MOD

ព័ត៌មាន

ឯ.ទៀ បាញ់ស​ម្ពោធ​ដាក់អោយ​ប្រើប្រាស់ជាផ្លូវ​ការ​ទីលាន​បាញ់គ្រាប់ពិត​ម​រ​ត​ក​តេជោ សែន​ភ្នំវាល​ចាប​និង​បិទ​វ​គ្គ​ហ្វឹក​ហ្វឺន​លំហាត់បាញ់គ្រាប់ពិត​ថ្នាក់ក​ងអនុសេនាធំស​ហ​ការ​ជាមួយ​រ​ថ​ក្រោះ

ប​ន្ទាប់ពីបាន​តំណើរ​សាង​ស​ង់ អស់រ​យៈពេល​ជាង​មួយ​ឆ្នាំ ទីលាន​បាញ់គ្រាប់ពិត ម​រ​ត​តេជោហ៊ុន សែន ត្រូវ បាន​ស​ម្ពោធ​ដាក់អោយ​ប្រើប្រាស់ជាផ្លូវ​ការ នៅព្រឹក​ថ្ងៃទី ៣០​ ខែមិថុនា ឆ្នាំ ២០១៦ រួម​នឹង​ពិធីបិទ​វ​គ្គ​ហ្វឹក​ហ្វឺន​ លំហាត់បាញ់គ្រាប់ពិត​ថ្នាក់ក​ងអនុសេនាធំ ស​ហ​ការ​ប្រ​យុទ្ធ​វាយ​លុក​ជាមួយ​រ​ថ​ក្រោះ ដែល​ពិធីនេះនឹង​ប្រ​ព្រឹត្ត​ទៅ ស្ថិត​ក្រោមអធិប​តីភាព ឯ.ឧ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ​និង​ជាតំណាង​ដ៏ខ្ព​ង់ខ្ព​ស់ ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា​ ។

នៅក្នុង​ពិធីស​ម្ពោធ​ដាក់អោយ​ប្រើប្រាស់ជាផ្លូវ​ការ​ទីលាន​បាញ់គ្រាប់ពិត ម​រ​ត​តេជោហ៊ុន សែន ​ក៏មាន​ការ​អញ្ជើញ​​ចូល​រួម​ពី ឯកឧត្ត​ម លោក​ជំទាវ​ជារ​ដ្ឋ​លេខាធិការ អនុរ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ជាតិ ឯកឧត្ត​ម អគ្គ​មេ​ប​ញ្ជា​ការ​រ​ង ខ​ភ​ម ឯកឧត្ត​ម មេប​ញ្ចាការ មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោក ​​​   ឯកឧត្ត​ម ជាអគ្គ​នាយ​ក អគ្គ​នា​យ​ក​រ​ង មេប​ញ្ជាការ មេប​ញ្ជាការ​រ​ង យោធ​ភូមិភាគ រួម​និង​ជាមួយ ឯ.ឧ មេប​ញ្ជាការ​រ​ង , មេប​ញ្ជា​ការ​ក​ង​ព​ល​និង នាយ​ទាហាន​តាម​ប​ណ្តាក​ងឯក​ភាព ចំណុះយោធ​ភូមិភាគ​ទី ៥ បានអញ្ជើញ​ចូល​រួម​ស​ម្ពោធ​ទីលាន​បាញ់​គ្រាប់ពិត​ម​រ​ត​ក​ តេជោ ហ៊ុន សែន  និង បិទ​វ​គ្គ ហ្វឹក​ហ្វឺន​លំហាត់ បាញ់គ្រាប់​ពិត​ថ្នាក់​ក​ង​អនុ​សេនា​ធំ​ស​ហ​ការ​វាយ​លុក​ជាមួយ រ​ថ​ក្រោះ ដែល​មាន​ទីតាំង​ស្ថិត​នៅ  ភូមិអណ្តើក​ផែក ឃុំក​ន្ទួត ស្រុក​រ​ត​ន​ម​ណ្ឌ​ល ខេត្ត​បាត់ដំប​ង ។

នៅក្នុងឪកាស​នោះ ប​ន្ទាប់ពីបាន កាត់ខ្សែបូរ​បើក​ស​ម្ពោធអោយ​ប្រើប្រាស់ជាផ្លូវ​ការ​នូវ​ទីលាន​បាញ់គ្រាប់ពិត ម​រ​ត​ក​តេជោសែន រួច​ម​ក  ឯ.ឧ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ក៏បាន​ចុះពិនិត្យ​ស​ក​ម្ម​ភាព​ហ្វឹក​ហ្វឺន​លំហាត់​បាញ់​​គ្រាប់ពិត​ថ្នាក់ក​ងអនុសេនាធំស​ហ​ការ​វាយ​លុក​ជាមួយ​រ​ថ​ក្រោះ ដែល​មាន​កំលាំង​ថ្មើរ​ជើង​ចូល​រួម​ចំនួន ២៥០ នាក់​ ដែល​ក្នុង​នោះ កំលាំង​ ខ​ភ​ម ចំនួន ២១០ នាក់ និង​កំលាំង​ន​គ​រ​បាល​ជាតិចំនួន ៤០ នាក់ ព្រ​ម​ទាំង​បាន​ចុះពិនិត្យ​មើល​រាល់ប​ណ្តាល​ស​មិទ្ធ​ផ​ល​ដែល​យោធ​ភូមិភាគ​ទី ៥ ខិត​ខំក​សាង​បាន​នៅលើភូមិសាស្រ្ត​ ភ្នំ​វាល​ចាប​ដែល​ស​មិទ្ធ​ផ​ល​ទាំងអស់នេះ បាន​ម​ក​ដោយ​សារ ស​ម្តេច​តេជោ នឹង​ស​ម្តេច កិត្តិព្រឹទ្ធ​ប​ណ្ឌឹត បាន​ជួយ​ឧប​ត្ថ​ម្ភ​នូវ​ថ​វិការ សំរាប់ ការ ក​សាង​ទីលាន​បាញ់គ្រាប់ពិត​នេះទាំង​ស្រុង ទុក​សំរាប់ជាម​រ​ត​ក​ដ៏ថ្លៃថ្លា​ ដ​ល់​យោធ​ភូមិភាគ​ទី ៥ ក្នុង​ការ​បំរើផ​ល​ប្រ​យោជ​ន៏ជាតិ នាពេល​ប​ច្ចុប្ប​ន្ន​និង​ទៅថ្ងៃអនាគ​ត។

ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប៊ុន សេង មេប​ញ្ជាការ​រ​ង ក​ង​ទ័ព​ជើង​គោក និង ជាមេប​ញ្ជាការ​យោធ​ភូមិភាគ​ទី ៥ បាន​ប​ញ​ជាក់អោយ​ដឹង​ថា ៖  ទីលាន​បាញ់គ្រាប់ពិត​ម​រ​ត​ក​តេជោ សែន ភ្នំវាល​ចាប យោធ​ភូមិភាគ​ទី ៥ ត្រូវ​បាន​ចាប់ផ្តើម ដំណើរ​ការ​សាង​ស​ង់ពីខែធ្នូ ឆ្នាំ ២០១៤ លើផ្ទៃដីទំហំ ៦៥០ ហិក​តា ដោយ​ក​ង​វិស្វ​ក​ម្ម​ស​ម្តេច​តេជោដឹក​នាំដោយ ឯ.នាយឧត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្ន​ង​ការ​រ​ង ន​គ​រ​បាល​ជាតិ ដែល​ត្រូវ​បាន​ស​ម្តេច​តេជោ ហ៊ុន សែន និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌឹត ប៊ុន រ៉ានី ឧប​ត្ថ​ម្ភ​នូវ​ថ​វិការ​ក​សាង​ទាំង​ស្រុង  ឧត្ត​ម  ប៊ុន សេង បាន​អោយ​ដឹង​ទៀត​ថា​៖​ ស​មិទ្ធ​ផ​ល ដែល​បាន​ដាក់ស​ម្ពោធ​នាពេល​នេះរួម​មាន៖ ខ្លោង​ទ្វា , ប្រ​ព័ន្ធ​ផ្លូវ​ក្រាល​គ្រួស​ក្រ​ហ​ម​ចូល និង​នៅ​ក្នុង​​ទីលាន , ផ្លូវ​ច​ល័ត​រ​ថ​ក្រោះ ៨ ខ្សែ និង​ផ្លូវ​បេតុង​ឡើង​ភ្នំទៅវេទិការ ប្រ​វែង ១៦ គីឡូម៉ែត្រ , ប​ន្ទ​ប់ទឹក នឹង​ទីលាន​ចុះឧទ្ធ​ម្ភាគ​ច​ក្រ ២ ក​ន្លែង , ប្រ​ព័ន្ធ​លូផ្លូវ​ច​ល័ត​រ​ថ​ក្រោះ ៨ ខ្សែ , ទំន​ប់​ប​ង្ហៀរ​ទឹក ១ , អាគារ​ស្នាក់នៅ​សិក្ខា​កាម ៣ ខ្ន​ង , ទីចាត់ការ ១ ខ្ន​ង , សាល​ប្រ​ជុំ ១ ខ្ន​ង , អាគារ​ផ្ទះបាយ​បំពាក់​តុ​កៅអី​ ១ ខ្ន​ង , គិលាន​ដ្ឋាន ១ ខ្ន​ង, រោង​ដាក់រ​ថ​ក្រោះ ១ ខ្ន​ង, ឃ្លាំង​ដាក់អាវុធ​គ្រាប់និង​សំភារៈ ១ ខ្ន​ង និង​ត​ប​ណ្តាញ​ទឹក ភ្លើង​ក្នុង​ទីលាន​។ ក្រៅ​ពីនោះយោធ​ភូមិភាគ​បាន​ក​សាង​ប​ន្ថែម​នូវ​សំណ​ង់មួយ​ចំនួន ដូច​ជា ៖ ផ្ទះក​ង​ការ​ពារ ៦ ក​ន្លែង , រោង​ស​ក្ការៈ​ និង​កែរ​សំរួល​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​មួយ​ចំនួន ។

ចំពោះលំហាត់ស​ហ​ការ​បាញ់គ្រាប់ពិត​គឺបាន​ប្រើប្រាស់កំលាំង​សារុប​ប្រ​មាណ ៣០០ នាក់ ក្នុង​នោះម​ក​ពីក​ង​ព​ល​តូច​លេខ ៥១ ចំនួន ៤៧ នាក់ , ក​ង​ព​ល​តូច​លេខ ៥២ ចំនួន ១១១ នាក់,ក​ង​ព​ល​តូច​លេខ ៥៣ ចំនួន ២២ នាក់, ន​គ​រ​បាល​ជាតិខេត្ត​បាត់ដំប​ង​ចំនួន ៤០ នាក់ , វ​រៈសេនាតូច​លេខ ៦៧ ចំនួន ២៥ នាក់ , វ​រ​សេនា​តូច​ការ​ពារ​អាកាស​យោធ​ភូមិភាគ​ទី ៥ចំនួន ១០ នាក់,វ​រ​សេនា តូច​វិស្វ​ក​ម្ម​យោធ​ភូមិភាគ​ទី ៥ ចំនួន ៧ នាក់, ក​ងអនុ​សេនា​ធំប​ញ្ជូន​សារ​យោធ​ភូមិភាគ​ទី ៥ ចំនួន ៧ នាក់, ក្រុម​គ្រូក​ង​ទ័ព​ជើង​គោក ១៤ នាក់ និង​ក្រុម​គ្រូ​យោធ​ភូមិ​​ភាគ​ទី ៥ចំនួន ១៦ នាក់ ដោយ​ប្រើប្រាស់រ​ថ​ក្រោះចំនួន ៥ គ្រឿង ​,​ កាំភ្លើង​ត្បាល់ ១០០ ម.ម ចំនួន ៦ ដើម , កាំ​ភ្លើង​ការ​ពារអាកាស២៣ ម.ម ចំនួន ២ ដើម , អាវុធ ១២,៧ ម.ម ចំនួន ៤ ដើម និង​ប្រ​ភេទ បេ ៤០ , បេ ៤០,៥ , បេ ៤១ចំនួន ១២ ដើម ។ ក​ម្ម​សិក្សាការីទាំងអស់ បាន​ទ​ទួល​ការ​ហ្វឹក​ហ្វឺន​រ​យៈពេល ៦១ ថ្ងៃ គឺ ២៥ ថ្ងៃ  កំលាំង​ថ្មើរ​ជើង​ហ្វឹក​ហ្វឺន​នៅនឹងអង្គ​ភាព ដោយ​ឡែក​ជំនាញអាវុធ​ហ្វឹក​ហ្វឺន​នៅនឹង​សាលាព​ល​ទាហាន យោធ​ភូមិភាគ​ទី ៥ នឹង រ​យៈពេល ៣៦ ថ្ងៃ កំលាំង​ទាំងអស់ចូល​ហ្វឹក​ហ្វឺន​ជាក់ស្ដែង​នៅលើទីលាន​ភ្នំ វាល​ចាប  នេះ
តែម្ត​ង ។

តាម​រ​យៈពិធីស​ម្ពោធ​ទីលាន​បាញ់គ្រាប់ពិត ម​រ​ត​តេជោហ៊ុន សែន ក្នុងឱកាស​នោះ ឯ.ទៀ បាញ់ បាន​កោត​ស​រ​សើរ ដ​ល់យោធ​ភូមិភាគ​ទី ៥ ដែល​បាន​ខិត​ខំ ក​សាង​ទីលាន​បាញ់គ្រាប់ពិត​នេះ អោយ​លេច​ចេញ​ជារូប​រាង​ឡើង ដើម្បីបំរើអោយ​ការ​ងារ​ហ្វឺក​ហ្វឺន​ប​ង្កើន​ស​ម​ត្ថ​ភាព​ដ​ល់ក​ង​ទ័ព​នាពេល​ប​ច្ចុប្ប​ន្ន និង​ ទៅថ្ងៃ​អនា​គ​ត។ តាម​រ​យៈទីលាន​ហ្វឹក​ហ្វឺន​បាញ់គ្រាប់ពិត​ថ្មីនេះ ឯ.ទៀ បាញ់ បាន​ជំរុញអោយ​យោធ​ភូមិភាគ​ទី ៥​ប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់លើការ​ងារ​ហ្វឹក​ហ្វឺន ព​ង្រឹង​ស​ម​ត្ថ​ភាព​ក​ង​ទ័ពអោយ​បាន​កាន់តែខ្លាំង​ក្លាឡើង​ថែម​ទៀត ដើម្បី​អោយ​ពួក​គេមាន​ស​ម​ត្ថ​ភាព​ខ្ព​ស់ក្នុង​ការ​បំពេញ​ភារ​កិច្ច​ការ​ពា​រ​ស​ន្តិសុខ​ជូន​ប្រ​ជាព​ល​រ​ដ្ឋ និង​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី​អោយ​បាន​កាន់តែរឹង​មាំ ។  ឯ.ទៀ បាញ់ បាន​ផ្តាំផ្ញើដ​ល់សិក្ខាកាម និង​នាយ​ទាហាន នាយ​ទាហាន​រ​ង និង ព​ល​ទាហាន​នៅក្នុង​យោធ​ភូមិភាគ​ទី ៥​ ទាំងអស់ពេល​ត្រ​ល​ប់ទៅអង្គ​ភាព​វិញ​ត្រូវ​ប​ន្តអនុវ​ត្ត​ន៍ តួនាទី​ភារ​កិច្ច​រ​ប​ស់ខ្លួន​ជា ខ​ភ​ម​ ដោយ​ត្រូវ​ការ​ពារអោយ​បាន​នូវ រាល់ស​មិទ្ធ​ផ​ល​នានារ​ប​ស់រាជ​រ​ដ្ឋាភិបាល   សំរេច​បាន​ក្នុង​រ​យៈ​ពេល​ក​ន្ល​ង​ម​ក  និង​ការ​ពារ​សុខ​ស​ន្តិភាព​ដែល​យើង​ទ​ទួល​បាន​រ​ហូត​ម​ក​ដ​ល់ស​ព្វ​ថ្ងៃនេះ ជាពិសេស​ត្រូវ​ទ​ប់​​ស្កាត់កុំអោយ​កើត​មាន​ឡើង​ជាដាច់ ខាត​នូវ​រាល់ទ​ង្វើណាមួយ ដែល​ប៉ុន​ប៉ង​ច​ង់ធ្វើប​ដិវ​ត្ត​ន៍ព៌ណ បំផ្លាញ​​សុខ ស​ន្តិភាព​នៅក​ម្ពុជា​។

ឯ.ទៀ បាញ់ស​ម្ពោធ​ដាក់អោយ​ប្រើប្រាស់ជាផ្លូវ​ការ​ទីលាន​បាញ់គ្រាប់ពិត​ម​រ​ត​ក​តេជោ សែន​ភ្នំវាល​ចាប​និង​បិទ​វ​គ្គ​ហ្វឹក​ហ្វឺន​លំហាត់បាញ់គ្រាប់ពិត​ថ្នាក់ក​ងអនុសេនាធំស​ហ​ការ​ជាមួយរ​ថ​ក្រោះ

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត