MOD

ព័ត៌មាន

ឯកឧត្ត​ម​ នាង​ ផាត​ ជួប​ប្រ​តិភូ​ក្រ​សួង​ការ​ពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​

       ក្នុងឪកាស​អញ្ជើញ​ម​ក​បំពេញ​ទ​ស្ស​ន​កិច្ច​ជាផ្លូវ​ការ​នៅ​ក​ម្ពុជា​ ឯកឧត្ត​ម​ វ៉ាង​ អ៊ីន​មូ​ (Hwang​ Inmoo)​ អនុរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ​ នៃ​សាធារ​ណ​រ​ដ្ឋ​កូរ៉េ​ បាន​ចូល​ ជួប​ស​ម្តែង​ការ​គួរ​ស​ម​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ នាង​​ ផាត​ រ​ដ្ឋ​លេខាធិការ​ ក្រ​សួង​ការ​ពារ​ជាតិ​ នា​ព្រឹក​ថ្ងៃទី​២៨​ ខែមិថុនា​ នេះ​។​
       នៅ​ក្នុង​ជំនួប​នោះ​ ឯកឧត្ត​ម​ នាង​ ផាត​ ក្នុង​នាម​ ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ​ បាន​ស​ម្តែង​ការ​ស្វាគ​ម​ន៍​ចំពោះ ​ឯកឧត្ត​ម​ វ៉ាង​ អ៊ីន​ម៉ូ ​រួម​នឹង​ស​មាជិក​ប្រ​តិភូ​ដែល​បាន​អញ្ជើញ​ម​ក​បំពេញ​ទ​ស្ស​ន​កិច្ច​នៅ​ក​ម្ពុជា​ ក្នុង​នោះ​ ឯកឧត្ត​ម​ រ​ដ្ឋ​លេខាធិ​ការ​បាន​ចាត់​ទុក​ដំណើរ​ទ​ស្ស​ន​កិច្ច​នេះ​ថា​បាន​នាំ​ម​ក​នូវ​ការ​រិត​ចំ​ណ​ង​មិត្ត​ភាព​ និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​រ​វាង​ក​ង​ទ័ព​ទាំង​ពីរ​ឲ្យ​បាន​កាន់​តែ​ប្រ​សើរ​ថែម​ទៀត​។
      មាន​ម​តិ​ឆ្លើយ​ត​ប​វិញ​ ឯកឧត្ត​ម​ វ៉ាង​ អ៊ីន​ម៉ូ ​បាន​ប​ញ្ជាក់​ថា៖ ​នេះ​ជា​លើក​ទី១​ដែល​ឯកឧត្ត​ម​បាន​បំពេញ​ទ​ស្ស​ន​កិច្ច​នៅ​ក​ម្ពុជា​ ហើយ​តាម​រ​យៈ​ដំណើរ​ទ​ស្ស​ន​កិច្ច​នេះ​ ឯក​ឧត្ត​ម​ បាន​វាយ​ត​ម្លៃខ្ព​ស់​ចំពោះ​ការ​រីក​ច​ម្រើន​យ៉ាង​ឆាប់​រ​ហ័ស​នៅ​ក​ម្ពុជា​។​
      ឯកឧត្ត​ម​ បាន​ប​ញ្ជាក់ថា៖​ គោល​បំណ​ង​សំខាន់​ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​នៅ​ក​ម្ពុជា​គឺ​ដើម្បី​ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ រិត​ចំណ​ង​សាម​គ្គីភាព​ មិត្ត​ភាព​រ​វាង​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា​-កូរ៉េ​ ជា​ពិសេស​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​លើ​វិស័យ​ការ​ពារ​ជាតិ​។ ឯកឧត្ត​ម​ អ៊ីន​ម៉ូ​ ក៏​បាន​ប​ញ្ជាក់​ពី​គោល​បំណ​ង​ច​ង់​ឲ្យ​មាន​ការ​​ចុះ​ MOU​ រ​វាង​ក្រ​សួង​ការ​ពារ​ជាតិ​នៃ​ប្រ​ទេស​ទាំង​ពីរ​និង​ផ្លាស់​ប្តូរ​ប្រ​តិភូ​ក​ង​ទ័ព​រ​វាង​គ្នា​ទៅវិញ​ទៅម​ក​ដើម្បី​ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង​ពីរ​ឲ្យ​កាន់​តែ​មាន​ភាព​ជិត​ស្និត​និង​រីក​ច​ម្រើន។ទាក់​ទ​ង​ទៅ​នឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង​ពីរ​ ឯកឧត្ត​ម​ នាង​ ផាត​ បាន​ប​ញ្ជាក់​ថា៖​ ក​ម្ពុជា​បាន​ប​ង្កើត​ក្រុម​ការ​ងារ​ដើម្បី​ពិភាក្សា​ជាមួយ​ភាគី​កូរ៉េ​ ក្នុង​ការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ។

       ឆ្លៀត​ក្នុង​ឪកាស​នោះ​ដែរ​ ឯកឧត្ត​ម​ នាង​ ផាត​ ក៏​បាន​ថ្លែង​អំណ​រ​គុណ​ដ​ល់​ប្រ​ទេស​កូរ៉េក​ន្ល​ង​ម​ក​បាន​ជួយ​ផ្ត​ល់​សំភារៈ​ផ្សេងៗ​ដ​ល់​ ខ.ភ.ម​ ដែល​អំណោយ​ទាំង​នេះ​បាន​ជួយ​រួម​ចំណែក​ប​ង្កើន​ប្រ​សិទ្ធិភាព​ការ​ងារ​ និង​កែ​ទ​ម្រ​ង់​ ខ.ភ.ម​ ឲ្យ​កាន់​តែ​មាន​ភាព​រឹង​មាំ​៕

ឯកឧត្តម​ នាង​ ផាត​ ជួប​ប្រតិភូ​ក្រសួង​ការពារជាតិ​កូរ៉េ​ខាងត្បូង​

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត