MOD

ព័ត៌មាន

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង ផាត ជួបអនុព​ន្ធ​យោធាជ​ប៉ុន ចាស់-ថ្មី

នៅព្រឹក​ថ្ងៃទី៥ ខែក​ក្ក​ដា ឆ្នាំ២០១៦ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ ក្រ​សួង ការ​ពារ​ជាតិក៏បានអនុញ្ញាតអោយ​លោក វ​រ​សេនីយ៍ទោ អូហ្ស៊ាវ៉ា ម៉ាណាប៊ូ អនុព័ន្ធ​យោធាជ​ប៉ុន​ច​ប់ អាណ​ត្តិចូរ​ជួប​សំដែង​ការ​គួរ​ស​ម និង​លោក​វ​រ​សេនីយ៍ទោ ស៊ីដូ កេតារ៉ូ អនុព័ន្ធ​យោធាជ​ប៉ុន​តែត​តាំង​ថ្មី ចូល​ជួប​សំដែង​ការ​គួរ​ស​ម។
តាម​រ​យ​ជំនួប​នោះ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង ផាត បាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះកិច្ច​ស​ហ​ប្រ​តិប​ត្តិ ការ​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិទាំង២ ក​ង​ទ័ព​ទាំង២ក​ម្ពុជា-ជ​ប៉ុន ដែល​មាន​ការ​វិវ​ត្ត​ន៍រីក​ចំរើន​ទៅមុខ​ជា លំដាប់ហើយ​បាន​ឈាន​ដ​ល់ការ​ចុះ MOU ជាមួយ​គ្នា ដើម្បីព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព ប្រ​ទេស​ទាំង២ អោយ​បាន​កាន់តែប្រ​សើរ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង ផាត បាន​កោត​ស​រ សើរ ពីស្នាដៃលោក​វ​រ​សេនីយ៍ទៅអូហ៊្សាវ៉ា ដែល​បាន​បំពេញ​ភារ​កិច្ច​ទ​ទួល​បាន​ល​ទ្ធ​ផ​ល្អនៅក​ម្ពុជា និង​បាន នាំម​ក​នូវ​ទំនាក់ទំន​ង យ៉ាង​ល្អប្រ​សើរ​រ​វាង​ក​ង​ទ័ព​ទាំង២ក​ម្ពុជា និង​ជ​ប៉ុន។
នៅក្នុង​ជំនួប​នោះដែល លោក វ​រ​សេនីយ៍ទោ អូហ៊្សាវ៉ា អនុព័ន្ធ​យោធាជ​ប៉ុន​ចាស់ បាន​សំដែង​នូវ​ក្តី សោម​ម​ន​ស្ស​រីក​រាយ ដោយ​បាន​ឃើញ​ទំនាក់ទំន​ង​ក​ម្ពុជា-ជ​ប៉ុន​បាន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នា យ៉ាង​ជិត​ស្និត ពិសេស​ទំនាក់ទំន​ង​ការ​ពារ​ជាតិនៃប្រ​ទេស​ទាំង២ ក៏មាន​ការ​រីក​ចំរើន​ផ​ង​ដែរ។ លោក វ​រ​សេនីយ៍ទោ ក៏បាន​ថ្លែងអំណ​រ​គុណ​ដ​ល់ ឯកឧត្ត​ម នាង ផាត ដែល​តែង​តែបាន​ទៅចូល​រួម​ក្នុង​កិច្ច ប្រ​ជុំអនុរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន+ជ​ប៉ុន​ជារៀង​រាល់ឆ្នាំ ដើម្បីព​ង្រឹង​ព​ង្រីក​ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិ ប​ត្តិការ​រ​វាង​ប្រ​ទេស​ទាំង២ អោយ​កាន់តែរីក​ចំរើន​ឡើង​ថែម​ទៀត។
តាម​រ​យៈជំនួប​នេះដែរ​ជាចុង​ក្រោយ ឯកឧត្ត​ម នាង ផាត​ក៏បាន​ស្នើសុំដ​ល់ជ​ប៉ុនអោយ​ប​ន្ត​ជួយ​ដ​ល់ ការ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ដ​ល់ ខ.ភ.ម រួម​ទាំង​ជំនួយ​ម​នុស្ស​ធ​ម៌ ស​ង្គ្រោះគ្រោះម​ហ​ន្ត​រាយ ហើយ​ក្នុង​នោះ ឯកឧត្ត​ម ស​ង្ឃឹម​ថា៖ អនុព័ន្ធ​យោធាជ​ប៉ុន​តែង​តាំង​ថ្មី និង​ប​ន្ត​ការ​ងារ​លើអនុព័ន្ធ​ចាស់ ពិសេស​ប​ន្តអនុវ​ត្ត​កិច្ច​ការ MOU ដែល​បាន​ចុះហ​ត្ថ​លេខានាពេល​ក​ន្ល​ង​ម​កអោយ​ទ​ទួល​បាន​នូវ​ផ​ល ល្អ។

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង ផាត ជួបអនុព​ន្ធ​យោធាជ​ប៉ុន ចាស់-ថ្មី
ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង ផាត ជួបអនុព​ន្ធ​យោធាជ​ប៉ុន ចាស់-ថ្មី
ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង ផាត ជួបអនុព​ន្ធ​យោធាជ​ប៉ុន ចាស់-ថ្មី
ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង ផាត ជួបអនុព​ន្ធ​យោធាជ​ប៉ុន ចាស់-ថ្មី

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត