MOD

ព័ត៌មាន

ឯ.ឧ.នាង​ផាត​ផ្ស​ព្វ​ផ្សាយ​ការ​ងារអប់រំចិត្ត​សាស្ត្រ​និង​ស​ភាព​ការ​ណ៏ថ្មីៗឆ​មាស​ទី២នៅយោធ​ភូមិភាគ​ទី៤

       ឯ.ឧ.នាយឧត្ត​ម​សេនីយ៍នាង.ផាត​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិបាន​មាន​ប្រ​សាស​ន៍ថា៖ក​ង​ទ័ព​ត្រូវ​ប្រ​ឆាំង​ដាច់ខាត​នូវ​ប​ដិវ​ត្ត​ព​ណ៌នៅក​ម្ពុជាហើយ​មាន​តួនាទីនិង​ភារ​កិច្ច​យ៉ាង​សំខាន់ក្នុង​កិច្ច​ការ​ពារ​ជាតិសាស​នានិង​ព្រះម​ហាក្ស​ត្រ,ការ​ពារ​រ​ដ្ឋ​ធ​ម្ម​នុញ្ញ​រាជ​រ​ដ្ឋាភិបាល​និង​ភាព​ត្រឹម​ត្រូវ​ស្រ​ប​ច្បាប់។ឯ.ឧ.នាយឧត្ត​ម​សេនីយ៍នាង.ផាត​បាន​មាន​ថ្លែង​ដូច​នេះនៅក្នុងឱកាសអញ្ជើញ​ជួប​សំណេះសំណាល​និង​ធ្វើប​ទឧទ្ទេស​នាម​កាងារអប់រំចិត្ត​សាស្ត្រ​និង​ស​ភាព​ការ​ណ៏ថ្មីៗជូន​ដ​ល់នាយ​ទាហាន​និង​ព​ល​ទាហាន​យោធ​ភូមិភាគ​ទី៤នាព្រឹក​ថ្ងៃទី១ខែក​ក្ក​ដាឆ្នាំ២០១៦នេះនៅឯទីប​ញ្ជាការ​ក​ណ្ដាល​រ​ប​ស់យោធ​ភូមិភាគ៤នៅអូរ​កូន​តឹង​ដោយអម​ដំណើរ​គ​ណៈអធិប​តីក្នុងឱកាស​នោះមាន៖ឯ.ឧអគ្គ​នាយ​ក​រ​ង,ឯ.ឧនាយ​ក​ទីចាត់ការ​ឃោស​នាព​ត៌មានអគ្គ​ប​ញ្ជាការ,ឯ.ឧនាយ​ក,នាយ​ក​រ​ង​នាយ​ក​ដ្ឋាន​ចំណុះក្រ​សួង​ការ​ពារ​ជាតិជាច្រើន​រូប។
         ក្នុង​សុន្ទ​រ​ក​ថាស្វាគ​ម​ន៍រ​ប​ស់ឯ.ឧឧត្ត​ម​សេនីយ៏ឯក​ជា.ម៉ន​មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោក​និង​ជាមេប​ញ្ជាការ​យោធ​ភូមិភាគ​ទី៤បាន​ចាត់ទុក​ថាការអញ្ជើញ​រ​ប​ស់ ឯ.ឧ.នាយឧត្ត​ម​សេនីយ៍នាង.ផាត​នៅពេល​នេះពិត​ជាមាន​សារៈសំខាន់ដែល​បាន​ផ្ត​ល់នូវ​ទ​ស្ស​នៈនិង​ការ​យ​ល់ដឹង​ថ្មីៗ​ប​ន្ថែម​ទៀត​ពីស​ភាព​ការ​ណ៍វិវ​ត្ត​ន៍រ​ប​ស់ ជាតិ-អន្ត​រ​ជាតិអំពីសិទ្ធិនិង​តួនាទី-ភារ​កិច្ច​រ​ប​ស់ក​ង​ទ័ព​ដើម្បីធ្វើជាទុន​ព​ង្រឹង​បាន​នូវ​ស្មារ​តីនិង​ឆ​ន្ទៈមោះមុត​បំពេញ​ការ​ងារ​ការ​ពារ​សុវ​ត្តិភាព​ស​ន្តិសុខ​ជូន​ថ្នាក់ដឹក​នាំប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​និង​ប្រ​ជាជ​ន។
       ក្នុងឱកាស​នោះឯ.ឧនាយឧត្ត​ម​សេនីយ៍នាង.ផាត​ក្នុង​នាម​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិនិងអគ្គ​មេប​ញ្ជាការ​នៃខ.ភ.ម​បាន​សំដែង​នូវ​ការ​កោត​ស​រ​សើរ​និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះស្នាដៃនិង​ស​មិទ្ធ​ផ​ល​ទាំង​ឡាយ​ក្នុង​ការ​ការ​ខិត​ខំប្រឹង​ប្រែង​បំពេញ​ការ​ងារ​ជាប្រ​វ​ត្តិសាស្រ្ត​ក្នុង​ភារ​កិច្ច​ការ​ពារ​ទឹក​ដី,ក​សាងអង្គ​ភាព,ហ្វឹក​ហ្វឺន​កំលាំង​ព្រ​ម​ទាំង​បាន​ចូល​រួម​ជាមួយ​រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​ក​សាង​និងអភិវ​ឌ្ឍ​ប្រ​ទេសឱ្យ​មាន​ការ​រីក​ចំរើន​រ​ប​ស់យោធ​ភូមិភាគ​ទី៤​ក​ន្ល​ង​ម​ក​ព្រ​ម​ទាំង​ការ​ចូល​រួម​ចំណែក​ជាមួយ​និង​រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​ក​សាងអភិវ​ឌ្ឍ​ជាតិឲ្យ​មាន​ការ​រីក​ចំរើន​លើ​គ្រ​ប់វិស័យ។
         ឯ.ឧនាង.ផាត​បាន​លើក​ឡើង​នូវ​ព្រឹត្តិការ​ណ៍សំខាន់ៗនិង​គោល​ដៅភារ​កិច្ច​ជាអាទិភាព​រ​ប​ស់ខ.ភ.ម​នៅជុំវិញ​ស​ភាព​ការ​ណ៍ថ្មីៗចំពោះមុខ​មួយ​ចំនួន​និង​ទ​ស្ស​នៈវិស័យ​ស​ម្រាប់អនាគ​ត​រ​ប​ស់ ខ.ភ.ម,ក៏ដូច​ជាព្រឹត្តិការ​ណ៍ដែល​កើត​ឡើង​ថ្មីៗបំផុត​នៅក្នុង​ប្រ​ទេស។ឯ.ឧក៏បាន​ធ្វើកាឆ្លុះប​ញ្ចាំងអំពីស​ភាព​ការ​ណ៍​គ្រ​ប់គ្រ​ង​ន​យោបាយ​ស​ន្តិសុខ​និង​រ​ដ្ឋ​បាល​សាធារ​ណៈរ​ប​ស់រ​ដ្ឋ​នៅឆ​មាស​ទី២ ឆ្នាំ២០១៦នេះនិង​ពីស​ភាព​ការ​ណ៍​​​​​ដែល​បាន​និង​កំពុង​មាន​ការ​វិវ​ត្ត​ន៍ប្រែប្រួល​មួយ​ចំនួន​លើពិភ​ព​លោក​ក្នុង​តំប​ន់ និង​ដែល​បាន​ជះឥទ្ធិព​ល​ម​ក​ដ​ល់ក​ម្ពុជានាពេល​ប​ច្ចុប្ប​ន្ន។តែទោះបីយ៉ាង​ណាក៏ដោយ​ក៏ក​ម្ពុជានៅតែប​ង្ហាញ​ភាព​រឹង​មាំ​និង​ម៉ត់ច​ត់ក្នុង​ការ​ព​ង្រឹង​ស្ថេរ​ភាព​ន​យោបាយ​ស​ន្តិសុខ​ស​ណ្តាប់ធ្នាប់ដើម្បីធានាឲ្យ​បាន​ប្រ​ក្រ​តីភាព​នៃជីវ​ភាព​រ​ស់នៅរ​ប​ស់ប្រ​ជាជ​ន។ឯ.ឧរ​ដ្ឋ​លេខាធិការ​បាន​ប​ញ្ជាក់នូវ​ប្រ​សាស​ន៏រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាដែល​ក្នុង​នោះស​ម្តេច​បាន​លើក​ឡើង​ថា​៖ត្រូវ​ធានាឲ្យ​បាន​នូវ​ភាព​រឹង​មាំនិង​ភាព​ម៉ត់ច​ត់ក្នុង​មាន​ន័យ​ថាការ​ធានាឲ្យ​បាន​នូវ​ស្ថេរ​ភាព​ន​យោបាយឧត្ត​ម​គ​តិប្រ​យោជ​ន៍ជាតិនិង​ប្តេជ្ញាដាច់ខាត​មិនឲ្យ​មាន​ប​ដិវ​ត្ត​ន៍ព​ណ៌ចូល​ម​ក​ក​ម្ពុជាបាន​ឡើយ។ 
        ឯ.ឧ.នាយឧត្ត​ម​សេនីយ៍បាន​ប​ញ្ជាក់ថា៖រាជ​រ​ដ្ឋាភិបាល​នៅក្រោម​ការ​ដឹក​នាំ​រ​ប​ស់​ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោបាន​ឆ្ល​ង​កាត់ការ​ដឹក​នាំប្រ​ទេស​ទាំង​ពេល​មាន​អំណោយ​ផ​ល​ផ​ង​និង​មិនអំណោយ​ផ​ល​ផ​ង​ហើយ​បាន​ការ​ពារ​ប្រ​ទេសឲ្យ​ស្ថិត​ស្ថេរ​គ​ង់វ​ង្ស​ក្នុងឯក​រាជ្យ​ស​ន្តិភាពអធិប​តេយ្យ​ភាព​និង​បូរ​ណ​ភាព​ដែន​ដីដ៏ពេញ​លេញ។ទ​ន្ទឹម​នេះក៏បាន​ខិត​ខំប្រឹង​ប្រែង​ក​សាង​និងអភិវ​ឌ្ឍ​ប្រ​ទេស​ជាតិដោយ​ចេញ​ពី​បាត​ដៃ​ទ​ទេក្នុង​នោះបាន​ក​សាង​នូវ​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​នានាជាច្រើន​ធ្វើឲ្យ​ប្រ​ទេស​ជាតិ​មាន​ការ រីក​ចំរើន​យ៉ាង​ឆាប់រ​ហ័ស​នៅលើគ្រ​ប់វិស័យ​ព្រ​ម​ទាំង​បាន​លើក​ស្ទួយ​នូ​វ​កិត្យានុភាព​ប្រ​ទេស​ជាតិនិង​ខ.ភ.មឲ្យ​ស្មើរ​មុខ​ស្មើរ​មាត់នៅលើឆាតអន្ត​រ​ជាតិ។ឯ.ឧបាន​ប​ន្ត​ថា​ចំពោះផែន​ការ​យុទ្ធ​សាស្ត្រ​ការ​ពារ​ជាតិ, រាជ​រ​ដ្ឋាភិបាល​ក៏បាន​យ​ក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្លាដោយ​បាន​ធ្វើការ​ប្រែក្លាយ​តំប​ន់ដែល​ធ្លាប់តែមាន​ជ​ម្លោះប្រ​យុទ្ធ​នឹង​គ្នា​ទៅជាតំប​ន់អភិវ​ឌ្ឍ​ន៍ និង​តំប​ន់ទេស​ច​រ​ណ៍ដោះស្រាយ​ព្រំដែន​ដោយ​ស​ន្តិវិធីដោយ​បាន​ធ្វើឲ្យ​ខ្សែប​ន្ទាត់ព្រំដែន​មិត្ត​ភាព​ស​ន្តិភាព​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​និង​ការ​អភិវ​ឌ្ឍ​ន៍​។
      ឯ.ឧ.នាយឧត្ត​ម​សេនីយ៍បាន​ជំរុញ​និង​លើក​ទឹក​ចិត្ត​ដ​ល់នាយ​ទាហាន​និង​ព​ល​ទាហាន ទូទាំង​យោធ​ភូមិភាគ​ទី៤ត្រូវ​ប​ន្ត​ចូល​រួមអនុវ​ត្ត​នូវ​ប្រ​ពៃណីដ៏ល្អរ​ប​ស់ខ្លួន​ប​ន្ត​ទៀត  ក្នុង​នោះការ​ថែរ​ក្សាស​ម្ភារៈយោធ​បិក្ខានិង​គ្រឿង​បំពាក់,​ហើយអនុវ​ត្តឲ្យ​បាន​ជោគ​ជ័យ​នូវ​រាល់អនុសាស​ន៍រ​ប​ស់ស​ម្តេច​តេជោ ហ៊ុន​សែន ក៏ដូច​ជា​ក​ម្ម​វិធីន​យោបាយ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​កែទ​ម្រ​ង់ខ.ភ.ម ៕


ឯ.ឧ.នាង​ផាត​ផ្ស​ព្វ​ផ្សាយ​ការ​ងារអប់រំចិត្ត​សាស្ត្រ​និង​ស​ភាព​ការ​ណ៏ថ្មីៗឆ​មាស​ទី២នៅយោធ​ភូមិភាគ​ទី៤
ឯ.ឧ.នាង​ផាត​ផ្ស​ព្វ​ផ្សាយ​ការ​ងារអប់រំចិត្ត​សាស្ត្រ​និង​ស​ភាព​ការ​ណ៏ថ្មីៗឆ​មាស​ទី២នៅយោធ​ភូមិភាគ​ទី៤
ឯ.ឧ.នាង​ផាត​ផ្ស​ព្វ​ផ្សាយ​ការ​ងារអប់រំចិត្ត​សាស្ត្រ​និង​ស​ភាព​ការ​ណ៏ថ្មីៗឆ​មាស​ទី២នៅយោធ​ភូមិភាគ​ទី៤
ឯ.ឧ.នាង​ផាត​ផ្ស​ព្វ​ផ្សាយ​ការ​ងារអប់រំចិត្ត​សាស្ត្រ​និង​ស​ភាព​ការ​ណ៏ថ្មីៗឆ​មាស​ទី២នៅយោធ​ភូមិភាគ​ទី៤
ឯ.ឧ.នាង​ផាត​ផ្ស​ព្វ​ផ្សាយ​ការ​ងារអប់រំចិត្ត​សាស្ត្រ​និង​ស​ភាព​ការ​ណ៏ថ្មីៗឆ​មាស​ទី២នៅយោធ​ភូមិភាគ​ទី៤

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត