​ប់កាលៈទេសៈ៕

រូបភាពនាយឧត្តមសេនីយ៏ផុតលេខផ្កាយមាស៥សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីអបអរសាទរខួបលើកទី៩ទិវាអតីតយុទ្ធជនកម្ពុជា២១មិថុនា

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត