MOD

ព័ត៌មាន

ឯ.ឧ នាង ផាត ឧទ្ទេស​នាមអប់រំចិត្ត​សាស្ត្រ សាលានាយ​ទាហាន​ស​ក​ម្ម

មាន​សុខ​ស​ន្តិភាព ស្ថេរ​ភាព​ន​យោបាយ ទើប​មាន​ការអភិវ​ឌ្ឍ​ន៍ ដូច​នេះខ.ភ.ម ត្រូវ​តែ ការ​ពារ​នូវ​សុខ​ស​ន្តិភាព​ដែល​កើត​មាន​ឡើង​នៅក្នុង​ប្រ​ទេស​ក​ម្ពុជានាពេល​នេះ  ជា​ពិ សេស​ត្រូវ​ការ​ពារ​រ​ដ្ឋ​ធ​ម្ម​នុញ គាំទ្រ​ភាព​ត្រឹម​ត្រូវ​ស្រ​ប​ច្បាប់នៃរ​ដ្ឋ​ស​ភា និង​រាជ​រ​ដ្ឋាភិ បាល ដែល​កើត​ចេញ​ពីឆ​ន្ទៈរ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ។ នេះជាប្រ​សាស​ន៍រ​ប​ស់​ឯឧ នាយ ឧត្ត​ម សេនីយ៍ នាង ផាត រ​ដ្ឋ​លេខា​ធិការ​​​​​​ក្រ​សួង​ការ​ពារ​ជាតិ ដែល​បាន​លើក​ឡើង​នៅ ក្នុងឱកាសអញ្ជើញ​ធ្វើ​ប​ទ​ឧទ្ទេស​នាម​ផ្ស​ព្វ​ផ្សាយ​ការ​ងារអប់រំចិត្ត​សាស្ត្រ និង​ស​ភាព​ការ​ណ៍ថ្មីដ​ល់ក​ម្ម​សិក្សាការីសាលានាយ​ទាហាន​ស​ក​ម្ម (ត្មាត​ព​ង) ក្នុង​ស្រុក​សំរោង​ទ​ង ខេត្ត​កំព​ង់ស្ពឺ នាព្រឹក​ថ្ងៃទី២៣ ខែមិថុនានេះ។
តាម​សេច​ក្តីរាយ​ការ​ណ៍រ​ប​ស់ឧត្ត​ម​សេនីយ៍ឯក ផុន សាវ៉ាត នាយ​ក​សាលា​នាយ​ទា ហាន​​ស​ក​ម្ម បានឲ្យ​ដឹង​ថាប​ច្ចុប្ប​ន្ន​សាលាបាន និង​កំពុង​ហ្វឹក​ហ្វឺន​ប​ណ្តុះ​ប​ណ្តាល​​ក​ម្ម សិក្សាការីវ​គ្គ​នាយ​ទាហាន​ស​ក​ម្ម ជំនាន់ ទី១៧ មាន​ចំនួន១១៦នាក់ កំពុង​សិក្សា​ឆ្នាំទី៤ (អន្ត​រាវុធ) គ្រោង​ចុះអនុវ​ត្ត​សិក្សាជាក់ស្តែង​នៅតំប​ន់ព្រំដែន​ក​ម្ពុជា.ថៃ វ​គ្គ​ជំនាន់​ទី១៨ ឆ្នាំទី៣ មាន​ចំនួន១១៣នាក់ វ​គ្គ​ជំនាន់ទី១៩ឆ្នាំទី២ មាន​ចំនួន១០៩នាក់ និង​វ​គ្គ​ជំនាន់ ទី២០ ឆ្នាំទី១មាន​ចំនួន១២០នាក់។ ក្រៅពីនេះក្នុង​ឆ្នាំ២០១៥ និង​ឆ​មាស​ទី១​ឆ្នាំ២០១៦ សាលាក៏បាន​យ​ក​ចិត្ត​ទុក​ដាក់ធ្វើការអប់រំចិត្ត​សាស្ត្រ​ជាប់ជាប្រ​ចាំ បាន​ចំនួន​៣០៦ លើក។
ឯ.ឧ នាយឧត្ត​ម​សេនីយ៍ នាង ផាត បាន​លើក​ឡើង​នូវ​ប្រ​សាស​ន៍រ​ប​ស់ស​ម្តេច​អគ្គ​ម​ហា សេនា​ប​តី​​​តេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ថា៖​ស​ន្តិភាព ក្នុង​ប្រ​ទេស​មួយ បាន​ធ្វើឲ្យ​មាន​ស​ន្តិភាព​ដ​ល់ប​ណ្តាប្រ​ទេស​ជិត​ខាង នៅក្នុង​តំប​ន់ និង ពិភ​ព​លោក ប៉ុន្តែអស្ថេរ​ភាព​រ​ប​ស់ប្រ​ទេស​មួយ វាបាន​ជះឥទ្ធិព​ល​និង​មាន​ផ​ល​ប៉ះពាល់ ដ​ល់​ប្រ​ទេស​ជិត​ខាង ប្រ​ទេស​នៅក្នុង​តំប​ន់ និង​នៅលើ​ពិភ​ព​លោក​ផ​ង​ដែរ។  ឯ.ឧ បាន ប​ញ្ជាក់ថា៖នៅក្រោម​ការ​ដឹក​នាំ​រ​ប​ស់​ស​ម្តេចអគ្គ​ម​ហាសេនាប​តី​តេជោ បាន​ឆ្ល​ង​កាត់ ការ​ដឹក​នាំ​ប្រ​ទេស​ទាំង​ពេល​មាន​អំណោយ​ផ​ល​ផ​ង និង​មិន​អំណោយ​ផ​ល​ផ​ង ដែល ប​ង្ក​ឡើង​ដោយ​គ​ណ​ប​ក្ស​ប្រ​ឆាំង និង​ក្រុម​ជ​នអគ​តិមួយ​ចំនួន​តូច បាន​ប​ង្កអស្ថេរ​ភាព បំផ្លាញ​នីតិរ​ដ្ឋ, តែទោះបីយ៉ាង​ក៏ដោយ​រាជ​រ​ដ្ឋាភិបាល​នៅបាន​ការ​ពារ​​ប្រ​ទេស​ឲ្យ​ស្ថិត ស្ថេរ​គ​ង់វ​ង្ស ក្នុងឯក​រាជ្យ ស​ន្តិភាព អធិប​តេយ្យ​ភាព និង​បូរ​ណ​ភាព​​ដែន​ដី​ដ៏ពេញ លេញ។ ទ​ន្ទឹម​នេះ ក៏បាន​ខិត​ខំប្រឹង​ប្រែង​ក​សាង និងអភិវ​ឌ្ឍ​ប្រ​ទេស​ជាតិ​ ឲ្យ​មាន​ការ រីក​ចំរើន​យ៉ាង​ឆាប់រ​ហ័ស​នៅលើគ្រ​ប់វិស័យ ព្រ​ម​ទាំង​បាន​លើក​ស្ទួយ​នូ​វ​កិត្យានុភាព ប្រ​ទេស​ជាតិ និង​ខ.ភ.ម ឲ្យ​ស្មើរ​មុខ​ស្មើរ​មាត់នៅលើ​ឆាត​អន្ត​រ​ជាតិ។ ឯ.ឧ បាន​ប​ន្ត​ថា​ចំពោះផែន​ការ​យុទ្ធ​សាស្ត្រ​ការ​ពារ​ជាតិ, រាជ​រ​ដ្ឋាភិបាល​ក៏បាន​យ​ក​ចិត្ត​ទុក​ដាក់​យ៉ាង ខ្លាំង​ក្លា ដោយ​បាន​ធ្វើការ​ប្រែក្លាយ​តំប​ន់ដែល​ធ្លាប់តែមាន​ជ​ម្លោះប្រ​យុទ្ធ​នឹង​គ្នា​ទៅជា តំប​ន់អភិវ​ឌ្ឍ​ន៍ និង​តំប​ន់ទេស​ច​រ​ណ៍ដោះស្រាយ​ព្រំដែន​ដោយ​ស​ន្តិវិធី ដោយ​បាន​ធ្វើ ឲ្យ​ខ្សែប​ន្ទាត់ព្រំដែន​មិត្ត​ភាព ស​ន្តិភាព កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិការ និង​ការ​អភិវ​ឌ្ឍ​ន៍​។
 ឯឧ នាង ផាត បាន​លើឡើង​ផ​ង​ដែរ​ពីស​ភាព​ការ​ណ៍ការ​វិវ​ត្ត​ន៍ន​យោបាយ​ជាតិ និង​ស​ភាព​ការ​ណ៍កើត​ឡើង​ថ្មីៗនៅលើស​ក​លោក និង​នៅក្នុង​តំប​ន់ ដែល​ពាក់ព័ន្ធ​ទៅនឹង​តួនាទីភារ​កិច្ច ក៏ដូច​ជាការ​ជះឥទ្ធិព​ល​ផ្នែក​ស​តិអារ​ម្ម​ណ៍ន​យោបាយ​ចិត្ត​សាស្ត្រ​រ​ប​ស់​ក​ង​ទ័ព និង​សារៈសំខាន់ក្នុង​ការ​បំពេញ​តួនាទីភារ​កិច្ច​ចំពោះមុខ​រ​ប​ស់ ខ.ភ.ម ស្រ​ប​តាម​​គោល​ដៅភារ​កិច្ច​រ​ប​ស់រាជ​រ​ដ្ឋាភិបាល ក្រ​សួង​ការ​ពារ​ជាតិ និងអគ្គ​ប​ញ្ជាការ​នៃ ខ.ភ.ម។
ក្នុង​នាមឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ,នាយឧត្ត​ម​សេនីយ៍ នាង ផាត បាន​ស​ម្តែង​នូវ ការ​កោត​ស​រ​សើរ និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះវិទ្យាស្ថាន​ទ័ព​ជើង​គោក​ថា ជាថ្នាល​​​​ដែល បាន​ចូល​រួម​ចំណែក​ក​សាង​ក​ម្លាំង​ធ​ន​ធាន​ម​នុស្ស ខ.ភ.ម និង​កិច្ច​ព​ង្រឹង​ខឿន​ការ​ពារ ជាតិ អធិប​តេយ្យ​បូរ​ណ​ភាព​ទឹក​ដី។ ឯ.ឧ បាន​ចាត់ទុក​ក​ម្ម​សិក្សា​ការី​វ​គ្គ​នាយ​ទាហាន ស​ក​ម្ម គឺជានាយ​ទាហាន​វ័យ​ក្មេង​ដែល​នឹង​ត្រូវ​ប​ន្ត​វេន​រ​ប​ស់ ខ.ភ.ម ក្នុង​ការ​បំពេញ​ភារ កិច្ច​ការ​ពារ​ជាតិ បូរ​ណ​ភាព​ទឹក​ដី និង​ការ​ពារ​ប្រ​ជាជ​ន​ក​ម្ពុជា។ ហើយ​បាន​ផ្តាំផ្ញើរ​ដ​ល់ ក​ម្ម​សិក្សាការីទាំងអស់ ប​ន្ត​ការ​ខិត​ខំប្រឹង​ប្រែង​រៀន​សូត្រ​ហាត់ព​ត់ល​ត់ដុំខ្លួន ដើម្បី ក្លាយ​ជានាយ​ទាហាន​ដ៏ល្អរ​ប​ស់ ខ.ភ.ម និង​ធ្វើជាកំលាំង​ស្នូល​ព​ង្រឹង​ស្ថេរ​ភាព​ន​យោ បាយ ស​ន្តិភាព ការ​អភិវ​ឌ្ឍ​ន៍ និង​កាពារ​ប្រ​ជាជ​ន​ក​ម្ពុជា។

ឯ.ឧ នាង ផាត ឧទ្ទេស​នាមអប់រំចិត្ត​សាស្ត្រ សាលានាយ​ទាហាន​ស​ក​ម្ម
ឯ.ឧ នាង ផាត ឧទ្ទេស​នាមអប់រំចិត្ត​សាស្ត្រ សាលានាយ​ទាហាន​ស​ក​ម្ម
ឯ.ឧ នាង ផាត ឧទ្ទេស​នាមអប់រំចិត្ត​សាស្ត្រ សាលានាយ​ទាហាន​ស​ក​ម្ម
ឯ.ឧ នាង ផាត ឧទ្ទេស​នាមអប់រំចិត្ត​សាស្ត្រ សាលានាយ​ទាហាន​ស​ក​ម្ម
ឯ.ឧ នាង ផាត ឧទ្ទេស​នាមអប់រំចិត្ត​សាស្ត្រ សាលានាយ​ទាហាន​ស​ក​ម្ម
ឯ.ឧ នាង ផាត ឧទ្ទេស​នាមអប់រំចិត្ត​សាស្ត្រ សាលានាយ​ទាហាន​ស​ក​ម្ម
ឯ.ឧ នាង ផាត ឧទ្ទេស​នាមអប់រំចិត្ត​សាស្ត្រ សាលានាយ​ទាហាន​ស​ក​ម្ម

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត