MOD

ព័ត៌មាន

ឯ. ណឹម សុវ​ត្ថិ ផ្ស​ព្វ​ផ្សាយ​រ​បាយ​ការ​ណ៍បូក​ស​រុប​ឆ​មាស​ទី១ឆ្នាំ២០១៦

អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ​និង​កិច្ច​ការ​ប​រ​ទេស​ក្រ​សួង​ការ​ពារ​ជាតិក្នុង​ពិធីផ្ស​ព្វ​ផ្សាយ​រ​បាយ​ការ​ណ៍​បូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ឆ​មាស​ទី១ឆ្នាំ២០១៦និង​ទិស​ដៅអនុវ​ត្ត​ប​ន្ត រ​ប​ស់អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ​និង​កិច្ច​ការ​ប​រ​ទេស​នាព្រឹក​ថ្ងៃទី០៧ខែក​ក្ក​ដានេះនៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិស្ថិត​ក្រោមអធិប​តីភាពឯ.ឧនាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ​និង​កិច្ច​ការ​ប​រ​ទេស​ក្រ​សួង​ការ​ពារ​ជាតិ។
នៅក្នុង​រ​បាយ​ការ​ណ៍បូក​ស​រុប​ដែលអាន​ដោយឯ.ឧ ឧត្ត​ម​សេនីយ៍ឯក ខៀវ ឆេន អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ​និង​កិច្ច​ការ​ប​រ​ទេស​បាន​ប​ញ្ជាក់ថា នៅក្នុង​ឆ​មាស​ទី១ឆ្នាំ២០១៦នេះនាយ​ទាហាន​និង​ព​ល​ទាហានអគ្គ​នាយ​ក​ដ្ឋាន​បាន​ប្រ​មូល​ផ្តុំអនុវ​ត្ត​ការ​ងារ​ស្នូល​តាម​ទ​ស្ស​ន​វិស័យ​ន​យោបាយ​ការ​ពារ​ជាតិផែន​ការ​ការ​ងារ​កែទ​ម្រ​ង់ ខ.ភ.ម​ស្រ​ប​តាម​តួនាទីភារ​កិច្ច​ដែល​ក្រ​សួង​ការ​ពារ​ជាតិប្រ​គ​ល់ជូន។ជាមួយ​នេះបាន​សិក្សាស្រាវ​ជ្រាវ​និង​ធ្វើការ​ពិចារ​ណាលើឯក​សារ​ជាតិ-អន្ត​រ​ជាតិ ដើម្បីផ្តើម​គំនិត​ទ​ស្ស​ន​ទាន​លើព្រឹត្តិការ​ណ៍វិវ​ត្ត​ន៍ថ្មីៗស​ម្រាប់យោប​ល់ជូន​ថ្នាក់ដឹក​នាំ​ក្រ​សួង​ការ​ពារ​ជាតិ អគ្គ​ប​ញ្ជាការ ចូល​រួម​កិច្ច​ប្រ​ជុំ និង​វេទិកានានាក្នុង-ក្រៅប្រ​ទេស​ព្រ​ម​ទាំង​ស​ម្រាប់រៀប​ចំសៀវ​ភៅស​ការ​ពារ​ជាតិឆ្នាំ២០១៨ខាង​មុខ​តាម​ផែន​ការ​ខ.ភ.ម​យុទ្ធ​សាស្ត្រ​ការ​ពារ​ជាតិ ដើម្បីឲ្យ​ស​ម​ស្រ​ប​ទៅនឹង​ន​យោបាយ​ការ​ពារ​ជាតិរ​ប​ស់រាជ​រ​ដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ។ក្នុង​នាមឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់,ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ បាន​ស​ម្តែង​នូវ​ការ​កោត​ស​រ​សើរ​និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះនាយ​ទាហាន​និង​ព​ល​ទាហានអគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ​និង​កិច្ច​ការ​ប​រ​ទេស បាន​ប្រ​មូល​ផ្តុំអនុវ​ត្ត​ការ​ងារ​ស្នូល​តាម​ទ​ស្ស​ន​វិស័យ​ន​យោបាយ​ការ​ពារ​ជាតិផែន​ការ​ការ​ងារ​កែទ​ម្រ​ង់ខ.ភ.ម​ស្រ​ប​តាម​តួនាទីភារ​កិច្ច​ដែល​ក្រ​សួង​ការ​ពារ​ជាតិ​ប្រ​គ​ល់​ជូន។ ឯ.ឧ បាន​ប​ញ្ជាក់ថាឆ​មាស​ទី១ឆ្នាំ២០១៦គឺជាពេល​វេលានៃការអនុវ​ត្ត​ផែន​ការ​កែទ​ម្រ​ង់ដ៏​ស៊ីជំរៅ​រ​យៈពេល៥ឆ្នាំ ២០១៥-២០១៩ រ​ប​ស់ខ.ភ.ម លើគ្រ​ប់វិស័យ ឲ្យ​ស្រ​ប​តាម​ក​ម្ម​វិធីន​យោបាយ​និង​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣រ​ប​ស់រាជ​រ​ដ្ឋាភិបាល​សំដៅប​ន្ត​ព​ង្រឹង​និង​ព​ង្រីក​ស​ម​ត្ថ​ភាព​យោធិន​គ្រ​ប់រូបឲ្យ​ការ​ន់តែមាន​ប្រ​សិទ្ធ​ភាព ប្រែក្លាយ​ជាក​ង​ក​ម្លាំង​មាន​វិជ្ជាជីវៈជំនាញ​មាន​ស​ម​ត្ថ​ភាព​ពេញ​លេញ​ជាក​ម្លាំង​ស្នូល​ទ​ទួល​រ៉ាប់រ​ង​លើកិច្ច​ស​ហ​ការ​រ​ក្សាស​ន្តិភាព សុវ​ត្ថិភាព​ស​ណ្តាប់ធ្នាប់ស​ង្គ​ម​ការ​ពារអធិប​តេយ្យ បូរ​ណ​ភាព​ទឹក​ដី ដើម្បីរួម​ចំណែក​ក្នុង​ការអភិវ​ឌ្ឍ​ន៍ស​ង្គ​ម​សេដ្ឋ​កិច្ច​ជាតិ និង​ត្រៀម​ក​ម្លាំង​ចូល​រួម​ដោះស្រាយ​រាល់គ្រ​ប់ស​ភាព​ការ​ណ៍ដែល​កើត​ឡើង​ជាយ​ថាហេតុ។​ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ បាន​ផ្តាំផ្ញើរ​ដ​ល់នាយ​និង​ព​ល​ទាហាន​ប​ន្ត​ការ​យ​ក​ចិត្ត​ទុក​ដាក់បំពេញ​តួនាទីភារ​កិច្ច​និង​គោរ​ពអនុវ​ត្ត​ម៉ឺង​ម៉ាត់ផែន​ការ​ប​ទ​ប​ញ្ជារ​ប​ស់​អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ​និង​កិច្ច​ការ​ប​រ​ទេស,​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិនិង​រាជ​រ​ដ្ឋាភិបាលឲ្យ​ទ​ទួល​បាន​ជោគ​ជ័យ​និង​មាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ ។

ឯ. ណឹម សុវត្ថិ ផ្សព្វផ្សាយរបាយការណ៍បូកសរុបឆមាសទី១ឆ្នាំ២០១៦
ឯ. ណឹម សុវត្ថិ ផ្សព្វផ្សាយរបាយការណ៍បូកសរុបឆមាសទី១ឆ្នាំ២០១៦
ឯ. ណឹម សុវត្ថិ ផ្សព្វផ្សាយរបាយការណ៍បូកសរុបឆមាសទី១ឆ្នាំ២០១៦
ឯ. ណឹម សុវត្ថិ ផ្សព្វផ្សាយរបាយការណ៍បូកសរុបឆមាសទី១ឆ្នាំ២០១៦
ឯ. ណឹម សុវត្ថិ ផ្សព្វផ្សាយរបាយការណ៍បូកសរុបឆមាសទី១ឆ្នាំ២០១៦

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត