MOD

ព័ត៌មាន

ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ អញ្ជើញ​ជា​អធីប​តីភាព​ក្នុង​កិច្ច​ប្រ​ជុំ​បូក​ស​រុប​វាយ​ត​ម្លៃ​ស​ក​ម្ម​ភាព​នៃ​ការ​អនុវ​ត្ត​​ភារ​កិច្ចអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​យោធ​ភូមិ​ភាគ​ទី​៥​

       កាល​ពី​ព្រឹក​ថ្ងៃទី​២៥​ ខែ​មិថុនា​ នេះ​នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ ក្នុង​នាម​អគ្គ​លេខាធិការ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ បាន​អញ្ជើញ​ជា​អធិប​តីភាព​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​បូក​ស​រុប​វាយ​ត​ម្លៃ​អំពី​ស​ក​ម្ម​ភាព​នៃ​ការ​អនុវ​ត្ត​ភារ​កិច្ច​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​រ​ប​ស់​ទិស​យោធ​ភូមិ​ភាគ​ទី​៥​។​ កិច្ច​ប្រ​ជុំ​ដែល​បាន​ធ្វើ​ឡើង​នៅ​ទី​ប​ញ្ជាការ​យោធ​ភូមិ​ភាគ​ទី​៥​ ក្នុង​ខេត្ត​បាត់ដំប​ង​ដោយ​មាន​ការ​ចូល​រួម​ពី​ ឯកឧត្ត​ម​ អស់​លោក​ជា​ស​មាជិក​គ​ណៈ​ក​ម្មាធិការ​ក​ណ្តាល​ស​មាគ​ម​ប្រ​ធាន​ និង​អនុ​ប្រ​ធាន​គ​ណៈ​ក​ម្មាធិការ​ស​មាគ​ម​ថ្នាក់​ខេត្ត​ ទាំង​៤​នៅ​ទិស​យោធ​ភូមិភាគ​ទី​៥​។​

      តាម​សេច​ក្តី​រាយ​ការ​ណ៏​រ​ប​ស់​ស​មាគ​ម​ថ្នាក់​ខេត្ត​នី​មួយៗ​បាន​លើក​ឡើង​ពី​ការ​យ​ក​ចិត្ត​ទុក​ដាក់​បំពេញ​ភារ​កិច្ច​តាម​អនុសាស​ន៏​ទាំង​១៤​ចំណុច​រ​ប​ស់​ស​ម្តេច​ អគ្គ​ម​ហា​សេនា​ប​តី​តេជោ​ ហ៊ុន​ សែន​ ប្រ​ធាន​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​នៅ​ក្នុង​ការ​ស​ម្រេច​ការ​ងារ​ធំៗ​រួម​មាន​៖​ ការ​បើក​ផ្ត​ល់​ប្រាក់​បេឡា​ម​រ​ណៈ​ជូន​គ្រួសារ​ស​ព​អតីត​យុទ្ធ​ជ​ន​ ការ​ចុះ​ជួប​សួរ​សុខ​ទុក្ខ​ស​មាជិក​នៅ​មូល​ដ្ឋាន​ការ​ចុះ​ជួយ​សាង​ស​ង់​លំ​នៅដ្ឋាន​ជូន​គ្រួសារ​ស​មាជិក​អតីត​យុទ្ធ​ជ​ន​ និង​ការ​គៀង​គ​រ​រ​ក​ មូល​និធិ​ដើម្បី​ទ្រ​ទ្រ​ង់​ដ​ល់​ស​មាគ​ម​ជា​ដើម​។​

      មាន​ប្រ​សាស​ន៏​នា​ឱកាស​នោះ​ នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ បាន​វាយ​ត​ម្លៃ​ខ្ព​ស់​ចំពោះ​ស្មារ​តី​ពុះ​ពារ​រ​ប​ស់​ថ្នាក់​ដឹក​នាំ​គ្រ​ប់​ថ្នាក់​ដែល​បាន​ធ្វើ​ឲ្យ​ប​ង​ប្អូន​អតីត​យុទ្ធ​ជ​ន​ និង​គ្រួសារ​មាន​ភាព​ក​ក់​ក្តៅ​ និង​មាន​ការ​ជឿជាក់​លើ​ការ​ដឹក​នាំ​រ​ប​ស់​ស​មាគ​ម​តាម​រ​យៈ​នៃ​ការ​ដោះ​ស្រាយ​សំណូម​ព​រ​ និង​ការ​បើក​ប្រាក់​គោល​រ​ប​ប​ផ្សេងៗ​ បាន​ទាន់​ពេល​វេលា​។​ នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ បាន​ផ្តាំ​ផ្ញើ​ដ​ល់​ថ្នាក់​ដឹក​នាំ​គ្រ​ប់​ថ្នាក់​ត្រូវ​ប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់​ដ​ល់​ការ​ធ្វើ​ប​ច្ចុប្ប​ន្ន​ភាព​ និង​គ្រ​ប់​គ្រ​ង​ស​មាជិក​អតីត​យុទ្ធ​ជ​ន​ឲ្យ​កាន់​តែ​សុក្រិត្យ​តាម​ព​ត៌មាន​វិទ្យា​។ ​ជាមួយ​នោះ​ត្រូវ​ស​ហ​ការ​ជា​មួយ​ស្ថាប័ន​ពាក់ព័ន្ធ​ អាជ្ញាធ​រ​ដែន​ដី​ ដើម្បី​ជួយ​ប​ង្ក​ល​ក្ខ​ណៈ​ងាយ​ស្រួល​ដ​ល់​ប​ង​ប្អូន​អតីត​យុទ្ធ​ជ​ន​មាន​អទិភាព​ទ​ទួល​បាន​នូវ​សេវា​សាធារ​ណៈ​ដូច​ជា​៖ការ​ប​ណ្តុះ​ប​ណ្តាល​វិជ្ជាជីវៈ​ ការ​ជួយ​សាង​ស​ង់​ផ្ទះ​ស​ម្បែង​ ការ​ប​ង្កើត​មុខ​រ​ប​រ​ ការ​ផ្ត​ល់​ជំនួយ​ ស​ង្គ្រោះ​ប​ន្ទាន់​ពេល​មាន​ជ​ម្ងឺ​ ឬ​គ្រោះ​ថ្នាក់​ផ្សេងៗ​ជាយ​ថា​ហេតុ​៕​

ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ អញ្ជើញ​ជា​អធីប​តីភាព​ក្នុង​កិច្ច​ប្រ​ជុំ​បូក​ស​រុប​វាយ​ត​ម្លៃ​ស​ក​ម្ម​ភាព​នៃ​ការ​អនុវ​ត្ត​​ភារ​កិច្ចអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​យោធ​ភូមិ​ភាគ​ទី​៥​
ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ អញ្ជើញ​ជា​អធីប​តីភាព​ក្នុង​កិច្ច​ប្រ​ជុំ​បូក​ស​រុប​វាយ​ត​ម្លៃ​ស​ក​ម្ម​ភាព​នៃ​ការ​អនុវ​ត្ត​​ភារ​កិច្ចអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​យោធ​ភូមិ​ភាគ​ទី​៥​
ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ អញ្ជើញ​ជា​អធីប​តីភាព​ក្នុង​កិច្ច​ប្រ​ជុំ​បូក​ស​រុប​វាយ​ត​ម្លៃ​ស​ក​ម្ម​ភាព​នៃ​ការ​អនុវ​ត្ត​​ភារ​កិច្ចអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​យោធ​ភូមិ​ភាគ​ទី​៥​
ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ អញ្ជើញ​ជា​អធីប​តីភាព​ក្នុង​កិច្ច​ប្រ​ជុំ​បូក​ស​រុប​វាយ​ត​ម្លៃ​ស​ក​ម្ម​ភាព​នៃ​ការ​អនុវ​ត្ត​​ភារ​កិច្ចអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​យោធ​ភូមិ​ភាគ​ទី​៥​

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត