MOD

ព័ត៌មាន

ឯកឧត្ត​ម​មាស.សាវ៉ន​បិទ​វ​គ្គ​ជំនាញ​កុំព្យូទ័រ​និង​ភាសារ​ប​រ​ទេស២៤.០៦.១៦

ដើម្បីព​ង្រឹង​ព​ង្រីក​ស​ម​ត្ថ​ភាព​ជំនាញ​ដ​ល់ក​ម្លាំង​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ដែល​ជាប្រ​ភ​ព​ធ​ន​ធាន​ម​នុស្ស​ស​ម្រាប់ប​ន្ត​រ​វេនោះនារ​សៀល​ថ្ងៃទី ២៤ ខែ មិថុនា ម្សិល​មិញ​នេះ នៅសាលាប​ណ្តុះប​ណ្តាល​វិជ្ជាជីវៈកុំព្យូទ័រ​និង​ភាសាប​រ​ទេស រ​ប​ស់នាយ​ក​ដ្ឋាន​កិច្ច​យោធា ស៊ីវិល នៃអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា ក្រ​សួង​ការ​ពារ​ជាតិ បាន​បិទ​វ​គ្គ​សិក្សាជំនាញ​កុំព្យូទ័រ ភាសារ​វៀត​ណាម និង​ភាសារ​ថៃ ឆ្នាំ ២០១៥ និង​បើក​វ​គ្គ​សិក្សាថ្មី ឆ្នាំ ២០១៦ ស្ថិត​ក្រោមអធិប​តីភាព​រ​ប​ស់ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍  មាស សាវ៉ន អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន យោធ​សេវា ក្រ​សួង​ការ​ពារ​ជាតិ ព្រ​ម​ទាំង​មាន​វ​ត្ត​មានឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក សៅ សារឿន អគ្គ​នាយ​ក​រ​ង និង​ជានាយ​ក នាយ​ក​ដ្ឋាន​ កិច្ច​ការ​យោធាស៊ីវិល និង​នាយ​ទាហាន​ជាន់ខ្ព​ស់ចំណុះអគ្គ​នាយ​ក​ដ្ឋាន អនុព័ន្ធ​យោធា វៀត​ណាម និង​សេនានុព័ន្ធ​យោធាថៃ ជាច្រើន​ទៀត ។
ក្នុង​រ​បាយ​ការ​ណ៍ដែលអាន​ដោយឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក សៅ សារឿន បាន​លើក​ឡើង​ពីល​ទ្ធ​ផ​ល​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ទាំង​ក្នុង​និង​ក្រៅប្រ​ទេស​រ​វាងអង្គ​ភាព ចំណុះ ក្រ​សួង​ការ​ពារ​ជាតិ ទីចាត់ការ​ហ្វឹក​ហ្វឺន​នៃអគ្គ​ប​ញ្ជាការ​ដ្ឋាន សាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ សេនានុព័ន្ធ​យោធាអូស្ត្រាលី ថៃ ស​ហ​រ​ដ្ឋអាមេរិក និងអនុព័ន្ធ​យោធាវៀត​ណាម​ប្រ​ចាំព្រះរាជាណាច​ក្រ​ក​ម្ពុជា ព្រះវិហារ​គ្រឹស្ទ​សាស​នានៃសាធារ​ណ​រ​ដ្ឋ​កូរ៉េ ព្រ​ម​ទាំង​ស​ប្បុរ​ស​ជ​ន​ជានាយ​ទាហាន​នៅក្នុង​នាយ​ក​ដ្ឋាន​កិច្ច​ការ​យោធាស៊ីវិល បាន​ផ្ត​ល់ល​ទ្ធ​ភាព​ទាំង​ស្មារ​តី ស​ម្ភារៈ ថ​វិកា ដ​ល់សាលាឲ្យ​មាន​និរ​ន្ត​រ​ភាព​ក្នុង​ការអនុវ​ត្ត​ន៍ឲ្យ​បាន​ស​ម្រេច​នូវ​រាល់ផែន​ការ ហ្វឹក​ហ្វឺន​រ​ប​ស់ខ្លួន ដោយ​គិត​ចាប់តាំង​ពីបើក​សាលា ឆ្នាំ២០០៤ ម​ក​សាលាបាន​ប​ណ្តុះប​ណ្តាល​នាយ​ទាហាន នាយ​ទាហាន​រ​ង និង​ព​ល​ទាហាន បាន​ចំនួន ២០៥ នាក់ សិក្សាលើ ៥ មុខ​វិជ្ជា ស្មើ ១៥ ថ្នាក់ មាន​ជំនាញ​កុំព្យូទ័រ ថ្នាក់ភាសារអង់គ្លេស ភាសារ​កូរ៉េ ភាសារ​វៀត​ណាម និង​ភាសារ​ថៃ ប្រ​ក​ប​ដោយ​ជោគ​ជ័យ។ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក សៅ សារឿន បាន​ប​ញ្ជាក់ផ​ង​ដែរ​ថាដោយអនុវ​ត្ត​ន៍តាម​ផែន​ការ​ប​ណ្តុះប​ណ្តាល​វិជ្ជាជីវៈកុំព្យូទ័រ និង​ភាសារ​ប​រ​ទេស រ​ប​ស់អគ្គ​នាយ​ក​ដ្ឋាន​សេវាឆ្នាំ ២០១៤ និង​ដោយ​មាន​ការ​ខិត​ខំប្រឹង​ប្រែង​ដឹក​នាំរ​ប​ស់គ​ណៈគ្រ​ប់គ្រ​ង​សាលា ការ​យ​ក​ចិត្ត​ទុក​ដាក់ប​ង្រៀន​ពីលោក​គ្រូ អ្ន​ក​គ្រូតាម​ជំនាញ​នីមួយៗប្រ​ក​ប​ដោយ​គ​រុកោស​ល្យ​ខ្ព​ស់ ព្រ​ម​ទាំង​ការ​ព្យាយាម​រៀន​សូត្រ គោរ​ព​វិន័យ ពីប​ណ្តាក​ម្ម​សិក្សាការីទាំងអស់តាម​រ​យៈការ​ប្រ​ឡ​ង​យ៉ាង​សុក្រឹត ល​ទ្ធ​ផ​ល​ទ​ទួល​បាន​គឺក​ម្ម​សិក្សាការីដែល​ទ​ទួល​បាន​និទ្ទេស​ល្អណាស់ ៣៤ % ល្អ ២៧ % ល្អប​ង្គួរ ២៦ % ម​ធ្យ​ម ៩% និង​ខ្សោយ ៤ % ជាស្តែង​ថ្ងៃនេះក​ម្ម​សិក្សាការីចំនួន ៧៨ នាក់ ត្រូវ​បាន​ប​ញ្ច​ប់វ​គ្គ ក្នុង​នោះមាន​ជំនាញ​កុំព្យូទ័រ​ចំនួណ ៣៤ នាក់ ភាសារ​វៀត​ណាម​ចំនួន ១៥ នាក់ និង​សិក្សាភាសារ​ថៃសិក្ខាកាម​ចំនួន ២៩ នាក់ ។
ប​ន្ទាប់អនុព័ន្ធ​យោធាវៀត​ណាម​និង ថៃ មាន​តិសំណេះសំណាល់ព្រ​ម​ទាំង​បាន​ប​ន្ត​នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ក្នុង​ជួយ​ប​ណ្តុះប​ណ្តាល​ធ​ន់ធាន​ម​នុស្ស​ដ​ល់ការ​វិវ​ត្ត​ន៍ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​រួច​ម​ក ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍  មាស សាវ៉ន  ក្នុង​នាមឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ រ​ដ្ឋ​ម​ន្រ្តី ក្រ​សួង​ការ​ពារ​ជាតិ ឯកឧត្ត​ម ​បាន​ថ្លែងអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះការ​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​ធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អរ​វាង​នាយ​ក​ដ្ឋាន​ជាមួយ​ប​ណ្តាប្រ​ទេស​ជាមិត្ត​ក្នុង​តំប​ន់និង​លើពិភ​ព​លោក ដែល​បាន​ផ្ត​ល់ជំនួយ​ជាប​ន្ត​ប​ន្ទាប់សំរាប់បំរើឲ្យ​ការ​ងារ​សិក្សារៀន​សូត្រ​លើជំនាញ​ផ្សេងៗ ដើម្បីចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ប​ណ្តុះប​ណ្តាល និង​ការ​ក​សាង​ធ​ន់ធាន​ម​នុស្ស​ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ពិសេស​ចំពោះ​នាយ​ទាហាន នាយ​ទាហាន​រ​ង និង​ព​ល​ទាហាន ក្នុង​ស្ថាប៍ន​ចំណុះក្រ​សួង​ការ​ពារ​ជាតិ និងអគ្គ​ប​ញ្ជាការ​ដ្នាន លើផ្នែក​ភាសា​រ​ប​រ​ទេស និង​វិស័យ​ព័ត៌មាន​វិទ្យា ឲ្យ​កាន់តែមាន​ការ​រីច​ម្រើន​ថែម​ទៀត។​ដូច្នេះឯកឧត្ត​ម​ស​ង្ឃឹម​ថាប្រ​ទេស​ជាមិត្ត​និង​ប​ន្ត​ជួយឧប​ត្ថ​ម្ភ ប​ន្ថែម​ទៀត​ទៅតាម​ត​ម្រូវ​ការ​រ​ប​ស់ក​ង​ទ័ព​ក​ម្ពុជាលើវិស័យ​ប​ណ្តុះ​ប​ណ្តាល​ធ​ន់ធាន​ម​នុស្ស។ហើយឯកឧត្ត​ម​បាន​ផ្តាំផ្ញើដ​ល់ថ្នាក់ដឹក​នាំគ្រ​ប់ថ្នាក់ព្រ​ម​ទាំង​ក​ម្ម​សិក្សាការីទាំងអស់ធ្វើយ៉ាង​ណាត្រូវ​ការ​ងារ ប​ណ្តុះ ប​ណ្តាល​ធ​ន់ធាន ម​នុស្ស​នៅក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ទាំង​ភាសារ​ប​រ​ទេស និង ជំនាញ​កុំព្យូទ៍រ ឲ្យ​បាន​ច្បាស់លាស់ ដើម្បីធ្វើ​ស​មាហ​រ​ន្ត​ក​ម្ម​ជាមួយ​ក​ង​ទ័ព​ក្នុង​តំប​ន់អាស៊ាន និង​ពីភ​ប​លោក​ផ​ង​ដែរ ។
ឯកឧត្ត​ម មាស សាវ៉ន    ក៏បាន​លើក​ឡើង​ពី​ការ​យ​ក​ចិត្ត​ទុក​ដាក់ពិស​ម្ដេច តេជោនាយ​ក​រ​ដ្ខ​ម​ន្រ្តី និងឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពាជាតិ បាន​ចាត់ទុក​ខ្លឹម​សារ​នៃ ការ​ងារ​ហ្វឹក​ហ្វឺន ប​ណ្ដុះប​ណ្ដាល មាន​តួនាទីសំខាន់  ស​ម្រាប់ ការ​ព​ង្រឹង​ស​ម​ត្ថ​ភាព​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ដើម្បីទ​ទួល រ៉ាប់​រ​ង​ការ​ងារ ថែរ​ក្សាការ​ពារ បូរ​ណ​ភាព​ទឹក​ដី និង រួម​ចំណែក​ក្នុង​ការអភិវ​ឌ្ឍ ស​ង្គ​ម. សេដ្ឋ​កិច្ច​ជាតិ ទាំង​ក្នុង​ពេល​ប​ច្ចុប្ប​ន្ន និង​ទៅ​អនាគ​ត ៕

ឯកឧត្ត​ម​មាស.សាវ៉ន​បិទ​វ​គ្គ​ជំនាញ​កុំព្យូទ័រ​និង​ភាសារ​ប​រ​ទេស២៤.០៦.១៦
ឯកឧត្ត​ម​មាស.សាវ៉ន​បិទ​វ​គ្គ​ជំនាញ​កុំព្យូទ័រ​និង​ភាសារ​ប​រ​ទេស២៤.០៦.១៦

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត