MOD

ព័ត៌មាន

ឯកឧត្ត​ម​ នាង​ ផាត​ ផ្ស​ព្វ​ផ្សាយ​អប់​រំ​ចិត្ត​សាស្ត្រ​ វិទ្យា​ស្ថាន​ទ័ព​ជើង​គោក​

ខ.ភ.ម​ ជា​កំលាំង​ស្នូល​មាន​តួ​នាទី​ភារ​កិច្ច​ព​ង្រឹង​ស្ថេរ​ភាព​ន​យោបាយ​ ស​ន្តិភាព​ ការ​​អភិវ​ឌ្ឍ​ន៍​ និង​ការ​ពារ​ប្រ​ជាជ​ន​ក​ម្ពុជា​។​ ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍​ នាង​ ផាត​ រ​ដ្ឋ​លេខា​ធិការ​ក្រ​សួង​ការ​ពារ​ជាតិ​ បាន​មាន​ប្រ​សាស​ន៍​ដូច​នេះ​នៅ​ក្នុង​ឱកាស​អញ្ជើញ​ធ្វើ​​ប​ទ​​ឧទ្ទេស​នាម​ ផ្ស​ព្វ​ផ្សាយ​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ និង​ស​ភាព​ការ​ណ៍​ថ្មី​ដ​ល់​ក​ម្ម​សិក្សា​ការី​ វិទ្យា​ស្ថាន​ទ័ព​ជើង​គោក​ (ថ្លុក​តាសេក​)​ ក្នុង​ខេត្ត​កំព​ង់​ស្ពឺ​ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា​ នេះ​។​
       តាម​សេច​ក្តី​រាយ​ការ​ណ៍​រ​ប​ស់​ ឧត្ត​ម​សេនីយ៍ឯក​ ម៉ម​ យឿន​ នាយ​ក​វិទ្យា​ស្ថាន​​ទ័ព​​ជើង​គោក​ បាន​ឲ្យ​ដឹង​ថា​៖ ប​ច្ចុប្ប​ន្ន​វិទ្យា​ស្ថាន​បាន​នឹង​កំពុង​ហ្វឹក​ហ្វឺន​ប​ណ្តុះ​ប​ណ្តាល​​ក​ ម្ម​សិក្សា​ការី​ វ​គ្គ​នាយ​ទាហាន​ទ័ព​ជើង​គោក​ជំនាន់ទី៥, ​ទី៦,​ ទី៧​ និង​ជំនាន់ទី៨​ មាន​​ក​ម្ម​សិក្សា​ការី​ចំនួន​១ពាន់​នាក់​,​ វ​គ្គ​នាយ​ទាហាន​ប​ន្ត​វេន​ជំនាន់​ទី​៩​ មាន​ក​ម្ម​សិក្សា​ការី​​ចំនួន​ ២៥០នាក់​,​ វ​គ្គ​បំប៉ន​នាយ​ទាហាន​ថ្នាក់​ក​ង​អនុ​សេនា​តូច​ ថ្នាក់​ក​ង​អនុ​សេនា​ធំ​ មាន​ក​ម្ម​សិក្សា​ការី​ចំនួន​ ១៨០នាក់​ និង​វ​គ្គ​បំប៉ន​គីមី​សាស្ត្រ​ មាន​ចំនួន​ ៩០នាក់​។​
       ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍​ នាង​ ផាត​ បាន​ចាត់​ទុក​ក​ម្ម​សិក្សា​ការី​វ​គ្គ​នាយ​ទាហាន​​ជើង​គោក​ និង​វ​គ្គ​នាយ​ទាហាន​ប​ន្ត​វេន​គឺ​ជា​នាយ​ទាហាន​វ័យ​ក្មេង​ដែល​នឹង​ត្រូវ​ប​ ន្ត​វេន​​រ​ប​ស់​ ខ.​ភ.​ម​​ ក្នុង​ការ​បំពេញ​ភារ​កិច្ច​ការ​ពារ​ជាតិ​ បូរ​ណ​ភាព​ទឹក​ដី​ និង​ការ​ពារ​​ប្រ​ជាជ​ន​​ក​ម្ពុជា​។​ ក្នុង​នាម​ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ទៀ ​បាញ់​, នាយ​ឧត្ត​ម​សេនីយ៍​ នាង​ ផាត​ បាន​ស​ម្តែង​​នូវ​ការ​កោត​ស​រ​សើរ​ និង​វាយ​ត​ម្លៃ​ខ្ព​ស់​ចំពោះ​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ថា​ ជា​ថ្នាល​ដែល​បាន​ចូល​រួម​ចំណែក​ក​សាង​ក​ម្លាំង​ធ​ន​ធាន​ម​នុស្ស​ ខ.​ភ.​ម ​និង​កិច្ច​ព​ង្រឹង​ខឿន​ការ​ពារ​ជាតិ​ អធិប​តេយ្យ​បូរ​ណ​ភាព​ទឹក​ដី​។​

       ឯកឧត្ត​ម​ នាង​ ផាត​ បាន​លើក​ឡើង​ផ​ង​ដែរ​ពី​ស​ភាព​ការ​ណ៍​ការ​វិវ​ត្ត​ន៍​ន​យោបាយ​ជាតិ​ និង​​ស​ភាព​ការ​ណ៍​កើត​ឡើង​ថ្មីៗ​នៅ​លើ​ស​ក​លោក​ និង​នៅ​ក្នុង​តំប​ន់​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​តួ​នាទី​ភារ​កិច្ច​ ក៏​ដូច​ជា​ការ​ជះ​ឥទ្ធិព​ល​ផ្នែក​ស​តិ​អារ​ម្ម​ណ៍​ន​យោបាយ​ចិត្ត​សាស្ត្រ​រ​ ប​ស់ក​ង​ទ័ព​ និង​សារៈ​សំខាន់​ក្នុង​ការ​បំពេញ​តួ​នាទី​ភារ​កិច្ច​ចំពោះ​មុខ​រ​ប​ស់​ ខ.​ភ.​ម​ ស្រ​ប​តាម​គោល​ដៅ​ភារ​កិច្ច​រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​ ក្រ​សួង​ការ​ពារ​ជាតិ​ និង​អគ្គ​ប​ញ្ជាការ​នៃ​ ខ.​ភ.​ម។

          ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍​ បាន​លើក​ឡើង​នូវ​ប្រ​សាស​ន៍​រ​ប​ស់​ស​ម្តេច​​អគ្គ​ម​ហា​សេនា​ប​តី​តេជោ​ ហ៊ុន​ សែន​ នាយ​ក​រ​ដ្ឋ​​ម​ន្ត្រី​ នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុជា​ ថា​៖ ​ស​ន្តិភាព​ក្នុង​ប្រ​ទេស​​មួយ​ បាន​ធ្វើ​ឲ្យ​មាន​ស​ន្តិភាព​ដ​ល់​ប​ណ្តា​ប្រ​ទេស​ជិត​ខាង​ ក្នុង​តំប​ន់​ និង​ពិភ​ព​លោក​ ប៉ុន្តែ​អស្ថេរ​ភាព​រ​ប​ស់​ប្រ​ទេស​មួយ​ វា​បាន​ជះ​ឥទ្ធិព​ល​និង​មាន​ផ​ល​ប៉ះពាល់​ដ​ល់​​ប្រ​ទេស​​ជិត​ខាង​ ប្រ​ទេស​នៅ​ក្នុង​តំប​ន់​ និង​នៅលើ​ពិភ​ព​លោក​ផ​ង​ដែរ​។​  ឯកឧត្ត​ម​ បាន​ប​ញ្ជាក់​ថា នៅ​ក្រោម​ការ​ដឹក​នាំ​រ​ប​ស់​​ស​ម្តេច​អគ្គ​ម​ហា​សេនា​ប​តី​តេជោ​ បាន​ឆ្ល​ង​កាត់​ការ​ដឹក​នាំ​ប្រ​ទេស​ទាំង​ពេល​មាន​អំណោយ​ផ​ល​ផ​ង​ និង​មិន​អំណោយ​ផ​ល​ផ​ង​ ហើយ​បាន​ការ​ពារ​​ប្រ​ទេស​ឲ្យ​ស្ថិត​ស្ថេរ​​គ​ង់​វ​ង្ស​ ក្នុង​ឯក​រាជ្យ​ ស​ន្តិភាព​ អធិប​តេយ្យ​ភាព​ និង​បូរ​ណ​ភាព​​ដែន​ដី​ដ៏​ពេញ​លេញ​។​ ទ​ន្ទឹម​នេះ​ ក៏​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក​សាង​ និង​អភិវ​ឌ្ឍ​ប្រ​ទេស​ជាតិ​​ដោយ​ចេញ​ពី​​បាត​ដៃ​​ទ​ទេ​ ក្នុង​នោះ​បាន​ក​សាង​នូវ​ហេដ្ឋា​រ​ច​នា​ស​ម្ព័ន្ធ​នានា​ជា​ច្រើន​ ធ្វើ​ឲ្យ​ប្រ​ទេស​ជាតិ​​មាន​ការ​ រីក​​ចំរើន​យ៉ាង​ឆាប់​រ​ហ័ស​នៅ​លើ​គ្រ​ប់​វិស័យ​ ព្រ​ម​ទាំង​បាន​​លើក​ស្ទួយ​នូវ​កិត្យានុភាព​ប្រ​ទេស​ជាតិ​ និង​ខ.​ភ.​ម​ ឲ្យ​ស្មើ​មុខ​ស្មើ​មាត់​នៅ​លើ​ឆាក​អន្ត​រ​ជាតិ​។​ ឯកឧត្ត​ម បាន​ប​ន្ត​ថា​ចំពោះ​ផែន​ការ​យុទ្ធ​សាស្ត្រ​ការ​ពារ​ជាតិ​,​ រាជ​រ​ដ្ឋាភិបាល​ក៏​បាន​យ​ក​ចិត្ត​ទុក​ដាក់យ៉ាង​ខ្លាំង​ក្លា​ ដោយ​បាន​ធ្វើ​ការ​ប្រែ​ក្លាយ​តំប​ន់​ដែល​ធ្លាប់​តែ​មាន​ជ​ម្លោះ​ប្រ​យុទ្ធ​ នឹង​គ្នា ​ទៅ​ជា​តំប​ន់​អភិវ​ឌ្ឍ​ន៍​ និង​តំប​ន់​ទេស​ច​រ​ណ៍​ ដោះ​ស្រាយ​ព្រំដែន​​ដោយ​ស​ន្តិវិធី​ ដោយ​បាន​ធ្វើ​ឲ្យ​ខ្សែ​ប​ន្ទាត់​ព្រំដែន​មិត្ត​ភាព​ ស​ន្តិភាព​ កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិការ​ និង​ការ​​អភិវ​ឌ្ឍ​ន៍​។​

        ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍​ បាន​ផ្តាំ​ផ្ញើរ​ដ​ល់​ក​ម្ម​សិក្សា​ការី​ វិទ្យា​ស្ថាន​ទ័ព​ជើង​គោក​ ប​ន្ត​ការ​​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ហាត់​ព​ត់ល​ត់​ដំ​ខ្លួន​ ដើម្បី​ក្លាយ​ជា​នាយ​ទាហាន​ដ៏​ល្អ​រ​ប​ស់​ ខ.​ភ.​ម​ ។​ ក្នុង​នោះ​ បាន​ស​ង្ក​ត់​ធ្ង​ន់​ថា​ ខ.ភ.ម​ ត្រូវ​ប​ន្ត​បំពេញ​តួនាទី​ ភារ​កិច្ច​រ​ប​ស់​ក្នុង​ការ​ការ​ពារ​រ​ដ្ឋ​ធ​ម្ម​នុញ​ គាំ​ទ្រ​ភាព​ត្រឹម​ត្រូវ​ស្រ​ប​ច្បាប់​នៃ​រ​ដ្ឋ​ស​ភា​ និង​រាជ​រ​ដ្ឋាភិបាល​ ដែល​កើត​ចេញ​ពី​ឆ​ន្ទៈ​រ​ប​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​ ដើម្បី​ថែរ​ក្សា​ការ​ពារ​ស​ន្តិភាព​ ស្ថេរ​ភាព​ រ​បៀប​រៀប​រ​យ​ និង​ស​ណ្តាប់​ធ្នាប់​ បំរើ​ផ​ល​ប្រ​យោជ​ន៍​ដ៏​ឧត្តុង្គ​ឧត្ត​ម​រ​ប​ស់​ប្រ​ទេស​ជាតិ​ មាតុភូមិ​ និង​ប្រ​ជាព​ល​រ​ដ្ឋ​៕

ឯកឧត្ត​ម​ នាង​ ផាត​ ផ្ស​ព្វ​ផ្សាយ​អប់​រំ​ចិត្ត​សាស្ត្រ​ វិទ្យា​ស្ថាន​ទ័ព​ជើង​គោក​
ឯកឧត្ត​ម​ នាង​ ផាត​ ផ្ស​ព្វ​ផ្សាយ​អប់​រំ​ចិត្ត​សាស្ត្រ​ វិទ្យា​ស្ថាន​ទ័ព​ជើង​គោក​
ឯកឧត្ត​ម​ នាង​ ផាត​ ផ្ស​ព្វ​ផ្សាយ​អប់​រំ​ចិត្ត​សាស្ត្រ​ វិទ្យា​ស្ថាន​ទ័ព​ជើង​គោក​
ឯកឧត្ត​ម​ នាង​ ផាត​ ផ្ស​ព្វ​ផ្សាយ​អប់​រំ​ចិត្ត​សាស្ត្រ​ វិទ្យា​ស្ថាន​ទ័ព​ជើង​គោក​
ឯកឧត្ត​ម​ នាង​ ផាត​ ផ្ស​ព្វ​ផ្សាយ​អប់​រំ​ចិត្ត​សាស្ត្រ​ វិទ្យា​ស្ថាន​ទ័ព​ជើង​គោក​
ឯកឧត្ត​ម​ នាង​ ផាត​ ផ្ស​ព្វ​ផ្សាយ​អប់​រំ​ចិត្ត​សាស្ត្រ​ វិទ្យា​ស្ថាន​ទ័ព​ជើង​គោក​
ឯកឧត្ត​ម​ នាង​ ផាត​ ផ្ស​ព្វ​ផ្សាយ​អប់​រំ​ចិត្ត​សាស្ត្រ​ វិទ្យា​ស្ថាន​ទ័ព​ជើង​គោក​

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត